iNeedSell.com: Free online ads. Post your Ad here.

3.2.55

ជីវិត និងសុភមង្គលស្នេហា ឬមគ្គុទេសន៍ស្នេហា

១.សេចក្តីផ្តើ
និយមន័យសេ្នហា៖(គុ.) .(ន.) . (សំ.) . (បា.) “ស្នេហ. សិនេហ ឬជាសេ្នហា សេចក្តីស្រឡាញ់ស្និទ្ធ. សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជរ ។ ដូច្នេះសេចក្តីស្នេហា សុទ្ធតែកើតមានឡើងដោយឯងៗ ព្រោះវាជាស្វ័យប្រវត្តិឥតចាំបាច់រៀនទេ សត្វលោករមែងចេះឯង ដឹងឯង ស្រេចស្រាប់តាំងពីកំណើត សាធារណសត្វអវិជ្ជា . តណ្ហា . កម្មជាដើមប្រភព សូម្បីសុខុមតូចតាចក៏មានសេចក្តីស្នេហាដែរ ដោយចាំចាច់រៀនពីគ្រួសារឡើយ ។ មួយវិញទៀតយើងអាចពន្យលពាក្យថា សេ្នហានេះថា ៖
ស្នេហា(ន.)(បា.),(សំ.)(ហ័ត-ថ្បាស)(ហត្តដៃ+បាឝ អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនាប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង២ហត្ថមួយចំអាម;មានបែបកំណត់២យាំងគឺសម្រាប់ភិក្ខុអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមកអស់ម្ខាងមួយហត្ថនៅសល់ ចន្លោះមួយចំអាមពីគ្នារួមជា២ហត្ថមួយចំអាម ។សម្រាប់ប្រគេនរបស់ ឆាន់ដល់បព្វជិត,ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ,ចំណែកខាងបដិគ្គាហកឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមករួមទាំងពីរខាងឲ្យបាន២ហត្ថ១ចំអាម។ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណៈបូរកៈក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាសដែរ ភិក្ខុគង់ហត្ថបាស , ប្រគេនអីវ៉ាន់លោកហត្ថបាស ។
ស្នេហាជាអ្វី?
ខ្ញុំជឿថាអ្នកគ្រប់់គ្នាដឹងថាស្នេហាជាអ្វីទោះជាបានសួរពិភាក្សាគ្នាអំពីសំណួរ នេះជាញយដងដដែលៗក៏ដោយ ។ ហេតុអី?ព្រោះស្នេហា ស្មុគស្មាញ ជាពិសេសមកពីវាច្រើនកើតមានឡើងពីខួរក្បាល ឬកាមតណ្ហាជាជាងពីបេះដូងស្មោះ។ស្នេហា តាមន័យត្រង់់គឺ ការស្រលាញ់់ស្អិត ឫជាប់់ស្អិត ដែលគ្មាននរណាងាយនឹងបេះផ្ដាច់់ចេញឬបំបែកចេញបានពីអ្វីឫអ្នកដែលខ្លួនស្រលាញ់់បានឡើយ។បើបេះចេញបាននោះក៏នឹងបន្សល់់នូវទឹកភ្នែក ឫការនឹកគិត ដែលជួនកាលអាចនំាដល់់ការធ្វើអត្តឃាតទៀតក៏មានដែរ។ស្នេហាគឺពិតណាស់់ជាការស្រលាញ់់ដោយប៉ងប្រាថ្នាមិនមែនស្រឡាញ់ហើយមិនប៉ងប្រាថ្នានោះទេ មានន័យថាចង់់បាននូវអ្វី ឫ អ្នកណាដែលខ្លួនស្រលាញ់់ ។ មនុស្សដែលខ្លួន ស្រឡាញ់់ ខ្លួនឯងគិតថាស្អាត ល្អលើសគេ៖ ត្រង់់ហ្នឹងគួរដឹងថា បវរកញ្ញា បវរបុរស ឫប្រុសស្រីនានា ដែលស្អាតល្បីនាមពេញពិភពលោកនេះក្ដីក៏មិនអាចធៀបបានឡើយនឹងអ្វី ឫនរណាដែលខ្លួន
ស្រឡាញ់់ស្អិតជាប់់បេះដូងនោះ។ ប៉ុន្តែស្នេហាមិនបានន័យថា ត្រូវតែបានទទួលការស្រលាញ់់តបវិញ នោះទេ។ចឹងហើយ ស្នេហាមានន័យសំខាន់់ចំពោះអ្នកស្រលាញ់់ ជាងអ្នកដែលត្រូវបានស្រលាញ់់។ប៉ុន្តែគួរអោយអនិច្ចារដែលស្នេហាភាគច្រើនតែងមានវិបត្តិព្រោះថាស្នេហាដែលពិតជាត្រូវការមនុស្សពីរនាក់់ស្រលាញ់់គ្នាទៅមកបង្ភាពស្មុគស្មាញដោយសង្គមព្រោះស្នេហាមិនប្រាកដថានឹងបាន ទទួលនូវការស្រលាញ់់តបវិញនោះទេ។ត្រង់ហ្នឹងហើយ ដែលចេះតែមានការកើតសេចក្ដី សោកសៅ ហ្មងសៅនៅក្នុងរឿងស្នេហាជាពិសេសស្នេហាយុវវ័យដែលដែលតែងខកចិត្តនិងបន្សល់់នូវទឹកភ្នែកហើយបណ្ដាលឲ្យកវី អ្នកនិពន្ធចំរៀងតែងរឿងរ៉ាវស្នេហាមិនចេះជិនណាយពីជំនាន់់មួយទៅជំនាន់់មួយ។ ទោះជាស្នេហាមិនបានទទួលនូវកា ស្រលាញ់់តបវិញក៏ដោយ ប៉ុន្តែអ្នកស្រលាញ់់នៅតែស្រលាញ់់ពីព្រោះស្នេហាផ្ដើមដោយអ្នកស្រលាញ់់មិនមែនដោយអ្នកដែលត្រូវបានគេស្រលាញ់់នោះទេ។ដូច្នេះបានមនុស្សទូទៅចូលចិត្តស្រលាញ់់គេជាជាងត្រូវបានគេស្រលាញ់់ ។
ស្នេហាមានច្រើនបែប ច្រើនសណ្ឋាន មានដូចជា ស្នេហាជាតិស្នេហាឪពុកម្ដាយ ស្នេហាបងប្អូន.....ប៉ុន្តែក្នុងអត្ថបទនេះយើងសូមលើកយក តែស្នេហាដែលគេកត់សម្គាល់ក្នុងជម្រៅបេះដូងមិត្តយុវវ័យដែលមានចំពោះគ្នាយកមកសិក្សាតែប៉ុណ្ណោះ។ស្នេហាប្រភេទនេះមានទាំងសប្បាយរីករាយត្រេកត្រអាលមានទាំងកម្សត់កម្រស្រក់ទឹកភ្នែក ជួបជុំ ព្រាត់ប្រាស់ផ្អែមល្ហែម ល្អូកល្អើន ស្អិតរមួតជាងទឹកឃ្មុំមានប្រៃល្វីងជូរចត់.....មានគ្រប់រសជាតិ។សេចក្ដីស្នេហាជាការតែងលម្អដ៏មហិមា។សេចក្ដីស្នេហាអាចធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបស្រស់បំព្រងបាន។
សេចក្ដីស្នេហាជាតម្រូវការរបស់មនុស្សគ្រប់រូបដែលមិនអាចជៀសផុតបាន។ ប៉ុន្តែសេចក្ដីស្នេហាទាមទារឲ្យអ្នក ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។ហេតុអ្វីសេចក្ដីស្នេហាចាំបាច់ទាមទារឲ្យមានភាពស្មោះត្រង់ចំពោះគ្នា?តើសេចក្ដីស្នេហាមានន័យយ៉ាងណាចំពោះអ្នក?ដើម្បីឆ្លើយតបក្នុងសំណួរខាងលើ យើងសូមយកវិធីសាស្រ្តជោគជ័យ ដែលនិយាយអំពីស្នេហាមានន័យយ៉ាងណាចំពោះ អ្នកមកធ្វើការអត្ថាធិប្បាយដូចខាងក្រោមនេះ៖
សេចក្ដីស្នេហា ជាកូនសោមានតួនាទីចម្រុះ បើកបានគ្រប់ទ្វារទាំងអស់ហើយនាំយើងឈានទៅដល់សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍។ការលួចស្រឡាញ់ប្រតិព័ទ្ធនរណាម្នាក់ក៏ជាស្នេហាដែរគឺជាស្នេហាសម្ងាត់។ ស្នេហាសម្ងាត់នេះចេញពីក្រអៅបេះដូងសម្ងាត់ដែលលបលួចគេងគិតតែម្នាក់ឯង។ជាការពិតណាស់នៅពេលដែលអ្នកលួចស្រឡាញ់នរណាម្នាក់អ្នកតែងតែគិតគូរខ្វល់ខ្វាយចំពោះគេស្ទើរតែគ្រប់ដង្ហើមចេញចូល។ហើយអារម្មណ៍របស់គេជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រឡាញ់គ្រប់ពេលវេលា។ ស្នេហាមានឥទ្ធិពលខ្លាំងណាស់លើជីវិតមនុស្សម្នាក់ៗព្រោះថាមនុស្សម្នាក់ៗពិតជាមិនចង់រស់នៅតែម្នាក់ឯងព្រោះថាមនុស្សគ្រប់រូបត្រូវការគូស្នេហ៍ប្រចាំជីវិត ។ សេចក្ដីស្នេហានៅតែមានពន្លកឥទ្ធិពលក្នុងដួងចិត្តមនុស្ស ។ បើស្នេហាមានឥទ្ធិពលខ្លាំងខ្លាយ៉ាងនេះអ្នកគួរតែប្រយ័ត្នប្រយែងមិនត្រូវបណ្ដោយឲ្យមានការភ័ន្តច្រឡំចំពោះសេចក្ដីសង្ឃឹមបណ្ដោះអាសន្នដែលកើតឡើងក្នុងរយៈពេលខ្លីនោះទេ។សេចក្ដីស្នេហា មិនគ្រាន់តែជា"ផ្លេកបន្ទោរ"ឆ្វាចឡើងហើយក៏រួចស្រេចនោះទេ។នៅពេលដែលអ្នកស្រឡាញ់មនុស្សម្នាក់ក្រៅពីការស្រឡាញ់រូបរាងអ្នកថែមទាំងត្រូវពិនិត្យមើលសតិអារម្មណ៍អាកប្បកិរិយា និងមនោសញ្ចេតនារបស់មនុស្សដែលយើងស្រឡាញ់ផងដែរ។សេចក្ដីស្នេហាមិនអាចកំណត់ឡើងដោយសារការរំភើបមួយរំពេចនោះទេ។ ប៉ុន្តែត្រូវការពេលវេលាដើម្បីសាកល្បង។ សេចក្ដីស្នេហាស្មោះត្រង់ និងធំធាត់ឡើងជាបណ្ដើរៗតាមពេលវេលាផ្ទុយទៅវិញបើសិនជាគ្រាន់តែកម្រិតចំពោះត្រឹមតែអារម្មណ៍រំភើបតែមួយមុខនោះមិនយូរប៉ុន្មានសេចក្ដីស្នេហានោះនឹងរុះរោយហើយស្លាប់ដោយក្រៀមក្រោះជាក់ច្បាស់បំផុត។ ពេលខ្លះស្នេហាគ្រាន់ជាការលេងសើចសប្បាយស្នេហាគឺជាការបោកប្រាស់! ពាក្យផ្អែមពីរោះរកគ្នា...គឺជាពាក្យភូតកុហកទាំងអស់ ។ ស្នេហាបរិសុទ្ធគ្មានទេ!គឺជាកិលេសអពមង្គល ដែលធ្វើឲ្យយើងឈ្លក់វង្វេងស្មារតី តែក្នុងរយៈពេលដ៏ខ្លី ...សែនខ្លី។
ពេលខ្លះទៀត ស្នេហាគឺជាថ្នាំពេទ្យ មួយប្រភេទដែលមានមុខពីរ ស្នេហាជាដើមហេតុនៃសេចក្ដីសុខស្នេហាជាទឹកឃ្មុំ។ ស្នេហាជាដាវមុតស្រួចដែលអាចចាក់សម្លាប់មនុស្សគ្រប់ពេលតែវាក៏ជាថ្នាំពេទ្យដែលល្អបំផុតនៅពេលដែលគេចាក់បេះដូងឲ្យធ្លុះធ្លាយ ស្នេហាពិតជាពិបាកយល់ណាស់ ម្ដងធ្វើឲ្យមនុស្សសើច ម្ដងធ្វើឲ្យមនុស្សក្រៀមក្រំ។ ស្នេហាគឺជាការរួមរស់ជាមួយគ្នាយ៉ាងស្មោះអស់មួយជីវិតរវាងបុរសម្នាក់ និងនារីម្នាក់។ ការរួមរស់ជាមួយគ្នាយ៉ាងស្មោះនេះ មានគោលបំណងបង្កបង្កើតឡើងនូវលក្ខណៈសម្បត្តិ ងាយស្រួលនិងមាំទាំដើម្បីទទួលនូវសុខមាលភាព និងសុភមង្គលក្នុងផ្លូវសម្ភារៈមនោសញ្ចេតនា និងចរិតដែលមនុស្សម្នាក់ៗមិនអាចនឹងស្វែងរកបានកាលបើខ្លួននៅតែម្នាក់ឯង។ រូបភាពស្របច្បាប់និងសាមញ្ញរបស់ស្នេហាគឺពិធីរៀបអាពាហ៍ពិពាហ៍។ "ស្នេហានិងពលិកម្ម"គឺជាវត្ថុពីរដែលត្រូវដើរទន្ទឹមគ្នាជានិច្ច។ មានស្នេហាគឺមានពលិកម្ម មានស្នេហាមានការលះបង់...ស្រឡាញ់មនុស្សម្នាក់ ត្រូវហ៊ានលះបង់ធ្វើពលិកម្ម បូជាសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីមនុស្សម្នាក់ទៀតដែលខ្លួនស្រឡាញ់។ ស្នេហាមិនបានបង្គាប់ឲ្យមនុស្សធ្វើពលិកម្មនោះទេ តែមនុស្សខ្លួនឯងគួរតែមានសម្បជញ្ញៈនិងស្មារតីភ្ញាក់រឮកមួយថាខ្លួនគួរធ្វើពលិកម្មចំពោះមនុស្សដែលខ្លួនកំពុងស្រឡាញ់ឬអត់?
តើស្នេហាជាអ្វី?យុវវ័យមួយចំនួនដែលបានប្រឡូកក្នុងពិភពស្នេហា ហើយទទួលបាននូវការខកចិត្តនោះ តែងស្រែកសួររកន័យស្នេហា! រហូតមកដល់បច្ចុប្បន្ននេះពុំទាន់មានអ្នកណាម្នាក់អាចឆ្លើយសំណួរនេះបានគ្រប់គ្រាន់ទេហើយក៏គ្មានអ្នកណាម្នាក់ក្នុងលោកយើងនេះឆ្លើយខុសនោះដែរ។ដូច្នេះសំណួរដែលពុំទាន់មានចម្លើយប្រាកដហើយនៅតែចោទសួរ ដដែលថាតើស្នេហាជាអ្វី? បើស្នេហាជាសេចក្ដីស្រឡាញ់វិញតើចុះសេចក្ដីស្រឡាញ់នោះជាអ្វី? ជាស្នេហាវិញមែនទេ? ពិតជាមិនអាចត្រឡប់ចុះឡើងដោយងាយៗពេកនោះទេ។ បុគ្គលខ្លះនិយាយឲ្យរួចតែពីមាត់ថាស្នេហាជាការលះបង់! តើវាពិតជាការលះបង់មែនឬ? លះបង់ជាអ្វី? ពេលវេលានិងអាយុជីវិត? សម្បត្តិទ្រព្យធន ឬអ្វីផ្សេងទៀត? ចំណុចនេះត្រូវបានបុគ្គលមានគំនិតមិនល្អមួយចំនួនយកមកធ្វើជាលេសដើម្បីកេងចំណេញលើនារីភេទ។ ឧទាហរណ៍ដូចជានៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ចំពោះមុខគូ ស្នេហ៍ របស់ខ្លួនប្រុសខ្លះលួងលោមថាស្នេហាជាការលះបង់ណាអូន។ ប្រការនេះធ្វើឲ្យនារីខ្មែរមិនតិចទេដែលត្រូវខាតបង់...លះបង់ ព្រហ្មចារី។
ជាការពិតស្នេហាជាការលះបង់ តែពុំមែនលះបង់គ្រប់អ្វីៗ ដោយមិនបានគិតពិចារណានោះដែរ។ ការលះបង់ ក្នុងដំណាក់កាលណាមួយអាចជាពេលវេលា ក្នុងការណាត់ជួបសំណេះសំណាលគ្នា លះបង់ក្នុងការចេះចែករំលែកនូវចំណេះដឹង ការពិភាក្សា ឬធនធានក្នុងគ្រាមានអាសន្នអន់ក្រណាមួយ...មួយវិញទៀត បានជាគេនិយាយថាស្នេហាគឺជាលះបង់នោះ គឺចង់សំដៅដល់ការហានលះបង់មនុស្សដែលខ្លួនស្រឡាញ់ទៅបុគ្គលទី៣ (ក្នុងករណីដែលគេពុំស្រឡាញ់យើងវិញ) សុខចិត្ត លះបង់ ឲ្យគេមានសេរីភាពក្នុងការជ្រើសរើស គូដំណើរជីវិតរបស់គេ។ សេចក្ដីស្រឡាញ់គឺចង់ឃើញ មនុស្សដែលខ្លួនស្រឡាញ់ទទួលបានសេចក្ដីសុខសុភមង្គល ទោះបីជាគេមានសេចក្ដីសុខជាមួយមនុស្សទី៣ ក៏យើងនៅតែស្រឡាញ់គេជានិច្ចដែរ ឥតមានថមថយឡើយបើយើងស្រឡាញ់គេពិត ប្រាដកមែនយើងគ្មានសិទ្ធិបៀតបៀនគេនោះទេ បើមិនដូច្នោះទេមានន័យថាយើងពុំស្រឡាញ់គេពិតប្រាកដនោះទេ។ សេចក្ដីស្នេហាជួនកាលយើងស្រឡាញ់គេតែគេមិនស្រឡាញ់យើងវិញហើយ ផ្ទុយមកវិញមានពេលខ្លះទៀតគេស្រឡាញ់យើងប៉ុន្តែយើងពុំព្រមស្រឡាញ់គេវិញក៏មាន។សេចក្ដីស្រឡាញ់ និងការបូជាលះបង់ឲ្យមនុស្សដែលយើងស្រឡាញ់មានភាពរីកចម្រើនលូតលាស់ហើយទីបំផុតគេទៅមានអ្នកថ្មីទៀតដែលល្អជាងយើង។ អ្នកមិនត្រូវទោមនស្ស កើតទុក្ខឈឺចាប់នោះទេ។ បើអ្នកកើតទុកឈឺចាប់ហើយទៅឈ្នានីសបៀតបៀនគេនោះមានន័យថាយើងមិន ស្រឡាញ់គេដោយស្មោះទេ។ វាពុំមែនជាស្នេហាពិតនោះទេ។
ជាចុងក្រោយសេចក្ដីស្នេហា ពិតជាមានអត្ថន័យខ្លាំងណាស់ក្នុងជីវិតមនុស្សម្នាក់ៗ ដែលមិនអាចខ្វះបានហើយវាជាផ្នែកមួយសំខាន់សម្រាប់ជីវិត។លើសពីនេះមុននឹងអ្នកសារភាពសេចក្ដីស្នេហាចំពោះនរណាម្នាក់ត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។
គ្រឿងផ្សំ នៃសេចក្តីស្នេហា
សម្លឆ្ងាញ់វាអាស្រ័យលើចុងភៅចេះផ្សំគ្រឿងយ៉ាងណាមិញសេចក្តីស្នេហានាគូស្នេហ៍នីមួយៗដែលមានរសជាតិមានភាពកក់ក្តៅ និងមានសុភមង្គលគឺអាស្រ័យទៅលើគ្រឿងផ្សំនៃសេចក្តីស្នេហា។ គ្រឿងផ្សំទាំងនេះមាន៖
១.រូបសម្បត្តិ មនុស្សស្រឡាញ់គ្នាដំបូងបំផុត គឺដោយសារការមើលឃើញរូបគា្ន ទៅវិញទៅមក។ រូបសម្បត្តិមិនសំដៅលើការមានរូបសម្ផស្សល្អឯកតែមួយមុខនោះទេ គឺសំដៅទាំងការចេះរៀបចំតុបតែងខ្លួនប្រាណបានល្អត្រឹមត្រូវ សមរម្យ សមរូបសមរាង សមមុខ សមមាត់។ហើយចេះថែរក្សាខ្លួនប្រាណ មិនឲ្យសុខភាពទ្រុឌទ្រោមរូបរាងសំបកកាយមិនងាយជ្រីវជ្រួញធា្លក់ រយីករយាក និងការមិនចេះថែទាំរូបរាងកាយនាំឲ្យមានក្លិនមិនល្អគ្មាន អនាម័យដែលនាំឲ្យដែគូមានការនឿយណាយធុញទ្រាន់ចំពោះគា្នទៅវិញទៅ មក។ការចេះរៀបចំតុបតែងខ្លួនបានល្អនាំឲ្យមានភាពទាក់ទាញ អារម្មណ៍ចូល ចិត្តចង់នែបនិត្យនៅជិតកាយ និង ប្រលែងលែងកា្អកកា្អយ សប្បាយរីករាយជាមួយគ្នា។
២.ញញឹម ញញឹមនាំឲ្យមានអាយុវែងមិនងាយចាស់ មិនងាយឈឺ មិនងាយស្លាប់។ ញញឹមនាំឲ្យសាច់ឈាមភ្លឺថ្លា បញ្ញាវាងវៃ សម្ដីពីរោះ មានទឹកដមធ្វើឲ្យដៃគូចង់ថ្នាក់ថ្នមបីបមបបោសអងែ្អល លួចខ្មួរខ្មាញ់ក្នុងចិត្តក្តុកក្តួលរកកល់ចង់ឆ្កួតវង្វេងនឹងសម្រស់ដៃគូ ។ញញឹមបង្កើតសុភមង្គលក្នុងគ្រួសារមនុស្សម្នាក់មានរូបសម្ផស្សមិនសូវស្អាតតែចេះញញឹមប្រិមប្រិយពេញវង់ភក្តា្រប្រសើរជាងនារី ឬបុរសណាមានរូបរាងសងា្ហ តែភក្តា្រស្រពាប់ស្រពោន ក្រញូវ ។ ប្តីប្រពន្ធ ចេះញញឹមដាក់គ្នារស់នៅជាមួយគ្នាមួយនាទីមានសេចក្តីសុខប្រសើរ ជាងប្តីប្រពន្ធដែលរស់នៅជាមួយគ្នា ១០០ឆ្នាំមិនដែលញញឹមដាក់គ្នា១នាទីសោះឡើយ!គួររៀនញញឹមដាក់គ្នាឲ្យបានច្រើនបើអ្នកចង់មានរូបអ្នកក្នុង បេះដូងគេ។ ការញញឹមដាក់គ្នាធ្វើឲ្យមានរូបភាពដិតក្នុងអារម្មណ៍មិនអាចបំភ្លេចបានឡើយ។
៣.ការសើច ការសើចគឺជាការសមែ្ដងចេញនូវសេចក្តីរីករាយពីក្នុងចិត្តសើចច្រើននាំឲ្យចម្រើនអាយុ សើចច្រើនជាការបណេ្ដញចេញនូវទុក្ខកង្វល់ក្នុងដួងចិត្ត ហើយបង្កើតឲ្យមានពន្លកនៃសេចក្តីរីករាយ។ គួរចេះនិយាយលេងដើម្បីឲ្យដៃគូរបស់អ្នកសើចហើយក៏គួរចេះសើចនៅពេលជួប ឬ នៅពេលដៃគូរបស់អ្នកនិយាយអ្វីមួយ ឬដើម្បីគាំទ្រដៃគូរបស់អ្នក។
៤.សម្ដីនិយាយស្តីនូវពាក្យផែ្អមលែ្ហមពីរោះពិសា។និយាយអ្វីដែលដៃគូរបស់អ្នកចាប់អារម្មណ៍កុំនិយាយតែអ្វីដែលអ្នក ចាប់អារម្មណ៍មា្នក់ឯង។ និយាយ ដោយប្រើសំឡ្រងទន់ភ្លន់សុភាពរាបសា មានទឹកដម ចេះលើកដាក់ថ្នាក់ថ្នម។ ទឹកត្រជាក់ត្រីកុំ ទឹកឃ្មុំផ្អែមមួយតំណក់ទាក់ទាញបានរុយមករោមច្រើនជាងទឹកខ្មេះ មួយលីត្រ។កុំចិញ្ចឹមសត្វក្អែក និងសត្វខ្លា។ ត្រូវមានវាចាអូនបងឲ្យដូចដែលយើងទាំងពីរនាក់ទាក់ទងគា្នកាលគ្រាដំបូង។
៥.ចេះខ្សឹកខ្សួល យំមិនមែនប្រើ តែក្នុងពិធីបុណ្យសពទេពិធីជួបជុំការយំរឹតតែសប្បាយខ្លាំង ណាស់ដែរ។ គូសេ្នហ៍មួយស្រឡាញ់គា្ន១០ឆ្នាំ ទើបបានរៀបការជាមួយគា្ន ដោយឆ្លងកាត់ឧបសគ្គ ភាពក្រីក្រ ការប្រកាន់វណ្ណៈ ការរើសអើង ការមិនចុះសម្រុងរវាងឪពុកមា្តយសាច់ញាតិទាំងសងខាង។ ពេលបានរៀបការហើយនៅយប់ផ្សំដំណេកបុរសឱនថើបនារីនាងយំ ឱបកបុរសហើយនិយាយថា" អូនភ័យណាស់តើនេះជាការយល់សបិ្ត ឬយ៉ាងណា? អូនរង់ចាំថៃ្ងនេះជាយូរមកហើយ " ជាមួយសំឡេងយំខ្សឹកខ្សួលធ្វើឲ្យបុរសនោះក៏យំដែរ ។ ពួកគេមានសុភមង្គលណាស់ ។ ចេះយំនៅពេលសម្ដែងចេញមនោសញ្ចេតនា។
៦.ចេះធ្វើឫកពាម្ញិចម្ញ៉ក់ ការលេងសើចការប្រឡែងលេងការនិយាយលេងការចាក់ចង្កេះការលួចថើបការវាយខ្នាញ់ សុទ្ធតែជាគ្រឿងជួយយឹតយោងបនែ្ថមល្បឿនឲ្យសេចក្តីសេ្នហារបស់អ្នកមានភាពសប្បាយនិងកក់ក្ដៅ ។ តែសូមហាមកុំឲ្យលេងសើចជ្រុលពេកដែលនាំឲ្យមានជម្លោះទៅវិញ។មើលសា្ថនភាពទឹកមុខដៃគូមិនសូវពេញចិត្តបង្វិលទៅប្រឡែងលេង ឬនិយាយរឿងផ្សេងវិញ ។ គូស្នេហ៍ខ្លះក៏មិនមែនសម្រាប់ជូនគ្នា តែក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នោះដែរតែយើងអាចជូនបានគ្រប់ពេល ។ ផ្កាបញ្ជាក់អំពីសេចក្តីស្រឡាញ់ពេញបេះដូង។ កាលនៅជាសង្សារនាងស្រឡាញ់អ្នកព្រោះអ្នកជូនផ្កាតែឥឡូវអ្នកមិនសូវជូនផ្កាសេចក្តីសេ្នហាក៏ផ្តាច់តាមរដូវផ្កានោះដែរតែសូមបញ្ជាក់ថារដូវណាក៏មានផ្កាដែរ។ ផ្កាអ្វីក៏បានដែរកុំឲ្យតែផ្កាវល្លិ៍ផោម។
៧.ការជូនរបស់ ឬរង្វាន់ ពេលដែលគូធ្វើអ្វីបានល្អជូនកាដូដល់គាត់ពេលដែលគូទទួលបានភាពជោគ ជ័យជូនរង្វាន់គ្នាពេលដៃគូបរាជ័យអងែ្អលក្បាល ឬខ្លួននឹងលើកទឹកចិត្តគាត់។ ធ្វើបែបនោះមិនបាច់ចំណាយលុយទេផែ្លសា្វយមួយផែ្លក៏នាំឲ្យដៃគូយើងសប្បាយរីករាយដែរ។ កុំធ្វើជាមនុស្សកំណាញ់ស្វិតមិនចេះចែករំលែកសេចក្តីរីករាយដល់ដៃ គូប្រយ័ត្នគេរត់ចោលទៅចាប់ដៃគូថ្មី។
៨.ការផ្ញើផ្កាជូន ផ្កាមិនមែនជារបស់ថ្លៃទេគេដាក់លក់ពេញផ្សារ ឬក្បែរផ្លូវពេលខ្លះមាននៅក្បែរដៃរបស់អ្នកតែម្តង ហើយផ្កាក៏មិនមែនសម្រាប់ជូនគ្នាតែក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នោះដែរតែយើងអាចជូនបានគ្រប់ពេល។ផ្កាបញ្ជាក់អំពីសេចក្តីស្រឡាញ់ពេញបេះដូង។កាលនៅជាសង្សារនាង ស្រឡាញ់អ្នក ព្រោះអ្នកជូនផ្កាតែឥឡូវអ្នកមិនសូវជូនផ្កាសេចក្តីសេ្នហា ក៏ផ្តាច់តាមរដូវផ្កានោះដែរតែសូមបញ្ជាក់ថារដូវណាក៏មានផ្កាដែរ។ ផ្កាអ្វីក៏បានដែរកុំឲ្យតែផ្កាវល្លិ៍ផោម។
៩.ការយកចិត្តទុក ដាក់មនុស្សគ្រប់រូបបានយកចិត្តទុកដាក់ណាស់ចង់ឲ្យគេគិតគូរពីខ្លួនយើង ជាងនរណាៗ ទាំងអស់នារីខ្លះ សុខចិត្តធ្វើពុតជាឈឺព្រោះចង់បានការថ្នាក់ថ្នមពីស្វាមី។ នារីខ្លះដាច់ខ្យល់ស្លាប់នៅពេលកើតកូនដោយសារសា្វមីអត់នៅមើល ថែសេចក្តីប្រចណ្ឌកើតមកពីការមិនយកចិត្តទុកដាក់ចំពោះដៃគូនោះឯង ។ មិនយកចិត្តទុកដាក់ចំពោះដៃគូអ្នកប្រកដជាស្រឡះដៃជាក់ជាមិនខាន។
http://www.healthandlove.org/lovenfrienship/lovenfriendship.php
សេ្នហា និងមិត្តភាព
សេចក្ដីស្នេហាពិតជាអស្ចារ្យមែនហ្ន៎!!! មនុស្សម្នាក់ៗ តែងចង់បាន និង ចង់ថែរក្សានូវសេចក្តី ស្នេហា និង ការស្រលាញ់់របស់គេអោយបានយូរអង្វែង? តើធ្វើយ៉ាងណាដើម្បីរក្សាសេចក្ដី ស្នេហា ឬ ការស្រលាញ់ និង ទំនាក់ទំនងមិត្តភាពអោយបានជានិរន្ដន៍ និងកាន់តែប្រសើរឡើង? តើអ្នកពិតជាចង់ដឹង និង ស្វែងយល់ពីវាដែរ រឺទេ? ល្អណាស់នៅក្នុងទំព័រនេះមាន ចំណុច និងគន្លឹះសំខាន់ៗ ជាច្រើនដែលអាចជួយអោយអ្នក ស្វែងយល់បន្ថែមពីទំនាក់ទំនងស្នេហា និងដំណោះស្រាយនានា នៃទំនាក់ទំនងស្នេហានោះ អោយបានជោគជ័យសំរាប់អ្នក និង អ្នកដែលអ្នកស្រលាញ់។
តើត្រូវជ្រើសរើសគូរស្នេហា
មនុស្សជាច្រើនគេពុំដឹងថា តើសម្ពន័ភាពដែលល្អគឺជាអ្វីនោះទេ គេតែងមានចំងល់ថា ហេតុអ្វីបានជាគេមានសម្ពន័ភាពស្នេហាប៉ុន្តែគេពុំបានធ្វើអោយសម្ពន័ភាពដ៏ស្រស់បំព្រងនេះអាចស្ថិតស្ថេរបានយូរអង្វែងទេ។មានរូបមន្តមួយចំនួនដែលអាចធ្វើអោយទំនាក់ទំនងរបស់អ្នកស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់រូប ពិសេសមនុស្សដែលអ្នកស្រលាញ់ ។
១-ជ្រើសរើសដៃគូរដៃគូរដែលយល់ចិត្ត អាចរស់នៅជាមួយគ្នាបាន ។ យើងអាចនឹងមានអារម្មណ៍ចាប់ចិត្តទៅលើនណាម្មាក់តាមរយះ ហេតុផលផ្សេងៗគ្នា ដូចជាគេអាចធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្តៅ ចិត្តល្អ និងមានទំនាក់ទំនងល្អ ស្រលាញ់ឥរិយាបទរបស់គេជាដើម។ ដូចនេះនៅ ពេលណាដែលអ្នកបានជួបគេអ្នកពិតជាជួបជាមួយមនុស្សដែលយល់ចិត្តអ្នកពិតប្រាកដណាស់។
២-ស្គាល់ពីភាពជឿជាក់របស់ដៃគូរអ្នក។ មនុស្សគ្រប់រូបមានកំរិតនៃភាពជឿជាក់ផ្សេងៗគ្នា អ្វីដែលសំខាន់ដែលអ្នកត្រូវតែមានជំនឿចិត្តនោះគឺ មិនត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍ចំពោះមនុស្សុដែលពុំមានភាពស្មោះត្រង់នោះទេ។ នៅពេលដែលអ្នកអាចធ្វើអោយខ្លួនឯងជឿជាក់ថា មិនធ្លាក់ក្នុងអន្លងស្នេហ៍មនុស្សបោកប្រាស់នោះទេ អ្នកប្រាកដជាមានជំនឿចិត្តលើខ្លួនឯង និងដៃគូរយ៉ាងពិតប្រាកដ។
៣-សូមកុំយល់ច្រលំថា ស្នេហាគឺជាការរួមភេទ។ សម្ពន័ភាពដំបូងនៃសេចក្តីស្រលាញ់ធ្វើឲ្យមនុស្សមួយចំនួនគិតថា ដើម្បីឲ្យស្នេហាកាន់តែប្រសើឡើង គេចាំបាច់ត្រូវតែធ្វើការរួមភេទជាមួយដៃគូរ ។ នេះពុំមែនជាការយល់ឃើញដែលត្រឹមត្រូវនោះទេ ។ ប្រសិនបើអ្នកមិនទាន់ត្រឹមខ្លួនក្នុងការរួមភេទ ឬអ្នកគិតថាមិនពាក់ពន្ធ័ក្នុងការរួមភេទ មុនពេលអ្នករៀបអាពាហ៍ពិពាហ៍នោះ អ្នកអាចនិយាយជាមួយដៃគូរអ្នកបាន។
៤-ស្គាល់ពីតំរូវការរបស់ខ្លួន ហើយប្រាប់គេអំពីតំរូបការរបស់អ្នក ។ សេចក្តីស្នេហាមិនមែនជាល្បែងទាយទុកមុននោះទេ។ មនុស្សប្រុសស្រីជាច្រើនមានអាម្មណ៍ភ័យខ្លាច មិនបង្ហាញអំពីតំរូវការរបស់គេប្រាប់មនុស្សដែលគេស្រលាញ់នោះទេ។ ហើយជាលទ្ធផលដៃគូររបស់អ្នកនឹងមិនអាចយល់បានទេថា តើអ្នកត្រូវការអ្វី ហើយនេះជាដើមហេតុដែលនាំឲ្យមានការបែកបាក់។ សូមចងចាំថា ប្រសិនបើអ្នកមិនប្រាប់គេអំពីតំរូវការរបស់អ្នកទេ គេនឹងមិនដឹងនោះទេ។
៥-សូមធ្វើខ្លួនអោយក្លាយជាមនុស្សដែលមានទស្សនៈល្អដូចនេះមនុស្សគ្រប់រូបនឹងឲ្យតម្លែអ្នក ហើយការអោយតំលៃនេះអាចធ្វើអោយអ្នកស្គាល់ពីតំលៃខ្លួនឯងកាន់តែច្បាស់ជាងមុន។
អារម្មណ៍នៃសេចក្តីស្នេហា
អារម្មណ៍នៃសេចក្តីស្នេហានៅពេលដែលអ្នកចាប់ចិត្ដស្រលាញ់នរណាម្នាក់អារម្មណ៍នៃសេចក្ដី ស្រលាញ់ឬស្នេហានឹងត្រូវបានបណ្តុះឡើងហើយធ្វើអោយអ្នកចាប់ផ្ដើមមានអារម្មណ៍សប្បាយរីក
រាយនិងមានភាពកក់ក្ដៅក្នុងពេលនៅជាមួយអ្នកដែលខ្លួនស្រលាញ់ព្រមទាំងអ្នកនៅជុំវិញខ្លួនអ្នកមាន អារម្មណ៍ថាខ្លួនឯង ជាមនុស្សដែលប្រសើរជាងមុននិងជឿជាក់ទៅលើមនុស្សដែលខ្លួស្រលាញ់ និងកាន់តែមានមេត្រីភាពជាមួយគ្នា ។ បន្ថែមពីនេះអ្នកមានឆន្ទៈដើម្បីបើកសំដែងពីអារម្មណ៍របស់អ្នកឲ្យអ្នកដទៃបានដឹង និងបានស្វែងយល់ពីអ្នក។ លើសពីនេះអ្នកមិនគ្រាន់តែគិតលើខ្លួនឯងតែម្នាក់ឯងនោះទេ ប៉ុន្ដែអ្នកព្យាយាមយកចិត្តទុកដាក់ចំពោះអ្នកដែលខ្លួនស្រលាញ់ជាពិសេសផងដែរ។ ខណៈដែលអ្នកជួបបញ្ហារវាងទំនាក់ទំនងស្នេហា ជាមួយអ្នកដែលខ្លួនស្រលាញ់ អ្នកនិងព្យាយាមគ្រប់បែបយ៉ាង ដើម្បីស្វែងរកដំណោះស្រាយល្អៗ ហើយជាការពិត អ្នកតែងតែចង់សំរបសំរួលគ្នាជានិច្ចទាំងនេះមាន គឺមានន័យថាស្វែងយល់ពីតំរូវការរបស់អ្នកដែលខ្លួនស្រលាញ់មិនមែនតែតំរូវការរបស់ខ្លួនឯងតែម្នាក់ហើយការរៀបរាប់ខាងលើនេះ គឺជឺអារាម្មណ៍នៃសេចក្ដីស្នេហា។ អារម្មណនៃមនុស្សមានស្នេហា នៅ ពេលដែលចាប់ចិត្ដស្រលាញ់នរណាម្នាក់ អារម្មណ៍នៃសេចក្ដីស្រលាញ់ រឺស្នេហានឹងត្រូវបានបណ្តុះឡើងហើយធ្វើអោយចាប់ផ្ដើមមានអារម្មណ៍ សប្បាយរីករាយ និងមានភាពកក់ក្ដៅក្នុងពេលនៅជាមួយអ្នកដែលខ្លួនស្រលាញ់ព្រមទាំងអ្នកនៅជុំវិញខ្លួន អារម្មណ៍បែបនេះមានន័យថា ខ្លួនឯងជាមនុស្សដែលប្រសើរជាងមុននិងជឿជាក់ទៅលើមនុស្សដែលខ្លួនស្រលាញ់និងកាន់តែមានមេត្រីភាពជាមួយគ្នា។បន្ថែមពីនេះអ្នកមានឆន្ទៈដើម្បីបើកសំដែងពីអារម្មណ៍របស់ខ្លួនឲ្យ អ្នកដទៃបានដឹង និងបានស្វែងយល់ពីខ្លួនយើង។ លើសពីនេះទៅទៀត មិនគ្រាន់តែគិតលើខ្លួនឯងតែម្នាក់ឯងនោះទេប៉ុន្ដែបានធ្វើឱ្យយើងព្យាយាមយកចិត្តទុកដាក់ចំពោះអ្នកដែលខ្លួន ស្រលាញ់ជាពិសេសផងដែរ។
ខណៈដែលអ្នកជួបបញ្ហារវាងទំនាក់ទំនងស្នេហា ជាមួយអ្នកដែលខ្លួនស្រលាញ់ ខ្លួនយើងនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីស្វែងរកដំណោះស្រាយល្អៗ ហើយជាការពិតមនុស្សតែងតែចង់សម្របសម្រួលគ្នាជានិច្ចទាំងនេះមានគឺមានន័យថាស្វែងយល់ពីតំរូវការរបស់អ្នកដែលខ្លួនស្រលាញ់មិនមែនតែ តំរូវការរបស់ខ្លួនឯងតែម្នាក់ហើយការរៀបរាប់ខាងលើនេះ គឺជឺអារាម្មណ៍នៃសេចក្ដីស្នេហា។
បេះដូងនេះបានខ្វេះចេញមកហើយ! តើអ្នកគិតថាទុកឱ្យក្រៀមស្វិតរហូតឬ? វាមិនខុសអីពីមនុស្សដែលធ្លាប់កំប្លែង ធ្លាប់លេងសើចក៏ក្លាយជាមនុស្សចូលចិត្តនៅម្នាក់ឯងចូលចិត្ត ស្ដាប់ចម្រៀងអន្លង់អន្លោចនោះទេ។ បុរសម្នាក់នេះបានឡើងទៅលើដំបូលផ្ទះអង្គុយម្នាក់ឯង ដោយមានហ្គីតា១ដើមដាក់នៅក្បែរខ្លួន ហើយព្យាយាមលេងបទញាក់កន្ត្រាក់អារម្មណ៍ តែអារម្មណ៍ដ៏ឆ្កួតមួយបានមកបញ្ឆេះក្នុងផ្នត់គំនិត មិនចង់ឱ្យលេងជាបទកន្ត្រាក់ញាក់អារម្មណ៍នោះទេ ព្រោះស្ដាប់មិនពីរោះ តែក្នុងចិត្តចេះតែនឹកឃើញដល់បទចម្រៀងបែបកម្សត់ទៅវិញ។
ហ្គីតា បានក្លាយជាមិត្តសម្លាញ់របស់មនុស្សខូចចិត្ត ដៃស្ដាំនៅតែបន្តដេញហ្គីតាជាបទភ្លេង ចំណែកចិញ្ចើមចាប់ផ្ដើមជ្រួញនិងសញ្ជឹងគិត ឬឯច្រមុះចាប់ផ្ដើមស្រូបយកខ្យល់បរិសុទ្ធជាមួយការដកដង្ហើម ធំ . កែវភ្នែកស្រទន់បានសំឡឹងមើលទៅផ្កាយនៅលើមេឃ ប៉ុន្តែជាអកុសល ក្នុងផ្ទៃលំហអាកាសទាំងមូល ដែលមានធ្លាប់ព្រះចន្ទ និងដួងផ្កាយរាប់ពាន់ បែរជាបាត់បង់អស់ នៅសល់តែគ្រាប់ផ្កាយតែ ១គ្រាប់គត់ដែលនៅស្ងៀមត្រឹង សម្រាប់ធ្វើឱ្យបុរសខូចចិត្តម្នាក់បានញញឹម មិនបានយូប៉ុន្មានផង ស្រាប់តែមានដុំពពក មួយផ្ទាំងបានមកបាំងពីមុខ ដួងផ្កាយទៅវិញ។ នេះរឹតតែធ្វើឱ្យអារម្មណ៍បុរសម្នាក់នេះ បាត់បង់ត្រឹមមួយរំពេច។ អ្វីៗគ្រប់យ៉ាងសុទ្ធតែមិនស្ថិតស្ថេរ មនុស្សយើងមានពេលសើច មានពេលយំ មានពេលសំងំ មានពេលត្រេកអ។ លើលោកនេះគ្មានអ្វីទៀងទាត់ឡើយ មានតែភាពមិនទៀងទាត់តែប៉ុណ្ណោះ ដែលទៀងទាត់។
ស្នេហាគឺជាអារម្មណ៍អស្ចារ្យមួយនៅលើពិភពលោកយើង។ ពេលណាអ្នកចាប់ផ្តើមមានអារម្មណ៍ស្នេហាជាមួយនរណាម្នាក់ អ្នកនឹងឃើញតែចំណុចល្អរបស់គេតែប៉ុណ្ណោះ។ ជួនកាលអ្នកខ្លះឆ្លល់ពីមូលហេតុថា “ហេតុអ្វីខ្ញុំស្រលាញ់អ្នក”។ តែទោះបីជាយ៉ាងណាក៏ដោយមនុស្សម្នាក់ៗមានមូលហេតុរៀងៗខ្លួន ហើយភាគច្រើននៃមូលហេតុរូមមាន៖
• មូល ហេតុមួយដែលខ្ញុំស្រលាញ់អ្នក ពីព្រោះអ្នកធ្វើអោយខ្មុំមានអារម្មណ៍សប្បាយ និងរស់រានមានជីវិត នេះគឺសំខាន់ណាស់សម្រាប់មនុស្ស។
• ខ្ញុំស្រលាញ់អ្នក ព្រោះអ្នកជឿជាក់លើខ្ញុំ ហើយនេះជាចំណុចមួយដែលគូរស្វាមីភរិយាគ្រប់រូបត្រូវការវាជាចាំបាច់។
• • ខ្ញុំស្រលាញ់អ្នកព្រោះអ្នកស្មោះត្រង់។
• • ខ្ញុំស្រលាញ់នូវរបៀបអ្នកនិយាយ។
• • ខ្ញុំស្រលាញ់ភ្នែករបស់អ្នក នូវពេលសម្លឹងខ្ញុំ
• • ខ្ញុំស្រលាញ់ព្រោះអ្នកជាមនុស្សឆ្លៀសវៃ
• • ពេលណាអ្នកអោបខ្ញុំ ខ្ញុំមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព
• • ខ្ញុំស្រលាញ់អ្នកព្រោះខ្ញុំត្រូវការអ្នក អ្នកតែងតែនៅជិតខ្ញុំជានិច្ចពេលណាខ្ញុំត្រូវការអ្នកអោយជួយ
• • ខ្ញុំស្រលាញ់ព្រោះអ្នកជាសុភាពបុរស
តើមានអ្វីទៀតទេ សូមបញ្ចេញមតិរបស់លោកអ្នកខាងក្រោម៖

ធ្វើយ៉ាងណាទើបនាងស្រលាញ់ ?
ស្នេហាកើតចេញពីមនោសញ្ចេតនាដែលពិបាកនឹងកើតតែងាយបាត់បង់។ អញ្ចឹងធ្វើដូចម្ដេចទើបធ្វើឲ្យនាងស្រលាញ់ខ្ញុំបាន? សំនួរនេះត្រូវបានសួរដោយបុរសជាច្រើន ជាពិសេសនៅពេលដែលគាត់សម្លឹងភ្នែកទៅចំនារីដែលគាត់ពេញចិត្ត។ ចង់ឲ្យនារីម្នាក់បាក់ចិត្តស្រលាញ់ វាមិនមែនជារឿងងាយទេ តែក៏មិនមែនថាទៅមិនរួចនោះដែរ ឲ្យតែអ្នកមានភាពអំណត់និងចេះបត់បែន ។ សូមអនុវត្តន៍នូវវិធីសាស្ត្រដូចខាងក្រោមនេះនឹងជួយឲ្យអ្នកទាញចំណាប់អារម្មណ៍ពីនាងបាន ។
១.ធ្វើជាមិត្តនាងជំហានដំបូងអ្នកត្រូវធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាមិត្តហើយឆ្លាតឱកាសឈ្វេង យល់ពីចំណង់ចំណូលចិត្តរបស់នាង ថាតើនាងស្អប់អ្វី និងចូលចិត្តអ្វី។
២.ធ្វើឲ្យនាងមានអារម្មណ៍ប្លែកត្រូវបង្ហាញនូវកាយវិការឬពាក្យសម្ដីដែលធ្វើឲ្យនាងមានអារម្មណ៍ រំភើប។ចេះលើកទឹកចិត្តនាង តាមរយៈការសរសើរ និងស្នាមញញឹមដែលបង្ហាញពីភាពពេញចិត្តបំផុតរបស់អ្នក។ ជាពិសេសធ្វើឲ្យនាងយល់ថា នៅក្បែរអ្នកមានអារម្មណ៍រីករាយខ្លាំងណាស់។ តែកុំសរសើរហួសហេតុពេកដល់ថ្នាក់បែកជាអូរហូរជាស្ទឹង។
៣.រក្សាទំនាក់ទំនងទូរស័ព្ទទៅនាងឲ្យ បានញឹកញាប់ជាពិសេសនៅឱកាសដែលនាងមិនបានរំពឹងទុក។ទិកនិចដ៏ពិសេសនោះ ចូរផ្ញើសារទៅនាងពេលពាក់កណ្ដាលយប់ លុះព្រឹកឡើងនឹងធ្វើឲ្យនាងរំភើបបំផុត។
៤.ផ្ដល់នូវការគោរពនារីគ្រប់រូបចង់ឲ្យបុរសផ្ដល់តម្លៃឲ្យនាងខ្លាំងណាស់ដូច្នេះត្រូវប្រយ័ត្នទាំងពាក្យសម្ដីនិងកាយវិការ។សូមចាំថា មិនត្រូវឈ្លៀតឱកាសកេងចំណេញលើនាងគ្រប់រូបភាព។
៥.រកជំនួយត្រូវពឹងពាក់នរណាម្នាក់ដែលមានភាពស្និទ្ធស្នាលជាមួយនឹងនាង ឲ្យជួយបង្ហាញពីគុណសម្បត្តិនិងចេតនាល្អរបស់អ្នកចំពោះនាង។
សូមកុំខ្វល់ថាអ្នកទាបឬខ្ពស់ សឬខ្មៅ មានឬក្រ សង្ហារឬអត់នោះ គ្រាន់តែធ្វើតាមការសិក្សារបស់ខ្ញុំដូចខាងលើនេះទៅអ្នកនឹងក្លាយទៅជា មនុស្សដ៏មានមន្តស្នេហ៍ជាមិនខាន។
ប្រាំយ៉ាងអាចប្រាប់អ្នកថាគេស្រលាញ់អ្នក
មិត្តនារីទាំងឡាយ តើអ្នកកំពុងតែពិបាករកឃើញអោយច្បាស់ណាស់ថាតើបុរសម្នាក់នោះគេចាប់អារម្មណ៍អ្នកប៉ុណ្ណានោះ មែនទេ?វា មិនមែនជាការងាយស្រួលទេមែនទេ? ជូនកាលភស្តុតាងអាចបង្ហាញចេញតាមរយៈការសំដែងកាយវិការរបស់គេ។ ដើម្បីងាយយល់ថាតើសកម្មភាពរបស់គេ កែវភ្នែក ក៏ដូចជាអាកប្បកិរិយារបស់គេអាចប្រាប់អ្នកពីអារម្មណ៍ពិតខាងក្នុង របស់គេយ៉ាងណានោះ សូមអានពាក្យណែនាំរបស់បណ្ឌិត Greg Hartly ដែលគាត់បានរៀបរាប់ពីសញ្ញាណប្រាំយ៉ាងសំគាល់ថាបុរសម្នាក់នោះ ពិតជាចាប់អារម្មណ៍អ្នក៖
១.កាន់តែខិតជិតអ្នកជាដំបូង ការដែលបុរសម្នាក់នោះចេះតែព្យាយាមចូលមកជិតអ្នក គឺវាអាចបង្ហាញពីការចង់ដឹង ចង់ស្គាល់ពីអ្នកអោយបានច្រើន។ ដូចនេះមិនថាក្នុងពិធីជប់លៀង ឬការណាត់ជួបរបស់អ្នកនិងគេ បើអ្នកសង្កេតឃើញដូចនេះ គឺជាសញ្ញាបង្ហាញថាគាត់ម្នាក់នោះ មានចំណាប់អារម្មណ៍លើអ្នក ហើយចាំទុកថាវាមិនមែនជាទំនាក់ទំនងបែបជាមិត្តប៉ុណ្ណោះនោះឡើយ
២.និយាយស្ដីបែបទន់ភ្លន់ផ្អែមល្ហែមនៅពេលដែលបុរសម្នាក់នោះ និយាយដោយប្រើសំលេងតិចៗថ្នមៗ វាជាសញ្ញាណដ៏ល្អបំផុតគឺមានន័យថាអ្វីដែលគាត់កំពុងនិយាយគឺចង់អោយតែស្ដាប់ម្នាក់ ប៉ុណ្ណោះហើយវាកាន់តែល្អបើគាត់និយាយរៀបរាប់ប្រាប់អ្នកក្នុងលក្ខណៈបែបខាងលើពីជីវិតឯកជននិងរឿងជាសំងាត់របស់គេមួយចំនួន តែជាទូទៅគឺមិនសូវមានទេ។ ហើយបើអ្នកចង់បង្ហាញអារម្មណ៍ថាអ្នកពេញចិត្តនឹងអាកប្បកិរិយានេះ គួរធ្វើដូចគេ។
៣.កាយវិការមួយចំនួនជាទូទៅមនុស្សប្រុសតែងតែមានអាកប្បកិរិយា ដើរយ៉ាងក្រអើតគ្រទម ងើយមុខ ឬពើងទ្រូងដើម្បីទាក់ទាញភ្នែកនារីថាគេជាមនុស្សអស្ចារ្យ តែមិត្តនារីគួរជ្រាបថាបុរសទាំងនោះនឹងសង្រួមឥរិយាបថលះបង់អាកប្បកិរិយាទាំងនោះអស់ជាមិនខានខណៈដែលគេបាននិយាយជាមួយនារីដែលជាទីស្រលាញ់និងត្រូវចិត្តគេ។
៤.ការនិយាយដោយយឺតៗ វាមិនខុសគ្នាពីបក្សីដែលហោះហើរជាមួយគូរវាទេ មនុស្សប្រុសក៏បែបនេះដែរគឺ និយាយបែបយឺតៗ មួយៗ យ៉ាងសុភាពរាបសារ មករកអ្នក។ ដូចនេះបើសិនជាក្នុងការណាត់ជួបដំបូងរវាងអ្នកនិងគេ អ្នកសង្កេតឃើញថា គេមានការនិយាយស្ដីបែបនេះ គួបផ្សំនឹងអារម្មណ៍ភ័យអរ របស់គេផង សូមអ្នកកុំគិតថាមានអារម្មណ៍ងងុយគេង រឺធុញទ្រាន់នឹងគេ ព្រោះនេះជាសញ្ញាណល្អទេដែលបង្ហាញថាគាត់រកឃើញទេពអប្សររបស់គាត់ ហើយគឺជារូបនាង។
៥.កែវភ្នែកគេសម្លឹងអ្នក ក្រសែភ្នែកដែលសម្លឹងមកអ្នកក្នុងន័យល្អវាពិត ជាអាចបង្ហាញថាគេពិតជាចាប់អារម្មណ៍និងលង់ស្នេហ៍អ្នកមិនខាន។ គេស្ទើរតែមិនអាចទប់ខ្លួនឯងមិនអោយសម្លឹងអ្នកបានទេ នេះជាការពិត ។
http://tilyna.wordpress.com/2010/08/27
ខ្ញុំស្រលាញ់គាត់ទេដឹង?
កាលបើកើតក្ដីស្រលាញ់មិនអាចលាក់បាំងបានរហូតនោះទេ តែគ្រាន់តែថា អ្នកខ្លះលាក់បានយូរជាងតែប៉ុណ្ណោះ ។ ការដែលមិនចង់សារភាពស្នេហ៍ព្រោះតែការខ្មាសអៀន ដោយសារការមិនប្រាកដក្នុងចិត្ត ឬអាចដោយសារតែនៅរង់ចាំអង្កេតមើលចិត្តគ្នាបន្ថែមទៀតសិន។ មនុស្សមានស្នេហា មានអាកប្បកិរិយាប្លែកពីគេ ដូច្នេះទោះជាខំលាក់យ៉ាងណាក៏គេនៅតែដឹងដែរ។ មនុស្សកំពុងមានស្នេហាអាចស្ដែងឡើងតាមរយៈ៖
១.កាយវិការ មនុស្សមានស្នេហាតែងមានការព្រួយបារម្ភពីគ្នាទៅវិញទៅមកពិសេសជាងធម្មតា ហើយចង់ដឹងពីគ្នាជានិច្ច។ អ្វីដែលពិសេសនោះគឺពួកគេតែងតែចង់ធ្វើអ្វីជាមួយគ្នាជួបមុខគ្នានិយាយលេងជាមួយគ្នា និងនៅក្បែរគ្នាជានិច្ច។ លើសពីនេះទៅទៀត ពួកគេតែងតែចង់ចែករំលែកអ្វីដែលល្អបំផុតឲ្យគ្នាទៅវិញទៅមក។
២.ទង្វើ មនុស្សស្រលាញ់គ្នាតែងតែចង់ធ្វើអ្វីៗដើម្បីឲ្យភាគីម្ខាងទៀតសប្បាយចិត្ត។ គេតែងជួយគ្នា ការពារគ្នា និងថ្នាក់ថ្នមគ្នាយ៉ាងទន់ភ្លន់បំផុត។
៣.ភ្នែក តែងតែលួចសម្លឹងរកគ្នាដោយកែវភ្នែកស្រទន់ ។ ភ្នែកមិនដែលតម្រង់ទៅណាឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ឡើយ។
៤.ភាសា មនុស្សស្រលាញ់គ្នាតែងតែបញ្ចេញវាចា ទន់ភ្លន់ ផ្អែមល្ហែម សរសើរមិនដាច់ពីមាត់ ដើម្បីឲ្យដៃគូសប្បាយចិត្ត។ តែអ្នកខ្លះវិញ ពេលជួបមនុស្សដែលខ្លួនស្រលាញ់ បែរជាភ័យរញីរញ័រ ធ្វើអ្វីមិនត្រូវនិយាយក៏មិនចេញ ឬនិយាយចេញមកតែរដាក់រដុប ភ្លេចមុខភ្លេចក្រោយទៅវិញ។
៥.អារម្មណ៍ អារម្មណ៍នឹករលឹកតែងកើតមានជានិច្ចសម្រាប់មនុស្សស្រលាញ់គ្នា។ នៅពេលបានជួបមុខគ្នាម្ដងៗ ហាក់ដូចជាបាត់ទុក្ខអស់ មហាសប្បាយ អារម្មណ៍ស្រស់ថ្លា ហើយគិតថាពិភពលោកនេះគួរឲ្យចង់រស់នៅបំផុត។
នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ទោះជានៅទីណា ធ្វើអ្វីគឺសុទ្ធតែមានអារម្មណ៍រំភើប ស្រស់ស្រាយជានិច្ច។ ស្នេហាធ្វើឲ្យមនុស្សមានកម្លាំងខ្លាំងក្លា និងមានសង្ឃឹមជានិច្ច ទោះជាជួបឧបសគ្គ ឬការលំបាកយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀតមនុស្សមានស្នេហា តែងតែនឹកដល់គ្នានៅពេលដែលសប្បាយចិត្ត និងជួបទុក្ខ៕
បកប្រែៈ ផេង ស៊ីថាន
http://news.sabay.com.kh/articles/64323
ប្រភេទនៃសេចក្តីស្រលាញ់
តើការស្រលាញ់របស់អ្នក និងដៃគូរបស់អ្នកជាការស្រលាញ់ប្រភេទណាដែរ? ជម្រៅនៃសេចក្ដីស្រលាញ់ និងប្រភេទនៃការស្រលាញ់របស់មនុស្សម្នាក់ៗតែងតែមានកម្រិត និងប្រភេទខុសៗគ្នា។ ខាងក្រោមនេះ គឺជាប្រភេទនៃសេចក្ដីស្រលាញ់មួយចំនួនដែលយើងបានស្រាវជ្រាវរកឃើញ។
១-សេចក្ដីស្រលាញ់រូម៉ែនទិច (Romantic Love) ៖ គូស្នេហ៍តែងតែគិតនឹកដល់ដៃគូជានិច្ច និង មានការប្រច័ណ្ឌដៃគូ ប្រសិនបើឃើញដៃគូនៅជាមួយស្រី ឬប្រុសផ្សេងៗ ប៉ុន្ដែចេះលើកលែងអោយគ្នាទៅវិញទៅមក។ ការស្រលាញ់បែបនេះ គឺជាការស្រលាញ់ដោយមានការទាក់ទាញចិត្ដ តាមរយៈរូបសម្បត្ដិខាងក្រៅ ហើយដៃគូម្ខាងៗតែងតែព្យាយាមធ្វើយ៉ាងណាអោយដឹងថាគេបានទទួល នូវការឆ្លើយតប ពីការស្រលាញ់របស់ដៃគូវិញ។
២-សេចក្ដីស្រលាញ់ស្មោះស្ម័គ្រ (Faithful love)៖ដៃគូស្នេហាហ៊ាន់លះបង់ និងបូជាចំពោះអ្នកដែលខ្លួនស្រលាញ់ស្មោះស្មគ្រ័ ដោយមិនគិតរំពឹងនូវការតបស្នងអ្វីឡើយ។ គូស្នេហ៍មានភាពទន់ភ្លន់ ចេះយល់ចិត្ដ និង យកចិត្ដទុកដាក់ ថែមទាំងមានការទទួលខុសត្រូវទៀតផង។
៣-សេចក្ដីស្រលាញ់ដោយមត្ដិភាព (Best friend love)៖គឺជាចំណងមិត្ដភាពមួយ ដែលដៃគូមានការរីករាយ និងភាពស្និទ្ធស្នាលរវាង ចំណងមេត្រីភាពនឹងគ្នា។ ជាចំណងមិត្ដភាពមួយដែលមានផាសុខភាព សប្បាយរីករាយ ទុកចិត្ដគ្នា និងមានការតាំងចិត្ដ ក្នុងការថែរក្សាដើម្បីបង្កើនចំណងមិត្ដភាពនេះ។
៤-សេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ (Parental love) ៖ ជាសេចក្ដីស្រលាញ់ថ្នាក់ថ្នមមួយដែលមិនអាចកាត់ថ្លៃបានរវាងឪពុកម្តាយទៅកូន ឬពីកូនទៅឪពុកម្តាយ។
ការជ្រើសរើសស្វែងរកដៃគូអនាគត
ការជ្រើសរើសស្វែងរកដៃគូអនាគតមុននឹងសំរេចចិត្តចាប់ផើ្តមបង្កបងើ្កតកសាងសង្គមគ្រួសារថ្មីមួយ បុរសនិងនារី ត្រូវតែមានទស្សនៈបែបណាមួយអោយបានច្បាស់លាស់ ចំពោះដៃគូអនាគតរបស់ខ្លួន ដែលខ្លួនចង់កសាងទំនាក់ទំនងរឹងម៉ាំជាមួយគ្នាទៅថ្ងៃអនាគតនោះ។ តើអ្នកសំរេចជ្រើសរើសស្វែងរកដៃគូអនាគតរបស់អ្នកនៅក្នុងស្រទាប់ណាមួយរបស់សង្គមយើង?តើអ្នកបា្រថ្នាចង សម្ព័ន្ធមេត្រីភាពជាដៃគូអនាគតជាមួយនឹងមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណាខ្លះ?
ចំលើយដ៏ត្រឹមត្រូវហើយសំខាន់បំផុតនោះ គឺការជ្រើសរើសដៃគូជីវិតដែលមានអារម្មណ៏ និងទិសដៅដូចគ្នា ហាក់ដូចជាចេញមកពីពុម្ពតែមួយជាមួយគ្នា។ បុរសនារីទាំងឡាយមិនត្រូវប្រញាប់ប្រញាល់ប្រថុយប្រថានក្នុងបញ្ហា សែ្វងរកដៃគូអនាគតហើយនិយាយបែបសោះអងើ្គយដូចខាក្រោមនេះឡើយ៖ ប្រពន្ធខ្ញុំដូចមេ្ដចក៏បានដែរអោយតែមានមុខមាត់មើលបាន និងមានរូបរាងសមរម្យទៅបានហើយ»។ រីក៏ថា«នាងខ្ញុំសេ្នហាតែបុរសណាដែលមានរូបឆោមស្អាត ហើយមានឬកពាសុភាពរាបសាមិនសូវនិយាយស្ដីក៏បានដែរ»។ បញ្ហាសែ្វងរកដៃគូអនាគតនេះ មិនមែនជាចំនោទដែលងាយដោះស្រាយនោះទេ។ ក្នុងការជ្រើសរើសស្វែងរកដៃគូអនាគតនេះ អ្នកត្រូវតែពិនិត្យមើលពី គុណធម៌ គុណសម្បត្តិ ការសិក្សាអប់រំ ចំណេះដឹង បទពិសោធន៍ការងារ ស្ថានភាពរស់នៅ ចំណង់ចំណូលចិត្ត និងចិត្តគំនិតជាមុនសិន។ បច្ចុប្បន្ននេះ ការជ្រើសរើសស្វែងដៃគូអនាគតដែលមានលក្ខណៈស្របនឹងគោលបំណង ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងសុភមង្គលគ្រួសារមួយ តទៅថ្ងៃអនាគតវាជាការលំបាក។
ខាងក្រោមនេះ ជាចំនុចមួយចំនួនដែលជាជាវិភាគទានខ្លះៗ ដល់បុរសនិងនារីទាំងអស់ ក្នុងការជ្រើសរើសស្វែងរកដៃគូអនាគតរបស់ខ្លួនដែលមានគោលការណ៏និងចំនុចដូច តទៅនេះ។ បុរសគួរតែជ្រើសរើសនារីដែលមានលក្ខណៈសម្បត្តិ និងគុណសម្បតិ្តដូចខាងក្រោម៖
• មានសតិសម្បជញ្ញៈឆាប់យល់ហេតុការណ៏រាក់ជ្រៅ។
• មានគុណធម៌មិនប្រកាន់ឬកពាចេះស្រលាញ់ញាតិមិត្ត។
• មានចរិយាថៃ្លថ្លូរយល់ដឹងខ្ពស់ទាប មិនលេងបៀប៉ោ មិនចូលចិត្តរករឿងហេតុនឹងអ្នកដទៃ។
• ឧស្សាហ៏ព្យាយាមក្នុងការងារចេះជំនះរាល់គ្រប់ឧបសគ្គ។
• មានបំនិនប្រសប់ មានចំនេះវិជ្ជាខាងមុខរបរអ្វីមួយយ៉ាងស្ទាត់ជំនាញ។
• មានរូបសម្បត្តិសមល្មមមិនបាច់ល្អស្អាតជាងគេពេកទេក៏បាន។
ចំពោះនារីមិនគួរសំលឹងមើលឃើញតែសំបកក្រៅរបស់បុរសនោះទេ។ នារីគួរតែជ្រើសរើសបុរសដែលមានលក្ខណៈសម្បត្តិ និងគុណសម្បតិ្តដូចខាងក្រោម៖ ៖
• មានមុខរបរបា្រកដប្រជា
• មានទិសដៅច្បាស់លាស់មានគំនិតចេះគិតវែងឆ្ងាយ ចេះតស៊ូចំពោះឧបសគ្គគ្រប់បែបយ៉ាង។
• មានចរិយាសុភាពរាបសា មិនប្រកាន់ឬកពា។
• មានការបា្រស្រ័យទាក់ទងរួសរាយរាក់ទាក់នឹងញាតិមិត្តចេះស្រលាញ់គ្រួសារ មានមនុស្សធម៌ក្នុងខ្លួន។ មានរូបសម្បតិ្តដូចគេដូចឯងមិនអាក្រក់ពេក ហើយក៏មិនសា្អតពេកក៏បាន។
ស្នេហាតាមអ៊ិនថឺណិត
ស្របពេលដែល បច្ចេកវិជ្ជាពត៌មានមានការរីកចំរើន ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ បានងាកមកប្រើប្រាស់អ៊ិនថឺណិត ដូចជាការផ្ញើរសំបុត្រអេឡីត្រូនិច ធ្វើការស្រាវជ្រាវឯកសារ លេងហ្គេម លេងឆាតតាមយាហូ។ល។ ដោយសារតែ អ៊ិនថឺណិតពោពេញទៅដោយព័ត៌មានគ្រប់សព្វបែបយ៉ាងហើយព័ត៌មានទាំងនោះ មិនប្រាកដថាត្រឹមត្រូវទាំងអស់ឡើយ ជាពិសេសទាក់ទងទៅនឹងស្នេហាតាមអ៊ិនធើណែត។
តើអ្នកជឿលើស្នេហាអ៊ិនធើណែតដែររឺទេ? ក្នុងនាមយើងជាអ្នកសិក្សាទៅលើ ស្នេហា ខ្ញុំសូមឲ្យអ្នកអាននិងអ្នកប្រើប្រាស់អ៊ិនធើណែតទាំងអស់ក៏ដូចជាមិត្តយុវវ័យត្រូវមានការប្រុងប្រយ័ត្នដូចខាង
ក្រោម៖ សូមប្អូនកុំឆាប់ជឿអ្វីដែលប្អូនបានលឺតាម អ៊ិនថឺណិត ឬ យាហូ បន្ទប់ជជែកកំសាន្តនោះ ពីព្រោះអ្វីៗដែលបានឃើញនៅក្នុងនោះមិនមែនប្រាកដថាត្រឹមត្រូវទាំងអស់ឡើយ ជាពិសេស គឺនៅពេលដែលប្អូនលេង ជជែកកំសាន្ត ទំនាក់ទំនងជាមួយមនុស្សដែលប្អូនមិនដែលស្គាល់មុខ។ សេចក្តីស្នេហាពិត មិនមែនគ្រាន់តែនិយាយមួយពាក្យហើយទៅបាត់នោះទេ។ ហើយប្រសិនបើនរណាម្នាក់ដែលស្គាល់តាម អ៊ិនថឺណិតហើយសូមស្រលាញ់និងណាត់ជួប សូមប្រយ័ត្នអោយមែនទែន ហើយកុំទៅជួបតែម្នាក់ឯងអោយសោះទោះបីជានៅទីណាក៏ដោយ ។ សូមនាំមិត្តភក្ត្រ ឬអនាព្យាបាលទៅជាមួយផង ហើយចាំបាច់ត្រូវតែជួបនៅទីកន្លែងសាធារណៈ។
ហេតុអ្វីធ្លាក់ក្នុងអន្លង់ស្នេហ៍
តើអ្នកធ្លាប់មានអារម្មណ៍ស្រលាញ់នណាម្នាក់បន្ទាប់ពីអ្នកបានជួបឬនិយាយឆ្លើយឆ្លងជាមួយគេ មួយរយៈកន្លងមកដែរឬទេ? អ្នកអាចនឹងមានចម្ងល់ថា ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះជាមួយតែបុគ្គលម្នាក់នោះ ខុសប្លែកពីអ្នកដ៏ទៃ ? អារម្មណ៍ទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងចាប់ផ្ដើមស្នេហាទៅលើមនុស្សម្នាក់នោះដោយមិនដឹងខ្លួនហើយ ឬក៏គេហៅថាធ្លាក់ក្នុងអន្លង់ស្នេហ៍នោះឯង។ មានមូលហេតុជាច្រើនដែលជំរុញចិត្ដអ្នកអោយធា្លក់ក្នុងអន្លង់ស្នេហ៍ជាមួយ នឹងគេដោយមិនបានដឹងខ្លួន។ សំរាប់លេខនេះ អ្នកសិក្សាអំពីសេចក្តី សូមឡើកយកតែកក្ដាសំខាន់មកជម្រាបជូនដូចតទៅ ៖
១-រូបសម្បត្ដិ គឺជាចំនុចដំបូងដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នក។ មានអ្នកខ្លះបានលង់ស្រលាញ់គេ ចាប់តាំងតែពីបានជួបគ្នា លើកដំបូងមកម្លេះ។ ហើយអ្នកខ្លះទៀតគឺលង់ស្រលាញ់គេ ដោយសារតែគេមានរូបរាងស្រដៀង ទៅនឹងមនុស្ស ឬនិមិត្ដរូបជាទីស្រលាញ់ ដែលធ្លាប់់ផ្ដល់ភាពកក់ក្ដៅ ភាពសប្បាយរីករាយដល់ខ្លួន នៅក្នុងគ្រាអតីតកាល ឬក៏តាំងពីនៅកុមារភាពមក។
២-ក្លិនក្រអូបៈ ក្លិនក្រអូបនៃ ផ្កា ទឹកអប់ និងសំភារៈផ្សេងៗទៀត គឺសុទ្ធតែជាកត្ដាជំរុញបន្ថែម នៅក្នុងពិភពទំនាក់ទំនង រ៉ូមែនទិចនេះផងដែរ។
៣-ការយកចិត្ដទុកដាក់របស់គេចំពោះអ្នកៈ សកម្មភាពទាំងឡាយផ្សេងៗទៀតដែលគេបានធ្វើចំពោះអ្នក ឬដើម្បីអ្នក គឺសុទ្ធតែអាចទាញយកការចាប់អារម្មណ៍របស់អ្នកបន្ដិចម្ដងៗ រហូតធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លងស្នេហ៍ជាមួយគេ។
៤-សញ្ញាទាក់ទាញភេទផ្ទុយគ្នា (Love pheromones): សញ្ញាមួយចំនួនទៀត ដែលយើងមើលមិនឃើញ ក៏ជាចំណែកមួយ ធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លងស្នេហ៍ផងដែរ។ សញ្ញាហ្វឺរឺម៉ូ (pheromones) គឺជាសញ្ញាដែលបញ្ចូនទៅខួរក្បាល តាមរយៈប្រព័ន្ធឃានវិញ្ញាណ។ វាអាចសំដែងប្រាប់អំពី ទំនាក់ទំនងផ្លូវភេទ ការការពារ ការឈ្លានពាន និង ការភ័យខ្លាច។ នេះបើយោងទៅតាមសំដីរបស់លោក Dr Kristal ។ ដូច្នេះ ចំណុចទាំងឡាយដែលបានរៀបរាប់ខាងលើបានប្រមូលផ្ដុំគ្នានៅក្នុងខួរក្បាលរបស់អ្នក ហើយក៏បង្កើតការវាយតំលៃដោយស្វ័យប្រវត្ដិអំពីរូបគេម្នាក់នោះ ដោយសាតែតំលៃរបស់ខួរក្បាលមើលឃើញថាគេល្អ ទើបធ្វើអោយអ្នកស្រលាញ់គេដោយមិនដឹងខ្លួន។
តើធ្វើដូចម្ដេចដើម្បីអោយដឹងថាគេស្រលាញ់ខ្ញុំ? មានសញ្ញាមួយចំនួនដែលអាចប្រាប់ឲ្យអ្នកដឹងថាគេកំពុងមានអារម្មណ៍គិតអំពីអ្នក ដោយគ្រាន់តែអ្នកធ្វើការអង្កេត លើចំនុចមួយចំនួនដូចខាងក្រោម ៖
ក-គេព្យាយាមនៅក្បែរអ្នកច្រើនជាងអ្នកដ៏ទៃ
ខ-គេតែងតែលើកសរសើរអំពីអ្នក និងយករឿងវិជ្ជមានរបស់អ្នកទៅប្រាប់មិត្ដភ័ក្ដដ៏ជារឿយ។
គ-គេតែងរៀបចំខ្លួន និងធ្វើទង្វើទាំងឡាយ ដែលអ្នកពេញចិត្ដ ទោះបីជាទង្វើនោះគេមិនសូវចូលចិត្ដក៏ដោយ
ឃ-គេច្រើនទូរស័ព្ទមករកអ្នកសូម្បីតែគ្មានការអ្វីសោះ ដោយគ្រាន់តែសួរទៅអ្នកថា តើអ្នកសុខសប្បាយ ឬទេ? ហើយកំពុងតែធ្វើអ្វី? ញ៉ាំបាយហើយឬនៅ? ចូលគេងហើយឬនៅ? ល។
ង-គេចាប់ផ្ដើមយកចិត្ដទុកដាក់អំពីមិត្ដភ័ក្ដ ឬមនុស្សដែលនៅជុំវិញអ្នក
ច-គេលុបចោលការណាត់ជួបរវាងគេ និងមិត្ដរបស់គេដើម្បីអ្នក។ ចំនុចខាងលើនេះមិនមែនសុទ្ធតែអាចបញ្ជាក់យ៉ាងពិតប្រាកដថាគេស្រលាញ់អ្នកនោះទេ វិធីសាស្ដ្រដែលល្អបំផុតនោះគឺរកពេលវេលាដើម្បីនិយាយជាមួយគេពីអ្វីដែលអ្នកចង់ដឹងនូវការពិត។
ត្រូវថែរក្សាស្នេហាយ៉ាងដូចម្តេច?
តើអ្នកកំពុងមានសម្ព័ន្ធភាពស្នេហា ដែលគូរស្នេហ៍របស់អ្នកមិនបាននៅជិតគ្នារឺទេ? តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេចខ្លះដើម្បីថែរក្សាស្នេហា នេះឲ្យយូរអង្វែង? ការថែរក្សាស្នេហាឲ្យបានយូរអង្វែង ពេលដែលគូរស្នេហ៍របស់អ្នកឃ្លាតទៅឆ្ងាយជាការលំបាកនិងតំរូវឲ្យគូស្នេហ៍ទាំងពីរមានការព្យាយាម និងរក្សានូវភាពស្មោះត្រង់ មនុស្សជាច្រើនតែងសួរខ្លួនឯងថាតើធ្វើដូចម្ដេចដើម្បីរក្សាស្នេហាឲ្យ បានយូរអង្វែង ប្រសិនបើមនុស្សដែលយើងស្រលាញ់ពុំបាននៅជាមួយនោះ? តើការរង់ចាំនិងការតស៊ូចំពោះស្នេហានេះអាចមានលទ្ធផលល្អដែររឺទេ? វាលំបាកណាស់ក្នុងការថែរក្សាសេចក្ដីស្នេហាមួយអោយមានភាពកក់ក្ដៅ ។ សូមចងចាំថាពេលវេលាកន្លងដែលអ្នកបានកសាងឡើងជាមួយគូរស្នេហ៏ ជាពន្លកមួយនៃការថែរក្សាចំណងស្នេហ៍អោយមានភាពស្រស់បំព្រងបាន ។ ដូចនេះអ្នកសិក្សាទៅលើសេ្នហា សូមណែនាំវិធីមួយចំនួនដើម្បីថែរក្សាស្នេហារបស់អ្នកឲ្យយូរអង្វែង ទោះជាអ្នកទាំងពីរពុំបាននៅជិតគ្នាដូចគ្រាមុនក៏ដោយ។
១-ធ្វើការកំណត់សម្ព័ន្ធភាពរបស់អ្នក៖ ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើនោះគឺៈយល់ព្រមទទួលថា តើទំនាក់ទំនងរបស់អ្នកអាចបន្ដទៅទៀតក្នុងសម្ព័ន្ធភាពដូចម្ដេច ? តើអ្នកនឹងបន្ដសម្ព័ន្ធភាពនេះក្នុងលក្ខណៈជាមិត្ដ ឬក៏ជាភាពស្និទ្ធស្នាលមួយដែលស្ថិតក្នុងលក្ខណៈស្នេហា ? ឬគ្រាន់តែជាការសប្បាយតាមបែបមានទំនាក់ទំនងផ្លូវភេទជាមួយគ្នាហើយមិនគិតពីការរៀបចំគ្រួសារសម្រាប់អនាគត?ការកំណត់សម្ព័ន្ធភាពមាន ប្រយោជន៍ណាស់ ពីព្រោះពេលមានបញ្ហាលំបាកកើតឡើងវាអាចជួយអ្នកទាំងពីរស្គាល់ព្រំដែន នៃទំនាក់ ទំនងនេះ ហើយវាអាចធ្វើអោយអ្នកជៀសវាងនិងដោះស្រាយនូវបញ្ហាមួយចំនួនពេលអ្នក ទាំងពីរ ស្គាល់ពីទំនាក់ទំនងរវាងគ្នាកាន់តែច្បាស់លាស់នោះ។
២-ផ្ដល់ភាពស្មោះត្រង់អោយគ្នាទៅវិញទៅមក៖ ភាពស្មោះត្រង់មានសារៈសំខាន់ណាស់ចំពោះ ទំនាក់ទំនងមិត្ដភាព និងស្នេហា។ មនុស្សមួយចំនួនគិតថាៈដៃគូរបស់គាត់លែងស្មោះត្រង់នឹងគាត់ទៀតហើយ នៅពេលគាត់ ទូរសព្ទ័ទៅគូស្នេហ៍ហើយគាត់មិនបានទទួលការឆ្លើយតបវិញនោះ។ នេះគឺជាកំហុសមួយដែលងាយនឹងធ្វើអោយអ្នកបាត់បង់ការទុកចិត្ដចំពោះគូស្នេហ៍ និងអាចបណ្ដាលឲ្យជល្លោះកើតមាន។ ដើម្បីរក្សាស្នេហានេះអ្នកត្រូវមានភាពស្មោះត្រង់ និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយពុំមានការលាក់លៀមប្រសិនបើមានបញ្ហាមិនចុះសំរុងគ្នាកើតឡើង។
ឧទាហរណ៍អ្នកត្រូវពិភាក្សាដោយបើកចំហរអំពីរការរួមភេទជាមួយដៃគូរ ដើម្បីទទួលបាននូវសេចក្ដីសុខទាំងសងខាង ។ ត្រូវធ្វើកាពិភាក្សាស្វែងរកដំណោះស្រាយមុនពេលបញ្ហាត្រូវបញ្ចប់ដោយមិនដោះស្រាយ ។ ជាទូទៅការពិភាក្សាត្រូវធ្វើឡើងដោយភាពស្មោះត្រង់គឺជាដំណោះស្រាយ យ៉ាងប្រសើរ។
ក-ភាពអំណត់ធន់ ៖ ភាពអត់ធន់មិនមែនមានតែបុរសនោះទេ នារីចាំបាច់ត្រូវតែមានដូចគ្នាដែរ ពីព្រោះពេលគូស្នេហ៍របស់អ្នកពុំបាននៅជិតអ្នកនោះអ្នកចំ បាច់ត្រូវមានភាពអំណត់។ មនុស្សមួយចំនួនធុញនឹងការអត់ធន់ដែលគាត់បានចំណាយពេលយ៉ាងច្រើនចំពោះសេចក្ដី ស្នេហារបស់គាត់ ហើយចោទសំនួរឡើងថាៈតើគាត់ត្រូវធ្វើដូច ម្ដេចដើម្បីថែរក្សាការអត់ធន់អោយទទួលបានលទ្ឋផលដ៏ល្អប្រសើរ?ក្នុងករណីនេះ អ្នកអាចស្វែងរកការងារមួយចំនួនធ្វើដើម្បីកំដរអារម្មណ៍។ ការធ្វើខ្លួនឲ្យរវល់នឹងការងារអាចជួយអោយអ្នកគិតថា ពេលវេលាដែលអ្នករងចាំនោះមិនមានរយៈពេលយូរឡើយ។ ពិសេសជាងនេះវាអាចធ្វើអោយអ្នករីករាយក្នុងការចាំដោយមិនធុញទ្រាន់ និងកាត់បន្ថយការនឹករលឹកដល់ដៃគូស្នេហារបស់អ្នកបាន។
ខ-ផ្ដល់ការលើកទឹកចិត្ដគ្នាទៅវិញទៅមក ៖ ការលើកទឹកចិត្ដ មានប្រយោជន៍ណាស់សំរាប់ថែរក្សាសម្ព័ន្ធភាពស្នេហាឲ្យបានយូរអង្វែង។ ប្រសិនបើគូស្នេហ៍របស់អ្នកនៅ ឆ្ងាយពីអ្នក អ្នកគួរមានការសួរពីការរស់នៅរបស់គាត់ក្នុងបរិយាកាសថ្មីនោះ ដោយផ្ដើមសួរសំនួរមួយចំនួនដូចជា តើការងារ និងការសិក្សារបស់គាត់មានដំណើរការយ៉ាងដូចម្ដេចដែរ? ជួបការលំបាកអ្វីខ្លះ? មានភាពងាយស្រួលអ្វីខ្លះ?សំនួរទាំងនេះនឹងអាចជួយលើកទឹកចិត្ដគាត់ ហើយអាចឲ្យគាត់ក្លាយជាមនុស្សដែលពោពេញទៅដោយការតស៊ូ និងមានកម្លាំងចិត្ដបំពេញការងារនិងការរៀនសូត្រ ។ ទោះបីជាការលើកទឹកចិត្ដនេះធ្វើឡើងតាមរយៈទូរស័ព្ទ ឬសំបុត្រក៏ដោយ តែវាមានតម្លៃមិនអាចគណនាបានពេលគូស្នេហ៍របស់អ្នកបាត់បង់កម្លាំងចិត្ដ ដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយ ។ គាត់អាចនឹង បង្កើ់តអាម្មណ៍រីករាយ និងសប្បាយឡើងវិញបានក្រោយពីបានទទួល ការលើកទឹកចិត្ដអំពីមនុស្សដែលគាត់ស្រលាញ់នោះ។
ទម្រាំតែការអភិវឌ្ឍន៍សម្ព័ន្ធភាពឲ្យទៅជាស្នេហាបាន គូខ្លះប្រើពេលតែបន្ដិច រីឯគូមួយចំនួនវាអាស្រ័យពេលវេលា និងការអត់ធ្មត់ខ្ពស់ ដើម្បីឲ្យអ្នកទាំងពីរមានចិត្តដូចគ្នា ប៉ុន្ដែបញ្ហាត្រង់ថា ធ្វើយ៉ាងដូចម្ដេចទើបអាចរក្សាស្នេហានោះឲ្យបានយូរអង្វែង?
៨-វិធីខាងក្រោម គូស្នេហ៍ទាំងឡាយគួរយកទៅប្រតិបត្តិ ដើម្បីថែរក្សាស្នេហាឲ្យគង់វង្សយូរអង្វែង។
១.នឹកគិតដល់ចំណុចល្អៗដែលមានចំពោះគ្នាពេលដែលខឹងគ្នាទោះបីអ្នកដែលស្រលាញ់គ្នាខ្លាំងក៏អាចមានរឿងទាស់ទែងខ្វែងគំនិតគ្នាបានដែរ ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវក្រោធបាន គឺមានតែអ្នកខ្លួនឯង ។ ដូច្នេះបើគេធ្វើខុស ដែលធ្វើឲ្យអ្នកខឹងសម្បាខ្លាំង ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា ដើម្បីការពារកុំឲ្យរឿងរាលដាលធ្ងន់ជាងនេះ ។
២.ឧស្សាហ៍ផ្ដល់ពេលវេលាដល់គ្នាពេលវេលាសំខាន់ចំពោះការមានស្នេហា សូម្បីតែការទូរស័ព្ទទៅគូស្នេហ៍រយៈពេលខ្លី និងផ្ដាំផ្ញើពាក្យនឹករលឹកចំពោះគ្នា ក៏អាចជួយបង្កើនសេចក្ដីស្នេហារបស់អ្នក ឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ ។
៣.បើកចំហខ្លួនរឿងនេះ អ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូង រហូតដល់ថ្ងៃអនាគត ដើម្បីឲ្យអ្នកទាំងពីរបានស្វែងយល់ និងកែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។ បើអ្នករវល់តែខ្លាចគេស្គាល់ពីធាតុពិតរបស់ខ្លួន ហើយចាំបើកចំហនាពេលក្រោយ ដែលយល់ចិត្តគ្នាហើយវាប្រហែលជាមិនបានល្អឡើយព្រោះអ្នកនឹងមានរឿងដែលមិនគួរកើតសោះកើតឡើងបានព្រោះតែអ្នកបានលាក់បាំងវា ។
៤.ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះកែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូស្នេហ៍ ប៉ុន្ដែភ្នែកបែរជាសម្លឹងទៅឯណាផ្សេងនោះ ពាក្យពេចន៍ដែលអ្នកនិយាយប្រហែលជាមិនមានន័យជ្រៅប៉ុន្មានឡើយ ។ ដូច្នេះ គួរប្តូរទម្លាប់អាក្រក់នេះចោល ។
៥.ជាភាគីលួងលោមខ្លះមិនថាអ្នកជាបុរស ឬ ស្ត្រី បើគូស្នេហ៍របស់អ្នកមានអាការងរងក់ឡើងមក ចូរប្រញាប់លួងលោមគេ ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល ដូច្នេះបើអ្នកលួងលោមដោយពាក្យពេចន៍យ៉ាងណាក៏មិនបានផល ត្រូវតែរកជំនួយដូចជា ផ្កា ឬកាដូ ដែលត្រូវចិត្តគេធានាថា នឹងបាត់ងរង៉ក់មួយរំពេច ។
៦.កុំស្ងៀមខ្លាំងពេកកុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើង លើស ៥នាទី ព្រោះវាអាចវាសញ្ញាតូចតាច បង្ហាញពីស្នេហាដែលកំពុងគ្មានរសជាតិរបស់អ្នក។ ដូច្នេះព្យាយាមបបួលគ្នាលេងខ្លះ មិនថា រឿងផ្ទះសម្បែង, រឿងរៀន ឬរឿងមិត្តភក្ដិ យ៉ាងហោចណាស់ក៏អ្នកអាចរំសាយអារម្មណ៍ចំពោះគ្នា ថែមទាំងអាចស្វែងយល់ពីទស្សនគតិរបស់ភាគីម្ខាងទៀតបាន ។
៧.ចូលចិត្តដៃគូឲ្យបានច្រើនអ្នកត្រូវចងចាំថា សេចក្ដីស្នេហាជាអារម្មណ៍ម្យ៉ាងដែលអាចមានទៅមានមក ។ ដូច្នេះបើស្រលាញ់គ្នាពិតប្រាកដ ត្រូវចេះសម្របសម្រួលតាមគ្នា ស្រលាញ់ចូលចិត្តគ្នាឲ្យបានច្រើន ដោយកាត់បន្ថយចំណុចមិនពេញចិត្តឲ្យបានច្រើន ។
៨.ប៉ះពាល់គ្នាការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី ដែលធ្វើឲ្យមានសេចក្ដីសុខ បង្កើតនូវអារម្មណ៍សប្បាយ កក់ក្ដៅ ធូរស្បើយ និងជាពិសេស គឺជំរុញចំណង់ផ្លូវភេទឲ្យកើតឡើងផងដែរ ៕

ចង់ថែរក្សាចំណងមិត្តភាព
សង្ឈឹមថាអ្នក និង ដៃគូស្នេហ៍របស់អ្នកមានទំនាក់ទំនងគ្នា យ៉ាងល្អប្រសើរ ហើយពោរពេញទៅដោយភាពញញឹម ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ប្រសិនបើអ្នកមិនប្រាកដថាដូច្នោះទេខាងក្រោមនេះ ជាគន្លឹះចង្អុលបង្ហាញមួយចំនួន ដែលអាចធ្វើអោយអ្នកមាន ទំនាក់ទំនងជាមួយគូស្នេហ៍របស់អ្នកកាន់តែ់ល្អប្រសើរឡើង។
១-ចេះគោរពគ្នាទៅវិញទៅមក(Mutual respect)៖ ការគោរព ដៃគូស្នេហ៍ នៅក្នុងទំនាក់ទំនងស្នេហា គឺចេះអោយតំលៃ និង ទទួលស្គាល់ នូវអ្វីដែលដៃគូម្ខាងទៀតយល់ឃើញ ព្រមទាំងទទួលស្គាល់ នូវអ្វីជាភាពកំសោយ របស់ដៃគូរបស់យើង។
២-ផ្ដល់ការទុកចិត្ដ(Trust)៖ ជាធម្មតាទេ ដែលដៃគូស្នេហ៍ ភាគច្រើនមានការប្រច័ណ្ឌ នៅពេលដែលឃើញមិត្ដគូស្នេហ៍របស់គេកំពុងតែសន្ទនាជាមួយម្នាក់ទៀត។ ការប្រច័ណ្ឌ គឺជាអារម្មណ៍ដែលម្នាក់ៗមានមកតាំងពីកំណើត។ ក៏ប៉ុន្ដែ តើយើងមានសកម្មភាពឆ្លើយតបបែបណា នៅពេលដែលឃើញដៃគូរបស់យើងមានការប្រច័ណ្ឌ ក្នុងកាលៈទេសៈបែបនេះ? បើដូច្នេះមែន គ្មានវិធីណាដែលធ្វើអោយអ្នកមាន ចំណងមិត្ដភាពដ៏យូអង្វែង រឺ ក៏រស់នៅជាមួយគ្នាបានឡើយ ប្រសិនបើអ្នកគ្មានការទុកចិត្ដ លើគ្នាទៅវិញទៅមកនោះទេ។
៣-មានភាពស្មោះត្រង់(Honesty)៖ ភាពស្មោះត្រង់ដើរ ទទឹមនឹងគ្នា ជាមួយនិងការជឿទុក ចិត្ដពីព្រោះវាពិតជាពិបាកក្នុងការជឿទុកចិត្ដលើគ្នា ទៅវិញទៅមកប្រសិនបើម្នាក់ក្នុងចំនោមអ្នកទាំងពីរ មិនមានភាពស្មោះត្រង់ចំពោះគ្នា។
៤-ផ្ដល់ការគាំទ្រ(Support)៖ក្នុងរវាងទំនាក់ទំនង មិត្ដភាពមួយដ៏ស្រស់ត្រកាល អ្នកគួរតែត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ កំលាំងចិត្ដ នៅពេលណាដែលដៃគូម្ខាងទៀត របស់អ្នកជួបនឹងបញ្ហាទាំងឡាយ និងជួយផ្ដល់ការអបអរសរសើរ នៅពេលដែលទទួលបានជោគជ័យក្នុងរឿងអ្វីមួយ ដែលទាំងនេះ ជាកត្ដាមួយអាចបង្កើននូវ ភាពស្និទ្ធស្នាល ជាមួយគ្នា កាន់តែប្រសើរឡើង។
៥-ផ្ដល់ភាពស្មើគ្នា(Fairness/Equality)៖ អ្នកត្រូវតែធ្វើយ៉ាងណាប្រាកដថា ទំនាក់ទំនងរវាងអ្នកទាំងពីរគ្មាននរណាម្នាក់កេងយកចំនេញ ពីគ្នានោះទេ។ អ្នកចាំបាច់ត្រូវផ្ដល់ភាពស្មើគ្នា ក្នុងការបញ្ចោញមតិ ការសំរេចធ្វើអ្វីមួយនិងជាពិសេស សូមកុំរំពឹងថាដៃគូរបស់អ្នក នឹងចេញថ្លៃចំណីអាហារអោយអ្នកជារៀងរាល់ថ្ងៃ នៅពេលដែលអ្នកទាំងពីរចេញទៅដើរកំសាន្ដ រឺ ញ៉ាំអ្វីៗនៅខាងក្រៅ តែអ្នកត្រូវចេះ ចែករំលែកគ្នាម្ដងម្ដាលផងដែរ។ ប៉ុន្ដែជាការ ល្អក្នុងការអញ្ចើញ ដៃគូរបស់អ្នកចូលរួមក្នុងកម្មវិធីពិសេសៗមួយចំនួន និង មានកាដូជូនម្ដងម្ដាល នោះពិតជាការប្រសើរមិនខានឡើយ។
៦-ការមានទំនាក់ទំនងល្អ (Mutual Communication)៖ មានការប្រាស្រ័យទាក់ទងគ្នាល្អ គឺ ជាគន្លឹះដ៏សំខាន់មួយក្នុងការជួយពង្រឹង ចំណងមិត្ដភាពរបស់អ្នកអោយកាន់តែប្រសើរឡើង។ នេះមានន័យថា អ្នកអាចប្រាប់ដៃគូរបស់អ្នកទៅវិញ ទៅមកពីអារម្មណ៍អ្នក តំរូវការរបស់អ្នក អំពីអ្វីដែលអ្នកមានជំនឿ និង អ្វីដែលអ្នកចង់បាន និង រួមផ្សំផងដែរ ក្នុងការយកចិត្ដទុកដាក់ស្វែងយល់ពីអារម្មណ៍ តំរូវការ និង ជំនឿរបស់គ្នាទៅវិញទៅមក។ ជាការពិតណាស់មានគូស្នេហ៍មួយចំនួន អាចយល់ចិត្ដគ្នាចេញពីក្រអៅបេះដូង ហើយអាចដឹងនូវអ្វីដែលដៃគូម្ខាងទៀតចង់និយាយ រឺមិនចង់បង្ហាញអោយដឹង។ តើអ្នកចង់ក្លាយជាមិត្តដ៏ល្អម្នាក់ដែរឬទេ? យើងសូមលើកយក ៥ចំនុចដើម្បីអោយអ្នកក្លាយជាមិត្តល្អកម្ររកបាន ព្រមទាំងរឹតចំណងមិត្តភាពរបស់អ្នកអោយនៅស្ថិតឋេរអមតៈរហូតទៅ៖
១.ត្រូវមានវត្តមានអ្នកមិនថាពេលកើតទុក្ខ រឺពេលសប្បាយរីករាយ : ក្នុង នាមជាមិត្តល្អមិនត្រូវមានវត្តមានតែពេលដែលសប្បាយនោះទេ។អ្នកត្រូវចេះបត់បែនទៅតាមកាលៈទោសៈដែលកើតមានឡើង។ ពេលមានទុក្ខព្រួយមិត្តរបស់អ្នកពិតជាត្រូវការជំនួយមិនថា កំលាំងកាយ កំលាំងចិត្តរឺសំភារៈឡើយពីអ្នកដ៏ទៃណាស់ ជាពិសេសពីមិត្តភក្តិរបស់ខ្លួន។ ដូចពាក្យមួយឃ្លារបស់ខ្មែរយើងបានពោលថា”ជួយគ្នាក្នុងគ្រាក្រ”។
២.កុំដើរតួជាទីពីរ: ដើម្បីរក្សាទំនាក់ទំនងមិត្តល្អ ចូរព្យាយាមទាក់ទងទៅគេអោយបានមុនដូចជាផ្ញើរសារ រឺទូរស័ព្ទទៅសួរសុខទុក្ខគេអោយបានមុននិងទៀងទាត់ ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកចង់ធ្វើជាតួឯកនោះទេគឺគ្រាន់តែចង់ចង្ហាញពីការនឹករលឹកដល់គេអោយបានមុនតែប៉ុណ្ណោះ ។
៣.គោរពពេលវេលា : នៅ ពេលមានការណាត់ជួប ពិធីជប់លាងម្តងៗត្រូវតែព្យាយាមទៅអោយទាន់ពេលវេលាប្រសិនបើ គ្មានរវល់អ្វីនោះ។ កុំអោយគេរង់ចាំយើង ប្រសិនបើអ្នកមានទំលាប់បែបនេះនោះមិត្តភក្តិរបស់អ្នកប្រាកដជាមានការធុញទ្រាន់នឹងអ្នកជាក់ជាមិនខានទោះបីជាគេមិននិយាយ ចេញមកក៏ដោយ។
៤.កុំមានចិត្តលាក់លៀម និងច្រណែនឈ្នានីស : អ្នកត្រូវបង្ហាញពីទឹកចិត្តសប្បាយសោមនស្សនៅពេលដែលមិត្តភក្តិរបស់ខ្លួនទទួលបានជោគជ័យក្នុងរឿងអ្វីមួយ អ្នកមិនត្រូវមានចិត្តច្រណែននឹងគេនោះទេ ។ ទោះបីជាមានរឿងអ្វីក៏ដោយត្រូវព្យាយាមលាតត្រដាងទឹកចិត្តរបស់ អ្នកអោយគេបានឃើញ មានន័យថាទោះបីជាអ្នកមានបញ្ហាផ្ទាល់ខ្លួនក្តី មានការអាក់អន់ស្រពន់ចិត្តនឹងរូបគេក្តីត្រូវនិយាយត្រង់ទៅត្រង់មក។
៥.កុំនិយាយដើម : អ្នកមិនមែនជាតួក្នុងរឿងភាពយន្តនោះទេ ដែលតម្រូវអោយអ្នកត្រូវដើរនិយាយចាក់រុក ឆ្កឹសឆ្កៀលអ្នកដ៏ទៃនោះ ។ ទុកមាត់អោយទំនេរ កុំយកពេលទំនេររបស់ខ្លួនទៅនិយាយរឿងអាក្រក់ៗរបស់អ្នកដ៏ធ្វើអ្វី ។ ប្រសិនបើប្រិយមិត្តទាំងអស់គ្នាចង់ក្លាយជាមិត្តដ៏ល្អកម្ររកបាននោះ សូមសាកល្បងប្រណិបត្តិតាមវិធីសាស្រ្តរបស់តាមខ្ញុំសាកមើល។ សូមធានាថាអ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេលដ៏ខ្លី ហើយអ្នកនឹងអាចរក្សាទំនាក់ទំនងរបស់អ្នករហូតដល់ចាស់សក់ស្កូវ ជាក់ជាមិនខានឡើយ៕ http://news.sabay.com.kh/articles/4076
ជូនអ្វីថ្ញៃបុណ្យណូអែល
នាពេលថ្មីៗនេះ ពិធីបុណ្យណូអែលដែលជាពិធីមួយបុណ្យរបស់ទ្វីបលោក ខាងលិចមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យខ្មែរយើងមួយចំនួន ហើយរហូតដល់ធ្វើឲ្យកើតជាទំលាប់មួយដែលយុវវ័យខ្មែរយើង ចាប់ផ្តើមគិតថាតើគួរតែជូនអំណោយអ្វីដល់អ្នកដែលយើងស្រឡាញ់។ តើនារី ឬបុរសចូលចិត្តអ្វីជាងគេ?នេះគឺពិតជាគ្មានចម្លើយណាឲ្យប្រាកដឡើយដោយថា នារីម្នាក់ៗចូលចិត្តនូវអ្វីខុសៗគ្នា និងបុរសមានការចាប់អារម្មណ៍ខុសៗគ្នា ទៅលើអ្វីដែលគេស្រលាញ់និងចូលចិត្តជាងគេ។ ដូចនេះហើយ ប្រសិនបើចង់ជូនអ្វីដល់គេសំរាប់ថ្ងៃបុណ្យណូអែល ឫបុណ្យផ្សេងៗនោះ មិត្តទាំងអស់អាចរកពេលណាមួយឲ្យសមរម្យ ហើយសួរគេដោយផ្ទាល់ថាគេចង់បានអ្វី ឬក៏គេចូលចិត្តអ្វីសំរាប់ថ្ងៃពិសេសនេះ ឬក៏ថ្ងៃពិសេសមួយចំនួនទៀត? បើគេមិនប្រាប់ យើងអាចសង្កេតមើលថាតើគេចូលចិត្តអ្វីជាប្រចាំថ្ងៃដូចជា តើគេចូលចិត្តអានសៀវភៅអ្វី ស្តាប់ចំរៀងវ៉ុលណា មើលរឿងកំសាន្តប្រភេទណា ឬក៏អ្វីៗមួយចំនួន ដែលគេចូលចិត្ត។ល។ ចងចាំថា មានតែការស្វែងយល់និងគ្មានការលាក់បាំងនឹងគ្នាទេ ទើបអាចអោយអ្នកទាំងពីរកាន់តែស្គាល់គ្នាបានច្បាស់ឡើង ។ សូមសួរគេដោយត្រង់តើគេចូលចិត្តអ្វី? តាមពិតទៅរបស់និងអំណោយមិនមានតំលៃណាស់ណានោះទេសំរាប់ចំណងមិត្តភាពមួយរវាងអ្នកទាំងពីរ តែទឹកចិត្តនិងអត្ថន័យនៃអំណោយទាំងអស់នោះទេដែលអាចមានតំលៃលើសលប់ ។ សង្ឃឹមថាមិត្តទាំងអស់នឹងបានដឹងថាតើមិត្តរបស់យើងចូលចិត្តអ្វី និងសូមជូនពរឲ្យមិត្តទាំងអស់ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងឆ្នាំថ្នីនេះ ។ ជូនពរថ្ងៃបុណ្យណូអែល (បុណ្យនៃសេចក្តីស្រឡាញ់) និងឆ្នាំថ្មីសូមឲ្យគូស្វាមី និងចំណងមិត្តភាពយុវវ័យទាំងអស់កាន់តែមានភាពស្រស់បំព្រង និងចេះថ្នាក់ថ្នមគ្នា ព្រមទាំងយល់ចិត្តគ្នាកាន់ឡើងទ្វេ។ ស្នេហ៍ស្មោះត្រូវចេះយោគយល់និងអនុគ្រោះអោយគ្នា រីឯពេលការផ្តល់ពេលវេលាគ្រប់គ្រាន់ជាកត្តាចំបងក្នុងចំណងមិត្តភាព។
ប្រវត្តិថ្ងៃបុណ្យនៃសេចក្តីស្រលាញ់
ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬយុវវ័យមួយចំនួនហៅថា ថ្ងៃបុណ្យសង្សារ ជាថ្ងៃដែលធ្វើឡើងដើម្បីរំលឹកដល់សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះ ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើពីធីបុណ្យនេះ ។ ពិធីនេះ ត្រូវបានគេ ប្រារព្ឋឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភះរៀងរាល់ឆ្នាំ។ វាមិនមែនគ្រាន់តែជាថ្ងៃសម្រាប់តែយុវវ័យនោះទេ ប៉ុន្តែមនុស្សគ្រប់វ័យក៏អាចចូលរួមបង្ហាញសេចក្តីស្រលាញ់របស់គេផងដែរ ។ បុណ្យនៃសេចក្តីស្រលាញ់មានដើមកំណើតពីប្រទេសរ៉ូម៉ាំង ហើយមានការពិណនាផ្សេងៗគ្នា ចំពោះប្រវត្តិនៃបុណ្យនេះ ។
ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងនឹងការប្រារព្ឋពិធីបុណ្យសង្សារ៖
Saint Valentine ជាឈ្មោះបុព្វជិកដែលមានកំណើតនៅក្នុងប្រទេសរ៉ូម នៅក្នុងរាជកាលអធិរាជ ClaudiusII ។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤កុម្ភះ គឺជាថ្ងៃឈប់សំរាកសំរាប់គោរពដល់ព្រះមហាក្សត្រត្រិយានីរបស់ប្រទេសនេះ ។ ប្រជាជនរ៉ូមម៉ាំង បានចាត់ទុកព្រះរាជានីថា ជាព្រះជាម្ចាស់តំណាំងឲ្យនារីទាំងអស់នៅក្នុងប្រទេស និងជាព្រះជាម្ចាស់នៃអាពាពិពាហ៏ដ៏ស្រស់បំព្រងមួយ។ ពីធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើងសំរាប់បណ្តេញឆ្កែចចកដែលតែងតែមកបំផ្លាញដំណាំ នៅតាមឈូងសមុទ្រ និងជាពីធិមួយដែលប្រជាជនធ្វើឡើងសម្រាប់សុំឲ្យដំណាំរបស់គេកាន់តែទទួលបានផលច្រើនជាងឆ្នាំចាស់។ សម័យកាលនោះ ការរស់នៅរបស់កំលោះ និង នារីក្រមុំ ត្រូវបានគេចែកឲ្យនៅដាច់ពីគ្នានិងតឹងរឹងបំផុត។ ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះនិងក្រមុំត្រូវបានគេអនុញ្ញាតិឲ្យជួបគ្នា ។ ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ត្រូវសរសេរឈ្មោះរបស់ពួកគេដាក់ក្នុងដប និងបណ្តែតតាមទឹក ហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។ អ្នកដែលទទួលបានដបទាំងនោះនឹងត្រូវគូររូបនារីដែលមានឈ្មោះក្នុងដប ។ ជាទូទៅពួកគេបានក្លាយជាគូរស្នេហ៍នឹងគ្នាហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន ។
នៅក្នុងសម័យកាលរជ្ជកាលអធិរាជ claudius II ដែលត្រូវបានគេទទួលស្គាល់ថាជាសម័យបង្ហូរឈាម។ ដោយសារមានការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាជន ពិសេសយុវជនចូលរួមធ្វើជាកងទ័ពព្រះរាជារូបនេះយល់ឃើញថាមូលហេតុដែលធ្វើឲ្យបុរសៗមិនព្រមធ្វើជាកងទ័ពពីព្រោះ
តែពួកគេមិនចង់ចាកចេញពីគ្រួសារ និងមនុស្សដែលគេស្រលាញ់ ។ ខណៈពេលនោះព្រះរាជាបានហាមឃាត់មិនឲ្យមានការរៀបអាពាហ៍ពិពាហ៍ និងការភ្ជាប់ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ ។ ប្រជាជនមួយចំនួនធំមិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបានកំណត់ឡើយ ។ ដោយសារតែដូចនេះហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍អោយគូរសង្សារមួយចំនួនដោយសំងាត់។ មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង ។ ស្តេច Cludius បានចេញបទបញ្ជាឲ្យប្រហារជីវិត លោក Valentine ដោយកាត់យករបះដូងរបស់គាត់នាថ្ងៃទី១៤ខែកុម្ភះឆ្នាំ២៧០ ដោយចោទពីបទគាំទ្រសាសនាគ្រឹស្តប្រឆាំងនឹងវប្បធម៌របស់ប្រទេស ។
ក្នុងអំឡុងពេលឃុំឃាំង លោក Valentine បានលួចស្រលាញ់កូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខលោកនៅក្នុងមន្ទីឃុំឃាំង។ មុនពេលកាត់ទោសប្រហារជិវិត លោក Valentineបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីដែលគាត់ស្រលាញ់ ។ ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine ពាក្យនេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ បន្ទាប់ ពីថ្ងៃដែលលោក Valentine ត្រូវបានគេប្រហាជីវិតពិធី បុណ្យ Lupercaliaក៏បានមកដល់។
ក្នុងពិធីនោះ មនុស្សដែលមិនជឿសាសនាគ្រឹស្គមួយចំនួនធំបានចូលរួម។ ដោយចង់ឲ្យប្រជាជនរ៉ូម៉ាំងមានជំនឿលើសាសនាគ្រឹស្គកាន់តែខ្លាំងនោះ អភិបាលរបស់វិហារសាសនាគ្រឹស្ត បានដាក់បញ្ចូលឈ្មោះលោកValentinesក្នុងដបបណ្តែតតាមទឹកជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។ ឈ្មោះលោក Valentines ត្រូវបានគេប្រទេះឃើញនៅក្នុងពិធីនោះចាប់តាំងពីពេលនោះមក ហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះ ក៏សម្រេចចិត្តប្តូរឈ្មោះបុណ្យ Lupercalia ទៅជាបុណ្យ Saint Valentine's Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹកដល់លោក Valentine ដែលបានរៀបចំអាពាហ៏ពិពាហ៏ដល់គូស្នេហ៏ដែលស្រលាញ់គ្នា។ ជាមួយគេនេះផងដែរ ការប្តូរឈ្មោះបុណ្យនេះក៏ជាការបង្ហាញថា ការជ្រើសរើសស្រីក្រមុំអោយដល់កំលោះជនជាតិរ៉ូម៉ាំងធ្វើឡើងដោយលោកValentine ដែលជាព្រះនៃសេចក្តីស្រលាញ់ ។ ចាប់ពីថ្ងៃនោះមក ១៤កុម្ភះត្រូវបានគេប្រារព្វឡើងជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្តយុវវ័យមួយចំនួន ហៅថា ថ្ងៃបុណ្យសង្សារ។
កាដូរពិសេសសម្រាប់បុណ្យនៃសេចក្តីស្រលាញ់
ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ឬមិត្តមួយចំនួនហៅថាជាថ្ងៃបុណ្យសង្សារ ជាថ្ងៃមួយដែលរំលឹកពីសេក្តីស្រលាញ់រវាងក្រុមគ្រួសារ មិត្តភក្តិ និងគូសង្សារ ។ ការជូនការដូរដល់អ្នកដែលស្រលាញ់ គឹជាការបង្ហាញឲ្យពួកគាត់ដឹងពីអារម្មណ៏ និងសម្ព័នភាពមួយយ៉ាងជិតស្និតដែលមិនអាចបំភ្លេចបាន ។ ភួយ ខ្នើយ រូបភាព ឬវត្ថុផ្សេងៗដែលមានភ្ផាប់ដោយរួបភាពបេះដូង កំណាព្យ ស្នេហា ស្ករគ្រាប់ ប័ណ្ណជូនពរ និងផ្កា ជាកាដូរដែលអាចប្រើសំរាប់ថ្ងៃដ៏ពិសេសនេះ។ ផ្កាកូលាបក៏ជាកាដូរមួយដែលប្រជាជនកម្ពុជានិយមជាងគេ ក្នុងការបង្ហាញពីទឹកចិត្តដ៏ស្មោះរបស់ពួកគេ។ ការជ្រើសរើសពណ៌របស់ផ្កាអាចបង្ហាញពីការយកចិត្តទុកដាក់ដល់មនុស្សដែលអ្នកស្រឡាញ់។ខាងក្រោមនេះជាអត្ថន័យពណ៌ផ្កាកូលាបធ្វើអោយអ្នកសម្រេចចិត្តជ្រើសរើសអោយមនុស្សដែលអ្នកស្រឡាញ់។
អត្ថន័យនៃពណ៌របស់ផ្កា


ជាពណ៌បង្ហាញថា ម្ចាស់ដែលកំពុងអោយផ្កាកូលាបនេះដល់អ្នក កំពុងតែធ្លាក់ក្នុងអន្លងស្នេហ៏របស់អ្នក ចាប់តាំងពីពេលដែលគេជួបអ្នកជាលើកដំបូង។

តំណាងអោយ និរន្តរភាព ភាពជាអមតៈ និងភាពរឹងមាំ។

តំណាងអោយសេក្តីស្រឡាញ់ក៏កក់ក្តៅចំពោះមិត្តជាទីស្រឡាញ់និងចំពោះមនុស្ស ដែលអ្នកស្រឡាញ់ជាងគេ។

បង្ហាញពីទំនាក់ទំនងមិត្តភាព និងសុភមង្គល។វាជាពណ៌មួយដែលគេធ្វើការជ្រើសរើសសំរាប់ផ្តល់អោយដល់មិត្តភក្តិ មិត្តភក្តិរួមការងារ និង ចំពោះគ្រួសារផងដែរ។
ជាពណ៌តំណាងអោយទំនាក់ទំនងមួយដែលមានសុភមង្គលនិងពេញទៅដោយសេចក្កីស្រឡាញ់។

តំណាងអោយ ភាពរីករាយពេញចិត្តចំពោះជ័យជំនះដែលទទួលបាន និង បង្ហាញពីសេចក្តីស្រលាញ់មួយយ៉ាងពេញចិត្ត។

ជាពណ៌តំណាងអោយភាពបរិសុទ្ឋ សេចក្កីគោរព ភាពសុភាពរាបសារ។


ហេតុអ្វីចំណងមិត្តភាពបរាជ័យ
មានចំណងមិត្ដភាពមួយចំនួន ដែលមិនមានការយល់ចិត្ដគ្នា មិនមានការអោយតំលៃ និង មិនដែលទទួលស្គាល់នូវអ្វីដែល ដៃគូម្ខាងទៀតមាន ហើយជាលទ្ធផលក៏អាចលេចកើតឡើង នូវការមិនគោរពគ្នាហើយថែម ទាំងប្រើប្រាស់កំលាំងបាយ និងការទាមទារគ្រប់សព្វបែបយ៉ាង ដើម្បីបំពេញតំរូវចិត្ដរបស់ខ្លួនតែម្នាក់ ។ ជាងនេះទៅទៀត ក៏បានបញ្ចោញនូវសកម្មភាពអំពើហិង្សា ការរំលោភបំពាននានា និងពេលខ្លះក៏មិនយកចិត្ដទុកដាក់ក្នុងការស្វែងរកដំណោះស្រាយដែរ។
កត្ដាល្អៗដូចជា ការមានចិត្ដមេត្ដា មានភាពទន់ភ្លន់ ចេះគួរសម ក្នុងការអោយតំលៃគ្នា និងមានឆន្ទៈ ដើម្បីស្វែងយល់ចិត្ដគ្នាទៅវិញទៅមក គឺជាចំណុចសំខាន់សម្រាប់ កសាងចំណងមិត្ដភាពមួយដ៏យូរអង្វែង។ ទន្ទឹមនឹងនេះផងដែរ ប្រសិនបើចំណងមិត្ដភាពរបស់អ្នក ធ្វើបាបអ្នក និង ធ្វើឲ្យអ្នកមានការឈឺចាប់ នោះអ្នកត្រូវចេះមើលថែរក្សាខ្លួនអ្នកអោយបានល្អ។ ប៉ុន្ដែមិនមែនជាប្រការល្អទេដែលអ្នកនៅតែបន្ដមាន ការទំនាក់ទំនងមិត្ដភាព បែបនេះទៀតហើយត្រូវ រងការធ្វើបាបគ្រប់បែបយ៉ាងនោះ។
រំលោភលើចំណងមិត្តភាព
អ្នកប្រហែល ជាធ្លាប់បាន់ឮរួចមកហើយអំពីចំរៀងដែលច្រៀងត្អូញត្អែរ ពីភាពឈឺចាប់ នៃសេចក្ដីស្នេហា ។ ទាំងនេះមិនមានន័យថា ឈឺចាប់ខាងផ្លូវកាយតែម្យ៉ាងឡើយ ។ ដូចនេះការឈឺចាប់ទាំងនោះ ក៏អាចជាការរំលោភបំពានទាំងឡាយអាចកើតឡើងតាមរយៈ ការបំពានលើរូបរាងកាយ ផ្លូវចិត្ដ និងផ្លូវភេទផង។ ការរំលោភបំពានលើរូបរាងកាយ៖ ការទះកំផ្លៀង ទាត់វាយធ្វើបាប និងការប្រើអំពើហិង្សាមួយចំនួនទៀតទៅលើបុគ្គលម្នាក់គឺជារំលោភបំពានទៅលើរូបរាងកាយមួយ ដែលគេសង្កេតឃើញថាអាចកើតឡើងបានចំពោះចំណងមិត្ដភាពមួយចំនួន។ ការរំលោភបំពានលើផ្លូវចិត្ដ៖ ការភូតភូរកុហក បោកប្រាស់ គំរាមកំហែង និងការក្បត់ចិត្ដគ្នាគឺជាការរំលោភបំពានលើផ្លូវចិត្ដ ហើយការរំលោភបំពានបែបនេះ អាចបង្កអោយមានភាពឈឺចាប់យ៉ាងខ្លាំង ទៅលើបុគ្គលដែលរងគ្រោះនោះ។ ការរំលោភបំពានលើផ្លូវភេទ៖ ការរំលោភបំពានលើផ្លូវភេទ គឺជាកាបង្ខិតបង្ខំនរណាម្នាក់ ដើម្បីសកម្មភាពផ្លូវភេទហើយវាជាកត្ដាមួយ ដែលមិនសក្តិសមទាល់តែសោះ ក្នុងការបង្ខំបុគ្គលណាម្នាក់ ឬដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។
វិធីសាស្ត្រប្រាំយ៉ាងសំរាប់ជួយអ្នកមានវិបត្តិស្នេហ៍
អ្នកមានអារម្មណ៍ថាក្រៀមក្រំចិត្តឯកោ មិនចង់ទទួលទានចំណីអាហារ ឬក៏ចង់សំងំខ្លួននៅក្នុងបន្ទប់ដោយមិនចង់ជួប នរណានៅពេលដែលសង្សារ ឬដៃគូរបស់អ្នកប្រាប់អ្នកថា រឿងយើងទាំងពីរនាក់ត្រូវចប់ហើយ? ការធ្វើបាបខ្លួនឯងបែបនេះគឺជាកត្តាមិនគួរគប្បីសោះ ។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកមានវិបត្តិស្នេហា អ្នកត្រូវចងចាំថាអ្នកមិនមែនជាមនុស្សឯកោឡើយ ។ បើដូច្នេះខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ ៥យ៉ាងសំរាប់ជួយអ្នកមានវិបត្តិស្នេហាទាំងឡាយដើម្បីកាត់បន្ថយ នូវបញ្ហាផ្លូវចិត្តទាំងនោះ៖
១-ប្រាប់នរណាម្នាក់អោយយល់ពីអារម្មណ៍របស់អ្នក៖ ស្វែងរកមិត្តណាម្នាក់ដែលអ្នកទុកចិត្ត រឺក៏នរណាដែលអាចពិភាក្សាពីអារម្មណ៍របស់អ្នកបាន និង នរណាម្នាក់ដែលអាចយល់ពីអារម្មណ៍របស់អ្នក។
២-ថែរក្សាខ្លួនអ្នកអោយបានល្អ៖ ការមានវិបត្តិស្នេហ៍អាចធ្វើអោយយើងមានអារម្មណ៍ពិបាកក្នុងចិត្តយ៉ាងខ្លាំងដូចនេះហើយ សូមកុំបណ្តោយខ្លួនអ្នកធ្លាក់ក្នុងអន្លង់ដ៏ជ្រៅបែបនេះអោយសោះ។អ្វីដែលអ្នកគួរ ធ្វើនោះគឺគេងឲ្យបានគ្រប់គ្រាន់ ទទួលទានចំណីអាហារឆ្ងាញ់ៗ និងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងឲ្យតំលៃទៅលើខ្លួនអ្នក និងកុំអស់ស់ង្ឃឹមក្នុងចិត្តឡើយ។
៣-រំលឹកនូវអ្វីដែលអ្នកធ្លាប់ទទួលភាពជោគជ័យកន្លងមក៖ រំលឹកនូវរាល់គុណសម្បត្តិ របស់អ្នក ដែលមានកន្លងមក និង គិតអ្វីដែលល្អអំពីអ្នក ហើយប្រសិនបើអ្នកគិតមិនឃើញដោយសារតែអ្នកមានវិបត្តិស្នេហ៍ នោះអ្នកអាចឲ្យមិត្តរបស់អ្នកជួយរកនឹកនូវអ្វីដែលអ្នកធ្លាប់បានទទួលជោគជ័យ កន្លងមក។ កុំបារម្ភសអ្វី អ្នកជាមនុស្សម្នាក់ដ៏អស្ចារ្យ ហើយក៏មានមនុស្សជាច្រើនដែលគេនៅចាំគាំទ្រ អ្នកផងដែរ។
៤-កុំឲ្យខ្លួនឯងនៅទំនេរ៖ នេះគឺជាពេលវេលាដ៏ល្អសម្រាប់ធ្វើការតុបតែងកែលំអបន្ទប់ អានរឿងកំប្លែងលេងកីឡា ឬក៏ស្វែងរកនូវសកម្មភាពថ្មីៗដើម្បីកំសាន្ត។ នេះមិនមែនមានន័យថាអ្នកមិនខ្វល់នូវអ្វីៗដែលកើតឡើងជុំវិញនោះទេ គឺគ្រាន់តែឲ្យអ្នកផ្តោតទៅលើអ្វីប្លែកហើយល្អសម្រាប់អ្នកតែប៉ុណ្ណោះ។
៥-ការរំលោភបំពានលើផ្លូវភេទ៖ ការរំលោភបំពានលើផ្លូវភេទ គឺ ជាកាបង្ខិតបង្ខំនរណាម្នាក់ ដើម្បីសកម្មភាពផ្លូវភេទហើយវាជាកត្ដាមួយ ដែលមិនសក្តិសមទាល់តែសោះ ក្នុងការបង្ខំបុគ្គលណាម្នាក់ រឺ ដៃគូរបស់ខ្លួនអោយគេធ្វើអ្វីដែលគេមិនអាចទទួលយកបាន។
របៀបថែរក្សាស្នេហា ឲ្យបានគង់វង្ស
ទម្រាំតែការអភិវឌ្ឍន៍សម្ព័ន្ធភាពឲ្យទៅជាស្នេហាបាន គូខ្លះប្រើពេលតែបន្ដិច រីឯគូមួយចំនួនវាអាស្រ័យពេលវេលានិងការអត់ធ្មត់ខ្ពស់ដើម្បីឲ្យអ្នកទាំងពីរមានចិត្តដូចគ្នា ប៉ុន្ដែបញ្ហាត្រង់ថាធ្វើយ៉ាងដូចម្ដេចទើបអាចរក្សាស្នេហានោះឲ្យបានយូរអង្វែង?
៨-វិធីខាងក្រោម គូស្នេហ៍ទាំងឡាយគួរយកទៅប្រតិបត្តិ ដើម្បីថែរក្សាស្នេហាឲ្យគង់វង្សយូរអង្វែង....។
១.នឹកគិតដល់ចំណុចល្អៗ ដែលមានចំពោះគ្នាពេលដែលខឹងគ្នា ទោះបីអ្នកដែលស្រលាញ់គ្នាខ្លាំង ក៏អាចមានរឿងទាស់ទែងខ្វែងគំនិតគ្នាបានដែរ ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវក្រោធបាន គឺមានតែអ្នកខ្លួនឯង ។ ដូច្នេះបើគេធ្វើខុស ដែលធ្វើឲ្យអ្នកខឹងសម្បាខ្លាំង ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា ដើម្បីការពារកុំឲ្យរឿងរាលដាលធ្ងន់ជាងនេះ ។
២.ឧស្សាហ៍ផ្ដល់ពេលវេលាដល់គ្នាពេលវេលាសំខាន់ចំពោះការមានស្នេហាសូម្បីតែការទូរស័ព្ទទៅគូស្នេហ៍រយៈពេលខ្លីនិងផ្ដាំផ្ញើពាក្យនឹករលឹកចំពោះគ្នា ក៏អាចជួយបង្កើនសេចក្ដីស្នេហារបស់អ្នកឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ។
៣.បើកចំហខ្លួនរឿងនេះ អ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូង រហូតដល់ថ្ងៃអនាគត ដើម្បីឲ្យអ្នកទាំងពីរបានស្វែងយល់ និងកែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។ បើអ្នករវល់តែខ្លាចគេស្គាល់ពីធាតុពិតរបស់ខ្លួន ហើយចាំបើកចំហនាពេលក្រោយ ដែលយល់ចិត្តគ្នាហើយវាប្រហែលជាមិនបានល្អឡើយព្រោះអ្នកនឹងមានរឿងដែលមិនគួរកើតសោះកើតឡើងបាន ព្រោះតែអ្នកបានលាក់បាំងវា ។
៤.ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះកែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូស្នេហ៍ ប៉ុន្ដែភ្នែកបែរជាសម្លឹងទៅឯណាផ្សេងនោះ ពាក្យពេចន៍ដែលអ្នកនិយាយប្រហែលជាមិនមានន័យជ្រៅប៉ុន្មានឡើយ។ដូច្នេះគួរប្តូរទម្លាប់អាក្រក់នេះចោល។
៥.ជាភាគីលួងលោមខ្លះមិនថាអ្នកជាបុរស ឬស្ត្រី បើគូស្នេហ៍របស់អ្នកមានអាការងរងក់ឡើងមក ចូរប្រញាប់លួងលោមគេ ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល ដូច្នេះបើអ្នកលួងលោមដោយពាក្យពេចន៍យ៉ាងណាក៏មិនបានផល ត្រូវតែរកជំនួយដូចជា ផ្កា ឬកាដូ ដែលត្រូវចិត្តគេធានាថានឹងបាត់ងរង៉ក់មួយរំពេច។
៦.កុំស្ងៀមខ្លាំងពេកកុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើងលើស៥នាទីព្រោះវាអាចវាសញ្ញាតូចតាច បង្ហាញពីស្នេហាដែលកំពុងគ្មានរសជាតិរបស់អ្នក។ ដូច្នេះព្យាយាមបបួលគ្នាលេងខ្លះមិនថា រឿងផ្ទះសម្បែង, រឿងរៀន ឬរឿងមិត្តភក្ដិ យ៉ាងហោចណាស់ក៏អ្នកអាចរំសាយអារម្មណ៍ចំពោះគ្នា ថែមទាំងអាចស្វែងយល់ពីទស្សនគតិរបស់ភាគីម្ខាងទៀតបាន។
៧.ចូលចិត្តដៃគូឲ្យបានច្រើន អ្នកត្រូវចងចាំថា សេចក្ដីស្នេហាជាអារម្មណ៍ម្យ៉ាងដែលអាចមានទៅមានមក ។ ដូច្នេះបើស្រលាញ់គ្នាពិតប្រាកដ ត្រូវចេះសម្របសម្រួលតាមគ្នា ស្រលាញ់ចូលចិត្តគ្នាឲ្យបានច្រើនដោយកាត់បន្ថយចំណុចមិនពេញចិត្តឲ្យបានច្រើន។
៨.ប៉ះពាល់គ្នាការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី ដែលធ្វើឲ្យមានសេចក្ដីសុខ បង្កើតនូវអារម្មណ៍សប្បាយ កក់ក្ដៅ ធូរស្បើយ និងជាពិសេស គឺជំរុញចំណង់ផ្លូវភេទឲ្យកើតឡើងផងដែរ ៕
សិចចន្លោះពេលមករដូវ
ពេលរដូវមកម្តងៗ សម្រាប់ស្ត្រីខ្លះ វាជារឿងដែលគួរឲ្យរំខានមួរម៉ៅ ធ្វើឲ្យឈឺពោះ ។ ប៉ុន្តែសម្រាប់ស្ត្រីមួយចំនួនផ្សេងទៀត បែរជាចូលចិត្តទៅវិញ ពីព្រោះវាជាអំឡុងពេលមួយដែលស្ត្រីមានអារម្មណ៍ផ្លូវភេទបំផុត ។ ការមានសិចអំឡុងពេលមករដូវទំនងជាត្រូវបានគេហាម នោះហើយជាហេតុផលមួយដែលថា អ្វីដែលគេកាន់តែហាមគឺបុរសៗ កាន់តែចង់សាកល្បង ឲ្យតែមានភ្លើងខៀវពីភាគីស្ត្រី។
+ការការពារជារឿងចាំបាច់ភាគីប្រុសគួរតែពាក់ស្រោមអនាម័យនៅរៀងរាល់ការរួមភេទរាល់លើក ពីព្រោះពេលដែលឈាមរដូវមកម្តងៗ ឱកាសក្នុងការចម្លងរោគផ្សេងៗ តាមរយៈការរួមភេទក៏មានច្រើនទៅតាមហ្នឹងដែរ។
+អត្ថប្រយោជន៍ដែលស្ត្រីបានទទួលតាមរយៈការរួមភេទចន្លោះពេលមករដូវ
-ជួយកាត់បន្ថយអាការឈឺពោះ : សិចមិនគ្រាន់តែជួយសម្រាលអាការឈឺក្បាល ក្នុងពេលធម្មតាប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្ត្រីបន្ថយនូវអាការឈឺពោះ ពេលមករដូវបានទៀតផង ។ ម្យ៉ាងទៀតការរួមភេទមុនមករដូវវាបានជួយឲ្យស្ត្រីបន្ថយអាការផ្សេងៗពេមករដូវបានផងដែរ។
-ជាពេលមួយដែលស្ត្រីមានតម្រូវការខ្លាំងបំផុត : អំឡុងពេលដែលស្ត្រីជិតមករដូវ វានឹងមានការប្រែប្រួលអ័រម៉ូន ហើយមានឈាមចូលទៅផ្តុំនៅត្រង់បរិវេណឆ្អឹងត្រគាកច្រើនជាងធម្មតា ធ្វើឲ្យងាយកើតមានអារម្មណ៍និងមានរំភើបខាងផ្លូវភេទបំផុត។
+ប្រការគួរប្រតិបត្តិ
១-គួរតែងូតទឹកជម្រះកាយឲ្យស្អាត និងធ្វើអារម្មណ៍ឲ្យធូរស្បើយទាំងពីរនាក់ជាមុនសិន ជាពិសេសភាគីស្ត្រីច្រើនតែមានការបារម្ភរឿងក្លិនរដូវ ប្រសិនបើបានធ្វើការសម្អាតវានឹងធ្វើឲ្យការរួមភេទប្រកបទៅដោយភាពរលូន។
២-ភាគីប្រុសត្រូវតែពាក់ស្រោមអនាម័យជាប់ជានិច្ចរាល់ការរួមភេទរាល់លើក។
៣-ប្រសិនបើរួមភេទនៅលើគ្រែឬនៅលើឥដ្ឋគួរតែមានកម្រាលការពារប្រឡាក់។
៤-ប្រសិនបើកើតមានហេតុការណ៍អ្វីមួយនៅចំពេលកំពុងដំណើរការរួមភេទអ្នកទាំងពីរគួរតែឈប់និងធ្វើការស្វែងយល់ពីគ្នា។
៥-កុំភ្លេចលាងជម្រះកាយក្រោយការរួមភេទរួច។
+វិធីរួមដំណេកពេលមករដូវ
-ត្រូវងូតទឹកជម្រះកាយឲ្យស្អាត:ទោះបីជាខាងប្រុសចង់យ៉ាងណាក៏ស្ត្រីជាដៃគូត្រូវតែងូតទឹកសម្អាតរាងកាយ ជាមុនសិនដែរ ។ អ្នកអាចសាកល្បងមានសិចជាមួយគ្នាពេលងូតទឹកឲ្យគ្នាទៅវិញទៅមកនោះវាកាន់តែរ៉ូម៉ែនទិកនិងទទួលអារម្មណ៍ប្លែកនៅពេលមានពពុះសាប៊ូពេញខ្លួន។
-អណ្តាតនាំសេចក្តីសុខស្រួល : ស្ត្រីជាច្រើនប្រាថ្នាចង់ឲ្យបុរសជាដៃគូពេញចិត្តនៅពេលឡើងគ្រែ ជាមួយខ្លួនដោយសុខចិត្តប្រើមាត់ធ្វើអូរ៉ាល់សិច ឲ្យបុរសជាដៃគូដោយមិនមានភាពអៀនខ្មាស ទង្វើបែបនេះធ្វើឲ្យភាគីប្រុសស្លុងអារម្មណ៍មានសេចក្តីសុខជាខ្លាំង ហើយនៅពេលគេមានអារម្មណ៍ខ្លាំងហើយនោះ ច្បាស់ណាស់ថា ទោះបីជាផ្លូវនោះវារដិបរដុបរខិញរខុញ ឬមានទឹកលេចក៏ដោយ ក៏គេចចេសសុខចិត្តបំពានច្បាប់ចរាចរបរកាត់ភ្លើងក្រហមដែរ។
-ផ្អាកធ្វើអូរ៉ាល់ និងផ្អាកលញ់ឈ្លីចំណុចសំខាន់នោះ : ច្បាស់ណាស់ថា នៅត្រង់ចំណុចសំខាន់របស់ស្ត្រីនឹងជោរជន់ទៅដោយឈាមរដូវ ដូច្នេះភាគីប្រុសមិនត្រូវធ្វើអូរ៉ាល់ ឬ លញ់ឈ្លីត្រង់ចំណុចនោះឡើយ គួរតែរកចំណុចស្រៀវស្រើបណាផ្សេងបបោសអង្អែលជំនួសចំណុចសំខាន់នោះ វិញ ៕

ស្នេហាត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះ ?
គ្រប់គ្នាមានជីវិតរស់នៅ លើភពផែនដីនេះ រមែងតែងតែមានស្នេហា មិនថាចំពោះលោកឪពុក អ្នកម្ដាយ ញាតិមិត្ត លោកគ្រូ អ្នកគ្រូ ឬស្នេហា ល្អូកល្អឺនរវាងមនុស្សប្រុស និងស្រី។ ក្នុងទំព័រស្នេហាលេខនេះស ប្បាយសូមពាំនាំយកនូវដំណាក់កាលស្នេហារវាងមនុស្សប្រុសស្រីមក ធ្វើការបង្ហាញជូន។ តើស្នេហាមួយដែលស្ថិតក្នុងថេរៈវេលាប្រចាំថ្ងៃនេះមានប៉ុន្មាន ដំណាក់កាល? អ្វីខ្លះ ? នឹងទីបញ្ចប់ដំណាក់កាលនីមួយៗ ទទួលបានលទ្ធផលអ្វី?ហើយលទ្ធផលទាំងនោះដូចគ្នាដែរឬទេ? អូខេ! ចម្លើយទាំងអស់នេះនឹងបកស្រាយក្រោយពេលដែលមិត្តយុវវ័យវិភាគទៅលើ Diagram ដូចខាងក្រោម៖





























http//sambatt.wordpress.com/
http://nimitar.wordpress.com/2011/04/21
វិធីរៀនចំខ្លួន ពេលនាំគូសេ្នហ៍ទៅជួបឳពុកម្ដាយ
ការនាំគូស្នេហ៍ទៅជួបឳពុកម្ដាយ គឺជាពេលមួយដែលមានស្ថានភាពតឹងតែងបំផុត ពីព្រោះប្រសិនឪពុកម្ដាយមិនពេញចិត្ត អាចធ្វើអោយអ្នកទាំងពីបែបគ្នាបាន។ ខាងក្រោមនេះ គឺជាវិធីខ្លះៗ ដើម្បីត្រៀមខ្លួនប្រឈមនឹងស្ថានការណ៍ដ៏លំបាកនេះ...។
១.ធ្វើការសមជាមុនៈ រយៈពេល ២-៣ថ្ងៃកំណត់ណាត់ជួបអ្នក និងគូស្នេហ៍ គួរស្នេហ៍ គួរជួយគិតគ្នាថាឳពុកម្ដាយ អាចនឹងសួរសំណួរអ្វីខ្លះ? ហើយតើគួរឆ្លើយតបដូចម្ដេចខ្លះ? ម្យ៉ាងទៀត អ្នកគួរដឹងថា អ្នកមិនគួរឆ្លើយត្រង់ៗពេកឡើយ តែក៏មិនគួរឆ្លើយលាក់លៀមពេកដែរ។ម្យ៉ាងទៀត ប្រសិនបើគូរស្នេហ៍អ្នក ធ្លាប់មានប្រវត្តិមិនល្អ អ្នកគួរណែនាំគូរស្នេហ៍ អោយរៀបចំខ្លួន ឲ្យបានល្អ ពេលនៅចំពោះមុខឳពុកម្ដាយ។
២.តុបតែងខ្លួនឱ្យស្អាតបាត សមរម្យៈការតុបតែងរបស់មនុស្សប្រុស មិនមានអ្វីច្រើនឡើយ ប៉ុន្តែអ្នកមិនត្រូវពាក់អាវយឺត ស្លៀកខោខ្លី ឬខោម៉ូដរហែក ជាពិសេស គឺការចេះត្រចៀក ឬអណ្ដាត ជាដើម ដែលទង្វើទាំងអស់ទាំងអស់នេះ គឺជាការបង្ហាញថា អ្នកជាមនុស្សមិនល្អ និងមិនគួរឲ្យសេពគប់ឡើយ។
៣.មិនចាំបាច់បង្អួតខ្លាំងពេកឡើយៈ ប្រសិនបើមិនចង់ឲ្យឳពុកម្ដាយ មានការទើសចិត្ត អ្នកមិនចាំបាច់ត្រូវបង្ហាញទ្រព្យសម្បត្តិ ដែលអ្នកមានច្រើនពេកនោះឡើយ។ តែប្រសិនបើអ្នកបញ្ចេញទ្រព្យសម្បត្តិច្រើនពេក ធ្វើឲ្យពួកគាត់យល់ថា អ្នកជាមនុស្សដែលចាយប្រាក់ខ្ជះខ្ជាយ មិនចេះសន្សំសំចៃប្រាក់។
៤.ញញឹម និងធ្វើចិត្តឳ្យត្រជាក់ៈ ក្នុងឋានៈដែលអ្នកជាភ្ញៀវ អ្នកចាំបាច់ត្រូវចេះគួរសមចំពោះចាស់ទុំ និងធ្វើចិត្តឲ្យត្រជាក់ ឆ្លើយតបនឹងសំណួរឲ្យបានល្អ។ អ្នកមិនត្រូវសម្ដែងអកប្បកិរិយាណាដែលមានឋានៈជាម្ចាស់ផ្ទះ ឪពុកម្ដាយយល់ថា ពួកគាត់ជាអ្នកដែលមានឋានៈធំជាងគេ។
៥.ចែកបន្ទប់គ្នាស្នាក់នៅៈ ប្រសិនបើផ្ទះអ្នកនៅតាមខេត្តឆ្ងាយ មិនអាចត្រឡប់មកវិញទាន់ ដែលចាំបាច់ត្រូវស្នាក់នៅមួយយប់អ្នកមិនត្រូវស្នើថា " ឲ្យគាត់ស្នាក់នៅក្នុងបន្ទប់ខ្ញុំក៏បាន " ឡើង ព្រោះដរាបណានៅមិនទាន់រៀបការ អ្នកចាំបាច់ត្រូវធ្វើខ្លួនជាកូនស្រី ដែលបរិសុទ្ធផូរផង់ ប្រសិនបើមិនចង់ឲ្យឳពុកម្ដាយ អាប់មុខមាត់។
៦.ហាមធ្វើការរួមភេទៈ គូស្នេហ៍ខ្លះឆ្លៀតខ្លួនដែលឳពុកម្ដាយភ្លេចខ្លួន ដើម្បីមានសម្ព័ន្ធជាមួយគ្នា។ ប្រសិនបើអ្នកអាចយករួចខ្លួនបាននោះ មិនអាចមានបញ្ហាអ្វីឡើយតែប្រសិនបើអ្នកត្រូវឳពុកម្ដាយ ចាប់បាន វាមានន័យថា អ្នកកំពុងតែបំផ្លាញការទុកចិត្ត ដែលឳពុកម្ដាយមានចំពោះអ្នក និងធ្វើឲ្យគូស្នេហ៍របស់អ្នក ស្ទើរតែរត់យករួចខ្លួនមិនបានទៀតផង។
៧.ប្រសិនបើជួបគ្នានៅកន្លែងផ្សេងៈ ក្នុងករណីដែលអ្នកមិនបានណាត់ជួបនៅផ្ទះ តែបែរជាណាត់ជួបនៅកន្លែងសាធារណៈ ដូចជា ភោជនីយដ្ឋាន ជាដើម អ្នកមិនគួរភ្លេចនូវទង្វើមួយចំនួនដូចជាៈ
ក-កុំហៅអាហារតាមចិត្តរបស់ខ្លួនៈ ភាគច្រើនមនុស្សចាស់ តែងផ្តល់សិទ្ធិឲ្យក្មេងៗជាអ្នកកុម្មង់អាហារ ។ ដូចនេះ វិធីដែលល្អបំផុត អ្នកគួរប្រាប់គូស្នេហ៍ជាមុនថា តើម្ហូបដែលឳពុកម្ដាយអ្នកចូលចិត្ត? ដើម្បីឲ្យគេកុម្មង់បានត្រូវចិត្តឳពុកម្ដាយរបស់អ្នក។
ខ-ដួសម្ហបឲ្យឳពុកម្ដាយៈ អ្នកមិនត្រូវរវល់តែដួសម្ហូបឲ្យ គូស្នេហ៍របស់ខ្លួនឡើយ អ្នកចាំបាច់ត្រូវតែដួសអាហារឲ្យឳពុកម្ដាយរបស់គួស្នេហ៍ផងដែរ ដើម្បីកុំឲ្យពូកគាត់ វាយតម្លែថា អ្នកយកចិត្តទុកដាក់តែទៅលើកូនស្រីគាត់ តែម្នាក់។
គ-ចេញលុយថ្លៃអាហារៈ អ្នកអាចស្នើខ្លួនចេញថ្លៃអាហារ ដើម្បីជាការប៉ាវអាហារ ព្រោះបើមិនដូចនោះ ពួកគាត់អាចនឹងយល់ថា អ្នកជាមនុស្សកំណាញ់ មិនព្រមចាយប្រាក់មួយកាក់មួយសេនឡើយ។
ឃ-អាកប្បកិរិយាចំពោះបុគ្គលិកភោជនីដ្ឋានៈនេះមិនមែនត្រឹមតែជាអាកប្បកិរិយាល្អប៉ុណ្ណោះទេ តែវាថែមទាំងបង្ហាញពីនិស្ស័យថា អ្នកជាមនុស្សបែបណាថែមទៀត ព្រោះឳពុកម្ដាយគ្រប់គ្រង់រូប ប្រាកដជាមិនចង់លើកកូនស្រីរបស់ខ្លួន ទៅឲ្យបុរសដែលកាចសាហាវឡើយ ហើយពួកគាត់នឹងបំបែកអ្នកទាំងពីរភ្លាមៗ។ ដូចនេះ អ្នកមិនត្រូវជះអារម្មណ៍មិនល្អ ទៅលើបុគ្គលិកដែលយកអាហារមកយូរ ឬខុសពីអ្វីដែលអ្នកកុម្មង់នោះឡើយ៕
ប្រភពៈ http://kqube.com/kh/kqube-life-knowledge/kqube-life-knowledge-idea/8753-2011-04-23-08-23-48
២១-មនុស្សស្រីមិនចូលចិត្តបុរសបែបណា?
១-មនុស្សស្រីមិនចូលចិត្តបុរស… ដែលចូលចិត្តសម្តែងភាពទន់ជ្រាយ មើលទៅមិនរឹងប៉ឹងដូចជាយំជាដើម។
២-មនុស្សស្រីមិនចូលចិត្តបុរស… ដែលធ្វើខ្លួនដូចកូនក្មេង ភ្លីភ្លើ រកតែរឿងឈ្លោះ គ្មានហេតុផល ឬរំអួយហួសហេតុពេក។
៣-មនុស្សស្រីមិនចូលចិត្តបុរស… ដែលចូលចិត្តនិយាយសម្តីផ្អែមល្ហែមគ្រប់ពេលវេលា វាមិនបានធ្វើឲ្យពួកនាងលង់ស្នេហ៍ទេ តែវាធ្វើឲ្យរំខានច្រើនជាង។
៤-មនុស្សស្រីមិនចូលចិត្តបុរស… ដែលនិយាយកុហក មិនគោរពសន្យា និយាយហើយធ្វើមិនបាន បើអ៊ីចឹងដដែលកុំនិយាយល្អជាង។
៥-មនុស្សស្រីមិនចូលចិត្តបុរស… ដែលពូកែខឹង ប្រើអារម្មណ៍ឲ្យដឹកច្រមុះ រអ៊ូរទាំច្រើន និងចូលចិត្តឡូឡា។
៦-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស…ដែលយកចិត្តទឹកទុកដាក់ចំពោះនាងជ្រុលពេកអ្វី
ដែលធ្វើទៅហួសហេតុក៏លែងសំខាន់និងគ្មានតម្លៃ។
៧-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តនិយាយសរសើរ ឬលើកបញ្ជោរហួសហេតុ ដែលទង្វើបែបនេះធ្វើឲ្យនារីគិតថាខ្លួននាងគ្មានតម្លៃ។
៨-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស…ដែលចូលចិត្តសួរថានឹកឬទេ?បើត្រូវនិយាយនាង នឹងនិយាយដោយខ្លួនឯង មិនចាំបាច់ប្រាប់ទេ។
៩-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស.ដែលចូលចិត្តធ្វើខ្លួនជាម្ចាស់លើខ្លួននាងពេកព្រោះ វាធ្វើឲ្យទទួលអារម្មណ៍ថាគ្មានសេរីភាព និងតានតឹងក្នុងទ្រូងគ្រប់ពេល។
១០-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស…ដែលចូលចិត្តនិយាយថាស្រលាញ់នាងគ្រប់ពេលវេលាពេក ព្រោះវាធ្វើឲ្យគ្មានតម្លៃ។
១១-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តធ្វើខ្លួនរ៉ូមែនទិកគ្រប់ពេលវេលា ព្រោះវាធ្វើឲ្យឆាប់ធុញទ្រាន់ ផ្អែមព្រឹកផ្អែមល្ងាច ផ្អែមទាល់តែខ្ពើមរអើមគ្នាទៅវិញទៅមក។
១២-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស….ដែលចូលចិត្តដើរតាមគ្រប់ជំហាន ព្រោះវាគួរឲ្យរំខានណាស់។
១៣-ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស…ដែលចូលចិត្តអួតតម្កើងខ្លួនឯង ធ្វើមើលតែខ្លួនឯងហ្នឹងពូកែណាស់ បើមិនខ្មេះទេកុំព្រុសប្រសើរជាង។
http://sobin.wordpress.com/2010/02/26/

២២-ចំណុចពិសេសធ្វើឲ្យគូស្នេហ៍ឈ្លក់វង្វេង
វាជារឿងធម្មតាទេ ដើម្បីឲ្យជីវិតស្នេហាទទួលបាននូវភាពផ្អែមល្ហែម និងការងារសិចឲ្យប្រកបទៅដោយគុណភាពនោះ លុះតែភាគីទាំងពីរយល់ចិត្តគ្នា ។ ដូច្នេះដើម្បីឲ្យយល់ពីភាពទាក់ទាញ និងចងចិត្តគួរស្នេហ៍ឲ្យជាប់នោះ សូមអានការណែនាំមួយចំនួនដែលមានដូចខាងក្រោមនេះ ។
១-ថាមពលនៃស្នាមញញឹម ទាំងខាងចិត្តវិទ្យា និងសរីរៈវិទ្យា សុទ្ធតែព្រមទទួលស្គាល់ថា ការញញឹម គឺជាវត្ថុដែលអាចអូសទាញខ្លាំងបំផុត ដោយមិនចាំបាច់ប្រឹងញញឹមរហូតដល់រង្វះមាត់ឡើងក្រហាញពេកនោះទេគ្រាន់តែញញឹមបែបធម្មតាៗក៏អាចទាក់ទាញគូស្នេហ៍ឲ្យទន់ចិត្តបានដែរ ។
២-ទាក់ទាញអារម្មណ៍ដោយពណ៌សម្លៀកបំពាក់ វាជារឿងពិតដែលត្រូវទទួលស្គាល់ថាសម្លៀកបំពាក់ដែលយើងជ្រើសរើសយកមកស្លៀកពាក់ ក៏មានឥទ្ធិពលបំផុតក្នុងការអូសទាញចិត្ត និងភេទផ្ទុយគ្នាខ្លាំងបានដែរ ។
-ស្ត្រីភាគច្រើនចូលចិត្តបុរសពាក់អាវខៀវ ព្រោះមានអារម្មណ៍ថា ពណ៌ខៀវអាចបង្ហាញនូវភាពរឹងមាំមានស្ថិរភាពហើយអាចពឹងពាក់បាន ហើយធ្វើឲ្យកើតអារម្មណ៍ល្អឈានទៅរកការកសាងសម្ព័ន្ធភាពល្អចំពោះគ្នា ទៀតផង ។
-ចំណែកបុរសវិញគេចូលចិត្តស្ត្រីដែលតុបតែងកាយដោយសម្លៀកបំពាក់ពណ៌ស៊ីជម្ពូឬពណ៌បៃតង នេះមានអានុភាពអូសទាញចិត្ត ព្រមទាំងជួយលើកពណ៌សម្បុរ ឲ្យស្រស់ស្អាតទាក់ទាញអារម្មណ៍ភេទ ផ្ទុយគ្នាផងដែរ ។
-ប្រសិនបើអ្នកគិតចង់ចេញទៅកំសាន្តជាមួយដៃគូស្នេហ៍ដែលមានភាព ខ្មាសអៀនច្រើន ឬមិនសូវចូលចិត្តស្ត្រីសិចស៊ី ការប្រើពណ៌ក្រហមចាស់ វាជួយសាងនូវភាពពេញចិត្តដល់ដៃគូរបស់អ្នកខ្លាំងបំផុត ។
-ពណ៌ក្រហមជាពណ៌ដែលល្អិតល្អន់ និងមានមន្តស្នេហ៍ជាងគេបង្អស់ តែក៏មានចំណុចគួរឲ្យប្រុងប្រយ័ត្នផងដែរ នៅពេលប្រើប្រាស់ព្រោះថា ពណ៌ក្រហមគឺជាសញ្ញារបស់សិច និងថាមពល ។ មានន័យថា ពណ៌នេះ វាអាចអូសទាញបុរសដែលចូលចិត្តស្ត្រីរឹងមាំ ឬប្រភេទបុរសដែលចូលចិត្តតែរឿងសិច ។ ការក្រើនរំលឹកចុងក្រោយពាក់ព័ន្ធទៅនឹងរឿងពណ៌ខៀវ ព្រោះពណ៌នេះមានឥទ្ធិពលខៀវ ព្រោះពណ៌នេះមានឥទ្ធិពលកាត់បន្ថយអារម្មណ៍ភេទ ។
៣-ក្លិនក្រអូបទាក់ទាញចិត្តបើតាមការសិក្សាគេបានរកឃើញថាបុរសច្រើនឈ្លក់វង្វេងទៅនឹង ក្លិនរបស់ស៊ីនណាម៉ន និងវ៉ានីលឡា ។ អ្នកគ្រាន់តែប្រើក្លិនស្រទន់បែបនេះមុនពេលបណ្តើរគូស្នេហ៍ វាពិតជាជួយបង្កើនមន្តស្នេហ៍ដល់ខ្លួនឯងមិនអន់ប៉ុន្មាននោះឡើយ ។
៤-ប្រើចលនារាងកាយកូនសោសំខាន់ក្នុងការប្រើចលនារាងកាយអូសទាញចំណាប់អារម្មណ៍ភេទពីរផ្ទុយគ្នាបានល្អបំផុតនោះ គឺការបង្ហាញឲ្យកើតនូវអារម្មណ៍ គឺការមិនធ្វើខ្លួនឲ្យហួសហេតុពេកនោះឯង ។ ទោះបីអ្នកជាស្ត្រីដែលមានភាពរឹងមាំប៉ុនណាក្តី សូមឲ្យចងចាំទុកថា បុរសគេត្រូវការស្ត្រីដែលមានភាពថ្នាក់ថ្នម ក្នុងនោះសូម្បីតែភាសារាងកាយ ដូចជាងក់ក្បាល ឬលើកដៃលើកជើងជាន់គ្នា ដើម្បីបង្ហាញថា យកចិត្តទុកដាក់នឹងគេ ក៏អាចជួយឲ្យសម្ព័ន្ថភាពរបស់អ្នកទាំងពីរមានភាពរលូនបំផុតដែរ ។ ក៏ប៉ុន្តែ សូមហាមធ្វើសកម្មភាព៣យ៉ាង គឺក្រព័ន្ធដៃ ទំពារស្ករ កៅស៊ូ និងកេះក្រចក ដែលចលនាទាំងបីនោះ មិនអាចសាងអារម្មណ៍ឲ្យវេញចូលគ្នាបានឡើយ ។
៥-និយាយអ្វីដែលសិចស៊ី អ្នកសាកល្បងនិយាយពាក្យញុះញង់ របៀបសិចស៊ី ក្នុងនោះសូម្បីតែការពោលពីរឿងអ្វីមួយដែលអាចជួយភ្ញោចអារម្មណ៍ ក៏អាចធ្វើឲ្យគេញញឹមចេញបានដែរ។ បុរសគេចង់ដឹងថា អ្នកចាប់អារម្មណ៍ទៅនឹងរឿងសិចពិតៗ មិនមែនព្រោះតែតួនាទីស្អីនោះទេ ៕
http://khdoc.blogspot.com/2011/04/blog-post_5064.html
២៣-៨ចំនុចដែលនារីស្អប់បុរស
មនុស្ស គ្រប់គ្នាសុទ្ធតែដឹងថា ខួរក្បាលរបស់ស្ត្រី និងខួរក្បាលរបស់បុរសមិនដូចគ្នាទេ ។ មានន័យថា ការគិតរបស់មនុស្សស្រី និងការគិតរបស់មនុស្សប្រុសមានលក្ខណៈខុសគ្នា ជាពិសេសនៅពេលដែលទំនាក់ទំនងរវាងអ្នកទាំងពីរឈានដល់ទំនាក់ ទំនងនៃសេចក្តីស្នេហា ។
តើលោកអ្នកធ្លាប់ឮសុភាពនារីនិយាយថា "មនុស្សប្រុសសុទ្ធតែដូចគ្នា" ដែរឬទេ ? ប្រាកដណាស់ នេះគឺជាប្រយោគដែលមានការពេញនិយមខ្លាំងណាស់សំរាប់សុភាពនារី ហើយស្ទើរតែរាល់គ្នាដែលធ្លាប់បានឮប្រយោគមួយឃ្លានេះ ។ លោកអ្នកប្រហែលជាធ្លាប់បានឮពាក្យនេះចេញពីមាត់ម្តាយរបស់លោកអ្នក មីង មិត្តស្រីៗ ឬសុភាពនារីផ្សេងៗទៀត ។ សុភាពនារីភាគច្រើនដែលចូលចិត្តនិយាយពាក្យនេះ ដោយសារតែពួកគេធ្លាប់មានបទពិសោធន៍កាលពីអតីតកាលជាមួយ និងមនុស្សប្រុសដែលក្បត់ចិត្ត ឬបោកប្រាស់ ហើយនេះក៏ជាមូលហេតុដែលបណ្តាលឱ្យពួកគេលែងទុកចិត្តមនុស្សប្រុស ហើយគិតថា មនុស្សប្រុសទាំងអស់គឺសុទ្ធតែដូចគ្នា ។ តើមនុស្សប្រុសទាំងអស់គឺពិតជាដូចគ្នាមែនឬ? ចុះតើចំណុចណាខ្លះដែលបណ្តាលឱ្យសុភាពនារីស្អប់និងគិតបែបនេះ ?
-អារម្មណ៍ ៖ ជាទូទៅ សុភាពនារីចូលចិត្តនិយាយដោយបើកចំហរពីអារម្មណ៍របស់ខ្លួនជាមួយ និងមិត្តភក្តិ និងអ្នកដទៃខណៈពេលដែលសុភាពបុរសមិនចូលចិត្តបង្ហាញពីអារម្មណ៍ របស់ពួកគេឱ្យអ្នកដទៃដឹង ជាពិសេសជាមួយនិងសុភាពនារី ។ ដោយហេតុនេះបណ្តាលឱ្យសុភាពនារីមានការងឿងឆ្ងល់មិនយល់ចិត្តរបស់សុភាពបុរសហើយនេះក៏ជាហេតុដែលបណ្តាលឱ្យសុភាពនារីស្អប់សុភាពបុរសផងដែរ ។
-បដិសេធន៍៖សុភាពនារីស្អប់នៅពេលដែលសុភាពបុរសបដិសេធ មិនយកចិត្តទុកដាក់ ឬគ្មានពេលទំនេរសំរាប់កំដរពួកគេ ។ ជាទូទៅ សុភាពនារីត្រូវការអារម្មណ៍ពិសេសដែលមានលក្ខណៈកក់ក្តៅ ដូចនេះហើយពួកគេចង់ឱ្យសុភាពបុរសចាត់ទុកពួកគេគឺជាមនុស្សដែល សំខាន់បំផុត ។
-មិត្តភាព៖សុភាពនារីមួយចំនួនមិនចូលចិត្តនៅពេលដែលមិត្តប្រុសរបស់ខ្លួន មានទំនាក់ទំនងជាមួយនិងនារីដទៃដូចជានិយាយគ្នាតាមទូរស័ព្ទ ឬក៏ដើរលេងជាមួយនារីដទៃជាដើម ។ ពេលខ្លះ សូម្បីតែមិត្តភក្តិជាមនុស្សប្រុសក៏សុភាពនារី មួយចំនួនប្រកាន់ខឹងដែរ ប្រសិនបើមិត្តប្រុសរបស់ខ្លួន ចំនាយពេលវេលានៅជាមួយមិត្ត ភក្តិច្រើនជាងខ្លួន ។
-ការកុហក់៖ ជាទូទៅនរណាក៏ស្អប់ការកុហក់ដែរ ជាពិសេសសុភាពនារី ពិតជាស្អប់ខ្លាំងណាស់នៅពេលដែលបុរសនិយាយ កុហក់ខ្លួន ហើយនេះជាចំនុចដែលធ្វើឱ្យសុភាពនារីគិតថា "បុរសទាំងអស់គឺសុទ្ធតែដូចគ្នា" ។
-កខ្វក់៖ សុភាពនារីស្អប់ណាស់ នៅពេលដែលបុរសមិនគិតពីអនាម័យខ្លួនប្រាណ ។ ជាធម្មតា សុភាពនារីចូលចិត្តបុរសដែលចេះរៀបចំខ្លួនប្រាណស្អាតបាត និងសមរម្យ ។
-អតីតមិត្តស្រី ៖ សុភាពនារីស្អប់មិត្តប្រុសរបស់ពួកគេនៅពេលដែលមិត្តប្រុសខ្លួន និយាយអំពីអតីតមិត្តស្រី ឬក៏ប្រាប់ពួកគេថា ធ្លាប់មានមិត្តស្រីប៉ុន្មាននាក់ ។ ការនិយាយរំលឹកពីអតីតមិត្តស្រីគឺជាចំនុចដែលសុភាពនារីស្អប់ ជាងគេបំផុត ។
-គោលដៅ៖ បុរសដែលសុភាពនារីចូលចិត្ត និងត្រូវការក្នុងឆាកជីវិតនោះគឺបុរសដែលមានគោលដៅច្បាស់លាស់ក្នុងឆាកជីវិត ។ ផ្ទុយទៅវិញ បុរសដែលសុភាពនារីស្អប់ជាងគេនោះគឺបុរសដែលគ្មានគំរោងសំរាប់អនាគត ជាពិសេសបុរសដែលគ្មានទិសដៅច្បាស់លាស់ ។
-ការសង្ស័យ៖ សុភាពនារីមិនចូលចិត្តបុរសដែលចូលចិត្តសង្ស័យច្រើន ហើយនិងតាមដាននាងគ្រប់ពេលវេលានោះទេពីព្រោះវាអាចបង្ហាញថា នាងគឺជាមនុស្សដែលមិនគួរឱ្យទុកចិត្ត ៕
http://soursdei.com/articles/viewById
២៤-៨ចំនុចដែលបុរសមិនចូលចិត្តនារី
តើមិត្តនារីចង់អោយបុរសចូលចិត្តខ្លួនដែររីទេ? តើធ្វើយ៉ាងណាកុំអោយឋិតនៅក្នុងបញ្ជីសម្អប់របស់បុរស? ពេលខ្លះបុរសមួយចំនួនវាយតំលៃលើនារីពីរូបរាងខាងក្រៅថា នារីនោះបែបនេះ នារីនេះបែបនោះតាមតែចិត្តរបស់គេ ។ ប៉ុន្តែចងចាំថារូបរាងពីខាងក្រៅមិនអាចមើលដឹងពិតពីជំរៅចិត្ត មនុស្សយើងឡើយ ហើយវាក៏ជាប្រការមួយយល់ខុសយ៉ាងធ្ងន់ធ្ងរសំរាប់ឈានទៅរកចំណងមិត្តភាពមួយដ៏យូរអង្វែង ប្រសិនបើគ្រាន់តែវាយតំលៃ រូបរាងពីខាងក្រៅ។ ដូចនេះការវាយតំលៃមើលពីរូបខាងក្រៅគួរតែជៀសវាង។តើបុរសស្អប់នារីបែបណា?ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលបុរសមិនចូលចិត្ត៖
• នារីដែលមិននិយាយពីហេតុផល ហើយគិតតែនិយាយយកត្រូវតែខ្លួនឯង។
• មិនគោរពពាក្សសំដីរបស់ខ្លួន និងថែមនិយាយកុហក។
• រកលេសមកដោះសារដោយមិនហាន់ទទួលកំហុសរបស់ខ្លួន និងគ្មានទំនួលខុសត្រូវ។
• មិនចេះផ្តល់តំលៃអោយគ្នានិងថែមទាំងព្យាយាមកេងចំនេញ និងបោកប្រាស់ពីបុរសនោះ។
• គិតតែពីតែងខ្លួនមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងការងារ។
• និយាយដើមអ្នកដ៏ទៃ ឫមិត្តភក្រ័។
• មិនចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
• គិតថាបុរសដែលខ្លួនស្រលាញ់ត្រូវតែធ្វើអ្វីៗទាំងអស់ដើម្បីខ្លួន។និងជាពិសេសគឺមិត្តប្រុ
របស់អ្នកផ្ទាល់។ នៅមានជាច្រើនទៀត ប៉ុន្តែនេះដោយសារតែវាអាស្រ័យទៅតាមមនុស្សម្នាក់ៗ ដូចនេះសង្ឃឹមថាមិត្តនារីបានយល់ខ្លះហើយនឹងមិនប្រព្រឹត្តិ ដូចខាងលើរបស់យើង។
ប្រភព www.healthandlove.org/
២៥-៣ចំណុចជួយឲ្យអ្នកស្អប់គេ
http://news.test.cidc.com.kh/articles/19311
នៅពេលខ្លះអ្នកនិងមិត្តប្រុស មានអារម្មណ៍មិនត្រូវគ្នាប្រហែលជាមកពីអ្នកបានដឹងថាគេ ប្រើស្ទីលចំពោះស្រីផ្សេងដូចជាធ្វើចំពោះអ្នកកាលពីម្សិលមិញហើយ។បញ្ហានេះធ្វើឲ្យអ្នកមានបំណងចង់ ស្អប់គេម្នាក់នោះ ប៉ុន្តែអ្នកនៅមានអារម្មណ៍ចូលចិត្តគេនៅឡើយ ។ ខ្ញុំមានវិធី៣យ៉ាងអាចជួយមិត្ត យុវវ័យបាន៖
១.គិត៖ សុភាពនារីគួរតែសួរខ្លួនឯងថា អ្នកចូលចិត្តគេទេ? ប្រហែលជាហេតុផលដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្អប់គេព្រោះអ្នកដឹងយ៉ាង ច្បាស់ថាអ្នកមិនគួរចូលចិត្តគេទេដឹង។ ករណីនេះអាចមកពីគាត់មិនស័ក្តិសមនិងអ្នកឬចំពោះទង្វើខ្លះរបស់គាត់ ឬក៏គាត់មានវ័យចាស់ពេកសំរាប់អ្នកឬមានហេតុផលជាច្រើនទៀត ។ គិតអំពើចំណុចអវិជ្ជមានថាហេតុអ្វីបានជាអ្នកមិនអាចមានទំនាក់ទំនងល្អប្រសើជាមួយគេ ដូច្នេះអ្នកមិនគួរខាតពេលវេលារបស់អ្នកនឹងអ្វីដែលអ្នកគិតថាវាមិនទៅមុខ មិនទៅរួចនោះទេ។
២.សំរេចចិត្ត៖ ហេតុអ្វីបានជាអ្នកចងស្អប់គេ? ស្វែងរកកំហុសរបស់គេ។ ប្រសិនបើគាត់ធ្វើល្អជាមួយអ្នកត្រឹមតែពីរបីថ្ងៃដំបូងបន្ទាប់មកក៏មិនរវល់ជាមួយអ្នកសូម្បីតែទូរសព្ទ័មករកឬក៏គាត់គ្រាន់តែ ជាមនុស្សពូកែកុហក អ្នកតែងតែឈ្លោះគ្នាជាមួយគាត់ជារៀងងរាល់ពេលដែលអ្នកមិនបាន បំពេញបំណងរបស់គេនោះអ្នកគួតែបោះបង់គាត់ចោលតែម្តងទៅ។ អ្នកគ្មានភាពចាំបាច់ត្រូវចំណាយពេលវេលារបស់អ្នកលើបុរសបែបនេះទេ។
៣.បើសិនជាគាត់ព្យាយាមមកក្បែរអ្នកគួរតែចេញឲ្យឆ្ងាយ៖ ប្រសិនបើគេបបួលអ្នកទៅញំាបាយ ឬក៏ព្យាយាមសំរបសំរួលឲ្យត្រូវគ្នាវិញនោះ អ្នកគួតែបដិសេធពីព្រោះបើអ្នកផ្តល់ឱកាសគេខ្លួន សុភាពនារីនឹងមិនអាចស្អប់គេបានទេ៕
២៦-តើបុរសម្នាក់ណាសក្ត័សមនឹងអ្នក?
ប្រសិនបើអ្នកចង់ដឹងពីបុរស ដែលនាងបម្រុងនឹងស្រវាយកមកទុកនៅក្នុងជីវិតនោះ ជំហានដំបូងតោងដឹងពី ថ្ងៃកំណើត របស់គេជាមុនសិន។
-បុរសកើតថ្ងៃចន្ទ ជាបុរសមានអត្តចរិតទន់ភ្លន់ មិនសូវបានមាត់បាន.ក ទើបជាហេតុធ្វើឱ្យបុរសម្នាក់នេះ ច្រើនកើតទុកកង្វល់ តែគេមានភាពក្លាហានក្នុងការតស៊ូរបកួតប្រជែង។ ក៏ប៉ុន្តែបុរសកើតថ្ងៃនេះមានចរិតខូចខិលបន្តិច តែក៏ពូកែជ្រើសរើសទៀតផង។ បុរសកើតថ្ងៃនេះ គេស្រលាញ់ស្ត្រីដែលមានរូបរាងសមសួន ជាពិសេសស្ត្រីមានរាងចង្វាមូល សម្បុរស ពូកែយកចិត្តស័ក្តិ សមចាប់ដៃគ្នាជាមួយស្ត្រីកើតក្នុងថ្ងៃព្រហស្បត្ត៍ និងសៅរ៍។
-បុរសកើតថ្ងៃអង្គារ៍ ជាបុរសដែលមានសំដឺសំដៅមិនសូវជាពិរោះពិសា ព្រោះចេញមកមួយម៉ាត់ៗប្រៀបដូចកាប់នឹងពូថៅ ។ ជាបុរសមានរាងកាយត្រឡោកធំជាងអាយុ និងមានគំនិតចាស់ទុំ។ ជាបុរសសម្បូរភាពរ៉ូមេនទិកបំផុត គេចូលចិត្តស្ត្រីដែលមានចរិតទន់ភ្លន់ និងស្ត្រីមានសម្បុរស្រអែម ឬខ្មៅតែម្តង តែបើសម្បុរសណ្តែកបាយត្រូវចិត្តគេជាង ។ ចំណែករឿងរាងរៅមិនសំខាន់ ដែលសក្ត័សមជាមួយស្ត្រីកើតថ្ងៃចន្ទ និងសុក្រ។
-បុរសកើតថ្ងៃពុធ ជាបុរសពូកែគិតមានចិត្តទូលាយ ចេះយល់ចិត្តអ្នកដទៃនៅជុំវិញកាយ គួរឱ្យស្រលាញ់បំផុត។ បុរសកើតក្នុងថ្ងៃនេះ គេចូលចិត្តស្ត្រីទន់ភ្លន់ ចេះតុបតែងខ្លួនទាន់សម័យនិយម។ ទោះបីការជួបគ្នាលើកទីមួយ គេដូចជាសោះអង្គើយបន្តិចក្តី តែរយៈពេលយូរទៅនឹងកាន់តែស្អិតល្មួតខ្លាំងឡើងមិនខាន។ បុរសនេះស័ក្តសមនឹងស្ត្រីដែលកើតថ្ងៃចន្ទ និងពុធ។
-បុរសកើតថ្ងៃព្រហស្បត្តិ៍ ជាបុរសមានចំណង់ចំណូលចិត្តនាំមុខគេ ពូកែនិយាយមានភាពជាក់លាក់នៅក្នុងចិត្ត។បុរសកើតថ្ងៃក្នុងថ្ងៃនេះគេមានចំណង់ចំណូលចិត្តទៅលើស្ត្រីមានចរិតរម្យទម រឿងរូបសម្ផស្សមិនចាំបាច់ណាស់ណាទេ តែទាមទារឱ្យមានទំនាក់ទំនងល្អ។ បុរសនេះស្រលាញ់ស្ត្រីដែលមានសម្បុររាងស ជាពិសេសមានសាច់ទ្រលុកទ្រលន់បន្តិច ទើបត្រូវចិត្តគេបំផុត។ បុរសកើតថ្ងៃនេះ ស័ក្តិសមនឹងសុភាពស្ត្រីដែលកើតថ្ងៃ ព្រហស្បត្តិ៍ និងសុក្រ។
-បុរសកើតថ្ងៃសុក្រ ជាមនុស្សមានគំនិតវៃឆ្លាត សំដីសំដៅបង្កប់ទៅដោយមន្តស្នេហ៍ តែអារម្មណ៍របស់គេក្លៀវក្លាមុះមុតបំផុត ហើយក៏មានចិត្តស្រាយដូចកូនក្មេងទៀតផង។ ចំណុចដែលនៅល្អខ្លះនោះ គឹខឹងហើយឆាប់បាត់មិនចេះគំគួន ។ បុរសកើតថ្ងៃនេះ គេស្រលាញ់ស្ត្រីមានចរិតរៀប រយស្អាតស្អំ មិនសូវនិយាយច្រើន ហើយត្រូវមានអំណត់ធន់បានល្អ ដើម្បីទប់នឹងអារម្មណ៍ឆេវឆាវរបស់គេ។ បុរសនេះស័ក្តិសម នឹងសុភាពស្ត្រីកើតថ្ងៃអង្គារ និងថ្ងៃសៅរ៍។
-បុរសកើតថ្ងៃសៅរ៍ជាមនុស្សដាច់ខាតហើយត្រចៀកស្រាលឆាប់លង់ជឿសំដឺរបស់អ្នកដ៏ទៃ។ បុរសកើតក្នុងថ្ងៃសៅរ៏ គេច្រើនស្រលាញ់ស្ត្រីមានរាងរៅខ្ពស់ស្រឡះ មានសម្បុរស មានមន្តស្នេហ៍ក្នុងការទាក់ទាញអារម្មណ៍ព្រមទាំងសំដីសំដៅនិយាយស្តីផងដែរ។ បុរសនេះស័ក្តិសមជាមួយនឹងស្ត្រី កើតថ្ងៃចន្ទ ព្រហស្បត្តិ៍ និងថ្ងៃសុក្រ។
-បុរសកើតថ្ងៃអាទិត្យ ជាបុរសស្រគត់ស្រគំរម្យទមសុភាពរាបសា។ បុរសកើតថ្ងៃនេះគេមិនស្រលាញ់ស្ត្រីដែលមានចិរិតរួសរាយជ្រុលពេក តែក៏មិនមែនមាត់មិនបើកគូទ មិនហើបនោះដែរ។ ជាបុរសបុរាណនិយមបន្តិច ហើយចូលចិត្តស្ត្រីមានរាងកាយសមសួន រីឯស្នេហាដែលគេមាន អាចជាប្រភេទឃើញភ្លាមស្រលាញ់ភ្លែត។ បុរសម្នាកនេះសក្ត័សមនឹងស្ត្រីដែលកើតថ្ងៃចន្ទ ព្រហស្បត្ត៍ និងសុក្រ។
http://www.cen.com.kh/horoscope/detail_presage/ODgzNDRkODVhZjV

២៧-ទាយចិត្តតាមពណ៌ដែលចូលចិត្ត
ចូលចិត្តពណ៌ស
ចូលចិត្តស្រមើស្រមៃស្វែងរកខ្សែជីវិតដែលកក់ក្តៅ ស្រណុកស្រួល ស្រលាញ់ខ្លួនឯង និងចង់ឱ្យអ្នកដទៃស្រលាញ់ពូកែប្រចណ្ឌប៉ុន្តែខ្លួនឯងចិត្តសាវាមានភាពជាមិត្តចេះគ្រប់គ្រងខ្លួនបានល្អប្រាកដប្រជាស្គាល់ខុសស្គាល់ត្រូវ។
ចូលចិត្តពណ៌ជម្ពូ
រ៉ូមែនទិក ស្រមៃច្រើន ទន់ភ្លន់ យល់ដល់ចិត្តអ្នកដទៃ មានមន្តស្នេហ៍ គួរឱ្យស្រលាញ់ហ៊ានបើកចំហ និងបង្ហាញទឹកចិត្តស្រលាញ់មិនចូលចិត្តគិតច្រើនចូលចិត្តសង្គ្រោះ អ្នកដទៃ ចង់មិត្តទូទៅដោយស្មោះសរប៉ុន្តែមិនសូវជឿជាក់លើខ្លួនឯងអារម្មណ៍គិតធ្ងន់ទៅលើរឿងស្នេហា។
ចូលចិត្តពណ៌ក្រហម
ជឿជាក់លើខ្លួនឯងខ្លាំង ប្រកាន់គំនិតខ្លួនឯងជាធំអារម្មណ៍ល្អ ទុកអ្នកក្រៅ ដូចជាមនុស្សគ្នាឯង ចូលចិត្តដើរលេងកម្សាន្ត ឆាប់មានអារម្មណ៍តានតឹងក្នុងចិត្ត ប៉ុន្តែមិនបញ្ចោញមកក្រៅមានចរិតជាអ្នកដឹក នាំគេមានក្តីប្រាថ្នាខ្ពស់ បើមានស្នេហាហើយងប់វល់បំផុត ។
ចូលចិត្តពណ៌ទឹកក្រូច
ស្រលាញ់ធម្មជាតិស្រមើស្រមៃច្រើន យកតែចិត្តខ្លួនឯង ប៉ុន្តែមិនក្រអើតក្រទមវាយឫកមានភាពជាមិត្តជានិច្ច តែងតែអភ័យទោសដល់មនុស្សទាំងឡាយ។ មានថាមពលគំនិតដោះស្រាយបញ្ហាបានល្អ ពូកែខាងចាត់ចែងការងារ ចូលចិត្តបង្គាប់បញ្ជា ឆាប់រំភើបចិត្ត ឆាប់ច្រឡោតខឹង និងមានក្តីប្រាថ្នាខ្ពស់ ។
ចូលចិត្តពណ៌លឿង
ជាមនុស្សរួសរាយរាក់ទាក់ចូលចិត្តដើរកម្សាន្តហ៊ានប្រឈមមុខនឹងបញ្ហាឆ្លាតចំណេះដឹងខ្ពស់ស្វែងយល់បន្ថែមគ្រប់ពេលស្វាហាប់ មានចំណាប់អារម្មណ៍ក្នុងការងារ មិនចង់នៅដៃស្ងៀមឥតប្រយោជន៍មានគម្រោងជ្រាលជ្រៅចេះយល់ទឹកចិត្តអ្នកដទៃ ពូកែរកប្រាក់ចំណូលពូកែសន្សំលុយមានរបៀបវិន័យ និងគោលដៅជីវិតច្បាស់លាស់ ។
ចូលចិត្តពណ៌បៃតង
ជាមនុស្សអភិរក្សនិយមបុរាណនិយមបន្តិចសម្របខ្លួនបានល្អ គិតគូរគ្រប់ជ្រុងជ្រោយចូលចិត្ត ភាពស្ងប់ស្ងាត់ជាងការដើរកម្សាន្ត ហ៊ានលះបង់ ស្មោះត្រង់ ស្រលាញ់ធម្មជាតិ ដើមឈើ និងសត្វ ។
ចូលចិត្តពណ៌ផ្ទៃមេឃ
ទន់ភ្លន់ តែរឹងប៉ឹង ស្រគត់ស្រគំ រ៉ូមែនទិក ត្រិះរិះបានល្អ ខាងក្រៅមើលទៅដូចសាមញ្ញ ប៉ុន្តែខាងក្នុងប្រាកដនិយមមហិច្ឆតាខ្ពស់ មិនចង់រស់នៅបណ្តែតបណ្តោយខ្លួន ។ ជាមនុស្សមានមន្តស្នេហ៍ប្រសប់លួងលោមមានចិត្តសាស្ត្រល្អ មានចិត្តឈឺឆ្អាលដល់អ្នកនៅជុំវិញខ្លួនជានិច្ច ។
ចូលចិត្តពណ៌ស្វាយ
ជាមនុស្សឆាប់រំភើបប្រើអារម្មណ៍អន្លង់អន្លោចច្រើន មានបញ្ហាដួងចិត្ត មិនល្ហែល្ហើយលាក់បាំង រឿងសម្ងាត់ មិនសូវចេះថ្នាក់ថ្នមចិត្តអ្នកណាទេ ។
ចូលចិត្តពណ៌ខៀវ
ជាមនុស្សចិត្តសន្តោស យោគយល់អធ្យាស្រ័យ មានគំនិតពិចារណាមានគម្រោងជីវិតគាប់ប្រសើរ ចូលចិត្តភាពស្ងប់ស្ងាត់ មានភាពម្ចាស់ការលើខ្លួនឯងមានភាពជាអ្នកដឹកនាំគេចូលចិត្តភាពទាន់សម័យ និងចេះសម្របខ្លួនកាលៈទេសៈ ។
ចូលចិត្តពណ៌ត្នោត
ជាមនុស្សមានភាពស្ងប់ស្ងាត់មិនគេចពីបញ្ហាហ៊ានទទួលខុសត្រូវ ពូកែទាក់ទាញទឹកចិត្តគេនឹង ហ៊ានថាហ៊ានធ្វើ ។ ស្រលាញ់គ្រួសារចិត្តទូលាយ និងរ៉ូមេនទិកបន្តិច មានទាំងភាពប្រាកដនិយម តែក៏បណ្តោយខ្លួនខ្លះៗដែរ ។
ចូលចិត្តពណ៌ខ្មៅ
តែងស្វែងរកទីពឹងឱ្យចិត្តនឹងន មិនស្តាប់ទស្សនៈអ្នកណាលាក់លៀម មិនទៀតត្រង់ អារម្មណ៍ឆាប់ប្រែប្រួល មានអំនួតមិនហ៊ានទទួលការពិត មិនហ៊ានប្រាថ្នាអ្វីដែលខ្ពស់ឆ្ងាយពីខ្លួន ។
ចូលចិត្តពណ៌ប្រផេះ
មានគំនិតស្ថាបនា ជឿនលឿន សង្ឃឹមមុតមាំ ស្រលាញ់សេរីភាព ហ៊ានគិត ហ៊ានធ្វើ ចេះទទួលយកយោបល់ពីអ្នកដទៃ ត្រូវទៅត្រង់មកស្រលាញ់មិត្តភក្តិ ប៉ុន្តែមិនសូវទុកចិត្តមនុស្សងាយៗទេ ។







២៨-តើស្រ្តីចង់បានអ្វីខ្លះពីបុរស?
ស្ត្រីតែងតែមានបំណងប្រាថ្នាចង់បានបុរសម្នាក់ ដែលមានលក្ខណៈ៤យ៉ាង មកធ្វើជាស្វាមីហើយអាចរស់នៅជាមួយគ្នារហូតអត់មួយជិវិត ។ ជាតិជាមនុស្សស្ត្រីមិនដែលចង់អោយស្នេហារបស់ខ្លួនឈានទៅរកភាពបែកបាក់ ឬលែងលះគ្នាឡើយ ព្រោះស្ត្រីដែលរស់នៅមេម៉ាយតែងតែត្រូវអ្នកដទៃរិះគន់ថា ជាស្ត្រីមិនល្អ ហេតុនេះហើយបានជានាងត្រូវតែគិតអោយបានច្បាស់លាស់សិនមុននឹងសំរេចចិត្ត ជ្រើសបុរសណាម្នាក់មករស់នៅជាមួយគ្នាអស់មួយជីវិត ព្រោះវាជារឿងដែលសំខាន់ បំផុតសំរាប់ស្ត្រី បើជ្រើសរើសខុសនោះជីវិត ជួបតែទឹកភ្នែក និងការសោកស្តា អស់មួយជិវិត។ ខាងក្រោមនេះជាចំនុចខ្លះៗ ដែលស្ត្រី ចង់បានពីអនាគតស្វាមីរបស់នាង ហើយជាអ្វីដែលស្ថិតស្ថេរបាន យូរអង្វែងជារៀង រហូត…..
១.ចេះស្រលាញ់នាង មានន័យថាស្រលាញ់គ្រប់បែបយ៉ាងដែលនាងស្រលាញ់ ដូចជាឪពុកម្តាយ បងប្អូន មិត្តភក្តិនិងជាពិសេស ស្រលាញ់អ្វីដែលជាចំនុចអាក្រក់ ឬចំនុចខ្សោយរបស់នាង មិនមែនស្រលាញ់ទៅលើរូបសម្បត្តិ និងទ្រព្យសម្បត្តិ ឬការតុបតែងលំអពីខាងក្រៅនៅថ្ងៃណាមួយរបស់ទាំងអស់នោះនឹងត្រូវរលាយបាត់បង់ទៅតាមពេលវេលានោះគេប្រាកដជាមានអ្នកថ្មីជាមិនខាន។
២.មានភាពជាអ្នកដឹកនាំដូចជាចេះដឹកនាំគ្រួសារនាំទៅរក ភាពជោគជ័យ ចេះ ការពារភរិយាពេលមានទុក្ខលំបាកពុះពារឧបសគ្គជាមួយគ្នា និងផ្តល់ភាពកក់ក្កៅ សំរាប់គ្រួសារនិងធ្វើអោយភរិយាមានសេចក្កីសុខពេលមាននាងនៅក្បែរ។
៣.ចេះបង្រៀន មានន័យថាចេះណែនាំភរិយាពេលឃើញធ្វើខុសព្រោះស្ត្រីជាភេទទន់ខ្សោយ ងាយជឿជាក់ទៅលើអ្វីលឿនជាពិសេសជាមនុស្សមានៈចង់ឈ្នះស្វាមី មិនចង់អោយស្វាមីដឹកនាំនាងគ្រប់ពេលវេលាត្រូវចេះប្រាប់ដោយសន្តិវិធី។
៤.មានទំនាក់ទំនងល្អ មានន័យថាគេចេះទុកចិត្តភរិយាចេះដោះស្រាយបញ្ហា ដោយសន្តិវិធីមានទំនាក់ទំនងល្អជាមួយគ្រួសារទាំងសងខាង មានការអត់ធ្មត់ខ្ពស់ មិនចូលចិត្តឈ្លោះជាមួយួអ្នកជិតខាង ចេះប្រើពាក្យសមរម្យចំពោះភរិយា ជាពិសេសអោយតំលៃទៅលើភរិយាមិនប្រើអំពើហឹង្សាក្នុងគ្រួសារ។
ខាងលើនេះគឺជាទំនួលខុសត្រូវដែលបុរសគួរតែមានដើម្បីអោយគ្រួសារមានសុភមង្គល ហើយគឺជាអ្វីដែលស្ត្រីគ្រប់គ្នាៗប្រាថ្នាចង់ បានពីបុរស ដែលនាងស្រលាញ់ ។
http://vannchamroeun.wordpress.com/2011/06/14/

២៩-មនុស្សយើងស្រលាញ់សុខតែចូលចិត្តបង្កើតមូលហេតុនៃទុក្ខ
មនុស្សគ្រប់គ្នាចង់ស្ងប់ តែក៏បណ្តោយឲ្យចិត្តគិតរវើរវាយ ពេលដែលចិត្តរវើរវាយរហូតរាលដាលមិនអាចរំងាប់បាន ទើបមកខំសួររកវិធីធ្វើឲ្យចិត្តស្ងប់ ចង់មានសមាធិ ចង់មានរយៈពេលសម្រាកពីព្យុះនៃចិត្តរវើរវាយខ្លះ។
មនុស្សគ្រប់គ្នាចង់មានកម្លាំងចិត្តរឹងមាំ តែក៏រកមនុស្សមកជួយតាមផ្លូវកាយ និងទាមទារការយកចិត្តទុកដាក់ពីអ្នកដទៃ មិនហ្វឹកជាទីពឹងឲ្យខ្លួនឯង ពេលដែលទន់ជ្រាយខ្លាំងពេកទៅ ទើបមកខំសួររកវិធីធ្វើឲ្យចិត្តរឹងមាំ ចង់ងើបឈរឡើងដោយខ្លួនឯង ចង់មានភាពកក់ក្តៅឲ្យចំពោះខ្លួនឯងបាន។
មនុស្សគ្រប់គ្នាចង់មានរាងកាយរឹងមាំ តែក៏ខ្ជិលហាត់ប្រាណ ពេលដែលរាងកាយចុះខ្សោយ ទើបមកខំសួររកថ្នាំសង្កូវមកបំប៉នរាងកាយ ចង់ឲ្យឆ្អឹងរឹងមាំ ចង់ឲ្យមានអង់ទីករការពារជំងឺដ៏មានប្រសិទ្ធភាព។
មនុស្សគ្រប់គ្នាចង់មានសុខភាពពេញលក្ខណៈ តែក៏មិនចេះរកហូបចុក គេងសម្រាក និងលះបង់ស្រាបារី ពេលដែលរាងកាយមានជំងឺដែលហួសពេលនឹងព្យាបាល ទើបមកខំសួររកវិធីហូបចុកដែលសមស្រប ចង់ដកដង្ហើមឲ្យបានធូរស្រាល ចង់បន្ទោរបង់ដោយស្រួល។
មនុស្សគ្រប់គ្នាចង់មានមិត្តភក្តិ តែក៏បណ្តោយទៅតាមអារម្មណ៍ខឹងសម្បារ ស្អប់ និងច្រណែនឬស្យា ពិបាកក្នុងការលើកលែង មិនហ្វឹកហាត់ត្រេកអរសប្បាយជាមួយអ្នកដទៃ ពេលចិត្តគំនិតក្តៅក្រហាយហួសប្រមាណ ទើបមកខំសួររកវិធីផ្សាយចិត្តមេត្តា ចង់មានភាពត្រជាក់ស្ងប់ ចង់សម្រាកពីការច្បាំងគ្នាជាមួយនឹងសត្រូវ។
មនុស្សគ្រប់គ្នាចង់បានសុវត្ថិភាព តែក៏បង្កភាពក្តៅក្រហាយឲ្យដល់អ្នកផងទាំងពួងរហូតក្លាយជាទម្លាប់ ពេលសម្លឹងទៅផ្លូវណាក៏មានតែអ្នកចង់សកសឹងវិញ ទើបមកខំសួររកវិធីបញ្ចប់សង្រ្គាម ចង់ឈប់រត់គេចក្តីក្តាំង ចង់ទៅណាមកណាដោយមិនចាំបាច់ត្រូវប្រយ័ត្នប្រយែងខ្លួនគ្រប់ជំហាន។
មនុស្សគ្រប់គ្នាចង់បានមាសប្រាក់ តែក៏ចាយវាយខ្ជះខ្ជាយយ៉ាងសប្បាយដៃ ដោយមិនខិតខំធ្វើការដោយសេចក្តីព្យាយាម និងចេះទុកដាក់ ពេលដែលធ្លាក់ខ្លួនលំបាក ទើបមកខំសួររកវិធីដោះបំណុល ចង់សងបំណុលឲ្យអស់ ចង់ឲ្យមានមាសប្រាក់ហូរចូលមកមិនដាច់។
មនុស្សគ្រប់គ្នាចង់បានស្ថិរភាពក្នុងជីវិត តែក៏ព្យាយាមបង្កើតនូវភាពមិនពិតប្រាកដផ្សេងៗនៅក្នុងជីវិត បន្តិចទៅក៏ធ្វើការមិនហើយចាំពេលនេះពេលនោះ បន្តិចទៅក៏កុហកបោកប្រាស់អ្នកដទៃ ពេលដែលជីវិតស្មុគស្មាញជិតដល់ពេលបរាជ័យទៅហើយ ទើបមកខំសួររកវិធីកសាងខ្លួន ចង់ឲ្យជីវិតមានស្ថិរភាព ចង់ធូរស្រាលខ្លួន។
មនុស្សគ្រប់គ្នាចង់បានគូស្រករល្អៗ តែក៏តាមចិត្តខ្លួនឯងដោយមើលឆ្វេងងាកស្តាំដោយមិនឈប់មិនឈរ ពេលដែលក្លាយជាមនុស្សចិត្តសាវ៉ាព្រោះតែហាមចិត្តមិនបាន ទើបមកខំសួររកវិធីកាត់ចិត្តដើម្បីឲ្យចេះមានចិត្តស្មោះត្រង់ ចង់ឈប់ខ្វល់ខ្វាយ ចង់ចាស់ស្លាប់ជាមួយគូស្នេហ៍ពិតរបស់ខ្លួន។
មនុស្សគ្រប់គ្នាចង់មានកូនដែលកតញ្ញូកត្តវេទី តែក៏មិនសូវមានពេលវេលាផ្តល់ភាពកក់ក្តៅដល់កូនៗ ពេលកូនធំឡើងក៏ក្លាយជាមនុស្សមិនស្គាល់បុណ្យគុណ ទើបមកខំសួររកវិធីប្រដៅកូនឲ្យដឹងគុណខ្លួន ចង់មានអ្នកមើលថែពេលចាស់ ចង់ឲ្យកូនងាកមកមើលខ្លួនខ្លះ។
មនុស្សគ្រប់គ្នាចង់បានជាតិមុខជាសុគតិភូមិ តែក៏មិនដែលមើលឃើញពីតម្លៃនៃការដាក់ទានរក្សាសីល ពេលដែលជិតដាច់ខ្យល់ស្លាប់ជាមួយនឹងការចងចាំអាក្រក់ៗក្នុងជីវិត ទើបមកខំបន់ស្រន់ឲ្យព្រះអរហន្តមកការពាររក្សា ចង់តោងស្បៃលឿងទៅឋានសួគ៌ ចង់បានពន្លឺរស្មីឆ្លុះចូលមកក្នុងចិត្ត។
មនុស្សគ្រប់គ្នាចង់បានសុខ តែក៏មិនដឹងថារាល់ថ្ងៃនេះកំពុងតែសន្សំមូលហេតុនៃទុក្ខ ពេលកាយចិត្តតឹងតែង ទើបមកខំយំត្អូញគួរឲ្យអាណិតអាសូរ ចង់សុំឲ្យមានការយល់ចិត្ត ចង់ឲ្យមេឃដីប្រណីដល់ខ្លួន។
ពេលដឹងពីមូលហេតុនៃសេចក្តីសុខ ថានៅត្រង់វិធីគិតលះបង់ចោល នៅលើវិធីជ្រើសរើសពាក្យសម្តីដែលស្តាប់ទៅមិនក្រហាយត្រចៀកនិងនៅលើវិធីការធ្វើឲ្យពិភពលោកនេះល្អប្រសើរឡើង ទោះបីជាមិនចង់មានសេចក្តីសុខ ក៏មានសេចក្តីសុខដោយឯកឯង។ តែបើមិនចេះលះបង់មូលហេតុនៃទុក្ខ ដែលមានដូចជាភាពអាត្មានិយម វិធីនិយាយស្តីធ្វើឲ្យមនុស្សស្អប់ខ្ពើម និងវិធីធ្វើឲ្យពិភពលោកនេះកាន់តែអាក្រក់ទៅ ទោះបីជាចង់អស់ទុក្ខក៏នឹងត្រូវតែទ្រាំនៅជាមួយសេចក្តីទុក្ខ ជារៀងរហូត។
http://ruralworld.wordpress.com/2011/08/05/
៣០-វិធីសាស្ដ្រថែរក្សាក្ដីស្រលាញ់នៃគូជីវិតកាត់បន្ថយហិង្សាក្នុង គ្រួសារ
និងការបែកបាក់គ្នា
មានវិធីសាស្ដ្រមួយចំនួន ក្នុងការថែរក្សាក្ដីស្រលាញ់ និងភាពល្អូកល្អិនដល់ដៃគូដើម្បីឱ្យស្ថានភាពរស់នៅក្នុងក្រុមគ្រួសារយូរអង្វែង ។ ខាងក្រោមនេះជាវិធីសាស្ដ្រដែលត្រូវអនុវត្ដតាម និងសំរាប់កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ៖ ៖
ក-កុំខ្មាសអៀនលើការប្រាប់ថា “ស្រលាញ់” ព្រោះមិនមែនជារឿងចំលែកដែលនិយាយពាក្យថា “ស្រលាញ់”ដល់មនុស្សណាម្នាក់ដែលលោកអ្នកមានមនោសញ្ចេតនាល្អជាមួយឡើយ ។
ខ-ត្រូវចងចាំព័ត៌មានលំអិតរបស់មនុស្សជាទីស្រលាញ់ដូចជាពាក្យថាចូលចិត្ដទទួលទានអ្វី? ស្ដាប់បទចំរៀងណាមួយ?
គ-ផ្ដល់កិត្ដិយសដល់គ្នាទៅវិញទៅមកចាត់ទុកថាជារឿងសំខាន់កុំធ្វើការបកអាក្រាតរឿងផ្ទាល់ខ្លួនរបស់អ្នក ព្រោះធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍តប់ប្រមល់ ។
ឃ-កុំបណ្ដោយ ឱ្យអារម្មណ៍ឆេវឆាវនៅពីលើ “ក្ដីស្រលាញ់” ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា ត្រូវព្យាយាម និងគិតពីរឿងល្អៗដែលភាគីម្ខាងទៀតធ្លាប់ធ្វើនាពេលកន្លងមកអាចធ្វើឱ្យការខឹសម្បា និងអារម្មណ៍ឆេវឆាវ មានការធូរស្រាល ។
ង-នៅពេលមានបញ្ហាគួរប្រើប្រាស់នូវហេតុផលនៃការពិគ្រោះគ្នា ។
ច-មានលក្ខណៈចេះសម្របខ្លួន ព្រោះគ្មានអ្នកណាម្នាក់អាចផ្លាស់ប្ដូរខ្លួនសំរាប់អ្នកដទៃ បានយូរអង្វែងទេ ។
ឆ-ហាមកុហក ឬភូតភរ ព្រោះថា ចំណុចនេះមានលក្ខណៈសំខាន់ ហើយក៏គ្មានអ្នកណាម្នាក់ធ្វើបានគ្រប់ជ្រុងជ្រោយដែរ ។
ជ-កុំខ្មាសអៀនក្នុងការប្រើពាក្យថា “សុំ ទោស” ព្រោះការសុំទោស មិនមែនជារឿង គួរឱ្យខ្មាសអៀនទេ ។
ឈ-ស្រលាញ់ខ្លួនឯងឱ្យបានច្រើនព្រោះបើមិនស្រលាញ់ខ្លួនឯង តើអ្នកណានឹងមកស្រលាញ់ជំនួស៕

អត្ថបទនេះដកស្រង់ចេញពី សារព័ត៌មានកោះសន្តិភាព http://angkeavey.blogspot.com/2010/06/blog-post_5960.html

៣១¬-វិធីកាត់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់
http://successguide.biz/article.php?article_id=38
១.គិតពីចំណុចអវិជ្ជមានរបស់គេ មនុស្សគ្រប់រូបមិនមែនមានចំណុចល្អទាំងអស់នោះទេចំណុចល្អនិងចំណុចអាក្រក់តែងតែនៅលាយឡំគ្នាទោះតិច ឬច្រើនការដែលនាំឱ្យយើងមានចិត្តស្រលាញ់គេព្រោះយើងមើលឃើញចំណុចល្អរបស់គេ ហើយចំណុចល្អដែលមើលឃើញនោះ ពេលខ្លះវាល្អពិត ពេលខ្លះវាគ្រាន់តែជាការសម្តែង ពេលខ្លះយើងមើលតែនឹងភ្នែកមិនបានពិចារណា ពេលខ្លះស្រឡាញ់គេដោយប្រើអារម្មណ៍មិនបានប្រើការគិតទេ តែពេលនេះយើងបែកគ្នាហើយ សូមអ្នកពិចារណាដោយប្រើហេតុផលវិញម្តង តើគេមានចំណុចខ្សោយ ឬចំណុចអវិជ្ជមានអ្វីខ្លះដែលយើងគួរតែបែកគ្នាមានដូចជាគាត់ជាមនុស្សអាត្មានិយមមិនដែលគិតពីអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នក មិនស្រលាញ់ស្មោះ មិនមែនជាបុគ្គលខ្លាំងពិត ឬនារីល្អពិត ឆាប់ខឹង ឆេវឆាវ គ្មានហេតុផល..........គាត់មិនសាកសមនឹងយើងទេ។
២.ត្រូវកាត់ផ្តាច់គ្រឿងស្រូបទាំងអស់ សេចក្តីស្នេហាឬចិត្តស្រឡាញ់ដែលនាំឈានទៅដល់ការជាប់ជំពាក់កើតមកពីគ្រឿងស្រូប ទាំងប្រាំ គឺការមើលឃើញ ស្តាប់ឮ ហិតក្លិន ប៉ះពាល់ ឬភ្លក្សរសជាតិប និងការគិតទៅដល់ដំណើរការនេះប្រព្រឹត្តទៅជារឿយៗច្រើនដង បង្កើតទៅជាការជាប់ចិត្តស្រឡាញ់យ៉ាងជាប់ស្អិត ដូចស្ករតាំងម៉ែបេះមិនចេញ ។ ដូច្នេះដើម្បីឱ្យយើងអាចកាត់ចិត្តពីការស្រឡាញ់បាន ត្រូវរារាំង ឬផ្តាច់ទំនាក់ទំនងគ្រឿងស្រូបទាំងអស់ចេញ គឺឈប់មើល ស្តាប់ ប៉ះពាល់ ភ្លក្ស លិត ហិត និងរលឹកពីគ្នាទៀត ដោយយកពេលវេលាទៅគិត ទៅមើល ស្តាប់រឿងផ្សេង គិតពីមនុស្សផ្សេង ឬទុកពេលទំនេរ ឬមើលទូរទស្សន៍វិញ ហើយមិនត្រូវទុករបស់របរដែលជាអំណោយវត្ថុអនុស្សាវរីយ៍ឡើយ ព្រោះអ្នកងាយនឹងនឹកឃើញនូវស្នេហាចាស់ទៀត ។
៣២-លួចស្រលាញ់មិត្តនៅក្បែរខ្លួន
news.sabay.com.kh
លួចស្រលាញ់មិត្តនៅក្នុងក្រុមរបស់ខ្លួន វាពុំមានអ្វីខាតបង់នោះទេ ហើយជារឿងល្អទៀតផង ព្រោះមានឱកាសបានស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ។មានមនុស្សជាច្រើនដែលជាមិត្តនៅក្បែរគ្នាហើយលួចស្រលាញ់គ្នា រហូតដល់ក្លាយជាគូស្នេហ៍នឹងគ្នា។ បើអ្នកស្រលាញ់គេ ហើយគេក៏នៅទំនេរមិនទាន់មានម្ចាស់ ម្យ៉ាងទៀតអ្នកទាំងពីរក៏មានភាពចាស់ទុំហើយនោះ… នេះហើយជាឱកាសល្អសម្រាប់អ្នកក្លាយជាគូស្នេហ៍និងដៃគូជីវិតនៅថ្ងៃអនាគតនោះ។បើអ្នកចង់ឲ្យក្ដីប្រាថ្នាឆាប់បានសម្រេច សូមយកកូនសោខាងក្រោមនេះទៅ៖ ទោះយ៉ាងណា អ្នកជាភាគីដែលស្រលាញ់គេមុន ហេតុនេះគួររកវិធីសាស្ត្រឬសកម្មភាពណាដែលអាចប្រទាក់ដល់ក្ដីស្នេហ៍ ។ ឆ្លៀតឱកាសសន្ទនាស្ងាត់ៗជាមួនាង ដើម្បីបង្កើននូវការយល់ចិត្តនិងបង្កើតភាពរ៉ូមែនទិក។ត្រូវបន្ថែមភាពស្និទ្ធស្នាលញ៉េះញ៉ោះឲ្យបានច្រើន តែកុំញឹកញាប់ពេករហូតដល់នាងធុញឲ្យសោះ។ ព្យាយាមសម្លឹងមុខនាងដោយកែវភ្នែកស្រទន់ព្រមទាំងផ្ដល់កាយវិការយកចិត្តទុកដាក់ និងផ្ដល់ភាពពិសេសជាប្រចាំ។ បង្ហាញប្រាប់នាងថានាងជាមនុស្សល្អនិងមានតម្លៃនៅក្នុងចិត្តអ្នក។ ធ្វើយ៉ាងណាឲ្យនាងយល់ថាអ្នកតែងតែគោរពនិងផ្ដល់តម្លៃឲ្យ នាងដោយស្មោះ ។ ជៀសវាងដាច់ខាតនូវអាកប្បកិរិយាដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ព្រោះគ្មាននារីណាម្នាក់ចង់មានស្នេហាជាមួយមនុស្សប្រើអំពើហិង្សានោះទេ ។ អ្នកត្រូវចាំថាធម្មជាតិបានបង្កើតមនុស្សឲ្យចូលចិត្តសេចក្ដីសុខ សេចក្ដីស្រលាញ់ ភាពសប្បាយរីករាយ ទំនុកចិត្ត និងចូលចិត្តគេចចេញពីក្ដីទុក្ខទាំងពួង។ ដូច្នេះបើអ្នកមានអ្វីដែលល្អ ដែលអាចធ្វើឲ្យនាងសប្បាយចិត្ត នេះហើយជាចំណុចទាក់ទាញដែលធ្វើឲ្យនាងមិនអាចបដិសេធស្នេហ៍ជាមួយអ្នកបាន។
៣៣-គន្លឹះដើម្បីគូស្វាមីភរិយារីករាយ
ស្នេហាភាគច្រើនតែងតែមានបញ្ហាតែបញ្ហាទាំងអស់នោះពេលខ្លះត្រូវបានដោះស្រាយតែពេលខ្លះ
ទៀតមិនត្រូវបានដោះស្រាយដោយសារតែពួកគេចង់ឈ្នះមនះទាំងសងខាងសុខចិត្តចាំមើលស្នេហានោះ បាត់បង់ទៅដោយមិនអស់ចិត្ត។ បុគ្គលខ្លះតែងតែបង្កើតបញ្ហាងរង៉កដើម្បីឲ្យដៃគូរបស់ខ្លួនតាម លួងលោមព្រោះគេយល់ថា ខ្លួនគេមានមោទនភាពណាស់អស្ចារ្យណាស់នៅពេល ដែលដៃគូរបស់ខ្លួនតាមគាំទ្ររាល់ថ្ងៃ។ជាការពិតណាស់សុភមង្គលអាចកើតមានក្នុងគ្រួសារទៅបានអាស្រ័យទៅលើគូស្វាមីភរិយាដឹងច្បាស់ពីគន្លឹះដើម្បីជីវិតគេសប្បាយរីករាយ។ ជាការពិតណាស់ដើម្បីឲ្យជីវិតគូស្វាមីភរិយារីករាយ គឺទាមទារឲ្យគូស្វាមីភរិយាមានទម្លាប់ល្អៗមួយចំនួនដែលធ្វើឲ្យពួកគេរក្សាស្នេហារបស់ ខ្លួនឲ្យមានភាពរីករាយនឹងបន្តភាពរស់រវើកក្នុងជីវិតអាពាហ៍ពិពាហ៍។ខាងក្រោមនេះក្នុងនាមខ្ញុំសិក្សាលើបញ្ហាស្នេហា សូមណែនាំទម្លាប់ល្អ ៦យ៉ាងដែលប្រិយមិត្តអ្នកអានអាចអនុវត្តន៍ដើម្បីឲ្យដៃគូជីវិត របស់អ្នករីករាយ។
១.សាងភាពរ៉ូមែនទិក(Romantic)នៅគ្រប់ទីកន្លែងអ្នកអាចសាងភាពរ៉ូមែនទិកបានគឺមិនចាំបាច់សំដៅដល់តែពីរឿងផា្ក កូលាប និងសូកូឡានោះទេ។ គូស្វាមីដែលមានទំនាក់ទំនងជោគជ័យគឺត្រូវចេះសាងភាពរ៉ូមែនទិក ដោយមិនមានការរំពឹងទុក។ វាគ្រាន់តែជាកាយវិការដែលធម្មតាៗ បំផុតក្នុងពេលនិយាយប្រាស្រ័យទាក់ទងធម្មតាៗនៅពេលបោកគក់ ឬពេលញុំអាហារ។ល។ អ្នកគ្រាន់តែកាន់ដៃលេងតិចៗ ញញឹមដាក់គា្នបន្ដិចក៏ប្រសើរដែរ។ នៅចុងសបា្ដហ៍ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់អ្នកគួរចំណាយ ពេលវេលាទៅដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារនៅតាមរមណីយដា្ឋននានា ដើម្បីឲ្យទំនាក់ទំនងក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកកាន់តែមាន ភាពល្អូកល្អិននិងគ្នាទ្វេដង។
២.ឈ្លោះប្រកែកគ្នាដោយយុត្តិធម៍ តើអ្នកជឿទេការរៀនឈ្លោះប្រកែកគ្នាដោយត្រឹមត្រូវគឺជារឿងសំខាន់មួយក្នុងការថែរក្សាទំនាកទំនងអាពាហ៍ពិពាហ៍របស់អ្នកឲ្យនៅឋិតឋេរជាអមតៈ? ហេតុអ្វីបានជាអ្នកត្រូវរៀនឈ្លោះប្រកៃកគា្ន?ពីព្រោះប្រសិនបើអ្នកផា្ដច់ទំនាក់ទំនងចេញពីគា្នវាពិបាកនឹងមាន អារម្មណ៍រីករាយចំពោះគា្នណាស់ ។ ជាការពិតណាស់គា្មនទំនាក់ទំនងណាដែលចុះសម្រុងគ្នារហូតនោះទេ ប៉ុន្តែប្រសិនមានការយល់អធ្យាស្រ័យឲ្យគា្ននោះដៃគូអ្នកអាចនិយាយពីភាពទាស់ទែងដោយគា្មនការវាយប្រហារ ។ អ្នកនឹងមានទំនាក់ទំនងស្មោះត្រង់ប្រកបដោយការពិភាក្សា បើកចំហជាជាងការឈ្លោះប្រកែកគា្ន។ ការរៀនសា្ដប់គា្នទៅវិញទៅ មកពេលយើងមិនសប្បាយចិត្ត និងចេះទទួលសា្គល់កំហុសនៅពេលដែលយើងធ្វើអ្វីមួយខុសគឺជារឿងដែលធ្វើឲ្យទំនាក់ទំនងអ្នកកាន់តែល្អ។
៣.ស្វែងរកភាពដាច់ដោយឡែករបស់ អ្នកដោយខ្លួនឯងប្រសិនបើ អ្នកចេញទៅកាន់ទីកនែ្លងណាមួយនៅពេលដេលដៃគូរបស់អ្នក ទៅទីកន្លែងណាមួយផ្សេងពីគ្នានោះមិនមែនមានន័យថាអ្នកទាំងពីរឃ្លាតឆ្ងាយនោះទេ។ ផ្ទុយមកវិញការបង្កើតឲ្យមានចំណង់ចំណូលចិត្តដាច់ដោយឡែកពីគា្នគឺ ធ្វើឲ្យជីវិតគូរបស់អ្នកកាន់តែមានភាពសម្បូរបែប ។ ការធ្វើឲ្យមានពេលទំនេរបន្តិចបន្តួចក្នុងជីវិតអ្នកនោះអ្នកនឹង មានពេលស្រមៃខ្លួនឯងឲ្យបានច្រើនក៏ដូចជាមានអ្វីច្រើនទៀត ដែលអ្នកអាចផ្ដល់ឲ្យដៃគូរបស់អ្នក។ វាជារឿងដែលគួរឲ្យចាប់អារម្មណ៍ណាស់នៅពេលដែលឯករាជម្ដងម្កាល ព្រោះអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯងហើយមានការទាមទារតិចពី ដៃគូនៅពេលអ្នករស់នៅជាមួយគ្នា។
៤.ការចូលរួមធ្វើការងារជាមួយគ្នាទុកចោលចំណូលចិត្តរបស់អ្នកទៅម្ខាងហើយស្វែងរកអ្វីថ្មីៗជាមួយគ្នាក៏ជារឿងសំខាន់ដែរព្រោះវាពង្រឹងដល់ការចែករំលែកបទពិសោធគា្នទៅវិញទៅមក។ ឧទាហរណ៍ៈដូចជាទៅហាត់ប្រាណជាមួយគា្នឬទៅជាលក្ខណៈក្រុមគ្រួសារនៅពេលទំនេរពីការងារ។ ការចូលរួមធ្វើអ្វីមួយបែបនេះអ្នកនឹងមានពេលវេលានៅជាមួយគ្នាច្រើន និងកាន់តែស្រឡាញ់គ្នាថែមទៀត។
http://successguide.biz/article.php?article_id=110
៣៥-ជួយអ្នកជាទីស្រលាញ់ក្នុងការផ្តាច់បារី
នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារីគឺជាសញ្ញាវិជ្ជមានមួយដ៏ល្អសម្រាប់ ក្រុមគ្រួសារ ឬសហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីសំណាក់មិត្តភ័ក្ត្រ និងគ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះសូមអ្នកសូមកុំនូវរារែក ក្រោកឈរឡើងហើយនិយាយទៅកាន់គាត់វិញថា“អ្នករីករាយនឹងជួយគាត់"។
ក-រក្សាអនាម័យ៖ ថែរក្សាទីកន្លែងដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំអោយមានក្លិនបារី និងព្យាយាមអោយគាត់ស្ថិតឲ្យឆ្ងាយពីកន្លែងដែលមានក្លិន និងផែ្សងបារី។
ខ-ស្វែងយល់ពីទំលាប់របស់គាត់៖ អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែលកំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬក៏ពេលទទួលទានសូរា ជាដើម ។ល។ សូមស្វែងយល់អំពីទំលាប់ និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។
គ-បង្វែទំលាប់ជក់បារីរបស់គាត់៖ ត្រៀមលក្ខណៈដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ អោយងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញ ឧទាហរណ៍៖ ដើរលេងកំសាន្ត និយាយរឿងកំប្លែង ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ …។ល។ ដើម្បីជំនួសការជក់បារីវិញ។
ឃ-យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់៖ ការផ្តាច់បារីគឺជាបញ្ហាមួយដែលលំបាកសំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធុញថប់ ឆេវឆាវ ក្រេវក្រោធ អាចនឹងកើតមានឡើងនៅក្នុងកំឡុងពេលផ្តាប់បារីនេះ។ សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
ង-លើកទឹកចិត្ត៖ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញឲ្យ គាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
ច-កុំលេងសើច៖ការយកបារីមកលលេង ឬការអុចបារីនៅចំពោះមុខអ្នកកំពុងផ្តាច់បារី មិនមែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ដូចនេះសូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
ឆ-ផ្តល់គំនិតវិជ្ជមាន៖ ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរនោះ សូមផ្តល់ជាគំនិតយោបល់ល្អដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និងនិយាយពីភាពវិជ្ជមាន ដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
ជ-សាកល្បងម្តងទៀត៖ ប្រសិនជាការព្យាយាមរបស់គាត់ក្នុងការផ្តាច់បារីទទួលបរាជ័យ សូមកុំស្តីបន្ទោសឲ្យគាត់ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។សង្ឈឹមថាអ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី៕
http://camnews.com.kh/content.php/3861-life-style
៣៦-សញ្ញាបញ្ជាក់ថាគេលែងស្រលាញ់អ្នក
ពេលស្គាល់គ្នាដំបូង គូស្នេហ៍ទាំងពីរ មានអារម្មណ៍ពេញចិត្តគ្នា ដោយការសិក្សា និងសម្របសម្រួលទម្លាប់ ចំណង់ចំណូលចិត្តគ្នាទៅវិញទៅមកពោរពេញដោយភាពផ្អែមល្ហែម ។ ក្រោយមក ទោះបីជាអ្នកទាំងពីរគិតថា អ្នកទាំងពីរពិតជាគូរស្នេហ៍ដ៏សក្ដិ៍សម កាលពីពេលចាប់ផ្ដើមក៏ពិតមែន តែអ្វីៗក៏អាចកែប្រែបានដែរនៅពេលដែលនរណាម្នាក់ ក្នុងចំណោមអ្នកទាំងពីរលែងមានអារម្មណ៍ស្រលាញ់តទៅទៀតនោះ។ ខាងក្រោមនេះជាសញ្ញាខ្លះៗ អាចបញ្ជាក់ថាគេលែងស្រលាញ់អ្នក។
១.រករឿង គេអាចរកគ្រប់វិធីទាំងអស់ មានហេតុផលរាប់មិនអស់ដើម្បីសម្ដែងថាគេមិនសប្បាយចិត្ត។ គេអាចវាយប្រហារអ្នករកចំណុចមិនល្អរបស់អ្នក ធ្វើយ៉ាងណារកផ្លូវចេញពីអ្នកដើម្បីបញ្ចប់ទំនាក់ទំនងនេះ ហើយប្រសិនបើទំនាក់ទំនងនេះមិនអាចបញ្ចប់ភ្លាមៗ ក៏អ្នកត្រូវតែទទួលរង ភាពគំរោះគំរើយ ការឈ្លោះប្រកែកគ្នា និងគេចមិនផុតពីបញ្ហាជាច្រើនជារឿយៗ។
២.កាន់តែ សោះកក្រោះទៅៗការស្រលាញ់លែងមាននៅក្នុងចិត្តរបស់គេ គេពិតជាមិនមានអារម្មណ៍រំភើបពេលនៅជាមួយអ្នក ។ គេនឹងកាត់បន្ថយការសម្ដែងក្ដីស្រលាញ់ ការយកចិត្តទុកដាក់ សូម្បីតែការនិយាយស្ដី និងកាយវិការជាមួយអ្នក។ សូម្បីតែពេលនៅតែពីរនាក់ក៏គេលែងចង់និយាយស្ដីជាមួយអ្នកដោយជំនួសការទៅធ្វើការងារអ្វីផ្សេងតែម្នាក់ឯង។កាយវិការទាំងនេះមិនពិបាកសម្រាប់អ្នកសង្កេតទេ តែអ្វីដែលសំខាន់តើអ្នកអាចរកដំណោះស្រាយសម្រាប់រឿងនេះ។
៣.ចំណាយពេលនៅឆ្ងាយពីអ្នកនៅពេលដែលលែងមានចំណាប់អារម្មណ៍ជាមួយអ្នកគេអាច ងាកទៅយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ និងចំណូលចិត្តផ្ទាល់ខ្លួនរបស់គេវិញ ។ ចំណង់ចំណូលចិត្តទាំងនោះ អាចក្លាយជាលេសដែលគេអាចដកពេលវេលាចេញពីអ្នក ដោយប្រាប់ថា ទៅជាមួយមិត្តឬអ្នករួមការងាររបស់គេជាដើម។ ដូចនេះអ្នកនឹងបាត់បង់ពេលវេលានៅជាមួយគេប្រសិនបើអ្នកមិនសូវចាប់អារម្មណ៍ត្រង់ចំណុចនេះ។
៤.កុហកបោកប្រាស់ការកុហកបោកប្រាស់ តែងកើតមានមិននឹកស្មានក្នុងទំនាក់ទំនងមួយនៅ
ពេលដែលមានភាគីណាម្នាក់ លែងមានអារម្មណ៍ស្រលាញ់ ហើយបង្ខំចិត្តនៅជាមួយគ្នា។ បើសិនជាភាគីនោះបែកចិត្តទៅមានទំនាក់ទំនងជាមួយនរណាម្នាក់ទៀតនោះ គេអាចកុហកអ្នក រកវិធីធ្វើឲ្យអ្នកមិនអាចថិតថេរជាមួយគេបាន។
៥.បែកផ្លូវគ្នា ជាទូទៅមនុស្សម្នាក់នៅពេលដែលស្រលាញ់នរណាម្នាក់នោះ គឺប្រាកដជាមិនដែល ឬមិនអាចនឹកចង់បែកផ្លូវគ្នានោះទេ ហើយនិងខ្លាចបំផុតពាក្យថាបែកនេះ។ គេអាចប្រែជាលើកឡើងពីការសុំបែក ជារឿយៗ នៅពេលដែលមានទំនាស់តិចតួច ឬពេលខ្លះគេអាចដើរចេញពីអ្នកមួយរយៈក៏មាន។
៦.ទម្លាប់អាក្រក់ពេលទាក់ទងគ្នាដំបូង គូស្នេហ៍រកឃើញ និងសិក្សាពីទម្លាប់ដៃគូបានយ៉ាងឆាប់រហ័សនិងពេញចិត្តទាំងអស់ព្រោះហាក់គ្មានចំណុចទាស់ភ្នែកត្រង់ណាសោះតែជាចំណុចដោយ ឡែកគួរឲ្យស្រលាញ់។ ដោយឡែកនៅពេលដែលទំនាក់ទំនងនេះចុះខ្សោយ ទម្លាប់ដដែលនោះ នឹងក្លាយទៅជារឿងរំខានអារម្មណ៍គ្នាទៅវិញ មិនអាចទទួលយកបាន៕
http://news.sabay.com.kh/articles/88749
៣៧-បង្ហាញក្ដីស្រលាញ់ដល់នាង
http://news.sabay.com.kh/articles/97547
នៅក្នុងជីវិតគូឬទំនាក់ទំនងស្នេហាមួយ អ្នកនឹងមើលឃើញថាពេលវេលាដែលអ្នកនៅជាមួយមនុស្សជាទីស្រលាញ់ គឺប្រៀបបាននឹងកំណប់ ឬវត្ថុដ៏មានតម្លៃជាទីបំផុត ។ អ្នកមិនគួរណារំលង ឬបណ្ដោយពេលវេលាឲ្យខ្ជះខ្ជាយសូម្បីតែមួយវិនាទីណាឡើយ ពោលគឺត្រូវប្រើពេលវេលាដែលអ្នកមានយកចិត្ត និងបង្ហាញក្ដីស្រលាញ់ដែលអ្នកមានចំពោះនាង ដើម្បីទទួលបានសេចក្ដីសុខ និង សុភមង្គលជាមួយនាង។
ក.រង្វាន់៖ មិនចាំទាល់តែមានឱកាសដូចជាបុណ្យ Christmas ឬទិវានៃក្ដីស្រលាញ់ ទើបនឹកទិញកាដូសម្រាប់គូស្នេហ៍អ្នកនោះទេ។ នៅពេលដែលអ្នកដើរលំហែ ឬទិញទំនិញនៅផ្សារទំនើប អ្នកអាចសង្កេតមើលអ្វីដែលនាងចូលចិត្តរួចអ្នកអាចទិញរបស់ទាំងនោះជូននាងដើម្បីជាការភ្ញាក់ផ្អើល។ បើសិនជាអ្នកដឹងថានាងចូលចិត្តរបស់អ្វីមួយ គួរតែទិញឲ្យនាង ហើយកុំគិតថានារីទាំងអស់ចូលចិត្តរបស់មានតម្លៃ ដូចជាពេជ្រ ឬរបស់មានតម្លៃដទៃទៀតឲ្យសោះ។ នារីខ្លះចូលចិត្តវត្ថុសាមញ្ញៗ ហើយចង់ឲ្យគូស្នេហ៍របស់នាងយល់ចិត្តនិងទិញជូនជារឿយៗ។
ខ.មានគម្រោង៖ជានិច្ចកាលអ្នកគួរតែចេះរៀបចំកម្មវិធីដំណើរកម្សាន្តជិតៗនៅតាមរមណីយ-ដ្ឋាន ឬទៅលេងតាមខេត្តជាមួយនាង ប៉ុន្តែអ្នកក៏ត្រូវប្រាកដ ដោយសួរនាងថាចូលចិត្តឬទេ ហើយអាចនាំទាំងគ្រួសារនាងទៅឬយ៉ាងណា? ធ្វើបែបនេះ ដើម្បីបញ្ជាក់ថា អ្នកមិនមែនចាប់អារម្មណ៍តែនាង តែយកចិត្តទាំងក្រុមគ្រួសារនាងទៀត ។ ក្នុងដំណើរកម្សាន្ត ឬពេលវេលានៅជាមួយនាងត្រូវចេះសិក្សាពីចំណង់ចំណូលចិត្តនាង និងផ្គាប់ទៅតាមនោះ ហើយកុំកាត់ស្មានថានាងមានចំណូលចិត្តដូចអ្នក ។ មិនប្រាកដថានាងចូលចិត្តតែកន្លែងប្រណីតៗថ្លៃៗទេ ព្រោះនាងអាចចាប់អារម្មណ៍កន្លែងកម្សាន្តដែលអ្នកមិននឹងស្មានដល់។ អ្វីដែលសំខាន់សម្រាប់នាង គឺពេលវេលានៅជាមួយអ្នក និងឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះនាង។
គ.បងស្រលាញ់អូន៖ មិនថាពេលនេះ ឬទៅមុខទៀត មនុស្សគ្រប់រូបតែងតែចូលចិត្តស្ដាប់និងអានពាក្យនេះណាស់ ប៉ុន្តែមានអ្នកខ្លះបែរជាភ្លេចខ្លួនពេលមានឱកាសច្រើននៅជាមួយ គ្នា។ ទោះបីជាយ៉ាងណា ក៏មិនទាន់យឺតពេល ក្នុងការនិយាយពាក្យនេះដែរ។ រាល់មុនពេលអ្នកឃ្លាតពីនាង អ្នកអាចសរសេរកូនលិខិតមួយដាក់ថា” I LOVE YOU” ដាក់លើតុរបស់នាង ឬផ្ញើសារទៅនាង។ ធ្វើបែបនេះជារឿយៗ នាងនឹងស្រលាញ់អ្នកកាន់តែខ្លាំង ព្រោះនាងដឹងថាអ្នកជាមនុស្សដែលគិតដល់នាង បារម្ភពីនាង និងស្រលាញ់នាង យកចិត្តទុកដាក់នឹងនាងជាងគេ៕
បំភ្លេចស្នេហ៍មិនស្មោះ
ពេលស្រឡាញ់គ្នាអ្វីក៏ល្អដែរ ប៉ុន្តែពេលបែកបាក់អ្វីក៏អាក្រក់ អ្វីក៏ស្ដាប់គ្នាមិនចុះត្រចៀកដែរ។ នៅពេលដែលមនុស្សបែកបាក់ស្នេហ៍ជាពេលវេលាមួយដែលជូរចត់បំផុតក្នុងឆាកជីវិត។បង្កើតស្នេហ៍មកក៏ដោយខ្លួនឯងបែកស្នេហ៍ទៅវិញក៏ដោយសារខ្លួនឯងដែរប៉ុន្តែមនុស្សអាចទទួលការពិតដោយខ្លួនឯងទេ?ពិតជាពិបាកដូច្នេះសូមមើលគន្លឹះទាំងបួនខាងក្រោមដើម្បីបំភ្លេចស្នេហ៍ដែលឈឺចាប់៖
១-កុំអោយអនុស្សារក្នុងអតីតកាលរវាងអ្នកនឹងគេមកតាម លង។ ត្រូវយកអ្វីដែលធ្វើអោយអ្នកនឹកដល់គេចេញពីឆាកជីវិត ដែលក្នុងនោះអាចមានដូចជា រូបថត ជាដើម។
២-ទទួលស្គាល់ចិត្តខ្លួនឯងពេលនឹកដល់គេ។ ពេលអ្នកនឹកដល់គេ សូមទុកពេលអោយខ្លួនឯងនឹកគេមួយ ឬពីរនាទីបន្ទាប់មកគិតពីររឿងផ្សេងឈប់គិតពីគេទៀត។
៣-ធ្វើខ្លួនអោយរវល់ជាមួយកិច្ចការផ្សេងទៀត។ ចេញទៅជួបមិត្តភ័ក្ដិ ធ្វើកិច្ចការខ្លះដែលមិនមែនជាទំលាប់របសស់អ្នក ឬធ្វើធ្វើខ្លួនអោយរវល់នឹងការងារ ឬកិច្ចការសាលា។ ជារួមត្រូវគិតរំពៃពីខ្លួនឯងកុំគិតដល់គេ។
៤-រំលឹកខ្លួនឯងថានឹងមានមនុស្សម្នាក់ទៀតសម្រាប់អ្នក។ គេមិនមែនជាមនុស្សតែម្នាក់ដែលអ្នកត្រូវគិត ត្រូវតែនឹករហូតនោះទេ។ ត្រូវរំលឹកខ្លួនឯងអោយទទួលស្គាល់រឿងនេះ ហើយបើកចិត្តអោយទូលាយដើម្បីស្គាល់អ្នកផ្សេង។
http://news.sabay.com.kh/articles/129430
កត់ សម្គាល់យ៉ាងម៉េចទើបដឹងថានាងមិនស្នេហ៍អ្នក?
រឿងរ៉ាវស្នេហ៍ពិតជាស្មុគស្មាញ ពិបាកស្មានណាស់ ប្រសិនបើមានការភាន់ច្រឡំតែបន្តិចអាចធ្វើអោយអ្នកស្វែងយល់ ឬសម្រេចចិត្តលើនារីណាម្នាក់ខុសនិងមានវិប្បដិសារីជាមិនខាន។ ដើម្បីជាការចែករំលែកនៃជ្រុងមួយរបស់ស្នេហ៍សូមតាមដាននូវចំណុច ទាំងប្រាំខាងក្រោមដើម្បីដឹងថានារីម្នាក់មិនស្នេហ៍អ្នកទេ ហើយអ្នកគួរត្រៀមខ្លួនសម្រាប់ស្នេហ៍ថ្មី៖
១-ពេលជួបជុំគ្នា នាយបញ្ចេញយោបល់អ្វីនាងមិនសូវជាចាប់អារម្មណ៍ស្ដាប់ទេ។
២-នាងមិនចាប់អារម្មណ៍ជជែកជាមួយនាយទេ វៀរលែងតែមានកិច្ចការ។
៣-ពេលប្រាស្រ័យទាក់ទងគ្នានាងតែងតែសម្លឹងមើលនាយចំៗហើយនិយាយដោយពាក្យសំដីស្មើ។
៤-នាង ផ្សេងពីរឿងនាយទេ។
៥-មិនផ្ញើសារឬខល់ទៅមិនដែលសួរនាំអ្នកនាយខណៈដែលនាយផ្ញើសារទៅនាងឆ្លើយតបម្ដងៗ
ប៉ុន្តែទោះជាយ៉ាងណាគេថាតស៊ូគង់បានសម្រេចសូមអ្នកកុំទាន់អស់សង្ឃឹមអីនៅពេលសង្កេតឃើញចំណុច ទាំងប្រាំនេះហើយ ក្នុងករណីដែលអ្នកស្រឡាញ់នាងខ្លាំងអ្នកនៅតែអាចរង់ចាំឱកាសណា មួយដែលនាងអាចនឹងសម្លឹងឃើញពីចំណុចល្អរបស់អ្នកហើយនាងអាចនឹង ប្រែចិត្ត។ ដើម្បីតស៊ូទៅមុខក្នុងករណីដែលគេមិនចាប់អារម្មណ៍អ្នក អ្នកអាចធ្វើការស្រាវជ្រាវពីចំណង់ចំណូលចិត្តរបស់នាងដែលអាចនឹង ជួយអ្នកបានច្រើនដើម្បីធ្វើខ្លួនអោយក្លាយជាមនុស្សម្នាក់ដែលនាង ចាប់អារម្មណ៍មិនថាក្នុងរូបភាពបែបណានោះទេ មិត្តស្នេហា មនុស្សដែលនាងចូលចិត្ត ទោះត្រឹមជាអ្នកកំប្លែងរបស់នាងក៏ដោយ។ ដរាបណាអ្នកនៅ តែមានសង្ឃឹមអ្នកនៅតែអាចបន្តការព្យាយាមរបស់អ្នកបានរហូតដល់ ថ្ងៃមួយដែលអ្នកគិតថាអ្នកបានព្យាយាមអស់ពីសមត្ថភាពហើយ៕
http://news.sabay.com.kh/articles/129405
ពិនិត្យឥរិយាបថពេលដែលអ្នកខកចិត្ត
ប៉ាន់ប្រមាណអត្រាគ្រោះថ្នាក់ចំពោះការខកចិត្តរបស់អ្នកតើ មិត្តយុវវ័យយើងអាចខកចិត្តទេ? ការខកចិត្តមានផលប៉ះពាល់ចំពោះមនុស្សខុសៗពីគ្នា។អ្នកខ្លះយំយ៉ាងខ្លាំងហើយមានអារម្មណ៍ក្រៀមក្រំ។ចំណែកអ្នកខ្លះទំនងជាខឹងបង្ករឿងថប់អារម្មណ៍។ហើយមានអ្នកខ្លះទៀតការខកចិត្តបង្ហាញឲ្យឃើញពីអាការៈទន់ខ្សោយ ផ្នែកខាងរាងកាយដូចជា៖ ទល់លាមក ឈឺសាច់ដុំ ឈឺក្បាល។សូមចំណាយពេល២នាទីគិតដល់អារម្មណ៍របស់មិត្តត្រឹមពីរសប្តាហ៍ កន្លងទៅ។ តើឃ្លាខាងក្រោមនេះត្រូវនឹងអារម្មណ៍របស់ប្រិយមិត្តប៉ុន្មានឃ្លា?
១,ខ្ញុំមានអារម្មណ៍ក្រៀមក្រំឬបាក់ទឹកចិត្តស្ទើរគ្រប់ពេល។ ត្រូវ មិនត្រូវ
២, ខ្ញុំបាត់បង់ចំណាប់អារម្មណ៍ចំពោះសកម្មភាពដែលខ្ញុំធ្លាប់រីក រាយ។ ត្រូវ មិនត្រូវ
៣, ខ្ញុំមានអារម្មណ៍ថាអស់កំលាំងស្ទើររាល់ថ្ងៃ។ ត្រូវ មិនត្រូវ
៤, ខ្ញុំមានបញ្ហានឹងការគេង។ ខ្ញុំគេងច្រើនពេក ឬ គេងមិនលក់។ ត្រូវ មិនត្រូវ
៥, ការញ៉ាំរបស់ខ្ញុំផ្លាស់ប្តូរ។ ខ្ញុំញ៉ាំគ្រប់គ្រាន់ ឬ ញ៉ាំច្រើនពេក។ ត្រូវ មិនត្រូវ
៦, ខ្ញុំពិបាកតាំងចិត្តអោយស្ងប់។ ត្រូវ មិនត្រូវ
៧, មិត្តរបស់ខ្ញុំនិយាយថាខ្ញុំធ្វើអ្វីប្លែកៗ។ ខ្ញុំថប់អារម្មណ៍ មិនស្ងប់ចិត្ត គ្មានលំនឹង។ ត្រូវ មិនត្រូវ
៨, ខ្ញុំមានអារម្មណ៍ថាគ្មានតម្លៃ ឬ គ្មានសង្ឃឹម។ ត្រូវ មិនត្រូវ
៩, ខ្ញុំឧស្សាហ៍ឈឺក្បាល មានបញ្ហាពោះ ឈឺសាច់ដុំ ឬ មានបញ្ហាខ្នង។ ត្រូវ មិនត្រូវ
១០, ខ្ញុំយល់ថាខ្លួនឯងគិតពីរឿងស្លាប់ច្រើន។ ត្រូវ មិនត្រូវ
បំណកស្រាយប្រសិនបើមិត្តមានពាក្យត្រូវតិចជាង៥នោះមិត្តមិនត្រូវបានចាត់ទុកក្នុងចំណោម មនុស្សខកចិត្តទេមិត្តគ្រាន់តែរក្សាឬធ្វើអារម្មណ៍អោយស្រស់ថ្លាបន្ថែមទៅជាការប្រសើរហើយ។ប៉ុន្តែចំពោះមិត្តដែលមានពាក្យត្រូវ៥ ឬច្រើនជាងនេះមិត្តកំពុងប្រឈមនឹងបញ្ហាខកចិត្តហើយអ្នកដែលខកចិត្ត៨០ភាគរយមានអាការៈថប់អារម្មណ៍ ឈឺក្បាល ឈឺរាងកាយ ក្រៀមក្រំ អស់សង្ឃឹម មិនចាប់អារម្មណ៍នឹងសកម្មភាពដែលខ្លួនធ្លាប់ពេញចិត្ត៕
http://news.sabay.com.kh/articles/129374
៦យ៉ាងអាចបញ្ជាក់ពីសេចក្ដីស្រឡាញ់
ដើម្បីស្រលាញ់នរណាម្នាក់អ្នកត្រូវចេះស្រលាញ់ខ្លួនឯងជាមុន សិន។ ខាងក្រោមនេះជាវិធី៦យ៉ាងដែលអ្នកអាចបញ្ជាក់ថាអ្នកស្រលាញ់គេ ឬអត់?
១- ត្រូវច្បាស់ថាស្នេហាជាអ្វីសម្រាប់ខ្លួនអ្នក។ សរសេរពីគំនិត និងអារម្មណ៍របស់អ្នកទាំងអស់ចំពោះអត្ថន័យទំនាក់ទំនងមួយដ៏គួរអោយ ស្រលាញ់មានន័យយ៉ាងណាចំពោះអ្នក។
២- បែងចែកអោយដាច់រវាង ស្នេហា ចំណង់ ឬ ភាពងប់ងុល។ ចំណង់គឺជាតម្រូវការនៃរាងកាយ ចំណែកភាពងប់ងុលគឺជាជំហានចាប់ផ្ដើមនៃទំនាក់ទំនងខណៈដែលអ្នក ងប់ងុលនឹងគេ ប៉ុន្តែអារម្មណ៍បែបនេះនឹងសាបរលាបទៅជាមួយនឹងពេលវេលា។
៣-សួរអ្នកដទៃតើពួកគេអោយនិយមន័យស្នេហ៍យ៉ាងណាឬដឹងពីរឿងរ៉ាវស្នេហ៍របស់ពួកគេ។
៤-សរសេរពីអារម្មណ៍របស់អ្នកចំពោះមនុស្សដែលអ្នកចាប់អារម្មណ៍។ឧទាហរណ៍៖អ្នកព
ចិត្តនឹងកន្លែងការងាររបស់គេមានចំណាប់អារម្មណ៍ស្រដៀងគ្នា មានអារម្មណ៍ថាមានសុវត្ថិភាព ជឿជាក់លើគេ គិតថាគេគួរអោយចាប់អារម្មណ៍។ល។
៥-គិតមើលថាអ្នកទាំងពីរមានទំនាក់ទំនងល្អយ៉ាងណាជាមួយគ្នា។ឧទាហរណ៍៖តើអ្នកទាំង
ពីរនិយាយចុះសម្រុងគ្នាយ៉ាងណា? តើអ្នកអាចរកចំណុចខុសគ្នារវាងអ្នកទាំងពីរបានទេ?
៦-សួរខ្លួនឯងថាតើអ្នកមើលគេ និងទទួលស្គាល់គេថាជាមនុស្សពេញលក្ខណៈទេ? ស្នេហា
មិនមែនស្រលាញ់ផ្នែកមួយដែលអ្នកពេញចិត្តគេនោះទេ គឺជ្រើសរើសស្រលាញ់គេទាំងអស់។ អីយ៉ា! គ្រាន់តែចង់ដឹងថាស្រលាញ់គេ ឬអត់ពិបាកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំតែស្រលាញ់គេពេញបេះដូងតើពិបាកយ៉ាងណាទៅ?
http://news.sabay.com.kh/articles/129381
ចង់អោយនារីចូលចិត្តអ្នកទេ?
តើធ្វើយ៉ាងណាទើបសុភាពនារីចូលចិត្តទៅ?ចង់ដឹងទេថាធ្វើយ៉ាងណាទើបសុភាពនារីចូលចិត្ត?បុរសនៅជុំវិញពិភពលោកសុទ្ធតែចង់ចាប់យកបេះដូងនារីក្នុងសុបិនរបស់ខ្លួនដូចៗគ្នា។សូមសុភាពបុរសតាមដានអានទាំងអស់គ្នាដើម្បីដឹងពីគន្លឹះដែលអាចទាក់ទាញទេពអប្សរក្នុងសុបិនរបស់ ខ្លួន!ធ្វើជាខ្លួនឯងដើម្បីអោយគេចូលចិត្តយើងគ្រាន់តែត្រូវចេះធ្វើជាខ្លួនឯងគឺជារឿងប្រសើរមួយ។ ភាពមិនពិតគឺជារឿងដែលគ្មានអ្នកណាពេញចិត្តទេ។មិនធ្វើជាខ្លួនយើងពិតប្រាកដគឺដូចជាបង្ហាញនូវសញ្ញាគ្រោះថ្នាក់មួយ។ភាពស្មោះត្រង់និងភាពសុចរិតគឺជាឧបករណ៍សំរាប់វាស់ស្ទង់តម្លៃនៃការជឿទុកចិត្ត។ ប្រសិនបើស្រ្តីមិនអាចជឿថាយុវជនម្នាក់គឺជាខ្លួនគេពិតប្រាកដឬ មិនមែនតើធ្វើយ៉ាងណាទើបនាងអាចជឿនិងទុកចិត្តអោយយុវជនម្នាក់នោះនៅជិតនាងបានទៅ?ហ្វឹកហាត់ខ្លួនឯង ប្រសិនបើយុវជនយើងមានអារម្មណ៍ថាមិនសូវឆ្លាតនៅពេលត្រូវមានទំ នាក់ទំនងជាមួយយុវតី សូមកុំមួម៉ៅអី។ នេះអាចជារឿងទំលាប់មួយ ប៉ុន្តែជាមួយនឹងការហ្វឹកហាត់ស្វែងយល់ដោយក្លាហាននឹងធ្វើអោយ យុវជនយើងប្រសើរឡើង។សូមចាប់ផ្តើមជាមួយនឹងមូលដ្ឋានគ្រឹះ៖ តាមដានគ្រួសាររបស់យើង។ ចូរកត់សំគាល់អន្តរកម្មរវាងសមាជិកគ្រួសារដែលមានភេទផ្ទុយគ្នា។ ប្រសិនបើយុវជនយើងមានសំណាងល្អត្រូវគ្រួសារដែលមានសមាជិកជាស្ត្រីច្រើនអ៊ីចឹងយ៉ាងហោចណាស់អ្នកចេះពីរបៀបដែលត្រូវរៀបចំខ្លួននៅជុំវិញមនុស្សស្រីខ្លះហើយ។ ប៉ុន្តែប្រសិនបើអ្នកធ្លាប់មានទំនាក់ទំនងតែជាមួយមនុស្សប្រុសពេញមួយជីវិតដូច្នោះអ្នកប្រហែលជាត្រូវសម្របខ្លួនជាមួយមនុស្សស្រីអោយបានច្រើន។
ត្រូវព្យាយាមមានទំនាក់ទំនងជាមួយមនុស្សស្រីអោយបានច្រើន ហើយព្យាយាមយល់ពីរបៀបរបបរបស់នាង។ ខំប្រឹងក្តាប់ដៃនៅស្ងៀមដោយយល់ថានោះគឺជារឿងគួរអោយខ្លាចនោះ ពិតជាមិនអាចជួយអ្វីបានទេ។ មនុស្សស្រីក៏មិនមានទំនាក់ទំនងជាមួយមនុស្សដែលមិនសូវមានជំនឿ ជាក់លើខ្លួនឯងដែរ។ ប្រសិនបើយុវជនយើងខ្លាចមិនហ៊ានចូលទៅជិតស្រីៗត្រូវរំលឹកខ្លួនឯងថាមនុស្សស្រីក៏ទន្ទឹងរង់អោយមនុស្សប្រុសចូល ចិត្តនាងដែរ។ ធ្វើជាមនុស្សល្អ និងរួសរាយ មានន័យពីរខុសគ្នា។ ជាការពិតណាស់យុវជនអាចរីករាយនឹងមានមនុស្សនៅជុំវិញខ្លួន ប៉ុន្តែតើយុវជនយើងពិតជាប្រព្រឹត្តគ្រប់យ៉ាងដើម្បីក្លាយជាមនុស្សស្លូតត្រង់ទេ?ពេលខ្លះការជួយមនុស្សចាស់ឆ្លងផ្លូវគឺជាទង្វើល្អមួយដែលមនុស្សមើលរំលង។ត្រូវល្អចំពោះក្មេងល្អចំពោះសត្វ។ត្រូវចេះគិតចំពោះអ្នកដទៃមិនថាអាយុប៉ុន្មាន ភេទអ្វីឬពូជសាសន៍អ្វីទេទង្វើនេះពិតជាធ្វើអោយបេះដូងរបស់សុភាពនារីទោរទន់។ប្រាកដហើយកុំធ្វើល្អគ្រាន់តែដើម្បីបង្ហាញសេចក្តីល្អក្លែងក្លាយ។ប្រសិនបើធ្វើអ្វីអោយនាងចាប់ថ្នាក់បានការប្រឹងប្រែងទាំងប៉ុន្មានបានត្រឹមតែទទួលការឈឺចាប់ប៉ុណ្ណោះ។ធ្វើសកម្មភាពអោយច្បាស់លាស់សុភាពនារីខ្លះអាចចូលចិត្តបុរសធម្មតាជាងបុរសសិចស៊ី។ទោះជាយ៉ាងណាយុវជនមិនត្រូវរកលេសមិនរវល់ពីការរៀបចំខ្លួននោះទេ។បុរសអាចនឹងមានលក្ខណៈឥតខ្ចោះប៉ុន្តែស្រ្តីនៅតែពេញចិត្តនឹងការរៀបចំខ្លួន។ធ្វើជាមិត្តត្រូវហើយទំនាក់ទំនងមិត្តភាពរវាងមនុស្សភេទផ្ទុយគ្នាពិតជាមាន។ នៅក្នុងករណីខ្លះ ទំនាក់ទំនងបរិសុទ្ធអាចប្រែក្លាយទៅជាទំនាក់ទំនងដ៏សែនរ៉ូមេនទិកបាន។ ប៉ុន្តែទោះជាយុវជនយើងចង់អោយទំនាក់ទំនងប្រែក្លាយទៅជាយ៉ាងនោះឬអត់ត្រូវចងចាំក្នុងចិត្តថាមនុស្សស្រីកើតមកនៅក្នុងលោកនេះមិនមែនសំរាប់យើងតាមទាក់ទងដូចជានៅក្នុងហ្គេមបិទពួននោះទេ។ពិតជាអាចនាំចិត្តនាងអោយរីករាយនឹងវត្តមានរបស់យើងបាន ប្រសិនបើយើងចេះគោរពនាង៕
http://news.sabay.com.kh/articles/129385
ពង្រឹងចំណងស្នេហា
ដើម្បីរក្សាស្នេហាអោយគង់វង្សពិតជាមិនមែនរឿងងាយស្រួលតែទោះជាយ៉ាងប្រសិនបើគេយកចិត្តទុកដាក់គេនៅតែអាចរក្សាស្នេហ៍អោយគង់វង្សបានតាមរយៈកាលយកចិត្តទុកដាក់លើចំណងមិត្តភាព។ចូលរួមអាចចំណុចខាងក្រោមដើម្បីពង្រឹងចំណងស្នេហ៍៖
១, យុវជនទំនងជាដឹងហើយថាមនុស្សស្រីមិនចូលចិត្តអោយគេបោកប្រាស់ទេ។ ស្តាប់ទៅដូចជាគេដឹងលឺគ្រប់គ្នាទៅហើយតែបុរសនិងនារីនៅតែបន្តធ្វើ។បុរសផ្សងនឹងគ្រោះថ្នាក់ទៅលបមានក្រៅប៉ុន្តែត្រូវប្រឈមនឹងជម្លោះនៅពេលដែលត្រូវនាងចាប់បានហើយនាងក៏សម្រេចចិត្តដើរចេញ។ រឿងនេះអាចបំផ្លាញទំនាក់ទំនង សូម្បីតែទំនាក់ទំនងដែលមានមករាប់ឆ្នាំហើយក៏ដោយ។ បន្ទាប់ពីត្រូវនាងចាប់បានក្នុងការលប់លួចទៅមានថ្មីហើយ ទំនាក់ទំនងនេះពិបាកនឹងផ្សះផ្សាអោយដូចដើមវិញណាស់។
២,រឿងមួយទៀតដែលនារីចាកចេញពីគូស្នេហ៍របស់ខ្លួនគឺបុរសនោះមិនអាចបំពេញតម្រូវការផ្លូវចិត្តរបស់នាងបាន។ស្រ្តីត្រូវការអារម្មណ៍ស្នេហា។នាងត្រូវការដឹងថាអារម្មណ៍របស់នាងមានសភាពយ៉ាងណាចំពោះគូស្នេហ៍។ ប្រសិនបើនាងមិនបានទទួលអារម្មណ៍ស្នេហ៍គួរជាទីកក់ក្តៅទេ នាងនឹងមានអារម្មណ៍ថានេះជាទំលាប់ហើយនាងគ្មានជម្រើសទេក្រៅពី ស្វែងរកបុរសម្នាក់ទៀតដែលអាចផ្តល់អារម្មណ៍ស្នេហ៍កក់ក្តៅអោយនាងបាន។
៣,ទីបីគឺជាហេតុផលដែលមានអត្រានារីបោះបង់បុរសច្រើនបំផុតគឺដោយសារតែការខ្វះគំនិតច្នៃប្រឌិតនិងភាពស្ងៀមស្ងាត់។ប្រសិនបើបុរសយើងមានកត្តាទាំងពីរនេះហើយទំនាក់ទំនងស្នេហាពិតជាមានសភាពគួរអោយធុញលឿនណាស់! ពិតជាគួរអោយខ្លោចផ្សាណាស់ពេលដែលនារីបោះបង់អ្នកដោយសារតែហេតុផលនេះ។ តើមនុស្សពីរនាក់ស្រលាញ់គ្នាធុញទ្រាន់នឹងគ្នាបានយ៉ាងម៉េចទៅ? ជាការពិតណាស់ប្រសិនបើអ្នកមិនអាចរកនឹកអ្វីដែលថ្មីដើម្បីធ្វើ ជាមួយគ្នានិងអាចបង្កើតដោយខ្លួនឯងទេ អ៊ីចឹងអ្នកគួរតែគិតដល់គំរោងដើរលេងរបស់អ្នក។ ប្រសិនបើធ្វើអោយនាងធុញទ្រាន់យូរៗទៅនាងនឹងសម្រេចចិត្តចាកចេញ ពីអ្នក។
http://news.sabay.com.kh/articles/129436
១០យ៉ាងជួយអ្នកអោយស្គាល់ចិត្តស្ត្រី
យុវជនដែលចង់មានស្នេហ៍គឺជា អ្នកព្យាយាមសិក្សានិងស្វែងយល់ពីទឹកចិត្តរបស់សុភាពនារី ដើម្បីធ្វើយ៉ាងណាអោយនាងលង់ស្នេហ៍ ឬចាប់អារម្មណ៍។ ដើម្បីសម្រេចរឿងនេះបានមិនមែនអ្នកណាក៏អាចធ្វើបាននោះទេ ប៉ុន្តែអ្វីដែលគួរអោយសោកស្ដាយនោះគឺអ្នកអាចនឹងធ្វើអោយបាត់បង់ ឱកាសដែលនាងបម្រុងនឹងផ្ដល់អោយអ្នកហើយ ដូច្នេះអ្នកគួររៀនកត់សំគាល់នូវចំណុចមួយចំនួនដែលនាងចង់បង្ហាញថាអោយអ្នកទាក់ទងនាង ឬនាងចង់ទាក់ទងអ្នក៖
១- ពេលអ្នកចូលទៅរាក់ទាក់នាង នាងញញឹមឬសើចមិនអោយអស់ពីទ្រូង។
២- ពេលអ្នកអស់សំនួរការសន្ទនាក៏នៅតែមិនសោះអង្គើយ។
៣- រាល់សំនួរដែលអ្នកសួរនាង នាងឆ្លើយដោយយកចិត្តទុកដាក់។
៤- ពេលជជែកគ្នានាងតែងលួចសម្លឹងអ្នកជារឿយៗ។
៥- នាងអាចបេះបោចរបស់នៅជិតដៃ ដូចជាស្មៅស្លឹកឈើឬអ្វីដែលអាចលេងបាន។
៦- នាងចូលចិត្តប្រលែងជាមួយក្មេងពេលអ្នកកំពុងមើលនាង។
៧- យកដៃជ្រោងសក់ ឬសម្រួលឥរិយាបថផ្សេងៗ។
៨- មិនបញ្ចប់ការសន្ទនាបើអ្នកមិនលា។
៩- និយាយថា ថ្ងៃក្រោយសង្ឃឹមថាបានជជែកលេងជាមួយគ្នាទៀត។
១០- សម្លឹងអ្នកដោយក្រសែភ្នែកមិនអស់ចិត្តពេលអ្នកដើរចេញទៅ។
http://news.sabay.com.kh/articles/128288
គត់សំគាល់ពីចំណុចទាក់ទាញរបស់បុរស
យុវវ័យមានចំណុចទាក់ទាញពិសេសប្រចាំខ្លួនហើយឬនៅ?អ្វីខ្លះទៅជាចំណុចទាក់ទាញបំផុតនោះ? រូបសង្ហារ មានលុយ ទាំងនេះអាចនិយាយថា ជាចំណុចទាក់ទាញបំផុតបានឬអត់? ពិតជាមិនអាចនិយាយថាចំណុចដែលបានលើកឡើងមកនេះមិនមែនជាចំណុចទាក់ទាញនោះទេ ប៉ុន្តែក៏មិនអាចនិយាយថាត្រូវទាំងស្រុងនោះដែរព្រោះនៅមានចំណុចជាច្រើនទៀតដែលជាភាពទាក់ទាញបំផុតដែលបុរស ត្រូវយកមកដាក់ក្នុងខ្លួនដើម្បីឆក់យកបេះដូងសុភាពនារី ដូច្នេះសូមតាមដានអានដើម្បីបានចំណុចទាក់ទាញទាំងអស់នេះមកដាក់ក្នុងខ្លួន៖
វិជ្ជាៈបុរសត្រូវមានការសិក្សាខ្ពង់ខ្ពស់និងចំណេះដឹងទូលំទូលាយពីសង្គមនិងជីវិតរស់នៅ។
ប្រាជ្ញាៈបុរសមិនត្រឹមតែត្រូវមានចំណេះដឹងទេ តែបើមានប្រាជ្ញាវាងវៃទៀតកាន់តែប្រសើរ
អ្នកខ្លះមានតែចំណេះដឹងតែមិនឆ្លាតដូចនេះមិនអាចបត់បែនទៅតាមកាលៈទេសៈបានទេ។
ឬកពាៈ ត្រូវមានសុជីវធម៌ ដឹងខុសដឹងត្រូវ និងមានសីលធម៌ក្នុងសង្គម។បើឬកពាមិនល្អទេ ទោះជាសង្ហារប៉ុណ្ណាក៏គេមិនរាប់រកដែរកុំថាឡើយស្រលាញ់នោះ។
រូបសម្បត្តិៈ រូបសម្បត្តិនៅចំណុចនេះសំដៅលើ សុខភាពល្អ មានអនាម័យក្នុងខ្លួន។ ចេះតុបតែងនិងស្លៀកពាក់ អោយស្របទៅតាមទីកន្លែង ពេលវេលានិងកាលៈទេសៈ។ បើស្អាតតែរូប តែមិនចេះសំអាតខ្លួនក៏គ្មានន័យអ្វីដែរ។
ឋានៈតួនាទី និងគុណសម្បត្តិៈ មានឋានៈតួនាទីខ្ពង់ខ្ពស់ក្នុងមុខជំនួញ ឬក្នុងកិច្ចការងារ និងមានស្នាដៃក្នុងសង្គមគឺជាចំណុចទាក់ទាញមួយផងដែរ។
ទ្រព្យសម្បត្តិៈ មានទ្រព្យស្តុកស្តម្ភដែលរកបានដោយសុចរិត។ទ្រព្យសម្បត្តិជាមែកធាងនៃសុភមង្គល អោយតែទ្រព្យនោះ បានដោយស្របច្បាប់ មិនកេងប្រវ័ញ្ចអ្នកដទៃ។
សេចក្តីស្មោះត្រង់ និងគួរអោយស្រលាញ់ៈ ភក្តីភាពរបស់បុរសបានធ្វើអោយបេះដូងរបស់នារីលោតខុសសង្វាក់ដោយ មិនដឹងខ្លួន។នារីមួយចំនួនធំចង់បានសេចក្តីស្មោះ ជាងចង់បានទ្រព្យពីបុរសព្រោះថាបើមានតែទ្រព្យតែដៃគូរបស់ខ្លួនមាននារីផ្សេងទៀតនោះក៏គ្មានន័យអ្វីដែរ។
ដោះស្រាយបញ្ហាដោយសន្តិវិធីៈនារីគ្រប់រូបតែងតែប៉ងប្រាថ្នាចង់បានបុរសដែលសុភាពរាបសាចេះដោះស្រាយបញ្ហាដោយសន្តិវិធីនិងសមហេតុផល។បុរសដែលប្រើអំពើហិង្សាគ្មាននរណាគេបេតីនោះទេ៕
http://news.sabay.com.kh/articles/129372


សុភមង្គលនៃជីវិតគូស្វាមីភរិយា តាមទស្សនៈពុទ្ធសាសនា
គឺស្ថិតនៅលើសេចក្តីសុខនៅក្នុងគ្រួសាររបស់ខ្លួន ដែលហៅថា សុខកាយ សប្បាយចិត្ត ។ សុខកាយ គឺការដែលមិនមានជម្ងឺតម្កាត់ផ្សេងៗ រាងកាយរឹងមាំ អវៈយវៈ ទាំងអស់មានសុខភាពមាំមួន ធើ្វការ ងារបានគ្រប់យ៉ាងទាំងអស់។ សុខកាយម្យ៉ាងទៀតគឺការដែល មានបច្ច័យ៤ គ្រប់គ្រាន់ គឺមានម្ហូបអាហារត្រឹមត្រូវតាមក្បួន អនាម័យ មានសំលៀកបំពាក់ មានផ្ទះសំបែងនិង មានថ្នាំសំរាប់ ព្យាបាលជម្ងឺ។ សេចក្តីសុខខាងកាយនេះ ជាសេចក្តីសុខដែលគេ ស្គាល់គ្រប់គ្នាហើយដែលគ្រួ សារ នីមួយៗ តែង ប្រាថ្នា។ តែសេចក្តីសុខប្រភេទនេះ មិនទាន់គ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការរបស់សុភ មង្គលទេ។ ហេតុបានជា ដូចេ្នះ ព្រោះថា បើគ្រួសារ(ស្វាមីភរិយា) នោះមានបច្ច័យ ៤ គ្រប់គ្រាន់មែនតែអ្នកជា មនុស្សដែល ខ្វះសីលធម៌ ខ្វះ ការកក់ក្តៅក្នុងក្រុមគ្រួសារ ប្តីប្រពន្ធកូនប្រព្រឹត្តតែអំពើអបាយមុខដែលលោក ហៅ ថា ឆ្កួតស្រា ឆ្កួតស្រី ឆ្កួតល្បែង ពាលា... នោះជីវិតស្វាមីភរិយានឹងមិនមានសេចក្តីសុខឡើយ។
អ្នកមានទ្រព្យច្រើន តែជួនកាលអ្នកមិនមានសេចក្តីសុខ ដេកលក់ស្រួលស្មើនឹងជីវិតគូស្វាមីភរិយាខ្លះដែលក្រ ទ្រព្យសម្បត្តិ តែចេះស្រលាញ់គ្នាល្អូកល្អឺន រស់នៅជាមួយគ្នា ក្នុងសុខដុមភាពឡើយ។ ដូច្នេះ សេចក្តីសុខខាង ផ្លូវចិត្តទើបជាសេចក្តីសុខដែលសំរាប់បន្ថែមទៅលើសេចក្តីសុខខាងផ្លូវកាយ ដើម្បីឲ្យសុភមង្គលខាងជីវិតគូស្វាមីភរិយាមានតុល្យភាព។
អត្ថបទ តទៅនេះ គឺជាកម្រងទស្សនៈពុទ្ធសាសនា ដែលបានដកស្រង់យកអន្លើខ្លះពីគម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើខ្លះទៀតពីសៀវភៅ «ជីវិតអពាហ៌ពិពាហ៌» របស់លោកធម្មបណ្ឌិត ហេង មណីចិន្តា និងពីច្បាប់ផ្សេងៗ មករៀបរៀង និងពន្យល់សេចក្តីទុកជាគតិ ណើរលើវិថីជីវិតដែលសែនលំបាក។តម្លៃសីលធម៌ចំពោះស្វាមីភរិយាមានអ្វីខ្លះដែលគួរសិក្សានិងអនុវត្ត?
I.នាទីនិងសីលធម៌ស្វាមីចំពោះភរិយាភរិយា, តាមអត្ថន័យ, គឺស្ត្រីដែលស្វាមីត្រូវចិញ្ចឹម, ត្រូវអនុគ្រោះ។ ការអនុគ្រោះរបស់ស្វាមីចំពោះភរិយា លោក បានចែកធម្មៈ ៥ប្រការ សំរាប់អនុវត្តគឺៈ
១‍. ស្រលាញ់ភរិយាដ៏ស្មោះ ដោយប្រើសំដីទន់ភ្លន់ ផ្អែមល្ហែម ទៅកាន់ភរិយា, ពាក្យសំដីគ្រោតគ្រាត ទៅកាន់ភរិយា។
២.មិនបៀតបៀន,មិនមើលងាយមើលថោកភរិយា។
៣.មិនប្រព្រឹត្តកន្លងចិត្តភរិយា(មិនក្បត់ភរិយា)។
៤.ប្រគល់កិច្ចការសព្វយ៉ាងនៅក្នុងផ្ទះអោយទៅភរិយាកាន់កាប់។
៥.ផ្គត់ផ្គង់សំលៀកបំពាក់គ្រឿងអលង្ការសមគួរដល់ភរិយា។
ស្វាមីក៏ត្រូវយល់ដឹង និងជួយរំលែកសេចក្តីទុក្ខសំបាករបស់ភរិយា ក្នុងឋានៈជាស្រី និងជាភេទទន់ខ្សោយ គឺៈ ទុក្ខខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលមានគភ៌ មិនអាចប្រើឥរិយាបទទាំង៤ (ដេក ដើរ ឈរអង្គុយ)និងប្រកបកិច្ចការបានស្រួល,ទុក្ខនៅពេលឆ្លងទន្លេប្រសូតបុត្រ...។
II.នាទីនិងសីលធម៌ភរិយាចំពោះស្វាមី
.ក)ក្នុងឋានៈជាភរិយាគប្បីយល់ដឹងសីលធម៌៥ប្រការ សំរាប់អនុវត្តចំពោះស្វាមីខ្លួន គឺៈ
១.ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើលរៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយ ស្អាតបាត មានអនាម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាតអោយសំអាតសំអាងជាទើបទេវតារក្សាចំរើនសុខស្រីសួស្តី»។
២.សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួន ឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារកិច្ចចំពោះបុគ្គល ដែលស្វាមីរាប់អានពេលដែលជននោះមកដល់ផ្ទះ។
៣.ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ចាស់ត្រូវជួសជុល ប្រើ,និងត្រូវចេះប្រមាណក្នុងការប្រើទ្រព្យសម្បត្តិ។ ត្រង់នាទី ទី៣ នេះនារីជាភរិយាត្រូវចងចាំពាក្យបុរាណថាៈ«ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ចាស់ទុំបូរាណ បានពោលបញ្ជាក់ អោយនាងអោយអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ (សាមញ្ញ) ទោះមារយាទខ្សោយ ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចំរើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ » ។ « ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា » ។
៤.មិនប្រព្រឹត្តកន្លងចិត្តស្វាមី(មិនក្បត់ចិត្តស្វាមី)។
៥.ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការគ្រប់យ៉ាង ព្រោះខ្លួនមាននាទីជា « មេផ្ទះ, មេកិច្ចការជាធំក្នុងគ្រួសារ» ។
.ខ)របៀបរស់នៅរបស់ស្ត្រី(១)នារីពេលមានស្វាមីគប្បីចងចាំគឺៈ
១)ភ្លើងក្នុងកុំនាំចេញក្រៅ,
២)ភ្លើងក្រៅកុំនាំចូលក្នុង,
៣)ត្រូវអោយបុគ្គលដែលអោយ,
៤)មិនត្រូវអោយដល់បុគ្គលដែលមិនអោយ,
៥)ត្រូវអោយដល់បុគ្គលដែលអោយក្តីមិនអោយក្តី,
៦)ត្រូវអង្គុយដោយស្រួលបួល,
៧)ត្រូវបរិភោគដោយស្រួលបួល,
៨)ត្រូវដេកដោយស្រួលបួល,
៩)ត្រូវបូជាភ្លើងឬបំរើភ្លើង,
១០)ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ។
សេចក្តីពន្យល់ៈ
១)ភ្លើងក្នុងកុំនាំចេញក្រៅ ។ មានន័យថា រឿងរ៉ាវណាដែលសៅហ្មងក្តៅក្រហាយ មិនល្អ អាក្រក់ ដែលជារឿង ផ្ទៃក្នុងរបស់ក្រុមគ្រួសារខ្លួន, មាតាបិតាខ្លួន មិនត្រូវនាំចេញទៅផ្សាយ ដើរប្រាប់គេប្រាប់ឯងដោយហោចទៅសូម្បីតែសាច់ញាតិខ្លួនឡើយ។
២)ភ្លើងក្រៅកុំនាំចូលក្នុង។ មានន័យថា រឿងណាដែលមិនល្អ មិនមានប្រយោជន៌ ជារឿងក្តៅក្រហាយ ហើយ មិនទាក់ទងនឹងសាច់រឿងរបស់ខ្លួនទេ មិនគប្បីនាំចូលមកក្នុងផ្ទះ អោយក្រុមគ្រួសារបានទទួលការក្តៅក្រហាយផង ដែរនោះទេ។ ទោះជារឿង ក្តៅក្រហាយនោះទាក់ទងទៅនឹងកេរ្តិ៎ឈ្មោះ និងផលប្រយោជន៍របស់គ្រួសារ ឬស្វាមី ខ្លួនក្តី ក៏ត្រូវរកឱកាសនិយាយដែរដើម្បីកុំឲ្យក្តៅទាំងរឿងក្តៅទាំងមនុស្សទៀត ។ មានភរិយាខ្លះ ឃើញស្វាមីមកពី ធើ្វ ការហត់នឿយ ឬមានរឿងមុខមិនស្រួលមកដល់ផ្ទះមិនទាន់ទាំងដាក់គូថអង្គុយផង ក៏ស្រាប់តែនាំយករឿង អាក្រក់រឿងក្តៅក្រហាយទៅពិតទូលបញ្ឆេះ ធ្វើឲ្យស្វាមីដែលកំពុងស្រួលៗ នោះ ក្តៅក្រហាយឆេះភ្លាមមួយរំពេច ។ ប្រការនេះនាងជាភរិយាគួរយល់ដឹង ។
៣)ត្រូវអោយបុគ្គលដែលអោយ ។ មានអ្នកមកខ្ចីទ្រព្យបើជឿទុកចិត្តថានឹងសងវិញ សឹមអោយខ្ចី ។
៤)មិនត្រូវអោយដល់បុគ្គលដែលមិនអោយ ។ បើមានអ្នកមកខ្ចីទ្រព្យនោះ មិនគួរទុកចិត្តថាសងវិញទេ មិនត្រូវ អោយខ្ចីទេ ។ បើអោយខ្ចីត្រូវគិតថា របស់នោះទុកដូចជាបោះចោលទៅក្នុងទឹកទន្លេ ។
៥)ត្រូវអោយដល់បុគ្គលដែលអោយក្តី មិនអោយក្តី ។ ត្រូវតែអោយដោយសង្ឃឹមថាសងវិញ ឬមិនសងវិញ ដូច ជាបងប្អូនដែលយើងត្រូវតែជួយដោះទុក្ខធុរៈ មួយទៀតបានដល់ការដាក់ទានដល់ស្មូមយាចករួមទាំងការធ្វើបុណ្យទានដែលត្រូវធ្វើជាប្រពៃណីរបស់យើង។
៦)ត្រូវអង្គុយដោយស្រួលបួល។ ត្រូវអង្គុយដឹងខ្ពស់ដឹងទាប, អង្គុយប្រយ័ត្នប្រយែង មិនច្រងេង ច្រងាងយះដៃយះជើង... ។
៧)ត្រូវបរិភោគដោយស្រួលបួល ។ ត្រូវមានសុជីវធម៌ក្នុងការបរិភោគអាហារ គឺបរិភោគអោយដឹងមុនក្រោយបរិភោគជាមួយអ្នកណាពេលណាគួរបរិភោគ...។
៨)ត្រូវដេកដោយស្រួលបួល ។ គឺការរៀបចំដំណេកអោយបានសមរម្យស្រួលបួលរួមទាំងការត្រៀមវត្ថុចាំបាច់ ខ្លះពេលចូលដេកកុំឲ្យពិបាកងើបដើរឆ្ងាយទៅយក ។ ទំនៀមខ្មែរពីដើម មុនដេកភរិយាត្រូវមូរបារី អប់ទឹកផ្តិលដាក់ ចុងជើង ។ ក្នុងរឿងសិរី ៣ ប្រការ របស់ធម្មបាលមាណព ដែលដោះប្រស្នាជាមួយកបិលមហាព្រហ្ម បាន អធិប្បាយថាៈ ពេលព្រឹកសិរីនៅមុខ ដូច្នេះត្រូវលុបមុខ, ពេលថ្ងៃសិរីនៅទ្រូង ត្រូវលាបស្រឡាបដើមទ្រូង, ពេលល្ងាចសិរីនៅជើង ត្រូវលាង ជើងមុនពេលចូលដេក ។ម្យ៉ាងទៀតៈ
= មិនត្រូវកន្លងជើងប្តី ឬខ្លួនប្តី ព្រោះខ្មែរប្រកាន់ថា ប្រុសៗមានគ្រូបាធ្យាយកំណើតកាន់ ឬបើប្តីជាអ្នករៀនមន្តអាគមក៏នឹងសាបអស់។
= ត្រូវដេកនៅខាងឆ្វេងស្វាមី ឯក្បាលដំណេក គួរដាក់នៅទិសខាងត្បូង ព្រោះ «ត្បូង»ប្រែថាក្បាល ។
= គួរមើលឲ្យបានច្បាស់ពេលដេក មិនត្រូវបែរជើងទៅរកស្វាមី មាតាបិតា ឬព្រះពុទ្ធរូបទេ ព្រោះដូចជាយើងយកជើងទៅធាក់លោកអញ្ចឹង។
= ត្រូវដេកប្រយ័ត្នប្រយែង ក្រែងលេចកេរ្តិ៍ខ្មាស់ ឬពេលងើបពីដេករបូតសំពត់ជាដើម ។ ខ្មែរមានទំនៀមថា « ប្រពន្ធត្រូវ ដេកក្រោយប្តី និងភ្ញាក់មុនប្តី » ព្រោះលោកយល់ថា ប្តីធ្វើការនឿយហត់ពីថ្ងៃ ហើយឯប្រពន្ធនៅផ្ទះ ដូច្នេះត្រូវមើលខុសត្រូវ រៀបចំទុកដាក់ចានក្បានឲ្យហើយ, មើលទ្វារបង្អួចក្រែងបិទមិនជិត, មើលភ្លើងក្រែងរាល ឆេះ ។ល។ លុះភ្ញាក់ត្រូវភ្ញាក់មុន ព្រោះម្យ៉ាង ដើម្បីកុំឲ្យឃើញសភាពមិនរៀបរយរបស់សំពត់ខោអាវពេលដេក និងរៀបចំអាហារពេលព្រឹកសំរាប់ស្វាមីផង ព្រមទាំងបោសច្រាសផ្ទះសំបែងឲ្យបានស្អាតបាតស្រេចបាច់ ហើយ ម្យ៉ាងទៀត ក៏មិនគប្បីដេកកណ្តាលវាលដែរត្រូវមានអ្វីបិទបាំងឬជាទីកំបាំងភ្នែកអ្នកផង។
៩)ត្រូវបូជាភ្លើង ឬបំរើភ្លើង។ក្នុងទីនេះបានដល់ស្វាមីដែលភរិយាត្រូវគោរពបំរើ ប្រណិប័តន៌ ថ្នាក់ថ្នមរួមទាំងការ បំពេញសេចក្តីត្រូវការខាងភេទផងដែរ ។ ភ្លើងនេះបើយើងបូជា ឬបំ់រើមិនល្អ វានឹងអាចរលាកឬឆេះដល់នាងជាភរិយាពិតប្រាកដ។
១០)ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ។ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ខ្លួនក្តី របស់ស្វាមីក្តី ដែលយើងនៅជាមួយ, និងមួយទៀត បានដល់គ្រឿងសក្ការបូជាក្នុងផ្ទះដែលយើងជឿគោរពបូជា ។ ការបំរើមាតាបិតា ការគោរព ប្រណិប័តន៍លោក ថ្វាយបង្គំលោក រមែងបាននូវអានិសង្សនិងសេចក្តីសុខជាពន់ប្រមាណ ព្រោះព្រះសម្មាសម្ពុទ្ធលោកបានមានពុទ្ធដីកាថាៈ មាតាបិតាជាព្រះព្រហ្មរបស់កូនផង ជាទេវតាដើមផង ជាគ្រូផង និងជាអហុនេយ្យបុគ្គល របស់កូនផង កូនណាគោរពបូជា បុណ្យរមែងកើតដល់កូនប្រុសស្រីនោះមិនដាច់ ។
ក្រៅពីឱវាទទាំង១០ នេះនៅមានឱវាទផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងជាពាក្យទូន្មានចំពោះស្ត្រីដែលនឹង ត្រូវមានស្វាមី ។ ជាពិសេស នៅក្នុងរឿងវិធូរបណ្ឌិតជាតក នៅពេលដែលនាងវិមលា ដែលជាមហេសីស្តេចនាគ ផ្តាំ ដល់បុត្រី គឺនាងឥរន្ទវតី មុននឹងធ្វើដំណើរទៅជាមួយស្វាមីគឺបុណ្ណកយក្ស ។ អ្នកប្រាជ្ញបណ្ឌិតយើងបានរៀបរៀង តែងពាក្យកាព្យឡើង ឈ្មោះថា «ច្បាប់ស្រី» មានលំនាំជាបទភុជង្គលីលាដែលខ្មែរយើងនិយមអោយកូនស្រីទន្ទេញណាស់។
ដំណើរ រួមរស់នៃស្វាមីភរិយា មិនមែនសំរាប់តែសេចក្តីសុខស្រួល ទាំងផ្លួវកាយទាំងផ្លូវចិត្តនៅក្នុងផ្ទះមួយជាមួយ គ្នាប៉ុណ្ណោះទេ។ គូស្វាមីភរិយា ត្រូវចេះឆ្លៀតទាញយកប្រយោជន៍អំពីភាពស្និទ្ធ ស្នាលនៃការរួមរស់ជាមួយគ្នានេះ ជួយ ណែនាំ រំលឹកដាស់តឿនគ្នាឲ្យបណ្តុះចិត្តគំនិតមានជំនឿក្នុងព្រះសាសនា, ឲ្យចេះប្រយ័ត្ន មិនបណ្តោយឲ្យ ធ្លាក់លង់ទៅក្នុងអបាយមុខណាមួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការសេពគប់រកមនុស្សអាក្រក់ជាមិត្ត ជាដើមដែល ជាហេតុ នាំឲ្យវិនាសទាំងទ្រព្យ ទាំងខ្លួនប្រាណ។មានស្វាមីភរិយាចំណាស់មួយគូ ដែលជាប់ឈ្មោះថាជាស្វាមីភរិយាឧត្តមបានទៅថ្វាយ បង្គំព្រះពុទ្ធ ហើយទូលសួរ ថាៈ បពិត្រពះអង្គដ៏ចំរើន យើងខ្ញុំព្រះករុណាបានគ្នាជាប្តីប្រពន្ធ ក្រោយពេលដែលបានស្គាល់គ្នាតាំងពីនៅក្មេងៗ ដូចគ្នា ហើយយើងខ្ញុំស្គាល់តែសេចក្តីសុខពុំដែលមានរឿងហេតុមោះហ្មងអ្វីនឹងគ្នាម្តងណាទេ។ សូមព្រះអង្គមេត្តា ពន្យល់ប្រាប់យើងខ្ញុំផង ថាតើយើងខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអាចនឹងបានជួបគ្នាទៀតនៅជាតិក្រោយ។
ព្រះពុទ្ធទ្រង់ត្រាស់តបប្រកបដោយគតិបណ្ឌិតថាៈ បើអ្នកទាំងពីរមានជំនឿសាសនាដូចគ្នាបេះបិទ (សមសទ្ធា), បើអ្នកទាំងពីរទទួលយកសេចក្តីទូន្មានព្រះសាសនាតាមរបៀបដូចគ្នាបេះបិទ (សមសីលា), បើអ្នកទាំងពីរសាង កុសលទានដូចគ្នា (សមចាគា), បើអ្នកទាំងពីរមានការសិក្សាអប់រំ និងវៃឆ្លាតប្រហាក់ប្រហែលគ្នា (សមបញ្ញា)... ទៅជាតិក្រោយទៀត អ្នកទាំងពីរនឹងបានប្រកបដោយចិត្តដូចគ្នាទៀតពោលគឺនឹងអាចជួបគ្នាគ្រប់ៗជាតិជាមិនខាន។ ដកស្រង់រៀបរៀង និងនិពន្ធដោយលោក
ឱមខែម(១) ឱវាទ១០យ៉ាងរបស់ធនញ្ជ័យសេដ្ឋី ដែលផ្តាំចំពោះនាងវិសាខា នៅពេលដែលធ្វើដំណើរទៅនៅខាងស្វាមីនាង, ជាឱវាទ ទាក់ទងទៅនឹងចរិយារបស់ភរិយា, សូមនាំមកចុះជាគតិជូនព្រោះជារបស់មានសារៈសំខាន់ ហើយក៏ជាទីនិយមបំផុតនៃវប្បធម៌ និងអរិយធម៌ខ្មែរ។
៣៤-យុទ្ធសា្រស្ត៧យ៉ាងដើម្បីសុភមង្គលជីវិតអាពាហ៍ពិពាហ៍
មានគូស្វាមីភរិយាយ៉ាងច្រើនដែលបានរួមរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលដោយមិនមានការបែកបាក់ប្រេះឆានិងគ្នា។ ទន្ទឹមនឹងនេះក៏មានគ្រួសារមួយចំនួនដែលមិនមានសុភមង្គលជីវិតរីករាយហើយបែរជាមានការបែកបាក់ជម្លោះនៅក្នុង គ្រួសារទៅវិញ។
ជាការពិតវាអាចទាមទារឲ្យមាន ទម្លាប់ល្អៗមួយចំនួនដែលធ្វើឲ្យពួកគេរក្សាស្នេហារបស់ពួកគេឲ្យនៅរស់រានមានជីវិតនឹងបន្តភាពរស់រវើកដើម្បី សុភមង្គលអាពាហ៍ពិពាហ៍របស់ពួកគេឲ្យនៅស្ថិតស្ថេរជាអមតៈ។ មនុស្សមួយចំនួនតែងមានបញ្ហាជាច្រើនពេលនៅជិតគ្នា ហើយដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកប្រកបដោយសុភមង្គល គឺត្រូវការឲ្យអ្នកមានជំនាញក្នុងការបង្កើតភាពរលូនក្នុងការទំនាក់ ទំនងជាមួយគូស្វាមីភរិយា។ តាមសិក្សាស្រាវជ្រាវអំពីស្នេហានេះ សូមធ្វើការណែនាំនូវយុទ្ធសាស្រ្ត ៧យ៉ាងដើម្បីសុភមង្គលជីវិតអាពាហ៍ពិពាហ៍មកចែកជួនជាប្រយោជន៍ដូចខាងក្រោមនេះ។
រូបមន្តសម្រាប់សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍មិនមែនជារឿងសំងាត់ដ៏អាថ៌កំបាំងនោះទេការពិតវាជារឿងដែលអ្នកបានធ្វើនៅពេលដែលអ្នកចាប់ផ្ដើមស្រឡាញ់គ្នាដំបូង។ ប្ដីប្រពន្ធដែលចង់បានអាពាហ៍ពិពាហ៍ដ៏ពេញចិត្តពេញថ្លើមមួយពេលខ្លះអ្នកបានស្វែងរកវិធីនានា ដើម្បីរក្សាសេចក្ដីស្នេហារបស់អ្នកឲ្យមានភាពរឹងមាំ។ យុទ្ធសាស្រ្ត៧យ៉ាងខាង ក្រោមនេះនឹងក្លាយជាផ្លូវតម្រង់ទិសដល់អ្នកដើម្បីបង្កើតឱកាសរបស់អ្នកនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍មានសេចក្ដីសុខសុភមង្គលៈ
១.ការគិតគូបញ្ហាផ្ទាល់ខ្លួនដោយខ្លួនឯង ពេលអ្នកស្ថិតក្នុងជីវិតអាពាហ៍ពិពាហ៍ៈប្រតិកម្មភាគច្រើនដែលអ្នកបានបង្ហាញចំពោះការប្រព្រឹត្តរបស់ដៃគូអ្នក។ ប្រសិនបើដំបៅក្នុងដួងចិត្តរបស់អ្នកត្រូវបានគេធ្វើឲ្យឈឺផ្សារឡើងវិញ ហើយពេលដែលដៃគូរបស់អ្នកធ្វើអ្វីមួយដោយគ្មានចេតនាប៉ះពាល់ដល់អារម្មណ៏របស់អ្នកនោះអ្នក នឹងជួបនូវប្រតិកម្មដ៏តានតឹងមួយការប្រឹក្សាជាលក្ខណៈបុគ្គលអាច នឹងជួយឲ្យអ្នកដឹងខ្លួនជានិច្ចនូវអ្វីដែលនៅពីក្រោយប្រតិ កម្មតានតឹងទាំងនោះហើយបញ្ចៀសបានកំហឹងដែលដាក់បញ្ហាផ្សេងៗនៅក្នុង ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។
២.ជៀសវាងការស្ដីបន្ទោសដៃគូរបស់ខ្លួនចំពោះបញ្ហានានាក្នុងអាពាហ៍ពិពាហ៍ៈការស្ដីបន្ទោសមានតែបណ្ដាលឲ្យដៃគូរបស់ខ្លួន មានការខឹងច្រឡោតនឹងធ្វើការការពារខ្លួនចំពោះបញ្ហារបស់អ្នក ។ពេលអ្នកផ្ដោតការស្ដីបន្ទោសដាក់ដៃគូរបស់អ្នក នូវអ្វីដែលបានកើតឡើងនោះអ្នកកំពុងតែបណ្ដុះគ្រប់ពួជនៃភាពជួរចត់ដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកឈឺចាប់ឡើង។អាពាហ៍ពិពាហ៍មួយត្រូវបានផ្សំផ្គុំឡើងដោយមនុស្សពីរនាក់ដូច្នេះអ្នកទាំងពីរនាក់ត្រូវមានការចូលរួមចំណែកដល់គុណភាពនៃទំនាក់ទំនងនោះហើយត្រូវចេះចែករំលែកទំនូលខុសត្រូវស្មើៗគ្នា ចំពោះបញ្ហាដែលបានកើតឡើង។
៣.យល់ពីអារម្មណ៍អ្នកដទៃហើយប្រដូចខ្លួនឯងទៅក្នុងស្ថានការណ៍របស់ដៃគូខ្លួនៈចូរព្យាយាម យល់ឲ្យពិតប្រាកដចំពោះអារម្មណ៍របស់ដៃគូអ្នក ពេលដែលអ្នកមិនចុះសម្រុង និងគ្នាឬពេលដៃគូរបស់អ្នកធ្វើអ្វីមួយ ដែលអ្នកមិនអាចយល់ពីអារម្មណ៍គេបាន។ ចូរឲ្យដៃគូអ្នកនិយាយ ប្រាប់អ្នកអំពីអារម្មណ៍របស់ពួកគេហើយចូរអ្នកស្ដាប់ដោយការគោរពនឹងសួរបញ្ជាក់ឲ្យនូវចំណុចនិមួយៗដែលអ្នក មិនយល់។ អ្នកត្រូវរៀនចេះអភិវឌ្ឍខ្លួនឯងនូវអារម្មណ៍ចង់ដឹងពីអ្នកដទៃ ហើយបង្កើតបរិយាកាស សុវត្ថិភាពផ្នែកផ្លូវចិត្តមួយសម្រាប់ការពិភាក្សាជាមួយប្ដីឬ ប្រពន្ធរបស់អ្នក។
៤.ស្វែងរកវិធីដើម្បីធ្វើឲ្យជីវិតដៃគូរបស់អ្នក មានភាពងាយស្រូល នឹងបង្ហាញពីសេចក្ដីស្នេហារបស់អ្នកចំពោះគេៈចូរអ្នកស្វែងរកឱកាសនានាដើម្បីឲ្យប្ដីឬប្រពន្ធអ្នកមានការសម្រាកបន្ធូរអារម្មណ៍នឹងបង្ហាញពីភាពព្រួយបារម្មណ៍របស់អ្នកចំពោះដៃគូ
៥.សម្ដែងនូវការពេញចិត្តឲ្យបានញឹកញាប់ ហើយនិយាយពាក្យថាអរគុណឲ្យក្លាយទៅជាទម្លាប់មួយៈពេលដែលរៀបការអស់រយៈពេលជាច្រើនឆ្នាំមក ប្ដីប្រពន្ធច្រើនតែងមើលរំលងគ្នាទៅវិញទៅមកហើយព្រងើយកន្តើយនូវការសម្ដែងភាពពេញចិត្ត ឬនិយាយពាក្យថាអរគុណដាក់គ្នាទៅវិញទៅមក។ចូរឲ្យប្ដីឬប្រពន្ធ អ្នកដឹងថាពួកគេមានន័យច្រើនប៉ុណ្ណាចំពោះអ្នកដោយផ្ដល់ការបំពេញ បន្ថែមនិងការកោតសរសើរជាចំហរហើយសម្ដែងនូវ ការដឹងគុណចំពោះអ្វីៗទាំងអស់ដែលដៃគូអ្នកបានធ្វើដល់ជីវិតរបស់ អ្នកនិងអាពាហ៍ពិពាហ៍ទាំងមូល។
៦.ធ្វើការអភ័យទោសភ្លាមៗ និងចេញពីដួងចិត្តដោយទទូលខុសត្រូវនូវ កំហុសរបស់អ្នកទៅលើអ្វីៗ ដែលបានកើតឡើងពេលខ្លះវាពិបាកណាស់ដែលត្រូវនិយាយថាខ្ញុំសុំទោស ការយល់ខុសអាចកើតឡើងបានយ៉ាងងាយស្រូល វាជាសញ្ញាមួយនៃភាពចាស់ទុំរបស់អ្នក ពេលដែលអ្នកបាននិយាយពាក្យថាខ្ញុំសុំទោសចំពោះកំហុសរបស់ខ្ញុំដែលបានកើតឡើងរវាងអ្នកទាំងពីរ។
៧.មានចំណង់ចំណូលចិត្តទម្លាប់ នឹងសកម្មភាពផ្សេងៗនៅក្នុងជីវិត ដែលជួយដល់អ្នកប្រសិនបើមានទំនាស់ ជាមួយដៃគូរបស់អ្នកវាជាការសំខាន់ណាស់ ដែលអ្នកគួរតែមានសកម្មភាពកម្សាន្តជាចំណង់ចំណូលចិត្តផ្ទាល់របស់អ្នកដែលវាអាចជួយឲ្យអ្នកមានតុល្យភាព និងជួយលើកស្ទួយអ្នកប្រសិនបើមានរឿងរ៉ាវមិនសប្បាយចិត្តនូវរឿងរ៉ាវមួយចំនួន ដែលបានកើតឡើងនូវក្នុងជីវិតរបស់អ្នក។ ជាងនេះទៅទៀត ចូរអ្នកស្វែងរកសកម្មភាពកម្សាន្តនានាដែលជាការសប្បាយសម្រាប់អ្នក និងដៃគូរបស់អ្នកដែលអ្នកត្រូវធ្វើជាមួយគ្នាការសើចសប្បាយជាមួយ គ្នាគឺជាការអភិវឌ្ឍទំនាក់ទំនងដ៏ស្និតស្នាល។
ដើម្បីសុភមង្គលជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នក ទទូលបាននូវភាពជោគជ័យកត្តាដែល សំខាន់បំផុតគឺគូស្វាមីភរិយាត្រូវចេះយោគយល់ នឹងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចេះយល់ទុក្ខធុរៈនៅពេលមានបញ្ហាអ្វីមួយកើតឡើងកុំបង្កបញ្ហាតូចឲ្យទៅជាធំដូចសុភាសិតខ្មែរ មួយឃ្លាបានលើកឡើងថាភ្លើងក្រៅកុំនាំចូលក្នុង ឬឯភ្លើងក្នុងកុំនាំចេញក្រៅ ។
http://successguide.biz/article.php?article_id=61
សិក្សាស្រាវជ្រាវដោយ សំម៍ ចន្ទន៍ ០១២​៤៤១៣០១/០៩៣៣៥៣៣៤៤

ไม่มีความคิดเห็น:

แสดงความคิดเห็น

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.