នុងអំទ្បុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ជាតិដែកគឺជាសារធាតុសំខាន់ខ្លាំងណាស់សម្រាប់សុខភាពស្ដ្រី និង ការលូតលាស់របស់ទារកក្នុងផ្ទៃ។ ថ្មីៗនេះ ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីផ្ដល់ជាតិដែកដល់គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់ ដែលមកពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។
ជាធម្មតាស្ដ្រីមានផ្ទៃពោះគ្រប់រូបតែងតែមានអារម្មណ៍នឿយហត់អស់កម្លាំង។ ហេតុនេះ ការទទួលអាហារបំប៉នជីវជាតិ ឬ សារជាតិបំប៉នបន្ថែមចាំបាច់ត្រូវធ្វើឡើង។ ចាំបាច់ត្រូវមានរបបអាហារមួយទៀងទាត់ហើយគ្រប់គ្រាន់។ ការទទួលទានអាហារបំ ប៉នគ្រប់គ្រាន់ ដូចជាសាច់ បន្លែ ផ្លែឈើ ទឹកដោះគោជាដើម សម្រាប់ស្ដ្រីមានផ្ទៃពោះជារឿងប្រសើរបំផុត។
សារៈប្រយោជន៍នៃសារជាតិដែក
ស្ដ្រីមួយចំនួនក្នុងពេលពពោះតមមិនទទួលទានអាហារបំប៉ន ឬសារជាតិបំប៉នអ្វីទាំងអស់ ព្រោះខ្លាចកូនថ្លោសពិបាកសម្រា ល។ នេះគឺជាការយល់ខុស ព្រោះពេលមានផ្ទៃពោះ ស្ដ្រីពិតជាត្រូវការអាហារបំប៉ន ឬសារជាតិបំប៉នខ្លាំងណាស់ ដើម្បីភាពមាំមួនទាំង ម្ដាយ និងកូន។ កង្វះសារជាតិដែកអាចនាំឱ្យមានអាការចុះខ្សោយសុខភាពស្ដ្រី ទាំងពេលមានគភ៌ ពេលសម្រាល ទាំងក្រោយពេល សម្រាល និងការលូតលាស់របស់ទារកក្នុងផ្ទៃ។
- សារៈប្រយោជន៍នៃសារជាតិដែកពេលពពោះ ៖ អ្នកម្ដាយទាំងឡាយសូមគិតជាចម្បងថាការលូតលាស់របស់ទារកក្នុងផ្ទៃ ពឹងផ្អែកទាំងស្រុងទៅលើរបបទទួលទានរបស់លោកស្រី។ គភ៌ក្នុងផ្ទៃអាចរស់បានអាស្រ័យដោយសារជាតិគ្រប់មុខដែលចេញពីខ្លួន ម្ដាយទៅ។ ទារកមិនចេះគិតថាលោកស្រីជាម្ដាយខ្សោយ ឬខ្លាំង មានបរិមាណអាហារគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់នោះទ្បើយ។ វាដឹង តែប្រឹងស្រូបយកសារជាតិចិញ្ចឹមទៅទ្រទ្រង់ការលូតលាស់របស់ខ្លួនវាតែប៉ុណ្ណោះ។
ស្ដ្រីមានផ្ទៃពោះត្រូវការសារជាតិដែកពី២៥ ទៅ៣០មីលីក្រាមក្នុងមួយថ្ងៃ។ តម្រូវការនេះនឹងកើនឡើងនៅពេលស្ដ្រីមាន ផ្ទៃពោះចូលដល់ត្រីមាសទី៣នៃគភ៌។ បើស្ដ្រីមានផ្ទៃពោះទទួលជាតិដែកមិនគ្រប់គ្រាន់ទេ ធ្វើឱ្យបរិមាណគ្រាប់ឈាមចុះថយ។ ស្ដ្រី មានផ្ទៃពោះឧស្សាហ៍ជួបប្រទះបញ្ហា ដូចជាអស់កម្លាំង ស្លេកស្លាំង ពិបាកប្រមូលផ្ដុំអារម្មណ៍ជាដើម នៅពេលបរិមាណគ្រាប់ឈាមចុះ ថយ។ ពេលនោះ លោកស្រីមិនត្រូវទទួលអាហារបន្ថែមទប់ស្កាត់ភាពនឿយហត់ ឬប្រើថ្នាំជំនួយកម្លាំងដោយចិត្ដឯងនោះទេ។ សូម ទៅជួបពិគ្រោះជម្ងឺជាមួយគ្រូពេទ្យ ដើម្បីតាមដានអំពីអត្រាជាតិដែកនៅក្នុងឈាម។
- សារៈប្រយោជន៍នៃសារជាតិដែកពេលសម្រាល ៖ ពេលសម្រាលកូនតាមធម្មជាតិ ស្ដ្រីត្រូវការកម្លាំងជាចាំបាច់ ដើម្បីខំ ប្រឹងប្រែងសម្រាល។ កង្វះសារជាតិដែកធ្វើឱ្យហេវហត់ អស់កម្លាំង និងស្លេកស្លាំង។ ពេលនោះស្ដ្រីប្រាកដជាគ្មានកម្លាំងប្រឹង ពួកគេ ទាំងម្ដាយទាំងកូនអាចប្រឈមមុខនឹងគ្រោះថ្នាក់។ កង្វះសារជាតិដែកអាចនាំឱ្យមានការធ្លាក់ឈាមខុសធម្មតាពេលសម្រាល។ ជា ហេតុធ្វើឱ្យស្ដ្រីកាន់តែស្លេកស្លាំង និងអស់កម្លាំងយ៉ាងធ្ងន់ធ្ងរអាចនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។
- សារៈប្រយោជន៍នៃសារជាតិដែកក្រោយពេលសម្រាល ៖ ក្រោយពេលសម្រាល ស្ដ្រីគួរតែបន្ដទទួលទានជាតិដែក ទាល់ តែទារកមានអាយុមួយខែកន្លះ។ ប៉ុន្ដែបើបំបៅកូនដោយទឹកដោះ ស្ដ្រីត្រូវបន្ដប្រើរហូតទាល់តែឈប់បំបៅដោះកូន។ ថ្នាំគ្រាប់ជាតិដែក មានគុណប្រយោជន៍ជួយស្ដ្រីឱ្យមានថាមពលគ្រប់គ្រាន់់ក្នុងការបំបៅដោះកូន។
- សារៈប្រយោជន៍នៃសារជាតិដែកចំពោះការលូតលាស់របស់ទារក ៖ ថ្នាំគ្រាប់ជាតិដែកជួយដល់ទារកដែលទើបនឹងប្រ សូត្រមានសុខភាពមាំមួន។ សារជាតិដែកមានគុណប្រយោជន៍ជួយការពារ និងកាត់បន្ថយការហៀរចេញនូវខួរឆ្អឹងខ្នង ដែលអាចបង្ក ឱ្យមានគ្រោះថ្នាក់បាន។
ការព្យាបាលអាការខ្វះជាតិដែក
ក្នុងករណីខ្វះ ឬមានគ្រាប់ឈាមក្រហមតិច អាចព្យាបាលបានតាមរយៈការបង្កើនជាតិដែក ជួនកាលតាមរយៈឱសថផ្សំពី ជាតិដែកស៊ុលហ្វាត និងតាមរយៈចំណីអាហារ។ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឱសថដែលផ្សំពីជាតិដែកអាចទទួលទានមួយថ្ងៃមួយ គ្រាប់នៅពេលបរិភោគអាហារ។ ការពិនិត្យឈាមអាចរាប់មើលកម្រិតគ្រាប់ឈាម។
ប្រភពចំណីអាហារផ្ដល់ជាតិដែកបានល្អបំផុត គឺសាច់គោ និងសាច់ត្រី ដែលមានផ្ទុកជាតិដែកពី៥ ទៅ១៥%។ គ្រាប់ធញ្ញ ជាតិ បន្លែ ផ្លែឈើ និងផលិតផលទឹកដោះមានផ្ទុកសារជាតិដែកប្រមាណជា៥%តែប៉ុណ្ណោះ។ អ្វីៗវាអាស្រ័យផងដែរទៅលើការបរិ ភោគរបស់លោកស្រី។ បើសិនជាលោកស្រីទទួលទានទឹកក្រូចពោធិ៍សាត់ដែលជាប្រភពផ្ដល់វិតាមីន ក្រោយពេលបរិភោគអាហារ នោះការស្រូបយកសារជាតិដែកពីអាហារនឹងត្រូវបង្កើនមួយកម្រិតទៀត។ ប្រសិនបើលោកស្រីទទួលទានកាហ្វេ ឬតែនៅក្រោយពេល ទទួលទានចំណីអាហារ នោះសារជាតិដែកក្នុងចំណីអាហារនឹងត្រូវកាត់បន្ថយទៅវិញ។
ដំបូន្មានអ្នកជំនាញ
គ្រប់ស្ដ្រីទាំងអស់ ទាំងមានផ្ទៃពោះ ទាំងមិនមានផ្ទៃពោះ សូមឧស្សាហ៍ពិនិត្យសុខភាព ដើម្បីឱ្យដឹងពីតម្រូវការចាំបាច់របស់ រាងកាយ ជាពិសេសកម្រិតជាតិដែក។ ព្រោះថាជាតិដែកអាចនាំឱ្យមានអារម្មណ៍នឿយហត់ដោយគ្មានមូលហេតុ។ សូមចងចាំថាការ ខ្វះសារជាតិដែកមិនមែនជាអាការប្រកបដោយគ្រោះថ្នាក់ទេ វាជាស្ថានភាពមួយដែលត្រូវការឱ្យមានការបំពេញបន្ថែម។ ប្រសើរ បំផុត ស្ដ្រីដែលត្រៀមលក្ខណៈរួចរាល់ក្នុងការពពោះ គួរតែលេបថ្នាំគ្រាប់ដែលមានជាតិដែក យ៉ាងតិចឱ្យបានបីខែមុនពេលពពោះ ដើម្បីឱ្យមានថាមពលទប់ទល់នឹងបម្រែបម្រួលនៃរាងកាយ។
9.3.55
ក្មេងតាមថ្នល់នៅភ្នំពេញ៣០%ហិតកាវ
នៅប្រទេសកម្ពុជា ចំនួនអ្នកហិតកាវភាគច្រើនជាកុមារ និងក្មេងជំទង់ ដែលមានអាយុពី៧ទៅ១៥ឆ្នាំ។ ពួកគេជាក្មេងអនាថារស់នៅតាមចិញ្ចើមថ្នល់ អ្នកខ្លះទៀតជាកុមារ ដែលរស់នៅក្នុងសហគមន៍ ប៉ុន្ដែពួកគេធ្វើការនៅតាមចិញ្ចើមថ្នល់ ដូចជារើសអេត ចាយ វាយសារ៉ាស្បែកជើង លក់កាសែត យាមកង់ម៉ូតូជាដើម។ តាមការអះអាងបញ្ជាក់ថា ការប្រើប្រាស់កាវនេះ កើតឡើងដោយ ពួកគេខ្លួនឯងផ្ទាល់ និងតាមការអូសទាញរបស់មិត្ដភក្ដិ។
កាវជាវត្ថុរាវស្អិតៗ មានក្លិនឆួល វាជាវត្ថុមួយគ្រោះថ្នាក់ ធ្វើឱ្យញៀន ឬស្រវឹង។ គេមិនមែនផលិតវាសម្រាប់មនុស្សប្រើ ប្រាស់ជាអាហារ ឬជាថ្នាំជំនួយកម្លាំងទេ គឺសម្រាប់យកទៅបិទតុ ទូ ឬសម្រាប់ប៉ះកង់ និងម៉ូតូឯណោះវិញទេ។ តាមរបាយការណ៍របស់ អង្គការមិត្ដសំឡាញ់បានបង្ហាញថា គិតចាប់ពីឆ្នាំ២០០៤ មកដល់ឆ្នាំ២០០៥ អត្រានៃកុមារដែលប្រើ ប្រាស់កាវនៅទីក្រុងភ្នំពេញមាន ការថយចុះពី៥០% មកនៅត្រឹម៣០%។
មូលហេតុ ដែលនាំឱ្យកុមារហិតកាវ
កុមារដែលប្រើប្រាស់កាវភាគច្រើន ជាកុមារដែលមានជីវភាពខ្សត់ខ្សោយ កុមារអនាថា និងជាកុមារដែលរស់ដោយការប្រ កបរបរចិញ្ចឹមជីវិតនៅតាមចិញ្ចើមថ្នល់ ដូចជារើសអេតចាយ ដើរវាយសារ៉ាស្បែកជើងជាដើម។ ការប្រើប្រាស់កាវនេះ ភាគច្រើនគឺ ប្រើតាមរយៈការអូសទាញពីមិត្ដភក្ដិរបស់ពួកគេផ្ទាល់ ឬជាក្រុមបងធំបងតូចជាដើម។ មានហេតុផលមួយចំនួន ដែលធ្វើឱ្យពួកគេប្រើ ប្រាស់កាវ ភាគច្រើនពួកគេយល់ថា កាវនៅពេលដែលហិតទៅ វានាំឱ្យពួកគេស្រមើស្រមៃ ជួនកាលគេស្រមើស្រមៃឃើញឋាននរក ឋានសួគ៌ា។ កាវធ្វើឱ្យពួកគេសប្បាយ ក្លាហានរកលុយ ធ្វើឱ្យពួកគេគ្មានការខ្មាសអៀន និងហ៊ាន។ នៅពេលគេចូលលួចរបស់ទ្រព្យអ្នក ដទៃ ធ្វើឱ្យគេមិនសូវខ្លាច។
ជាក់ស្ដែងកុមារា ហេង ប្រុស អាយុ១១ឆ្នាំ មានមុខរបរជាអ្នកសុំទាន ប្អូនត្រូវចំណាយលុយពី១.០០០ ទៅ១.៥០០រៀល ក្នុង១ថ្ងៃ ដើម្បីទិញកាវហិត។ ប្អូនបានលើកឡើងថា “ កាវធ្វើឱ្យខ្ញុំសប្បាយ កាវនៅពេលហិតទៅ វាធ្វើឱ្យខ្ញុំស្រមើស្រមៃឃើញចាប់ ផ្កាយ”។ ចំណែកប្អូនស្រី ភាព គន្ធា អាយុ១៩ឆ្នាំ ប្អូនស្រីបានធ្វើចំណាកស្រុកពីខេត្ដកំពង់ស្ពឺ បានបន្លំខ្លួនជាក្មេងប្រុស ដើម្បីរកស៊ីជាអ្នក រើសអេតចាយ និងសុំទានជាមួយក្មេងប្រុសៗ។ ប្អូនស្រីបានប្រើប្រាស់កាវ តាមការអូសទាញរបស់មិត្ដភក្ដិ ដែលរស់នៅតាមចិញ្ចើម ថ្នល់ដូចគ្នា ដោយមិត្ដភក្ដិរបស់ប្អូនបានប្រាប់ហេតុផលថា កាវនេះឆ្ងាញ់ណាស់ ធ្វើឱ្យមានកម្លាំងរកស៊ី មិនធ្វើឱ្យងងុយដេកទេ។ លើសពី នេះ វាធ្វើឱ្យសប្បាយ និងធ្វើឱ្យអ្នកញៀនមិនគិតថា ជាអ្នកគ្មានផ្ទះសម្បែងទេ។
ផលវិបាកនៃការហិតកាវ
កាវធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសុខភាព។ នៅពេលប្រើប្រាស់ច្រើនទៅ ធ្វើឱ្យស្រវឹង ដើរមិនដឹងខ្លួន អារម្មណ៍ រវើរវាយខ្លាំង ជួនកាលឡាន ឬម៉ូតូបុកស្លាប់ដោយមិនដឹងខ្លួន។ ជួនកាលទៀត ដើរលើកដៃលើកជើងឡើងលើប្រៀបដូចជាមនុស្ស វិកលចរិត។ នៅពេលដែលប្រើប្រាស់វាយូរទៅ ធ្វើឱ្យប៉ះពាល់រាង្គកាយធ្ងន់ធ្ងរ ពិសេសផ្លូវដង្ហើម។ ជួនកាលទៀតអាចកើតមានជាជម្ងឺ ណែន ដើមទ្រូង ចង់ស្ទះ ឬគាំងបេះដូង ដែលអាចនាំឱ្យមានការបាត់បង់ជីវិតបាន។ អ្នកដែលហិតកាវ មានច្រមុះមិនល្អ្អទេ ច្រើនតែ រលាកច្រមុះ ហើយដកដង្ហើមឮសូរក្រឺតក្រត និងធុំក្លិនកាវជាប់ជានិច្ច។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន
នៅក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៨៦បានចែងថា ជនដែលដឹងច្បាស់ពីហេតុផល ហើយនៅតែផ្ដល់ឱ្យអនិ តិជនហិតស្រូបនូវជាតិគីមីពុលណាមួយដែលមានចុះនៅក្នុងបញ្ជីកំណត់ ដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី១ ទៅដល់៥ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី៥.០០០.០០០ (ប្រាំលានរៀល) ដល់១០.០០០.០០០ (ដប់លាន រៀល)។
នៅក្នុងមាត្រា៤១ បានចែងផងដែរថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ ដល់៥ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលានរៀល) ដល់១០.០០០.០០០រៀល (ដប់លានរៀល) ឬផ្ដន្ទាទោសណាមួយក្នុងទោសទាំង២ ដល់ជនណាញុះ ញង់ ដោយមធ្យោបាយណាមួយក៏ដោយ ទោះដោយផ្ទាល់ ឬដោយប្រយោល ឱ្យប្រើប្រាស់ខុសច្បាប់ នូវគ្រឿងញៀន ដែលបណ្ដាលឱ្យ មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬសារធាតុដែលមានឥទ្ធិពលដូចគ្រឿងញៀននេះ។
មាត្រា៣៦ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ ឬពិន័យជាប្រាក់ពី១.០០០.០០០ (មួយលានរៀល) ដល់ ៥.០០០.០០០រៀល (ប្រាំលានរៀល) ឬផ្ដន្ទាទោសណាមួយក្នុងចំណោមទោសទាំង២នេះ ជនណាចែក ឬផ្ដល់គ្រឿងញៀន ដែល បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅឱ្យជនណាម្នាក់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។
ដំបូន្មានគួរប្រតិបត្ដិ
លោក អ៊ូចប៉ាត់ អមត្ថៈ បានឱ្យដំបូន្មានដល់កុមារ ក៏ដូចជាយុវវ័យថា ប្អូនៗមិនត្រូវហិតស្រូប ឬប្រើប្រាស់កាវទេ។ ប្អូនត្រូវ យល់ថា កាវមិនមែនជាវត្ថុល្អទេ វាបំផ្លាញសុខភាពមនុស្ស ហើយប៉ះពាល់យ៉ាងខ្លាំង ពិសេសផ្លូវដង្ហើម។ ប្អូនត្រូវគិតថាកាវ មិនមែន ផលិតឡើង សម្រាប់ឱ្យមនុស្សយកមកប្រើប្រាស់ដើម្បីសុខភាពល្អទេ។ វាធ្វើឱ្យប្អូនៗបាត់បង់ឱកាសក្នុងការសិក្សា បាត់បង់ថវិកា និង អនាគត។ គ្រោះថ្នាក់សំខាន់បំផុត វាធ្វើឱ្យយើងមានអារម្មណ៍រវើរវាយខ្លាំង ហើយអាចឱ្យយើងទទួលគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិតបាន។

สมัครสมาชิก:
ความคิดเห็น (Atom)
Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.
You can watch your house, company, babysitter, parents, pets, etc.
You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.
How does mobile security work:
You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.