iNeedSell.com: Free online ads. Post your Ad here.

17.12.54

ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ





មតិ​ប្រាកដ​និយម
ព្រះ ​សារីរិក​ធាតុ​របស់​គោតម​ពុទ្ធ​ត្រូវ​បាន​គេ​ជឿ​ថា ស្ថិត​នៅ​ភាស​ពេញ​តំបន់​អាស៊ី​ដែល​ជាទី​ចាប់​​កំណើត​នៃ​ព្រះ​ពុទ្ធ​សាសនា ​តាំង​ពី​ពេល​ធ្វើ​ឈាបនកិច្ច​ព្រះ​បរម​​សព​មក​ម៉្លេះ ។ តាម​ដំណាល​ថា បន្ទាប់​ពី​ធ្វើ​ឈាបនកិច្ច​រួច ​មាន​ចម្បាំង​​​ផ្ទុះ​ឡើង​​យ៉ាង​ខ្លាំង​ក្លា ​ដើម្បី​ដណ្ដើម​យក​ព្រះ​សារីរិកធាតុ ហើយ​ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នេះ ភាគី​ជម្លោះ​ទាំង​ឡាយ​បាន​យល់​ព្រម​ធ្វើ​ការ​​បែង​ចែក​ព្រះ​សារីរិកធាតុ​​ជា ៨ ចំណែក និង​ត្រូវ​បាន​បាំង​ដោយ​ក្លស់ (ឆត្រ) ដែល​ក្រោយ​មក ​ក្លស់​បាន​​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​សិល្បៈ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា ។ ​សារីរិកធាតុ​​ចំណែក​និមួយៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នគរ​ជា​ច្រើន​ដើម្បី​ បញ្ចុះ​នៅ​ក្នុង​ស្ដូប (ចេតិយ) សម្រាប់​គោរព​បូជា ។ តាម​ដំណាល​បាន​បន្ត​ទៀត​ថា ប្រហែល​ ១០០ ឆ្នាំ​ ក្រោយ​មក មាន​ស្ដេច​មួយ​អង្គ​ឈ្មោះ អសុកា ជាក្សត្រ​ដែល​មាន​ជំនឿ​មុតមាំ ជ្រះ​ថ្លា​​​លើ​ពុទ្ធ​សាសនា បាន​ផ្សព្វផ្សាយ​លទ្ធិសាសនា​នេះ​​ដុះ​ដាល និង​បាន​ប្រមែ​ប្រមូល​សារីរិកធាតុ​ទាំង​អស់ ហើយ​បាន​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​ស្ដូប​ចំនួន ៨៤០០០ ដែល​បច្ចុប្បន្ន​ស្ដូប​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កាន់​ព្រះពុទ្ធ​ សាសនា​នានា​នៅ​អាស៊ី ។ អ្នក​មាន​ជំនឿ​ភាគ​ច្រើន​ជឿជាក់​ថា សារីរិកធាតុ​ទាំង​នេះ​បាន​សម្ដែង​នូវ​អម្ភូត​ហេតុ​​ពិសិដ្ឋ​ដ៏​មហស្ចារ្យ ។ សារីរិកធាតុ​ភាគ​ច្រើន​មាន​រូប​រាង​ដូចជា​គុលិកា​គុជ​តូចៗ ខ្លះ​​​​ស្រអាប់ ខ្លះ​​​​ថ្លា មាន​ពណ៌​ផ្សេងៗ តាម​ជំនឿ​ថា ផ្នែក​ផ្សេងៗ​នៃ​​រាង​កាយ​ព្រះ​សម្ពុទ្ធ ​ផ្ដល់​នូវ​សារីរិកធាតុ​ពណ៌​ផ្សេង​គ្នា ។ ព្រះ​សារីរិកធាតុ​​មួយ​ចំនួន​ធំ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ស្ដូប ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បែង​ចែក​ដោយ​ព្រះ​សង្ឃ​ទៅ​ឲ្យ​​អ្នក​ដែល​មាន​ ជំនឿ​ដើម្បី​​រក្សា​ទុក​គោរព​បូជា​លក្ខណៈ​គ្រួសារ ដែល​ករណី​ដូច​នេះ​មាន​តិច​តួច​បំផុត ។ ដោយ​ហេតុថា​ ព្រះ​សារីរិកធាតុ​​ជា​វត្ថុ​​ពិសិដ្ឋ សក្តិសិទ្ធិ ប្រកប​ដោយ​មហិទ្ធិឫទ្ធិ​ គឺ​ត្រូវ​បាន​ដាក់​ដំកល់​​ជា​សាធារណៈ​ដើម្បី​គោរព​បូជា​រួម​គ្នា​ក្នុង​ ចំណោម​អ្នក​ដែល​មាន​ជំនឿ​ទាំង​ឡាយ ។​

ការអត្ថាធិប្បាយ​តាម​បែប​សាសនា
ព្រះ ​ពុទ្ធ​កិច្ច​ គឺ​កិច្ច​ដែល​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​ទ្រង់​ប្រតិបត្តិ​ជានិច្ច ​ក្រោយ​អំពី​ត្រាស់​ដឹង​នូវសព្វញ្ញតញ្ញាណ​ដោយ​បញ្ញា​ដ៏​កំពូល​របស់​ព្រះអង្គ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បំពេញ​ពុទ្ធ​ចរិយា​ដែល​ជា​ប្រយោជន៍​ដល់​សត្វ​ លោក ទ្រង់​ត្រាស់​សម្ដែង​ធម៌​ប្រោស​វេនេយ្យ​សត្វ​ដោយ​ព្រះ​មហា​ករុណា​របស់​ព្រះ​ អង្គ ទ្រង់​ដឹក​នាំ​សត្វ​លោក​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ ឲ្យ​តាំង​នៅ​ក្នុង​សរណៈ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​ឲ្យ​បន្លុំ​អមត​ធម៌ មិន​ថា​ព្រះ​អង្គ​គង់​ក្នុង​ទី​ណា​ទេ ព្រះ​អង្គ​ទ្រង់​មិន​លះ​នូវ​កិច្ច​៥​យ៉ាង​គឺ ​កិច្ច​ក្នុង​បុរេភត្ត កិច្ច​ក្នុង​បច្ឆាភត្ត កិច្ច​ក្នុង​បឋម​យាម កិច្ច​ក្នុង​មជ្ឈិម​យាម និង​កិច្ច​ក្នុង​បច្ឆិម​យាម ដូច​បោរាណាចារ្យ​ប្រព័ន្ធ​ជា​គាថា​ទុក​ថា ៖
«ព្រះ ​សម្មាសម្ពុទ្ធ​ជា​ចម្បង​ជាង​អស់​អ្នក​ប្រាជ្ញ ទ្រង់​ជម្រះ​នូវ​ពុទ្ធ​កិច្ច​ទាំង​ឡាយ​៥​ប្រការ​នេះ គឺ​ក្នុង​ពេល​ព្រឹក​ទ្រង់​ត្រាច់​ទៅ​បិណ្ឌ​បាត​១ ក្នុង​ពេល​ល្ងាច​ទ្រង់​សម្ដែង​ធម៌​ទេសនា​១ ក្នុង​ពេល​ព្រលប់​ទ្រង់​ប្រទាន​ឱវាទ​ដល់​ពួក​ភិក្ខុ​១ ក្នុង​ពេល​អាធ្រាត​ទ្រង់​ដោះ​ប្រស្នា​នៃ​ទេវតា​១ ក្នុង​ពេល​ជិត​ភ្លឺ​ទ្រង់​ប្រមើល​មើល​នូវ​សត្វ​លោក​ដែល​គួរ​ត្រាស់​ដឹង​និង​ មិន​គួរ​ត្រាស់​ដឹង​១ ។» 

ព្រះ ​ពុទ្ធ​អង្គ​ទ្រង់​បំពេញ​ពុទ្ធកិច្ច​អស់​៤៥ ឆ្នាំ​ហើយ ក្នុង​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ មុន​ពុទ្ធ​សករាជ​១​ថ្ងៃ ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​ក្រោម​សាលព្រឹក្ស​ទាំង​គូ ដោយ​អនុបាទិសេស​និព្វាន ។ ព្រះ​បរម​សព​នៃ​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ ត្រូវ​ពួក​មនុស្ស ទេវតា ព្រហ្ម ជាដើម​នាំ​គ្នា​បូជា​យ៉ាង​សន្ធឹក​សន្ធាប់​ជាទី​បំផុត ហើយ​បាន​ដង្ហែ​យក​ទៅ​បូជា​ត្រង់​មកុដ​ពន្ធន​ចេតិយ ។ ក្នុង​ថ្ងៃ​ទី​៧ បន្ទាប់​ពី​ព្រះអង្គ​ទ្រង់​បរិនិព្វាន ព្រះ​បរមសព​ដែល​តម្កល់​លើ​ចិតកាធាន ត្រូវ​ភ្លើង​ឆេះ​ឡើង​ដោយ​អំណាច​នៃ​ទេវតា​បណ្ដាល​ឲ្យ​ឆេះ​ព្រះ​បរមសព​នៃ​ព្រះ ​ដ៏​មាន​ព្រះភាគ​អស់​រូបរាង​កាយ ធារទឹក​បាន​ធ្លាក់​ហូរ​ចុះ​ពី​លើ​អាកាស​បាន​ពន្លត់​ចិតកាធាន​របស់​ ព្រះសាស្ដា នៅ​សល់​តែ​ព្រះបរមធាតុ​នៃ​ព្រះ​ដ៏​មាន​ព្រះភាគ​ប៉ុណ្ណោះ ។ ពួក​មល្ល​ក្សត្រ​បាន​អារាធនា​ព្រះបរម​សារីរិក​ធាតុ​ទាំង​អស់​ទៅ​ដាក់​ទុក​ ក្នុង​សុវណ្ណទោណ​ប្រោស​ព្រំ​ដោយ​ទឹក​ក្រអូប​គ្រប់​ប្រភេទ រោយរាយ​គន្ធជាតិ​ក្នុង​សុវណ្ណទោណ ហើយ​បាន​នាំ​សុវណ្ណទោណ​ទៅ​ប្រតិស្ឋាន​លើ​ដំរី​ដែល​ប្រដាប់​តាក់​តែង​ហើយ និង​បូជា​ដោយ​វត្ថុ​ទាំង​ឡាយ​ដោយ​មាន​កម្រង​ផ្កា និង​គ្រឿង​ក្រអូវ​ជា​ដើម ហើយ​ក៏​នាំ​យក​ព្រះ​បរម​សារីរិក​ធាតុ​ចូល​ទៅ​កាន់​ក្នុង​នគរ តម្កល់​ទុក​លើ​សត្តរតន​មយបល្ល័ង្ក គឺ​បល្ល័ង្ក​ដែល​ធ្វើ​ដោយ​រតន​៧​ប្រការ ក្នុង​សណ្ឋាគារ​បាំង​ស្វេតឆ័ត្រ​ពី​ខាងលើ ហើយ​នាំ​គ្នា​រៀបចំ​ធ្វើ​សក្ការបូជា​ចំពោះ​ព្រះ​បរម​សារីរិកធាតុ​នៃ​ព្រះ​ដ៏ ​មាន​ព្រះភាគ រហូត​អស់​៧​ថ្ងៃ​ទៀត ។ 

នៅ ​ក្នុង​គម្ពីរ​ពុទ្ធវំស​របស់​ប្រទេស​ភូមា (ច្បាប់​ឆដ្ឋសង្គាយនា) និង​គម្ពីរ​ពុធ្ធវំស (ច្បាប់​មហាចុឡាតិបិដក ភាគ​៣៣ ទំព័រ​៥៧៩ ប្រទេស​ថៃ) មាន​បាលី​ប្រាកដ​ពណ៌នា​ពី​រឿង​ព្រះធាតុ​នេះ តែ​ក្នុង​គម្ពីរ​ពុទ្ធវំស​បិដក​ខ្មែរ​យើង​លេខ​៧៧ គ្រាន់​តែ​លើក​យក​បាលី​ពី​បិដក​ភូមា​មក​ដាក់​ជា​លេខ​យោង​ត្រង់​ទំព័រ​២៣៧ បន្ទាត់​ទី​១០ ប៉ុណ្ណោះ ។

ឯ​បាលី​នោះ​ថា ៖

«ព្រះ ​សារីរិកធាតុ​ទាំង​ឡាយ​នោះ ដែល​មិន​បែក​ចេញ​មាន ៧ អង្គ​គឺ ព្រះ​ឧណ្ហីស​ធាតុ (ឆ្អឹង​ថ្ងាស) ១ ព្រះ​ទាឋ​ធាតុ (ចង្កូម​កែវ) ៤ ព្រះ​អក្ខក​ធាតុ (ឆ្អឹង​ដង​កាំបិត) ២ ព្រះ​សារីរិក​ធាតុ​ដ៏​សេស​សល់​ក្រៅ​ពី​នោះ​សុទ្ធ​តែ​បែក​ចេញ (ជា​ចំណែក​តូចៗ) ។»

ព្រះ ​បរម​ធាតុ​ទាំង​ឡាយ​មាន​ខ្នាត​ផ្សេងៗ​គ្នា​គឺ ព្រះ​ធាតុ​ខ្នាត​ធំ​ មាន​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​បាយ ព្រះ​ធាតុ​ខ្នាត​កណ្ដាល ​មាន​ទំហំ​ប៉ុន​កំណាត់​គ្រាប់​អង្ករ​បាក់ ព្រះ​ធាតុ​ខ្នាត​តូច មាន​ទំហំ​ប៉ុន​គ្រាប់​ស្ពៃ ។

ព្រះ ​បរម​ធាតុ​ទាំង​ឡាយ មាន​ពណ៌​ផ្សេងៗ​គ្នា​គឺ ព្រះ​ធាតុ​ខ្នាត​ធំ​មាន​ពណ៌​ដូច​មាស ព្រះ​ធាតុ​ខ្នាត​កណ្ដាល​មាន​ពណ៌​ដូច​កែវ​មុក្ដា ព្រះ​ធាតុ​ខ្នាត​តូច​មាន​ពណ៌​ដូច​ផ្កា​ម្លិះ រួម​ទាំង​អស់​ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។

នៅ​ក្នុង​គម្ពីរ​សុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វាន​សូត្រ ៥/៣៤៧ បាន​សម្ដែង​ថា ៖

«ចុះ ​ព្រះ​ធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ​បរម​សាស្ដា​បែក​ជា​ចំណែក​ប៉ុន្មាន ? មិន​បែក​ប៉ុន្មាន​ដែរ ? ព្រះ​បរម​ធាតុ​ព្រះ​សម្មាសម្ពុទ្ធ​នៃ​យើង​ មិន​បែក​ជា​ចំណែក​តូចៗ​មាន ៧ គឺ ព្រះ​ចង្កូម​កែវ ៤ ដង​កាំបិត ២ ថ្ងាស ១ ឯ​ព្រះ​ធាតុ​ដ៏​សេស​សល់​ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​ចំណែក​តូចៗ ។ បណ្ដា​ព្រះ​ធាតុ​ទាំង​នោះ ព្រះ​ធាតុ​តូច​បំផុត​ប៉ុន​គ្រាប់​ស្ពៃ ព្រះ​ធាតុ​ខ្នាត​កណ្ដាល​ប៉ុន​គ្រាប់​អង្ករ​បាក់​ពាក់​កណ្ដាល ព្រះ​ធាតុ​ខ្នាត​ធំ​បំផុត​ប៉ុន​គ្រាប់​សណ្ដែក​បាយ​បាក់​ពាក់​កណ្ដាល ។»

សេចក្ដី ​បញ្ជាក់ៈ នៅ​ក្នុង​បទ​នមស្សការ​ត្រង់​ធាតុ​ចេតិយ​នមស្សការ​គាថា ដែល​រៀប​រៀង​ដោយ បណ្ឌិត សែម សូរ ក្នុង​សៀវភៅ​ប្រជុំ​ភាណវារ​បាលី​ប្រែ​ពិស្ដារ ត្រង់​ទំព័រ​៣០៣ បន្ទាត់​ទី​១៣ ដែល​គាថា​នេះ​បាន​ដក​ចេញ​ពី​គម្ពីរ​បឋម​សម្ពោធិ​ត្រង់​ទំព័រ​២៦០ តែ​មិន​ត្រឹម​ត្រូវ​តាម​គម្ពីរ​ព្រះ​ត្រៃ​បិដក ដែល​មាន​ក្នុង​គម្ពីរ​ពុទ្ធវំស​បិដក​លេខ​៧៧ ទំព័រ​២៣៧ បន្ទាត់​ទី​១១ នោះ​ទេ ។ ដូច​គាថា​ក្នុង​ព្រះ​ត្រៃ​បិដក​​ថា មុត្តា​វណ្ណា ច មជ្ឈិមា ព្រះធាតុ​ខ្នាត​កណ្ដាល​មាន​ពណ៌​ដូច​កែវ​មុក្ដា តែ​ក្នុង​បឋម​សម្ពោធិ និង​យើង​ធ្លាប់​សូត្រ​មក​ថា មជ្ឈិមា ផលិកប្បភា ព្រះធាតុ​ខ្នាត​កណ្ដាល​មាន​ពណ៌​ដូច​កែវ​ផលិក ដូច្នេះ​គាថា​នេះ ប្រាកដ​ជា​មិន​ត្រឹម​ត្រូវ​តាម​ព្រះត្រៃ​បិដក​ទេ ។ ដូច​គាថា​ក្នុង​ព្រះត្រៃបិដក​មួយ​បាទ​ទៀត​ថា ខុទ្ទកា មកុលវណ្ណា ច ព្រះ​ធាតុ​ខ្នាត​តូច​មាន​ពណ៌​ដូច​ផ្កា​ម្លិះ ស្រាប់​តែ​ក្នុង​បឋម​សម្ពោធិ និង​យើង​ធ្លាប់​សូត្រ​មក​ថា ខុទ្ទកា ពកុលវណ្ណា ព្រះធាតុ​ខ្នាត​តូច​មាន​ពណ៌​ដូច​ផ្កា​ថ្កុល បាទ​គាថា​នេះ ក៏​មិន​ត្រឹម​ត្រូវ​តាម​ព្រះត្រៃ​បិដក និង​អដ្ឋកថា ព្រោះ​ហេតុ​នេះ មិន​អាច​កាន់​យក​បាន​ឡើយ ។ តាម​ពិត​ មកុល ស័ព្ទ​មិនមែន​ប្រែ​ថា ផ្កា​ម្លិះ​តែ​ម្ដង​ទេ តែ​ក្នុង​គាថា​នេះ អាស្រ័យ​ច្បាប់​ឆ័ន្ទ​ទើប​កាត់​ពាក្យ សុមនៈ ចេញ​ដែល​ប្រែ​ថា ផ្កា​ម្លិះ​នោះ ។ ពាក្យ​ថា មកុល ក្នុង​គម្ពីរ​អភិធានប្បទីបិកា និង​អភិធានប្បទីបិកា​ដីកា​ត្រង់​សូត្រ​៥៤៤ ថា មកុល (មុច មោចនេ + ឧល) ប្រែ​ថា ផ្កា​ឈើ​ក្ដោប ឬ​ផ្កា​ឈើ​ក្រពុំ វិ. មុចតីតិ មកុលោ ផ្កា​ឈើ​ដែល​លាស់​ចេញ ឈ្មោះ​ថា មកុល (អាទេស គឺ​ផ្លាស់ ឧ ជា អ, ច ជា ក) ។ មាន​ក្នុង​អដ្ឋកថា មជ្ឈិម​និកាយថា កមលុប្បលាទីនី ឯកស្មឹ កាលេ វិកសន្តិ ឯកស្មឹ មកុលនិ ហោន្តិ ។ ផ្កា​ឈូក​ក្រហម និង​ឧប្បល​ជា​ដើម​តែង​រីក​ក្នុង​វេលា​មួយ​ តែង​ក្ដោប​ទៅ​ក្នុង​វេលា​មួយ ។ ចុះ​ពាក្យ​ថា មកុល ប្រែ​ថា ក្ដោប ឬ​ក្រពុំ ហេតុ​អ្វី​បាន​ជា​ហ៊ាន​ប្រែ​ថា ផ្កា​ម្លះ​នោះ​ទៅ​វិញ ? បាន​ជា​ហ៊ាន​ប្រែ​ថា​ផ្កា​ម្លិះ​នោះ ព្រោះ​អាង​គម្ពីរ​សុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វាន​សូត្រ ៥/៣៤៧ ថា ៖

«ព្រះ​ធាតុ​ទាំង​ឡាយ​ដែល​នៅ​សេស​សល់​ប្រាកដ ដូច​ផ្កា​ម្លិះ​ក្រពុំ​ខ្លះ ដូច​កែវ​មុក្ដា​ដ៏​ស្អាត​ខ្លះ ដូច​លម្អិត​មាស​ខ្លះ ។»

ដូច្នេះ ​ក្នុង​អដ្ឋកថា​បាន​បញ្ជាក់​ហើយ​ថា សុមនមកុលសទិសា ប្រាកដ​ដូច​ផ្កា​ម្លិះ​ក្រពុំ​ជាក់​ច្បាស់​ទៅ​ហើយ និង​គម្ពីរ​ជិនកាលមាលីបករណ៍ (១/៣៩) បាន​សម្ដែង​ថា ៖

«បណ្ដា ​ព្រះ​បរម​សារីរិកធាតុ​នោះ ព្រះ​ធាតុ​ខ្នាត​តូច​ប៉ុន​គ្រាប់​ស្ពៃ ។ ព្រះធាតុ​កណ្ដាល​ប៉ុន​គ្រាប់​អង្ករ​បាក់​ពាក់​កណ្ដាល ។ បណ្ដា​ព្រះ​បរម​សារីរិកធាតុ​នោះ ព្រះ​ធាតុ​ខ្នាត​តូច​មាន​ពណ៌​ប្រាកដ​ដូច​ផ្កា​ម្លិះ​ក្រពុំ ។ ព្រះ​ធាតុ​កណ្ដាល​មាន​ពណ៌​ប្រាកដ​ដូច​កែវ​មុក្ដា​ដ៏​ស្អាត ។ ព្រះ​ធាតុ​ខ្នាត​ធំ​មាន​ពណ៌​ប្រាកដ​ដូច​ជា​មាស ។»

ព្រម ​ទាំង​ក្នុង​គម្ពីរ​បបញ្ចសូទនី​អដ្ឋកថា មជ្ឈិមនិកាយ ពាកុល​សូត្រ​ត្រង់​សុញ្ញតវគ្គ​បាន​បញ្ជាក់​ធាតុ​ព្រះ​ពាកុលៈ​មាន មកុល ស័ព្ទ​ដែរ​ថា ៖

«ព្រះ​ធាតុ​ទាំង​ឡាយ​នោះ​ឯង​នៅ​សេល​សល់​ប្រាកដ​ដូច​ផ្កា​ម្លិះ​ក្រពុំ ។»

តាម ​ទឡ្ហីករណ៍​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ព្រះ​ធាតុ​ខ្នាត​តូច​គឺ​មាន​ពណ៌​ដូច​​ផ្កា​ម្លិះ​ក្រពុំ មិន​មែន​ពណ៌​ដូច​ផ្កា​ថ្កុល​ទេ ដោយ​ហេតុ​ថា​ពាក្យ ពកុល មិន​មាន​ក្នុង​បិដក និង​អដ្ឋកថា​ដែល​ជា​ច្បាប់​ដើម​​នោះ​ទេ ។ ដូច្នេះ​ យើង​ទាំង​អស់​គ្នា​គប្បី​កែ​បទ​នមស្សការ​នេះ​ឲ្យ​ត្រឹម​ត្រូវ​តាម​ព្រះ​ត្រៃ ​បិដក និង​អដ្ឋ​កថា​វិញ ។

នៅ​ក្នុង​សុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វាន​សូត្រ​ប្រាប់​ថា ៖

«ព្រះ​បរមធាតុ​រួម​ទាំង​អស់ ១៦ នាឡិ ដោយ​នាឡិ​តាម​ប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។»

នៅ​ក្នុង​សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖

«ព្រះ​បរម​ធាតុ​របស់​ព្រះ​សម្ពុទ្ធ​មាន​ចក្ខុ មាន​ចំនួន ៨ ទោណ ។»

យើង ​ត្រូវ​គិត​ពី​មាគធ​នាឡិ (បាកតិ​នាឡិ) និង​ទោណ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ដឹង​ពី​ប្រមាណ​នៃ​ព្រះ​ធាតុ​នេះ ។ តាម​គម្ពីរ​អភិធានប្បទិបិកា គាថាទី​៤៨២‑៣ ត​ទៅ ៖

·         ១ បសតៈ ជា ១ កុឌុវៈ

·         ៤ កុឌុវៈ ជា ១ បត្ថៈ

·         ៤ បត្ថៈ ជា អាឡ្ហក

·         ៤ អាឡ្ហក ជា ១ ទោណ ។

តាម ​មាត្រា​វាស់​នេះ ស​ឲ្យ​ឃើញ​ថា ៤ កំបង់​ដៃ​ ស្មើ ១ បត្ថៈ គឺ ១ នាឡិ តាម​ប្រក្រតី ។ ដូច​ពាក្យ​ក្នុង​វិសុទ្ធិមកញក មហាដីកា (២/១៦៧) ថា ៤ កឌុវៈ ជា ១ នាឡិ ។

ក្នុង ​សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និង​ក្នុង​សមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះ​ថា បត្ថៈ គឺ​មាន​ប្រមាណ​ប៉ុន​នាឡិ​ត្រឹម​ល្ម​ដើម្បី​ចិញ្ចឹម​បុរស​ម្នាក់ៗ​ឲ្យ​ ប្រព្រឹត្ត​ទៅ​បាន ។

សរុប​ព្រះ​ធាតុៈ

៤ កុឌុវៈ ជាមួយ​នាឡិ​តាម​ប្រក្រតី ៤ នាឡិ​តាម​ប្រក្រតី ជាមួយ អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ ដូច្នេះ ៤ x ៤ = ១៦ គឺ ១៦ នាឡិ​តូច​ស្មើ ១ ទោណ ។

ព្រះ ​បរម​សិរីរិកធាតុ​សរុប​ទាំង​អស់​មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះ​តាម​ន័យ​ក្នុង​អដ្ឋកថា ។ តែ​ព្យញ្ជនៈ​ក្នុង​សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះ​បរម​សារីរិក​ធាតុ​របស់​សម្ពុទ្ធ​មាន​ចក្ខុ​មាន​ចំនួន ៨ ទោណ ។ បើ​មាន​ ៨ ទោណ មែន​នោះ​គឺ ១៦ x ៨ = ១២៨ នាឡិ ទៅ​ហើយ តែ​អដ្ឋកថា​បញ្ជាក់​ថា មាន​តែ ១៦ នាឡិ​ធម្មតា​ប៉ុណ្ណោះ ។ ហើយ​គួរ​ឲ្យ​សង្ស័យ​ដល់​អ្នក​សិក្សា​ទៀត​នោះ គឺ​ក្នុង​សារត្ថទីបនីដីកា (១/២២៣) ព្រះ​សារីបុត្រ​ជា​គន្ថរចនាចារ្យ​បាន​ខៃ​ពន្យល់​ពី​ព្រះ​ធាតុ​ដែល​បាន​ត​មក​ ពី​រាមគ្រាម​ចំនួន ១ ទោណ ថា ៖

«ពាក្យ ​ថា ត្រឹម ១ ទោណ គឺ​ស្មើ​ប្រមាណ ១៦ នាឡិ ដោយ​នាឡិ​មគធ ។ តាម​ក្នុង​ដីកាខៃ​ពន្យល់​ព្រះ​បរម​ធាតុ​មាន​ចំនួន ១២៨ នាឡិ តែ​តាម​ពិត ព្រះ​បរម​ធាតុ​មាន​តែ ១៦ នាឡិ ស្មើ​នឹង ១ ទោណ ទេ ។»

ចុះ ​ពាក្យ​ថា ព្រះ​បរមធាតុ​មាន ៨ ទោណ ដែល​មាន​ក្នុង​សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ​១៦ ទំព័រ​៣៤៩ បន្ទាត់​ទី​១០ នោះ​យ៉ាង​ណា​ទៅ​វិញ ? ពាក្យ​នេះ​អដ្ឋកថា​ប្រាប់​ថា ៖

«ក៏ ​គាថា​ទាំង​ឡាយ​មាន​ពាក្យ​ជា​ដើម​ថា ព្រះបរមធាតុ​របស់​ព្រះ​សម្ពុទ្ធ​មាន​ចក្ចុ​ មាន​ចំនួន ៨ ទោណ ដូច្នេះ​ជា​ដើម គឺ​ព្រះ​ថេរៈ​ទាំង​ឡាយ អ្នក​នៅ​ក្នុង​កោះ​តាម្ពបណ្ណិទ្វីប (ប្រទេស​សិរីលង្កា​សព្វថ្ងៃ) ពោល​ទុក​ហើយ ។»

តាម ​គាថា​ពន្យល់​ក្នុង​គម្ពីរ​បឋមសម្ពោធិ​ត្រង់​ទំព័រ​២៦១ បាន​ចង្អុល​បង្ហាញ​ប្រាប់​ថា ព្រះ​ថេរៈ​ក្នុង​កោះ​តាម្ពបណ្ណិទ្វីប​នោះ​មិន​បាន​គិត​ពី​មាត្រា​វាស់​ទេ លោក​ចង​គាថា​ឲ្យ​គិត​យ៉ាង​នេះ​ថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បី​គម្ពីរ​ដទៃ​មាន​គម្ពីរ​ជិនកាលមាលីបករណ៍ (១/៣៩) ក៏​បាន​ពន្យល់​យ៉ាង​ជាក់​ច្បាស់​ដែរ​ថា ក៏​ធាតុ​ទាំង​ឡាយ​របស់​ព្រះ​ដ៏​មាន​ព្រះភាគ​នៃ​យើង​មាន​ត្រឹម ១៦ នាឡិ ។

ហើយ ​ធ្វើ​ឲ្យ​យើង​លែង​សង្ស័យ​គ្រាន់​ពាក្យ​ថា ៨ ទោណ ដែល​មាន​ក្នុង​បិដក​ទៀត​នោះ ព្រោះ​ក្នុង​អដ្ឋកថា (៥/៣៥៦) បាន​បញ្ជាក់​ពី​ព្រះ​ធាតុ​ចែក​ឲ្យ​ទៅ​ទាំង ៨ នគរ​នោះ​ថា ៖

«ព្រះ​រាជា និង​ព្រាហ្មណ៍​អ្នក​ក្នុង​នគរ​និមួយៗ បាន​ទទួល​ចំណែក​ព្រះ​ធាតុ​ ២ នាឡិៗ (ក្នុង​មួយ​នគរៗ) ។»

ចំណែក​ព្រះ​ធាតុ​ដែល​ប្រទេស​សិរីលង្កា​បាន​ត​មក​ពី​រាមគ្រាម​នោះ ក៏​បាន​ចំណែក​តែ​ ២ នាឡិ​ដែរ មិន​មែន ១៦ នាឡិ ដូច​ដីកា​ពោល​នោះ​ទេ ។

ដូច្នេះ​សរុប​គ្រប់​គម្ពីរ​មក ព្រះ​បរម​ធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។

ខ្នាត ពណ៌ និង បរិមាណ របស់​សម្ភិន្នធាតុ

ព្រះធាតុ​ខ្នាត​ធំ

1.       ខ្នាតៈ   គ្រាប់​សណ្ដែក​បាយ

2.       ពណ៌ៈ   ពណ៌មាស

3.       បរិមាណៈ   ៥ នាឡិ

ព្រះ​ធាតុ​ខ្នាត​កណ្ដាល

1.       ខ្នាតៈ   ប៉ុន​គ្រាប់​អង្ករ​បាក់

2.       ពណ៌ៈ   កែវ​មុក្ដា

​​​​  3.       បរិមាណៈ   ៥ នាឡិ

ព្រះធាតុ​ខ្នាត​តូច

 1.       ខ្នាតៈ   ប៉ុន​គ្រាប់​ស្ពៃ

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.