iNeedSell.com: Free online ads. Post your Ad here.

6.1.55

សង្ខេបប្រវត្តិសាស្រ្តកម្ពុជា




សង្ខេប ប្រវត្តិសាស្ត្រ កម្ពុជា
ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិរបស់ ប្រទេសកម្ពុជា ទើបមិនមានអ្នកណាម្នាក់បានដឹងអោយប្រាកដថាតើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួនតាំងពីពេលណាមក។បើតាមផ្ទាំងសិលាស្ថិតក្នុង រូងភ្នំនៅភាគខាងជើងនៃប្រទេសកម្ពុជាបានអោយដឹងថាមនុស្សដែល
បានប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី៤០០០មុនគ.សហើយដំណាំស្រូវត្រូវ បានដាំដុះនៅលើទឹកដីកម្ពុជាតាំងតែពីមុនសតវត្ស ទី១នៃព.សមកម្លេះ។ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទី នេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគខាងជើង ទោះបីជាពុំបានដឹងពីភាសានិយាយ និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ នៅដើមសតវត្សទី១នៃព.ស. ពួកអ្នកជំនាញជនជាតិចិនក៏បានចាប់ផ្តើមសរសេរអំពីវត្តមានអាណាចក្រ មួយក្នុង ប្រទេសកម្ពុជា ដែល ស្ថិតលើឆ្នេរ និងនៅឆ្ងាយពីមាត់សមុទ្រ។ អាណាចក្រនេះមានលក្ខណៈពាក់ព័ន្ធរួចទៅហើយ ជាមួយនឹងវប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវអក្ខរក្រម ទំរង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម សាសនា(ហិណ្ឌូ និងព្រះពុទ្ធ) និងប្រព័ន្ធនែការបែងចែកថ្នាក់។ បើតាមជំនឿអ្នកស្រុកវិញថា លក្ខណៈសំខាន់នៃព្រលឹងវិញ្ញាណក្ខ័ន បុព្វបុរសគឺវាមានការពាក់ព័ន្ធ ឬលាយទ្បំជាមួយនឹងសាសនាឥណ្ឌា ហើយវាពិតជាបានបន្សល់ទុកនូវទ្ធិពលរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ វប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជានា សម័យបច្ចុប្បន្ននេះ មានឬសគល់តាំងពីសតវត្សទី១រហូតដល់សតវត្ស ទី៦មកម្លេះ ដែលពេលនោះត្រូវបានគេហៅថាសម័យហ្វូណន ជាសម័យមួយដែលមានភាពចំណាស់ជាងគេក្នុងអាស៊ី អាគ្នេយិ៍យើងនេះ។ ចាប់ពីពេលនោះហើយ គឺជាពេលនៃការវិវត្តន៍ភាសាខ្មែរ ដែលជាផ្នែកមួយនៃអំបូរមនខ្មែរ ហើយ មានលាយជាមួយនឹងភាសាបាលីសំស្ក្រឹត។ ជាឧទាហរណ៍ ពួកប្រវត្តិវិទូបានកត់សំគាល់ថាប្រជាជនកម្ពុជាមាន លក្ខណៈខុសប្លែកពីប្រទេសជិតខាងដោយសារសំលៀកបំពាក់ ដូចជាការប្រើប្រាស់ក្រមា យកមកជួតក្បាលជំនួស អោយការពាក់មួកជាដើម។ សម័យហ្វូណនបានត្រួសត្រាយផ្លូវខ្មែរអោយបានឈានឆ្ពោះទៅរកអាណាចក្រ អង្គរ ជាមួយនឹងការកាន់កាប់អំណាច ដោយព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ៨០២។ ៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែលពេលនោះមានផ្ទៃដីលាតសន្ធឹងយ៉ាងធំធេងក្នុងភូមិភាគអាស៊ីអាគ្នេ យិ៍ ដោយមានព្រំដែនជាប់នឹងប្រទេសភូមា ភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង រីឯភាគខាងជើងជាប់នឹងប្រទេសលាវ។ ព្រះមហាក្សត្រនាអំទ្បុងពេល នោះបានសាងសង់ប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុទី៧នៅលើពិភពលោក ។ ព្រះមហាក្សត្រដែលបានសម្រេចបាននូវជោគជ័យដ៏ធំធេងអស្ចារ្យនេះ រួមមានព្រះបាទជ័យវរ្ម័នទី២ ព្រះបាទន្ទ្រវរ្ម័នទី១ ព្រះបាទសូរយ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ រួមទាំងការបង្កើតនូវស្នាដៃឯកវិស្វកម្មបែបបុរាណ ដូចជា ប្រព័ន្ធធារាសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដែលក្នុងនោះមានបារាយិ៍(បឹងដ៏ធំមួយដែលបង្កើតទ្បើងដោយមនុស្ស ) និងព្រែកជីកដែលអាចផ្តល់ដល់ប្រជាជននូវលទ្ធភាពធ្វើស្រែបាន៣ដង ក្នុងមួយឆ្នាំ ហើយជាងនេះទៀតសោត ផ្នែកខ្លះ នៃប្រព័ន្ធនេះត្រូវបានយកមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតផង ។
ស្ថានភាពសង្គមមុនសម័យអង្គរ
នៅដើមគ្រឹស្តសករាជមានរដ្ឋមួយដែល សំខាន់ជាងគេបានកើតឡើងនៅអាស៊ី អាគ្នេយ៍ មានឈ្មោះថាអាណាចក្រភ្នំ។ តាម ឯកសារអ្នកការទូតកាំងថៃ បឋមក្សត្រនៃអាណាចក្រភ្នំឈ្មោះហ៊ុនទៀន នៅឧបទ្វីបណ្ឌូចិនក្នុងកំឡុង៥សតវត្ស អាណាចក្រ ភ្នំជាមហាអំណាចមួយដែលមានរដ្ឋចំណុះមួយចំនួន។ ឆ្លៀតឱកាសនៃការធ្លាក់ចុះខ្សោយនៃអាណាចក្រភ្នំ ព្រះរាជានគរ ចេនឡានាមភវវរ្ម័ន បានលើកទ័ពមកវាយនិងដាក់អាណាចក្រភ្នំជាចំនុះ។ ក្រោយមកចេនឡាក៏បានទទួលឋានៈជារដ្ឋ អធិតេយ្យរហូតដល់ពាក់កណ្តាលទី២នៃសតវត្សទី៨។ នៅសតវត្សទី៨ ចេនឡាស្ថិតក្នុងសម័យកាលខ្មៅងងឹត គ្មានស្ថេរភាព នយោបាយដោយការបែកបាក់ផ្ទៃក្នុង។ នេះជាមូលហេតុដែលនាំអោយជ្វាហ៊ានលូកដៃមកកកូរកិច្ចការផ្ទៃក្នុង របស់ ប្រទេសជាតិ។
ស្ថានភាពសង្គមសម័យអង្គរ
ពីឆ្នាំ ៨០២ ដល់ឆ្នាំ ៩៤៤ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ។ តែរហូតដល់ពាក់កណ្តាលទី១នៃសតវត្សទី៩ ការបង្កើតក្រុងអង្គរគឺជាការបង្កើតរបបគ្រប់គ្រងថ្មីមួយដោយ ព្រះបាទជ័យវរ្ម័នទី២។ ទ្រង់បានរៀបចំសន្តិវង្សអង្គរមុនគេបង្អស់ព្រមទាំងបានគ្រងរាជ្យ យូរជាងក្សត្រមុនៗទៀតផង (៨០២-៨៥០)។ ក្នុងដំនាក់កាលនោះមានព្រឹត្តិការណ៍ជា ច្រើនដូចជាការរំដោះជាតិចេញពីការត្រួតត្រារបស់ជ្វា ការបង្រួបបង្រួមជាតិ ការកសាងរាជធានី សោធបុរៈការខិតខំ ពង្រីកនយោបាយដើម្បីពង្រីកវិស័យកសិកម្ម និងសេដ្ឋកិច្ចនៅសម័យនោះ។ ពីឆ្នាំ ៩៤៤ ដល់ ១១៧៧ ជាដំណាក់រុងរឿងនិងរីកចម្រើនរបស់ចក្រភពអង្គរ។ ពីឆ្នាំ ១១៧៧ ដល់ ១២១៨ ជាដំនាក់កាលរុងរឿងបំផុតរបស់ប្រវត្តិសាស្ត្រកម្ពុជាដែលពុំធ្លាប់ មានមកក្នុង ប្រវត្តិសាស្ត្រជាតិ ហើយដែលផ្តើមឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គជាវីរបុរសរំដោះជាតិអោយផុត ចេញពីចាមឈ្លានពាន ហើយបានដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់យុគមួយនៃប្រវត្តិសាស្ត្រជាតិ ដែលគេហៅ ថា យុគមាស។
ស្ថានភាពសង្គមក្រោយសម័យអង្គរ
ឆ្នាំ ១៤៣១ ព្រះបាទពញាយ៉ាតបានសម្រេចព្រះទ័យលើករាជធានីចេញពីអង្គរមកតាំងនៅ ទួលបាសាន បន្ទាប់មកក៏ លើកពីទួលបាសានទៅតាំងនៅភ្នំដូនពេញ(ចតុមុខ) វិញ។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមនគរ ថា ក្រុងចតុមុខមង្គលមហានគរឆ្នាំ១៤៣៧ ព្រះអង្គបានសម្ពោធរាជធានី។ ក្រោយពីព្រះបាទពញាយ៉ាតសុគតទៅ សង្គមខ្មែរត្រូវបែកខ្ញែកជាបក្សពួកឈ្លោះប្រកែកគ្នាឥតឈប់ឈរ រាស្ត្ររងទុក្ខ វេទនារហូតដល់ប្រទេសត្រូវបានបែកចែកជាបីអាណាចក្រ៖
• អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀមគ្រប់គ្រងដោយព្រះបាទស្រីរាជា ។
• អាណាចក្រខាងកើត មានរាជធានីនៅស្រីសឈរគ្រប់គ្រងដោយព្រះបានស្រីសុរិយោទ័យ ។
• អាណាចក្រខាងត្បូង មានរាជាធានីនៅចតុមុខគ្រប់គ្រងដោយព្រះបាទធម្មរាជា ។
ការបែកបាក់ និងចំបាំងរាំងជល់ឥតឈប់ឈររវាងបក្សពួកខ្មែរទាំងបីនេះបានផ្តល់ ផលវិបាកដល់សង្គមខ្មែរ ដូចជា ចោរកម្ម ការកាប់សម្លាប់ គ្រោះទុរ្ភិក្ស។ ខ្មែររស់នៅក្នុងភាពខ្លោចផ្សាបែបនេះអស់រយៈពេល១០ឆ្នាំគឺពី ១៤៧៥ ដល់ ១៤៨៥ ទើបព្រះបាទធម្មរាជាខិតខំបញ្ចប់សង្គ្រាមគ្នាឯងនេះដោយពឹងសៀមអោយមក ជួយ។ នៅក្នុងឆ្នាំ១៥២៩ ព្រះមហាក្សត្រខ្មែរយាងទៅគង់នៅក្នុងបន្ទាយលង្វែក។ ព្រះបាទអង្គចន្ទរាជាបានស្តារប្រទេសជាតិឡើងវិញលើគ្រប់ វិស័យ។ ក្នុងវិស័យយោធាកងទ័ពខ្មែរបានចូលវាយលុកនៅប្រទេសសៀមរហូតដល់ ក្រុងអយុធ្យា។ ក៏ប៉ុន្តែនៅចុង សតវត្សទី១៦ រឹទ្ធានុភាពអាណាចក្រកម្ពុជាត្រូវថយចុះ ជាហេតុនាំអោយសៀមលើកទ័ពចូលមកវាយក្រុងលង្វែកបាន ក្នុងឆ្នាំ ១៥៩៣។ ការបែកបន្ទាយលង្វែកជាឱកាសមួយដែលនាំអោយសៀមពង្រីកទ្ធិពលកាន់តែ ខ្លាំឡើងៗមកលើ ប្រទេសកម្ពុជា។ ម្យ៉ាងទៀតធ្វើអោយខ្មែរបាត់បង់ទ្រព្យសម្បត្តិក្បួនច្បាប់ អ្ន់កប្រាជ្ញបណ្ឌិត ហើយវប្បធម៍ខ្មែរក៏ត្រូវ ហូរចូលក្នុងប្រទេសសៀមអស់។ ភាពបរាជ័យក្នុងសម័យលង្វែកបានធ្វើអោយកម្ពុជាធ្លាក់ចំនុះសៀម។ នៅឆ្នាំ១៦១៣ ព្រះបាទស្រីសុរិយោពណ៌បានដាក់រាជ្យអោយបុត្រានាម ជ័យជេដ្ឋាទី២(១៦១៨ – ១៦២៨) ព្រះអង្គបាន លើករាជធានីមកតាំងនៅឧត្តុង្គ។ នៅន្លោះឆ្នាំ(១៦២០-១៨៦៣) មានព្រឹត្តិការណ៍ជាច្រើនកើតឡើង ដូចជា ទំនាក់ទំនង ខ្មែរ-ថៃ និង ខ្មែរ-យួន ព្រមទាំងព្រឹត្តិការណ៍ចំបងពីរទៀតគឺសម្ព័ន្ធភាពរវាងខ្មែរនឹងយួន និងការ ដណ្តើមអំនាចគ្នា រវាងយួន និងសៀមលើប្រទេសកម្ពុជា។
កម្ពុជាក្រោមអាណាព្យាបាលបារាំង
សន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ត្រូវ បានសៀមដែលជាគូរប្រជែង នឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះបារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅ អោយសៀម។ រហូតដល់ ១៨៦៧ ទើបសៀមទទួលស្គាល់សិទ្ធិត្រួតត្រារបស់បារាំងលើកម្ពុជា។ ក្នុងការត្រួតត្រា ដំបូង បារាំងធ្វើវិធីត្រជាក់។ បន្ទាប់មកនៅថ្ងៃទី ១៧ មិថុនា ១៨៨៤ បារាំងបានឡោមព័ទ្ធរាជវាំង ហើយគំរាមគំហែង ព្រះបាទ នរោត្តមបង្ខំអោយព្រះអង្គចុះព្រះហស្តលេខាលើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ ព្រះអង្គ។ ដំណាក់កាលចុងក្រោយ បារាំងបានធ្វើអោយកម្ពុជាក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្ម អោយ បារាំង ដោយបញ្ចូល កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ ដោយសារការកេងប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក ប្រជារាស្ត្រ ខ្មែរបានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ ដូចជាចលនា តស៊ូរបស់ក្រឡាហោមគង់ (១៨៨៥- ១៨៨៦) ចលនាតស៊ូរបស់ពិស្ណុលោកឈូក(១៨៨៥-១៨៨៦)។ ទោះបីចាលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅពីសំណាក់ កងទ័ពបារាំងក៏ដោយ តែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនី វង្ស (១៩២៧ -១៩៤១) និងបន្តមកដល់រជ្ជកាលព្រះបាទនរោត្តមសីហនុវរ្ម័នក្នុងរាជ្យទី១ (១៩៤១ – ១៩៥៥)។
កម្ពុជានៅចុងសម័យអាណានិគមនិយមបារាំង
ព្រះបាទនរោត្តមសីហនុវរ្ម័ន បានសោយរាជ្យក្នុងអំលុងពេលនៃសង្គ្រាមលោកលើកទី២ ។ ពេលនោះដោយជប៉ុនមាន ជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បានធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺ បារាំង និងជប៉ុន ។ ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាង ជប៉ុន មានសឺងង៉ុកថាញ់ជាមេដឹកនាំ។ នៅដើមឆ្នាំ ១៩៥២ សឺងង៉ុកថាញ់បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុំម្មុយនីស បានក្លាយ ជារណសិរ្ស អ្នកស្នេហាមាតិភូមិខ្មែរ ហៅកាត់ថាខ្មែរឥស្សរៈមានទូសាមុតជាប្រធាន។
ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ
នៅឆ្នាំ ១៩៤៥ ជប៉ុន បានធ្វើរដ្ឋប្រហារបណ្តេញបារាំងចេញពីកម្ពុជា។ ពេលនោះជប៉ុន បានលើកសឺងង៉ុកថាញ់ ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំង ដោយសហការជាមួយចលនាតស៊ូនៃជនជាតិលាវ និងវៀតណាម។ ព្រះបាទនរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាពដើម្បីរំដោះប្រទេសជាតិពីអាណានិគមបារាំងជា និច្ច។ ចំណែកបារាំងបានបន្ថែមទ័ព មកកម្ពុជាយ៉ាងច្រើនដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើតមានទូទាំងផ្ទៃប្រទេស ធ្វើអោយប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាម ។ ដោយយល់ថាការទាមទារឯករាជ្យដោយអាវុធបណ្តាលអោយប្រជារាស្ត្ររងទុក្ខ ខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការតស៊ូតាមផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។ ពីឆ្នាំ១៩៥១-១៩៥៣ ដោយសារមានការគាបសង្កត់ពីមតិសកលលោក និងដោយសារស្ថានភាពរបស់ខ្លួនចុះខ្សោយទាំងផ្នែកនយោបាយ និង យោធានៅឥណ្ឌូចិន។ ទីបំផុតបារាំងក៏បានយល់ព្រមប្រគល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។
សង្គមរាស្ត្រនិយម
ក្រោយពីបារាំងបានប្រគល់ឯករាជ្យពេញ បរិបូរណ៍មក នៅខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តមសីហនុបាន ចាកចេញពីរាជ្យបល្ល័ង្ក ហើយយាងព្រះបាទនរោត្តមសុរាម្រិត ជាព្រះបិតាឡើងសោយរាជ្យ។ ប្រទេសកម្ពុជា បាន ស្គាល់ពន្លឺអស់រយៈពេល១៧ឆ្នាំគឺពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ ក្នុងរាជសង្គមរាស្ត្រនិយម ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។ ក្រោយពីប្រទេសកម្ពុជា មានវិបត្តសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធរ យោងតាមសមាជជាតិនាខែសីហា ឆ្នាំ១៩៦៩ ព្រះបាទសម្តេចនរោត្តម សីហនុ បានប្រគល់ភារកិច្ចអោយ លោក ឧត្តមសេនីយ លន់ ណុល និងទ្រង់សិរិមតៈ ជាអ្នករៀបចំបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ។ លុះដល់ ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រ និងរដ្ឋសភាបានប្រកាសទម្លាក់នរោត្តមសីហនុចេញពីឋានៈព្រះ ប្រមុខរដ្ឋ។
របបសាធារណរដ្ឋខ្មែរ
ថ្ងៃទី ៩ ឧសភា ១៩៧០ ព្រះរាជាណាចក្រកម្ពុជា ត្រូវដូរឈ្មោះជាសាធារណរដ្ឋខ្មែរនៅក្រោយរដ្ឋប្រហារ យោធាក្រោមការដឺកនាំរបស់លន់ណុល និងទ្រង់សិរិមតះ។ សម្តេចព្រះ នរោត្តមសីហនុបានថ្លែងប្រកាសមិន ទទួលស្គាល់របបភ្នំពេញហើយប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា និងបង្កើតកំលាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា។ ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ១៩៧០ កងទ័ពរណសិរ្សរួបរួមជាតិកម្ពុជាបានធ្វើការវាយប្រហារយ៉ាងខ្លាំង ក្លាលើកងទ័ពលន់ ណុល និងបរទេស។ ប្រទេសកម្ពុជា រង ភាពខ្ទេចខ្ទាំដោយសារតែសង្គ្រាមក្នុងស្រុករហូតមកដល់ថ្ងៃទី ១៧ ខែ មេសា ១៩៧៥ ទើបកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា បានផ្តួលរំលំរបបសាធារណរដ្ឋ ខ្មែររបស់លន់ណុល។
របបកម្ពុជាប្រជាធិបតេយ្យ
ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៥ ក្រុមខ្មែរក្រហមបានធ្វើមហាសន្និបាតវិសាមញ្ញោដីម្បីរៀបចំ រដ្ឋធម្មនុញ្ញ ថ្មីហើយបានដាក់ឈ្មោះប្រទេសថា កម្ពុជាប្រជាធិបតេយ្យ។ រដ្ឋាភិបាលរបស់កម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើងដោយមាន ប៉ុលពត ជាអ្នកដឹកនាំរបបនោះ។ ប្រជារាស្ត្រខ្មែរស្លូតត្រង់ត្រូវទទួលការកាប់សម្លាប់ យ៉ាងរង្គាល។
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា
ក្រោយពីផ្តួលរំលំរបប ប៉ុលពត នៅថ្ងៃ ៧ មករា ១៩៧៩ រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលកើតឡើង នៅថ្ងៃទី ២ ខែ ធ្នូ ១៩៧៨ បានប្រកាសប្រទេសកម្ពុជាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់មកដូរជា រដ្ឋកម្ពុជា ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជាជាអ្នកដឹកនាំ។ មានរដ្ឋកម្ពុជា នេះហើយទើបមានព្រះរាជាណាចក្រកម្ពុជាសាជាថ្មីនៅក្នុងស្រុកខ្មែរម្ដងទៀត ។
ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្ធិសញ្ញាក្រុងបារីស ស្តីពីការរួបរួមជាតិបានផ្តល់លទ្ធភាពដល់ការយាងនិវត្ត មាតុភូមិវិញរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។ ព្រះអង្គឡើងគ្រងរាជ្យសាជាថ្មីនៅថ្ងៃ ទី ២៤ កញ្ញា ១៩៩៣ ព្រមទាំងប្តូរឈ្មោះប្រទេសជាព្រះរាជាណាចក្រកម្ពុជា វិញ។ រាជរដ្ឋាភិបាលក្នុងអណត្តិនោះ ដឹកនាំដោយសហនាយក រដ្ឋមន្ត្រីពីររូបគឺ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជានាយកមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយកមន្ត្រីទី២ ។
កម្ពុជា ក្រោម
កម្ពុជាក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជា សម័យបច្ចុប្បន្ន ។កាលពីសម័យដើមផែនដីនេះមានឈ្មោះ ហៅថា កម្ពុជាទឹកលិច ។ តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថាកាលសម័យនោះព្រះរាជាណាចក្រកម្ពុជា មានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតិហៅថា ចក្រភពខ្មែរ ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅលើប្រទេសនានានៅជិតខាងដូចយ៉ាងប្រទេសចម្ប៉ា (Champa) ប្រទេសមន ,ប្រទេសជ្វា ។ល។
ប្រវត្តិ
ការដែលមានឈ្មោះកម្ពុជាលិចទឹកពីព្រោះ កាលសម័យនោះមានតែប្រទេស កម្ពុជាកណ្ដាលនេះទេដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត ( កម្ពុជាក្រោមសព្វថ្ងៃ ) នៅជាប្រជុំកោះនៅឡើយ។នៅទីនោះពុំសូវមានបណ្ដាជន ខ្មែរ រស់នៅទេ( ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រ មុខ)ម្ល៉ោះហើយព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។មហា អាណាចក្រខ្មែរនាសម័យនោះមានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា (ចាម )ដែលសព្វថ្ងៃនៅត្រង់ខេត្រប៊ិញធ្វឹន (Binh Thuan), ខាងកើតទល់សមុទ្រចិន , ខាងលិចទល់នឹងទន្លេសាលូអង ប្រទេស ភូមា សព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម ។លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក(ដោយដីល្បាប់ ទន្លេមេគង្គ ហូរចាក់ )។ពេលនោះប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករថែមទាំង មានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែ ព្រៃនគរ (Saigon) សព្វថ្ងៃនេះ ។
នៅឆ្នាំ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមកនៅឆ្នាំ១៨៦២ រដ្ឋការអាណានិគម បារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង- យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ )ប្រគល់ខេត្តទាំង៣នោះអោយស្ដេចយួនអាណ្ណាមកាន់កាប់តទៅដោយស្ថិតនៅ ជាប្រទេសក្រោមអាណាព្យាបាលបារាំង។ប៉ុន្តែ បារាំងសែស ដាក់ឈ្មោះភូមិភាគនេះហៅថា កូសាំងស៊ីន ។បារាំងហៅបែបនេះគឹក្លាយមកពីពាក្យថាកូជិនស៊ីន (ឈ្មោះបុត្រីស្ដេចក្រុងវ៉េ ដែលត្រូវជាមហេសីព្រះបាទជ័យជេដ្ឋាទី២)។
ស្ដេចជ័យជេដ្ឋាទី២
តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទីII យកបុត្រីស្ដេចយួនឈ្មោះ កូជិនស៊ីន ធ្វើ ជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣ , ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗរហូតទាល់តែ ទឹកដីកូសាំងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។
ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះមានមធ្យោបាយ ដ៏ប្រសិទ្ធភាពមួយដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមកគឺ រឿងស្រីយួន នេះឯងមើលចុះប្រទេសចម្បាដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។
នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទីII ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ។ ពីឆ្នាំ១៦២០ ដល់ឆ្នាំ ១៦២៤ , ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងមូល រួចក៏បានតាំងទីក្រុងនៅ ឧត្ដុង្គ។
វិបត្តិរាជបល្ល័ង្គ
ព្រះបាទជ័យជេដ្ឋាទីII បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទីIIមានកូន៣នាក់៖
• កូនទី១គឺ ចៅពញាតូ (១៦២៥ -១៦៣១)
• កូនទី២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) និង
• កូនទី៣ គឺ ព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
នៅពេលព្រះបាទជ័យជេដ្ឋាទីII យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ(បងព្រះជ័យជេដ្ឋាទីII ) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទីII(ការដណ្ដើមរាជ្យរវាង ក្មួយនឹងមាបានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដ្យ កម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះតរៀងមក )។
ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញ នៅឆ្នាំ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទីII ជាបិតាអប់រំយ៉ាងហ្មត់ចត់។ចៅពញាតូមានគូដណ្ដឹងម្នាក់គឺព្រះនាង អង្គវត្តី ។ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី ។ក្រោយមក,ចៅពញាតូចាកព្រះភ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ព្រះឧទ័យ បានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់ ។ ពីរឆ្នាំក្រោយមកចៅពញាចន្ទ (កូនទី៣ របស់ជ័យជេដ្ឋាទីII) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និង អង្គនន់ ។
ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀតរហូតទល់នឹងរាជ្យ ជ័យជេដ្ឋាទី៤ ។
ចៅពញាចន្ទទ្រង់ព្រះនាមព្រះរាមណ៍ចុលសៈ មានអគ្គមហេសីជាជាតិជ្វា ។ចំណែកព្រះបទុមរាជាវិញ(កូនរបស់ព្រះឧទ័យ)កាលបើឃើញ ចៅពញាចន្ទធ្វើគត់បិតា និងព្រះរាមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព(សញ្ជាតិជាយួន)ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ ពេលនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែករួចបន្ទាប់មកទ្រង់ សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម(ដោយសារយួនជួយ)ក៏ឡើងសោយរាជ្យហើយ ទ្រង់សុវណ្ណគត់នៅឆ្នាំ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជ្យសម្បត្តិ ។ ប៉ុន្តែ ក្រោយមកព្រះអង្គជីត្រូវយួនធ្វើគត់ដើម្បីលើកអង្គនន់ ជាឧបរាជ ។
ពេលព្រះអង្គ ជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទីIV ។
កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ។ប្រទេសដែលហៅថាវៀតណាម ខាងត្បូងគឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី១៧ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោមឬកូសាំងស៊ីនគឺជាដែនដីស្ថិតនៅភាគខាងត្បូង ប្រទេសវៀតណាមខាងត្បូងចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះគឺប្រទេសកម្ពុជា។ ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដីបានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច។ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជា ក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(ក្នុងរយៈពេលអាណានិគមនិយមបារាំងសែស ត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក) ។
នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថាយួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ ។
ការបែងចែកកម្ពុជាក្រោម
កម្ពុជាក្រោមចែកជាពីរផ្នែក៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិច
កម្ពុជាក្រោមប៉ែកខាងកើត

បុណ្យនៅវត្ត ច័ន្ទ រង្សី , ព្រៃនគរ (សាយហ្គន)
ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសៃហ្គន ។ ផែនដីនេះកាលសម័យនោះ មានឈ្មោះហៅថាស្រុកដូណៃ ។ ភូមិភាគ ដូណៃនេះ ភាគធំសុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យកនៅពេលដែលប្រទេសខ្មែរ កើតសង្គ្រាមក្នុងស្រុកគឺក្នុងរវាង គ.ស ១៦២៣ ។ក្នុងភូមិភាគដែនដី ដូណៃ នេះមានជាអាទ៌ខេត្តកោះគង(Go Cong យួនហៅហ្កកុង),ទួលតាមោក(Thu dau Mot យួនហៅធូយ៉ូវម៉ូត),ព្រះសួគ៌ា(Ba Ria យួនហៅបារៀ),ចង្វារត្រពាំង(Bien Hoa យួនហៅបៀនវ៉ា),អូកាប់(Vung Tau យួនហៅវង់តូវ) ។ វត្តឃ្លាំង ក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង
កម្ពុជាក្រោមប៉ែកខាងលិច


វត្តឃ្លាំងក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង
ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរគឺត្រើយខាងឆ្វេងទន្លេសៃហ្គន,សព្វថ្ងៃគេចូលចិត្ត ហៅថា ដែនដីសណ្ដរទន្លេមេគង្គ ។ភូមិភាគនេះមានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះករ,សម្បូរណ៍ដោយ ព្រែក,ទន្លេ , អូ , ជ្រលង ,បឹងបួរ ។ ដីនៅតំបន់នេះមានជីរជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប។ នៅក្នុងសម័យនោះភូមិភាគនេះ ចែកចេញតែ៣ខែត្រធំៗ គឺ៖
1. ខេត្តឡុងហូ(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ)
2. ខេត្តមាត់ជ្រូក(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថើ, និងសុកត្រាំង)
3. ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្ត ហាទៀង,រ៉ាចយ៉ា និងបាក់លីវ) ។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច(Con Son យួនហៅកូនសឺន) និង កោះត្រល់(Phu Quocយួនហៅហ្វូកួក) ។
អាណាខេត្តនៅកម្ពុជាក្រោម
នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ៤គឺ៖
1. អាណាខេត្តដូណៃ
2. អាណាខេត្តឡុងហូ
3. អាណាខេត្តមាត់ជ្រូក
4. អាណាខេត្តពាម
ក្រោយមកអាណាខេត្តទាំងនោះត្រូវបានបែងចែក ជាខែត្រតូចៗចំនួន ២១ខេត្ត ដែលនៅប្រើរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ។ ឈ្មោះខេត្តទាំង២១នោះគឺៈ
១- ព្រះត្រពាំង
២-ស្រុកឃ្លាំង

៣-មាត់ជ្រូក
៤-ក្រមួនសរ

៥-ពលលាវ
៦-ទឹកខ្មៅ

៧-ពាម
៨- ព្រែកឫស្សី

៩- លង់ហោ
១០-ពាមបារ៉ាជ្ញ

១១-រោងដំរី
១២-ព្រៃនគរ

១៣-ទួលតាមោក
១៤-ផ្សារដែក

១៥- ចង្វារត្រពាំង-ស្រកាត្រី
១៦- មេស

១៧-កោះគង
១៨-ព្រះសួគ៌ា

១៩- ផ្សំអំបើស
២០-ឈ្មោះថ្មី

២១- អូកាប់

ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង
១- ព្រះត្រពាំង (Tra Vinh=ត្រាវិញ)
២-ស្រុកឃ្លាំង (Soc Trang=សុកត្រាំង)

៣-មាត់ជ្រូក(Chau doc=ចូវដុក)
៤-ក្រមួនសរ (Rach Gia=រ៉ាចយ៉ា)

៥-ពលលាវ(Bac Lieu=បាក់លៀវ)
៦-ទឹកខ្មៅ (Ca Mau=កាម៉ាវ)

៧-ពាម(Ha Tien=ហាទៀន)
៨-ព្រែកឫស្សី (Can Tho=កឺនថឹ)

៩-លង់ហោ (Vinh Long=វិញឡុង)
១០- ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន)

១១- រោងដំរី(Tay Ninh=តីនីញ)
១២-ព្រៃនគរ (Sai Gon=សាយយ្គន)

១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត)
១៤-ផ្សារដែក (Sa Dec=សាដេក)

១៥-ចង្វារត្រពាំង-ស្រកាត្រី(Bien Hoaបៀនវ៉ា)
១៦- មេស (My Tho=មីថរ)

១៧-កោះគង (Go Cong=ហ្កកុង)
១៨-ព្រះសួគ៌ា (Ba Ria=បារៀ)

១៩-ផ្សំអំបើស(Ben Tre=បេនត្រែ)
២០-ឈ្មោះថ្មី (Tan An=តឹនអាន)

២១-អូកាប់ (Cap. St. Jacques=កាបសាំងហ្សាក់)

ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ង៉ូឌីញយៀម
1. ព្រះត្រពាំង(Vinh Binh=វិញប៊ិញ)
2. ស្រុកឃ្លាំង(Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
3. មាត់ជ្រូក(An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
4. ក្រមួនសរ(Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
5. ពលលាវ(Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
6. ទឹកខ្មៅ(An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
7. ពាម(Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា])
8. ព្រែកឫស្សី(Phong Dinh=ហ្វុងយិញ)
9. លង់ហោ(Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
10. ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន)
11. រោងដំរី(Tay Ninh=តីនីញ)
12. ព្រៃនគរ(Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
13. ទួលតាមោក(Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
14. ផ្សារដែក(Kien Phong=គៀនហ្វុង)
15. ចង្វារត្រពាំង(Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
16. មេស(Dinh Tuong=យិញទឿង)
17. កោះ គង(Dinh Tuong=យិញទឿង, Long An=ឡុងអាន)
18. ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
19. ផ្សំអំបើស(Kien Hoa=គឿនហ្វា)
20. ឈ្មោះថ្មី(Long An=ឡុងអាន)
21. អូកាប់(Vung Tau=វង់តូវ)
កម្ពុជាចុងសម័យអង្គរ
ស្ថានភាពប្រទេស
ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ចូលទិវង្គតទៅ ស្ថានភាពព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី៖
សង្គ្រាមជាមួយសៀម
បន្ទាប់ពីបានក្លាយទៅជាប្រទេសមក ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។ សង្គ្រាមជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចខ្មែរសល់ឫសគល់ទៀតផង។
កំហូចប្រព័ន្ធធារាសាស្ត្រ
នៅជុំវិញទីក្រុងអង្គរ ប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់យកទឹកមកប្រើប្រាស់ក្នុងទីក្រុង និងស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀម បារាយណ៍ទាំងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ ផ្សេងពីនេះ គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។
ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ
សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល២០លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខេត្តខាងលិច និងខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មានកសិកម្ម សិប្បកម្មនេសាទ បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ … ។ ប្រជាជនភាគច្រើនធូរធារ និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជនដែលសេសសល់ ត្រូវទទួលរងគ្រោះទុរភិក្ស និងជម្ងឺឆ្លង។ ជុំវិញទីក្រុងអង្គរ និងបណ្ដាខេត្តជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។
ចំណាកចំណោលអង្គរ
ចំណាកចំណោលអង្គរ កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅ ទីក្រុងអង្គរគ្មានសេសសល់អ្វីទេ សម្បត្តិទ្រព្យដែលមានទាំងប៉ុន្មាន ត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយកអស់ជាច្រើន។ ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូង។ ការបោះបង់ទីក្រុងចាស់ ហើយទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស គឺជាការកសាងជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទពញាយ៉ាត។ ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។ តំបន់នេះបានផ្ដល់កម្លាំងកាយចិត្ត ស្បៀងដល់កងទ័ពរបស់ព្រះបាទពញាយ៉ាតក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។
ព្រះរាជាណាចក្រកម្ពុជា' ឬ ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណជាង ១៣លាននាក់ បន្តពីអាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី១១ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។
ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។
ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ







ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។
ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។
1. ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
1. ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
2. ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
2. ទ្រង់ទ្រាយ និងទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖


អង្គរវត្ត
1.
1. តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
2. តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរ៉ែជាដើម។
3. តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ខេត្តព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ខេត្តព្រះសីហនុ មាន២២ និងខេត្តកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ខេត្តកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
4. តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[១]
សេដ្ឋកិច្ច


កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្មភាគ ច្រើនស្ថិតក្នុងផែ្នកកសិកម្ម ។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាង គំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែឆៃ្នរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបាន បំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ កុ្នងឆ្នាំ ១៩៧៥របបថ្មីខែ្មរក្រហមបានធ្វើជាតូនីយកម្ម នូវរាល់មធ្យោបាយ ផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ ។ ផែនការ ៤ ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាង ក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយ នូវប្រព័ន្ធធារាសាស្រ្ត។ គំរោង ផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករ និងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សំរាប់បំរើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គំរោងផែនការ ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយ ពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបាន បង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ ។ ផលិតស្រូវកើនឡើង តិចតួច តែមានមនុស្ស រាប់រយពាន់នាក់ បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបាន យកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្ស រាប់រយពាន់នាក់ដោយ ចោទពួកគេថាជាសត្រុ្វវរបស់អង្គការ។ អំពើឃោឃៅ របស់របបខែ្មរ ក្រហមបានសំលាប់ រង្គាលកំលាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពី របបរខែ្មរក្រហម ត្រូវដួលរលំ កុ្នងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយ លើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់ បានប្រកបការងារ ជាកសិករបែបគ្រួសារ។ ក្នុងអំឡុង ពាក់កណា្តលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់ សំរាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញ បានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផែ្អក លើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ បៀ្របធៀប ទៅនឹងមុនឆ្នាំ ១៩៧០ សំរាប់អ្នកមកទស្សនានៅ ប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ។[២]
ប្រព័ន្ធគមនាគមន៍ជាតិ




ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងក្នុងប្រទេស និង ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។
១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
• ផ្លូវជាតិលេខ១: ចេញពីភ្នំពេញ ទៅ បាវិត កាត់តាម អ្នកលឿង និង ខេត្តស្វាយរៀង មានប្រវែង ១៦៧ គ.ម ។
• ផ្លូវជាតិលេខ២: ចេញពីភ្នំពេញ ទៅ ភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។
• ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ កាត់តាម ខេត្តកំពត មានប្រវែង ២៦០ គ.ម ។
• ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ កាត់តាម ខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គ.ម ។
• ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញ ទៅ អូជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។
• ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ និង ខេត្តសៀមរាប មានប្រវែង ៣៨៦ គ.ម ។
• ផ្លូវជាតិលេខ៧: ចេញពីស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាម ស្នួល មានប្រវែង ៥៤៣ គ.ម ។
ផ្លូវខេត្តមានប្រវែង ៣៦៧៥ គ.ម ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុក នានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើង និង ជួសជុលដោយថវិកា ខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាម ផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។
២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖
• ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
• ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។
៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជា មានអាកាសយានអន្តរជាតិពីរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាន និង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនា ប្រាសាទអង្គរ និង ប្រាសាទផ្សេងៗទៀត ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេសបារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន ៦កន្លែងទៀត គឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.ម និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។
1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមានទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
• កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។[៣]
ប្រវត្តិសាស្ត្រ









សូមមើលផងដែរ សង្ខេបប្រវត្តិសាស្ត្រកម្ពុជា
បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០០ពាន់ឆ្នាំ។ មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិន បានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។
ប្រទេសឥណ្ឌា
សតវត្សរ៏ទី១គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។
អាណាចក្រភ្នំ និង ចេនឡា
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។


ព្រះបាទជ័យវរ្ម័នទី៧
អង្គរវត្ត
ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។
នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង សៀម។
អាណាព្យាបាល បារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។
ព្រះបាទនរោត្តមសីហនុ
ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។
ខ្មែរក្រហម
ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។
វៀតណាម
ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមានការបោះឆ្នោតជាសកល តាមលទ្ធិប្រជាធិបតេយ្យ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។
ព្រះរាជាណាចក្រកម្ពុជា
ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។
នយោបាយ
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។
អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុមតិ/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។
អំណាចនីតិប្រតិបត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (និតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនីតិបញ្ញត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុមតិច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ ថិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។
អំណាចសារព័ត៌មាន ជាអំណាចរបស់មហាជន ថិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រឹត្តិការណ៍សំខាន់
ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ង្គក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។
រចនាសម័្ពន្ច
រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖
• ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
• រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញត្តិ (មានតួនាទី អនុម័តច្បាប់)
• រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
• តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
បំណែងចែករដ្ឋបាល
តាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរដ្ឋសភាបានអនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រមប្រកាសឱ្យប្រើ កាលពីពេលថ្មីៗ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់។ ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។ ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖
1. ផ្លាស់ប្ដូរឈ្មោះក្រុងចំនួន៣ មកជាខេត្តរួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន។
2. បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន៣ គឺ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពង់ចាម ក្រុងបាវិតនៃខេត្តស្វាយរៀង។
3. ធ្វើការផ្លាស់ប្ដូរទីរួមខេត្តមកជាក្រុង និងបង្កើតស្រុក ខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជន ខេត្តចំនួន៥ ក្នុងនោះមាន ៖ ស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឬស្សី, ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឫស្សីកែវ, ក្រុងព្រៃវែង បំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្ដូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទងនៃខេត្តព្រៃវែងវិញ, ក្រុងក្រចេះ បំបែកពីស្រុកក្រចេះ និងបានប្ដូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តក្រចេះវិញ, ក្រុងព្រះវិហារ បំបែកពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ និងក្រុងកំពត បានប្ដូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពត ហើយស្រុកកំពតក៏ត្រូវបានប្ដូរឈ្មោះទៅជាស្រុកទឹកឈូវិញ។
សរុបសេចក្ដីមក រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញ ជារាជធានី និងខេត្តចំនួន២៣ ក្រុងចំនួន២៦ ស្រុកចំនួន១៥៩ ខណ្ឌចំនួន៨ ឃុំចំនួន១៤១៧ និងសង្កាត់ចំនួន២០៤។
ទំនាក់ទំនងអន្តរជាតិ
ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិតាំងពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៥៥មកម្ល៉េះ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។ ហើយប្រទេសកម្ពុជាក៏ជាសមាជិក នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។ កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។
បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមានប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិតលាវ, សាធារណរដ្ឋកូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិតកូរេខាងជើង និងរាជាណាចក្រថៃឡង់។
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយ នាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំនាយ ៦លានដុល្លារ អាមេរិក ដើម្បីជាសំណងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ជម្លោះអន្តរជាតិ
បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងស្ថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់ ។
ភូមិសាស្ត្រ
ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និងខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។
ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារទឹកជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ក លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០- ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និងទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និងមហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឲ្យ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងឥសាននាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មេសា ហើយស្ងួតខ្លាំងនៅខែមករា និងកុម្ភៈ។ ហេតុអ្វី្?
សេដ្ឋកិច្ច
ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាមស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើ កសិកម្ម។ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី។
អាកាសធាតុ
ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវអាកាសធាតុត្រូពិកក្តៅ ហើយសើម។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។ យោងតាមប្រភពពី គេហទំព័រ http://www.weather.com អាកាសធាតុ ប្រទេសកម្ពុជា នៅទីក្រុង ភ្នំពេញ បង្ហាញដូចតារាង ខាងក្រោម[៤]៖
ប្រជាជន


របាំជូនពរ
ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចំការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤ លាននាក់(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០) តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។
• ៩៥%គឺជាជាតិពន្ឋុខ្មែរ។
• ៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម ... ។
តាមការប៉ាន់ស្មានប្រមាណពី ៨៥% ទៅ៩០% នៃប្រជាជនរស់នៅទីជនបទ។ ប្រហែល ៩០%នៃចំនួនប្រជាជនដែលមាន ដើមកំណើតជាខែ្មរ ចំនួន៥% ជាជនជាតិចិន និងវៀតណាម និងមួយចំនួនតូចជាកុលសម្ពន្ធ័ភ្នំចាម និងភូមា។ ភាសាខែ្មរជា ភាសាផ្លូវការរបស់ជាតិ។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%នៃចំនួនប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ហើយ ត្រូវបានគេនិយាយផងដែរ តែភាគច្រើនមនុស្សចាស់ៗប្រើ។ ភាសាអង់គេ្លសត្រូវបានគេនិយាយជាទូទៅដោយកេ្មងៗជំនាន់ក្រោយ។ ប្រជាជនកម្ពុជាបង្អាញលក្ខណៈពិសេសសំខាន់ៗជា ច្រើន។ ទី១ដោយសារការរីកឡើងយ៉ាងរហស័របស់កេ្មងៗក្រោយឆ្នាំ ១៩៧៩ ដែលវាជាចំនួនប្រជាជនកេ្មងមានយ៉ាងហោច ណាស់ពាក់កណ្តាលអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូត៥០%នៃប្រជាជនទាំងនោះ ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី ។ ជាលទ្ធផលនៃសង្រ្គាមមានចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងតាមយូនីសេហ្វ។
ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ដោយសារចំនួនប្រជាជនវៀតណាមនិងថៃ និងដោយ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតូចជាង គឺតិចជាងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅ យ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្ល ក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាម។
ប្រជាជនកម្ពុជាមានចំនួន ១២ ៤៩១ ៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១) ។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនខចំនួនខ្ពស់ផងដែរ។ ដង់ស៊ីតេប្រជាជនគឺ 69 នាក់ក្នុងមួយ គីឡូម៉ែត្រការេ ដោយប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល ។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ ១៩៧០ ក្រោម របបឃោឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេ។[៥]
មើលបន្ថែម

វិគីមេឌាទូទៅ មានពហុមេឌា និងចំណាត់ថ្នាក់ក្រុមទាក់ទងនឹង ព្រះរាជាណាចក្រកម្ពុជា។
• បញ្ជីរាយនាមប្រទេស
• ប្រទេស
ឯកសារយោង
1. ↑ ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ទីតាំងភូមិសាស្រ្ត និង លក្ខណៈទូទៅ ដោយលោក កែវ ភួង
2. ↑ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖សេដ្ឋកិច្ច
3. ↑ ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ប្រព័ន្ធគមនាគមន៍ជាតិ ដោយលោក កែវ ភួង
4. ↑ អាកាសធាតុនៅទីក្រុង ភ្នំពេញ តាមប្រភពពីគេហទំព័រ http://www.weather.com
5. ↑ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ប្រជាជនកម្ពុជា
• ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី ២១ ចេញផ្សាយលើកទី១។cks។២០០៥ ដោយលោកដេវិឌចាណ្ឌល័រ។
• Cambodia in the Early 21st Century, Published and Printed by MBNi nd Promo-Khmer under the Ausplices of the Royal Government of Cambodia.
• GoSiemReap.Com - វេបសាយស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជាមិនគិតកំរៃ

http://unitedkhmer.wordpress.com/khmer-history/


*តើហេតុអ្វីបានជាគេសង់ប្រាសាទអង្គរវត្តបែរមុខទៅលិច*
សំនួរខាងលើជាចំងល់របស់មនុស្សខ្មែរជាច្រើនរួមទាំងអ្នកប្រាជ្ញរាជបណ្ឌិតផង។នៅក្នុងពេលនេះនាងខ្ញុំចុះផ្សាយនៅអត្ថបទសម្ភាសរបស់វិទ្យុអាស៊ីសេរីជាមួយអ្នក
ប្រាជ្ញរាជបណ្ឌិតខ្មែរជុំវិញប្រធានបទខាងលើ។
អស់លោកអ្នកអានជាទីគោរពក្រោយពីការជជែកពិភាក្សាជាមួយក្រុមអ្នកប្រាជ្ញបូរាណ
វិទូតែបន្តិចមកខ្ញុំអាចជំរាបជូនបានថាចំលើយខ្លីទាក់ទងនិងប្រធានបទខាងលើពិបាករក
ណាស់ដោយហេតុថាក្រុមអ្នកប្រាជ្ញពុំយល់ស្រមគ្នានៅចំលើយនិងសំនួរនេះនៅឡើយ។
សូមជំរាបថាក្រុមអ្នកប្រាជ្ញប្រាសាទបូរាណវិទូដែលយើងបានជួបដោយហោចណាស់បាន
ផ្តល់មូលហេតុប្រាំមួយយ៉ាងលើមូលហេតុអ្វីបានជាប្រាសាទអង្គរវត្តសង់បែរមុខទៅលិច
ហើយខ្ញុំជូនសេចក្តីសង្ខេបថា៖
1. ព្រោះត្រូវបែរមុខទៅរកស្ទឹងសៀមរាបជាស្ទឹងដែលមានទឹកហូរពីភ្នំគូលេនដ៍សក្ត័សិទ្ធ
2. ព្រោះជាចេតិយតំកល់ព្រះឥដ្ឋធាតុព្រះមហាក្សត្រហើយទិសខាងលិចជានិមិត្តរូប
នៃសេចក្តីស្លាប់។
3. ព្រោះជាប្រាសាទកំសាន្តព្រះហរទ័យនៃព្រះរាជាខ្មែរនាពេលរសៀល
4. ព្រោះជាប្រាសាទដើម្បីសំគាល់និងផ្ទៀងផ្ទាត់រដូវទាំងបីរបស់ខ្មែរជាប្រទេសកសិកម្ម
5. ជាប្រាសាទតំណាងការយកព្រះទ័យទុកដាក់នៃព្រះរាជាខ្មែរលើប្រាង្គប្រាសាទនិង
ទឹកដីអាណាចក្រភាគខាងលិចនៃប្រទេស
6. ជាប្រាសាទដាក់បណ្តសារលើរបបរាជានិយមឬប្រាសាទបដិវត្តន៍នៃក្រុមបាគូរដែល
ជាអ្នកប្រាជ្ញខ្មែរដើម។
ទោះជាមានហេតុផលច្រើនដូចបានជំរាបមកហើយយ៉ាងណាយើងរាយការណ៍ជូននៅក្រុម
អ្នកប្រាជ្ញរាជបណ្ទិតដែលយើងបានសាកសួរប៉ុណ្ណោះ។ហើយទុកអស់លោកអ្នកនាងនិងមិត្តអ្នកអានមេត្តាធ្វើសេខក្តីសម្រេចចិត្តខ្លួនឯងតាមការគួរ
ទៅចុះ។
ខ្ញុំចាប់ផ្តើមធ្វើសេចក្តីរាយការណ៍ទៅនិងចំលើយរបស់លោកមីសែលត្រាណេអ្នកជំនាញការ
ផ្នែកវប្បធម៏និងបូរាណវិទ្យាហើយបច្ចុប្បន្នជាអនុប្រធានគណកម្មាជាតិសំរាប់អង្គរយូនីស្កូ
តទៅនេះជាហេតុផលរបស់លោកមីសែលត្រាណេ៖
• លោកមីសែលត្រាណ
តាមយោបល់របស់ខ្ញុំគឺថាការដែលព្រះបាទសូរ្យវរ្មន័ទី2ព្រះអង្គមហាក្សត្រជំនាន់នោះលោក
បានសាងសង់ប្រាសាទអង្គរវត្តបែរមុខទៅលិចវាមានអត្ថន័យសំខាន់ណាស់គឺតំរង់ទៅស្ទឹង
សៀមរាបដែលមានទឹកដ៍ពិសិដ្ឋដែលប្រោសព្រំរាជធានីអង្គរគឺចេញពីភ្នំគូលេន។ណឹងហើយជាអត្តន័យជំរៅហើយកត្តាមួយទៀតដែលយើងជ្រាបដែរយើងអានតាមកំណត់
ហេតុលោកជីតាកួនលោកបានសរសេរដែរប្រាសាទអង្គរវត្តសង់ឡើងសំរាប់តំកល់ព្រះឥដ្ឋ
ធាតុព្រះមហាក្សត្រ ខ្មែរតែម្តង។យើងដឹងដែរប្រាសាទអង្គរវត្តសង់ឡើងសំរាប់បូជាព្រះវិស្ណុការ
ចុះព្រះវិស្ណុការជានរណា?គឺព្រះវិស្ណុណឹងឯងប៉ុន្តែនៅក្រោមរូបភាពព្រះបាទសូរ្យវរ្ម័នទី2តែម្តង។ប្រាសាទណឹងធ្វើឡើងសំរាប់បូជាយើងចាត់ជាចេតិយយ៉ាងពិសិដ្ឋសំរាប់តំកល់ព្រះឥដ្ឋធាតុ
របស់ក្សត្រមានន័យឆ្អឹងព្រះមហាក្សត្រដែលលោកសាងសង់ប្រាសាទក្រោយពីលោក
សោយទីវង្គតទៅក្លាយជាអមតះក្រោមរូបភាពព្រព្រលឹងវិញ្ញាណស្ថិតនៅជាប់រូបសំណាក
ព្រះអង្គគឺរូបព្រះនរាយឬព្រះវិស្ណុណឹងឯងហើយជាប្រពៃណីមួយដែលខ្មែរយើងរក្សាតាម
រយះវត្តអារាមនៅតែមាន។យើងឃើញទៀតប្រាសាទបន្ទាយក្តីឃើញក្តាមឈួសថ្មជាការ
ពិតមិនលេងសើចទេ។អាណឹងកត្តាទាំងពីរដែលសំខាន់ជាងគេគឺទិសតំណាងមរណះគឺ
ទិសខ្មោចគេកប់សពណឹងឯង។
ចំណែកលោកបណ្ទិត សំភោត សែនផុន ប្រធានផ្នែកអប់រំអង្គការយូនីស្កូប្រចាំកម្ពុជា
ហើយមានកំនើតកើតជាខេត្រឧត្តរមានជ័យថ្វីបើលោកមិនមានជំនាញក្នុងប្រាសាទបូរាណ
ក្តីក៍លោកបានផ្តល់ទស្សនះថា៖ការសាងប្រាសាទបែរមុខទៅលិចគឺជាសាងសង់ឡើង
ដើម្បីទស្សនាកំសាន្តរបស់ព្រះរាជាផងនិងជាឆ្លុះបញ្ចាំងអំពីការយកព្រះទ័យទុកដាក់នៃ
ព្រះរាជាសម័យបូរាណទៅលើប្រាង្គប្រាសាទលើខេត្រដ៍ច្រើននៃភាគខាងលិចនៃអាណា
ចក្ររបស់ព្រះអង្គផង។
• លោកបណ្ទិត សំភោត សែនផុន
ទីមួយគឺថាប្រាសាទនៅកណ្តាលគេគឺភ្នំបាខែងហើយប្រាសាទតែមួយគត់លើភ្នំក្នុងព្រះនរគ
គឺភ្នំបាខែង។ពេលស្តេចទាំងប៉ុន្មានអង្គលោកនៅមានជីវិតលោកច្រើនឡើងទៅធ្វើសមាធិ
លើភ្នំបាខែងនោះ។លោកឡើងទៅអង្គុយធ្វើសមាធិទាំងព្រឹកទាំងល្ងាចទាំងយប់។ហើយ
ពេលឡើងទៅខាងលើណឹងឯងមើលទៅឃើញប្រាសាទជុំវិញឃើញទាំងអស់ហើយពេល
ល្ងាចឬពេលព្រឹកមើលទៅប្រាសាទអង្គរឃើញល្អជាងគេតែម្តង។
សំខាន់ពេលល្ងាចម៉ោងបីទៅដូចប្រាសាទមាសមើលខាងលិចមក។ដូចច្នេះខ្ញុំសន្និថានថា
ស្តេចសង់បែរមុខទៅលិចដើម្បីទៅអង្គុយមើលខាងលិចណឹងឯងព្រោះភ្នំបាខែងនៅខាងលិច
ប្រាសាទអង្គរវត្ត។
ហេតុផលទី2រាជាណាចក្របូរាណខ្មែរជំនាន់អង្គរធំទៅខាងលិច ខាងលិចធំណាស់លោក
ធ្វើផ្លូវថ្នល់ទៅដល់ប្រាសាទដែលឆ្ងាយជាងគេទាំងអស់នៅព្រំដែនភូមាលោកសាងសង់ប្រា
សាទសង្ហបូរះសព្វថ្ងៃនៅខេត្រកាតចះបូរីនៅជិតព្រំដែនភូមា។ខ្ញុំបានទៅមើលម្តងលោកសាងផ្លូវសំរាប់រទេះសំរាប់សេះសំរាប់ដំរីកងទ័ពទៅលិចផ្លូវទៅប្រា
សាទបន្ទាយឆ្មាតទៅលិចបន្តទៀតមួយទៀតឡើងទៅខាងជើងទៅប្រាសាទតាមាន់ឡើង
ប្រាសាទភ្នំរូងដែលសព្វថ្ងៃនៅខេត្រចះរីរាមហើយតទៅប្រាសាទភីមាយនៅខេត្រនរគរាជ
ផ្លូវទៅខាងលិចឆ្ងាយណាស់ហើយមានស្ពានឆ្លងភ្នំដងរែក។
អញ្ចឹងបែរទៅលិចខ្ញុំជឿថាព្រោះខេត្រភាគច្រើននៅខាងលិចជំនាន់នោះអង្គរនៅចំកណ្តាល
មិនមែនភ្នំពេញសព្វថ្ងៃណឹងទេខេត្រខាងណឹងខេត្រខាងត្បូងភ្នំពេញភ្នំជីសូរស្អីណឹងខេត្រ
ខាងត្បូងខ្ញុំមើលទៅលក្ខណះភូមិសាស្ត្រ។ស្តេចជំនាន់ដើមលោកគ្រប់គ្រងព្រះរាជាណាចក្រ
56ខេត្រមានក្នុងសិលាចារឹកខាងភាគច្រើន
នៅភាគខាងលិចទៅខាងកើតខាងត្បូងតិច។ដូចច្នេះខ្ញុំជឿថាបែរមុខទៅលិចគឺជានិមិត្តរូប
មួយក្នុងការគ្រប់គ្រងប្រទេសកម្ពុជាបូរាណខាងលិចធំជាងខាងកើត។
លោកបណ្ទិត សំភោត សែនផុន បានសន្និដ្ឋានមួយបែបទៀតថាប្រាសាទអង្គរដែលគេអាច
មើលឃើញកំពូលបីពីទិសខាងលិចអាចជាសំណង់អង្កេតដំនើរព្រះអាទិត្យរះឫសំណង់
សូរិយះគតិដើម្បីគេសំគាល់និងប្រើប្រាស់ផ្ទៀងផ្ទាត់រដូវទាំងបីរបស់ប្រទេសកម្ពុជាដែលជា
ប្រទេសកសិកម្មគឺរដូវរំហើយ.រដូវប្រាំង.និងរដូវវស្សា។
ពេលយើងឆ្លងទៅមុខអង្គរយើងឈរនៅទ្វារទីមួយហើយមើលទៅប្រាសាទទាំងអស់យើង
ឈរពីរបីរដូវរបស់យើងនិងឃើញព្រះអាទិត្យរះមកខុសកំពូលគ្នាគឺរដូវមួយរះចំកំពូល
កណ្តាលរដូវមួយទៀតរះចំកំពូលធ្វេងនិងរដូវមួយទៀតរះចំកំពូលស្តាំ។ដូចច្នេះគេសន្និដ្ឋានថាពេលនោះយើងអាចប្រើទ្រស្តីសូរិយះគតិព្រោះខ្ញុំធ្លាប់ទៅឈរមើល
ខ្លួនឯងលើថ្មនៅចំកណ្តាលគឺជាងគេដាក់ចំកណ្តាលទ្វារតែម្តងបើយើងទៅមើលបីរដូវបាន
យើងដឹងអ្នកស្រាវជ្រាវបានទៅមើលបីរដូវ។រដូវរងាបើយើងឈរកន្លែងនោះនិងឃើញព្រះ
អាទិត្យរះចំកំពូលខាងស្តាំបើរដូវភ្លៀងរះចំកំពូលកណ្តាល។ដូចច្នេះដើម្បីមើលព្រះអាទិត្យ
រះឡើងយើងត្រូវឈរពីខាងលិចប្រាសាទឈរពីខាងកើតអត់ឃើញព្រះអាទិត្យរះអញ្ចឹងទៅ
លុះត្រាឈរខាងលិច។
ចំណែកលោករដ្ឋមន្រ្តីវិចិត្រសិល្បះ នុត ណារ៉ាង ថ្វីបើហេតុផលទី1មានភាពស្រដៀងគ្នា
និងហេតុផលទី2របស់លោក មីសែល ត្រាណេ ក្តីក៍លោកបានឲ្យដឹងថា៖
• លោក នុត ណារ៉ាង
ប្រាសាទទាំងអស់ជារួមច្រើនតែគោរពទៅទិសខាងកើតទាំងអស់ក្រោយមកយើងឃើញថា
វត្តអារាមធ្វើបែរមុខទៅកើតដូចគ្នាអញ្ចឹងហើយដែលខាងកើតនេះហើយមានខ្ទមអ្នកតាមួយ
នៅខាងកើតបើគ្មានខ្ទមអ្នកតាខាងកើតទេមិនមែនជាវត្តអារាមរបស់ខ្មែរទេព្រោះអ្នកតានេះ
ជាដូនតាខ្មែរជាវប្បធម៏មុនឥណ្ឌាចូលមកទាំងអស់ក្រោយមកប្រាសាទយកលំនាំតាមរហូត
របស់ខ្មែរដែរ។មានប្រាសាទមួយឬពីរទេដែលបែរមុខទៅលិចដែលធ្វើឲ្យអ្នកប្រាជ្ញក្តីហើយ
យើងទាំងអស់គ្នាមានចំងល់ខ្លាំងបំផុតសម្រេចយ៉ាងណានោះហាក់បីដូចមិនទាន់បានច្បាស់
នៅឡើយដែរព្រោះអ្នកប្រាជ្ញក៍ដូចអ្នកស្រាវជ្រាវមួយចំនួន តែភាពជាក់ស្តែងគេរកឃើញ
ក្នុងប្រាសាទអង្គរវត្តណឹងគេរកឃើញនៅធាតុនិងក្តាមឈួសពីបរមបូរាណមកហើយអ្នកឯក
សារខ្លះបានបញ្ចាក់ទៀតសិលាចារឹកព្រះបាទសូរ្យវរ្ម័នទី2ដែលលោកសុគតប្រាសាទមិនទាន់
ចប់នៅឡើយទេ។ពេលលោកសុគតគេបានធ្វើប្រាសាទបន្តទៅទៀតហើយគេដាក់ធាតុរបស់
ព្រះអង្គនៅក្នុងប្រាសាទនេះឯង។
ហេតុដូចច្នេះហើយគេធ្វើសំរាប់បូជាចំពោះព្រះអង្គផងព្រោះព្រះអង្គជាទេវរាជជាអទិទេព
នៅសម័យលោកគង់នៅហើយពេលលោកសុគត់ទៅក្លាយជាអទិទេពពេញលក្ខណះតែម្តង
ហើយគេទទួលកត្តិនាមរបស់ព្រះអង្គ។គេរក្សាទុកឆ្អឹងផងហើយនិងបែរមុខទៅលិចតាម
ខ្នាតទំនៀមទំលាប់ថ្ងៃលិចនោះគឺទិសដែលស្លាប់។ហេតុដូចច្នេះហើយបានគេសន្មតថា
ប្រាសាទអង្គរវត្តជាទ្រនំទេវរាជផងហើយក៍ជាប្រាសាទរក្សាធាតុព្រះបាទសូរ្យវរ្ម័នទី2ផង។
ដែលលោកសុគត់ហើយដែលមិនទាន់ធ្វើប្រាសាទណឹងចប់ទើបបានគេធ្វើប្រាសាទណឹង
បែរមុខទៅលិច។
រីឯហេតុផលទី2របស់លោកអតីតលោករដ្ឋមន្រ្តី នុត ណារ៉ាង មានភាពស្រដៀងគ្នាទៅនិង
ហេតុផលទី2របស់លោកបណ្ទិត សំភោត សែនផុន អំម្បាញ់ម៉ិញនេះផងដែរ។ពោលគឺប្រា
សាទអង្គរវត្តសាងឡើងពីការឆ្លុះបញ្ចាំងនៅការយកព្រះទ័យទុកដាក់របស់ព្រះមហាក្សត្រ
សម៧យបូរាណលើអាណាខេត្រភាគខាងជើងដែលមានប្រាង្គប្រាសាទជាច្រើននៅទៅនោះ
មានប្រាសាទភីមាយក្នុងប្រទេសថៃបច្ចុប្បន្ននេះជាដើម។
រីឯអ្នកប្រាជ្ញល្បីឈ្មោះម្នាក់ទៀតបានមានប្រសាសន៍ថា៖ប្រាសាទអង្គវត្តជាប្រាសាទដាក់
បណ្តសារនៃក្រុមអ្នកប្រាជ្ញខ្មែរដែលគេស្លាល់ថាជាក្រុមមេគិតគូរឬក្រុមបាគូរអ្នកកាន់សាសនា
ខ្មែរដើមដែលគោរពយ៉ាងខ្ជាប់ខ្ជួមនៅគ្រូទាំងប្រាំគឺ៖គ្រូមេគ្រូបាគ្រូតាគ្រូព្រះនិងគ្រូចៅ
អ្នកប្រាជ្ញរូបនោះបានឲ្យដឹងទៀតថាខ្មែរដើមប្រកាន់ចំនួនប្រាំជាចំនួនល្អដែលគេអាចឃើញ
ក្នុងការាប់លេខខ្មែរ ការថ្វាយគ្រូខ្មែរដោយ ទៀនប្រាំ,ស្លាប្រាំ,ធូបប្រាំ,បារីប្រាំ,បាយសីប្រាំ
ប្រុសទ្រូងប្រាំហត្ថឫស្បថប្រាំធាន..ល។ហើយដាក់បណ្តសារលើចំនួនបីឲ្យវិនាសអន្តរាយ
ដូចជាថតរូបបីនាក់ជាដើម។ហើយនិងឧទាហរណ៍មួយចំនួនទៀតដែលលោកពន្យល់
បន្តិចទៀតនេះ។
លោកសាស្រ្តាចារ កេង វ៉ាន់សាក់ ដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកអរិយធម៏និង
វប្បធម៏ពីមហាវិទ្យាល័យសាធារណរដ្ឋបារាំងកាលពីឆ្នាំ1973ហើយដែលក្នុងនិខេបបទថ្នាក់
បណ្ឌិតរបស់លោកបានសរសេរពីមូលហេតុអ្វីបានជាប្រាសាទអង្គរវត្តសង់បែរមុខទៅលិច
បានមានប្រសាសន៍ដូចច្នេះ៖
• លោកសាស្រ្តាចារ កេង វ៉ាន់សាក់
ជាប្រាសាទមនអាគម ដាក់បណ្តសារទំនាយឲ្យរលំរលាយរលត់ស្លាប់ឲ្យស្អីស្លាប់គឺមិនមែន
ឲ្យកំពូលប្រាសាទកំពូលប្រាំដែលតំណាងឲ្យគ្រូខ្មែរទាំងប្រាំណឹងទេគឺឲ្យតែបីទេបីណឹងគឺ
ឬសគល់ទស្សនះក្នុងឥណ្ឌាព្រហ្មមញ្ញសាសនានិងព្រះពុទ្ធសាសនា។ក្នុងព្រហ្មមញ្ញសាសនា
ឥណ្ឌូណឹងនិយមស្អីៗក៍បីណឹងទាំងអស់អទិទេពក៍បី ព្រះព្រហ្ម,
ព្រះនររាយ,ព្រះឥសូរ បីណឹងទៅត្រ័យវេទ វេទទាំងបី ត្រ័យភព ភពទាំងបីមកដល់ព្រះពុទ្ធ
សាសនាវិញត្រ័យរតន៍ ត្រ័យលក្ខ័ គ្រប់ទាំងអស់អញ្ចឹងមកទៀនបីធូបបីសំពះបីដងប្រទាក់
សិនបីជុំស្អីៗសព្វគ្រប់អញ្ចឹង។
ហើយបីណឹងសំរាប់ខ្មែរអាក្រក់គឺស្លាប់អន្តធានគឺចង្រៃលាវអាវបីលាវអាវខ្មោចទៅព្រៃកាប់
អុសគេមិនឲ្យចងបីក្រណាត់ទេគេថាចងខ្មោច កាលណាគេយកខ្មោចទៅកប់គេប្រទាក់
សិនបីជុំគឺបីទាំងអស់ គេសម្លាប់ក្រពើនេនធន់ជំនិតស្រ្តីខ្មែរណឹងក៍គេយកបីៗណឹងដែរ
ហើយជាពិសេសជាងគេគឺច្បូកមុខបីត្រីសូរដែលជាអាវុធរបស់ព្រះឥន្ទសម្លាប់ក្រពើនេនធន់
ណឹង។យាន្តជំនិះរបស់ព្រះឥន្ទគឺដំរីក្បាលបីអាយរវ័តដែលសៀមហៅថាអាយរវ៉ាន់។ ព្រះនររាយព្រះឥសូរគេមានយាន្តជំនិះគេផ្សេងមិនជិះលាយឡំគ្នាទេ។ចំពោះខ្មែរអ្នកឆ្លាក់
ស្អីអស់ណឹងគេឲ្យស្តេចសោយរាជ្យជិះលើដំរីអាយរវ័តណឹង ស្តេចណឹងតំណាងវិស្ណុគឺថា
យកអទិទេពវិស្ណុមកឲ្យជិះលើដំរីជាយាន្តរបស់ព្រះឥន្ទវិញ។
លោកសាស្រ្តាចារ កេង វ៉ាន់សាក់បានឲ្យដឹងថាតាមធម្មតាខ្មែរច្រើនមានជំនឿលើក្រុមជាង
ផ្ទះជាអ្នកអាចផ្តល់សេចក្តីស្ងប់សុខភាពរុងរឿងឬដាក់បណ្តាសាឲ្យវិនាសអន្តរាយតាមការ
សូនរូបឬដាក់កន្សែងយន្តបាន។
ពួកអ្នកចេះគិតគូររឿងស្រុកទេសគេលែងទ្រាំលែងបានទៀតគេប្រមូលប្រាប់គ្នីគ្នាតើយើង
ត្រូវធ្វើដូចម្តេចទំលាក់របបណឹងបានអត់មានទ័ពស្អីទៅទំលាក់ដោយកំលាំងណឹងទេ
យុទ្ធសាស្រ្តរបស់ខ្មែរមួយណឹងគឺថាប្រើសីលមន្តអាគមនិងដាក់បណ្តាសា។លោកជ្រាប
យើងជឿដែលគេដាក់សីលអស់ណឹងប្រើរូបដែលគេកប់ រូបដែលគេធ្វើឡើងហើយគេកប់
គេឧបកិច្ច,ហើយបើរឿងសំណង់វិញគេខ្លាចជាងសង់ផ្ទះណាស់យកចិត្តមិនឲ្យទាស់ខឹងទេ
ពីព្រោះខ្លាចកាលណាជាងណឹងសងសឹកគេដំដែកគោលត្រង់ណាមួយគេគូសយន្តដាក់មន្ត
អាគមលើខ្ទោងឬមេដំបូលផ្ទះណឹងចង្រៃនៅលែងបានហើយ។យើងដឹងរឿងណឹងតិចៗមកបានជាយើងយល់ថាគេប្រើប្រាសាទមួយណឺងទាំងមូលសំរាប់
ដាក់បណ្តាសាដាក់ទណ្ឌកម្មឲ្យរបបស្ថិតនៅលើបីៗណឹងរលំរលាយអាណឹងបំបែរទៅខាង
លិច។ឯការបំបែរណឹងមិនស្រួលទេព្រោះមិនងាយឲ្យមើលទៅឲ្យឃើញបីគត់នោះទេតែងាកបន្តិច
ឃើញបូនឃើញប្រាំអញ្ចឹង។ហេតុនេះអាវៀចនេះធ្វើដោយចេតនាដោយដឹងច្បាស់ខំតាម
សិល្បះសំណង់ណឹង។អាណឹងមានលោកអាស៊ីតិចស្រុកបារាំងលោកលុយបានហាប់គាត់
ធ្វើនៅក្រុងភ្នំពេញគាត់បានសុំបារាំងឲ្យគេជួយយន្តហោះ ហោះពីលើថតរូបប្រាសាទ
យើងហើយគាត់ជិះយន្តហោះណឹងបានមើលកំពូលប្រាសាទអង្គរវត្តពីលើមកគាត់ឃើញ
ភស្តុតាងច្បាស់គាត់បានថា៖កំពូលវៀចធ្វើដោយចេតនាពីព្រោះអត់ស្រួលទេទាល់តែនាំ
គ្នាគិតផ្តើមប្លង់ពីដើមមកណឹងទើបបានតំរៀតខាងនេះខាងនោះបន្តិចទៅឲ្យខាងលិចឃើញ
តែបីណឹង។គ្មាននរណារកឃើញទេទានខ្ញុំរកឃើញដោយទៅគ្រប់ទាំងអស់តាំងពីរបៀប
តុបតែងលំអរពីខាងក្រៅសុទ្ធតែនាគធំៗណាស់ពន្ធ័ជុំវិញទាំងអស់ហើយរូបចម្លាក់ផ្ទាំងទាំង
បួនទិសណឹងគឺជារឿងបដិវត្តន៍តែម្តង។
តបនិងសំនួរលើព្រះទ័យយកចិត្តទុកដាក់នៃព្រះរាជាលើអាណាខេត្រនិងប្រាង្គប្រាសាទលើ
ទឹកដីភាគខាងលិចមានប្រាសាទភីមាយជាដើមនិងទស្សនះដែលថាអង្គរវត្តជាចេតិយឫបច្ជា
តំកល់ព្រះឥដ្ឋធាតុឬសពព្រះរាជានោះ លោកបណ្ឌិត កេង វ៉ាន់សាក់បានមានប្រសាសន៍
ថា៖ ប្រាសាទភីមាយណឹងទាបនិងដីទេមិនខ្ពស់ត្រដែតដូចជាប្រាសាទអង្គរវត្តនិយាយ
អញ្ចឹងទៅដើម្បីឲ្យទល់មុខគ្នាគេណោះបែរមកកើតយើងណោះបែរទៅលិចអាណឹងចេះតែ
ថានិយាយមិនសមហេតុផលព្រោះទី1ប្រាសាទអង្គរវត្តណឹងវាធំឆ្ងាយណាស់ជាងប្រាសាទ
ភីមាយនោះគេមិនដែលយកប្រាសាទដែលធំជាងទៅបែរមុខទៅគោរពប្រាសាទតូចជាង
ណឹងទេអញ្ចឹងទៅនិយាយថាឲ្យទល់មុខគ្នាណឹងមិនសមទេបារាំងក៍សរសេរដែរមិនមែនតែ
ខ្ញុំទេការពន្យល់បែបណឹងមិនសមហេតុផលទេ។
ហើយមានពួកអ្នកប្រាជ្ញម៉ាពួកទៀតបែរមុខទៅលិចណឹងពីព្រោះប្រហែលជាប្រាសាទអង្គរ
ណឹងជាប្រាសាទកប់ខ្មោចហើយគេឲ្យជីកទៅឃើញក្តាមឈួសដាក់ខ្មោចមែនហើយពួកគេ
អរសប្បាយចិត្តណាស់ព្រោះទស្សនះណឹងត្រឹមត្រូវព្រោះជីកទៅឃើញក្តាមឈួសដាក់ខ្មោច
ណឹងក៍ប៉ុន្តែជីកប្រាសាទឯទៀតដែលបែរមុខទៅកើតក៍ឃើញក្តាមឈួសណឺងដែរដូចគ្នា
អញ្ចឹងម្លោះហើយទៅថាបែរទៅលិចពីព្រោះដាក់ក្តាមឈួសខ្មោចវាអត់ត្រូវអារឿងណឹងទាល់
គំនិតគ្រប់គ្នាត្រឹមណឹងម៉ង។នៅតែចោទសួរគ្នាថា៖ប្រាសាទធំអស្ចារ្យប៉ុនណឹងទៅបែរមុខ
ទៅលិច?
ដែលខ្ញុំរកឃើញខ្ញុំឲ្យពន្យល់ខុសពីពួកគេទាំងអស់ណឹងប្រាសាទបែរមុខទៅលិចគឺប្រាសាទ
បដិវត្តន៍បោសប៊ូនដែលបញ្ជក់ក្នុងនិខេបបទរបស់ខ្ញុំណឹងម្តេចបានអាចសន្និដ្ឋានជាប្រាសាទ
បដិវត្តន៍អញ្ចឹងខ្ញុំរៀបរាប់គ្រប់សេចក្តីទាំងអស់។
ក្រៅពីពន្យល់ពីក្បាច់រចនាជុំវិញប្រាសាទដែលរៀបរាប់កំនើតខ្មែរដែលដឹកនាំដោយមេដែល
ជាស្រ្តីរហូតដល់រឿងមហាភាតះ,រាមាយ,របស់ឥណ្ឌាព្រមទាំងក្បាច់រចនាជុំវិញប្រាសាទមក
លោកបណ្ឌិតកេង វ៉ាន់សាក់ បានឲ្យដឹងរឿងចាត់ទុកចំលែកអស្ចារ្យមួយពេលលោកបាន
ជួបអ្នកបួសក្នុងវត្តនាបរិវេណអង្គរដែលបានរៀបរាប់ប្រាប់លោកពីបណ្តាំរបស់លោកចៅ
អធិការវត្តនោះដែលមានសេចក្តីដូចគ្នានិងការរកឃើញរបស់លោកដែរ។
ដែលអស្ចារ្យជាងគេគឺមានខ្មែរម្នាក់ធ្វើទាហានជំនាន់លន់ណុលខ្មៅពណ៏ទង់ដែងបានស្តាប់
សន្ឋិសិទ្ធខ្ញុំធ្វើនៅសាលចតុមុខពីឆ្នាំ1972ខ្ញុំបាននិយាយពីរឿងប្រាសាទអង្គរវត្តជាប្រាសាទ
បដិវត្តន៍ដើម្បីសម្លាប់របបបីៗអស់ណឹងដោយខ្ញុំចេញមកវិញណឹងគាត់បានចាំមាត់ទ្វាណឹង
ហៅខ្ញុំថាព្រះតេជគុណ(ព្រះតេជគុណដឹងរឿងណឹងពីណាមកថាប្រាសាទធ្វើទាស់និងស្តេច)
ខ្ញុំថាទេអាណឹងស្រាវជ្រាវរកមើលឃើញអញ្ចឹងគាត់ថា(ខ្ញុំដឹងរឿងណឹងយូរយាណាស់មក
ហើយ)កាលណឹងខ្លួនគាត់ណឹងបួសរៀននៅវត្តអង្គរណឹងហើយលោកគ្រូធំវត្តណឹងលោក
មានទំលាប់ទំនៀមហូរហែរតាំងពីដូនតាណាណីមកណឹង។កាលណារៀបស្លាប់ហៅអ្នក ជំនិតនេនៗខ្លះភិក្ខុខ្លះណឹងមកនិយាយប្រាប់បន្តគ្នាកុំឲ្យភ្លេច។
នេនឯងកុំនិយាយទៅណាទៀតអីឲ្យសោះរឿងណឹងសំខាន់ណាសើអាត្មាភាពមុនអស់ជីវិត
ទៅត្រូវមានតាមបណ្តាំហូរហែរពីមុនមកណឹងត្រូវប្រាប់នេនឯងណឹងឲ្យដឹងឲ្យចាំកុំឲ្យភ្លេច
នេនឯងដឹងទេ(គេសាងប្រាសាទអង្គរវត្តណឹងដើម្បីទាស់និងស្តេចនិងរបបរាជានិយម)
ថាតែប៉ិនណឹងលោកមិនបានបញ្ចក់ថាដោយបែបណាធ្វើចម្លាក់យ៉ាងម៉េចស្អីៗណឹងគាត់
អត់បាននិយាយថាបែរមុខទៅលិចផង។
អស់លោកអ្នកអានជាទីគោរពដូចបានជំរាបខាងដើមហើយថាដោយមានយល់ឃើញពុំទាន់
ត្រូវគ្នានៃក្រុមអ្នកប្រាជ្ញខាងប្រាសាទបូរាណនោះម្លោះហើយចំលើយទៅនិងសំនួរខាងលើ
មានច្រើនយ៉ាងដូចជំរាបមកហើយនេះ។
សេចក្តីសម្រេចចិត្តយកពន្យល់ណាមួយជាចំលើយត្រឹមត្រូវគឺជាភារះកិច្ចរបស់អស់លោក
អ្នកនាងដោយផ្ទាល់។យើងខ្ញុំបានត្រឹមនាំមកជូននៅសេចក្តីរាយការណ៍តែប៉ុណ្ណោះ។
រៀបរៀង៖ទេពី
ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី



http://khormtepi.wordpress.com
បុរេប្រវត្តិកម្ពុជា
សម័យបុរេប្រវត្ដិគឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់ កត់ត្រាហេតុការណ៏អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ ។ នៅភូមិភាគអាស៊ីគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន្យាង (Plissement caledonien) និង ពើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែលធ្វើឲផុសឡើងនៅខ្ពង់រាបនិងជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃ ។ បន្ទាប់មកក៏បានលិចទៅវិញដោយទៅសមុទ្រនៅស័កទី៣ ។ នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល ។ ដីខ្មែរក៏ដុះឡើងពី៧០០ទៅ៨៨០ម៉ែត្រ ។ ក្នុងស័កទី៤មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲដីលិចហើយផុសឡើងវិញសារជាថ្មីម្ដងទៀត ។ នៅចន្លោះពី៦០០០០០ដល់៥០០០ឆ្នាំមុនគ.ស.ទឹកសមុទ្របាននាចថយទៅពី១៣០ដល់១៨០ម៉ែត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ) ។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិននិងប្រជុំកោះអាំងស៊ុយឡាំង (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ ។ នៅប្រមាណ១៥០០០ឆ្នាំមុនគ.ស. ទឹកសមុទ្រជោរបានកំពស់១៥ម៉ែត្រដែលបណ្ដាលឲទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ ។ នៅសតវត្សទី៣មុនគ.ស.ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង ។ ឯពេលនោះទន្លេមេគង្គបាននាំដីល្បាប់មកចាប់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក ។[១] គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ
ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការ។
មាតិកា
[បង្ហាញ]

[កែប្រែ] បុរេប្រវត្តិ
បុរេប្រវត្តិកម្ពុជាត្រូវគេដឹងតិចតួចណាស់ ។ ស្ថានីយដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ ។ គុហាល្អាងស្ពានគឺជាការចាប់ផ្ដើមតាំងនៅលើកដំបូងនៅឆ្នាំ៧០០០ម.គ.[២] ហើយក៏សំខាន់ផងដែរគឺស្ថានីយ សំរោងសែនដែលបានតាំងនៅប្រហែល២៣០ដល់៥០០ម.គ. ។ ពីឆ្នាំ២០០០ម.គ.និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំដុះស្រូវ ។ នៅឆ្នាំ៦០០ម.គ. ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក ។ ជាចុងក្រោយ ឥទ្ធិពលមកពីឥណ្ឌាមកដល់ក្នុងឆ្នាំ១០០ម.គ. ។


ផែនទីនៃ'ដីក្រហម' ដីលើករាងមូលនៅកម្ពុជានិងវៀតណាម ។
ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាភាគច្រើននៃតំបន់នោះឥឡូវគេហៅថាកម្ពុជាគឺត្រូវបានគេតាំងលំនៅកំលុងពេលសហវត្សទីមួយនិងទីពីរម.គ.នៅក្នុងវប្បធ៌មយុគថ្មរំលីង ដែលប្រហែលជាបានធ្វើចំនាកស្រុកពីចិនភាគអាគ្នេយ៍ទៅឧបទ្វីបឥណ្ឌូចិន ។ នៅសតវត្សទីមួយនៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍនលំនឹងទាក់ទង រៀបចំសង្គមដែលបានចាកហួសឆ្ងាយដំណាក់កាល នៃយុគដំបូងខាងវប្បធ៌មនិងជំនាញបច្ចេកទេស ។ ពួកក្រុមដែលរីកចំរើនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និងចិញ្ចឹមថែទាំសត្វពាហនៈមួយចំនួន ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាងវៀតណាម ថៃនិងឡាវ ទៅទៀត ។ ពួកមនុស្សទាំងនេះប្រហែលគឺជាជនជាតិអាស៊ីខាងត្បូងដើមកំនើត និងមានទំនាក់ទំនងទៅនិងបុព្វការីជននៃក្រុមមួយចំនួន ដែលឥឡូវតាំងទីលំនៅនៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច ។ ពួកគេបានស្លលោហៈ រួមមាន ដែកនិងសំរិទ្ធិ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង ។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃដីលើកសប្បនិមិត្តរាងមូល ដែលចុះកាលកំណត់សម័យកាលយុគថ្មរំលីងនៃកម្ពុជា ។ [៣]
[កែប្រែ] ស្ថានីយបុរេប្រវត្តិ
តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲដិតដល់ខ្លាំងទេ ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះខេត្តក្រចេះនិងស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ ។ ហើយគេរកឃើញស្ថានីយចំនួន៦ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហៈធាតុមកទល់សព្វថ្ងៃ ។
ស្ថានីយសំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយនេះមានកំពស់៥ម៉ែត្រ ផ្ទៃក្រលា៦០០០ម៉ែត្រក្រឡា ។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩ ។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និងលោកម៉ង់ស៊ុយ (Mansuy) ១៩០២និង១៩២៣បានធ្វើការុករកនៅទីនោះ ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍ ។
អន្លង់ផ្ដៅគឺជាស្ថានីយនៅចម្ងាយ៣០គ.ម.ភាគគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយខាងលើដែរ ។ លោកម៉ងស៊ុយជាអ្នករកឃើញស្ថានីយនេះនៅឆ្នាំ១៩០២ ។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣ ស្ថានីយនេះថ្មីជាងស្ថានីយខាងលើពីរព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ ។ វត្ថុដែលគេរកឃើញក្នុងស្ថានីយទាំង៣នេះគឺ៖
• ពីថ្មរំលីង: ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើយកសរសៃ ទ្រនាប់ កាំបិទ កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
• ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿងអលង្ការ
• ពីសំបកខ្យង: អង្កាំ ទំហូ
• ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
• ពីលង្ហិន: ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
• ពីដែក: មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ ។
• ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
• សំណល់ផ្ទះបាយ: ធ្យូង ។
យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ ។ ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម និងយុគលោហៈទេ ។ ចំណែកដែកគឺមានតែពន្លាកមួយគត់ ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ ។ នៅឆ្នាំ១៩០១គេរកឃើញលលាដ៍ក្បាល១នៅសំរោងសែន ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៏ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិបូជាសពតាមបែបឥណ្ឌានៅឡើយ ។ បើតាមកំពស់ដីល្បប់៥ម.គ្របលើស្ថានីយសំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាលប្រហែល១០០រឺ២០០ឆ្នាំមុនគ.ស. ។
ស្ថានីយព្រែកឆ្លូង (ស្រុកមេមត់ខេត្តកំពង់ចាម)គេរកឃើញនៅឆ្នាំ១៩២០ដោយលោកB.P.Groslier គាត់បានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់ ពីខេត្តឡុកនិញវៀតណាមមកកាន់មកឡាបានសៀក លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចំការកៅស៊ូធំៗ ។ គាត់បានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម ។ ដូច្នេះដើម្បីបញ្ជាក់នៅអំនាងនេះលោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ ។ គាត់បានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង ។ គាត់ថានេះគឺជាជំរុំដែលមានការពារយ៉ាងម៉ត់ចត់មាំមួន ។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី១៥០០ដល់៥០០ឆ្នាំមុនគ.ស.។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះ ជាចតុមុមខ្លះ យកតាមរបស់ធ្វើពីលង្ហិន ។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា ។
ល្អាងស្ពានគឺស្ថិតនៅខេត្តបានដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩ លោកនិងលោកស្រីMourerជាសាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវត្ថុវិទ្យា និងនិស្សិតមានចូលរួមបានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង៥គ.ម. ។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន២០០០រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា ។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម (G ១៤) ៖
• ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
• ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
• ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)
ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ដំបងគឺលោក (កាបូណេល)Carbonnel និង (ដាលីប្រ៊ីយ៉ាស)Dalibriasនៅចន្លោះឆ្នាំ១៩៦៦និង១៩៦៩ ។ នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំដែលមានអាយុ៣៤២០ឆ្នាំម.គ. ។[៤]
[កែប្រែ] ជីវភាពមនុស្ស
បើតាមលោកAymonierរកឃើញ នៅឆ្នាំ១៩០១បានឲដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមានមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង ។
នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង)រឺលើខ្ពង់រាប (មនុស្សសម័យមេមត់) ។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺខាងជើងបន្តិចទៀត (ម្លូព្រៃ) ។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវនិងទឹកជំនន់ ។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់ ។ ស្ថានីយជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង ។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ ។
មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន ។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូក ។ សាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន) ។
មនុស្សចេះត្បាញ គេរករកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស ។
គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ មានកងដៃនិងខ្សែកជាដើម ។[៥]
[កែប្រែ] អរិយធម៌អូស្ត្រូអាស៊ី
តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធ៌មខ្មែរជាប់ទាក់ទង នឹងអរិយធម៌អូស្ត្រូអាស៊ី ។ តើអ្វីទៅជាអរិយធម៌អូស្ត្រូអាស៊ី?
អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះ ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេសឥណ្ឌា ណូវីល-ហ្គីណេ និងចិនខាងត្បូង (ចាប់ពីទន្លេយ៉ាងសេចុះក្រោម) ។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲឈ្មោះថាអរិយធម៌អូស្ត្រូអាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ ។ ដោយលោកA.M Hocart (អេមហូកាត)និងលោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ ។ ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲសម្មតិកម្មពីរ៖
• អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយរឺច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់ ។
• ខ្លះទៀតយល់ថាពួកទ្រាវិឌរឺអារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូងរឺខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះ អាំងសូលីន (Insulinde) ។ គោសំខាន់នៃអរិយធម៌អូស្ត្រូអាស៊ីគឺ៖
១.សម្ភារៈ
• ចេះធ្វើស្រែវស្សា
• ចេះវិធីបញ្ចូលទឹកក្នុងស្រែ
• ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
• ចេះស្លលោហធាតុ
• ស្ទាត់ជំនាញខាងនាវាចរណ៍: អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថារហូតដល់ប្រជុំកោះជប៉ុនទៀត ទំនាក់ទំនងសំអាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសានិងរបាំប្រពៃណី ។ មូលហេតុបានផ្សព្វផ្សាយដូច្នេះមកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវ ។
២.សង្គមកិច្ច
គេនិយមទុកស្ត្រីជាធំរឺគេហៅថាមាតាធិបតេយ្យ និងរាប់ញាតិខាងខ្សែស្រឡាយខាងម្ដាយ ។ តាមរយៈរឿងព្រេងខ្មែរយើងគឺស្ត្រីជាមេដឹកនាំប្រទេស ព្រះនាងលីវយីជាភស្តុតាងស្រាប់ ។ ក្នុងសិលាចារឹកសម័យអង្គរបាននិយាយថាស្ត្រីមានសិទ្ធិអាចទុកដាក់ និងចែកទ្រព្យសម្បត្តិ និយាយពីការផ្ទេងារជាព្រាហ្មណ៍វិញមិនផ្ទេរពីឪពុកទៅកូនទេ គឺផ្ទេរពីឪពុកមាទៅកូនប្រុសរបស់ប្អូនស្រី រឺ ក៏ពីឪពុកមា ទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន ។ បើតាមសិលាចារឹកប្រែរូបនិយាយថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ អាចឡើងសោយរាជ្យពីព្រះបាទហសិវរ្ម័នទី៤ ដោយសារតែព្រះអង្គមានបិតាព្រះនាមមហេន្ទ្រវរ្ម័ននៅភវបុរ (ចេនឡាដីគោក) និងមាតាព្រះនាមមហេន្ទ្រទេវីជាបងបង្កើតព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាងសោមវង្សទើបអាចសោយរាជ្យពីស្ដេចខាងសោមវង្សបាន ។ ហើយក៏មានភស្តុតាងរឿងព្រេងខ្មែរគឺភាគច្រើន គេតែងផ្ដល់ជ័យជំនះទៅខាងស្រីជានិច្ច ។ ឧទាហរណ៍នៅលើពាក្យថាមេគឺយកទៅសំគាល់របស់តួនាទីធំលើសគេ ដូចជាមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ ។ល។ ចំណែកការរៀបការវិញខ្មែរនិយមទៅធ្វើខាងស្រី ។ ចំពោះពាក្យស្លោកដែលគេឧស្សាហ៍លឺដែរ គឺថា សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ ។ ដោយសារតែខ្មែរនិយមយកមេជាធំទើបគេយល់ថាពាក្យថាខ្មែ ទំនងមកពីពាក្យ ក + មេ ដូចមានការវិវត្តខាងក្រោម៖
ក + មេ > កមេ > ក្មេ > ក្មេរិ > ខ្មេរិ > ខ្មែរ
• ក្នុងភាសាខ្មែរកគឺជាបុព្វបទធ្វើឲពាក្យណាមួយកាន់តែច្បាស់ឡើង ឧទាហរណ៍ដូចពាក្យ៖ កកាយ (កាយញាប់ជាងធម្មតា) ។ កកូរ (កូរញាប់ជាងធម្មតា) ។ កខឹក (សើចលឺខឹកៗ ញាប់ជាងធម្មតា)
• បើអញ្ជឹងពាក្យថា ក្មេរិ អ្នកគោរពមេកាន់តែខ្លាំងកាន់តែច្បាស់ឡើង ។ បន្ទាប់ពីគេបង្កើតតួអក្ស ខ មកគេក៏ប្ដូរពី ក ទៅ ខ វិញ គេសរសេរថា ខ្មេរិ ហើយពាក្យថា មេ ក៏ក្លាយជា ម៉ែ ដូច្នេះពាក្យថា ខ្មេរិ ក៏ក្លាយជា ខ្មែរ មកដល់សព្វថ្ងៃនេះទៅ ។ នេះជាភស្តុតាងដែលយើងខុសពីចិននិងឥណ្ឌាដែលនិយមបិតាធិបតេយ្យ ។
៣.ជំនឿ
មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត ។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ ។ ពេលគេកប់គេតែងប្រដាប់ប្រដារបស់មនុស្សស្លាប់ឲទៅ ជាមួយដើម្បីឲប្រើប្រាស់របស់ទាំងនោះតទៅទៀត ។ ដូចខ្មែរសម័យឥឡូវដែរនៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់ ។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲសពអង្គុយ ។ ទំលាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូនអ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចំការនៅឡើយ ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹងនិងវិញ្ញាណវាមិនដូចគ្នាបេះបិទទេ តែវាអាចសម្របទៅជាមួយអ្នកស្រុកដើមខ្មែរបាន ។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា ។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម ។ ដោយសារតែទស្សនៈបែបនេះហើយទើបឲមានក៏កសាងប្រាសាទភ្នំ អេតណូវិទូដូចលោកខ្វារីត ឆេះ វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲភ្នំ ឯលិង្គតំណាងឲអ្នកតានេះឯង ។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់ ។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល ។
៤.ភាសា
ភាសាគេបង្កើតពាក្យដោយប្រើបទដើម (pre-fixes) បទជ្រែក (infixes)និងបទចុង (suffixes) ។ ចំពោះខ្មែរយើងបទដើមនិងបទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់ ។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖
-ភាសាខ្មែរ
• ព + យល់ > ពន្យល់
• ប + ដើរ > បណ្ដើរ
• គិត > គំនិត (គ + ន + ិ + ត)
• កាយ > កំណាយ (ក + ណ + ា + យ)
-ភាសាមន
• គេត (វិល) > បៈគេត (បង្វិល)
• គើ (ឆេះ) > ពគើ (បញ្ឆេះ)
• ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
• ក្លូត (លួច) > កម្លូត (ចោរ)[៦]
[កែប្រែ] ទេវកថា
នាគ (ទេវកថា) គឺជារឿងព្រេងរបស់កម្ពុជាដែលពួកនាគគឺជាអម្បូរពូជសាសន៍នៃឧរង្គសត្វ (ពស់) ដែលជាម្ចាស់អាណាចក្រ រឺ នគរដ៏ធំមួយនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិចនេះ ។ បុត្រីស្ដេចភុជង្គនាគបានរៀបអភិសេកជាមួយព្រះមហាក្សត្រ ហើយបានផ្ដល់នូវការបង្កើតឡើងប្រជាជនខ្មែរ ។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាបាននិយាយថាពួកគេ កើតពីពួកនាគ ។
[កែប្រែ] នគរភ្នំ (ហ៊្វូណន)
អត្ថបទលំអិត: នគរភ្នំ
នៅប្រហែលគ្នាដែរនោះ អឺរ៉ុបខាងលិចកំពុងស្រូបជញ្ជក់យកវប្បធ៌មនិងស្ថាប័នបុរាណនានានៃពួកមេឌីទែររ៉ានេ ពួកមនុស្សនៃ និងអាស៊ីគ្នេយ៍ដីគោកនិងដីកោះកំពុងតែឆ្លើយតបទៅនឹងការជំរុញនៃអរិយធ៌មមួយ ដែលបានងើបឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុននេះ ។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា ។ សាសនាវេទនិងហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗ ជាធាតុទាំងមូលនៅក្នុងវប្បធ៌មអាស៊ីអាគ្នេយ៍ក្នុងតំបន់ ។ ប្រព័ន្ធវណ្ណៈមិនដែលត្រូវបានសម្របឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲមានការកើតឡើង នូវរដ្ឋកណ្ដាលដែលជាអង្គការថ្នាក់ខ្ពស់ ។
ហ៊្វូណន ជាដើមដំបូងបង្អស់នៃរដ្ឋឥណ្ឌូបនីយកម្មនានា ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ ។ ដោយបានស្ថាបនានៅក្នុងសតវត្សទី១ ហ៊្វូណនស្ថិតនៅលាតសន្ធឹងនៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម នៅអ្វីដែលឥឡូវនៅឯកម្ពុជាអាគ្នេយ៍ និងហួសទៅភាគខាងត្បូងនៃវៀតណាម ។ រាជធានីរបស់ហ៊្វូណន វ្យាធបុរៈ ដែលប្រហែលស្ថិតនៅក្បែរកូនក្រុងបាណាមនៅខេត្តព្រៃវែង ។ ឯកសារប្រវត្តិសាស្ត្រដើមដំបូងបង្អស់របស់ហ៊្វូណនគឺជាការពិព៌ណនា នៃបេសកកម្មរបស់ជនជាតិចិន ដែលបានមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣ ។ ឈ្មោះហ៊្វូណនគេមានជំនឿយ៉ាងទូលំទូលាយថាបានដកចេញពីពាក្យខ្មែរបុរាណ 'វ្នំ' មានន័យថាភ្នំ ។ ពួកមនុស្សហ៊្វូណនទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង ។ អ្វីដែលអ្នកស្រុកហ៊្វូណនហៅខ្លួនឯង យ៉ាងណាក៏ដោយក៏នៅតែមិនទាន់ដឹង ។
កំលុងពេលដើមសម័យប្រវត្តិសាស្ត្រហ៊្វូណន ប្រជាជនប្រហែលជាប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប ។ ចរាចរណ៍និងគមនាគមន៍គឺត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកនៅតាមដងទន្លេ និងការហូរចាក់ទៅតំបន់ដីសណ្ដរបស់ទន្លេនេះ ។ តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចពឹងផ្អែក លើការនេសាទត្រីនិងវប្បកម្មស្រូវ ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរភ្នំពឹងផ្អែក លើចំនួនស្រូវដ៏លើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចូលទឹកលើដីដ៏លាតសន្ធឹង ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីដ៏សំខាន់មែនទែនក្នុងការអភិវឌ្ឍរីកចំរើននៃនគរភ្នំ ហើយស្លាកស្នាមសេសសល់នៃអ្វីមួយដែលគេជឿថាជាកំពង់ផែដ៏សំខាន់នៃនគរ នោះគឺអូរកែវ (ឥឡូវគឺភាគមួយនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូម៉ាំងដូចគ្នានឹងវត្ថុបុរាណផឺសៀ ឥណ្ឌានិងក្រិចដែរ ។
នៅសតវត្សទី៥ រដ្ឋនេះបានប្រើកម្លាំងគ្រប់គ្រងលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប ។ ផងដែរក៏បានបញ្ជាឲមានសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលឥឡូវបានដល់កម្ពុជាខាងជើង ឡាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតម្កើង ដោយការបង្កើនទំនាក់ទំនងជាមួយអនុទ្វីបតាមរយៈការធ្វើដំនើរនៃពួកឈ្មួញ អង្គទូតនិងរៀនពីពួកព្រាហ្មណ៍ ។ ។ នៅចុងសតវត្សទី៥ វប្បធ៌មរបស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង ។ ពិធីការក្នុងសវនាការនិងសំណង់ស្ថាប័ននយោបាយគឺត្រូវយកគំរូតាមឥណ្ឌា ។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ងទូលំទូលាយ ច្បាប់មនុស្ស ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌា ត្រូវបានដាក់ឲប្រើតាម និងអក្ខរក្រមពឹងផ្អែកលើប្រព័ន្ធសំនេររបស់ឥណ្ឌាត្រូវបានដាក់បញ្ចូល ។
ជាការផ្ដើមនូវដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជម្លោះរាជវង្សធ្វើឲអន្តរាយ ដល់ចេរភាពរបស់នគរភ្នំ ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យ គឺចេនឡា បានចាប់ផ្ដើមបង្កើនអំណាចរបស់ខ្លួន និងដោយស្ថានការផ្សេងតាំងពីមុនមកត្រូវបានសម្រេចឡើង តាមរយៈអាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រភ្នំត្រូវបានលេបត្របាក់ ដោយនគរចេឡាខ្មែរនិងប្រែក្លាយរដ្ឋចំណុះដោយខ្លួនឯង ។ នគរភ្នំបានបាត់បង់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧ ។
[កែប្រែ] ចេនឡា
ប្រជារាស្ត្រចេនឡាគឺខ្មែរនេះឯង ហើយដែលបានសរសេរជាអក្សរខ្មែរ ដែលផ្ទុយពីទំនៀមទំលាប់របស់នគរភ្នំដែលសរសេរជាសំស្ក្រឹត ។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរភ្នំ ។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្នំ គឺព្រះបាទស្រុតវរ្ម័ន ។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវរ្ម័ន បានលុកលុយនគរភ្នំ ដែលបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា ។ ភ្លាមៗពួកគេបានបង្កើតឡើងអំណាចគ្រប់គ្រងលើនគរភ្នំ ដោយពួកគេបានចេញដំនើរលើដំណាក់កាល នៃការសញ្ជ័យដែលបានបន្តអស់រយៈបីសតវត្ស ។ ពួកគេបានធ្វើឲរាបទាបឡាវកណ្ដាល និងឡើងខាងលើ ដោយបានបញ្ចូលផ្នែកខ្លះនៃដីសណ្ដទន្លេមេគង្គ និងយកអ្វីដែលឥឡូវកម្ពុជាខាងលិច និងថៃខាងត្បូងឲមកនៅក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់ ។
នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវរ្ម័នបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបចំរៀបអភិសេក ហើយព្រះបាទឦសានវរ្ម័ន ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ៦១៦ ហើយបានផ្លាស់រាជធានីថ្មី ដែលតាមរយៈអ្នកនិពន្ធចិនគឺត្រូវបានតាំងលំនៅដោយគ្រួសារ២ម៉ឺនគ្រួ ។ តាមរយៈវប្បធ៌ម គ្រួសាររាជវង្សចេនឡាបានថែរក្សាឲគង់វង្សនូវស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរភ្នំតាំងពីដើមដំបូងម្ល៉េះ ដូច្នេះក៏បានថែរក្សានូវធាតុសំខាន់ជាច្រើនដែលបានហូរចូលមកពីឥណ្ឌា ។ ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងគេលើសាសនាដ៏ទៃៗទៀត ដែលនាំមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ ។
នៅសតវត្សទី៨ យ៉ាងណាក៏ដោយ ជម្លោះបក្សពួកនៅក្នុងរាជវាំងចេនឡាជាលទ្ធផល ក្នុងការបែកបាក់នគរទៅជាគូរសត្រូវនឹងគ្នាពាក់កណ្ដាលទៅខាងជើង និងពាក់កណ្ដាលទៀតទៅខាងត្បូង ។ តារយៈពង្សាវតារចិន ទាំងពីរខាងត្រូវបានគេស្គាល់ថាជាចេនឡាដីគោក (ប៉ែកខាងលើ) និងចេនឡាទឹកលិច (ប៉ែកខាងក្រោម) ។ ចេនឡាដីគោកបានថែរក្សាស្ថេរភាពនឹងនរបើប្រៀបធៀបទៅ ក៏ប៉ុន្តែចេនឡាទឹកលិចបានទទួលរងនូវការចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដ៏ទៃផ្សេងទៀត ។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានខិតខំយ៉ាងសកម្មដើម្បីបង្កើនអំណាចលើទឹកដីរបស់ចេនឡាទឹកលិច និងជាចុងក្រោយបង្ខំឲនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ ។ ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសម្លាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ ។ អ្នកមានជ័យជំនះចុងក្រោយនៅក្នុងជម្លោះ ដែលក្រោយមកគឺព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ ។ តាមការសន្មតនៃរាជបល្ល័ង្កគឺជាព្រះបាទជ័យវរ្ម័នទី២ (រ.៨០២-៨៥០) បានសង្កត់លើការរំដោះប្រជាជាតិខ្មែរចេញពីអំណាចរបស់ជ្វា ហើយក៏បានផ្ដើមឡើងនៃអាណាចក្រខ្មែរ ។
[កែប្រែ] អង្គរ
អត្ថបទលំអិត: អាណាចក្រខ្មែរ


អក្សរខ្មែរបុរាណ
សម័យអង្គរ រឺ អាណាចក្រខ្មែរបានបន្តពីដើមសតវត្សទី៩រហូតដល់សតវត្សទី១៥ ។ តាមលក្ខណៈនៃស្នាដៃខាងវប្បធ៌ម និងមហាអំណាចខាងនយោបាយ នេះគឺជាយុគមាសនៃអរិយធ៌មខ្មែរ ។ ទីក្រុងដែលសំបូរដោយប្រាសាទនៅតំបន់អង្គរ បានតាំងនៅក្បែរទីរួមខេត្តសៀមរាបនាសម័យទំនើបនេះ គឺវិមានដែលបន្តនូវកិត្យានុភាពនៃអ្នកស្នងរាជ្យបន្តបន្ទាប់ ពីព្រះបាទជ័យវរ្ម័នទី២ ។ (ទោះបីជាពួកខ្មែរក្រហម ជាអ្នកក្រឡេកឃើញនូវប្រវត្តិសាស្ត្រ និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួនភាគច្រើនដោយការមិនស្វាគមន៍ក៏ដោយ ក៏បានសម្របយកប្រាសាទអង្គររចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យរបស់ខ្លួនដែរ ។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរក៏ឃើញមាននៅលើទង់ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែរ (PRK) ។ នគរបានស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី២ ដែលបានឲឈ្មោះថាកម្ពុជានាសម័យទំនើបនេះ ជាឈ្មោះរបស់នគរ ។ អំឡុងដើមសតវត្សទីប្រាំបួនមកទល់នឹងពាក់កណ្ដាលសតវត្សទី១៥ គេបានស្គាល់ថាកាំ-ពុ-ចា ដើមឡើយជាឈ្មោះនៃរដ្ឋ/កុលសម្ព័ន្ធមួយនៃឥណ្ឌាដើមខាងជើង ពីអ្វីដែលជាទម្រង់ថ្មីនៃឈ្មោះដែលត្រូវគេយកមកប្រើ ។
ទំនងជានៅឆ្ងាយរវាងព្រះអង្គនិងពួកជ្វាដែលនៅតាមសមុទ្រ ព្រះបាទជ័យវរ្ម័នទី២ស្ថិតនៅខាងជើងនៃបឹងទន្លេសាប ។ ព្រះអង្គបានកសាងរាជធានីជាច្រើនមុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយដែលសំណង់ស្មុគស្មាញនានានៃអង្គរត្រូវបានសាងសង់ឡើង ។ ឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) បានពង្រីកអំណាចខ្មែរឆ្ងាយមកភាគខាងលិនខ្ពង់រាបគោរាជ (កូរ៉ាត) នៅក្នុងប្រទេសថៃ ហើយព្រះអង្គបានចេញរាជបញ្ជាឲមាកការកសាងជលដ្ឋានដ៏ធំ នៅខាងជើងនៃរាជធានីដើម្បីផ្ដល់នូវ ការបង្ហូរទឹកសំរាប់ការដាំដុះស្រូវលិចទឹក ។ បុត្រារបស់ព្រះអង្គ យសោវរ្ម័នទី១ (៨៨៩-៩០០) បានសាងបារាយណ៍ខាងកើត (ជលដ្ឋាន រឺ អាងទឹក) ដែលជាភស្តុតាងដែលសេសសល់មកដល់សម័យបច្ចុប្បន្ននេះ ។ ទំនប់របស់វា ដែលប្រហែលជាគេអាចឃើញសព្វថ្ងៃនេះ គឺមានប្រវែងវែងជាង៦គីឡូម៉ែត្រ និងទទឹង១.៦គីឡូម៉ែត្រ ។ ប្រព័ន្ធប្រឡាយទឹកយ៉ាងខ្វាត់ខ្វែង និងជលដ្ឋានបានសាងឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១និងអ្នកស្នងរាជ្យបន្តបន្ទាប់ពីព្រះអង្គ ដែលគឺជាគន្លឹះដល់ភាពរុងរឿងសំរាប់រយៈពេលកន្លះសហវត្សនេះ ។ ដោយអ្នកស្រែចំការមានសេរីភាពពីការពឹងផ្អែកលើខ្យល់មូសុងរដូវ ដែលមិនអាចពឹងផ្អែកបាន ពួកគាត់បានធ្វើឲមានលទ្ធផលឡើងនូវបដិវត្តន៍បៃតងនៅពេលដំបូង ដែលផ្ដល់ឲប្រទេសនេះជាមួយស្រូវដ៏ច្រើនលើសលប់ ។ កាធ្លាក់ចុះនៃកម្ពោជ អំឡុងសតវត្សទី១៣និង១៤ ប្រហែលជាត្រូវបានជំរុញយ៉ាងលឿនដោយការខូចខាតនៃប្រព័ន្ធបង្ហូរទឹក ។ ការវាយលុកពីថៃនិងប្រជាជាតិបរទេសដ៏ទៃ និងជម្លោះផ្ទៃក្នុងបង្កដោយគូរសត្រូវនៃរាជវង្សបានបង្វែរឲធនធានមនុស្សជាច្រើនពីការថែរក្សាប្រព័ន្ធនេះ និងធ្វើឲវាធ្លាក់ចុះទ្រុឌទ្រោមបន្តិចម្ដងៗ ។
ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រអង្គរ បានពង្រីកទឹកដីនគររបស់ព្រះអង្គ នៅក្នុងសង្គ្រាមជ័យជាបន្តបន្ទាប់ប្រឆាំងនឹងនគរចាម្ប៉ានៅភាគកណ្ដាលវៀតណាម និងអង្គការនយោបាយមនតូចៗមកភាគខាងលិចឆ្ងាយមក ដល់ទន្លេឥរាវតី (Irrawaddy)នៃភូមា ។ ព្រះអង្គបានបន្ធូរបន្ថយដល់ចំណុះភាពប្រជាជាតិថៃ ដែលបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍ពីតំបន់យូណាននៃភាគខាងត្បូងប្រទេសចិន និងបង្កើតឥទ្ធិពលរបស់ទ្រង់លើផ្នែកខាងជើងនៃឧបទ្វីបម៉ាឡេទៀត ។ ការសម្រេចដ៏មហិមាបំផុតរបស់ព្រះអង្គគឺសំណង់ នៃអាគារទីក្រុងចាក់ស្រេះស្មុគស្មាញរបស់ប្រាសាទនៃអង្គរវត្ត ។ មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថាជាស្នាដៃ នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍ ។ យ៉ាងណាក៏ដោយ ការពង្រីកទឹកដីបានបញ្ឈប់នៅពេល ដែលព្រះបាទសូរ្យវរ្ម័នទី២ត្រូវសុគតក្នុងសមរភូមិដោយកិច្ចខិតខំដើម្បីលុកចូលដាយវៀត ។ ជាមួយនិងការឧបត្ថម្ភរបស់ដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា ។ រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី២ គឺមិនបានគាប់ល្អសោះ ក្រោយមកទៀតបន្តដោយភាពចលាចលរាជវង្សសាបសិបឆ្នាំ និងការលុកលុយសងសឹកដោយចាមជិតខាង ដែលជាអ្នកបំផ្លិចបំផ្លាញទីក្រុងអង្គរនៅក្នុងឆ្នាំ១១៧៧ ។


ខ្មែរកាន់អាវុធជាមួយ និងដំរីចម្បាំងបានរុញច្រានពួកចាមចេញ នៅក្នុងសតវត្សទី១២ ។
ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញដោយព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨)បានកត់សំគាល់ឃើញនូវចំនុចកំពូលនៃអំណាចរបស់កម្ពុជា ។ មិនដូចរាជ្យស្ដេចពីមុនទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ ព្រះបាទជ័យវរ្ម័នទី៧គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន ។ ដោយឆ្លាក់ខ្លួនព្រះអង្គជាពោធិសត្វ ព្រះអង្គបានដាក់បញ្ចូលនូវភាពមមាញឹក នៃសកម្មភាពសំណង់ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័ន ជាប្រាសាទមួយដែលគួរឲកត់សំគាល់ប៉មថ្មជាច្រើន របស់ប្រាសាទបានពិព៌ណនាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា ។ ទ្រង់ក៏បានសាងដែរនូវសាលាឆទាន២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ ។ ដូចព្រះចៅអធិរាជរ៉ូម៉ាំងដែរ ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី និងទីរួមខេត្តនានារបស់ព្រះអង្គ ។ តាមរយៈប្រវត្តិវិទូ ចច សឺដិស គ្មានស្ដេចកម្ពុជាផ្សេងៗអះអាងពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ ។ ជាញឹកញាប់ គុណភាពសម្រាប់ហេតុផលនៃទំហំ និងសំណង់យ៉ាងលឿន តាមពេលនោះត្រូវបានសំដែងឲដឹងនូវការព្រួយបារម្ភ ក៏ប៉ុន្តែបាយ័នបានសង់ឡើងមិនសូវបានល្អសោះ ។
ចម្លាក់បង្ហាញថាសំណង់នៃអង្គរប្រចាំថ្ងៃគឺជាសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ទាំងនោះដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះ ។ សំណង់ថ្មដែលគួរឲចាប់អារម្មណ៍គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនាដែលប្រារព្ធលក្ខណៈអាទិទេព រឺ ភាពជាព្រះពុទ្ធ នៃមហាក្សត្រនិងព្រះញាតិវង្ស ។ លោកសឺដិសបានឲយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះសុសាន ។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាហិណ្ឌូ រឺ ព្រហ្មញ្ញ ។ ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲជួរភ្នំព័ទ្ធជុំវិញចុងបំផុតនៃពិភពលោក និងគោបុរៈពិព៌ណនាពីមហាសមុទ្រលោកធាតុ ។ ដូចនឹងមហាគ្រឹះបុរាណដ៏ទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារនិងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៍កំបាំងដដែល ។
សង្គមអង្គរគឺប្រកបដោយឋានុក្រមតឹងរឹង ។ ស្ដេចត្រូវបានចាត់ទុកថាជាអាទិទេព ដែលមានសិទ្ធិទាំងលើដីធ្លីនិងប្រជានុរាស្ត្រព្រះអង្គ ។ បន្តបន្ទាប់ខាងក្រោមព្រះមហាក្សត្រ និងព្រះញាតិវង្សគឺភាពជាព្រាហ្មណ៍និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល៤,០០០នាក់នៅសតវត្សទី១០ ។ បន្ទាប់មកទៀតគឺជនសាមញ្ញ ជាអ្នកដែលត្រូវទទួលបន្ទុកកិច្ចការកំនែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម) ។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានក៏សាងវិមានប្រាសាទនានាជារៀងរហូតមក ។
បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នានៅទីបំផុត ។ ពួកថៃគឺជាការគំរាមកំហែងមួយកំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិចនៃអាណាចក្រ ។ ការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជាចេញពីប្រទេសស្រីលង្កាតាមផ្លូវនៃនគរមកខ្លះ បានប្រជែងនឹងព្រហ្មញ្ញសាសនារបស់ស្ដេច (ហិណ្ឌូ) និងលទ្ធិពុទ្ធសាសនាមហាយាន ។ ដោយទេសនានូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង ពុទ្ធសាសនាថេរវាទមិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើតឡើងដ៏ស្ដុកស្ដម្ភរបស់ព្រះរាជា ដែលត្រូបានថែរក្សាតាមរយៈទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់ពិតមែននោះទេ ។
នៅឆ្នាំ១៣៥៣កងទ័ពថៃមួយទ័ពបានកាន់កាប់អង្គរបាន ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ជាច្រើនលើកច្រើនសារ ។ កំឡុងពេលដូចគ្នានោះ ទឹកដីខ្មែរភាគខាងជើងនៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរឡាវលានជាង ។ ក្នុងឆ្នាំ១៤៣១ ពួកថៃបានកាន់កាប់អង្គរធំ ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនបានដាក់ជារាជធានីម្ដងទៀតទេ ត្រាតែមកដល់សម័យកាលដ៏ខ្លីមួយនៅក្នុងដំណាក់កាលទីបីនៃសតវត្សទី១៦ ។
[កែប្រែ] កំណត់ត្រានានា
1. ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២១
2. ↑ សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
3. ↑ ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
4. ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
5. ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
6. ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣១

ไม่มีความคิดเห็น:

แสดงความคิดเห็น

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.