iNeedSell.com: Free online ads. Post your Ad here.

30.12.54

ជីវិតបានកម្រៃត្បិតចេះលៃពេលវេលា



យើងមិនអាចបែងចែកពេលវេលាឲ្យដាច់ស្រឡះថា ពេលវេលាណាមានតម្លៃជាងពេលវេលាណាទេ ឬថា ពេលព្រឹកមានតម្លៃជាង ពេលរសៀលឬពេលរសៀលមានតម្លៃជាងពេលល្ងាចនោះទេ ទាំងមិនអាចវិនិច្ឆ័យកំលុងពេលវេលាណានៃជីវិតមានតម្លៃច្រើនបំផុតបានទេ រាល់ពេល រាល់ខណៈ ឬ រាល់វេលាសុទ្ធតែមានតម្លៃស្មើគ្នា គ្រាន់តែថាពេលវេលាដែលហូរចូលមកក្នុងជីវិតរបស់យើងនៅខណៈនោះជាពេលវេលាដែលជីវិតរបស់យើងកំពុងតែ

ធ្វើអ្វី ពេលវេលាចេះតែរំកិលទៅមុខជារឿយ ៗ នាឡិកាជាគ្រឿង សម្គាល់ថាពេលវេលាដើរទៅមុខជារឿយ ៗ ប្រការដែលសំខាន់បំផុត គឺថា តើយើងបានធ្វើអ្វីខ្លះនៅខណៈនោះ ៗ សមដូចពុទ្ធតម្រាស់ថា "ខណោ វោ មា ឧបច្ចគា ខណៈកុំបានកន្លងហួសអ្នកទាំងឡាយឡើយ" ពុទ្ធតម្រាស់នេះសម្តែងឲ្យឃើញថា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ក្រើនរំលឹកយើងឲ្យស្គាល់គុណតម្លៃនៃពេលវេលា រាល់ ៗ ខណៈដែលកន្លងហួសទៅ ស្មើនឹងរាល់ ៗ កម្រៃដែលគួរទទួលបានសម្រាប់ជីវិតក៏កន្លងហួសទៅដែរ ហេតុនោះ គួរប្រញាប់ក្រេបយកកម្រៃពីពេលវេលាក្នុងកំលុងពេលដែលជីវិតកំពុងតែប្រព្រឹត្តទៅ ព្រោះថា ពេលវេលាមិនរង់ចាំយើងទេ ពេលវេលាចេះតែវិលទៅមុខដោយឥតឈប់ឈរ ឬថា ពេលវេលា កំពុងតែហូរកួចយកជីវិតសត្វលោកទៅរាល់ៗខ្យល់ដង្ហើមចេញចូល យើងត្រូវរស់នៅប្រណាំងប្រជែងជាមួយនឹងពេលវេលា ការចេះលៃលកពេលវេលាឲ្យជីវិតចាត់ជាជម្លាសឈ្លាសវៃមួយដែលម្ចាស់ជីវិតត្រូវកសាងកម្រៃឲ្យដល់ខ្លួនឯង កម្រៃជីវិតនៅទីនេះ គឺ អំពើល្អដែលចូលទៅតាក់តែងចិត្តគំនិតរបស់ម្ចាស់ជីវិតឲ្យប្រសើរឡើង រាប់ចាប់តាំងពីការដែលចិត្តអាចគិតក្នុងផ្លូវល្អបាន មាត់អាចនិយាយពាក្យសម្តីល្អប្រពៃបាន និង កាយអាចធ្វើអំពើដែលមានប្រយោជន៍បាន ជាដើម មនុស្សជាច្រើននៅសព្វថ្ងៃនេះ តែងបណ្តោយពេលវេលាឲ្យកន្លងហួសទៅដោយឥតបើគិតថា ពេលវេលានោះអាចកសាងកម្រៃជីវិតឲ្យដល់ខ្លួនឯងបានទេ ពេលវេលាកន្លងហួសទៅ វ័យរបស់ជីវិតក៏កន្លងហួសទៅដែរ សមដូចពុទ្ធតម្រាស់ថា "អតិបតតិ វយោ ខណោ តថេវ វ័យតែងកន្លងហួសទៅដូចយ៉ាងខណៈហ្នឹងឯង" ការលៃលកពេលវេលាឲ្យមានតម្លៃអាស្រ័យទៅលើម្ចាស់ជីវិតនីមួយ ៗចេះចាត់ចែងហ្នឹងឯង អ្នកខ្លះត្រូវការចំណេះដឹងក៏ចំណាយពេលវេលាទៅសិក្សារៀនសូធ្យ ឬ ត្រងត្រាប់ស្តាប់អ្វីៗដែលជួយចម្រើនសតិបញ្ញា ឬអ្នកខ្លះត្រូវការផ្លែផ្កាពីរុក្ខជាតិដែលខ្លួនដាំបណ្តុះ ក៏ខិតខំជ្រួយដី ដាក់ជី ស្រោចទឹកជាដើម យើងម្នាក់ ៗសុទ្ធតែមានពេលវេលា ស្មើគ្នា គឺ ២៤ ម៉ោងដូចគ្នា ប៉ុន្តែពេលវេលារបស់អ្នកណានឹងមានគុណតម្លៃជាងក៏ស្រេចតែការលៃលករបស់មនុស្សម្នាក់ ៗ ។

ទោះបីពេលវេលាកន្លងហួសទៅជារឿយ ៗ ដោយឥតវិលត្រឡប់មកវិញក៏ដោយ ប៉ុន្តែយើងមិនត្រូវបណ្តោយខ្សែជីវិតឲ្យហូរទៅតាមក្រសែពេលវេលានោះទេ ត្រូវតស៊ូនឹងពេលវេលា គឺ ចាត់ចែងពេលវេលាឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានដើម្បីកសាងកម្រៃជីវិត ព្រោះពេលវេលាតែងហូរកួចជីវិតសត្វលោកឲ្យវិលទៅរកមច្ចុរាជដែលមិនត្រាប្រណីបុគ្គលណា ៗក្នុងលោក គួរនាដូចជាទឹកហូរ យើងមិនត្រូវបណ្តោយខ្លួនទៅតាមក្រសែទឹកហូរដែលកួចទាញទៅរកជ្រោះមរណៈនោះទេ ប៉ុន្តែ ត្រូវហែលតស៊ូជាមួយនឹងទឹកហូរនោះ មានន័យថា ពេលវេលាគ្រាន់តែជាចម្ងាយផ្លូវរបស់ជីវិតមនុស្សប៉ុណ្ណោះ យើងមិនអាចហាមឃាត់ពេលវេលាមិនឲ្យកន្លងទៅបានទេ ដូចជា ឃាត់ថា នៅឆ្នាំថ្មីនេះ មិនទទួលកំណើនអាយុទេ អាយុប៉ុនណា ត្រូវតែនៅ ប៉ុនណោះ ជាដើម ពាក្យថា ឆ្នាំចាស់ ឬ ឆ្នាំថ្មី គ្រាន់តែជាពាក្យសន្មតប៉ុណ្ណោះ តាមពិត គ្មានពាក្យថា ឆ្នាំចាស់ ឬ ឆ្នាំថ្មីទេ មានតែពាក្យថា ប្រែប្រួលគ្រប់ពេលវេលា ហេតុនោះ ដើម្បីបានសិរីសួស្តីដល់ជីវិត គប្បីកំណត់ទិសដៅរបស់

ជីវិតទុកឲ្យបានច្បាស់លាស់ក្នុងក្របខណ្ឌនៃពេលវេលាដែលយើងយល់ថាបានកម្រៃជិវិតច្រើនបំផុត ។

រាល់ខណៈដែលគិត និយាយ ឬ ធ្វើ គួរទទួលបានប្រយោជន៍អ្វីខ្លះពីពេលវេលាដែលចំណាយទៅ ព្រះសម្មាសម្ពទ្ធជាម្ចាស់ទ្រង់ ជាអ្នកចេះលៃលកពេលវេលាឲ្យដល់ជីវិតខ្លួនឯងបានយ៉ាងប្រសើរ ព្រះអង្គភ្ញាក់រលឹកនិងស្គាល់តម្លៃនៃពេលវេលារបស់ខ្លនឯង ហើយចាត់ចែងពេលវេលាកសាងខ្លួនឯងទៅតាមគោលដៅដែលប៉ងប្រាថ្នា រហូតដល់អាចរួចផុតពីរង្វង់នៃភពជាតិបាន មិនតែប៉ុណ្ណោះ ព្រះអង្គតែងរំលឹកដាស់តឿនពុទ្ធបរិស័ទឲ្យភ្ញាក់រលឹកដឹងខ្លួនជានិច្ច សមដូចពុទ្ធតម្រាស់ថា កាលោ ឃសតិ ភូតានិ សព្វានេវ សហត្ថនា ពេលវេលាតែងទំពារស៊ីសព្វសត្វព្រមទាំងខ្លួនឯង ពោលគឺ ព្រះអង្គត្រូវការឲ្យមនុស្សជាតិចេះលៃលកពេលវេលាឲ្យដល់ខ្លួនឯង ហើយធ្វើទង្វើណាដែលផ្តល់គុណប្រយោជន៍ដល់ជីវិតបានច្រើនជាទីបំផុតតាមដែលអាចធ្វើទៅបាន ។

សរុបសេចក្តីមកថាពេលវេលានឹងផ្តល់កម្រៃដល់ជីវិតបានលុះត្រាតែម្ចាស់ជីវិតចេះលៃលកនិងគ្រប់គ្រងឲ្យស្ថិតនៅ

ក្នុងក្របខណ្ឌនៃទង្វើល្អ ដូចជា ការគិតល្អ និយាយល្អ ឬ ធ្វើល្អជាដើម សមដូចពុទ្ធតម្រាស់ថា "សព្វបាបស្ស អករណំ ការមិនធ្វើអំពើអាក្រក់គ្រប់ប្រភេទ កុសលស្សូបសម្បទា ការធ្វើបុណ្យកុសលឲ្យដល់ព្រម សចិត្តបរិយោទបនំ ការដុសខាត់ចិត្តរបស់ខ្លួនឲ្យផូរផង់" បើបណ្តោយពេលវេលាឲ្យកន្លងហួសទៅតាមដំណើរធម្មជាតិ វ័យរបស់មនុស្សក៏កន្លងហួសទៅដែរ ប្រៀបដូចជាការបណ្តែតខ្លួនទៅតាមក្រសែទឹកមិនព្រមតស៊ូហែលឡើងគោកដូច្នោះ ការទ្រទ្រង់ជីវិតយ៉ាងមានសតិស្មារតីនឹងផ្តល់ផលកម្រៃវិជ្ជមានដល់ជីវិតយ៉ាងច្រើន គួរធ្វើទង្វើល្មាក់ល្មមមិនហួសកម្លាំងរបស់ខ្លួន រាល់ពេលវេលាដែលធ្វើ គួរសួរខ្លួនឯងថា ហេតុអ្វីបានជាធ្វើអំពើនោះ ធ្វើដើម្បីអ្វី? ធ្វើហើយខ្លួនឯងនិងអ្នកដទៃបានសុខសួស្តីឬទេ? តើអ្នកដទៃនឹងរងទុក្ខពីទង្វើដែលខ្លួនធ្វើនោះឬទេ? តើខ្លួនត្រូវខាតបង់អ្វីខ្លះដើម្បីបានមកនូវអ្វីដែលខ្លួនប៉ងប្រាថ្នានោះ? តើផលនៃទង្វើនោះនឹងកើតដល់ខ្លួនយ៉ាងណា? តើខ្លួនឯងអាចទទួលយកផលតាមទង្វើរបស់ខ្លួនឯងបានឬទេ? បើមិនអាចទទួលយកបានទេ ចូរកុំធ្វើ សំខាន់បំផុត មនុស្សត្រូវ ស្គាល់ប្រមាណក្នុងទង្វើរបស់ខ្លួន មិនគួរធ្វើអ្វី ៗដោយសេចក្តីប្រមាទឡើយ ព្រោះផលនៃទង្វើដែលមានសេចក្តីប្រមាទជាទីតាំងតែងនាំមកនូវទុក្ខដ៏មិនគួរជាទីប្រាថ្នាទាំងឡាយ ។

សូមសិរីសួស្តីកើតមានដល់ពុទ្ធសាសនិកជនខ្មែរទូទាំងពិភពលោកនាឱកាសឆ្នាំសកល ២០១២ នេះ

ភវតុ សព្វមង្គលំ សូមឲ្យសេចក្តីសុខចម្រើនគ្រប់យ៉ាងកើតមានដល់សាធុជនទាំងឡាយ

រក្ខន្តុ សព្វទេវតា សូមឲ្យទេវតាទាំងពួងជួយបីបាច់ថែរក្សា

សព្វពុទ្ធានុភាវេន ដោយអំណាចពុទ្ធគុណគ្រប់យ៉ាង

សព្វធម្មានុភាវេន ដោយអំណាចធម្មគុណគ្រប់យ៉ាង

សព្វសង្ឃានុភាវេន ដោយអំណាចសង្ឃគុណគ្រប់យ៉ាង

សទា សោត្ថី ភវន្តុ តេ សូមឲ្យសិរីសួស្តីកើតមានដល់សាធុជនទាំងឡាយតរៀងទៅ ។

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.