-យុទ្ធសា្រស្ត៧យ៉ាងដើម្បីសុភមង្គលជីវិតអាពាហ៍ពិពាហ៍
មានគូស្វាមីភរិយា យ៉ាងច្រើនដែលបានរួមរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលដោយមិនមានការបែកបាក់ប្រេះឆានិងគ្នា។ ទន្ទឹមនឹងនេះក៏មានគ្រួសារមួយចំនួនដែលមិនមានសុភមង្គលជីវិតរីករាយហើយបែរជាមានការបែកបាក់ជម្លោះនៅក្នុង គ្រួសារទៅវិញ។
ជាការពិតវាអាចទាមទារឲ្យមាន ទម្លាប់ល្អៗមួយចំនួនដែលធ្វើឲ្យពួកគេរក្សាស្នេហារបស់ពួកគេឲ្យនៅរស់រានមានជីវិតនឹងបន្តភាពរស់រវើកដើម្បី សុភមង្គលអាពាហ៍ពិពាហ៍របស់ពួកគេឲ្យនៅស្ថិតស្ថេរជាអមតៈ។ មនុស្សមួយចំនួនតែងមានបញ្ហាជាច្រើនពេលនៅជិតគ្នា ហើយដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកប្រកបដោយសុភមង្គល គឺត្រូវការឲ្យអ្នកមានជំនាញក្នុងការបង្កើតភាពរលូនក្នុងការទំនាក់ ទំនងជាមួយគូស្វាមីភរិយា។ តាមសិក្សាស្រាវជ្រាវអំពីស្នេហានេះ សូមធ្វើការណែនាំនូវយុទ្ធសាស្រ្ត ៧យ៉ាងដើម្បីសុភមង្គលជីវិតអាពាហ៍ពិពាហ៍មកចែកជួនជាប្រយោជន៍ដូចខាងក្រោមនេះ។
រូបមន្តសម្រាប់សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍មិនមែនជារឿងសំងាត់ដ៏អាថ៌កំបាំងនោះទេការពិតវាជារឿងដែលអ្នកបានធ្វើនៅពេលដែលអ្នកចាប់ផ្ដើមស្រឡាញ់គ្នាដំបូង។ ប្ដីប្រពន្ធដែលចង់បានអាពាហ៍ពិពាហ៍ដ៏ពេញចិត្តពេញថ្លើមមួយពេលខ្លះអ្នកបានស្វែងរកវិធីនានា ដើម្បីរក្សាសេចក្ដីស្នេហារបស់អ្នកឲ្យមានភាពរឹងមាំ។ យុទ្ធសាស្រ្ត៧យ៉ាងខាង ក្រោមនេះនឹងក្លាយជាផ្លូវតម្រង់ទិសដល់អ្នកដើម្បីបង្កើតឱកាសរបស់អ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានសេចក្ដីសុខសុភមង្គលៈ
១.ការគិតគូបញ្ហាផ្ទាល់ខ្លួនដោយខ្លួនឯង ពេលអ្នកស្ថិតក្នុងជីវិតអាពាហ៍ពិពាហ៍ៈប្រតិកម្មភាគច្រើនដែលអ្នកបានបង្ហាញចំពោះការប្រព្រឹត្តរបស់ដៃគូអ្នក។ ប្រសិនបើដំបៅក្នុងដួងចិត្តរបស់អ្នកត្រូវបានគេធ្វើឲ្យឈឺផ្សារឡើងវិញ ហើយពេលដែលដៃគូរបស់អ្នកធ្វើអ្វីមួយដោយគ្មានចេតនាប៉ះពាល់ដល់អារម្មណ៏របស់អ្នកនោះអ្នក នឹងជួបនូវប្រតិកម្មដ៏តានតឹងមួយការប្រឹក្សាជាលក្ខណៈបុគ្គលអាច នឹងជួយឲ្យអ្នកដឹងខ្លួនជានិច្ចនូវអ្វីដែលនៅពីក្រោយប្រតិ កម្មតានតឹងទាំងនោះហើយបញ្ចៀសបានកំហឹងដែលដាក់បញ្ហាផ្សេងៗនៅក្នុង ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។
២.ជៀសវាងការស្ដីបន្ទោសដៃគូរបស់ខ្លួនចំពោះបញ្ហានានាក្នុងអាពាហ៍ពិពាហ៍ៈការស្ដីបន្ទោសមានតែបណ្ដាលឲ្យដៃគូរបស់ខ្លួន មានការខឹងច្រឡោតនឹងធ្វើការការពារខ្លួនចំពោះបញ្ហារបស់អ្នក ។ពេលអ្នកផ្ដោតការស្ដីបន្ទោសដាក់ដៃគូរបស់អ្នក នូវអ្វីដែលបានកើតឡើងនោះអ្នកកំពុងតែបណ្ដុះគ្រប់ពួជនៃភាពជួរចត់ដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកឈឺចាប់ឡើង។អាពាហ៍ពិពាហ៍មួយត្រូវបានផ្សំផ្គុំឡើងដោយមនុស្សពីរនាក់ដូច្នេះអ្នកទាំងពីរនាក់ត្រូវមានការចូលរួមចំណែកដល់គុណភាពនៃទំនាក់ទំនងនោះហើយត្រូវចេះចែករំលែកទំនូលខុសត្រូវស្មើៗគ្នា ចំពោះបញ្ហាដែលបានកើតឡើង។
៣.យល់ពីអារម្មណ៍អ្នកដទៃហើយប្រដូចខ្លួនឯងទៅក្នុងស្ថានការណ៍របស់ដៃគូខ្លួនៈចូរព្យាយាម យល់ឲ្យពិតប្រាកដចំពោះអារម្មណ៍របស់ដៃគូអ្នក ពេលដែលអ្នកមិនចុះសម្រុង និងគ្នាឬពេលដៃគូរបស់អ្នកធ្វើអ្វីមួយ ដែលអ្នកមិនអាចយល់ពីអារម្មណ៍គេបាន។ ចូរឲ្យដៃគូអ្នកនិយាយ ប្រាប់អ្នកអំពីអារម្មណ៍របស់ពួកគេហើយចូរអ្នកស្ដាប់ដោយការគោរពនឹងសួរបញ្ជាក់ឲ្យនូវចំណុចនិមួយៗដែលអ្នក មិនយល់។ អ្នកត្រូវរៀនចេះអភិវឌ្ឍខ្លួនឯងនូវអារម្មណ៍ចង់ដឹងពីអ្នកដទៃ ហើយបង្កើតបរិយាកាស សុវត្ថិភាពផ្នែកផ្លូវចិត្តមួយសម្រាប់ការពិភាក្សាជាមួយប្ដីឬ ប្រពន្ធរបស់អ្នក។
៤.ស្វែងរកវិធីដើម្បីធ្វើឲ្យជីវិតដៃគូរបស់អ្នក មានភាពងាយស្រូល នឹងបង្ហាញពីសេចក្ដីស្នេហារបស់អ្នកចំពោះគេៈចូរអ្នកស្វែងរកឱកាសនានាដើម្បីឲ្យប្ដីឬប្រពន្ធអ្នកមានការសម្រាកបន្ធូរអារម្មណ៍នឹងបង្ហាញពីភាពព្រួយបារម្មណ៍របស់អ្នកចំពោះដៃគូ
៥.សម្ដែងនូវការពេញចិត្តឲ្យបានញឹកញាប់ ហើយនិយាយពាក្យថាអរគុណឲ្យក្លាយទៅជាទម្លាប់មួយៈពេលដែលរៀបការអស់រយៈពេលជាច្រើនឆ្នាំមក ប្ដីប្រពន្ធច្រើនតែងមើលរំលងគ្នាទៅវិញទៅមកហើយព្រងើយកន្តើយនូវការសម្ដែងភាពពេញចិត្ត ឬនិយាយពាក្យថាអរគុណដាក់គ្នាទៅវិញទៅមក។ចូរឲ្យប្ដីឬប្រពន្ធ អ្នកដឹងថាពួកគេមានន័យច្រើនប៉ុណ្ណាចំពោះអ្នកដោយផ្ដល់ការបំពេញ បន្ថែមនិងការកោតសរសើរជាចំហរហើយសម្ដែងនូវ ការដឹងគុណចំពោះអ្វីៗទាំងអស់ដែលដៃគូអ្នកបានធ្វើដល់ជីវិតរបស់ អ្នកនិងអាពាហ៍ពិពាហ៍ទាំងមូល។
៦.ធ្វើការអភ័យទោសភ្លាមៗ និងចេញពីដួងចិត្តដោយទទូលខុសត្រូវនូវ កំហុសរបស់អ្នកទៅលើអ្វីៗ ដែលបានកើតឡើងពេលខ្លះវាពិបាកណាស់ដែលត្រូវនិយាយថាខ្ញុំសុំទោស ការយល់ខុសអាចកើតឡើងបានយ៉ាងងាយស្រូល វាជាសញ្ញាមួយនៃភាពចាស់ទុំរបស់អ្នក ពេលដែលអ្នកបាននិយាយពាក្យថាខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំដែលបានកើតឡើងរវាងអ្នកទាំងពីរ។
៧.មានចំណង់ចំណូលចិត្តទម្លាប់ នឹងសកម្មភាពផ្សេងៗនៅក្នុងជីវិតដែលជួយដល់អ្នកប្រសិនបើមានទំនាស់ ជាមួយដៃគូរបស់អ្នកវាជាការសំខាន់ណាស់ ដែលអ្នកគួរតែមានសកម្មភាពកម្សាន្តជាចំណង់ចំណូលចិត្តផ្ទាល់របស់អ្នកដែលវាអាចជួយឲ្យអ្នកមានតុល្យភាព និងជួយលើកស្ទួយអ្នកប្រសិនបើមានរឿងរ៉ាវមិនសប្បាយចិត្តនូវរឿងរ៉ាវមួយចំនួន ដែលបានកើតឡើងនូវក្នុងជីវិតរបស់អ្នក។ ជាងនេះទៅទៀត ចូរអ្នកស្វែងរកសកម្មភាពកម្សាន្តនានាដែលជាការសប្បាយសម្រាប់អ្នក និងដៃគូរបស់អ្នកដែលអ្នកត្រូវធ្វើជាមួយគ្នាការសើចសប្បាយជាមួយ គ្នាគឺជាការអភិវឌ្ឍទំនាក់ទំនងដ៏ស្និតស្នាល។
ដើម្បីសុភមង្គលជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នក ទទូលបាននូវភាពជោគជ័យកត្តាដែល សំខាន់បំផុតគឺគូស្វាមីភរិយាត្រូវចេះយោគយល់ នឹងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចេះយល់ទុក្ខធុរៈនៅពេលមានបញ្ហាអ្វីមួយកើតឡើងកុំបង្កបញ្ហាតូចឲ្យទៅជាធំដូចសុភាសិតខ្មែរ មួយឃ្លាបានលើកឡើងថាភ្លើងក្រៅកុំនាំចូលក្នុង ឬឯភ្លើងក្នុងកុំនាំចេញក្រៅ ។