iNeedSell.com: Free online ads. Post your Ad here.

6.1.55

បាបកម្មទាំង១៥ប្រការ

កើតមកជាមនុស្សគ្មាននរណាម្នាក់ដែលថាល្អឥតខ្ចោះនោះទេហើយកើតមកជាមនុស្ស តែងតែប្រព្រឹតិ្តអំពើបាប ខ្លះតិច ខ្លះច្រើន មិនអាចចៀសផុតទេ ខ្លះធ្វើដោយចេតនា។ មនុស្សគ្រប់រូបហាក់បីដូចជាយល់ដឹងថាអ្វីទៅជាបាបកម្ម ប៉ុន្តែស្ថិតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពួកគេពុំអាចវៀរចាសបាន។ ឧទាហរណ៍ការដាក់ថ្នាំបំពុលសត្វកណ្តុរ សត្វកន្លាត ការប្រណាំងប្រជែងយកឈ្នះគ្នា ភាពមានអំនួត¬-ល-។ ដូចនេះតើអ្វីទៅជាបាបកម្ម?
ជាការពិតណាស់ បាបកម្មមានចារយ៉ាងច្បាស់នៅក្នុង «វចនានុក្រមខ្មែរ» របស់សម្តេច ជួន ណាត ដែលបានពន្យល់អត្ថន័យថា បាបកម្ម គឺជាអំពើអាក្រក់ អំពើមិនប្រពៃ មិនល្អប្រសើរ។ មនុស្សគ្រប់រូប គប្បីគួរតែ ចៀសវាង បាបកម្ម មិនគួរប្រព្រឹត្តិអ្វីដែលធ្វើឲ្យខ្លួន និងអ្នកដទៃ សៅហ្មង មិនត្រូវបៀតបៀនគេ ច្រនែនឈ្នានីសគេ-ល-។ ព្រោះទាំងអស់នេះសុទ្ធតែជាបាបកម្ម។ ហើយបាបកម្មតាមទាន់ក្នុងជាតិនេះ ឬជាតិមុខនឹងផ្ដល់នូវលទ្ធផលមិនល្អដល់យើង និងអ្នកនៅជុំវិញ។ យ៉ាងណាមិញ អំពើជាច្រើនដែលត្រូវបានគេរាប់បញ្ជូលជាបាបកម្ម ក្នុងនោះយើងគ្រប់គ្នាប្រហែលជាសឹងតែនឹកស្មានពុំដល់ ថាវាជាបាបកម្ម ព្រោះមិនថាអ្នក ឬខ្ញុំគឺសុទ្ធតែមាន។ ដូចនេះខ្ញុំនឹងលើកយក «បាបកម្មទាំង១៥» មកបកស្រាយ ពីព្រោះបាបទាំង១៥យ៉ាងនេះ ងាយក្នុងការកើតមានឡើង សំរាប់មនុស្សម្នាក់ៗ ដោយពុំដឹងខ្លួន។ ដូច្នេះ តើអ្វីទៅជាបាបកម្មទាំង១៥យ៉ាង? ហើយបាបកម្មទាំងនោះ ធ្វើឲ្យយើងសំដែងចេញនូវអាការៈបែបណា?ហើយវាផ្ដល់នូវលទ្ធផលបែបណា? តើយើងគួរធ្វើដូចម្ដេច ដើម្បីចៀសវាង? ហេតុអ្វីបានជាគេរាប់បញ្ជូលវាជាបាបកម្ម?
១. ទោសៈទោសៈត្រូវបានរាប់បញ្ចូលជាបាបកម្មនៃបាបកម្មទាំង១៥យ៉ាងរបស់មនុស្ស។ ទោសៈគឺ ជាកំហឹង ការខឹង មានសម្អប់ទៅលើអ្វីមួយ ឬនរណាម្នាក់ ។
ទោសៈលេចឡើងនៅពេលកំហឹង ឬសម្អប់កើតមានឡើងដោយប្រការណាមួយ។ ជាឧទាហរណ៍នៅពេលដែលយើងចង់ធ្វើអ្វីមួយ តែពុំបានសំរេច ឬត្រូវគេបដិសេធចោល។ មានមនុស្សមួយចំនួននៅពេលដែលព្យាយាមស្រលាញ់នរណាម្នាក់ តែពុំបានសំរេច កំហឹងក៏កើតមានឡើង ហើយចាប់ផ្តើមមានគំនិតមួយគិតថា អញមិនបាន អាណាក៏មិនបានដែរ។ នៅពេលនោះក្នុងចិត្តរបស់គេពោរពេញទៅដោយទោសៈ ហើយទោសៈពង្វក់ស្មារតីឲ្យពួកគេធ្វើអ្វីមួយពុំដឹងខុសត្រូវ ដូចជាទៅចាប់នារីម្នាក់នោះរំលោភ ឬសម្លាប់នាងនោះចោល ដោយគិតថា បើខ្លួនមិនបាន នរណាក៏មិនបានដែរ។
យ៉ាងណាមិញយើងអាចស្វែងយល់ នៅពេលនរណាម្នាក់កើតមានទោសៈនៅក្នុងខ្លួន គេមានសភាពលក្ខណៈដូចជាមុខឡើងក្រហម បើកភ្នែកធំៗ ចងចិញ្ចើម ក្តាប់ដៃ និយាយ ដោយប្រើសម្លេងខ្លាំងៗឬកំបុតៗ ឬមិនឆ្លើយតបនូវអ្វីដែលយើងសួរ ធ្វើមិនឃើញយើង។ល។
ចំពោះលទ្ធផលដែលបានទទួលពីទោសៈវិញនោះគឺមិនដែលល្អ ឬចំណេញនោះទេដូចក្នុងឧទាហរណ៍ខាងលើនេះ ជាលទ្ធផលបុរស នោះមុខជាជាប់គុក ជាប់ច្រវ៉ាក់ មិនខានឡើយ ដែលដូចពាក្យស្លោកមួយឃ្លាថា ខឹងខូច ខឹងខាត ខឹងខុស
សរុបសេចក្តីមកទោសៈនាំមកនូវមហន្តរាយដល់យើងគ្រប់គ្នា ដូចនេះយើងមិនត្រូវឲ្យទោសៈដឹកមុខរបស់យើងនោះទេ ហើយគប្បីបើកចិត្តឲ្យទូលាយ ដកដង្ហើមឲ្យវែងៗ គិតពិចារណាឲ្យបានច្បាស់ ព្រោះយើងជាមនុស្ស ពុំមែនជាសត្វដែលមានសភាវគតិនោះទេ ត្រូវប្រើសតិសម្បជញ្ញៈត្រិះរិះរកហេតុផល កែលំអចំណុចខ្វះខាតរបស់ខ្លួន ចេះប្រៀបធៀបអារម្មណ៍គេ និងអារម្មណ៍ខ្លួន។
សុភាសិតខ្មែររបស់សាស្រ្តាចារ្យបណ្ឌិត ប៉ាង ខាត់ៈ
ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍
ធម៌ខឹងនាំអសោចិ ខុសខាតខូចដោយមិនគិត
ឃាត់កំហឹងដោយប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអាជ្ញា បុគ្គលឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ
២. សន្សំរឿង
សន្សំរឿងក៏ជាបាបកម្មមួយផងដែរ សន្សំរឿងមកពីពាក្យ សន្សំ+រឿង។ សន្សំគឺការប្រមែប្រមូលពីតិចឲ្យបានច្រើន។ រីឯរឿងមានន័យថា ហេតុការណ៍ ដើមហេតុ។ ដូចនេះសន្សំ-រឿងគឺជាការប្រមូលបង្កើត ឬបង្កនូវបញ្ហា ជាមួយនរណាម្នាក់ ឬច្រើននាក់។
ការសន្សំរឿង លេចឡើងដោយ ការលើកយករឿង ឬបញ្ហាណាមួយ ទោះបីជាតូច ឬធំ មកបង្កអោយមានជំលោះកើតឡើងឬមិនមានបញ្ហាអ្វីសោះ បែរជាព្យាយាមស្វែងរកហេតុផល
ណាមួយថាគេខុស មកបង្កឲ្យមានរឿងកើតឡើង។ ជាឧទាហរណ៍រវាងអ្នកជិតខាងនឹងគ្នា ប្រសិនបើយើងមានអ្នកជិតខាងជាមនុស្សសន្យំរឿងនោះសូម្បីតែរឿងតិចតួចដូចជាឆ្កែយើងទៅជុះនោមជុះអាចមន៍នៅលើផ្លូវមុខផ្ទះគេ សំរាមក្រដាសថង់ ឬស្លឹកឈើផុ្ទះយើងហើរទៅមុខផ្ទះគេ ឬយើងចតឡានមុខផ្ទះគេតែបន្តិច ក៏គេយករឿងអស់ទាំងនេះមកបង្កឲ្យមានជំលោះកើតឡើងដែរ។
ចំពោះសភាពលក្ខណៈរបស់មនុស្សសន្សំរឿងមានដូចជា បង្កើតជំលោះជាញឹកញាប់ អ្នកផងពុំសូវជាចូលចិត្ត មិនសូវត្រូវជាមួយអ្នកដទៃ រស់នៅដាច់ដោយឡែកពីគេ តែងតែម៉ួម៉ៅ មិនសូវដែលឃើញញញឹមដាក់នរណា-ល-។
ហើយជាលទ្ធផលមនុស្សប្រភេទនេះពុំដែលមានសេចក្តីសុខ ឬសប្បាយចិត្តនោះទេ ព្រោះពុំមាននរណាចង់រាប់អានរាប់រកគេ(រស់នៅឯកោ) គ្មាននរណាម្នាក់ទ្រាំរស់នៅជាមួយបានទេ ទោះបីជាឪពុកម្តាយ ប្តីប្រពន្ធ ឬកូនរបស់ខ្លួន។
សរុបមកការសន្សំរឿងមានតែនាំឲ្យយើងខាតបង់ និងមិនសប្បាយចិត្តតែប៉ុណ្ណោះព្រោះជាធម្មតានៅពេលដែលមានជំលោះកើតឡើង។ យើងជាអ្នកចាញ់ ឬអ្នកឈ្នះមិនដែលសប្បាយចិត្តនោះទេ។ ដូចនេះយើងគប្បីចេះអនុគ្រោះ មានមេត្តា-ករុណាដល់គ្នាទៅវិញទៅមក ដើម្បីរស់នៅក្នុងសុខសន្តិភាពទាំងកាយ និងចិត្តទាំងអស់គ្នា។
សុភាសិតខ្មែរពោលថា :
ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយបង្ហាញញាតិ
ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ
៣. រមិលគុណ
រមិលគុណគឺជាការឃើញគុណ ឬនឹកគុណដែរ តែស្បើយៗ មិនសូវយកចិត្តទុកដាក់ធ្វើជាហីៗ។ អំពើរមិលគុណក៏ជាការដែលគេធ្វើល្អដាក់ខ្លួន តែខ្លួនបែរជាពុំធ្វើល្អដាក់គេវិញទេ បែរជាបំភ្លេចនូវអ្វីដែលគេខំជួយយកអាសារដល់ខ្លួន។
ការលេចឡើងនូវអំពើរមិលគុណកើតមានក្នុងពេលដែលយើងពុំនឹកឃើញដល់នូវអ្វីដែលគេខំធ្វើល្អដាក់យើង ហើយមនុស្សដែលរមិលគុណត្រូវបានគេប្រៀបធៀបទៅនឹងក្រពើ។ ជាឧទាហរណ៍ នៅក្នុងប្រវត្តិសាស្រ្តយើងផ្ទាល់ នាសម័យលង្វែក ទីក្រុងលង្វែកត្រូវបានការពារយ៉ាងរឹងមាំជាមួយនឹងកំពែងឬស្សីដែលព័ទ្ធជុំវិញ ហើយដោយសារតែកំពែងឬស្សីទាំងនេះហើយដែលបានជួយការពាររារាំងមិនអោយចោរសៀមរាតត្បាតវាយយកក្រុងលង្វែកបាន ហើយជួយឲ្យប្រជារាស្រ្តខ្មែររស់នៅយ៉ាងសុខក្សេមក្សាន្ត តែក្រោយមកចោរសៀមបានប្រើល្បិចបាចប្រាក់ដួងចូលទៅក្នុងគុម្ពោតឬស្សីហើយដោយសារភាពលោភលន់ចង់បានហូសប្រមាណ។ ប្រជាពលរដ្ឋខែ្មរភ្លេចគុណកំពែងឬស្សីដែលបានជួយការពារខ្លួននិងជាតិខ្លួន ក៏កាប់ឆ្ការឬស្សីយកប្រាក់ដួងអស់ ហើយជាលទ្ធផលសៀមក៏បានវាយយកក្រុងលង្វែកបាន។
ម្យ៉ាងវិញទៀតចំពោះសភាពលក្ខណៈរបស់មនុស្សរមិលគុណមានដូចជាការភ្លេចគុណគេការភ្លេចនូវអំពើល្អរបស់គេធ្វើមកលើខ្លួនខ្លះទៀតថែមទាំងធ្វើអាក្រក់ទៅលើគេវិញទៀត។ល។
ជាលទ្ធផលមនុស្សរមិលគុណមិនដែលទទួលបានផលល្អនោះទេដូចដែលព្រះពុទ្ធទ្រង់មានពុទ្ធដិកាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ដូចនេះចំពោះមនុស្ស រមិលគុណ គេខំធ្វើល្អដាក់ខ្លួនតែខ្លួនបែរជាតបស្នងវិញនូវអ្វីដែលមិនល្អ ហើយដូចដែលយើងបានឃើញក្នុងឧទាហរណ៍ខាងលើស្រាប់ជាលទ្ធផលរបស់ប្រជាពលរដ្ឋខ្មែរដែលភ្លេចគុណកំពែងឬស្សី ទីក្រុងលង្វែកត្រូវបានសៀមវាយបែក ហើយប្រជាជនរស់នៅទាំងវេទនា ខ្លះស្លាប់ ខ្លះរបួសទៀតផង។
សរុបសេចក្តីមកយើងគ្រប់គ្នាគប្បីវៀរចាកអំពើរមិលគុណនៅពេលគេធ្វើល្អដាក់យើង យើងគប្បីតបស្នងគុណគេវិញព្រោះយើងជាមនុស្សមិនមែនសត្វក្រពើនោះទេ។
សុភាសិតខ្មែរជាច្រើនដែលជាប់ពាក់ព័ន្ធនឹងអំពើរមិលគុណនេះគឺ :
ស៊ីនឹងអ្នកណាត្រូវយកអាសាអ្នកនោះ
ដល់ត្រើយសើយគូថ
៤. ការលើកកម្ពស់ខ្លួនឯង
ការលើកកំពស់ខ្លួនឯងគឺ ជាការឲ្យតំលៃទៅលើកខ្លួនឯង ខ្ពស់ជាងអ្នកដទៃ ឯទៀតយល់ថាខ្លួនឯងល្អ ពូកែ ប្រសើរជាងអ្នកដទៃ បើប្រៀបនឹងអ្នកដទៃ ខ្លួនល្អជាងគេ។
ការលើកកំពស់ខ្លួនឯង លេចឡើងក្នុងរូបភាពដូចជា នៅពេលដែលខ្លួនរៀនពូកែ រាប់អានតែអ្នករៀនពូកែដូចគ្នា មិនរាប់អាន ឬនិយាយរកអ្នកដែលខ្សោយជាងខ្លួន ឬដូចជាអ្នកដែលមានលុយច្រើនរកស៊ីតែមុខរបបធំៗ ដែលទទួលបានប្រាក់ចំនេញច្រើនៗ មិនចង់រកស៊ីអ្វីដែលជាប់ពាក់ព័ន្ធជាមួយអ្នកដែលក្រជាងខ្លួនឬមិនដល់ខ្លួនជាដើម។ ជាឧទាហរណ៍ផ្ទាល់ចំពោះការលើកកំពស់ខ្លួនឯងនេះក្នុងរឿង សីហៈ និងឆ្មានៅក្នុងព្រៃឧភក្តរាបទ មានសីហៈមូយរស់នៅ ហើយមានកណ្ដុរមួយ តែងតែវារចូលទៅកាត់ចុងកេសានៃសីហៈនោះជារៀងរាល់ថ្ងៃក្នុងពេលដែលសីហៈកំពុងដេកលង់លក់ក្នុងរូងភ្នំ ហើយនៅពេលដែលភ្ញាក់ពីដេកឡើង សីហៈឃើញចុងកេសាខ្លួនរញ៉េរញ៉ៃ។ ដូចនេះសីហៈមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ខំព្យាយាមលោតសង្រ្គប់ចាប់ជារឿយៗ តែកណ្តុរនោះរត់ចូលក្នុងរូងបាត់ ចាប់មិនបានទេ។ ហើយនៅពេលនោះ សីហៈដែលជាសត្វមានកំលាំងខ្លាំងក្លា បែរជាត្រូវពឹងពាក់សត្វឆ្មាមួយ ដែលតូចជាងខ្លួនឲ្យចាប់កណ្ដុរទៅវិញដោយត្រូវខ្នះខ្នែងស្វែងរកចំនីឲ្យឆ្មានោះស៊ី ដើម្បីបំប៉ន
ឆ្មា។
ចំពោះអាការៈ ឬសភាពលក្ខណៈរបស់មនុស្សដែលលើកកំពស់ខ្លួនមានដូចជា មិនចូលចិត្តរាប់អានអ្នកដែលតូច ឬខ្សត់ខ្សោយជាងខ្លួន រស់នៅដាច់ដោយឡែកពីគេ ក្រអឺតក្រទម ឆ្មើមឆ្មៃ មិនយកភ្មែកមើលអ្នកដទៃ ពើងទ្រូង ចូលចិត្ដចាត់ចែង ឬគ្រប់គ្រងលើអ្នកដទៃ តាំងខ្លួនជាមេឬអ្នកដឹកនាំគេគ្រប់ពេលមិនចង់ឲ្យគេជួយ ព្រោះយល់ថាខ្លួនឯងស្អីក៏អាចធ្វើបាន មិនផ្តល់ឱកាសឲ្យអ្នកដទៃ។ល។
រីឯលទ្ធផលនោះគឺ ហត់ខ្លួនឯង វេទនាខ្លួនឯង ដូចជាសីហៈ ដូចជាសីហៈអ៊ីចឹង បើសិនជាសីហៈបានរាប់អានសត្វឆ្មា តាំពីដើមឡើយ សត្វឆ្មាប្រាកដជាជួយយកអាសារដោយពុំចាំបាច់មានសំណាងនោះទេ ហើយត្រូវកាត់កេរ្តិ៍កាត់ខ្មាស់ទៅពឹងពាក់គេអ្នកដែលតូចជាងខ្លួនទៅទៀត។
ដូចនេះយើងរាល់គ្នា គប្បីចេះស្រលាញ់រាប់អានគ្នាជាធ្លុងមួយ ជួយគ្នាទៅវិញទៅមក មិនត្រូវគិតថានរណាខ្លាំងជាងនរណា ព្រោះមនុស្សម្នាក់តែងតែមានចំនុចល្អរៀងខ្លួន ទៅតាមជំនាញ និងបទពិសោធន៍របស់គេគឺ មិនបា្រកដថា អ្នកដែលរៀនមិនពូកែ មិនអាចក្លាយជាអ្នកមាននោះទេ។
សុភាសិតខ្មែរចែងថា
តូចពិតដូចពេជ្រចរណៃ
បើឱនដាក់គ្រាប់ បើងើយវាស្កក
៥. ការច្រនែន
ការច្រនែនគឺជាការមិនសុខចិត្តដោយគេបានលើកខ្លួន ល្អជាងខ្លួន ប្រសើរជាងខ្លួន ឬដោយសារគេបានតែខ្លួនពុំបាន។
ការច្រណែនឈ្នានីសកើតឡើងក្នុងរូបភាពប្លែកៗពីគ្នាដូចជាឃើញគេរៀនពូកែជាងខ្លួន បានជួបមនុស្សល្អជាប្តី ឬប្រពន្ធ ឃើញគេមានជាងខ្លួន ឃើញគេរកស៊ីកាក់កបជាងខ្លួន ឃើញគេល្អស្អាតជាងខ្លួន។ល។ ជាឧទាហរណ៍ នៅក្នុងរឿង កុលាបប៉ៃលិនដែលត្រូវបានក្រសួងអប់រំ យុវជន និង កីឡា ដាក់ចូលក្នុងកម្មវិធីសិក្សាភាសាខ្មែរនេះផ្ទាល់ លោកបាឡាត់ដោយសារតែមានភាពច្រនែនឈ្នានីសជាមួយចៅចិត្រដោយសារចៅចិត្រអាចយកបេះដូងឃុននារីបាននោះ ភាពច្រនែនឈ្នានីសនេះបានដឹកមុខលោកបាឡាត់ឲ្យធ្វើអំពើល្មើសច្បាប់ ដោយបានជួលក្រុមចោរឲ្យទៅប្លន់ផ្ទះលោកហ្លួង រតនសម្បត្តិ ហើយថែមទាំងចង់ចាប់រំលោភនាងឃុន នារីថែមទៀតផង។ នេះក៏ដោយសារតែភាពច្រនែននេះហើយធ្វើឲ្យមនុស្សបាត់បង់សតិសម្បជញ្ញៈ ធ្វើអ្វីដោយពុំបានគិតពិចារណា ចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ហើយទីបំផុតលោកបាឡាត់ធ្វើអ្វីដោយពុំបានគិតពិចារណាចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ហើយទីបំផុតលោកបាឡាត់មិនអាចគេចផុត ពីសំណាញ់ច្បាប់បានឡើយ។
ចំពោះសភាពលក្ខណៈមនុស្សដែលច្រនែនឈ្នានីគេមានដូចជា ចូលចិត្តចោលកន្ទុយភ្នែកដាក់គេ ស្តោះទឹកមាត់ផ្ចាញ់ផ្ចាល់គេ មិនដែលពេញចិត្តនូវអំពើរបស់គេ ធ្វើមាត់ពេបជ្រាយ និយាយដើមអាក្រក់ពីគេទាំងពីមុខទាំងពីក្រោយខ្នង តាមដានសកម្មភាពគេជាប់ជានិច្ច មិនសូវដែលទំនេរ មិនសូវដែលញញឹមចេញពីបេះដូង មិនចង់ស្តាប់គេនិយាយល្អពីមនុស្សដែលខ្លួនច្រនែននោះទេ។ល
ជាលទ្ធផលអ្នកដែលច្រនែនគេទទួលបាននូវលទ្ធផលត្រឹមតែខាតបង់ពេលវេលា ខាតបង់មាសប្រាក់ថវិកា បាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ រស់នៅគ្មានទេសេចក្តីសុខ មនុស្សជុំវិញមិនចូលចិត្ត និងមិនចង់រាប់អានច្រនែននិន្ទាគេគ្រប់ពេលវេលាគ្រប់ទីកន្លែង ដូចក្នុងរឿងកុលាបប៉ៃលិននេះស្រាប់។ជាលទ្ធផលរបស់លោកបាឡាត់គឺត្រូវជាប់គុក ជាប់ទោស ជាប់ច្រវ៉ាក់ ខូចកិត្តិយសកេរ្តិ៏ឈ្មោះដែលខ្លួនមានឋានៈជាលោកបាឡាត់ទៀតផង។
ដូចនេះយើងគួរវៀរចាកបាបកម្មនៃការច្រនែន ដោយមានមេត្តា និងករុណានៅក្នុងខ្លួនចេះសណ្តោសប្រណីគ្នា ស្រលាញ់រាប់អានគ្នាជាធ្លុងមួយ។
ដូចសុភាសិតខ្មែរមួយ
ឃើញគេថ្កុំថ្កើងកុំចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូបន្ថយព្យាយាមឡើយ
៦. កំណាញ់
កំណាញ់ជានាម ឬគុណនាម មានន័យថាការចាញ់ឈ្នះ ដែលហួងហែងទ្រព្យរបស់ទុកមិនចាយ ឬប្រើ ឬមិន ឲ្យសាធារណ៍ទូទៅដល់អ្នកឯទៀត (វចនានុក្រមខ្មែរ សម្តេច ជួន ណាត ទំព័រ ៣៩) ។
កើតជាមនុស្សមិនត្រូវកំណាញ់ម៉ៅស្វិត ឬរីសពេកទេ គួរចេះជួយគ្នាទៅវិញទៅមក ការផ្តល់ឲ្យនរណាម្នាក់នូវអ្វីមួយគឺជាការធ្វើបុណ្យ។ ជាឧទាហរណ៍ផ្ទាល់នៅក្នុងរឿង សេដ្ឋី កំណាញ់ ចាញ់ប្រាជ្ញនាយជីសេដ្ឋីភោគជាសេដ្ឋីដែលកំណាញ់ម៉ៅស្វិតបេះមិនចេញ កិបកេងប្រវ័ញ្ញទ្រព្យសម្បត្តិប្រជាជនក្រីក្រ។ រីឯនាយជីវិញជាយុវជនម្នាក់មកសុំរស់នៅបំរើលោកសេដ្ឋីយកកំរ៉ៃបន្តិចបន្តួច តែសេដ្ឋីមិនព្រម នាយជីក៏និយាយថា សុំនៅបំរើសេដ្ឋី១ឆ្នាំដោយមិនយកកំរ៉ៃអ្វីទាំងអស់ សុំត្រឹមតែផ្ទាត់ច្រមុះលោកសេដ្ឋីមួយទេ ដោយហេតុខ្លួនជាមនុស្សកំណាញ់យល់ថាអត់អស់លុយក៏យល់ព្រម។ ថ្ងៃមួយសេដ្ឋីប្រើនាយជីឲ្យទៅឃ្វាលគោ នាយជីបានធ្វើឲ្យគោស្ទាវមួយងាប់ដោយអចេតនា ក៏រកមធ្យោបាយដោះសារប្រាប់សេដ្ឋីថា ខ្លួនច្រលំដៃផ្ទាត់ច្រមុះគោតែម្តងក៏ងាប់ ធ្វើឲ្យសេដ្ឋីភ័យតក់ស្លុតយ៉ាងខ្លាំង ហើយស្វែងរកមធ្យោបាយជាច្រើនដើម្បីសម្លាប់នាយជីចោល មុនរយៈពេល១ឆ្នាំមកដល់ ដូចជាឲ្យទៅយាមចំការពេលយប់ឲ្យខ្លាឃ្មុំស៊ី ឲ្យទៅកាប់អុសក្នុងព្រៃដល់ពេលព្រលប់ឲ្យខ្មោចព្រៃសម្លាប់ និងប្រើនាយជីទៅក្រុងឲ្យចោរសម្លាប់ តែដោយសាតែប្រាជ្ញារបស់នាយជីជួយធ្វើឲ្យនាយជីរួចជីវិតគ្រប់ពេល។ ទីបំផុតរយៈពេល១ឆ្នាំមកដល់ សេដ្ឋីភោគក៏លុតជង្គង់អង្វរសុំឲ្យនាយជីទុកជីវិតឲ្យ ហើយនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យទៅនាយជី។
យ៉ាងណាមិញសភាពលក្ខណៈរបស់មនុស្សកំណាញ់គឺមិនខុសពីសេដ្ឋីភោគនោះទេ គឺបេះមិនចេញម៉ៅស្វិត មិនហ៊ានចំណាយលើអ្វីទាំងអស់ ឃើញតែចូលមិនឃើញចេញ។
ជាលទ្ធផលគឺខាតបង់ដូចសេដ្ឋីភោគអ៊ីចឹងរស់នៅមិនស្គាល់សុខ មិនហ៊ានស៊ីឆ្ងាញ់ មិនហ៊ានចំណាយដើរលេង មិនហ៊ានទិញរបស់អ្វីប្រើ មិនហ៊ានជួលគេឲ្យបំរើ សុខចិត្តធ្វើខ្លួនឯង វេទនាខ្លួនឯង ឈឺខ្លួនឯង ហត់តែខ្លួនឯង។
ដូចនេះចូរយើងគ្រប់គ្នាចាំថាមនុស្សយើងពេលកើតមកស្លាប់ទៅវិញ មិនអាចវេចខ្ចប់មាសប្រាក់អស់ទាំងនោះទៅជាមួយបានទេ ដូច្នេះចូរអ្នកធ្វើអ្វីដែលខ្លួនចង់ធ្វើឲ្យ ហើយសប្បាយឲ្យហើយ រស់នៅឲ្យសុខស្រួលឲ្យហើយ។
ដូចសុភាសិតខ្មែរនិយាយថា
-“ឈ្នះអ្នកក្រោធដោយក្រឹតមិនក្រោធតប ឈ្នះអសប្បុរសដោយសប្បុរស ឈ្នះកំណាញ់ដោយឲ្យទ្រព្យរបស់ ឈ្នះបុរសឡេះឡោះដោយពាក្យ
-“សក់មួយច្រៀកជាដប់
-“ជុះអាចម៍ក្តាប់
៧. លាក់ទោស កំហុសទុក្ខ
ការលាក់ទោស កំហុសទុក្ខគឺ ជាការមិនហ៊ានបង្ហាញនូវអ្វីដែលខ្លួនបានធ្វើខុស ឬការលំបាកដែលខ្លួនមាន ឲ្យអ្នកដទៃដឹង។
វាអាចកើតមានឡើងនៅពេលដែលយើងម្នាក់ៗបានធ្វើអ្វីខុស ហើយមិនហ៊ានទទួលស្គាល់ដូចជា ធ្វើខូចម៉ាញ៉េទូរទស្សន៍មិនហ៊ានប្រាប់ម៉ាក់ប៉ាឬប្រឡងធ្លាក់មិនហ៊ានប្រាប់ម៉ាក់ប៉ា។ ហើយក៏អាចនៅពេលដែលគ្រូពន្យល់មេរៀនយើងមិនយល់ឬមានចម្ងល់ បែបជាមិនហ៊ានសួរគ្រូសុខចិត្តលាក់ទុកក្នុងចិត្ត។ ជាឧទាហរណ៍ផ្ទាល់គឺ នៅក្នុងរឿងព្រេងបុរាណ ព្រះរាជកុមារគីង្គក់តំនាលថាព្រះរាជកុមារតូច នៃនគររាជសីមាបានទៅសេពគប់ជាមួយគីង្គក់យក្សមួយ ដើម្បីរៀនវិជ្ជាមន្តអាគមន៍គីង្គក់បានដាស់តឿនព្រះរាជកុមារមិនឲ្យសម្តែងវិជ្ជាគីង្គក់នេះទេ។ ថ្ងៃមួយពេលត្រលប់ពីរៀនវិជ្ជា ព្រះរាជកុមារ ជួបប្រទះនឹងចោរ២នាក់។ ពេលនោះព្រះរាជកុមារបានសំដែងឬទ្ធីក្លាយជាគីង្គក់ស៊ីចោរនោះអស់ម្នាក់ រីឯម្នាក់ទៀតរត់រួចទៅស្រែកប្រកាសប្រាប់អ្នកស្រុក។ ព្រះរាជាកុមារដោយភិតភ័យក្លាយធ្លាយបែកការណ៍ ក៏លបទៅសម្លាប់ដោយលេបស៊ីមនុស្សទាំងនោះម្តងម្នាក់ៗ។ លោកមេភូមិលួចមើលឃើញ ក៏គោះត្រឡោកយ៉ាងខ្លាំងឲ្យអ្នកភូមិចេញមកជុំគ្នា ហើយទៅទូលថ្វាយព្រះបិតារបស់ព្រះរាជកុមារ។ ទីបំផុតព្រះរាជកុមារត្រូវបានគេនិរទេសចេញពីនគរបាត់ទៅ។
អាការៈរបស់មនុស្សដែលលាក់ទោសកំហុសខ្លួនគឺ មុខមាត់ភ័យស្លេកស្លាំង ព្រោះខ្លាចគេខឹង មិនហ៊ានមើលមុខគេចំ ភ្នែកក្រឡិមក្រឡឺម ញ័រដៃញ័រជើង សម្លេងស្រដីក៏ញ័រដង្ហក់ ទឹកមុខក្រោមក្រំ ញញឹមិនសម បែបញើសជាដើម។ល។
រីឯលទ្ធផលគឺ មានតែនាំទុក្ខដល់ខ្លួន ហើយធ្វើឲ្យខ្លួនកាន់តែផុងជ្រៅទៅៗ រហូតដល់ដកខ្លួនលែងរួច វេទនាតែឯង គ្មានអ្នកយល់ចិត្ត ឬជួយរំលែកទុក្ខលោក ឬជួយដោះស្រាយ។
ដូចនេះ ចូរយើងរាល់គ្នាចាំថា គ្មានអាថ៌កំបាំងទេនៅលើលោកនេះ។ អ្វីៗទាំងអស់គង់តែនឹងត្រូវគេបានដឹង គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ អ៊ីចឹងចូរយើងទទួលស្គាល់ទោសកំហុសដែលបានធ្វើខុស ដោយសារភាពចេញមកឲ្យគេដឹងមុនពេលដែលគេរកឃើញដោយឯកឯង ដែលនាំឲ្យមានរឿងធំ។ ហើយពាក្យសុំទោសមួយម៉ាត់ វាមិនពិបាកនិយាយនោះទេ ខុសត្រូវចេះកែខ្លួន ទើបគេហៅថា បុគ្គលដ៏ប្រពៃ។
សុភាសិតខ្មែរចែងថាៈ
-“មនុស្សណាផ្សាយតែការល្អរបស់ខ្លួន លាក់បំពួនអាក្រក់មិនសំដែង ទោះជាមានអានុភាពខ្ពស់ឈ្មោះខែងរ៉ែង ក៏គេតែងតែនិន្ទាជានិរន្តន៍
-“មនុស្សល្ងង់តែងខ្លួន បិទបាំងបំពួន ដោយសំពត់ស្បៃ
មើលពីចំងាយ សមល្អប្រពៃ ដោយសារអាស្រ័យ សំពត់អាវនោះ
៨. អំនួត
អំនួតឬការអួត គឺជាកានិយាយលើកសសើរ ប្រកាសគុណ ប្រកាសសេចក្តីល្អឲ្យអ្នកដទៃស្តាប់ឬជាការនិយាយលើកបំផ្លើសលើសហេតុឲ្យគេស្ងើច។
វាលេចឡើងនៅពេលដែលយើងអួតខ្លួនថាស្អីក៏ចេះ ស្អីក៏ដឹង ស្អីក៏អាចធ្វើបាន តែទីបំផុតបែរជាធ្វើមិនកើតដោយសារតែអួតហួសពីសមត្ថភាពដែលខ្លួនមាន។ ជាឧទាហរណ៍ផ្ទាល់ ក្នុងរឿង ប្រាជ្ញា-សំណាង-ផល ទាំង៣នាក់ អួតរិទ្ធិតែសព្វខ្លួនកាលពីដើមឡើយ មានថ្ងៃមួយទេវៈប្រាជ្ញា សំណាង និងផល បានភ្នាល់រិទ្ធិគ្នា លើបុរសគង្វាលក្របីដ៏ល្ងង់ម្នាក់ដែលគ្មានសំលៀកបំពាក់ល្អ (សុទ្ធតែរហែក) គ្មានចំនីអាហារគ្រប់គ្រាន់។ ទេវៈផលចាប់ផ្ដើមបញ្ជេញរិទ្ធិមុនគេ ជួយឲ្យបុរសគង្វាលក្របីដ៏ក្រីក្រនោះបានផលពីការគង្វាលក្របី មានបាយចំនីហូប សំលៀកបំពាក់ល្អគ្រប់គ្រាន់ តែបុរសនោះនឿយហត់គង្វាលក្របីរាល់ថ្ងៃ គ្មានការអភិវឌ្ឍន៍ ដូចនេះទេវៈផលក៏ព្រមចុះចាញ់។ ទេវៈសំណាងចាប់ផ្ដើមបញ្ជេញរិទ្ធិខ្លួនអួតទេវៈផល ដោយជួយឲ្យបុរសនោះជួបសំណាងល្អ ក្របីរបស់បុរសនោះជុះអាចមន៍ចេញដុំពេជ្រ តែដោយសារតែភាពល្ងង់ខ្លៅ បុរសនោះពុំស្គាល់ពេជ្រទេ។ នាយសំពៅឆ្លងកាត់ទីនោះក៏ទទួលបុរសគង្វាលក្របីធ្វើជាកូន ហើយក៏បានស្តីដណ្ដឹងបុត្រីរបស់ស្ដេចដែលស្ដេចយល់ថានាយសំពៅជាអ្នកមានមហាសាល យ៉ាងនេះហើយទើបបុរសនោះបានក្លាយជាបុត្រសន្និសា រៀបការជាមួយកូនស្ដេច។ តែដោយសារតែភាពល្ងង់ខ្លៅ បុរសនោះក៏បានចេញទៅដេកនៅរបងវាំង លេងជាមួយក្មេងៗអានាថា ស្តេចក្រោធខ្លាំង ក៏បញ្ជាឲ្យគេប្រហារជីវិតបុរសនោះ។ ទេវៈសំណាង និងផលអស់អំនួតក៏ចុះចាញ់ ហើយក៏បានសុំឲ្យទេវៈប្រាជ្ញាជួយ។ ទេវៈប្រាជ្ញាក៏បានជួយឲ្យបុរសនោះមានប្រាជ្ញាខ្ពស់ ចេះដោះសារ រកមធ្យោបាយទូលស្តេចពីហេតុផល ហើយក៏បានរួចទោស ព្រមទាំងបានឡើងសោយរាជ្យ។
យ៉ាងណាមិញ អាការៈរបស់មនុស្សអួតមានដូចជា និយាយច្រើនអត់ប្រយោជន៍ពុំសូវមានគេចូលចិត្តរាប់អាន ច្រើនតែត្រូវគេមិនឆ្លើយតប ឬនិយាយរកជាដើម។
លទ្ធផលរបស់មនុស្សមានអំនួត ក៏មិនខុសពីទេវៈផល និងទេវៈសំណាងត្រូវខ្មាស់គេ អាប់អោន ខូចកេរ្តិ៍ឈ្មោះ នៅពេលដែលធ្វើអ្វីដែលខ្លួនបានអួតពុំកើត កើតនូវភាពអាម៉ាស់មុខ លក់មុខ។
យើងគប្បីត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ នូវសមត្ថភាព និងលទ្ធិភាពរបស់ខ្លួន ក៏ដូចជាចំនុចខ្សោយ និងចំនុចខ្លាំងរបស់ខ្លួន ធ្វើអ្វីក៏ដោយឲ្យចេញជាផលឲ្យគេឃើញសិនចាំនិយាយ មិនត្រូវនិយាយមុនឡើយ។
សុភាសិតខ្មែរចែងថា
-“ហាឡើងមិនធ្យាន ស្ដីមិនប្រមាណនឹងអាត្មា
-“មនុស្សទាបរែងធ្វើខ្ពស់ ក្រទុយ៌សអួតធនធាន
ខ្លាចរែងធ្វើជាហ៊ាន ប្រាជ្ញាគ្មានរែងអួតចេះ
-“មនុស្សអំនួតអួតពូកែតែគ្នាឯង គេមិនឆោតទៅកោតក្រែងស្វែងធ្វើអ្វី
គេមិនស្គាល់ត្រាប់ត្រងពាក្យសំដី គេមិនខ្ចីទៅពឹងពាក់ការរាក់ជ្រៅ
៩. ចចេស
តាមវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត ទំព័រទី ១៣២ចចេសមានថ្នាក់ ពាក្យ២គឺ ទី១ជាកិរិយាសព្ទមានន័យថាទទូចធ្វើបំពានលើបម្រាម។ រីឯថ្នាក់ពាក្យមួយទៀតជា គុណនាមមានន័យថា រឹងរូស មានៈ មុខរឹង។
ភាពចចេសកើតមានឡើងនៅពេលដែលមនុស្សនោះ មិនស្តាប់បង្គាប់ពាក្យទូន្មានប្រៀនប្រដៅ យោបល់ រឺសំដីរបស់អ្នកដទៃ គឺនៅតែប្រកាន់ទស្សនៈរបស់ខ្លួនឯង រឹងរូស ប្រឹងយកឈ្នះ ពុំពិចារណាសំដីអ្នកដទៃ គេពន្យល់ប្រាប់ថា នេះខុសហើយនៅតែមានៈធ្វើទាំងខុស។ល។ ឧទាហរណ៍ជាក់ស្តែង នៅក្នុងរឿងមួយដែលមានចំនងថា ថ្ងៃអូនអស់សង្ឃឹមនិយាយអំពីគន្ធីជាកូនរបស់សេដ្ឋីម្នាក់។ រីឯសម្បត្តិត្រូវជាបងប្អូនប្រុសជីដូនមួយនឹងគន្ធី ដោយសារពុំសូវធូធារ ពេលមករៀននៅទីក្រុងភ្នំពេញ ក៏សុំស្នាក់អាស្រ័យនៅផ្ទះគន្ធី។ សម្បត្តិចាប់ចិត្តស្រឡាញ់គន្ធី ហើយគន្ធីក៏ស្រលាញ់សម្បត្តិដែរ ប៉ុន្តែគន្ធីនៅក្មេងមានចរិយាចចេសរឹងរូសពុំស្តាប់សម្បត្តិទេ ដោយឃើញគន្ធីសេពគប់មិត្តភ័ក្រ្តប្រុសស្រីដែលចូលចិត្តដើរលេង។ សម្បត្តិក៏ហៅនាងមកនិយាយប្រាប់ តែដោយសារភាពចចេសមានៈ គន្ធីពុំព្រមស្ដាប់តាមសម្បត្តិ ថែមទាំងស្តីឲ្យសម្បត្តិវិញថែមទៀតផង។ សម្បត្តិដូចចិត្ត ក៏សុំត្រឡប់ទៅខេត្តវិញ។ មិនយូរប៉ុន្មានគន្ធីក៏ត្រូវពួកម៉ាកប្រុសៗទាំងនោះ ចាប់បញ្ជ្រក់ស្រា ហើយចាប់រំលោភ រហូតទាល់តែមានកូន។ លើសពីនេះទៀតផ្ទះរបស់នាងត្រូវភ្លើងឆេះ ធ្លាក់ខ្លួនក្រនៅជាមួយឪពុកតែពីរនាក់ ថែមទាំងត្រូវចិញ្ចឹមកូនទៀត។ រំលងប៉ុន្មានខែក្រោយពេលសំរាលកូន នាងក៏សំរេចចិត្តទៅខេត្តរកសម្បត្តិ តែពេលទៅដល់ទីនោះ បានឃើញសម្បតិ្ត មានមិត្តស្រីរួចទៅហើយ។ នាងអស់សង្ឃឹម ថែមទាំងស្តាយក្រោយយ៉ាងខ្លាំង ក៏សំរេចចិត្តលេបថ្នាំសម្លាប់ខ្លួន។ នៅពេលដែលជិតដាច់ខ្យល់ នាងបាននិយាយពាក្យសុំទោសទៅកាន់សម្បត្តិ។
យ៉ាងណាមិញយើងសង្កេតឃើញថា មនុស្សចចេសមានសភាពលក្ខណៈដូចជា និយាយយកតែឈ្នះ ឧស្សាហ៍ខឹងច្រើន អត់ហេតុផល ចូលចិត្តបើកភ្នែកធំៗ ពេលនិយាយ និយាយឲ្យតែរួច គ្មានហេតុផល។ល។
ចំពោះលទ្ធផលវិញ គឺមិនខុសពីគន្ធីទេ គឺមានតែវិប្បដិសារី ស្តាយក្រោយ មិនអាចត្រឡប់វិញបាន បាត់បង់នូវផលប្រយោជន៍ ខាតបង់ ភាពអាម៉ាសមុខជាដើម។
ដូច្នេះយើងពុំគួរចចេសយកតែឈ្នះនោះទេ ចូរយកសំដីអ្នកដទៃមកពិចារណាទទួលស្គាល់ថាអ្វីពិត អ្វីមិនពិត អ្វីខុស និងអ្វីត្រូវ។
សុភាសិតខ្មែរ យើងនិយាយថា
-“មានៈបាត់មិត្ត ឥតអ្នកជាផៅ ក្រេវក្រោធ ឃោរឃៅ រមែងបាត់អង្គ (មារជ្រែក)
-“សូវដើរសុំដេក សូវថប់កុំត្រេក នឹងក្តីប្រហែស
សូវខាតកុំពារ ចចើងចចេស សូវចូលកុំចៀស
វាសរួចសឹមគូរ។
១០. ការប្រជែងយកឈ្នះ
ការប្រជែងយកឈ្នះបានមកពីពាក្យថា ការប្រជែងផ្សំជាមួយនឹងពាក្យយកឈ្នះ។ដូចនេះយើងគប្បីយល់អត្ថន័យរបស់ពាក្យ ការប្រជែងមានន័យថា ការដណ្តើមជែងកាត់មុខគ្នា ឬដណ្តើមយកឈ្នះ។ រីឯពាក្យ ឈ្នះមានន័យថា មានជំនះ ប្រកបបានពីលើគេ។ ដូចនេះ ការប្រជែងយកឈ្នះសំដៅលើការប្រគួតប្រជែងដណ្តើមឲ្យបាននូវភាពជ័យជំនះ។
វាលេចឡើងតាមរូបភាពជាច្រើនដូចជា ចង់ឈ្នះល្បែង ឈ្នះក្តី ឈ្នះការភ្នាល់គ្នា ឈ្នះសត្រូវ ឈ្នះស្នេហាជាដើម។ល។ យ៉ាងណាមិញ យើងសាកក្រឡេកមើលក្នុងរឿងកបិលមហាព្រហ្ម និងធម្មបាលកុមារកាលពីដើមឡើយ មានសេដ្ឋីម្នាក់ មានកូនប្រុសឈ្មោះ ធម្មបាលកុមារ។ ធម្មបាលកុមារពោរពេញទៅដោយចំណេះដឹង និងភាពប៉ិនប្រសប់គ្រប់បែបយ៉ាង ថែមទាំងចេះភាសាបក្សីថែមទៀតផង។ ភាពល្បីរបស់ធម្មបាលកុមារ បានលេចលឺឡើងដល់ព្រះកបិលមហាព្រហ្ម។ ពេលនោះព្រះកបិលមហាព្រហ្ម ក៏ចុះមកឋានមនុស្ស ភ្នាល់គ្នាជាមួយធម្មបាលកុមារ។ បើធម្មបាលកុមារដោះប្រស្នាបានក្នុងរយៈពេល៧ថ្ងៃ នោះកបិលមហាព្រហ្មនឹងកាត់ក្បាល តែបើធម្មបាលចាញ់ នោះធម្មបាលត្រូវកាត់ក្បាលខ្លួនឯងដែរ។ ប្រស្នាសួរថាតើសិរីសួស្តីទាំង៣ពេល របស់មនុស្សនៅត្រង់ណាខ្លះ?”។ រយៈពេល៦ថ្ងៃបានកន្លងហួសផុតទៅ ធម្មបាលនៅតែរកចំលើយសុំឃើញ យប់នោះធម្មបាលកុមារក៏បានរត់គេចទៅក្នុងព្រៃ រួចដេកក្រោមដើមត្នោតមួយដើម។ នៅពេលនោះក៏បានលឺសត្វឥន្រ្ទីយ៍ញីឈ្មោលនិយាយគ្នា ថ្ងៃស្អែក យើងបានស៊ីសាច់ធម្មបាលកុមារហើយភ្លាមនោះកូនឥន្រ្ទីយ៍ក៏សួរថាចុះចំលើយនោះជាអ្វីទៅ?” ឥន្រ្ទីយ៍ឈ្មោលក៏ឆ្លើយប្រាប់កូនថាសិរីសួស្តីរបស់មនុស្សនៅពេលព្រឹកគឺ ឋិតនៅត្រង់មុខ ក្រោកពីដំណេកត្រូវលុបលាងមុខ ពេលថ្ងៃនៅត្រង់ដើមទ្រូង មនុស្សត្រូវងូតទឹកលើខ្លួន ហើយពេលយប់នៅនឹងជើង មនុស្សត្រូវលាងសំអាតជើង មុនពេលចូលដំណេក។ លឺដូច្នេះ ធម្មបាលកុមារសប្បាយក្រៃលែង រួចវិលត្រឡប់ទៅវិញ។ ថ្ងៃទី៧ មកដល់ ធម្មបាលកុមារបានដោះប្រស្នាចេញរួច កបិលមហាព្រហ្មក៏កាត់ក្បាលខ្លួន តាមការភ្នាល់មែន។
ដូចនេះ គេឃើញថាមនុស្សដែលចូលចិត្តប្រជែងយកឈ្នះមានសភាពលក្ខណ:ដូចជា សំលក់សំលឹង មាន: តែងតែប្រឹងប្រែងយាយីគេ រកគ្រប់មធ្យោបាយឲ្យតែបានឈ្នះគេ មិនថាប្រើវិធីស្របច្បាប់ ឬខុសច្បាប់នោះឡើយ។
ជាលទ្ធផល មនុស្សបែបនេះ រស់នៅគ្មានសេចក្តីសុខនោះទេ។ គេមានទោសៈ នៅក្នុងខ្លួនជាប់ជានិច្ច និងខាតបង់ផលប្រយោជន៍ ពេលវេលា ទ្រព្យសម្បត្តិ ឬអាចបាត់បង់អាយុជីវិត ដូចកបិលមហាព្រហ្មអ៊ីចឹងដែរ។
ដូច្នេះយើងត្រូវរៀនទទួលស្គាល់ការពិត បើកចិត្តឲ្យទូលាយ ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ចូលរួមអបអរនៅពេលដែលគេទទួលបានជោគជ័យ និងជួយលើកទឹកចិត្តគ្នា នៅពេលដែលគេបរាជ័យ នេះទើបគេហៅថាមនុស្ស។ ដូចដែលសុភាសិតខ្មែរ បានអប់រំថាៈ
-“តក់ តក់ ពេញបំពង់
-“សន្សឹម សន្សឹម កុំបំបោល ក្រែងមិនដល់ដូចប្រាថ្នា
-“ឈ្នះក៏ដោយចាញ់ក៏ដោយឲ្យតែត្រូវ ទៅតាមផ្លូវដែលសុចរិតឥតជៀសវាង
តាមគន្លងយុត្តិធម៌ល្អឥតល្អៀង កុំបញ្ជៀងកុំបញ្ឆិតគិតលាភយស
១១. ការទុកខ្លួនឯងវិសេសវិសាលជាងគេ
ការទុកខ្លួនវិសេសវិសាលជាងគេ ក៏មានអត្ថន័យប្រហាក់ប្រហែលនឹងការលើកកំពស់ខ្លួនឯងដែរគឺ ជាការគិតថាខ្លួនឯងគ្រាន់បើជាងគេ ប្រសើរជាងគេ ពូកែជាងគេ គ្មាននរណាម្នាក់ស្មើ តែបើយើងធ្វើការប្រៀបធៀបគ្នា ការទុកខ្លួនឯងវិសេសវិសាលជាងគេមានលក្ខណៈខ្ពស់ជាង ការលើកកំពស់ខ្លួនឯង ព្រោះគិតថាខ្លួនឯងឧត្ដុងឧត្ដម ខ្ពង់ខ្ពស់ក្រៃលែង គ្មាននរណាប្រៀបដល់។
ការទុកខ្លួនឯងវិសេសវិសាសជាងគេលេចឡើងក្នុងរូបភាពដូចជា ទុកខ្លួនឯងជាសិស្សពូកែដាច់គេប្រចាំសាលា ទុកខ្លួនឯងមានដាច់គេប្រចាំសង្កាត់ ទុកខ្លួនឯងស្អាតដាច់គេប្រចាំភូមិជាដើម។ ជាឧទាហរណ៍ស្រាប់គឺ នៅក្នុងរឿងអង្គុលិមាល៍ដោយសារតែមហិច្ចតារបស់ខ្លួន ចង់សំរេចវិជ្ជាវិស្ណុមន្តវិសេសវិសាសដាច់គេ គ្មានមនុស្សណាម្នាក់អាចប្រៀបផ្ទឹមបាន អង្គុលិមាល៍បានដើរកាប់សំលាប់គេ កាត់យកមេដៃ ដើម្បីឲ្យបានគ្រប់ ១០០០ម្រាម ចង់សំរេចវិជ្ជាវិស្ណុមន្ត។ លុះបានគ្រប់៩៩៩មេដៃពាក់ជាប់លើខ្លួន ឃើញថានៅខ្វះតែមួយទៀត។ ពេលនោះអង្គុលិមាល៍ក៏បានជួបប្រទះនឹងព្រះសម្មាសម្ពុទ្ធ រួចដេញតាមព្រះសម្មាសម្ពុទ្ធដើម្បីកាត់យកម្រាមដៃបង្គ្រប់១០០០ តែដេញតាមមិនទាន់ ពេលនោះអង្គុលិមាល៍បានស្រែកឲ្យឈប់ ព្រះសម្មាសម្ពុទ្ធបានតមថាតថាគតឈប់ហើយ ឯងទេតើដែលមិនទាន់ឈប់ហើយព្រះសម្មាសម្ពុទ្ធបានរៀបរាប់ពន្យល់ពាក្យមួយឃ្លានេះធ្វើឲ្យអង្គុលិមាល៍ ចុះចាញ់ភ្ញាក់ខ្លួន ហើយក៏បួសជាសង្ឃ ដើម្បីសន្សំកុសលផលបុណ្យវិញ។
សភាពលក្ខណៈរបស់មនុស្សដែលទុកខ្លួនវិសេសវិសាសជាងគេគឺ ចូលចិត្ដប្រមាថមើលងាយអ្នកដទៃ ឆ្មើឆ្មៃ ក្រអឺតក្រទមដាក់អ្នកផងទាំងពួង ពេបជ្រាយអ្នកដទៃ មិននិយាយរកគេ ចូលចិត្តនៅតែឯកឯង ប្រកាន់បក្សពួក មិនចូលចិត្តចូលរួមសកម្មភាពជាមួយអ្នកដទៃ ដើរពឹងទ្រូង ងើយមុខដាក់មេឃ។ល។
រីឯលទ្ឋផលវិញ មនុស្សបែបនេះច្រើនតែគ្មាននរណាជួយយកអាសារ នៅក្នុងពេលមានអាសន្ន រស់នៅឯកោ គ្មានមិត្តភក្តិពិតប្រាកដ អ្នកដែលនៅជុំវិញខ្លួនគឺ សុទ្ធតែដោយសារគេខ្លាចអំណាចខ្លួនតែប៉ុណ្ណោះ នាំទុក្ខដល់ខ្លួន និងអ្នកដទៃដូចអង្គុលិមាល៍អ៊ីចឹងដែរ។
ដូចនេះប្រសិនបើយើងដឹងខ្លួនថា ខ្លួនយើងចាត់ទុកខ្លួនឯងជាមនុស្សវិសេសវិសាសហើយនោះ ចូរភា្ញក់ខ្លួនឡើង កែប្រែខ្លួនឲ្យទាន់ពេលទាន់វេលា ត្រូវចាំថា ភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាង ចូរតាំងខ្លួនជាមនុស្ស រុះរាយ រាក់ទាក់ ឲ្យតំលៃគ្នាទៅវិញទៅមក និងចេះជួយអ្នកដែលខ្សត់ខ្សោយជាងខ្លួន។
សុភាសិតខ្មែរ
ចេះឯង ឲ្យក្រែងចេះគេ
ឈាមស្រែក ស្បែកហៅ
១២. ការមើលងាយ
ការមើលងាយគឺ ការមើលឃើញថាងាយ មើលយល់ថាងាយគឺ មើលទៅឃើញថាងាយស្តី ងាយថា ងាយធ្វើជាដើម(មាក់ងាយ)។
ការលេចឡើងនូវការមើលងាយអាចសម្តែងឡើងក្នុងរូបភាពដូចជា ឃើញរូបរាងមុខមាត់គេអាក្រក់ ឃើញគេក្រក្រីគ្មានទ្រព្យសម្បត្តិ ឃើញគេគ្មានចំណេះដឹង ឬឃើញគេរៀនខ្សោយ ហើយក៏អាចជាការមើលងាយលើកិច្ចការងារ អ្វីមួយ យល់ថាស្រួលធ្វើជាដើម។ល។ ដូចនៅក្នុងរឿងព្រេងខ្មែរមួយបណ្តាសារក្រមុំមុខអាក្រក់អន្ទិតផៃ និងនាងក្រមុំផួងបានស្រឡាញ់គ្នា រួចក៏រៀបការ។ ក្រោយមកនាយផៃ បានចេញទៅរកស៊ីតាមសំពៅ២ទៅ៣ខែ។ នាងផួងដោយសារនឹកប្តីខ្លាំងពេក ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ហើយព្រលឹងនៅវិលវល់ចាំប្តី។ ក្រោយមកនាយផៃក៏ត្រឡប់មកវិញ ហើយក៏ចូលផ្ទះស្រាប់តែឃើញប្រពន្ធខ្លួនភ្នែកឡើងក្រហម ទើបដឹងថាជាខ្មោច ក៏ភ័យស្លន់ស្លោរត់កាត់ព្រៃទាំងយប់ ដាច់ខ្យល់ស្លាប់។ ព្រឹកឡើងមាននាងក្រមុំបងប្អូន២នាក់ដើរកាត់នោះ នាងបងឈ្មោះនោ មានមុខមាត់ស្អាត រីឯនាងប្អូនឈ្មោះនាត មានមុខអាក្រក់។ ពួកគេក៏ជួយនាយផៃ ដោយប្រើមន្តអាគមន៍ដែលនាងទាំងពីរចេះ អន្ទិតផៃក៏រស់ឡើងវិញ ហើយចង់សងគុណនាងទាំងពីរវិញ ដោយជ្រើសរើសយកម្នាក់ធ្វើជាប្រពន្ធ។ បុរសមើលមុខនាងនោពេញចិត្ត យ៉ាងខ្លាំង ហើយសំលឹងមើលមុខនាងនាត ធ្វើមុខស្អប់ខ្ពើមមើលងាយរួច ក៏រើសយកនាងស្អាត។ នាងនាតកើតក្តីឈឺចាប់យ៉ាងខ្លាំង ដោយសារតែនាយផៃ មិនរើសយកនាងក៏បាន ប៉ុន្តែបែរ ជាសំដែងអាការៈមើលងាយស្អប់ខ្ពើមនាងទៀត។ នាងក៏បានដាក់បណ្តាសាពួកគេទាំងពីរនាក់ថា បើពួកឯងស៊ីសាច់ក្ងោក សូមឲ្យព្រាត់គ្នា។ ប្រាំមួយឆ្នាំកន្លងផុតទៅ មានថ្ងៃមួយនាងនោ ស្រាប់តែឃ្លានចង់ហូបសាច់ក្ងោក ក៏សូមអង្វរប្តី ដោយសារប្តីអាណិតប្រពន្ធក៏យល់ព្រម។ ស្រាប់តែពេលកំពុងហូប នាងនោដុះស្លាប ក្លាយជាក្ងោកហើរទៅបាត់។ តាំងពីពេល នោះមក គេក៏មានជំនឿថា គូស្រករ ដែលបរិភោគសាច់ក្ងោក នឹងព្រាត់គ្នាមិនខាន។
ដូចនេះ យើងឃើញថា មនុស្សដែលមើលងាយគេមានលក្ខណៈដូចជា ចូលចិត្តសំលឹងមើលគេ ពីក្បាលដល់ចុងជើង ធ្វើមាត់ពេបជ្រាយ សំឡក់សំឡឹង ស្តោះទឹកមាត់ ជាន់ឈ្លីសំលឹងមើលងាយគេ ហើយដកដង្ហើមធំ គ្រវីក្បាលដោយប្រើក្រសែភ្នែកមើលឡើងលើ។ល។
ចំពោះលទ្ធផលវិញ ក៏មិនខុសពីនាយផៃដែរ គឺស្តាយក្រោយ អាម៉ាស់ ខាតបង់ នាំមហន្តរាយ ឬនាំទុក្ខដាក់ខ្លួន ត្រូវបានគេសងសឹក អាចធ្វើឲ្យបាត់បង់ជីវិតទៀតផង។
ដូចនេះ យើងគួរគិតថា គ្មាននរណាម្នាក់ដែលល្អគ្រប់ដប់នោះទេ។ យើងពុំគួរមើលងាយអ្នកដែលខ្សត់ខ្សោយក្រីក្រ អន់ អាក្រក់ជាងយើងនោះទេ។ យើងគួរផ្តល់នូវភាពអាណិតអាសូរ មេត្តាដល់ពួកគេ ជួយពួកគេ ព្រោះពួកគេក៏ជាមនុស្សដែរ។ យើងគួរត្រូវចេះប្រៀបធៀបអាម្មរណ៍របស់យើងទៅនឹងពួកគេថា ប្រសិនបើ យើងជា ពួកគេវិញ តើយើងនឹងមានអារម្មណ៍យ៉ាងណាវិញ។
សុភាសិត និងកំណាព្យខ្មែរមួយចំនួន ពាក់ព័ន្ធនឹងការមើលងាយៈ
- សង្វាសសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់
សង្វាតសូត្ររៀន ដោយគ្រូប្រញាប់ កុំធ្វើលេសាប់
ដោយចិត្តមាក់ងាយ។
-“មនុស្សកំមើលងាយមនុស្សដូចគ្នា
-“ចេះឯងឲ្យក្រែងចេះគេ
១៣. ស្រវឹងលង់ក្នុងគំនិតខ្លួនឯង
ស្រវឹងលង់ក្នុងគំនិតខ្លួនឯង សំដៅទៅលើ ការងប់ងល់ វិលវល់នៅក្នុងអារម្មណ៍ខ្លួនឯងយល់ថាគំនិតខ្លួន ឬអាកប្បកិរិយាដែលខ្លួនកំពុងគិត ឬធ្វើនេះវាត្រឹមត្រូវ។
រូបភាពនៃការស្រវឹងលង់ក្នុងគំនិតខ្លួនឯង អាចកើតមានឡើងដូចជា ការយល់ថាខ្លួនឯងស្អាតដាច់គេ យល់ថាមានគេស្រលាញ់ខ្លួន ការពិតទៅគឺជាការគិតតែម្នាក់សោះគេគ្មានដឹងអ្វីទាំងអស់ ឬក៏អាចកើតមានក្នុងរូបភាពយល់ថា សម័យនេះទិញដីប្រាកដជាចំនេញ ហើយខំប្រមូលលុយទិញដីអស់។ល។ ជាឧទាហរណ៍ដើម្បីសរបញ្ជាំងឲ្យបានច្បាស់ ចូរក្រឡេកក្រោយបន្តិច មើលក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬរបបប៉ុល ពត។ ប៉ុល ពតបានដាក់ផែនការបីឆ្នាំសំរាប់ប្រជាពលរដ្ឋខ្មែរគឺ ផែនការ មហាលោតផ្លោះ មហាអស្ចារ្យដែលតំរូវឲ្យប្រជាជនខ្មែរធ្វើស្រែឲ្យបានផលបីតោនក្នុងមួយហិចតា។ ប៉ុល ពតគិតថាផែនការនេះនឹងអាចជួយអភិវឌ្ឍប្រទេសជាតិបាន ដែលការពិតទៅវាគ្រាន់តែជាការស្រមើស្រមៃក្នុងគំនិតរបស់គាត់តែប៉ុណ្ណោះ វាពុំអាចទៅរួចទេ។ ហើយជាលទ្ធផលប្រជាជនខ្មែររាប់លានអ្នកត្រូវបានបង្ខំឲ្យធ្វើការហួសកំលាំងរងទណ្ឌកម្ម និងខ្លះត្រូវគេសំលាប់ នៅពេលដែលគេពុំអាចបំពេញតាមផែនការនេះបាន។
គេឃើញអាការៈរបស់មនុស្សស្រវឹងលង់ក្នុងគំនិតខ្លួនឯង ភាគច្រើនឆ្មើមឆ្មៃ ក្រអើតក្រទម កាច់ឬកកាច់រាងតែឯង ម្ញិកម្ញ៉ក់ខឹងច្រើន បានចិត្ត ធ្វើអ្វីដោយឯង ចូលចិត្តទាមទារឲ្យគេយល់ស្របតាមខ្លួន ឬជឿខ្លួន មិនស្តាប់តាមអ្នកដទៃ ចង់ធ្វើអ្វីធ្វើឲ្យទាល់តែបាន ចង់បានអ្វីមួយចង់បានភ្លាម។ល។
រីឯលទ្ធផលវិញគឺនាំឲ្យមានវិនាសកម្មដល់ខ្លួន និងអ្នកដទៃ ខាតបង់ពេលវេលា ខាត
ទ្រព្យសម្បត្តិ ខាតបង់កេរ្តិ៍ឈ្មោះ និងកិត្តិយសថែមទៀតផង លើសពីនេះក៏អាចនាំឲ្យមាន
គ្រោះថ្នាក់ដល់ខ្លួន និងអ្នកដទៃ ដោយសារតែគំនិតដែលចេះតែស្រមើស្រមៃតែឯង។
ដើម្បីចៀសវាងខ្លួន កុំឲ្យធ្លាក់ខ្លួនស្រវឹងលង់ក្នុងគំនិតខ្លួនឯង យើងគប្បីហ្វឹកហាត់ចិត្តខ្លួនឯង ឲ្យចេះទទួលយកការពិត វែកញែកអ្វីទៅជាការពិត អ្វីទៅមិនមែនជាការពិត គិតឲ្យបានច្បាស់លាស់មុននឹងធ្វើអ្វីមួយ ដូចសុភាសិតថាគិតមុនគូរមិនត្រូវឲ្យអ្វីមួយចូលមកគ្រប់គ្រង ឬទាក់ទាញចិត្ត គំនិតយើងបានឲ្យសោះ ធ្វើខ្លួន និងចិត្តគំនិតឲ្យរឹងមាំ កុំឆាប់ជឿគេពេក តែត្រូវចេះយកអ្វីដែលគេនិយាយនោះមកពិចារណា។ល។
សុភាសិតខ្មែរថា៖
មនុស្សល្ងង់ឃើញតែទ្រង់ទម្រង់ការ មិនពិនិត្យពិចារណារកការពិត ចេះតែជឿដោយភាន់ភាំងទាំងងងឹត គ្មានគំនិតគិតផ្សំហេតុផ្សំផលផង
១៤. ការធ្វេសប្រហែស
ការធ្វេសប្រហែស សំដៅលើការធ្វេសស្មារតី មិនសូវប្រុងប្រយ័ត្ន បណ្តែតបណ្តោយ មិនសូវនឹកនា។
ភាពធ្វេសប្រហែសអាចកើតមានឡើងតាមរូបភាពដូចជា ធ្វេសប្រហែសការរៀនសូត្រ ធ្វេសប្រហែសម៉ូតូ កង់ ឬគ្រឿងមានតំលៃ មិនសូវយកចិត្តទុកដាក់នឹងមនុស្ស ដែលខ្លួនស្រឡាញ់ដូចជា ប្តីប្រពន្ធ សង្សារប្រុសស្រី ម្តាយឪពុកជាដើម ឬភ្លេចចាក់សោរផ្ទះ ភ្លេចពន្លត់ភ្លើងទៀន ឬចង្រ្កាន ភ្លេចធ្វើកិច្ចការងារផ្ទះ។ល។ នៅក្នុងរឿង រ៉ៃ និងស្រមោចនា រដូវប្រាំងមកដល់ សត្វស្រមោចខិតខំយ៉ាងខ្លាំងក្នុងការស្វែងយកចំណីស្បៀងមកទុក ដោយខំជញ្ជូនស្បៀងចូលទៅក្នុងរូងសំរាប់រដូវវស្សាដែលមកដល់នាពេលខាងមុខ ព្រោះនារដូវវស្សា មេឃភ្លៀងខ្លាំង មិនអាចចេញទៅស្វែងរកចំណីបាន។ រីឯសត្វរ៉ៃវិញ គិតតែពីច្រៀងលេង រាំ យ៉ាងសប្បាយ ពុំខិតខំស្វែងរកចំណីស្បៀងមកទុកនោះទេ ទោះបីជាគេដឹងថា រដូវវស្សានឹងចូលមកដល់នាពេលខាងមុខក៏ដោយ។ លុះពេលរដូវវស្សាមកដល់ មេឃភ្លៀងជោគជាំ សត្វស្រមោចមានស្បៀង តែសត្វរ៉ៃវិញពុំអាចហើរចេញទៅស្វែងរកចំណីបានទេ។ ឃើញដូច្នេះសត្វរ៉ៃ ក៏ទៅកាន់រូងស្រមោចសុំខ្ចីស្បៀងចំណី ដោយសារភាពអត់ឃ្លាន។ ពេលនោះស្រមោចតបវិញថា គេពុំអាចឲ្យខ្ចីបានទេ ព្រោះខ្លួនមានបងប្អូនច្រើនណាស់ ហើយត្រូវរក្សាទុកសំរាប់ឆីខ្លួនឯង។ ទីបំផុតរ៉ៃក៏ត្រូវដាច់ពោះស្លាប់ ដោយសារភាពអត់ឃ្លានដែលកើតចេញពីការធ្វេសប្រហែសរបស់ខ្លួន។
អាការៈរបស់មនុស្ស ដែលមានការធ្វេសប្រហែស ក៏មិនខុសពីសត្វរ៉ៃដែរគឺ គិតតែពី សប្បាយ ភ្លេចទុកដែលនឹងកើតនៅចំពោះមុខ ច្រើនជាមនុស្សភ្លេចភ្លាំងច្រើន ខ្ចិលច្រអូស ធ្វើអ្វីឲ្យតែរួចពីដៃ ឬពុំមានទំនួសខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន តែងតែនិយាយពាក្យសុំទោស។ល។
សរុបមកឃើញថា មនុស្សធ្វេសប្រហែសតែងតែបានលទ្ធផលមិនល្អនាំគ្រោះមហន្តរាយដាក់ខ្លួន ខាតបង់ដូចជា ធ្វេសប្រហែសនឹងការប្រលង មុខជាប្រលងធ្លាក់ ធ្វេសប្រហែសលើភ្លើង អាចនាំឲ្យភ្លើងឆេះផ្ទះ និងធ្វេប្រហែសនឹងសោរផ្ទះ មុខជាមានចោរចូរផ្ទះជាដើម។ល។
ដូចនេះ យើងត្រូវចេះហ្វឹកហាត់អាម្មរណ៍ស្មារតីរបស់ខ្លួន ឲ្យបានម៉ត់ចត់ ម៉ឹងម៉ាត់ អ្វីដែលត្រូវធ្វើត្រូវធ្វើឲ្យហើយ មិនត្រូវទុកពេលទំនេរចោលនោះទេ ហើយត្រូវយកចិត្តទុកដាក់ និងចេះថែរក្សាអ្វីដែលយើងមាន។
ដូចសុភាសិតខ្មែរថាៈ
អ្នកធ្វេសស្មារតីស្លាប់គំនិត ទោះបីមានជីវិតរស់នៅឡើយ ក៏ទុកដូចជាស្លាប់ស្រេចទៅហើយ
ប្រហែសបាត់ប្រយ័ត្តគង់ គួរយើងទ្រទ្រង់ដោយប្រាជ្ញាចាំ ហើយត្រូវនាំគ្នាឧស្សាហ៍ ប្រយ័ត្នកិរិយាកុំភ្លាត់ភ្លេច។
១៥. ការស៊ីជោរ
ការស៊ីជោរមានន័យថា ការឡើងចិត្ត ស្រស់ចិត្ត រីកចិត្ត ដោយសារតែពាក្យគេនិយាយលើកជើង លើកសរសើរជាដើម។
ភាពស៊ីជោររបស់មនុស្សកើតមានឡើង ដូចជានៅពេលដែលគេនិយាយសរសើរថា ខ្លួនធ្វើនេះត្រឹមត្រូវល្អ គេនិយាយថាថ្ងៃនេះស្អាត ឬគេបញ្ជោរថារៀនពូកែណាស់ន៎ ភ្លាមនោះយើងក៏កើតមានអារម្មណ៍រីករាយចិត្ត ដោយសារពាក្យបញ្ជោអស់ទាំង ខណៈពេលដែល ពាក្យបញ្ជោរឲ្យយើងចាញ់បោកគេ ឬចូលចិត្តគេតែប៉ុណ្ណោះ ព្រោះជាធម្មតានរណាក៏ដឹងដែរថា មនុស្សរាល់គ្នាចូលចិត្តណាស់ ពាក្យបញ្ជោរសរសើរ ហើយស្អប់ណាស់ពាក្យបង្អាប់។ ដើម្បីឲ្យកាន់តែច្បាស់ សូមមើលរឿង ចចក និងដំរីស្ដកថាទី៨ នៃសៀវភៅ ស្រីហិតោបរទេសភាគ១ ដែលតំនាលថា នៅក្នុងព្រៃមួយមានដំរីមួយឈ្មោះ កបុរិតិលកៈ និងសត្វចចកមួយហ្វូងធំ។ ពួកចចកអស់ទាំងនោះក៏ គិតគូរគា្នរកកលល្បិចសំលាប់ដំរីស្ដនោះដែលអាចធ្វើជាចំនីបានដល់ទៅ៤ខែ។ ដូចនេះចចកចាស់មួយក៏សុំចូលទៅជួបនឹងដំរីស្ដ ដោយសុំអញ្ជើញដំរីស្ដឲ្យទៅធ្វើជាស្ដេច ហើយអភិសេកសោយរាជ្យក្នុងព្រៃនោះ ដើម្បីគ្រប់គ្រងអស់ពពួកសត្វចតុប្បាទ ដោយបញ្ជោរជាព្រះអង្គប្រកបដោយស្វាមីគុណសព្វប្រការ សមគួរនឹងបានជាស្ដេច។ លឺដូច្នេះកបុរិតិលកៈឡើងចិត្ត លង់ខ្លួនក៏ដើរទៅតាមចចក ទៅផុងលង់ទ្រនេសក្នុងបឹងកក់ជាប់ ហើយត្រូវហ្វូងចចកអស់ទាំងនោះហែកស៊ីជាអាហារ ស្លាប់ទៃហោង។
ចំពោះសភាពលក្ខណៈរបស់មនុស្សស៊ីជោរវិញក៏គ្មានអ្វីខុសពីដំរីស្ដដែរ ច្រើនតែជាមនុស្សត្រចៀកស ក្រអឺតក្រទម ចូលចិត្តឲ្យគេសរសើរ នៅពេលដែលគេនិយាយសរសើរលើកខ្លួន មុខឡើងក្រហមដោយការពេញចិត្តពេញថ្លើម ញញឹមញញែមយល់ស្របតាមគេ អៀនព្រៀន ក្ដោបដៃក្ដោជើង។ល។
ជាលទ្ធផលវិញ មនុស្សស៊ីជោរច្រើនតែចាញ់កល្បិចអ្នកដែលប៉ិនបញ្ជោរ ហើយត្រូវគេបោកប្រើប្រាស់បាន ហត់កាយហត់ចិត្តឥតប្រយោជន៍ ខាតបង់ពេលវេលា ប្រាក់កាក់ អ្នកផងមើលងាយអាចនឹងនាំទុក្ខទោសដល់ខ្លួន និងអ្នកដទៃ ហើយបើធ្ងន់ធ្ងរអាចនឹងប៉ះពាល់ដល់អាយុជីវិតរបស់ខ្លួនដូចដំរីស្ដផងដែរ។
យើងគប្បីកុំលង់ខ្លួនទៅតាមពាក្យសំដីបញ្ជោររបស់គេ គួរចងចាំថាសរសើរស្មើបង្អាប់ហើយក៏ពុំត្រូវឆាប់ជឿតាមសំដីគេ ដោយគ្មានការពិចារណានោះឡើយ។
សុភាសិតខ្មែរ៖
-“អាជ្ញាដែលមហាពាលកំណាច ឲ្យដល់អ្នកប្រាជ្ញដោយសរសើរ បណ្ឌិតគឺប្រាជ្ញកបដំណើរ សរសើរដោយគុណការគាប់ចិត្ត
-“ពាក្យសរសើរពាក្យនិទ្នារបស់មនុស្សយើងនោះ មិនទើងយកប្រមាណបានតាមមាត់ បើជាពាក្យទេវតារក្សារដ្ឋ ទើបទៀងទាត់តាមគំនូសគូសទុកឲ្យ
សេចក្ដីសន្និដ្ឋាន
ឆ្លងទៅតាមការបកស្រាយខាងលើអំពីបាបកម្មទាំង១៥ប្រការ យើងទាំងអស់គ្នាបានយល់ដឹងច្រើនជាងមុនអំពីបាប និងបុណ្យដែលមនុស្សបានសាងហើយក៏បានឃើញហើយដែរអំពីលទ្ធផលនៃការសាងបាបកម្មផងដែរ។ ជាការពិតមែនហើយផលដែលទទួលបានពីការសាងបាបកម្ម គឺមានតែគ្រោះអន្តរាយ វិនាសកម្ម ភាពហិនហោច ក៏ដូចជាការខាតបង់តែប៉ុណ្ណោះ ហើយលើសពីនេះអាចនាំទុក្ខដល់ខ្លួននិងអ្នកដទៃថែមទៀតផង។ដូច្ចេះដើម្បីចៀសវាងការសាងបាបកម្មនិងរស់នៅប្រកបដោយសេចក្តីសុខនិងសន្តិភាពយើងគ្រប់គ្នាគប្បីប្រកាន់ខ្ជាប់ និងអនុវត្តឲ្យបាននូវ:
- សីលធម៌២ប្រការ: មេត្តា និង ករុណា
-មនុស្សធម៌៥ប្រការ:បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ និងសុរាមេរ័យ

  • -សុជីវធម៌៦ប្រការ:ការស្គាល់ហេតុផលគួរមិនគួរ ការស្គាល់ឋាន:ខ្លួននិងអ្នកដទៃ ការស្គាល់ប្រមាណជីវភាព ការស្គាល់កាលវេលា ការស្គាល់ប្រជុំជននិងទីប្រជុំ និងការស្គាល់មិត្តសំលាញ់
-វប្ប:៤ប្រការ: អាចារវប្ប: ទស្សនីយភាវវប្ប: លិង្គវប្ប: និងបញ្ញាវប្ប:
-វឌ្ឍន:៤ប្រការ: អាចារវឌ្ឍន: ទស្សនីយភាវវឌ្ឍន: លិង្គវឌ្ឍន: និងបញ្ញាវឌ្ឍន:៕

ไม่มีความคิดเห็น:

แสดงความคิดเห็น

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.