នៅប្រទេសកម្ពុជា ជម្ងឺធ្លាក់ទឹកចិត្ដ ជាជម្ងឺដែលកើតមានច្រើន និងគ្រប់វ័យផងដែរ។ បើតាមប្រសាសន៍របស់លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេសវិកលវិទ្យា បានឱ្យដឹងថាក្នុងចំណោមអ្នកជម្ងឺ១០០នាក់ មានអ្នកជម្ងឺប្រមាណជា៣៥% ដែលមានជម្ងឺធ្លាក់ទឹកចិត្ដនេះ។
ហេតុអ្វីបានជាមានជម្ងឺធ្លាក់ទឹកចិត្ដ?
មានមូលហេតុជាច្រើន ដែលនាំឱ្យមានជម្ងឺធ្លាក់ទឹកចិត្ដ ដូចជាការបាត់បង់ទ្រព្យសម្បត្ដិ កិត្ដិយស មនុស្សដែលយើងស្រឡាញ់ ផ្ទះសម្បែង ការបរាជ័យជាដើម។ អ្វីៗដែលយើងធ្លាប់មាន ត្រូវបាត់បង់វាទៅវិញ ធ្វើឱ្យយើងមានការសោកស្ដាយជាខ្លាំង ធ្វើឱ្យយើងឈឺចិត្ដ ឬតូចចិត្ដ ឈឺចាប់ និងទុក្ខសោក។ ករណីផ្សេងទៀត គឺដោយសារការប្រើថ្នាំមួយចំនួន ដូចជាពពួកថ្នាំគ័រទីកូអ៊ីត ដិចសាមេតាសូន ដិចតង់ស៊ីល ជាដើម។ កាលណាយើងប្រើច្រើន វាធ្វើឱ្យយើងទៅជាទន់ដៃ ទន់ជើងរហូតក្លាយជាជម្ងឺធ្លាក់ទឹកចិត្ដ។
ជម្ងឺធ្លាក់ទឹកចិត្ដនេះ កើតមានលើស្ដ្រីច្រើនជាងបុរស។ ដោយសារជាទូទៅ មនុស្សប្រុសត្រូវបានចាត់ទុកជាមនុស្សខ្លាំង ហើយជា មនុស្សមានសិទ្ធិច្រើនជាងមនុស្សស្រី។ នៅពេលដែលមានបញ្ហាលំបាក ប្រុសៗអាចចេញទៅខាងក្រៅនៅពេលល្ងាច ឬថ្ងៃឈប់សម្រាក ដើម្បី ជួបជុំជាមួយមិត្ដភក្ដិ និយាយពីនេះពីនោះ ផ្ដោះប្ដូរយោបល់គ្នាទៅវិញទៅមក អាចជួយលើកទឹកចិត្ដ ហើយសម្រួលបញ្ហាដែលគាត់ជួប ប្រទះ ឱ្យអាចធូរស្រាល ឬរកដំណោះស្រាយបាន។ ចំណែកមនុស្សស្រីនៅក្នុងសង្គមខ្មែរយើង ភាគច្រើនមិនបានចេញទៅណាទេ គឺគិតតែពីនៅក្នុង ផ្ទះ។ ជាឧទាហរណ៍ ប្រសិនបើស្វាមីមានរឿងខឹងអ្វីមួយ ក៏ត្រូវនៅស្ងៀម។ ដូច្នេះស្ដ្រីហាក់ដូចជា មានតួនាទីប្រមូលផ្ដុំនូវភាពតានតឹងច្រើន ជាងបុរស ហើយមិនអាចនិយាយប្រាប់អ្នកណាទេ ព្រោះខ្លួនជាស្រី។ ពិសេសស្ដ្រីមានតួនាទី ជាអ្នកដោះស្រាយបញ្ហាទំនាស់ដោយផ្ទាល់នៅក្នុង ក្រុមគ្រួសារ តាំងពីបងប្អូនកូនចៅឪពុកម្ដាយ។
អ្នកមានជម្ងឺធ្លាក់ទឹកចិត្ដមានអាការបែបណា?
ជម្ងឺធ្លាក់ទឹកចិត្ដមាន ៣កម្រិត គឺកម្រិតល្មម កម្រិតមធ្យម និងកម្រិតធ្ងន់ធ្ងរ។
-កម្រិតល្មម (កម្រិតស្រាល) ៖ អ្នកជម្ងឺគ្រាន់តែមានចិត្ដស្រងូតស្រងាត់ មិនសូវនិយាយស្ដី ពិសារបាយមិនបានច្រើន គេងមិន លក់ អារម្មណ៍មិនមូល ឈឺក្បាល ភ្លេចមុខភ្លេចក្រោយ។ ជួនកាលខឹងខ្លួនឯង អស់សងឹ្ឃម តូចចិត្ដ អារម្មណ៍រវើរវាយ គិតច្រើន រហូតមិនចង់ ជួបគេឯងចង់តែទៅណាឱ្យបាត់។
-កម្រិតមធ្យម ៖ គឺធ្វើទុក្ខកាន់តែខ្លាំង គេងមិនលក់កាន់តែខ្លាំង ស្រកទម្ងន់ និងមានអារម្មណ៍ឆេវឆាវ។
-កម្រិតធ្ងន់ធ្ងរ ៖ ភ្លេចភ្លាំងកាន់តែខ្លាំង បាយមិនបាន ស្គមខ្លាំងធ្វើអ្វីមិនកើត។ អ្នកជម្ងឺចាប់ផ្ដើមមានអាការចង់សម្លាប់ខ្លួនឯង ជួន កាលទៀត មិនចង់សម្លាប់ខ្លួនឯងបែរជាចង់សម្លាប់អ្នកដ៏ទៃ។
ចំពោះអ្នកដែលប៉ងសម្លាប់ខ្លួនឯង នៅពេលត្រូវបានគេជួយឱ្យរួចផុតអំពីការស្លាប់ហើយ ត្រូវយកគេទៅព្យាបាលផ្នែកជម្ងឺផ្លូវចិត្ដ្ដឱ្យ ថយចុះ បើមិនដូច្នោះទេ អ្នកនោះនឹងប៉ងសម្លាប់ខ្លួនទៀត។ ផលវិបាកនៃជម្ងឺធ្លាក់ទឹកចិត្ដ គឺអាចបណ្ដាលឱ្យបាត់បង់ជីវិត ឬក្លាយទៅជាមនុស្ស ពិការផ្លូវចិត្ដ។
វិធីបង្ការ និងទប់ស្កាត់ជម្ងឺធ្លាក់ទឹកចិត្ដ
កាលណាយើងជួបបញ្ហាខកចិត្ដ ការបាត់បង់ក្ដី ការបរាជ័យក្ដី យើងមិនត្រូវនៅស្ងៀមទេ។ ត្រូវរកអ្នកជួយផ្ដល់ប្រឹក្សា ជួយលើក ទឹកចិត្ដ និងជួយដោះស្រាយឱ្យបានត្រឹមត្រូវ ដែលនាំឱ្យការពិចារណារបស់យើងអាចត្រឹមត្រូវ ហើយយើងធ្វើការមិនជួបការបរាជ័យ។ មិន ត្រូវយល់ថា ខ្លួនឯងជាមនុស្សអភ័ព្វ ជាមនុស្សសំណាងអាក្រក់ជាងគេទេ តែត្រូវគិតថា មានគេលំបាកជាងយើងទៅទៀត។ នៅក្នុងសង្គមខ្មែរ យើង នៅពេលមានឪពុកម្ដាយស្លាប់ អាចារ្យ ឬមនុស្សចាស់តែងមកណែនាំពន្យល់ថា កុំឱ្យកើតទុក្ខពេក គាត់សា្លប់ទៅគាត់បានសុខហើយ។ តាមពុទ្ធឱវាទបានលើកឡើងថា “ កើតចាស់ឈឺស្លាប់”។ ដូច្នេះបើមានបងប្អូន ឬឪពុកម្ដាយស្លាប់ កុំឱ្យមានការស្ដាយស្រណោះពេក ព្រោះវា ជារឿងធម្មតា។ យើងមិនត្រូវឱ្យការពិបាកចិត្ដគ្របដណ្ដប់មកលើយើងពេកទេ ត្រូវចេះពង្រឹងជំហរថា វាជារឿងធម្មតា។ ប្រសិនបើយើងចេះ តែកើតទុក្ខរាប់ឆ្នាំ ធ្វើឱ្យយើងមានជម្ងឺធ្លាក់ទឹកចិត្ដ មានតែការអប់រំ និងការឱ្យយោបល់ ទើបអាចជួយបានខ្លះ។
ជម្ងឺនេះ សំខាន់គឺយើង ត្រូវស្គាល់រោគសញ្ញារបស់វា។ បើយើងដឹងថាមានជម្ងឺធ្លាក់ទឹកចិត្ដហើយ យើងត្រូវព្យាយាមនៅជួបជុំក្នុង រង្វង់គ្រួសារ ហើយនិយាយប្រាប់គេ មិនត្រូវអៀនខ្មាសទេ។ បើយើងមិនហ៊ាននិយាយប្រាប់គេ វានាំឱ្យអាការជម្ងឺកាន់តែធ្ងន់ធ្ងរ នាំឱ្យមានការ លំបាក និងគ្រោះថ្នាក់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ លើសពីនេះ បើក្នុងករណីណាដែលជួបប្រទះនូវទុក្ខសោក ការខកចិត្ដ ការព្រាត់ប្រាស់ ត្រូវនិយាយជាមួយចាស់ទុំ ឬជាមួយនរណាម្នាក់ដែលយើងគោរព ឱ្យគេជួយឱ្យយោបល់។ ប្រសិនបើគាត់ដោះស្រាយមិនបានទៀត យើងត្រូវ ឱ្យគ្រូពេទ្យជួយដោះស្រាយឱ្យ ព្រោះគ្រូពេទ្យខាងវិកលវិទ្យា គាត់មានជំនាញខាងចិត្ដសាស្ដ្រ គេយល់ពីជម្រៅចិត្ដរបស់យើង។ យើងម្នាក់ៗក៏ ត្រូវស្វែងយល់ពីអ្នកដ៏ទៃដែរ។ បើឃើញគេប្ដូរអកប្បកិរិយា កុំអាលចាប់កំហុសគេថា ជាការខុសឆ្គងឱ្យសោះ ត្រូវស្វែងយល់ឱ្យដឹងថា វាជា ជម្ងឺ ឬជាការប្ដូរឥរិយាបទរបស់មនុស្សម្នាក់ៗ ដែលគេចង់ធ្វើ ឬកាច់រាង។ ប្រសិនបើយើងចេះតែចោទប្រកាន់គេ នុះនាំឱ្យគេកាន់តែមាន អាការធ្ងន់ធ្ងរឡើង។ តែបើយើងដឹងថា វាបណ្ដាលមកពីជម្ងឺផ្លូវចិត្ដ យើងគួរតែអនុគ្រោះមេត្ដាករុណា ហើយយើងជួយលើកទឹកចិត្ដគ្នា ទើប អាចបន្ថយការកើតជម្ងឺធ្លាក់ទឹកចិត្ដបាន។
និយាយរួមដើម្បីបង្ការ និងជួយកាត់បន្ថយជម្ងឺផ្លូវចិត្ដ យើងគួរជួយគ្នាទៅវិញទៅមក គោរពសិទ្ធិគ្នា ហើយស្មោះត្រង់ជាមួយគ្នា មិនកេងប្រវ័ញ្ច។ បើគិតតាមធម៌ព្រះ ក៏អាចជួយកាត់បន្ថយវិបត្ដិដែលនាំឱ្យកើតជម្ងឺធ្លាក់ទឹកចិត្ដ គឺមេត្ដា ករុណា រួចហើយយើងជួយឈឺឆ្អាល អាណិតអាសូរ ពេលនោះអ្នកជម្ងឺនឹងមានក្ដីសង្ឃឹម ហើយសប្បាយចិត្ដឡើងវិញ។
8.3.55
ការថែទាំសុខភាពផ្លូវចិត្ដដោយខ្លួនឯង
មនុស្សម្នាក់ដែលមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ដ អាចមានសមត្ថភាពគិតគូរដោះស្រាយបញ្ហានានាក្នុងជីវិតរស់នៅបានយ៉ាងល្អ និងអាចធ្វើទំនាក់ទំនងប្រកបដោយភាពរីករាយជាមួយអ្នកដទៃ។ នៅពេលដែលមានសុខភាពផ្លូវចិត្ដល្អ ប្រសើរហើយនោះ នឹងអាចប្រឈមមុខទប់ទល់យ៉ាងក្លាហាននឹងការបៀតបៀននៃជម្ងឺផ្លូវចិត្ដ។ ជម្ងឺផ្លូវចិត្ដអាចកើតមានបាន ដោយសារតែមូលហេតុដ៏ចម្បងនៃផ្នែកសុខភាពផ្លូវចិត្ដ។ ដូចនេះលោកអ្នកគប្បីស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីការថែទាំសុខភាពផ្លូវចិត្ដ។
លោកវេជ្ជបណ្ឌិត ពៅ ប៊ុនធឿន អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានធ្វើការបកស្រាយ ពីការថែទាំនេះជូនប្រិយមិត្ដទាំងអស់ តាមរយៈបទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅជាសុខភាពផ្លូវចិត្ដ?
សុខភាពផ្លូវចិត្ដគឺជាសមត្ថភាពនៃការរក្សាបាននូវភាពទំនាក់ទំនងល្អជាមួយអ្នកដទៃ ហើយជាការសម្របសម្រួលខ្លួនបានល្អ ក្នុងការចូលរួមសកម្មភាពនានា និងសមត្ថភាពក្នុងការធ្វើសម្បទាន។ សុខភាពផ្លូវចិត្ដគឺទាមទារសំខាន់បំផុតក្នុងការថែទាំពីខ្លួនឯងផ្ទាល់។ បើសុខភាពផ្លូវចិត្ដមានបញ្ហា គឺពេលនោះហើយដែលលោកអ្នកម្នាក់ៗត្រូវស្វែងរកការបង្ការនិងព្យាបាលឱ្យបានទាន់ពេលវេលា។
ការថែទាំសុខភាពផ្លូវចិត្ដដោយខ្លួនឯង
- រាល់ការគិតពិចារណាចំពោះរឿងអ្វីមួយ ត្រូវចេះធ្វើគំនិតជាវិជ្ជមាន ដោយមិនត្រូវគិតតែគំនិតអវិជ្ជមានច្រើនពេកនោះទេ។ ធ្វើចិត្ដគំនិតឱ្យទូលាយ និងត្រូវចេះបើកចិត្ដទទួលយកគំនិតពិចារណាដែលត្រឹមត្រូវពីអ្នកដទៃ។
- រក្សាឱ្យបាននូវតុល្យភាពក្នុងការបំពេញការងារ និងការចំណាយពេលវេលាសម្រាប់សម្រាកលំហែកម្សាន្ដ។ ត្រូវចេះបែង ចែកពេលវេលាសម្រាប់ការដើរលំហែសម្រាកខួរក្បាល ដោយមិនត្រូវគិតគូរតែរឿងធ្វើការមួយមុខនោះទេ។ ការសម្រាកខួរក្បាល ក៏ជាការជួយសម្រួលចំពោះសុខភាពផ្លូវចិត្ដផងដែរ។
- បង្កើតទំនាក់ទំនងល្អជាមួយនឹងមិត្ដភក្ដិ ក្រុមគ្រួសារ និងអ្នកដែលនៅជុំវិញខ្លួន។ ឆាកជីវិតពោរពេញដោយភាព ស្រស់ស្រាយ ទំនាក់ទំនងល្អ បង្កើតភាពស្និទ្ធស្នាល បង្កើនភាពសប្បាយរីករាយ ទាំងនេះជាកត្ដានៃការថែទាំសុខភាពផ្លូវចិត្ដ ហើយ អាចបញ្ចៀសបានពីបញ្ហាទាំងឡាយដែលនាំឱ្យកើតមានជាជម្ងឺផ្លូវចិត្ដ។
- ថែរក្សាសុខភាពរាងកាយឱ្យបានល្អ ដោយត្រូវមានអនាម័យល្អក្នុងការហូបចុក ចៀសវាងការឆ្លងជម្ងឺផ្សេងៗ លេង កីឡាឱ្យបានគ្រប់គ្រាន់ និងចូលទទួលទានដំណេកឱ្យបានទៀងទាត់ពេលវេលា និងឱ្យបានគ្រប់គ្រាន់។
- ចេះចែករំលែកនូវទុកកង្វល់ ឬបញ្ហាផ្សេងៗ ដែលខ្លួនពិបាកចិត្ដប្រាប់ទៅអ្នកដទៃដែលជាមនុស្សដែលទុកចិត្ដ និង ជឿជាក់បំផុត ដើម្បីឱ្យរឿងរ៉ាវដែលបានកើតឡើងនៅក្នុងចិត្ដមានសភាពធូរស្រាលឡើងវិញ។
ដំបូន្មានអ្នកជំនាញ
ការថែទាំសុខភាពផ្លូវចិត្ដគឺជារឿងដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ។ នៅពេលដែលលោកអ្នកមានសុខភាពផ្លូវចិត្ដល្អ បរិបូរណ៍ គ្មានការព្រួយបារម្ភនឹងការកើតជម្ងឺផ្លូវចិត្ដដែលបង្កពីការប៉ះទង្គិចកត្ដាចិត្ដសាស្ដ្រនោះទេ។ បើសិនជាមានការធ្វេសប្រហែស ក្នុងការថែទាំសុខភាពផ្លូវចិត្ដ ធ្វើឱ្យឈានដល់មានរោគសញ្ញាផ្លូវចិត្ដ ដូចជាមានអារម្មណ៍សង្ឃឹម គេងមិនលក់ ឆាប់ភ័យខ្លាច ឆាប់ មួម៉ៅ ខឹងច្រើន ធុញថប់ក្នុងអារម្មណ៍ខ្លាំង ឬមានអាកប្បកិរិយាចម្លែកៗ ត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជម្ងឺផ្លូវចិត្ដ ដើម្បីជាការបង្ការកុំឱ្យមានជម្ងឺផ្លូវចិត្ដក្នុងដំណាក់កាលធ្ងន់ធ្ងរ។

ការយល់ដឹងពីជំងឺផ្លូវចិត្ដ?
ជម្ងឺផ្លូវចិត្ដ អាចស្ដែងឡើងតាមរយៈទឹកមុខ កាយវិការ ប្រតិកម្ម ពាក្យសម្ដី ដែលមនុស្សម្នាក់បានបព្ចោញមកខាងក្រៅ។ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ក្នុងការស់នៅប្រចាំថ្ងៃ មិនថានៅទីណាទេ មានលក្ខណៈមិនសមស្របនឹងគេឯងគ្រប់គ្នាដែលរស់នៅក្នុង បរិយាកាសនោះ។ ហើយកើតមានលើសពី ២សប្ដាហ៍ឡើងទៅ ចាត់ទុកថាអ្នកនោះមានជម្ងឺផ្លូវចិត្ដមិនប្រក្រតីហើយ។
រូបភាពទស្សនាវដ្តីសុខភាពយើង
ជម្ងឺផ្លួវចិត្ដ គឺរាល់បាតុភូតទាំងឡាយណាដែលធ្វើឱ្យអារម្មណ៍មិនបានស្ងប់ មិនបានសប្បាយ ហើយរំខានដល់ការរស់នៅយ៉ាងខ្លាំង។ អ្នកដែលកើតជម្ងឺផ្លូវចិត្ដ មានន័យថាអ្នកនោះឆាប់ខ្លាចពេក ឆាប់ភ័យពេក នៅមិនស្ងៀមមានអារម្មណ៍ច្រាសច្រាល ធ្វើការមិនកើត។ ជម្ងឺនេះ បព្ចោញរោគសញ្ញាខុសៗគ្នាទៅតាមវ័យ។
កត្ដាអ្វីខ្លះដែលនាំឱ្យមានជម្ងឺផ្លូវចិត្ដ?
នៅក្នុងពិភពលោក មានកត្ដាបីដែលនាំឱ្យកើតជម្ងឺផ្លូវចិត្ដ គឺកត្ដាជីវសាស្ដ្រ កត្ដាសង្គម និងកត្ដាចិត្ដសាស្ដ្រ។ ប៉ុន្ដែសម្រាប់ ប្រទេសកម្ពុជា មានកត្ដាមួយទៀតបន្ថែមទៅលើកត្ដាទាំងបី គឺកត្ដាជំនឿ។
១. កត្ដាជីវសាស្ដ្រ ៖ កាលណានៅអាការៈក្នុងខ្លួនមានការប្រែប្រួលធ្វើឱ្យផ្លូវចិត្ដយើងក៏ ប្រែប្រួលដែរ។ ឧទាហរណ៍ស្ដ្រីនៅពេល មុនមករដូវមួយសប្ដាហ៍ ជាតិអ័រម៉ូនវាប្រែប្រួល។ ដូច្នេះ ស្ដ្រីខ្លះមុនមករដូវមានទឹកមុខស្រងូតស្រងាត់ នេះជាកត្ដាមួយធ្វើឱ្យមានផ្លូវចិត្ដដែរ។ មានកត្ដាជាច្រើននៅក្នុងខ្លួនមនុស្ស ដែលមានភាពមិនប្រក្រតី សុទ្ធតែអាចបង្កឱ្យកើតជម្ងឺផ្លូវចិត្ដបាន។ លើសពីនេះ ហ្សែនក៏វាអាចចម្លង ជម្ងឺផ្លូវចិត្ដនេះពីជីដូនជីតាតាមកូនចៅផងដែរ ប៉ុន្ដែករណីនេះមិនមែនមាន ១០០ %ទេ។
២. កត្ដាផ្លូវចិត្ដ ៖ មនុស្សម្នាក់ដែលចេះតែគិតអំពីខ្លួនឯងថា ខ្លួនកើតមកមិនដូចគេ ហើយមានការតូចចិត្ដយល់ថា ខ្លួនមិន មានរូបរាងល្អដូចគេ ចេះតែព្រួយធ្វើឱ្យមានជម្ងឺធ្លាក់ទឹកចិត្ដ។ សេចក្ដីប៉ងប្រាថ្នាដែលខ្ពស់ពេក ប៉ុន្ដែខ្លួនឯងធ្វើមិនបាន វាបង្កបានជាទំនាស់ ផ្លួវចិត្ដ មានការលំបាកកាន់តែខ្លាំឡើងៗ នាំឱ្យកើតជាជម្ងឺកើតជាជម្ងឺផ្លួវចិត្ដ។
រូបភាពទស្សនាវដ្តីសុខភាពយើង
៤. បព្ចាជំនឿ ៖ ជាឧទាហរណ៍ខ្លួនឯងក្រ ហើយឪពុកម្ដាយបានស្លាប់អស់ក្នុងសម័យប៉ុលពត ដោយមិនបានរៀបចំសពឱ្យ បានត្រឹមត្រូវ។ ពេលខ្លះសុបិន្ដឃើញឪពុកម្ដាយពុំមានសម្លៀកបំពាក់ ក៏ចេះតែគិតថាឪពុកម្ដាយមានកម្មមានពៀរ។ ជំនឿបែបនេះធ្វើឱ្យ យើងព្រួយកាន់តែខ្លាំងឡើងៗ ក៏ជាកត្ដាមួយនាំឱ្យមានជម្ងឺផ្លូវចិត្ដដែរ។ នៅប្រទេសកម្ពុជា កត្ដានេះក៏កើតមានច្រើនដែរ ដោយសារ វប្បធម៌ ជំនឿ និងប្រពៃណីរបស់ខ្មែរ។
ផលប៉ះពាល់នៃជម្ងឺផ្លូវចិត្ដនៅកម្ពុជា
តាមការប៉ាន់ស្មានរបស់លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេសខាងវិកលវិទ្យា នៅប្រទេសកម្ពុជា អ្នកដែលកើតមាន ជម្ងឺផ្លូវចិត្ដមានប្រហែលជា៦០% ក្នុងចំណោមប្រជាពលរដ្ឌដែលធ្លាប់រស់នៅក្រោមរបបប៉ុលពត។ ក្នុងនោះមានអ្នកជំនាន់ក្រោយដែលមិន ធ្លាប់បានរស់នៅក្រោមរបបប៉ុលពតសោះប្រហែល៣៥% ដែលជាកូនចៅរបស់អ្នកដែលរងគ្រោះដោយរបបប៉ុលពតនោះ។ ជម្ងឺផ្លូវចិត្ដបានជះ ឥទ្ធិពលមកលើកូនតាម រយៈអាកប្បកិរិយារបស់ឪពុកម្ដាយ។
ស្គាល់ខ្លួនឯងពីការអប់រំឥរិយាបថ
ឥរិយាបថគឺបង្ហាញពីអត្ដចរិតល្អ និងអាក្រក់ លោកអ្នកគ្រប់រូបតែងចង់ឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានឥរិយាបថល្អ ស្គាល់ខ្លួនឯងច្បាស់ ចេះប្រើប្រាស់សមត្ថភាពរបស់ខ្លួន និងអាចដោះស្រាយគ្រប់បញ្ហាបាន។ មនុស្សគ្រប់រូបក៏ប្រាថ្នាចង់បានអនាគត មួយដែលពោរពេញទៅដោយភាពជោគជ័យក្នុងឆាកជីវិត។ ទន្ទឹមនឹងការចង់បាននេះ ភាពជោគជ័យទាំងឡាយក៏កើតចេញពីការតស៊ូ ព្យាយាម និងភាពអំណត់ផងដែរ ដែលតម្រូវឱ្យមនុស្សគ្រប់រូបចេះត្រិះរិះពិចារណា និងដោះស្រាយគ្រប់បញ្ហាដែលកំពុងជួបប្រទះដោយវិធីមួយដែលល្អបំផុតសម្រាប់ខ្លួនឯង និងអ្នកដទៃ។
រូបភាពទស្សនាវដ្តីសុខភាពយើង
លោក សាំង សុខជា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលអប់រំឥរិយាបថ បកស្រាយពីការអប់រំឥរិយាបថតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ការអប់រំឥរិយាបថ
ការអប់រំឥរិយាបថគឺជាការឱ្យដឹង ស្គាល់ និងយល់ច្បាស់ពីខ្លួនឯងថាខ្លួនកំពុងធ្វើអ្វី នឹងត្រូវត្រៀមធ្វើអ្វីខ្លះចំពោះខ្លួននាពេល អនាគត។ ការអប់រំឥរិយាបថនឹងធ្វើឱ្យលោកអ្នកស្គាល់ពីអតីតកាល និងអាចដោះស្រាយរឿងរ៉ាវពីអតីតកាលឱ្យជ្រះស្រឡះពីក្នុងចិត្ដ ដើម្បីកសាងខ្លួនឱ្យបានល្អនាពេលបច្ចុប្បន្ន។
ហេតុអ្វីបានជាត្រូវការអប់រំកែប្រែឥរិយាបថ?
ការអប់រំឥរិយាបថជាកត្ដាជួយធ្វើឱ្យលោកអ្នកបានទទួលការអប់រំកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ពីការអប់រំ ឥរិយាបថ។ ជាចាំបាច់សម្រាប់មនុស្សគួរតែមានការអប់រំឥរិយាបថ ដើម្បីឱ្យខ្លួនឯងស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀត។ នៅពេលដែលមនុស្សម្នាក់់មិនទាន់យល់ច្បាស់ពីអ្វីដែលខ្លួនឯងត្រូវការ ថាខ្លួនឯងកំពុងធ្វើអ្វី បុគ្គលម្នាក់នោះមានបញ្ហាដ៏ស្មុគស្មាញដែលមិនអាចដោះស្រាយបាន ដោយសារតែមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង និងមិនដឹងពីដំណោះស្រាយដ៏ល្អ។ ការអប់រំឥរិយាបថនឹងធ្វើឱ្យបុគ្គល នោះបានដឹងពីអ្វីសំខាន់ដែលខ្លួនមាន ហើយដឹងពីអ្វីដែលខ្លួនមិនដឹង ដើម្បីឱ្យលោកអ្នកបានចេះ ហើយអាចទៅធ្វើការទំនាក់ទំនងជា មួយអ្នកដទៃបាន។
ខ្លួនឯងគិតថាធ្វើត្រូវរហូត
មានលោកអ្នកមួយចំនួនតែងយល់ថាខ្លួនឯងត្រូវរហូត រាល់កិច្ចការអ្វីដែលបានធ្វើ ដោយមិនបានមើលពីកំហុសខ្លួនឯង ដើម្បីធ្វើការស្ថាបនានោះទេ។ មនុស្សបែបនេះអាចទទួលភាពបរាជ័យបានគ្រប់ពេលវេលា ដោយសារតែខ្លួនមើលខ្លួនឯងមិនឱ្យគ្រប់ជ្រុងជ្រោយ។ មនុស្សដែលមិនព្រមទទួលយកការពិត និងប្រកែកពីកំហុសរបស់ខ្លួន គឺជាមនុស្សដែលមិនឱ្យតម្លៃទៅលើខ្លួនឯង។ ដូច នេះលោកអ្នកត្រូវយល់ថាការទទួលស្គាល់នូវកំហុសរបស់ខ្លួនមិនត្រឹមតែឱ្យអ្នកដទៃសរសើរពីទង្វើរបស់យើងនោះទេ គឺថែមទាំងធ្វើ ឱ្យលោកអ្នកក្លាយទៅជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ និងជាមនុស្សដែលមានឥរិយាបថល្អថែមទៀតផង។ មួយវិញទៀត ការដែលមិនព្រមបញ្ចេញពីសមត្ថភាពរបស់ខ្លួននោះ គឺមិនមែនជារឿងល្អនោះទេ ផ្ទុយទៅវិញគេអាចវាយតម្លៃថា មនុស្សប្រភេទនេះ ប្រៀបដូចសត្វពង្រូល។ លោកអ្នកប្រាកដជាមិនចង់ឮនូវពាក្យទាំងនេះទេ លោកអ្នកត្រូវយល់ឱ្យច្បាស់ ត្រូវបង្ហាញសមត្ថភាពដែល ខ្លួនអាចធ្វើបាន បើទោះបីជាវាស្ថិតក្នុងកម្រិតណាក៏ដោយ ព្រោះសមត្ថភាពមនុស្សម្នាក់ៗមិនអាចមានដូចគ្នាទាំងអស់នោះទេ អ្វីដែល គេមានយើងមិនអាចមាន តែអ្វីដែលគេមិនមាន គឺយើងអាចមាន។
បញ្ហាដែលត្រូវប្រឈមមុខនៅពេលដែលមិនទាន់ស្គាល់ខ្លួនឯង
មិនមែនបានន័យថាលោកអ្នកត្រូវតែទទួលការអប់រំឥរិយាបថទើបបានស្គាល់ពីខ្លួនឯងនោះទេ គឺអ្នកនោះត្រូវរៀនសូត្រ ស្គាល់ពីរសជាតិជីវិត ហើយសំខាន់បំផុតនោះគឺបានស្គាល់ពីខ្លួនឯងយ៉ាងច្បាស់ ដើម្បីអ្នកទាំងនោះក៏ជាមនុស្សមួយរូបដែលទទួលភាព ជោគជ័យក្នុងឆាកជីវិតដែរ។ ការដែលមិនបានទទួលការអប់រំឥរិយាបថ មិនមែនមនុស្សគ្រប់គ្នាមិនអាចស្គាល់ខ្លួនឯងនោះទេ ប៉ុន្ដែអ្វីដែលជាចំណុចសំខាន់បំផុតពីការអប់រំឥរិយាបថនេះ គឺធ្វើឱ្យមនុស្សគ្រប់រូបកាន់តែជឿជាក់លើខ្លួនឯង មានទំនុកចិត្ដចំពោះខ្លួនឯងខ្ពស់ និងឱ្យតម្លៃចំពោះខ្លួនឯង។ ការអប់រំកែប្រែឥរិយាបថជាកត្ដាសំខាន់ដែលបង្ហាត់បង្ហាញឱ្យខ្លួនឯងស្គាល់កាន់តែច្បាស់ពីអត្ដចរិតរបស់ខ្លួន មនុស្សដែលស្គាល់ខ្លួនឯងគឺងាយទទួលបានភាពជោគជ័យក្នុងឆាកជីវិតច្រើនជាងអ្នកដែលមិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង។ នៅពេលដែលមនុស្សមិនទាន់ស្គាល់ខ្លួនឯងច្បាស់ មានបញ្ហាជាច្រើនដែលកើតមានដូចជាការមិនហ៊ានបញ្ចេញពីសមត្ថភាពអ្វីដែលខ្លួនមាន ការប្រឈមមុខនឹងរឿងបរាជ័យ មិនអាចទទួលបានសុភមង្គលក្នុងជីវិត ការទទួលភាពជោគជ័យមានកម្រិតទាប អ្វីដែលសំខាន់នោះគឺ ខ្លួនឯងមិនអាចជួយខ្លួនឯងបានទេ។
រូបភាពទស្សនាវដ្តីសុខភាពយើង
សារៈប្រយោជន៍នៃការអប់រំឥរិយាបថ
ការដែលលោកអ្នកបានទទួលការអប់រំដ៏ល្អមួយ លោកអ្នកនឹងក្លាយជាមនុស្សដែលចេះប្រើប្រាស់សមត្ថភាពខ្លួនមានយល់ច្បាស់ពីតម្លៃនៃជីវិត អាចដោះស្រាយរាល់បញ្ហា ទទួលបាននូវសុភមង្គលក្នុងជីវិត ចេះរៀបចំពីអនាគតខ្លួនឯង។ រាល់ទង្វើដែលបាន ប្រព្រឹត្ដសុទ្ធតែជាអំពើគប្បី ចេះបែងចែកអ្វីដែលល្អ និងអាក្រក់ ហើយអ្វីដែលសំខាន់បំផុតនោះគឺនឹងអាចទទួលបានភាពជោគជ័យក្នុង ឆាកជីវិត។ ដើម្បីទទួលបានការអប់រំឥរិយាបថមួយដ៏ល្អគឺអាចធ្វើឡើងពីចំណេះដឹងដែលខ្លួនមាន ដោយបុគ្គលនោះចេះបង្រៀនខ្លួនឯង បានរៀនមើលពីអ្វីៗដែលជាអំពើល្អនៅជុំវិញខ្លួន និងបានមកពីការបង្ហាត់បន្ថែមពីអ្នកដទៃសម្រាប់ខ្លួន។ មួយវិញទៀតការអប់រំឥរិយាបថ ក៏ជាប្រយោជន៍មួយសម្រាប់សុខភាពផ្លូវចិត្ដផងដែរ ព្រោះមនុស្សអាចបានស្គាល់ខ្លួនឯង តស៊ូលំបាកជាមួយបញ្ហាដែលកំពុងប្រឈមមុខ និងឱ្យតម្លៃជីវិត មិនគិតអ្វីដែលជាអំពើអគតិដូចជាការធ្វើអត្ដឃាតជាដើម។
ដំបូន្មានអ្នកជំនាញ
លោកអ្នកត្រូវចេះប្រើប្រាស់នូវសមត្ថភាពអ្វីដែលខ្លួនមាន បែងចែកអ្វីដែលល្អ និងអាក្រក់ឱ្យដាច់ពីគ្នា។ ជាកត្ដាសំខាន់ណាស់ ដែលយើងម្នាក់ៗចាំបាច់ត្រូវគិតគូរឱ្យបានល្អពីឥរិយាបថរបស់់ខ្លួន ដោយសួរថាខ្ញុំស្គាល់ខ្លួនឯងទេ។ នៅពេលដែលយើងអាច ឆ្លើយបាន និងបានស្គាល់ច្បាស់ពីខ្លួនឯងហើយនោះ យើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលមានឥរិយាបថល្អ ហើយភាពជោគជ័យក្នុង ឆាកជីវិតនឹងទន្ទឹងរង់ចាំយើងនាថ្ងៃអនាគត។

វិធីម៉ាស្សាមុខ
សម្រស់ជារឿងមួយត្រូវតែយកចិត្ដទុកដាក់ ជាពិសេសគឺស្ដ្រី ប្រសិនបើយើងមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ តែយើងមានផ្ទៃមុខមិនល្អស្អាតនោះ នាំឱ្យយើងមានសេចក្ដីសុខមិនពេញលេញឡើយ។ បច្ចុប្បន្ននេះ ដោយសារភាពរីកចម្រើននៃវិទ្យាសាស្ដ្រ ការថែ រក្សាសម្ផស្សបានបង្កើតឡើងច្រើនបែបច្រើនយ៉ាងច្រើនវិធី។
រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង សូមណែនាំឱ្យលោកអ្នកស្វែងយល់នូវវិធីធ្វើឱ្យផ្ទៃមុខស្អាតដោយប្រើវិធីម៉ាស្សា តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងកែសម្ផស្សសម្រស់ភ្នំពេញ។ មុននឹងធ្វើការបរិយាយអំពីការធ្វើម៉ាស្សាមុខ សូមណែ នាំលោកអ្នកឱ្យស្វែងយល់អំពីកត្ដាខ្លះៗ ដែលធ្វើឱ្យស្បែកមុខខូច។ មានកត្ដាច្រើនណាស់ ដែលធ្វើឱ្យស្បែកមុខយើងខូច។ តើត្រូវធ្វើ ម៉ាស្សាមុខនៅពេលណា?
កត្ដាដែលធ្វើឱ្យស្បែកមុខកើតមុន
កត្ដាដែលធ្វើឱ្យស្បែកមុខកើតមុនបណ្ដាលមកពីកត្ដាច្រើនយ៉ាង គីការប្រើប្រាស់ផលិតផលគ្រឿងសម្អាងខុស និងមាន មេរោគនៅលើស្បែក។ ការប្រើផលិតផលខុស មានដូចជាគ្រឿងសម្អាង ម្សៅ ឡេ ក្រែមលាបផ្សេងៗជាដើម។ ការលាបម្សៅច្រើន ធ្វើឱ្យស្បែកមុខមានប្រតិកម្ម ព្រោះថាការផាត់មុខអាចផាត់ទុកបានតែរយៈពេល៣ម៉ោងប៉ុណ្ណោះ។ ផុតពី៣ម៉ោងទៅ វាអាចបង្កើតជា បាក់តេរី ដែលបង្កឱ្យមានកន្ទួលរមាស់នៅលើមុខ ព្រោះកាកសំណល់ម្សៅដែលយើងលាបជ្រៀតចូលទៅក្នុងរន្ធរោមបង្កើតជារោគមុន ។ ការលាបម្សៅហើយដើរហាលថ្ងៃក្ដៅច្រើន ចេញញើស វាបង្កើតបាក់តេរី ធ្វើឱ្យផ្ទៃមុខមានកន្ទួលរមាស់ក្លាយជាមុនខ្សាច់ មុនខ្ទុះជា ដើម។ កត្ដាផ្សេងទៀត គឺដោយសារយើងមិនធ្លាប់បានបញ្ចុះសត្វល្អិត ដូចជាព្រូន តេននីញ៉ា អៀនជាដើម ព្រោះថាសត្វល្អិតជាច្រើន ប្រភេទអាចចូលមកក្នុងខ្លួនយើង តាមការបរិភោគទឹកឆៅ និងបន្លែឆៅ។ ដូច្នេះជាទូទៅ ត្រូវបញ្ចុះសត្វល្អិតជារៀងរាល់៣ខែឱ្យបាន ម្ដងទើបជាការល្អ។
កត្ដាដែលធ្វើឱ្យមុខជាំ
មុខជាំមានច្រើនករណី គឺមុខជាំដោយសារបណ្ដាលមកពីអរ័ម៉ូន និងដោយសារការប្រើផលិតផលខុសជាដើម។ ការលាប ម្សៅហើយដើរហាលថ្ងៃក្ដៅ អាចធ្វើឱ្យស្បែកមុខស្ដើង និងអាចធ្វើឱ្យស្បែកមុខយើងមានប្រតិកម្ម។ ស្បែកមុខស្ដើងធ្វើឱ្យទៅជា ក្រហមជាំ។ ចំពោះកត្ដាអរ័ម៉ូន និងជាំឈាម ជួនកាលអាចបណ្ដាលមកពីស្ដ្រីមានរដូវមិនទៀង និងឈាមរដូវដើរមិនស្រួលជាដើម។ ការដេកមិនសូវលក់ និងការពិបាកចិត្ដក៏អាចបណ្ដាលឱ្យផ្ទៃមុខជាំ និងកើតមុនផងដែរ។
ការព្យាបាលផ្ទៃមុខដោយការម៉ាស្សា
ការម៉ាស្សាមុខអាចធ្វើបានទាំងប្រុសទាំងស្រី ទៅលើស្បែកមុខដែលមានមុន ជាំ ឬស្បែកអាលែកហ្ស៊ីជាដើម និងដើម្បីថែ រក្សាស្បែកមុខ។ ក្នុងការព្យាបាលជម្ងឺទាំងនេះ អ្នកជម្ងឺត្រូវអញ្ជើញទៅពិគ្រោះជម្ងឺនៅមន្ទីរពេទ្យពិនិត្យរោគសើស្បែក ឬគ្រូពេទ្យជំនា ញរោគសើស្បែក។ លោកអ្នកត្រូវពិចារណាផងដែរចំពោះការសម្រេចចិត្ដទៅធ្វើការម៉ាស្សាមុខ ព្រោះកន្លែងកែសម្ផស្សមានការម៉ា ស្សាព្យាបាលពីរយ៉ាង គឺការម៉ាស្សាព្យាបាលដោយប្រើគ្រឿងសម្អាង និងដោយថ្នាំពេទ្យ។
១-ការម៉ាស្សាដោយប្រើគ្រឿងសម្អាង
ការព្យាបាលមុខដោយម៉ាស្សា ដោយប្រើគ្រឿងសម្អាង មិនមានប្រសិទ្ធភាពទេ។ ការម៉ាស្សាតាមក្បួនវេជ្ជសាស្ដ្រដោយ ប្រើថ្នាំពេទ្យមានប្រសិទ្ធភាពជាងការម៉ាស្សាដោយប្រើគ្រឿងសម្អាង។
២-ការម៉ាស្សាដោយប្រើថ្នាំពេទ្យ
វិធីម៉ាស្សាតាមបែបនេះអាចធ្វើបានទាំងប្រុសទាំងស្រី។ ដំណាក់កាលនៃការម៉ាស្សាប្រព្រឹត្ដទៅដូចគ្នា គ្រាន់តែការប្រើ ប្រាស់ថ្នាំព្យាបាលផ្សេងគ្នាទៅតាមប្រភេទជម្ងឺ និងស្បែកមុខតែប៉ុណ្ណោះ។
ការម៉ាស្សាតាមបច្ចេកទេសពេទ្យនេះ គឺមានប្រើប្រាស់ថ្នាំពេទ្យ និងមានផ្លែឈើបិតបំប៉នលើស្បែកមុខ ដូចជាមានវិតាមីន អឺ វីតាមីនបេ១២ វីតាមីនបេ៦ វីតាមីនសេជាដើម សុទ្ធសឹងជាវីតាមីនជួយស្បែក។ ជួនមានប្រើថ្នាំបើករន្ធរោមទៀតផង។
ការម៉ាស្សានេះមានដំណាក់កាលរបស់វា។ ដំណាក់កាលដំបូង ត្រូវជូតសម្អាតស្បែកមុខឱ្យស្អាតដោយប្រើសំឡីជ្រលក់ជា មួយទឹកថ្នាំម្យ៉ាង ដើម្បីសម្លាប់មេរោគ។ នៅពេលជូតស្អាតហើយ ត្រូវលាបថ្នាំបើករន្ធរោម និងត្រូវប្រើម៉ាស៊ីនស្ទីមបាញ់ចំហាយទឹក ក្ដៅឧណ្ហៗ ពេលនោះរន្ធរោមនឹងបើក។ ការលាបថ្នាំបើករន្ធរោម គឺដើម្បីងាយស្រួលក្នុងការបូមយកកាកសំណល់ចេញពីផ្ទៃមុខ មាន ដូចជាគ្រាប់មុន កាកម្សៅ ឡេ ក្អែល ញើសជាដើម។ នៅពេលបូមស្អាតហើយ ត្រូវយកសំឡីជ្រលក់ទឹកថ្នាំសម្អាតម្ដងទៀតឱ្យអស់មេ រោគ។ នៅពេលជូតស្អាតលើកទី២ហើយ ត្រូវយកថ្នាំម្យ៉ាងមកលាបលើស្បែកមុខទុករយៈពេល១០នាទី ដើម្បីបំបាត់កុំឱ្យមានស្នាម និងកន្ទួលបន្ទាប់ពីការបូមកាកសំណល់ចេញរួច។
ដំណាក់កាលបន្ទាប់មក សូមយកកាំរស្មីម្យ៉ាងមករុញលើស្បែកមុខ ដើម្បីជួយសម្លាប់មេរោគ និងជួយឱ្យរន្ធរោមបិទជិតស្មើ ល្អ ទុករយៈពេល១០នាទី។ ក្រោយមក យកថ្នាំមួយមុខទៀតមកលាប ដើម្បីឱ្យស្បែកមុខតឹង ស ភ្លឺ ទុករយៈពេល១០នាទី ទើបជូត ចោលទៀត។ បន្ទាប់មក យកផ្លែឈើដែលមានជាតិវិតាមីនអឺ វិតាមីនសេ និងវីតាមីនបេ១២ ដែលមាននៅក្នុងផ្លែឈើ ដូចជាផ្លែប៉ោម ក្រូចពោធិ៍សាត់ ចេក ការ៉ុត ប៉េងបោះជាដើម។ រីឯត្រសក់មិនសូវជាប្រើទេ ព្រោះវាមានជាតិជរ័នាំឱ្យស្បែកមុខស្ដើង។ ផ្លែឈើទាំង នេះបិតពី៥ ទៅ១០នាទី ទើបបកចេញ។
ដំណាក់កាលចុងក្រោយ សូមប្រើម៉ាសបិតមុខ (ម៉ាសដែលបង្កប់ជាតិថ្នាំនៅក្នុងសំឡី)យកមកបិតលើផ្ទៃមុខរយៈពេល១០ នាទី ទើបបកម៉ាសចេញ។ ហើយសូមលាបថ្នាំដែយជួយទប់ទល់នឹងអាកាសធាតុនៅពេលក្ដៅខ្លាំង ឬដីហុយ។ បន្ទាប់ពីធ្វើការម៉ាស្សា តាមបែបវេជ្ជសាស្ដ្រនេះរួចរាល់ហើយ ត្រូវពិនិត្យស្បែកមុខដោយកុំព្យូទ័រដើម្បីឱ្យដឹងថាស្បែកមុខ ខ្លាញ់ ឬក៏ស្ងួត ដើម្បីងាយក្នុងការ ផ្ដល់ថ្នាំទៅឱ្យអ្នកជម្ងឺទៅតាមប្រភេទស្បែកមុខ មានជាថ្នាំលេប និងលាប។
ដំបូន្មានអ្នកជំនាញ
លោកស្រី លីរ៉ា នីរ៉ាន់ បានឱ្យដឹងទៀតថា ការមិនប្រើស្រោមដៃក្នុងការធ្វើម៉ាស្សាអាចឆ្លងនូវជម្ងឺមួយចំនួន ដូចជាមេរោគ រលាកថ្លើម មេរោគអេដស៍ជាដើម។ ការព្យាបាលត្រូវធ្វើមួយសប្ដាហ៍ម្ដង។ អ្នកខ្លះព្យាបាលតែបីដងអាចជាសះស្បើយហើយ វាអា ស្រ័យទៅនឹងកម្រិតជម្ងឺ។ នៅពេលព្យាបាលជា ត្រូវឈប់ប្រើឡេ និងម្សៅដែលនាំឱ្យខូចមុខ។
ដើម្បីថែរក្សាស្បែកមុខកុំឱ្យជាំ កុំឱ្យកើតមុន និងកុំឱ្យរលាកអាឡែកហ្ស៊ី លោកអ្នកត្រូវជូតសម្អាតស្បែកមុខឱ្យស្អាតរាល់ ពេលផាត់ម្សៅសម្រាប់ចូលពិធី និងក្រោយពេលពិធីចប់។ សូមចៀសវាងការប្រើផលិតផលគ្រឿងសម្អាង ដូចជាឡេ ម្សៅ សាប៊ូជា ដើម មិនច្បាស់លាស់ដោយខ្លួនឯង និងមិនត្រូវដើរហាលក្ដៅខ្លាំងទេ។ មុននឹងប្រើផលិតផលអ្វីមួយ ត្រូវទៅពិនិត្យស្បែកមុខជាមុនសិន ដើម្បី ដឹងថាស្បែកមុខរបស់លោកអ្នកត្រូវជាមួយផលិតផលអ្វី។

สมัครสมาชิก:
ความคิดเห็น (Atom)
Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.
You can watch your house, company, babysitter, parents, pets, etc.
You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.
How does mobile security work:
You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.