iNeedSell.com: Free online ads. Post your Ad here.

8.2.55

ស្ត្រី​យ៉ាង​ណា​ហៅ​ថា​ល្អ​លើស​ស្ត្រី​ទាំង​ពួង​ក្នុង​លោក​នេះ?

ស្ត្រី​យ៉ាង​ណា​ហៅ​ថា​ល្អ​លើស​ស្ត្រី​ទាំង​ពួង​ក្នុង​លោក​នេះ ទឹក​យ៉ាង​ណា​ជា​ទឹក​ផ្អែម​ឆ្ងាញ់​លើស​ទឹក​ទាំង​ពួង​ក្នុង​លោកនេះ ត្រី​យ៉ាង​ណា​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពីសា​លើស​ត្រីទាំង​ពួង​ក្នុង​លោក​ នេះ?
សៀវភៅ​គតិ​លោក សូម​ឆ្លើយ​ថាៈ ជាតិ​ស្ត្រីល្អ​លើស​គេ​នោះ បើ​និយាយ​ដោយ​រូប​គឺ​ស្ត្រី​ប្រកប​ដោយ បញ្ច​ពិធ​កល្យាណី តែ​បើ​និយាយ​ដោយ​ធម៌​គឺ​ស្ត្រី​មាន​មាយទ​ល្អ​នេះ​ឯង បើ​និយាយ​ដោយ​វោហារ​វិញ​នោះ គឺ​ស្ត្រី​ប្រពន្ធ​គេ​នោះ​ឯង​ ហៅ​ថា​ល្អ​លើស​ស្រ្តី​ក្នុង​លោក។ ហេតុ​អ្វី​បាន​ជា​ថា​លើស​គេ​នោះ ព្រោះ​ស្ត្រី​ប្រពន្ធ​គេ​នេះ​​មាន​ទោស​ខុស​ទាំង​ពីរ​ផ្លូវ ថា​បើ​បុរស​ណា​ទៅ​ប្រព្រឹត្ត​កន្លង​បវេណី​នោះ​ហើយ គឺ​ក្នុង​លោក​​នេះ តែ​គេ​ដឹង​ឮ​ហើយ គេ​ចាប់​ទៅ​ប្តឹង​ដល់​សាលា​ជំនុំ។ សាលា​ជំនុំ ក៏​ពិនិច្ឆ័យ​ដាក់គុក​ដាក់​​ទោស​ ឯ​ខាង​ផ្លូវ​បរលោក​នោះ​សោត​ក៏​បាន​បាប​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​អបាយ​ភូមិ ​បួន​មាន​នរក​ជា​ដើម។ កាល​ដែល​ដឹង​ហើយ​ថា​មាន​ទោស​បែប​នេះហើយ​ ហេតុ​អ្វី​បុរស​លែង​ពុំ​បាន យ៉ាង​នេះ​ឯង​ហៅ​ថា​ស្រី​ល្អ​លើស​លែង​ក្នុង​លោក។
ឯ​ទឹក​ដែល​ផ្អែម​ពីសា​លើស​ទឹក​ទាំង​ពួងនោះ​ គឺ​សុរា​នេះ​ឯង។ មែន​ពិត​ ឯទឹក​សុរាបាន​ជា​ថា​ផ្អែមលើស​លែង​នោះ ព្រោះ​ទឹក​សុរា​នោះ​ ទោះ​បីគេ​ហាម​មិន​ឲ្យ​បិទ មិន​ឲ្យ​ធ្វើ​ខ្លួន​ឯង ក៏​នៅ​តែ​រក​ប្រាក់​ទៅ​ទិញ​ពី​ចិន។ ឯ​ទោស​ផឹក​សុរា គឺ​បង់​ប្រាក់​១ គឺ​ផឹក​ទៅ​ហើយ​កើត​ស្រវឹង​វង្វេង​ចិត្ត ទៅ​ប្រព្រឹត្ត​ការ​ជួ​អាក្រក់​ផ្សេងៗ​ មាន​បង្ក​ពាក្យ​ជម្លោះប្រកែក​ប្រកួត​ជាដើម​១ មាន​ទោស​ធ្លាក់​ទៅ​អបាយ​ភូមិ​ទាំង​បួន១ អ្នក​លេង​សុរា​សឹង​ដឹង​ប្រាកដ​​ថា​ផឹក​សុរា​នេះ​ជា​ទី​នាំ​មក​នូវ​សេចក្តី​ ទុក្ខ​ទោស​ទាំង​អស់​ តែ​នឹង​លះ​លែង​ពុំ​បាន បើ​ដូច្នេះ​សុរា​នោះ​មិន​ជា​ផ្អែម​លើស​គេ​ហើយ​ហះ បាន​ជា​មនុស្ស​យើង​លះ​លែង​ពុំ​រួច​យ៉ាង​នេះ។
ឯ​ត្រី​ដែល​មាន​រស​ពីសា​លើស​ត្រី​នានា​នោះ​គឺ​ត្រី​ព្រលូង​នោះ​ឯង បាន​ជា​ថា​ត្រីព្រលូង​មានរស​ពីសា​នោះ ព្រោះ​ដឹង​ថា ត្រីព្រលូង​នេះ​ ជួន​បរិភោគ​ទៅ​ហើយ​ពុល​ក៏​មាន​ តែ​នឹង​លះ​បង់​ពុំ​បាន បើ​ដូច្នេះ​ត្រី​ព្រលូង​នោះ មិន​ឆ្ងាញ់​លើស​គេ​ហើយ​ហះ បាន​ជា​មនុស្ស​លះលែង​ពុំ​បាន។
(ស្រង់​ចេញ​ពី​សៀវភៅគតិ​លោក​ភាគ​១ និពន្ធ​រៀបរៀង​ដោយ​ ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ បោះ​ពុម្ព​លើក​ទី​១០ ព.​ស២៥៣៩ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ)

ល្បិច​ឆ​បោក​ក្នុង​សង្គម​



យើង​គ្រប់​គ្នា​គួរ​ ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ជាមួយ​ល្បិច​បោក​ប្រាស់ ​ក្នុង​សង្គម​មនុស្ស​។ ពួក​ជន​បោក​ប្រាស់​ ចេះ​ល្បិច​ប្លែកៗ​គ្រប់​រូប​ភាព។​ ខាង​ក្រោម​នេះ គឺ​ជា​ល្បិច​ដែល​ពួក​ជន​ល្មើស តែង​ប្រើ​ប្រាស់ៈ
ល្បិចចោរ​បោក​អ្នក​លក់​កុំ​ព្យូទ័រៈ ជនល្មើស​ប្រើ​ល្បិច​ថា​ខ្លួន​ស្នាក់​នៅ​សណ្ឋាគារ​នេះ​ ឬ​សណ្ឋាគា​នោះ​ ចង់​កម្មង់​ទិញ​កុំ​ព្យូ​ទ័រយក​ទៅ​ទំពាក់​ក្នុង​សណ្ឋាគារ។​ លុះ​ដល់​ពេល​ត្រូវ​ផ្ទេរ​លុយ​ឲ​អ្នក​លក់​ ក៏​រត់​គេច​ខ្លួន​បាត់​ ហើយ​ប្រមូល​យក​កុំព្យូទ័រ​ ទៅ​តាម​ខ្លួន​អស់។ (សម្រង់​អត្ថបទ ពី​គេហទំព័រ​ដើម​អំពិល)
ល្បិច​បោក​យក​គ្រឿង​​អលង្ការក្នុង​សណ្ឋាគារៈ ចោរ​ស្រី ទូរស័ព្ទ​ល្បួង​ហៅ​ស្រ្តី​ពីរ​នាក់​ ភរ​ថា​ទៅ​ដើរ​លេង​ជាមួយ​ភ្ញៀវ​។ ប៉ុន្តែ​មុន​ពេល​ដើរ​លេង​ ចោរ​ស្រី​បបួល​ស្រ្តី​ទាំង​ពីរ​ទៅ​ម៉ាស្សា​ក្នុង​សណ្ឋាគារ​សិន​ ដើម្បី​ឲ​ភ្ញៀវ​មើល​ទៅ​ឃើញ​ស្អាត។ ពេល​ចូល​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​ ក៏​ប្រាប់​ឲ​ស្រ្តី​ទាំងពីរ​ដោះ​អលង្ការ​ចេញ អស់​ពីខ្លួន​ទុក​ក្នុង​បន្ទប់។ ពេល​ចូល​ទៅ​បន្ទប់ម៉ាស្សា​ ចោរស្រី​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ តេ​ទៅ​ភ្ញៀវ​នៅ​ខាង​ក្រៅ​បន្ទប់។ ឆ្លៀតឱកាស​ដែល​ពួក​នាង​ទាំង​២​នាក់​កំពុង​ឱ្យ​គេ ម៉ាស្សា​ខ្លួន​ឱ្យ​នៅ​ឯ​ក្នុង​បន្ទប់​នោះ ខ្លួន​ក៏​ចូល ទៅ​ក្នុង​បន្ទប់​ប្ដូរ​សំលៀក​បំពាក់ រួច​ដោះ គ្រឿងអលង្ការ​កាឡៃ​របស់​ខ្លួន​ដូរ​យក​គ្រឿងអលង្ការ​មាស​បា្ល​ទី​ន​របស់​ពួក​ នាង រួម​ទាំង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​ខ្ចី​ទូរស័ព្ទ​ទៅ​ភ្ញៀវ​ផង​ដែរ ហើយ​គេចខ្លួន​ចេញ​មក​ខាងក្រៅ សណ្ឋាគារ។ (សម្រង់​អត្ថបទសារព័ត៌មាន​ កោះ​សន្តិ​ភាព ចុះ​ថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០)
ល្បិច​ទម្លាក់​មាស​ក្លែង​ក្លាយៈ ល្បិច ​នេះ​ ជន​ល្មើស​ធ្វើ​ជា​ហៅ​ជន​រង​គ្រោះ ថា​ជន​រង​គ្រោះ​ជ្រុះ​របស់​។​ លុះ​ជន​រង​គ្រោះឈប់​ មើល​ទៅ​ឃើញថង់​មាស​ក៏​មាន​ចិត្ត​លោភ​លន់​ចង់​បាន។ ជន​ល្មើស​ ក៏​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​ចែក​គ្នា ព្រោះ​ខ្លួន​ជា​អ្នក​ហៅ​ជន​រង​គ្រោះឲ​រើស។ រូប​ភាព​នៃ​ការបោក​ប្រាស់​មានផ្សេងៗ​គ្នា។​ ជួន​កាល​​ ជន​ល្មើស​បបួល​ ជន​រង​គ្រោះ​ប្តូរ​មាស​ក្លែង​ក្លាយ​ដែល​ជន​រង​គ្រោះ​គិត​ថា​ជាមាស​ពិត​ជាមួយ អលង្ការ​របស់​ជន​រង​គ្រោះ​ ឬជួនកាល​ជាមួយ​ម៉ូតូ​ ឬ​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត។ ល្បិច​នេះ​​ មាន​វត្តមាន​ក្នុង​សង្គម​យូរ​ណាស់​មក​ហើយ​ តែ​ជន​ល្មើស​នៅ​តែ​ធ្វើ​សកម្ម​បាន​សម្រេច ជួនកាល។
ល្បិច​រើស​បាន​លុយ ៦០០០​ ដុល្លារ បបួល​ចែក​គ្នា​ ដោះ​យក​អស់​គ្រឿង​អលង្ការៈ ស្ដ្រី​ដែល​ចាញ់បោកគេ​នោះ​ឈ្មោះ​សន ចាន់​ធី អាយុ​៣៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុកក្រគរ ។ ស្ដ្រី​រូប​នេះ​បាន​រាយការណ៍​ប្រាប់ ប៉ូលិស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា នោះ​គាត់បាន​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ពោធិ៍សាត់ ។ ខណៈ​ពេល​កំពុង​ដើរ​ក្នុង​ផ្សារ​ស្រាប់តែ​ឃើញស្ដ្រី​៣​នាក់​មិន​ដែល​ស្គាល់ ហើយ​ម្នាក់​ក្នុងចំណោម​នោះ​បាន​មក​ខ្សឹប​ប្រាប់​ថា ពួក​គេរើស​បាន​លុយ​ចំនួន​៦.០០០​ដុល្លារ ជួយ​លាក់ការណ៍​ផង​ចាំ​យើង​ចែក​គ្នា​៤​នាក់​ស្មើ ថា​រួចហើយ​ស្ដ្រី​ម្នាក់​នោះ​បាន​ដឹក​ដៃ​គាត់​សំដៅ​ទៅ​កន្លែង​ផ្ញើ​ម៉ូតូ ឯ​ពីរ​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ផ្សេង​តាម​ពីក្រោយ ។ ពួក​គេ​បាន​ជិះម៉ូតូ​ឆ្លង​ស្ពានថ្ម​ថ្មី​ទៅ​ខាងកើត​ស្ទឹង​ចូល​ក្នុង វត្ដ​បន្ទាយ​ដី ។ នៅ​ពេល​នោះ​ស្ដ្រី​ទាំង​៣​នាក់ បាន​លួងលោម​គាត់​ឱ្យ​ដោះ​ខ្សែដៃ​ប្លា​ទី​ន ទំងន់​២​តម្លឹង​កន្លះ លុយ​២​លាន​រៀល និងទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​គាត់​ទៅ​ឱ្យ​ពួកគេ ។
ប្រភព​ដដែល​បាន​រៀបរាប់ ​ទៀត​ថា ពេលគាត់​ប្រមូល​ឱ្យ​រួច​ពួក​គេ​និយាយ​ថា យើង​ទៅចែក​គ្នា​នៅ​សារមន្ទីរ​ខេត្ដ​វិញ ព្រោះ​នៅ​ទី​នេះមាន​គេ​មើល​មក​ឃើញ​។ ភ្លាម​នោះស្ដ្រី ដែល​កាន់​របស់របរ​បាន​ជិះ​ម៉ូតូ​២​នាក់​ទៅមុន​បាត់ ទុក​ឱ្យ​គាត់​ជិះ​ម៉ូតូ​ជាមួយ​ស្ដ្រី​ម្នាក់ទៀត ។ លុះ​ទៅ​ដល់​ខាង​មុខ​ផ្សារ​ពោធិ៍សាត់ ស្ដ្រី​អ្នក​បើក​ម៉ូតូ​ធ្វើ​ជា​ខូច​ម៉ូតូ​ហើយ​ឱ្យ​គាត់​ជិះ​ម៉ូតូឌុប​ទៅ​ សារមន្ទីរ​ដើម្បី​ចែក​លុយ​គ្នា ។ ពេល​ទៅ​ដល់​អត់​ឃើញ​ស្ដ្រី​២​នាក់​ដែល​ជិះម៉ូតូ​ទៅ​មុន​នោះ​ទេ ហើយ​ពេល​ត្រឡប់​មករក​ស្ដ្រី​ដែល​ខូច​ម៉ូតូ​នៅ​ខាង​មុខ​ផ្សារ​វិញ​ក៏​អត់ឃើញ​ ដែរ ពេល​នោះ​ទើប​ដឹង​ថា​គាត់​ចាញ់ បោក​គេ​ក៏​មក​ប្ដឹង​ប៉ូលិស​តែ​ម្ដង ។
ស្ដ្រី​រង​គ្រោះ​បន្ដ​ ទៀត​ថា ចាប់តាំងពី​ពួកគេ​មក​ខ្សឹប​ដាក់​ត្រចៀក​រហូត​ដល់​ដើរ​តាម ឡើង​ជិះ​ម៉ូតូ​និង​ដោះ​គ្រឿងអលង្ការ​ឱ្យ​គេ នោះ​គាត់​ហាក់បីដូចជា​មិនដឹង​អ្វី​ទាំងអស់ គឺ​គេ​ឱ្យធ្វើ​អ្វី​ក៏​ធ្វើ​តាម​គេ លុះ​ពេល​គេ​ចេញផុត​ទើប​ដឹងខ្លួន​។ (សម្រង់​អត្ថបទ​សារព័ត៌មាន​ កោះ​សន្តិភាព ថ្ងៃ​ទី១៥ មិថុនា ២០១១)
ល្បិច​យក​ដុំ​ឥដ្ឋ​ខ្មៅ​ដាក់​ក្នុង​កំប៉ុង​រុំ​បង់​ស្អិត​ជិត​ថា​ជា​មាសតម្លៃ​​៣០​ម៉ឺន​ដុល្លារ​ ផ្ញើ​ទុកនឹង​ចៅ​អធិការ រួច​ចេញ​ទៅ​បាត់​ ក្រោយ​មក​ត្រឡប់​មក​វិញ​ថា​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ត្រូវ​ការ​លុយ​ព្យាបាល​ជំងឺ។ លុយ​សរុប​៣​ពាន់​ដុល្លារ​ តែ​ខ្លួន​មាន​លុយ​តែ​៣​ពាន់​ដុល្លារ​ សុំ​ខ្លី​១​ពាន់​ដុល្លារ​សិន​ ព្រោះ​មាន​មាស​តម្លៃ​៣០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ស្រេច។ លុះគណៈកម្មការ​វត្ត​សង្ស័យ ណាត់​ជួប​ឲ​មកយក​លុយ​ មិន​ព្រម​មក​ជួប​ ថា​ឲ​វេរ​តាម​ធនាគារ។ (សម្រង់​អត្ថបទ​សារព័ត៌​មាន​ កោះ​សន្តិភាព​)
ល្បិច​បោក​ទាំង​ម្ចាស់​ផ្ទះ​ជួល​ ទាំង​ក្រុមហ៊ុន​យក​វត្ថុ​មាន​តម្លៃ​អស់​ ៥០០០​ដុល្លារៈ មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​មាន​កំ​ពស់​ទាប​ ​ពាក់​វ៉ែន​ខ្មៅ​ ​បាន​កុហក​ថា​រក​ផ្ទះ​ជួល​ដើម្បី​បើក​ក្រុម​ហ៊ុន​ ​ចំ​ការ​កៅស៊ូ​ ​។ ក្រោយ​ពី​ឯក​ភាព​គ្នា​រួច​ថា​នឹង​ ​ចុះ​កុង​ត្រា​ក្នុង​តំ​លៃ​ ​៥០០០ដុល្លារ​ ​ក្នុង​១ខែ​ហើយ​ ​នោះ​ ​បុរស​រូប​នោះ​បាន​ណាត់​ម្ចាស់​ផ្ទះ​ថា​នឹង​ជួប​គ្នា​ធ្វើ​កិច្ច​សន្យា​នៅ​ ម៉ោង​ ​៣រសៀល​ ​ថ្ងៃ​ដដែល​នោះ​។​ ​ដល់​ម៉ោង​ណាត់​ក៍​ស្រាប់តែ​ឃើញ​បុរស​នោះ​ ​មក​ដល់​តាម​កាល​កំណត់​មែន​ដោយ​មាន​ ​ទាំង​នាំ​បុរស​ម្នាក់​និង​ស្រី​ម្នាក់​មក​ ​ជាមួយ​ផង​ ​។ ខ​ណៈ​ដែល​ម្ចាស់​ផ្ទះ​កំពុង​ជាប់​រវល់​ ​ក្នុង​ការ​សំអាត​ផ្ទះ​នោះ​ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ក៍​នាំ​អ្នក​ដែល​មក​ជាមួយ​គាត់​ទាំង​ពីរ​នាក់ ​ ​នោះ​ឡើង​ទៅ​លើ​ផ្ទះ​ដែល​ប្រុង​នឹង​ជួល​នោះ​ ​។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ចុះ​មក​វិញ​តែ​ម្នាក់​ឯង​ដោយ​មាន​យក​ស្បោង​ ​និង​កាបូប​ ​ដែល​គេ​ដឹង​ថា​មាន​ស​ម្ភា​រៈ​ជា​ទូរស័ព្ទ​ដៃ​ម៉ាក ​Iphone​ ជា​ច្រើន​គ្រឿង​មាន​ ​តម្លៃ​ជាង​៥០០០ដុល្លារ​ចុះ​មក​ក្រោម​តែ​ម្នាក់​ឯង​ ​។ សូម​ជម្រាប​ថាស​ម្ភា​រៈ​ទាំង​ ​នោះ​គឺ​ជា​របស់​តំណាង​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​ដែល​បុរស​នោះ​នាំ​មក​មាន​ គ្នា​ ​ពីរ​នាក់​ស្រី​ប្រុ​ស​។​ ​ក្រោយ​ពី​ចុះ​ពី​លើ​ផ្ទះ​តែ​ម្នាក់​ឯង​ហើយ​យក​ស​ម្ភា​រៈ​ទាំង​នោះ​ ​ចុះ​ទៅ​បាត់​ដោយ​គ្មាន​អ្នក​ណា​ដឹង​នោះ​ ​ម្ចាស់​ផ្ទះ​ឆ្ងល់​ក៍​ស្រាប់តែ​ឡើង​ទៅ​ខាង​ ​លើ​ទើប​ដឹង​ថា​មនុស្ស​ទាំង​ពីរ​នាក់​ស្រី​ប្រុស​នោះ​ត្រូវ​បាន​បុរស​មិន​ ស្គាល់​អត្ត​ ​សញ្ញាណ​នោះ​ចាក់​សោ​រ​ចោល​ហើយ​លួច​យក​ស​ម្ភា​រៈ​ទាំង​នោះ​រត់​បាត់​តែ​ ​ម្ត​ង​។​ ក្រោយ​មក​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​សាកសួរ​បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ នោះ​ទើប​បាន​ ​ដឹង​ថា​ពួក​គេ​រង​ការ​ចាញ់​បោក​ហើ​យ​។​ ​បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ដែល​ជា​ ​តំណាង​ក្រុម​ហ៊ុន​ ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ ​បាន​ទៅ​បញ្ជា​ទិញ​រថ​យន្ត​ពី​ក្រុម​ហ៊ុន​របស់​គាត់​ចំនួន​៤ គ្រឿង​ ​ដែល​មាន​ ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ ​ទិញ​ឡាន​មួយ​ថែម​ទូរស័ព្ទ​ ​I​ ​Phone​ ​ចំនួន​១គ្រឿង​ ​ផង​ដែរ​ ​។ បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ដែល​ជា​ ​តំណាង​ក្រុម​ហ៊ុន​ ​បាន​ប្រាប់​ទៀត​ថា​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​បាន​ប្រាប់​ពួក​គាត់​ ទាំង​ពីរ​ថា​អោ​យមក​យក​លុយ​នៅ​ ​ក្រុម​ហ៊ុន​របស់​គេ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​ ​គ្រោង​នឹង​ជួល​ថ្មី​នោះ​។​ ​តែ​ពិត​ប្រាកដ​ ​នោះ​ជា​ការ​ចាញ់​បោក​ទៅ​វិ​ញ​។ (អត្ថបទ​ដោយ ម៉ៅ​ នរិទ្ធីយ៉ា​ វិទ្យុ​នគរ​វត្ត​)

មនុស្ស​ត្រូវមាន​សីលធម៌​ដូច​ម្តេច​ខ្លះ?

តាម​ន័យ​ទូទៅ សីលធម៌​សំគាល់​នូវ​ទ្រឹស្តី​ និង​ពាក្យ​ទូន្មាន​ទាំង​ឡាយ​ណា​ដែល​ដឹកនាំ​ទៅ​រក​ផ្លូវ​ល្អ​ និង​ជៀស​វាង​ផ្លូវ​អាក្រក់​ សម្រាប់​ការ​រស់​នៅ។ តាម​ន័យ​ពិសេស​ សីលធម៌​សំគាល់​ការ​អប់រំ​តាម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ប្រសើរ។ ក្នុង​ការ​រស់​នៅ​សីលធម៌​មាន​ច្រើន​យ៉ាងៈ
១. សីលធម៌​ផ្ទាល់​ខ្លួន

- ដឹង​ខុស​ត្រូវ

- ស្គាល់​ល្អ​ស្គាល់​អាក្រក់

- តាំង​ខ្លួន​ជា​ម្ចាស់​ចិត្ត​របស់​ខ្លួន

- ទទួល​ខុស​ត្រូវ​នឹង​អំពើ​របស់​ខ្លួន

- ក្លាហាន​ក្នុង​ផ្លូវ​ត្រូវ
២. សីលធម៌​ក្នុង​គ្រួសារ

- ឪពុក​ម្តាយ​ចិញ្ចឹម​កូនដោយ​ពុំ​នឹក​គិត​ដល់​ការ​សង​គុណ​តប​មក​វិញ​ព្រោះ​ជា​មុខ​ងារ​របស់​ឪពុក​ម្តាយ

- ធ្វើ​ឲ្យ​មាន​ភាព​សុខដុម

- ស្រឡាញ់​កូន​ស្មើ​គ្នា

- រៀប​ចំ​កូន​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​ពេញ​លេញ
៣. សីលធម៌​ក្នុង​វិជ្ជា​ជីវៈ

- មន​សិការ​ការងារ

- រក​ស៊ី​តាម​សមត្ថភាព

- រក​ស៊ី​តាម​សម្មាជីវោ

- មិន​រំលោភ​លើ​អ្នក​តូច​ជាង​ខ្លួន

- មិន​ធ្វើ​ការ​ហួស​កម្លាំង​ដែល​នាំ​ឲ្យ​ឈឺ​ឥត​ប្រយោជន៍
៤. សីលធម៌​ក្នុង​សង្គម

- មិន​បែក​បាក់​គ្នា

- មិន​មើល​ងាយ​មនុស្ស​ផង​គ្នា

- ស្រឡាញ់​យុត្តិធម៌

- រាប់អាន​មនុស្ស​ទូទៅ

- ទទួល​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ

- មិន​ឈ្លាន​ពាន​អ្នក​ដទៃ
៥. សីលធម៌​ក្នុង​ពិភព​លោក

រួម​រស់​ដោយ​សន្តិភាព​ជាមួយ​ប្រទេស​ដទៃ។

ស្រង់​ចេញ​ពី​សៀវភៅ អត្ថាធិប្បាយ​ទស្សនវិជ្ជា សរ​ សារុន ឆ្នាំ​១៩៧៣

សីលធម៌

PDF បោះពុម្ព អ៊ីមែល
កត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង
កត្តា​ចំបងៗ​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង​រួមមានៈ
កត្តា​មនុស្ស ឬ​ពលកម្ម​មនុស្ស​
- ព្រះ​រាជា​ព្រះ​អង្គ​ដឹកនាំ​និង​បញ្ជា​ផ្ទាល់
- មេ​ដឹកនាំ​និង​អ្នក​ក្រោម​បង្គាប់​មាន​សាមគ្គីភាព ឯកភាព និង​មាន​ឧត្តមគតិ​ជាតិ
- មាន​ប្រជាធិបតេយ្យ​ក្នុង​ការ​ដឹក​នាំ​និង​គ្រប់​គ្រង
- មាន​ទំនុក​ចិត្ត​លើ​អ្នក​ដឹកនាំ
- មាន​គំនិត​ច្នៃ​ប្រឌិត​ មាន​ការសាក​ល្បង​​ដក​ពិសោធន៍
- គោរព​លទ្ធិ​ទេវរាជ ពុទ្ធ​រាជ
កត្តា​ភូមិសាស្ត្រ
- ដី​មាន​ជី​ជាតិ​​ សំបូរ​សម្បត្តិ​ធម្មជាតិ ត្រីសាច់ ព្រៃ​ឈើ​ សត្វ​ សំបូរ​បែប ផ្លូវ​គមនាគមន៍​ជើង​ទឹក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម
កត្តា​ប្រវត្តិ​សាស្ត្រ
- កម្ពុជា​គឺ​ជា​មហានគរ ជា​មហា​អំណាច​មាន​ទឹក​ដី​លាត​សន្ធឹង​គ្រប​ដណ្តប់​មួយ​ភាគ​ធំ​នៃ​អាស៊ី​អាគ្នេយ៍
- អាណាចក្រ​ខ្មែរ​មាន​អំណាច​ និង​ឥទ្ធិពល​ជា​ប្រទេស​ចក្រភព​មួយ មាន​ប្រទេស​មួយ​ចំនួន​នាំ​ស៊ួយ​សាអាករ​មក​ថ្វាយ​ស្តេច​ក្រុង​កម្ពុជា
សរុប​មក​កត្តា​មនុស្ស​និង​ពលកម្ម​មនុស្ស​ ជា​កត្តា​ចំបង​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង។
វប្បធម៌ទូទៅ ដោយ​ បេង ហេង និង​ ញឹម បាក់នង សាស្រ្តា​ចារ្យ​អក្សរ​សាស្ត្រ​មនុស្ស​សាស្ត្រ បោះពុម្ព ឆ្នាំ​១៩៩៤
សូម​ស្វែង​យល់​លំអិត​បន្ថែម​ក្នុង​សៀវភៅ អាទិទេព​ក្រុង​អង្គរ​ដោយ​ ថាត់ វ៉ាន់​ផាត និង កែវ​ សុភុន

ទស្សនៈវិទ្យា

១-   តើទស្សនវិជ្ជាជាអ្វី ?
ចំៈ- តាមទស្សនៈរបស់Pythagore: ទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត ។
- តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត ។
- តាមទស្សនៈរបស់ Platon:
ទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
- តាមទស្សនៈរបស់ Aristote:
ទស្សនវិជ្ជាគឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត
ហើយ ទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់ មនុស្ស។

២- តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់ ?
ចំៈ ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
- វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព ។
- ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផង ។
- ការខុសគ្នារវាងវិស័យទាំងពីរនេះគឺថា វិទ្យាសាស្ត្រនិមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មាន កម្មវត្ថុសិក្សាធំទូលាយ ។ ទស្សនវិជ្ជាយកចិត្តទុកដាក់ទៅ លើតំលៃ និង បុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូល នូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជា ព្រលឹង យុត្តិធម៌ និង អាទិទេពជាដើម ។

៣- តើទស្សនវិជ្ជា មានមុខងារអ្វីខ្លះ ?
ចំៈ ទស្សនវិជ្ជាមានមុខងារសំខាន់បីយ៉ាងគឺ៖
- ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការ រិះគន់ មូលបដិញ្ញា(ការអះអាង) និង ការសន្និដ្ឋាននៃ
វិទ្យាសាស្រ្តទាំងអស់ ។
- ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់ វិទ្យាសាស្ត្រ ។
- ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និង នាំវិទ្យាសាស្ត្រផ្សេងៗ ឲ្យមានឯកភាពគ្នា និង គាំទ្រគ្នាទៅវិញទៅមក ។

៤- តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ?
ចំៈ វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។
មាន៧ជំហានគឺ៖
- ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
- ការប្រមូលទិន្នន័យ
- ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
- ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
- ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
- ការរកឃើញនូវសច្ចភាព
- ការអនុវត្តនូវគោលការទាំងឡាយលើករណីជាក់ស្តែង ។

៥- តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?
ចំៈ មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។

2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។
3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។
4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)
5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។
6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។
៦- ចូរនិយាយអំពីវិធីដំបូងបង្អស់?
ចំៈ វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត ។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ ។
ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស ។

៧- តើមនុស្សមានប្រភពមកពីណា ?
ចំៈ ប្រភពរបស់មនុស្ស៖
- ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ(ស្វា) ។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត ។
- ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រមុះរបស់មនុស្ស រួចហើយមនុស្សក៏ក្លាយជាព្រលឹង ដែលមានជីវិត ។

៨- តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ ?
ចូរពន្យល់ ?

ចំៈ សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
- ទស្សនៈវិចារណញាណនិយមៈ បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
- ទស្សនៈសាសនាៈ ធម្មជាតិរបស់មនុស្សមានលក្ខណៈជា ព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
- ទស្សនៈជីវសាស្ត្រៈ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
- ទស្សនៈអាកប្បកិរិយានិយមៈ មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។

៩- តើមនុស្សខុសពីសត្វត្រង់ណា ?
ចំៈ មនុស្សខុសពីសត្វត្រង់៖
- មនុស្សចេះប្រើប្រាស់ភាសា
- មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
- មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
- មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
- មនុស្សចេះបង្កើតសោភណ្ឌភាព
- មនុស្សមានក្រមសីលធម៌
- មនុស្សមានសាសនា

១០- ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ ?
ចំៈ - ទ្រឹស្តីប្រធានវិស័យៈ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
- ទ្រឹស្តីវត្ថុវិស័យៈ អះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។

១១- ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
- Hunt : តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
- Perry : តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
- Moore : តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។
ដើម្បីក្លាយទៅជាមនុស្សមានតម្លៃត្រូវមានលក្ខណៈពិសេសពីរគឺ
- ចរិយាសម្បត្តិៈ
- វិជ្ជាសម្បត្តិៈ

១២- តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
ចំៈ គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖
- តម្លៃជីវសាស្ត្រ
- តម្លៃសេដ្ឋកិច្ច
- តម្លៃខាងអារម្មណ៍
- តម្លៃសង្គម
- តម្លៃបញ្ញា
- តម្លៃសីលធម៌
- តម្លៃសោភ័ណ្ឌវិជ្ជា
- តម្លៃសាសនា

១៣- ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា?
ចំៈ បានជាយើងត្រូវសិក្សា សីលវិជ្ជា ពីព្រោះ៖
- ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ ។
- មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត ។
- ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
- សីលធម៌ប្រឹងប្រែងបង្ហាញមនុស្សនូវតម្លៃពិតនៃជីវិត ហើយ វាជំរុញឲ្យមនុស្សស្វែងរកតម្លៃទាំងនោះ ។

១៤- ចូរនិយាយអំពី៖
ក- ពុទ្ធប្រវត្តិសង្ខេប
ខ- អរិយសច្ចៈ

ចំៈ
ក- ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធទ្រង់ប្រសូត្រ នៅថ្ងៃ សុក្រ ទី១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
នៅពេលប្រសូត្របាន ៥ ថ្ងៃ មានពួកព្រាហ្មណ៍ ៨ នាក់ បានដាក់ ឈ្មោះព្រះនាមព្រះអង្គថា សិទ្ធត្ថកុមារ ។ ក្នុងចំណោមព្រាហ្មណ៍ ទាំង ៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ បានទាយ ថា ព្រះរាជបុត្រនឹងបានត្រាស់ជាព្រះពុទ្ធអង្គនៅថ្ងៃអនាគត ។ កន្លងបានរយៈពេល ២ ថ្ងៃក្រោយមក ព្រះមាតាព្រះអង្គទ្រង់ ចូលទីវង្គត ។ នៅពេលព្រះអង្គមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា ។ ពេល ទ្រង់មានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានលួចចេញពីក្រៅ កំផែងវាំងដើម្បីដើរកំសាន្ត ក៏ស្រាប់តែទតឃើញនូវទេពនិម្មិត្ត ដែលស្តែងអំពីឆាកជីវិតមនុស្សគឺ កើត ចាស់ ឈឺ ស្លាប់ ដែល បណ្តាលឲ្យព្រះអង្គមានភាពភ័យរន្ធត់ជាខ្លាំង ហើយទ្រង់ក៏បាន ឃើញអ្នកបួសម្នាក់ដែលបណ្តាលឲ្យព្រះអង្គគិតថាមានតែទៅ បួសទេដែលអាចជៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ ទៅបាន ។ នៅពេលយប់កណ្តាលអធ្រាត ទ្រង់ក៏សម្រេចចិត្តលួចចាកចេញពី វាំងទៅបួសចោលក្រុមគ្រួសារសាច់ញាតិព្រះអង្គ ។ រយៈពេល ៦ ឆ្នាំកន្លងទៅ នៅថ្ងៃទី ១៥ កើតខែ ពិសាខ ឆ្នាំ រកា ព្រះអង្គបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ក្នុងការរកផ្លូវរំដោះទុក្ខសត្វលោក ។ នៅថ្ងៃ ១៥ កើត ខែ មាឃ ទ្រង់បាន ដាក់អាយុសង្ខារ ។ នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ព្រះអង្គ បានចូលបរិនិព្វាន ក្នុង ជន្មាយុ ៨០ វស្សា ។


ខ- អរិយសច្ចៈ គីជាការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ ។
- ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្តីពិត។ ទុក្ខធំៗមានៈ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និង មរណទុក្ខ។
- សមុទយអរិយសច្ចៈ គឺហេតុនៃទុក្ខជាសេចក្តីពិត។ ហេតុ ដែលនាំឲ្យមានទុក្ខមាន២គឺ អវិជ្ជា និង តណ្ហា ។
- និរោធអរិយសច្ចៈ គឺការបំបាត់ទុក្ខជាសេចក្តីពិត។ ដើម្បី បំបាត់ទុក្ខគេត្រូវបំបាត់អវិជ្ជា និង តណ្ហា ។
- មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយបំបាត់ទុកជាសេចក្តី ពិត ។ ដើម្បីបំបាត់ទុក្ខត្រូវដើរតាមផ្លូវកណ្តាល (មជ្ឈឹម បដិបទា ) ។

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.