| | | | កាលប្បវត្តិកម្ពុជា

ស-វទី1-6: នគរហ្វូណន ស្ថិតនៅតំបន់ទន្លេមេគង្គក្រោម។ស-វទី6-7: នគរចេនឡា ស្ថិតនៅពាក់កណ្តាលនៃតំបន់ទន្លេមេគង្គអនុវត្តន៍គោលនយោបាយធារាសាស្រ្ត។ឆ្នាំ1802-1850: ការរួមបញ្ចូលគ្នា (រវាងនគរហ្វូណន និង នគរចេនឡា) ដើម្បីកកើត រាជាណាចក្រសម័យអង្គរ។ស-វទី12-13: អារ្យធម៌សម័យអង្គរថ្កុំថ្កើងបំផុត។ រាជាណាចក្រខ្មែរ បានគ្របដណ្តប់ ប៉ែកអាគ្នេយ៍ ទាំងនៅភាគខាងត្ប្ូង និងភាគខាងជើង ដោយព្រះបាទជ័យវរន្ម័ទី7 “ស្តេចមានជំងឺឃ្លង់” ។ស-វទី14-18: ប្រទេសសៀម និងប្រទេសវៀតណាម បានជ្រៀតជ្រែក ចូលក្នុងប្រទេសកម្ពុជា ដោយសារមានជំលោះផ្ទៃក្នុង ក្នុងការដណ្តើម រាជ្យអំណាច រវាងរាជវង្សានុវង្សនគរខ្មែរ ដែលជាឱកាសសំរាប់ប្រទេស ជិតខាង (ប្រទេសសៀម និងប្រទេសវៀតណាម) ក្នុងការវាយដណ្តើម យកទឹកដីនគរខ្មែរ។ឆ្នាំ1860: ព្រះបាទនរោត្តម បានឡើងគ្រងរាជ្យសម្បត្តិ។ឆ្នាំ1863:ព្រះបាទនរោត្តម បានទទួលប្រទេសបារាំងជាប្រទេស អាណាព្យាបាលរបស់ខ្លួន។ឆ្នាំ1941: សម្តេចព្រះបាទនរោត្តមសីហនុ ជាចៅទួតរបស់ព្រះបាទ នរោត្តម។ ទ្រង់បានជ្រើសតាំងអោយឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រដោយក្រុមប្រឹក្សារាជសមុ្បត្តិ។ឆ្នាំ1953: ថ្ងៃទី09 វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។ឆ្នាំ1960: ក្រោយមក ព្រះអង្គបានដាក់រាជ្យ (ឈប់គ្រងរាជ្យសម្បត្តិ) ព្រះបាទនរោត្តសីហនុ ទ្រង់បានឡើងធ្វើជាព្រះប្រមុខរដ្ឋ។ឆ្នាំ1963: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល។ឆ្នាំ1965: ផ្តាច់ចំណងមិត្តភាព នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរបានបង្កើតចំណងមិត្ត ភាពនេះឡើងវិញ នៅឆ្នាំ1969។ឆ្នាំ1966: ការបង្កើតចលនា២ ដែលប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ចលនាទ័ពខ្មែរសេរី ឬ (Free Khmer) ចលនានេះ ត្រូវបានឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯខ្មែរ”ក្រហម” វិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយប្រទេសចិនកុំម្មុយនីស្ត។ឆ្នាំ1967: លោកខៀវ សំផន និងលោក ហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត។ ឆ្នាំ1970: ថ្ងៃ18 មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច ជាហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើងសហរដ្ឋអាមេរិក-វៀតណាម នៅក្នុងសង្រ្គាមស៊ីវិលនេះ។ ឆ្នាំ1970: ថ្ងៃ04 ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។ ឆ្នាំ1975: ថ្ងៃ17 មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហម ដែលដឹកនាំដោយប៉ុលពត។ ដោយបង្កើត របបកម្ពុជាប្រជាធិបតេយ្យខ្មែរ។ ប៉ុលពត បានទំលាក់ លោកលន់ ណុល ចេញពីអំណាច និងបានដណ្តើមកាន់កាប់យក ទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុងភ្នំពេញ។ ឆ្នាំ1976: របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់របបផ្តាច់ការនិង ជាអគ្គលេខាធិការជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត។ រួមទាំងមានគ្រូបង្វឹកដ៍ចំណានពីចិនកុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ ប្រជាជនជិត២លាននាក់ ត្រូវបានសំលាប់យ៉ាងរង្គាល នៅក្នុងរបបខ្មែរក្រហម កាន់អំណាចនោះ(ប្រជាជនដែលនិរទ្ទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវទទួលរងនូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅជាសមូហភាពនិយម ក្នុងជីវិតប្រចំាថ្ងៃ)។ ឆ្នាំ1979: ថ្ងៃ07 មករា ជាថ្ងៃរំដោះទីក្រុងភ្នំពេញ អោយរួចផុតពីរបប (កម្ពុជាប្រជាធិបតេយ្យ) ដោយកងទ័ពវៀតណាម ហើយក៏ជាថ្ងៃ ដែលបង្កើតធម្មនុញ្ញនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា (គ្រប់គ្រងរដ្ឋាភិបាល ដោយលោកហេង សំរិន)។ថ្ងៃ18 កុម្ភ: ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម ដែលមានវត្តមានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។ឆ្នាំ1983: ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាម បានចូលមករស់នៅលើទឹកដីកម្ពុជា មានចំនួន កាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន500.000នាក់។ ឆ្នាំ1988: ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយ ដកកងទ័ពវៀតណាម ដែលមានវត្តមាន លើទឹកដីកម្ពុជាអោយអស់មុនឆ្នាំថ្មីចូលមកដល់។ឆ្នាំ1989: ១០ឆ្នាំ កន្លងផុតទៅ ប្រជាជនវៀតណាមទាំងអស់ ដែលមានមុខរបរគ្រប់ប្រភេទ ត្រូវបានចាកចេញពីប្រទេសកម្ពុជា។ ឆ្នាំ1990: ថ្ងៃ09 កញ្ញា នៅទីក្រុងចាកាតា ភាគីខ្មែរទាំងអស់បានយល់ព្រមទទួលយកផែនការណ៍សន្តិភាពរបស់UN ដើម្បីបង្កើត(SNC)កម្ពុជាជាន់ខ្ពស់។ (SNC)ជាអ្នករៀបចំគំរោងការណ៍ ដ៏ល្អិតល្អន់បំផុតនៃគំរោងការណ៍នេះ។ ក្រុមប្រឹក្សាជាតិដ៏មានអំណាចកំពូល(SNC)នេះ ស្ថិតនៅក្រោមការ ការពារនិងគាំទ្រ ដោយអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាជាតិ(SNC=ក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជា)នេះ បានរួបរួមគ្នាបងើ្កតឡើង ដោយចតុភាគី។ ឆ្នាំ1991: ការបញ្ចប់សង្រ្គាមរវាងខ្មែរក្រហម ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដោយសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសនាំ អោយខ្មែរក្រហមបានទទួលយក បទឈប់បាញ់គ្នា។ឆ្នាំ1992: ខ្មែរក្រហមបានទំលាក់អាវុធដើម្បីចុះចូលជាមួយរដ្ឋាភិបាលចំរុះ។ ការបង្កើត អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា(UNTAC)។ព្រមទំាង ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនមកកម្ពុជា។ ឆ្នាំ1993: ថ្ងៃ24-28 ឧសភា ជាថ្ងៃបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងការជ្រើសរើសតំណាងរាស្រ្ត។ ក្រោមការឃ្លំាមើល ដោយកងរក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)។ ហើយក៏ជាថ្ងៃ បរាជ័យនៃរបបខ្មែរក្រហមដែរ។ ថ្ងៃ29 តុលា: ការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋសភា ដែលមានការចូលរួមពី ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ដោយមានវត្តមាន ព្រះមហាក្សត្រនរោត្តមសីហនុជាព្រះប្រធាន។ រដ្ឋធម្មនុញ្ញថ្មី បានទទួលស្គាល់សេរីភាព ខាងជំនឿសាសនា ។ឆ្នាំ1995: ខែមិនា សន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ។ឆ្នាំ1996: ថ្ងៃ08 សីហា ការបំបែកខ្លួននៃចលនាឧទ្ទាមទ័ពព្រៃខ្មែរក្រហម។
មានប្រជាជនកម្ពុជា ប្រមាណជាង100.000នាក់ ធ្វើអន្តោប្រវេសន៍យ៉ាងសំងាត់ នៅភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ ។
ឆ្នាំ1997: ខែមិថុនា ប៉ុលពតបានធ្វើនយោបាយ ដើម្បីសំលាប់រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ុន សេន។ ប៉ុន្មានថ្ងៃក្រោយមក ប៉ុលពត បានកាត់ ក្តីគូរកនរបស់គាត់ (ស៊ុន សេន)នេះ អោយជាប់ទោសក្នុងពន្ធនាគារ។
សហគមន៍អាស៊ាន បានពន្យាពេលប្រទេសកម្ពុជា ជាបណ្តោះអាសន្ន នូវការចូលជាសមាជិកអាស៊ាន។ សហគមន៍អន្តរជាតិ បានច្រានចោល នូវជំនួយពីបរទេស ក្នុងការជួយស្រោចស្រង់ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាឡើងវិញ។
ថ្ងៃទី2-6 ខែកក្តដា: អសេ្ថរភាពនយោបាយ ក៏ជាថ្ងៃដែលធ្វើរដ្ឋប្រហារ។
ថ្ងៃទី5 ខែកក្តដា: ជាថ្ងៃដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជានាយក រដ្ឋមន្រ្តីទី២ ធ្វើរដ្ឋប្រហារទំលាក់ ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ ជានាយករដ្ឋមន្រ្តីទី1 ចេញពីតំណែង។
ឆ្នាំ1998: ថ្ងៃ15 មេសា ជាថ្ងៃដែលប៉ុល ពត ធ្វើអត្តឃាដដោយខ្លួនឯង។ ការចុះចូលនៅតំបន់ស្វ័យយ័ត និងការពារ ដ៏រឹងមាំរបស់ខ្មែរក្រហមនៅអន្លង់វែង មករួបរួមគ្នាវិញក្នុងជួររដ្ឋាភិបាលកម្ពុជា។
នៅខែធ្នូ: ការចុះចូលមេដឹកនាំខ្មែរក្រហម ពីររូបទៀត គឺលោកខៀវ សំផន និងលោកនួន ជា ដែលទទួលជាកិត្តិយស ដោយរដ្ឋាភិបាលភ្នំពេញ ព្រម ទំាងលើកលែងទោស “នូវសកម្មភាពពីអតីតកាល”។
ថ្ងៃ26 ខែកក្តដា: តាក់តែងច្បាប់បោះឆ្នោត សារជាថ្មី(93.74% ជាតួលេខ ដូចដែលបានបង្ហាញពីមុន)។ របបគ្រប់គ្រងដ៏ចាស់គំរិលដែលដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបរាជ័យនៅក្នុងការបោះ ឆ្នោត។ ក្រោយមកលោកបានដឹកនាំ ធ្វើរដ្ឋប្រហារដោយប្រើប្រាស់កំលាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមរាជានិយម។
ឆ្នាំ1999: នៅខែមករា លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានអំពាវនាវសាលាជំរះក្តីអន្តរជាតិ ដើម្បីកាត់ទោស មេដឹកនាំខ្មែរទាំងអស់ ដែលជាប់ទាក់ទងនឹងសង្រ្គាម កាលពី30ឆ្នាំមុន មិនត្រឹមតែក្នុងកំឡុងពេលរបបខ្មែរក្រហមពីឆ្នាំ1970-1998 ប៉ុណ្ណោះទេ ថែមទាំងក្នុងរបបប៉ុល ពតផងដែរ។
មេដឹកនំាខ្មែរក្រហមម្នាក់ ក្នុងចំណោមពួកគេ គឺតា ម៉ុក ត្រូវបានចាប់ខ្លួនដោយទាហានរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកផ្តន្ទាទោសទៅតាម ច្បាប់ជាធរមាន។ នេះជាមេដឹកនាំខ្មែរក្រហមចុងក្រោយ ក្រោយពី សង្រ្គាមត្រូវបានបញ្ចប់។
source=km.wikipedia.org
បុរេប្រវត្តិកម្ពុជា
សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់ កត់ត្រាហេតុការណ៏អ្វីឡើយ។ គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លងផ្តៅ (កំពុងឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ
ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពូជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលើម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។ និងការរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។ |
|
|
 | KHMER WEB SITES |
|
កម្ពុជាសម័យមហានគរ(១)
កាលប្រវត្តិរបស់កម្ពុជា ហ៊ូណន (68 គស – 550 គស) ចេនទ្បា (550 គស – 802 គស)
មហាអង្គរ (802 គស – 1431 គស)
ចតុមុខ (1437 គស – 1525 គស)
លង្វែក (1525 គស – 1593 គស)
ការធ្លាក់ចុះរបស់ប្រទេសកម្ពុជា
(1593 – 1863)
ខ្មែរក្រោម
សម័យអាណានិគមបារាំង (1863–1953)
ឯករាជ្យកម្ពុជា
សង្គ្រាមស៊ីវិល (1967–1975)
រដ្ឋប្រហារ 1970
ការលុកលុយពីវៀតណាម 1970
របបខ្មែរក្រហម (1975–1979)
សង្គ្រាមខ្មែរ វៀតណាម (1975–1989)
សាធារណ:រដ្ឋកម្ពុជា (1979–1993)
1992–93អ៊ុនតាក់
ការលូតលាស់របស់កម្ពុជា (1993–present)
សម័យមហានគរ គឺជាសម័យកាលមួយ ដែលប្រទេសកម្ពុជា រីកចម្រើនដល់កំពូល លើគ្រប់វិស័យ ក្រោមការដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧។
ប្រជាជនសម័យមហានគរចែកជាបី៖
* ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
* ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
* ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ ... ។
ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបម្រើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។
របៀបគ្រប់គ្រងប្រទេស
ក. លក្ខណៈនៃការគ្រប់គ្រង
ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។
ខ. ការរៀបចំរដ្ឋបាល
សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំង និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។
អន្តោប្រវេសន៍
ក.ជនជាតិសៀម
សៀមជាជនជាតិមួយ រស់នៅតំបន់យូណានប្រទេសចិន។ នៅសតវត្សទី៨ ពួកសៀមបានបង្កើតរដ្ឋមួយឈ្មោះថាណានចាវ។ ពេលនោះរដ្ឋអំណាចចិន មិនសប្បាយចិត្តនឹងរដ្ឋណានចាវនេះ ហើយបានធ្វើការបុករុកឲ្យជនជាតិនេះរត់ភៀសខ្លួនចូលមកក្នុងដែនដីឥណ្ឌូចិនបន្តិចម្ដងៗ។ ក្រោយពីការបែកបាក់រដ្ឋណានចាវ និងការរាតត្បាតអំពីពួកម៉ុងកូលនៅស.វ.ទី១៣ ជនជាតិសៀម បានរុលចុះមកតំបន់ឥណ្ឌូចិនកាន់តែច្រើនឡើងៗ ហើយបង្កើតបានជាកុលសម្ព័ន្ធតូចៗរស់នៅលើដែនដីខ្មែរ ភាគខាងលិច និងពាយ័ព្យ។ នៅចុងសតវត្សទី១៣ ពួកសៀមបានបង្កើតរដ្ឋឯករាជ្យមួយឡើង រួចចាប់ផ្ដើមគំរាមកំហែង បូរណភាពទឹកដីខ្មែរតាំងតែពីពេលនោះមក ជាប់ឥតដាច់រហូតមកដល់ បច្ចុប្បន្ននេះ។
ខ. ជនជាតិចាម
ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ ព្រោះវៀតណាមរាតត្បាត យកបានទាំងស្រុង។
ទំនាក់ទំនងនឹងប្រទេសជិតខាង
ក. ទំនាក់ទំនងជាមួយសៀម
ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេណាមឈ្មោះ សុខោទ័យ និងរាជធានីឈាងសែន នៅទន្លេមេគង្គ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេអាណាម និងខ្ពង់រាបនគររាជ។ នៅឆ្នាំ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា។ ចាប់ពីឆ្នាំ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជំនះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរនៅឆ្នាំ១៤៣១។
ខ. ទំនាក់ទំនងជាមួយចាម
នៅដើមសម័យអង្គរ ប្រទេសចម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង។ ពេលចូលមកលុកលុយប្រទេសកម្ពុជាម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសម្បែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក។ ពេលនោះកងទ័ពខ្មែរបានដេញកម្ចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅវិញជាបន្តបន្ទាប់។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ។
ចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) រហូតដល់ព្រះបាទជ័យវរ្ម័នទី៧(១១៨១ - ១២១៨) ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់។
នៅឆ្នាំ១១៤៥ ព្រះបាទសូរ្យវរ្ម័នទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ។ ឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកម្ទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ។ ព្រះបាទជ័យវរ្ម័នទី៧រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ១១៨១។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខេត្តរបស់ខ្មែរអស់ពេលដ៏យូរ។ កម្ពុជាសម័យមហានគរ(២)
ការរៀបចំក្រុងអង្គរ ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជ័យវរ្ម័នទី២(៨០២) បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាប ដែលមានលក្ខណៈអំណោយផលល្អ ខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រ ដែលមានគមនាគមន៍ តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹក ទៅកំពង់ផែអូរកែវ ដើម្បីកសាងរាជធានី។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរ បានកំណត់យកតំបន់នោះ ធ្វើជាទីតាំងរាជធានី រហូតដល់ស.វ.ទី១៥។ ការរៀបចំក្រុងអង្គរ
ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ។
ប្រាសាទភ្នំមួយសម្រាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទិវង្គត ប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០)បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួស ដោយយកភ្នំបាខែង ធ្វើជាស្នូលនៃរាជធានីយសោធរបុរៈ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែង សម្រាប់ធ្វើពិធីទេវរាជ។
ការរីកលូតលាស់នៃទីក្រុង
គេចែកការរីកចម្រើនសម័យអង្គរជាបីដំណាក់៖
* ដំណាក់ទី១ ពីឆ្នាំ៨០២ ដល់ ៩៤៤
* ដំណាក់ទី២ ពីឆ្នាំ៩៤៤ ដល់ ១១៧៧
* ដំណាក់ទី៣ ពីឆ្នាំ១១៨១ ដល់ ១២១៨។
អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ រហូតដល់ចុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ រវាងឆ្នាំ៩៤៤ - ៩៦៨ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានបង្រួបបង្រួម និងអភិវឌ្ឍរាជាណាចក្រកម្ពុជា។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានកសាងប្រាសាទបាយ័ន មានកំពែងថ្មបាយក្រៀម ព័ទ្ធជុំវិញកំពស់៨ម៉ែត មានប្រវែង៣គីឡូម៉ែត ក្នុងមួយជ្រុងៗ។
មូលហេតុនៃការរីកលូតលាស់
ប្រាសាទភ្នំត្រូវបានកសាងឡើង សម្រាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ។ ពេលទ្រង់ចូលទិវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត។ គេសង្កេតឃើញប្រាសាទភ្នំ ដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញ មហិទ្ធិឫទ្ធិរបស់ខ្លួន ថាជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ។ ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត២០០០ប្រាសាទ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ១០៧០ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះ គេឃើញមាន នៅប្រទេសសៀម ប្រទេសឡាវ និងប្រទេសយួនទៀតផង។
ការតម្រង់ទិសការអភិវឌ្ឍ
តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរ យកព្រះទ័យទុកដាក់ ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ ជាគូនឹងការកសាងប្រាសាទ។
ព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ - ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយ ខាងជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ៣០០០ម៉ែត និងទទឹង៨០០ម៉ែត។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយ មានឈ្មោះថា បារាយណ៍យសោធរតដាក។ ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលមានបណ្ដោយ៨គីឡូម៉ែត និងទទឹង២,២ម៉ែត។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាងកសិកម្ម គមនាគមន៍ សុខាភិបាល និងសិក្សាធិការ ... ៕
កម្ពុជាដើមសម័យអង្គរ(៣)
ការកសាង និងស្នាដៃ ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់ ខំរិះគិតរកមធ្យោបាយ រៀបចំទីក្រុងអោយបាននឹងន មានស្ថិរភាព និងមានការរីចំរើនដែរ។ ដូច្នេះហើយ បានជាព្រះអង្គរុះរើ លើកព្រះរាជធានីចុះឡើងៗ តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្លសាប។ ដែលជាការចាប់ផ្ដើមកំនត់ទីតាំងព្រះរាជធានីនគរធំ រឺ មហានគរ ទៅក្នុងអនាគតកាល។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផ្សេងៗ ដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំនៅអ្វីជាធំដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំនង់ទាំងនោះធ្វើអំពីឈើ រឺសំភារៈមិនសូវជាមាំមួន បុព្វហេតុនេះគឺបន្ដាលមកពីស្រុកមានសង្គ្រាម ព្រះអង្គគិតខំប្រឹងតែរៀបចំការតស៊ូ រំដោះជាតិពីអានានិគមជ្វាស្ទាវា។ ម្យ៉ាងទៀត សន្ដិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ។
ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖
* ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំកូលែន ក្នុគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
* ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយខាងលិច ត្រូវបានកសាងដោយអិដ្ឋ។
ប្រាសាទទាំងនេះ មានរូបទំហំតូចមែន តែគេអាចកត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យលិល្បៈ និង សាងសង់ ប្រាសាទ។ យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើនកសាងទៅតាមលំនាំប្រាសាទរំចែងនិងអកយំ។
ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន រឺមហិន្រ្ទបរពត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅឯរលួស ទីក្រុងចាស់ ហរិហរាល័យ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤ ក្នុងព្រះជន្មប្រហែល៩០វស្សាព្រះអង្គជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយព្រះអង្គ នៅក្នុងប្រវត្ដិព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គបានបង្រួបបង្រួមប្រទេសកម្ពុជាអោយមានឯកភាព ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹក ដីខ្មែរអោយធំធាត់មានកិត្យានុភាព ជាមហានគរដែរ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្ដអំនត់ មានចំនេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ និងកូនចៅជំនាន់ក្រោយ។
ព្រះមហាក្សត្រផ្សេងទៀតមាន
ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ - ៨៧៧)
ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះអង្គ។ ព្រះបរមរាជវាំង និង ព្រះរាជធានីស្ថិតនៅហរិហរាល័យដដែល។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់ទេ។ ប្រជាជនរស់នៅដោយសុខសន្ដិភាព។ សិលាចារឹក បានចារទុកមកថាព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា ព្រះអង្គមានសេចក្ដីក្លាហានអង់អាច ហើយបានពង្រីកទឹកដី កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែល បន្ដទៅទៀតថា ព្រះអង្គចូលចិត្ដបរបាញ់សត្វនិងទាក់ដំរី។ ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សំរាប់ស្នងរាជ បន្ដពីព្រះអង្គទេ។ នៅជុំវិញ បរិវេណរលួសព្រះអង្គបានសាងសង់ ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងពង់ និងជណ្ដើរទីមួយនៃប្រាសាទបាគង។
ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ - ៨៨៩)
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះគេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ សិវសោមៈ ជា អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូសិវសោមៈ ត្រូវជាប់ជា បងប្អូននឹងព្រះបាទជ័យវរ្ម័នទី២។ ចំនែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកអិវលិយៈ ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី២។ព្រះអិន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតាព្រះអង្គព្រះនាម ព្រះព្រិទ្ធិអិន្រ្ទវរ្ម័ន ជាកូនរបស់ប្អូនស្រី ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យ ឯរលួស។
ក្រិត្យក្រមកំណត់ព្រះរាជវង្ស
ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយមានការដន្ដើមអំនាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិឯង ទើបបានជាព្រះបាទឥន្រ្ទវរ្ម័នទី១ រៀបអោយមានក្បួនខ្នាតក្រិត្យវិន័យក្នុងរង្វង់ក្រកូលក្សត្រ។ ក្រិត្យបញ្ជានោះមានកំនត់ថា ព្រះមហាក្សត្រ ជាប្រធានធំ លើព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖
1. សម្តេចព្រះឧបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
2. ព្រះឧបរាជ មានស្វេទឆ័ត្រ៥ជាន់
3. មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិខ្ញុំកំដរទាសាទាសីបរិវារ ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។កូនចៅព្រះមហាក្សត្រ ក្នុងប្រាំដំណស្ថិតនៅក្នុងក្រមខ័ណ្ឌព្រះរាជវង្សដដែល ហើយមានសិទ្ធអំនាចនឹងឡើងគ្រង រាជសម្បត្ដិ ជាម្ចាស់ផែនដីបាន គឺនៅក្នុងចំនោមព្រះរាជវង្សទាំងប្រាំដំណ រឺ ប្រាំជំនាន់នេះហើយ ដែលព្រាហ្មណ៍ និង នាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងស្ដេច ក្នុងពេលណាដែលព្រះមហាក្សត្រចូលទីវង្គត។
តាមធម្មតា គេតែងជ្រើសរើស ព្រះឧបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនិមួយៗ របស់ព្រះរាជវង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះមហាក្សត្រសិន។ចំនែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះមហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិ អាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវ ស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោមព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនឯង។
ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ រឺ ដកឃ្លាថយឡើយ សិលាចារឹកនៅព្រះបាទ និង បាគង់ បានសរសេរបន្ដទៀតថា «ព្រះបាទអិន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់យ៉ាងអិតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំនាចបីយ៉ាង ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិនដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។ ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ។
* ១ = ម៉ានូ ជាតួអង្គមួយសំខាន់ណាស់ នៅក្នុងព្រាហ្មណ៍សាសនា គឺជាតួអង្គដែលទទួលច្បាប់បញ្ញាតិពីព្រះអាទិទេព យកមកអោយមនុស្សលោកអនុវត្តប្រតិបត្ដិតាម។ ព្រះព្រហ្មណ៍បានបង្កបង្កើតពីពិភពលោក និង ផ្ដល់ជីវិតដល់ម៉ានូ ម៉ានូបានទទួលធម្មសាស្រ្ដ ពីព្រះព្រហ្ម។ ហើយបន្ទាប់មក គឺម៉ានូនេះជាអ្នកបង្កើតម៉ានូ និង ព្រាហ្មណ៍ជាច្រើនទៀត ដើម្បីរៀបចំកសាងពិភពលោក។
ការកសាងនិងស្នាដៃ
កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖
* ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជានៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះអិសូរ ព្រះបដិមាករតំនាងព្រះអិសូរ និង ព្រះនាងឧបមា មហេសីព្រះអិសូរ ដែលមានរូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជ័យវរ្ម័នទី២ និង អគ្គមហេសី។ ប្រាសាទព្រះគោបានសង់ទៅដោយអិដ្ឋ មានព្រវែង ៩៧ម x ៩៤ ម៉ែត្រ និង កំពស់១៥ម។
* ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។
ប្រាសាទបាគង់មានទំហំ ៦៧ម x ៦៥ម សង់លើខឿនខ្ពស់ពីដី ១៥ម ហើយមានកំពូលទាំងអស់៩។កំពូលប្រាសាទ ចំកន្ដាលខ្ពស់ជាងគេ មានកំពស់ ១៥ម។ ក្នុងនោះព្រះបាទអិន្រ្ទវរ្ម័នទី១ តំកល់លិង្គព្រះអិសូរ។ ឯកំពូល ៨ទៀត ត្រូវបានសង់ដាក់តំរង់ទៅតាមទិសទាំងប្រាំបី។
* បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិស
ទី តំរូវទៅតាមសេចក្ដីត្រូការរបស់បន្ដាជន និង នយោបាយកសាងជាតិ ការជីកកសាងបារាយលលៃ មិនមែនជា ការផ្សងព្រេង មិនមែនជាការពិសោធន៍ ធ្វើយកល្អមើលនោះទេ អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បី អោយសមិទ្ធិបារាយនេះ អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ និងស្រែចំការនៅ ក្បែរនោះ បាយលលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០មត្រីគុណ ។ ស្នាដៃនេះ អ្នកវិទ្យាសាស្រ្ដ អ្នកបុរាណវិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដខ្មែរបាន ទទួលស្គាល់ កោតសរសើរ និង បញ្ជាក់ថា ជាជំហាន ដំបូងដែលនាំប្រទេសខ្មែរឆ្ពោះទៅរកការីកចំរើន ក្លាយទៅ ជាមហាអំណាច។
ចងចាំ
ព្រះបាទជ័យវរ្ម័នទី២បានរំដោះជាតិចេញពីការត្រួតត្រារបស់ពួកជ្វានៅគ.ស. ៨០២ ហើយបានបង្រួបបង្រួមប្រទេស ជារដ្ឋឯកភាពមួយឡើងវិញ។ ព្រះអង្គបានតាំងរាជធានីនៅហរិហរាល័យ(រលួស) និងបានប្រារព្ធពិធីទេវរាជនៅលើកំពូលភ្នំគូលែន។ លទ្ធិទេវរាជបានបំផុស ឲ្យមានកសាងប្រាសាទភ្នំជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា៕
កម្ពុជាសម័យអាណាចក្រភ្នំ
នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាតសន្ធឹង ពីបឹងទន្លេសាប រហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុរៈរបស់នគរភ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
អ្នកស្រុកនគរភ្នំរស់នៅដោយប្រមូលផ្ដុំ ជាកុលសម្ព័ន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផល និងកំណើនប្រជាជន នគរភ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរភ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរ តាមសមុទ្រដ៏ចំណាន ហើយប្រើមាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀន បានក្លាយជាព្រះមហាក្សត្ររបស់នគរភ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។ តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនឹងតុលាការ តាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
ព្រះមហាក្សត្រល្បីៗ
* ព្រះបាទហ៊ុនទៀន(គ.ស. ៦៨)៖ ជនជាតិឥណ្ឌា កាន់សាសនាព្រាហ្មណ៍។ ព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងលីវយី នៅសតវត្សទី១នៃគ.ស.។
* ព្រះបាទហ៊ុនប៉ាន់ហួន៖ ព្រះអង្គបានបង្ក្រាបការបះបោរ ហើយតែងតាំងរាជបុត្រ និងចៅព្រះអង្គជាស្ដេចសាមន្តរាជជាច្រើន។
* ព្រះបាទផាន់ចេម៉ាន់៖ ព្រះអង្គបានពង្រីកទឹកដីរហូតដល់ជ្រោយម៉ាឡាកា។ ក្នុងរាជ្យព្រះអង្គ នគរភ្នំក្លាយជាចក្រភពមួយ។
ចងចាំ
នគរភ្នំ គឺជាឈ្មោះរបស់រដ្ឋខ្មែរដំបូង ដែលមានរាជិនីលីវយី និងព្រះបាទហ៊ុនទៀនគ្រងរាជ្យ។ ជនជាតិចិនហៅនគរភ្នំថា ហ្វូណន។ ក្រោយពីព្រះបាទហ៊ុនទៀនបានច្បាំងឈ្នះព្រះនាងលីវយី និងអភិសេកជាមហាក្សត្រខ្មែរ នៅសតវត្សទី១នៃគ.ស. មក ព្រះអង្គបាននាំវប្បធម៌ អរិយធម៌ឥណ្ឌា មានសិល្បៈ ភាសា អក្សរសាស្ត្រ ជំនឿ សាសនា និងរបបគ្រប់គ្រងរដ្ឋមកនគរភ្នំ៕
ឯកសារពិគ្រោះ
* សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
ឯកសារពិគ្រោះ
* សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំ១៩៩៧ កម្ពុជាសម័យអាណាចក្រចេនឡា
ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពីអាណាចក្រភ្នំ បានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែងចេកជាពីរ គឺចេនឡាខាងជើង ជាចេនឡាដីគោក និងចេនឡាខាងត្បូង ជាចេនឡាទឹកលិច។
ចេនឡា ជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គ ក្នុងតំបន់បាសាក់ប្រទេសឡាវ សព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរៈ ក្សត្រដែលគ្រងរាជ្យនៅចេនឡា ជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រភ្នំបានចងសម្ព័ន្ធមិត្ត នឹងប្រទេសចម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធសម្ព័ន្ធភាព ហើយឈប់ជួយចម្ប៉ា ក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្ម នាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ... ។
ប្រជាករ និងស្ថានភាពសង្គម
ការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះ ពុំទាន់ធាត់ធំទេ ជាកត្តាចម្បងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេស ពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សម្បូរថ្លុកត្រពាំង។ ដូចនេះនៅនគរភ្នំ ផ្ទៃដីសម្រាប់ដាំស្រូវមានតូច តម្រូវឲ្យមានការវាតដី ជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកម្លាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។
ចេនឡាមានការរីកចម្រើនខ្លាំង ខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រភ្នំវិញរងគ្រោះធម្មជាតិ បណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសម្រាប់រាជវង្សខាងចេនឡា ធ្វើសញ្ជ័យលើអាណាចក្រភ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវរ្ម័ន និងប្អូនជីដូនមួយ ចិត្រសេន បានវាយលុកអាណាចក្រភ្នំប្រហែលរវាងគ.ស. ៥៥០។ អាណាចក្រភ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្ស នៅចេនឡា គឺ ព្រះបាទភវវរ្ម័នទី១ ហើយអាណាចក្រភ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរ គឺចេនឡាដីគោកដែលសម្បូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសម្បូរទៅដោយបឹង និងមានឆ្នេរសមុទ្រ។
ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វា ក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។
មហាក្សត្រល្បីៗសម័យចេនឡា
* ព្រះបាទភវវរ្ម័នទី១(៥៥០ - ៦០០) បានប្រែឈ្មោះនគរភ្នំមកជា កម្ពុជា។
* ព្រះបាទមហេន្ទ្រវរ្ម័ន(៦០០ - ៦១៥) បានចងសម្ព័ន្ធភាពនឹងប្រទេសចម្ប៉ា។
* ព្រះបាទឥសានវរ្ម័នទី១(៦១៥ - ៦៣៥) ទ្រង់បានយកចិត្តទុកដាក់ទៅលើប្រព័ន្ធធារាសាស្ត្រ កសាងប្រាសាទបាយ៉ង់កោរ និងកសាងរាជធានីនៅ ឥសានបុរៈ។
* ព្រះបាទជ័យវរ្ម័នទី១(៦៥៧ - ៦៨១) ទ្រង់បានធ្វើទំនាក់ទំនងជាមួយប្រទេសចិន។ ក្រោយពេលព្រះអង្គចូលទិវង្គត ព្រះរាជបុត្រីព្រះនាម ព្រះនាងជ័យទេវី បានឡើងគ្រងរាជ្យបន្ត។ អំណាចរបស់ព្រះមហាក្សត្រនាពេលនោះធ្លាក់ចុះខ្សោយ ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងស្រទាប់ប្រជារាស្ត្រ ដែលនាំទៅដល់អស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសបែងចែកជាពីរ(គ.ស. ៧០៦)
ចងចាំ
ចេនឡា ជាសាមន្តរដ្ឋរបស់នគរភ្នំ នឹងស្ថិតនៅវាលទំនាបភាគកណ្ដាល នៃទន្លេមេគង្គក្នុងតំបន់បាសាក់ ប្រទេសឡាវសព្វថ្ងៃ។ នៅរវាងគ.ស. ៥៥០ គ្រោះធម្មជាតិនៅនគរភ្នំបានធ្វើឲ្យរាជវង្សខាងចេនឡាធ្វើសញ្ជ័យលើរាជវង្សនគរភ្នំ ហើយក៏ប្ដូរឈ្មោះប្រទេសទៅជា កម្ពុជា។ នៅរវាងឆ្នាំ៧០៦ កម្ពុជាបានបែកបាក់ជាពីរ គឺចេនឡាដីគោក និងចេនឡាទឹកលិច ហើយការបែកបាក់នេះជាការបើកឱកាសឲ្យជ្វាចូលលុកលុយ៕ |
ប្រវត្តិសាស្រ្តកម្ពុជាសង្ខេប(៤)
ព្រះបាទនរោត្ដម(១៨៦០-១៩០៤) ការឡើងគ្រងរាជ្យនិងទំនាស់ផ្ទៃក្នុង ព្រះបាទអង្គឌួង មានព្រះរាជបុត្រ៣ព្រះអង្គ គឺព្រះអង្គវតី-ព្រះអង្គស៊ីសុវត្ថិនិងព្រះស៊ីវត្ថា។ នៅឆ្នាំ១៨៦០ ក្រោយពេលដែល ព្រះបាទអង្គឌួង ទ្រង់ចូលទីវង្គតទៅ ព្រះអង្គវតីដែលជាព្រះរាជបុត្រច្បង ព្រះនាមនរោត្តម ឡើងគ្រងរាជ្យ បន្ដ ។ ការឡើងគ្រងរាជ្យនេះ បានធ្វើអោយព្រះស៊ីវត្ថា ដែលជាព្រះអនុជ មានព្រះទ័យច្រណែន។
នៅឆ្នាំ១៨៦១ ព្រះបាទស៊ីវត្ថា បានទៅបង្កទ័ព មកច្បាំងដណ្ដើម រាជសម្បត្ដិ ពីព្រះបាទនរោត្ដម ដោយមានស្នងសូរ និមនោកែវជមេទ័ព។
ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិនិងព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស
ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ(១៩០៤-១៩២៧)
ព្រះបាទនរោត្ដមចូលទីវង្គតទៅក្នុងឆ្នាំ១៩០៤។ ក្នុងពេលនោះ ព្រះញាតិវង្សានុវង្ស មន្រ្ដីជាន់ខ្ពស់ និង រ៉េស៊ីដង ស៊ុបបេ៉រីយើ បានព្រមព្រៀមគ្នា លើករាជសម្បត្ដិ ថ្វាយទៅព្រះបាទស៊ីសុវត្ដិ ដែលមានព្រះជន្ម៦៤វស្សា។ ព្រះបាទស៊ីសុវត្ដិ ជាមហាក្សត្រ ប្រកបដោយ ព្រះទ័យសប្បុរសធម៍ ចំពោះប្រជារាស្រ្ដ ព្រះអង្គទ្រង់បញ្ជា អោយលុបបំបាត់ នូវអំពើទាុណកម្ម លើរូបកាយ និងសំរួលអោយ ប្រជារាស្រ្ដមានដីធ្លី ជាកម្មសិទ្ឋផ្ទាល់ខ្លួន។ ក្រៅពីនេះ ព្រះអង្គបានយាង ទៅធ្វើព្រះទស្សនកិច្ច នៅប្រទេសបារាំង ដើម្បីមើលពីរបៀបរៀបចំ ប្រទេសគេ ក្នុវស័យរដ្ឋបាល។
នៅឆ្នាំ១៩០៤គស ដោយមានអន្ដរាគមន៍ពីបារាំង សៀមបានប្រគល់ខេត្ដស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ មកអោយខ្មែរវិញ។ លុះដល់ឆ្នាំ១៩០៦នៃគស សៀមក៏យល់ព្រមប្រគល់ខេត្ដបាត់ដំបង និងសៀមរាប មកអោយខ្មែរទៀត។ ប៉ុន្ដែខេត្ដសុរិន្ទ បុរីរ៉ាម និងគោកខ័ណ្ឌ សៀមយកផ្ដាច់ បញ្ចូលជាទឹកដី របស់រាជាណាចក្រសៀម។
នៅក្នុងសង្រ្គាមលោ កលើកទី១ (១៩១៤-១៩១៨) ព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ទ្រង់អនុញ្ញាតអោយខ្មែរ ស្ម័គ្រចិត្ដ ទៅធ្វើទាហាន ជួយច្បាំងបារាំង រហូតដល់បាន ទទួលជោគជ័យ លើកងទ័ពអាឡឺម៉ង់។ ដើម្បីជាអនុស្សាវរីយ៏ នៃព្រឹត្ដិការណ៍នេះ គេបានកសាងចេតីយមួយ នៅកនបែរវត្ដភ្នំ ដោយមានរូបសំណាក មនុស្សពីរនាក់ ធ្វើអពីសំរិទ្ធ ដែលតំណាង ទាហានខ្មែរ និងទាហានបារាំង សហការគ្នាប្រយុទ្ឋ ក្នុងសង្រ្កាមលោក លើកទីមួយ។ តែចេតិយនេះ ត្រូវបាត់បង់ ក្នុងសម័យកាល ច្របូកច្របល់ នាឆ្នាំ១៩៧៥ដល់១៩៧៩។
ក្នុងរាជ្យព្រះបាទសម្ដេចព្រះស៊ីសុវត្ដិ ប្រទេសកម្ពុជា ពុំមានកើតសង្រ្គាម ជាមួយប្រទេសជិតខាងឡើយ។ ព្រះអង្គទ្រង់ចាត់ អោយកសាងអនុវិទ្យាល័យ ព្រះស៊ីសុវត្ដិ ព្រះរាជបណ្ណាល័យ សាលាបាលីជាន់ខ្ពស់ សាលារចនា និងសាលាច្បាប់ ព្រមទាំងបង្កើត អោយមានផ្លូវថ្នល់ ទាក់ទងគ្រប់ខេត្ត។
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស(១៩២៧-១៩៤១)
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិចូលទិវង្គតក្នុងឆ្នាំ១៩២៧។ ព្រះរាជបុត្រព្រះអង្គ ព្រះនាមស៊ីសុវត្ថិមុនីវង្ស បានឡើងគ្រង់រាជ្យ បន្ដ។ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិមុនីវង្ស ពួកអាណានិគមនិយមបារាំង បានធ្វើការគៀបសង្កត់ កេងប្រវញ្ខ លើប្រជារាស្រ្ដ
កាន់តែខ្លាំងឡើងៗ រហូតដល់ប្រជារាស្រ្ដ រកប្រាក់បង់ពន្ឋមិនបាន នាំគ្នាទៅពួនក្នុងព្រៃ នៅពេលថ្ងៃ ដល់ពេលយប់ទើប
ចូលក្នុងភូមិវិញ ព្រោះថាបើបារាំងចាប់បាន គេនឹងដាក់ខ្នោះនាំទៅបញ្ចូលគុក រហូតដល់មានប្រាក់បង់ពន្ឋ គ្រប់ចំនួន
ទើបគេដោះលែង អោយមកផ្ទះសំបែងវិញ។
ចំណែកពួកបារាំង គេបានដឹកនាំគ្នាគេ មកបង្កើតជាក្រុមហ៊ុនធំៗ និងអាជីវកម្មផ្សេងៗ លើទឹកដីខ្មែរ ដូចជាចំការកៅស៊ូ នៅមេមត់ និងដីស្រែល្អៗ ក្នុងខេត្ដបាត់ដំបង ជាដើម។ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិមុនីវង្សនេះ ផ្នែកអប់រំ និងសុខាភិបាល
ពុំសូវមានការរីកចំរើនទេ។ សាលាបឋមសិក្សា មានតែនៅតាមទីប្រជុំជនធំៗ។ កូនចៅប្រជារាស្រ្ដ នៅតាមជនបទ
បើចង់រៀនសូត្រ ត្រូវទៅរៀននៅវត្ដអារាម ជាមួយព្រះសង្ឃ។ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់ចូលទីវង្គតទៅក្នុងឆ្នាំ១៩៤១នៃគស។
កម្ពុជាសម័យឧដុង្គ
ព្រះបាទស្រីសុរិយោពណ៌(១៦០៣ - ១៦១៨) នៅឆ្នាំ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គ ពីទីក្រុងអយុធ្យា ចូលមកតាមច្រកកំពត មកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់កើតមាននៅតាមកន្លែងខ្លះ នៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យ នៅឡើយ។ ក្រោយពីបង្ក្រាបចលនាបះបោរ ស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជា ឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ១៦០៣ ដល់១៦១៣ ក្នុងព្រះជន្មាយុ៦០វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ១៦១៣។ ព្រះស្រីសុរិយោពណ៌ មានរាជបុត្រពីរអង្គ ដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺជ័យជេដ្ឋា និងឧទ័យ។ ឆ្នាំ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាល ស្ដេចអង្គតន់ មកម្ល៉េះ។ ការបាក់បែកក្រុងលង្វែកឆ្នាំ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរ បន្ទាប់ពីការបែកបាក់អង្គរ ដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។ ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរ ដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌ មានការធុញទ្រាន់ នឹងមេរៀនដដែលៗ របស់សត្រូវសៀម។ ដើម្បីឲ្យមានលំនឹង ព្រះអង្គបានធ្វើការសាកល្បង ចងសម្ព័ន្ធភាព ជាមួយស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែរ រស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញ វាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញ តាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូសបន្លាយ អស់រយៈពេល២សតវត្សកន្លះ ទម្រាំដល់ពេល ដែលពួកអាណានិគមនិយមបារាំង ចូលត្រួតត្រាប្រទេសខ្មែរ។
ព្រះបាទជ័យជេដ្ឋាទី២(១៦១៨ - ១៦២៨)
ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម៣៤វស្សា។ ព្រះអង្គមានមហេសី នាមអង្គចូវជាបុត្រីស្ដេចយួន។ នៅឆ្នាំ១៦២០ ព្រះអង្គបានលើករាជធានី ពីល្វាឯមមកឧដុង្គ។ ព្រះរាជកិច្ចដំបូងគឺ កំណែទម្រង់ច្បាប់នៅក្នុងប្រព័ន្ធតុលាការខ្មែរ ដោយយល់ឃើញថា មានក្រមមួយចំនួន មិនទាន់មាន ភាពយុត្តិធម៌ នៅឡើយ។ ព្រះអង្គបានកែប្រែក្រមបានចំនួន២៤។ ប៉ុន្តែការងារនេះ ត្រូវរំខាន ដោយសារ ការឈ្លានពានរបស់សៀម ពីរលើក គឺនៅឆ្នាំ១៦២១ និង១៦២២។ ច្បាប់ដែលពិនិត្យរួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ១៦២៤នៅក្នុងតុលាការ។
ជាលើកទី១ ចាប់តាំងពីរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ រហូតដល់ជ័យជេដ្ឋាទី២ ពួកសៀមបានធ្វើការសាកល្បង ដើម្បីដាក់ខ្មែរជាចំណុះម្ដងទៀត។ នៅឆ្នាំ១៦២១ ស្ដេចសៀមឈ្មោះសុងថាម បានលើកទ័ពដោយផ្ទាល់ជាពីរផ្នែក មួយផ្នែកចូលតាមខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញតាមខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹក ចូលមកតាមខេត្តកំពត និងបន្ទាយមាសក្នុងបំណងវាយយកខេត្តទ្រាំង ប៉ុន្តែទ័ពសៀមត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ១៦២២ សៀមបានសាកល្បង លើកទ័ពមកម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។ ចាប់តាំងពីពេលនោះមក រហូតដល់ដំណាច់សតវត្សទី១៧ សៀមពុំបានបញ្ចេញសកម្មភាពគាបសង្កត់ខ្មែរ គួរឲ្យកត់សម្គាល់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកយួនបានចាប់ផ្ដើម កកេរទឹកដីខ្មែរបន្តិចម្តងៗ ពីខាងកើត។ ការរៀបអភិសេករវាងជ័យជេដ្ឋាទី២ និងក្សត្រីអង្គចូវ បានធ្វើឲ្យប្រទេសខ្មែរ ជាប់ជំពាក់រឿងចំរូងចំរាស់យ៉ាងខ្លាំង នៅពេលដែលពួកយួនបានលេបយកទឹកដីចម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ នៅឆ្នាំ១៦២៣ គណៈបេសកកម្មទូតយួន បានលើកសំណើសុំឲ្យយួនបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅទីនោះផង។ ចំណុចនេះអ្នកប្រវត្តិសាស្ត្រ បានចាត់ទុកថា ខ្មែរចាញ់កលល្បិចបោកបញ្ឆោតរបស់យួន ដែលសុំត្រួតពិនិត្យពន្ធដារ និងរស់នៅជាបណ្ដោះអាសន្ន។ កាលដែលមិនទាន់សោយរាជ្យ ព្រះជ័យជេដ្ឋាទី២ មានព្រះជន្ម២៦វស្សា មានបុត្រពីរអង្គ នាមចៅពញាតូ នៅចៅពញានូ។ លុះសោយរាជ្យបាន២ឆ្នាំ ព្រះអង្គមានបុត្រនាមចៅពញាចន្ទ និងបុត្រីនាម ចន្ទវតី(ឬបុប្ផាវតី)។ ឯព្រះឧទ័យរាជា មានបុត្រ៤អង្គ គឺ អ្នកអង្គនន់ទី១ អ្នកអង្គសូរ អ្នកអង្គតន់ និងអ្នកអង្គអិម។
វិបត្តិក្នុងរាជវង្សខ្មែរ
ក. ព្រះបាទស្រីធម្មរាជាទី២ ឬរាជសំភារចៅពញាតូ(១៦២៩ - ១៦៣៤)
នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីដើម្បីសតវត្សទី១៧ រហូតដល់សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះបណ្ដាលមកពីការលូក កកូរកិច្ចការផ្ទៃក្នុង របស់ខ្មែរ ពីសំណាក់សត្រូវជិតខាងទាំងពីរ។ ឆ្នាំ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួស នៅវត្តមួយ ក្នុងខេត្តមហានគរ។ កាលដែលព្រះបាទជ័យជេដ្ឋាទី២ សោយទិវង្គតទៅ កិច្ចការប្រទេសជាតិ ត្រូវប្រគល់ឲ្យព្រះឧទ័យ ជាឧបរាជដែលមានមហេសីឈ្មោះនាងចន្ទវតី(ឯកសារខ្លះបាននិយាយថា បុប្ផាវតី) ដែលត្រូវជាគូដណ្ដឹងរបស់ពញាតូ។ កាលដែលព្រះបាទជ័យជេដ្ឋាសោយទិវង្គតទៅ ពួកនាម៉ឺនបានយាងព្រះឧទ័យជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិ តែព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជ្យនៅឆ្នាំ១៦២៩ នៅរាជវាំងកោះឃ្លោក នៅប៉ែកឦសាន ជ្រោយចង្វា។ នៅឆ្នាំ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពត ក្នុងបំណងវាយយកខេត្តភាគខាងត្បូង នៃប្រទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅឆ្នាំ១៦៣៤ ដោយស្នាដៃទាហានរបស់ព្រះឧទ័យ និងទាហានប៉ទុយកាល់។ ឃាតកម្មនេះបណ្ដាលមកពីរឿងស្នេហារវាងចន្ទវតី និងព្រះធម្មរាជាកាលនៅវ័យជំទង់។ ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមកហើយ នៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះផ្នួស លុះដល់ធម្មរាជា ឡើងសោយរាជ្យទើបរឿងស្នេហានេះ បានឆាបឆេះឡើងវិញ បណ្ដាលឲ្យឧទ័យត្រូវជាស្វាមីព្រះនាងមានការក្រេវក្រោធជាខ្លាំង ក៏លើកទ័ពតាមប្រហារ។ ស្រីធម្មរាជាជាស្ដេចមួយអង្គ ដែលមានព្រះទ័យជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា ព្រមទាំងមានចំណេះជ្រៅជ្រះក្នុងអក្សរសាស្ត្រ។ ព្រះអង្គបានទុកស្នាដៃជាច្រើន សម្រាប់ទូន្មានកូនខ្មែរ។
ខ. ព្រះបាទអង្គទងរាជា ចៅពញានូ(១៦៣៥ - ១៦៣៩)
បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ(នាមសម្រាប់រាជ្យព្រះបាទសម្ដេចព្រះអង្គទងរាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា(ឬព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ(១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទ ដែលត្រូវជាបុត្រពៅ ព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ(១៦៤១ - ១៦៥៩)។ នៅឆ្នាំ១៦៤៤ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិច ទន្លេសាប ចម្ងាយ១០គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍(ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាម ចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទង ក្នុងឆ្នាំ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។
ប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួន
នៅឆ្នាំ១៦៥៥ អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវ បានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាម(ពញាចន្ទ)។ ឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង ហ៊ាង ធូ(អុងបៀងធូ) និងទ័ពព្រះរាមនៅព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់យួន ដើម្បីវាយយកក្រុងឧដុង្គ ព្រមទាំងមានបំណងចង់ត្រួតត្រា ប្រទេសកម្ពុជា ទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់ នៅក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ព ទៅវិញ។ ឧត្ដមសេនីយយួន អុងហ៊ាងធូ មានការក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរ លុះជ្រាបដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជា ឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គសូរ និងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគត នៅតាមផ្លូវដោយជម្ងឺ។ អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ១៦៥៩ ដល់១៦៧២។ ស្ដេចអង្គនេះត្រូវព្រះរាជសុណិសា នាមស្រីជ័យជេដ្ឋា(បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ(១៦៧២ - ១៦៧៣) ដោយយកអង្គឡី ជាមហេសីអង្គសូរ ដែលត្រូវជាព្រះមាតុច្ឆា ធ្វើជាមហេសី។ ប៉ុន្តែបទុមរាជា បានត្រូវមហេសីអង្គសូរ ទៅពឹងចាម ឲ្យមកធ្វើឃាតម្ដងវិញ។ ប្រទេសខ្មែរកើតវឹកវរ ដោយវិបត្តិផ្ទៃក្នុង ដែលបណ្ដាលមកពី ការល្មោភអំណាចឥតឈប់ឈរ។ ប្រជារាស្ត្ររងទុក្ខវេទនា ដោយសារសង្គ្រាមឥតស្រាកស្រាន្ត។ ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោល ហាងទំនិញ។ ឆ្លៀតឱកាសនេះ សៀមបានទាក់ទាញក្រុមហ៊ុនឥណ្ឌា ខាងកើតរបស់អង់គ្លេស ឲ្យមករកស៊ី នៅក្នុងប្រទេសសៀមវិញ ព្រោះប្រទេសសៀមមានសន្តិភាពល្អ។ នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ(កូនអង្គអិម) បានចុះទៅប្រទេសយួន ដើម្បីសុំជំនួយទ័ព។ នៅពេលត្រឡប់ពីប្រទេសយួនមកវិញ ក្នុងឆ្នាំ១៦៧៣ ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូរ កំពុងស្ថិតនៅក្នុងរាជសម្បត្តិ នៅឡើយ ក៏កើតក្ដីត្រេកអរឥតឧបមា ព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់បានឡើងសោយរាជ្យ។ តែផ្ទុយទៅវិញ អង្គជីបែរជាមិនសប្បាយព្រះទ័យ កើតក្ដីព្រួយបារម្ភ ព្រោះខ្លាចក្សត្រទាំងពីរលើកទ័ពយួនមកក្នុងពេលនេះ ដើម្បីដណ្ដើម រាជ្យសម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះ បានតម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមា និងអង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គតន់ បានប្រឈួនជាទម្ងន់ហើយក៏សុគតទៅ ដោយទុកឲ្យអង្គនន់ជាក្មួយបញ្ជាទ័ពជំនួស។ ឯស្ដេចអង្គជីក៏បានសុគតនៅឆ្នាំ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យ ហើយអង្គនន់ ក៏បានរត់ទៅជ្រកកោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បានត្រឡប់មកតាំងទីបន្ទាយជាថ្មី នៅជ្រោយចង្វា ទល់មុខភ្នំពេញ រួចទើបចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥតឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គស៊ូ បានទៅគង់នៅក្នុងរាជវាំងសំរោងទងដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែតពីឧដុង្គ ទុកតែព្រះមាតាឲ្យគង់នៅក្រុងឧដុង្គ។ អង្គនន់បានវាយចូលឧដុង្គបាននៅឆ្នាំ១៦៨៤ រួចក៏ចាប់មាតាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វា។ ប៉ុន្តែ ក្រោយមក អង្គស៊ូបានចូលទៅរំដោះមាតាចេញដោយគ្មានការបង្ហូរឈាម។ |
|
|
|
 | KHMER WEB SITES |
|
កម្ពុជាសម័យលង្វែក
ទីតាំងភូមិសាស្ត្រ និងការសាងសង់
បន្ទាយលង្វែកជាកន្លែងប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាយនេះសង់ដោយ ព្រះបាទចន្ទរាជា ក្រោយពីព្រះអង្គវាយឈ្នះស្ដេចកន នៅឆ្នាំ១៥២៦។ ពេលនោះព្រះចន្ទរាជា (នាមសម្រាប់រាជ្យ ព្រះបរមរាជាចន្ទរាជា) ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកន ក្នុងខេត្តត្បូងឃ្មុំ(ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម) បានយាងមកគង់នៅបន្ទាយមានជ័យ (ខេត្តពោធិ៍សាត់) បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រុមមេការ ឲ្យគេជីកបុកឫសរៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយនេះ កម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ។ ព្រះអង្គធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំឫស្សីយ៉ាងក្រាស់(កម្រាស់២សិន[១]) ហើយមានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើន[២]មួយ។ សើនទាំង៨មានកម្ពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង (កាំភ្លើងវែង)។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង និងសាលាឧទ្ទរណ៍។ ក្នុងកំពែងទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ វិមានកំសាន្ត ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។ នៅក្នុងកំពែងនេះដែរ មានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្រ័ក្សណ៍[៣] គឺសម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុសក្តិសិទ្ធិ គឺពឮព្រះគោ ឬព្រះត្រលែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះគោទាំងនោះ មានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រា... ដ៏មានតម្លៃលើសលប់។ ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗ ដូចជា ឃ្លាំងស្រូវអង្ករ អំបិលប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្ត្រាវុធ។ បន្ទាយលង្វែកមានទទឹងប្រវែង២គីឡូម៉ែត និងបណ្ដោយប្រវែង៣គីឡូម៉ែត ហើយចំណាយពេលសាងសង់ ចំនួន៣ឆ្នាំ(១៥២៧ - ១៥២៩)។
ព្រះរាជា និងព្រឹត្តិការណ៍សម័យលង្វែក
ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦)
ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគត់ ព្រះបាទស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅ ក្រុងអយុធ្យាស្រុកសៀម ឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយ មករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស១៥១៦។ រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជា បានឲ្យគេសាងសង់ បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែក ក៏ក្លាយជារាជធានីខ្មែរ រហូតដល់ចុងសតវត្សទី១៦។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាម ដ៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញ រហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារ គ្រប់ប្រភេទ សម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
ព្រះបាទបរមរាជា(១៥៦៦ - ១៥៧៦)
ព្រះបាទបរមរាជា ជាបុត្រទី២របស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខេត្តខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះយក ខេត្តនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀម ខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខេត្តនគររាជសីមា ចន្ទបុរី និងបស្ចិមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថា ស្ដេចសៀមរវល់តែធ្វើចម្បាំង ជាមួយឡាវ(សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយឡាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅគ.ស១៥៧៦។
ព្រះបាទសត្ថាទី១(១៥៧៦ - ១៥៨៦)
ព្រះបាទសត្ថាទី១ ជាបុត្រាច្បងរបស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុង ពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ១៥៨៦ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។
ព្រះបាទជ័យជេដ្ឋាទី១(១៥៨៦ -១៥៩៣)
ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ១១ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម៦ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាល មកពីវិបត្តិ រាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿ នឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀម លើកទ័ពមកវាយលុកចូលប្រទេសខ្មែរ ជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ១៥៩៤។
នយោបាយក្នុងប្រទេស
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ១១ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជ្យសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែក ធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។
នយោបាយក្រៅប្រទេស
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ា កំពុងជាប់ដៃវាយជាមួយយួន ដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាម វាយរំដោះទឹកដី ដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុក រហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្ត ជាច្រើនមកវិញ។
មូលហេតុដែលនាំឲ្យទ័ពខ្មែរ ទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ ពីព្រំដែនសៀមភូមា។ ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញា ចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរ នូវខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និងអេស្ប៉ាញ ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀម កាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយ នៅប្រទេសខ្មែរ។ នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌ អស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើន ទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។
សេដ្ឋកិច្ចសម័យលង្វែក
កសិកម្ម
ផ្នែកកសិកម្មមានសកម្មភាពខ្លាំង ព្រោះព្រះរាជាសម័យនោះបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ព្រះអង្គតែងតែគិតគូរ ដល់ដីធ្លីសម្រាប់ប្រជារាស្ត្រធ្វើស្រែចំការ ថែមទាំងបានជីកអូរ ព្រែក ប្រឡាយ សម្រាប់ផ្គត់ផ្គង់ទឹក ដល់កសិកម្ម។ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ទ្រង់បានបញ្ជាទ័ពឲ្យកាប់ឆ្ការព្រៃដើម្បីវាតទីដីស្រែចំការ សម្រាប់ប្រជារាស្ត្រ។ នៅរដូវបង្កបង្កើនផល និងប្រមូលផល គេតែងតែបញ្ឈប់សង្គ្រាម ដើម្បីជួយប្រជារាស្ត្រ ក្នុងការប្រកបរបរកសិកម្ម។
ពាណិជ្ជកម្ម
ដោយសារបឹងទន្លេសាបសម្បូរត្រី ហើយដីនៅជុំវិញសម្បូរជីជាតិ និងទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់ សម្រាប់ដឹកនាំទំនិញទៅលក់ឯបរទេស វិស័យពាណិជ្ជកម្ម មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងរជ្ជកាលព្រះបាទ ពញាយ៉ាត ស្ដេចកន ចន្ទរាជា ... ប្រទេសកម្ពុជាសុទ្ធតែបាននាំទំនិញទៅលក់នៅបរទេស ហើយទិញមកវិញ នូវគ្រឿងសាស្ត្រាវុធ។ ព្រះបាទបរមរាជាបានធ្វើទំនាក់ទំនង ជាមួយពួកអឺរ៉ុប ជប៉ុន ចិន ជ្វា ... ឲ្យមកធ្វើជំនួញនៅស្រុកខ្មែរ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកនេះបាននាំទំនិញដូចជាកំណាត់សំពត់ ឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយនាំចេញទៅវិញ នូវគ្រឿងទេស ភ្លុកដំរី ស្នែង ជ័រ ស្បែក ... ។
សិប្បកម្ម
សិប្បកម្មនៅមានការអន់ថយនៅឡើយ។ សកម្មភាពសំខាន់ក្នុងសម័យនោះគឺការស្លដែក ដែលមានសន្ទុះខ្លាំងក្លា ចាប់ពីរជ្ជកាលព្រះបាទចន្ទរាជា ព្រោះព្រះអង្គបានយកព្រះទ័យទុកដាក់នឹងបញ្ហានេះណាស់។ ប៉ុន្តែការប្រើ ដែកជាវត្ថុធាតុដើម មានរបរដំដែកជាដើម មានសកម្មភាព តាំងពីក្នុងរជ្ជកាលព្រះបាទពញាយ៉ាតម្ល៉េះ។
ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារ ជំនួញពីស្ដេចខ្មែរ ព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌ នាំទ័ពទៅជួយច្បាំងសៀម រហូតទទួលបានជ័យជំនះ លើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមា ចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះ លើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។ នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរ យ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួង ជាច្រើនចូលក្នុងគុម្ពឫស្សី ដែលជារបងការពារបន្ទាយលង្វែក។ ប្រជារាស្ត្រខ្មែរ នាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួង ទាល់តែរេចរឹលគុម្ពឫស្សីអស់។ នៅឆ្នាំ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយ ទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយ នៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់ យកទៅប្រទេសគេ ស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរ ពេញផ្ទៃប្រទេស។ ប្រទេសកម្ពុជាបានបាត់បង់ អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ... ។
ឯកសារពិគ្រោះ
* សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០
កម្ពុជាសម័យចតុមុខ
នៅឆ្នាំ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ(កំពង់ចាម)វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។
សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម
ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនារាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិច ដែលបាត់បង់ដោយសៀមរឹបអូស លេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកម្លាំងទ័ព ទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។ នៅឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយក ក្នុងរជ្ជកាលព្រះរាជាមុនៗ មកវិញ។ ទ្រង់បានដឹកនាំទ័ព ដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជ ត្រូវបានចាត់តាំង ឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរ ដឹកនាំដោយព្រះរាជាផ្ទាល់ បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់ អាណាខេត្តទាំងអស់នោះ ដែលសៀមបានលេបយក ដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្ត ទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួ្រតកម្លាំងគ្នា នឹងកងទ័ពជាតិ ដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះ បានជម្រុញឲ្យព្រះរាជាខ្មែរ សម្រេចព្រះទ័យវាយកម្ទេចកម្លាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យា។ ទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នា រំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាព ក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិច ដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។
អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធ នៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រ នៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ព វាយដណ្ដើមយកខេត្តជាច្រើន មកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ … ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យ បានទន្ទ្រានយកខេត្តខាងជើងខ្លះ បានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយ ដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើត ដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ព ចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជ នៅថែរក្សា រាជធានីចតុមុខ បានថ្វាយព័ត៌មានសព្វគ្រប់ ទៅព្រះស្រីរាជា ព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ព ឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យ ពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជា ក៏បានចាត់តាំងកងទ័ព ឲ្យថែរក្សាទឹកដីខាងលិច សម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពល មកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តបរិបូរណ៍ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ព ឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើក ការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញ ពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើត ទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយ បោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។ ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួន ឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួន ការពារកុំឲ្យទ័ពក្មួយជ្រៀត ចូលមកលើដែនដី ដែលខ្លួនហួងហែងនោះបាន។ ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរ នាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជម្ងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯង បានលបលួចទាក់ទងជាសម្ងាត់ ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំង ហើយព្រមព្រៀង តាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀម មកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរ ទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។ ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំ ទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំនាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំង កម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។
កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់ មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរ បែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំ បានសម្រេចយកផ្លូវចរចា បញ្ចប់ចម្បាំង។ ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោម ម៉ឹង ក៏ចេញទៅជួប ព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គ បានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។
ក្នុងឱកាស បើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀម ធ្វើជាចៅក្រម ផ្សះផ្សាទំនាស់ ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យ ទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេក ជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។
ក្រោយពីបានជួយធ្វើអន្តរាគមន៍ ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជា ទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួន រួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។
កម្ពុជាសម័យអាណានិគម
ប្រទេស កម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
ការមកដល់នៃអំណាចបារាំង
នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃនគរ) មកកម្ពុជា បារាំងយល់ថា ភូមិសាស្ត្រអាចឱ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិស ឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើ ប្រទេសកម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដម ដោយមិនព្រមប្រគល់មកុដរាជ្យ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទនរោត្ដម ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។ បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ស្ដីពីពិធីរាជាភិសេកព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅ រាជធានីឧត្ដុង្គ នាថ្ងៃ ៣ កក្កដា ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ ទើបសៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។
ការត្រួតត្រារបស់បារាំង
ដំណាក់ទី១
បារាំង បានប្រកាន់យក "វីធីត្រជាក់" ក្នុងការត្រួតត្រាកម្ពុជា អស់ពេលដ៏យូរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្តលេខាលើលើក្រឹត្យ ឬសេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បី ការពារព្រះមហាក្សត្រ។
ដំណាក់ទី២
នៅយប់ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាលបារាំងម្នាក់ឈ្មោះតុម សុន បានបញ្ជាទាហានមួយក្រុម និងកប៉ាល់ចម្បាំងឈ្មោះ "អាឡូអែត" ឡោមព័ទ្ធព្រះរាជវាំង ហើយគំរាមកំហែងព្រះបាទនរោត្ដមឱ្យចុះព្រះហស្តលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានមាត្រាខ្លះៗ ដូចជា៖
* ចៅហ្វាយខេត្តទាំងអស់ត្រូវនៅក្រោមការត្រួតត្រារបស់ទេសាភិបាលបារាំង។
* ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
* មហាក្សត្រ និងរាជវង្ស ទទួលប្រាក់ខែ អំពីរដ្ឋបាលបារាំង។
* ពន្ធទាំងអស់ ត្រូវធ្លាក់ក្នុងអំណាចបារាំង។
* រាជធានីភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្តលេខាលើរាជក្រឹត្យមួយ មានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់ទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧ បារាំងបានបញ្ចូលប្រទេសកម្ពុជាទៅក្នុងសហភាពឥណ្ឌូចិនបារាំងមានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង ។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
ស្ថានភាពប្រជាករកម្ពុជា ក្នុងសម័យអាណានិគម
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្ស ពន្ធដីពន្ធលំនៅ ពន្ធសត្វពហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម -ល-។ ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំង កសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ១.២តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកការប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
ដើម្បីឱ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការ អាណាព្យាបាលបារាំងបានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗដូចជា៖
* សាលាបឋមសិក្សា៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣ ។
* សាលាមធ្យមសិក្សា៖ នៅឆ្នាំ ១៩១១ មានអនុវិទ្យាល័យស៊ីសុវត្ថិមួយ។ នៅឆ្នាំ ១៩៣៥ អនុវិទ្យាល័យនេះត្រូវបានបង្កើតឱ្យទៅជាវិទ្យាល័យស៊ីសុវត្ថិ។
* សាលាបច្ចេកទេស៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺសាលារចនា។
ចលនាបះបោរ ក្នុងសម័យអាណានិគម
ដោយសារតែ ការមិនពេញចិត្តចំពោះរដ្ឋការអាណាព្យាបាលបារាំងពីសំណាក់ប្រជារាស្ត្រ ខ្មែរទូទៅ និងជាពិសេសពីសំណាក់ពួកបញ្ញវន្តខ្មែរខ្លះ ទើបបណ្ដាលឱ្យមានផ្ទុះឡើង នូវចលនាបះបោរប្រឆាំងបារាំងកើតមានជាបន្តបន្ទាប់ដូចខាងក្រោម៖
ចលនាបះបោររបស់អាចារ្យស្វា
ចលនាបះបោររបស់អាចារ្យស្វា (១៨៦៤-១៨៦៦) ៖ កងទ័ពអាចារ្យស្វា បានធ្វើការវាយលុកចូលកាន់កាប់ខេត្តទ្រាំង (កំពត តាកែវ) រួចបន្តដំណើរមកកាន់ក្រុងភ្នំពេញ។ កងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំងបានវាយកម្ទេចចលនារបស់អាចារ្យស្វា ហើយចាប់អាចារ្យបញ្ជូនទៅឃុំនៅលើកោះអង់ទី កណ្ដាលមហាសមុទ្រ។
ចលនាបះបោររបស់ពោធិកំបោរ
ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥-១៨៩១) ៖ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧត្ដុង្គ និងភ្នំពេញ។ នៅខែ មករា ១៨៦៧ កងទ័ពពោធិកំបោរ បានបរាជ័យនៅជាយក្រុងភ្នំពេញ។ ពោធិកំបោរបានទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧត្ដុង្គ នៅខែ ធ្នូ ឆ្នាំ ១៨៦៧។
ចលនាបះបោររបស់ស៊ីវត្ថា
ចលនាបះបោររបស់ស៊ីវត្ថា (១៨៦១-១៨៩១) ៖ ស៊ីវត្ថា ជាបុត្រទីបីរបស់ព្រះបាទអង្គឌួង ។ ចលនាស៊ីវត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ពីឆ្នាំ ១៨៦១ ដល់ ១៨៦២ កងកម្លាំងស៊ីវត្ថាចូលកាន់កាប់រាជធានីឧត្ដុង្គ។ ព្រះបាទនរោត្ដម ភៀសខ្លួនតៅប្រទេសសៀម ហើយយាងត្រឡប់មកវិញ បន្ទាប់ពីចលនាបះបោរត្រូវបានវាយបង្ក្រាបវិញនៅឆ្នាំ ១៨៦២។ ស៊ីវត្ថារត់រួច ហើយទៅកទ័ពធ្វើការបះបោរបន្តទៀត។ នៅឆ្នាំ ១៨៨៥ ព្រះមហាក្សត្រ និងរាជការអាណានិគម សាកល្បងធ្វើការចរចាជាមួយស៊ីវត្ថា តែស៊ីវត្ថាមិនព្រមទទួលលក្ខខណ្ឌហើយបន្តធ្វើការបះបោរទៀត។ នៅឆ្នាំ ១៨៩១ ស៊ីវត្ថាបានទទួលមរណភាពដោយជំងឺ។ ចលនារបស់ស៊ីវត្ថា ក៏រលំរលាយត្រឹមនេះ។
ចលនាតស៊ូរបស់ក្រឡាហោមគង់
ចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦) ៖ កងទ័ពរបស់ក្រឡាហោមគង់ប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួក អាណាព្យាបាល។ ចលនានេះមានការគាំទ្រអំពីកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានធ្វើល្បិចអញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបបំពង់ផ្សែងកប៉ាល់ រហូតទទួលមរណភាព។
ចលនាតស៊ូរបស់ពិស្ណុលោកឈូក
ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦) ៖ ក្រុមរបស់ពិស្ណុលោកឈូក បានរួបរួមជាមួយក្រុមរបស់ក្រឡាហោមគង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាណាព្យាបាលធ្វើឱ្យកងទ័ពបារាំង មានការខូចខាតជាដំណំ។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកបានត្រូវគេលួចធ្វើឃាត។
កម្ពុជាចុងសម័យអាណានិគម
សង្គមសេដ្ឋកិច្ច
ព្រះបាទនរោត្ដម សីហនុ បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤១ គឺចំពេលដែលភ្លើងសង្គ្រាមលោកលើកទី២ កំពុងឆាបឆេះ។ នៅពេលដែល ពួកយោធានិយមជប៉ុនកំពុងមានជ័យជម្នះនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍។ បារាំងចុះចាញ់សង្គ្រាម ហើយបានព្រមព្រៀងស្ដីពីកិច្ចការពាររួមលើដែនដីឥណ្ឌូចិន។ ម្ដងនេះកម្ពុជា បានឆ្លាក់ទៅនៅក្រោមរបបត្រួតត្រាពីរត្រួតគឺ អាណានិគមបារាំង និងរបបយោធាជប៉ុន។ ជប៉ុនបានយកកម្ពុជាធ្វើជាមូលដ្ឋានទ័ព និងគាបយកវត្ថុធាតុដើម ខាងកសិកម្មដោយតម្លៃថោកបំផុត។ តាមការទាមទារ របស់ជប៉ុន រដ្ឋាភិបាលបារាំងបង្ខំឱ្យកសិករខ្មែរលក់ផលដំណាំបំពេញតម្រូវការ សេដ្ឋកិច្ចជប៉ុន។ នៅឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផលកសិកម្មនៅកម្ពុជាបានថយចុះ។
ចលនាតស៊ូនៅចុងសម័យអាណានិគម
* ក្រុមដែលលំអៀងទៅខាងជប៉ុន
មេដឹកនាំក្រុមនេះគឺលោក សឹង ង៉ុកថាញ់។ នៅឆ្នាំ ១៩៤៥ ជប៉ុនបានបណ្ដេញបារាំងចេញពីកម្ពុជា ហើយប្រកាសកម្ពុជាជារដ្ឋឯករាជ្យ ដោយលើក សឹង ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលតាមការពិតរដ្ឋាភិបាលរបស់ សឹង ង៉ុកថាញ់ គ្រាន់តែជារដ្ឋាភិបាលទីងមោងប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយមជប៉ុន។ ក្រោយពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងបានវិលមកកាន់កម្ពុជាជាថ្មី កងទ័ពរបស់ សឹង ង៉ុកថាញ់ បានប្រឹងទប់ទល់នឹងបារាំងដែរ តែពុំអាចតស៊ូនឹងបារាំងបានឡើយ ហើយសឹង ង៉ុកថាញ់ ត្រូវបានចាប់ខ្លួនយកទៅឃុំនៅប្រទេសបារាំង។ នៅឆ្នាំ ១៩៥១ បារាំងបានដោះលែង សឹង ង៉ុកថាញ់ តាមសំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ ១៩៥២ សឹង ង៉ុកថាញ់ បានរត់ទៅប្រទេសថៃបង្កើតចលនាខ្មែរសេរី។
* ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត
នៅឆ្នាំ ១៩៣០ ចលនាប្រជារាស្ត្របានរួបរួមជាមួយក្រុមដែលមាននិន្នាការខាង កុម្មុយនិស្ត។ បន្ទាប់ពីការមកដល់នៃរបបយោធានិយមជប៉ុន ក្រុមនេះបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរ ឬហៅខ្មែរឥស្សរៈ។ ស្ថានភាពរង្គោះរង្គើខាងសេដ្ឋកិច្ច និងសង្គមនៃប្រទេសផ្ដល់ឱ្យរណសិរ្សខ្មែរឥស្សរៈ ពង្រីកមូលដ្ឋាននយោបាយ និងពង្រីកចម្បាំងឈ្លបទៅលើពួកអាណានិគម។ ទោះបីមានប្រតិបត្តិការការបង្ក្រាបដ៏សាហាវអំពីកងទ័ពបារាំងក៏ដោយ ក៏កងកម្លាំងខ្មែរឥស្សរៈ បានវាយប្រហារតបវិញធ្វើឱ្យបារាំងមានការខូចខាតដែរ។
ព្រះមហាក្សត្រសោយរាជ្យក្នុងសម័យអាណានិគម
ក្នុងសម័យអាណានិគមបារាំង មានព្រះមហាក្សត្រ ៤ ព្រះអង្គ ដែលបានឡើងគ្រងរាជ្យបន្តបន្ទាប់គ្នាគឺ៖
* ព្រះបាទនរោត្ដម (១៨៥៩-១៩០៤)
* ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
* ព្រះបាទស៊ីសុវតិ្ថមុនីវង្ស (១៩២៧-១៩៤១)
* ព្រះបាទនរោត្ដម សីហនុ (១៩៤១-១៩៥៥)
ឯកសារយោង
សៀវភៅសិក្សាសង្គម (ភូមិវិទ្យា+ប្រវត្តិវិទ្យា) ថ្នាក់ទី ៧ របស់ក្រសួងអប់រំយុវជន និង កីឡា (១៩៩៧)
។
បឹងមាលា
ប្រាសាទបឹងមាលាមានទីតាំងខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបឹងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។
បា្រសាទបឹងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយ ប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបឹងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីក កសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះ ប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជា និមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសន |
ទេសភាពខេត្តពោធ៌សាត់
វាលស្រែនៅខេត្តពោធ៌សាត់
ខេត្តពោធ៌សាត់គឺជាខេត្តដែលមានទេសភាពដ៏ស្រស់បំព្រងដែលគួរឲចង់ទស្សនា ជាពិសេសនៅតំបន់ភ្នំ ដែលមាន
ទេសភាពពណ៍បែតង និងមានខ្យល់អាកាសដ៏បរិសុទ្ធ។ ខេត្តពធ៌សាត់មានតំបន់ទេសចរណ៍ជាច្រើនដែលភ្ញៀវជាតិ
និង ភ្ញៀវអន្តរជាតិអាចមកទស្សនាបាននិងលេងកំសាន្តបានយ៉ាងសប្បាយជាមួយនិងក្រុមគ្រួសារ និងមិត្តភក្កិ។
ខេត្តពោធ៌សាត់ជាខេត្តដែលជាប់នឹងទន្លេសាប ដែលធ្វើអោយប្រជាជនមានភាពងាយស្រួលនិងធ្វើការបង្ករបង្កើន
ផល ស្រែចម្ការ និងមុខរបរផ្សេងដូចជា ចិញ្ចឹមសត្វ ធ្វើស្រែចម្ការ