ផ្នែកទី១
ការចាំវស្សារបស់ព្រះសង្ឃ
ការចូលវស្សា ឬចាំវស្សា ជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិកមានតាំងពីជំនាន់ពុទ្ធកាលរៀងមក ។ រឿងនេះ មានសំដែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគទី៧ ផ្នែកព្រះវិន័យ ។
I-មូលហេតុនៃការចូលវស្សា
សម័យនោះព្រះមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ការចាំវស្សាព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយនៅឡើយទេ ។ ភិក្ខុទាំងនោះ ក៏ចេញដើរទៅកាន់ចារឹក1 ផ្សេងៗអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណជាសាក្យបុត្ត មិនសមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឲ្យវិនាសសោះ ។ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ ជាអ្នកពោលធម៌អាក្រក់ ម្ដេចគង់នឹងសំងំឈប់សម្រាកចាំវស្សាឬសូម្បីពួកសត្វស្លាបទៀតសោត ក៏គង់តែធ្វើសំបុកលើចុងឈើ ហើយសំងំឈប់សម្រាកចាំវស្សាដែរ ។ ពេលមនុស្សទាំងឡាយកំពុងលើកទោសបែបនេះ ពួកភិក្ខុទាំងនោះក៏បានឮច្បាស់នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្ដីនោះ ទៅក្រាបទូលព្រះសម្ពុទ្ធ ។ ព្រះសាស្ត្រាទ្រង់ធ្វើធម្មិកថា ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា "អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ។
II-វស្សាមានពីរ គឺ បុរិមិកាវស្សា(វស្សាខាងដើម)១មច្ឆមិកាវស្សា(វស្សាខាងចុង១)
ការចូលបុរីមិការវស្សា នៅថ្ងៃ១រោច ខែអាសាឍ ហើយចេញនៅថ្ងៃពេញបូរមី ខែអស្សុជ (បើឆ្នាំណាមានអធិកមាស ត្រូវចូលនៅថ្ងៃ១ រោច ខែទុតិយាសាឍ ព្រោះមានពុទ្ធានុញ្ញាតថា "អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតុំ= ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចូលវស្សានៅតាមការអនុវត្តលើកខែរបស់ព្រះរាជាចុះ" ។ ការចូលបច្ឆិមិកាវស្សា នៅថ្ងៃ១រោច ខែ ស្រាពណ៍ ហើយចេញនៅថ្ងៃពេញបូរមីខែកត្តិក ។ប្រសិនបើភិក្ខុណាមានធុរៈ មិនបានប្ដេជ្ញាអធិដ្ឋានបាលីចូលបុរិមិកាវស្សាទេ ភិក្ខុនោះអាចប្តេជ្ញាអធិដ្ឋានបាលីចូលមច្ឆិមិកាវស្សាក៏បានដែរ ប៉ុន្តែភិក្ខុពុំអាចគេចវេះមិនចូលវស្សាណាមួយជាដាច់ខាត ដូចមានពុទ្ធប្បញ្ញត្តិថា "ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ចេយ្យ អាបត្តិ ទុក្កដស្ស= ម្នាលភិក្ខុទាំងឡាយភិក្ខកុំមិនចូលវស្សាឡើយ គឺត្រូវតែចូលវស្សា ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះត្រូវអាបត្តិទុក្កដ" ។
III- សត្តាហករណីយ
ភិក្ខុ កាលបើបានប្ដេជ្ញាអធិដ្ឋានចូលវស្សាក្នុងអាវាសណាមួយហើយ ត្រូវស្ថិតនៅក្នុងបរិវេណអាវាសនោះគ្រប់បីខែ គឺមិនត្រូវចេញក្រៅអាវាសនោះឲ្យកន្លងរាត្រីណាមួយឡើយ ដូចមានពុទ្ធប្បញ្ញត្តិថា "ន ភិក្ខវេ វស្ស ឧបគន្តា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវលិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្ខដស្ស= ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែបី ឬបច្ឆិមិកាវស្សាអស់ខែបីទេ មិនត្រូវចៀសចេញទៅកាន់ចារឹកឡើយ, ភិក្ខុណាចៀសចេញទៅត្រូវអាបត្តិទុក្កដ" ។ ប៉ុន្តែ បើភិក្ខុមានធុរៈចាំបាច់ អាចលើកសត្តាហៈ (សុំច្បាប់ព្រះ) ជាមុនហើយទើបចេញបាន តែត្រូវត្រឡប់មកអាវាសវិញឲ្យទាន់ចន្លោះថ្ងៃ៧ យ៉ាងយូរបំផុត ។
ឯធុរៈចាំបាច់ដែលភិក្ខុលើកយកមកធ្វើជាមូលហេតុដើម្បីលើកសត្តាហៈនោះគឺ
-ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ឧបាសក ឧបសិកា ចង់ធ្វើទាន ចង់ ស្ដាប់ធម៌ចង់ឃើញ ហើយគេបញ្ជូនបម្រើមក ភិក្ខុអាចលើកសត្តាហៈបាន ។
-ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បងប្អូនប្រុសមានជំងឺ ឬក៏ មានសង្ឃកិច្ចត្រូវបំពេញ ភិក្ខុអាចលើកសត្តាហៈបាន ។
-បងប្អូនស្រី ញាតិ អ្នកធ្វើការឈ្នួល (វេយ្យាវច្ចៈ) មានជំងឺ ហើយគេបញ្ជូនបម្រើ យក ភិក្ខុអាចលើកសត្តាហៈទៅបាន ។
ឯវិធីលើកសត្តាហៈនោះគឺ ភិក្ខុត្រូវគ្រងចីពរឆៀងស្មាម្ខាងចូលទៅថ្វាយបង្គំព្រះ (ព្រះពុទ្ធរូប) អធិដ្ឋានបាលីលើកសត្តាហៈថា "សចេ មេ អន្តរាយោ នត្តិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ= ប្រសិនគ្មានអន្តរាយកើតមានដល់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គនឹងវិលត្រឡប់មកអាវាសនេះវិញក្នុងចន្លោះនៃ៧ថ្ងៃ" សូត្របីដង) ។ បើភិក្ខុបានលើកសត្តាហៈបែបនេះហើយចេញទៅ ស្រាប់តែមានឧបសគ្គតាមផ្លូវធ្វើឲ្យភិក្ខុមិនអាចត្រឡប់មកអាវាសវិញក្នុងចន្លោះនៃ៧ថ្ងៃ ទេភិក្ខុនោះឈ្មោះថាដាច់វស្សា តែមិនត្រូវអាបត្តិ (ទោស ) ឡើយ ។
នៅមានអន្តរាយមួយចំនួនទៀត ដែលធ្វើឲ្យភិក្ខុត្រូវចេញចាកអាវាស (រត់ចោលវស្សា) តែមិនត្រូវអាបត្តិទេ គឺគ្រាន់តែដាច់វស្សាប៉ុណ្ណោះ ។ អន្តរាយទាំងនោះដូចជា សត្វសាហាវបៀតបៀន, សត្វមានពិសបៀតបៀន, ភ្លើងឆេះស្រុក និងទេសនាសនៈ, ទឹកជន់លិចស្រុក ចោរមកតាំងនៅក្នុងស្រុក, ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លា, ខ្វះចង្ហាន់បិណ្ឌបាត, គ្មានឧបដ្ឋាកដ៏សមគួរ, ស្រីប្រលោមភិក្ខុ ស្រីផ្កាមាសប្រលោមភិក្ខុ, នាងថុល្លកុមារី ប្រលោមភិក្ខុ, មនុស្សខ្ទើយប្រលោមភិក្ខុ ញាតិប្រលោមភិក្ខុ, ស្ដេចប្រលោមភិក្ខុ, ពួកចោរប្រលោមភិក្ខុ, អ្នកលេងប្រលោមភិក្ខុ, ភិក្ខុឃើញកំណប់ទ្រព្យ ភិក្ខុសង្ឃបែកគ្នា ។
IV-ក្នុងចំណោមពុទ្ធកាល ស្រុកភូមិ ណាដែលស្ថិតនៅឆ្ងាយដាច់ស្រយាល គ្មានវត្តអារាមនៅជិត គេតែងនាំគ្នារៀបចំធ្វើជាសាលានៅកន្លែងណាមួយក្បែរនោះ ហើយនិមន្តភិក្ខុសង្ឃតិច ឬច្រើនអង្គតាមសទ្ធាឲ្យគេងចាំវង្សា ដើម្បីងាយស្រួលក្នុងការធ្វើបុណ្យសុត្ធន៍ទានផ្សេងៗ ។ ភិក្ខុមុននឹងសម្រេចចិត្តទទួលនិមន្តចូលវស្សានៅកន្លែងណាមួយ ត្រូវពិនិត្យមើលកន្លែងនោះ ឲ្យបានម៉ត់ចត់ជាមុនសិនសឹមទទួលនិមន្ត ។ បើពិនិត្យឃើញថាកន្លែងដែលគេនិមន្តឲ្យនៅចាំវស្សានោះសមរម្យ គ្មានចង្អៀតទេ ភិក្ខុគប្បីទទួលនិមន្តចុះ ។ ទីកន្លែងដែលព្រះសម្ពុទ្ធទ្រង់ហាមមិនឲ្យចូលវស្សានោះគឺ ក្នុងរូងឈើ, លើប្រគាបឈើ, ក្នុងទីវាលគ្មានសេនាសនៈ, ក្នុងខ្ទមអ្នកតា, ក្រោមឆត្រ, ក្នុងអាងទឹក (និងទីកន្លែងមានរង្កៀស ) ។
V- ទិដ្ឋភាពនៃការចូលវស្សា
ក្នុងការចូលវស្សារបស់ភិក្ខុសង្ឃដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាត និងបញ្ញត្តទុកតមកនោះពុំមានពិធីអ្វីអបរួមផ្សំច្រើនទេ គឺបើកាលណាតិថីចូលវស្សាមកដល់ហើយ ភិក្ខុគ្រាន់តែអធិដ្ឋានបាលីចូលវស្សាប៉ុណ្ណោះជាការស្រេច ប៉ុន្តែក្នុងការចូលវស្សារបស់ភិក្ខុសង្ឃកម្ពុជាគេសង្កេតឃើញមានសកម្ម ភាព និងពិធីអមគួបផ្សំមួយចំនួន កើតមាននៅពេលជាមួយគ្នានោះដែរ, ភិក្ខុសាមណេរ ដែលស្នាក់នៅរៀនសូត្រឆ្ងាយពីស្រុកកំណើតត្រូវបានឈប់សម្រាកចំនួនពីរសប្ដាហ៍មុនថ្ងៃចូលវស្សា ដើម្បីទៅសួរសុខទុក្ខញាតិញោមនិងបិណ្ឌបាតចតុប្បច្ច័យត្រៀមទុកប្រើប្រាស់ក្នុងឱកាសចូលវស្សាអស់ខែបី ។
-មុនថ្ងៃចូលវស្សាមកដល់ អាចារ្យ គណៈកម្មការវត្ត តែងដើរប្រកូកប្រកាសដំណឹងអំពីថ្ងៃចូលវស្សា និងសុំឲ្យឧបាសក ឧបាសិកា ទាយក ទាយិកាចំណុះជើងវត្តជួយបរិច្ចាគចតុប្បច្ច័យតាមកម្លាំងសទ្ធា ដើម្បីឧបត្ថម្ភព្រះសង្ឃដែលនិងគង់ចាំវស្សាក្នុងវត្តរបស់ខ្លួននាឆ្នាំនេះ ។
-ជិតដល់ថ្ងៃចូលវស្សា ឧបាសក ឧបាសិកា តែងមកកាន់វត្តច្រើនកុះករប្លែកពីធម្មតា ដើម្បីសមាទានសីល ប្រគេនចង្ហាន់ព្រះសង្ឃ បោសច្រាសវត្តអារាមសិតទៀនវស្សា ចាត់ចែងសាដកប្រគេនព្រះសង្ឃ ។ តាមឯកសារនានា បានបញ្ជាក់ថា ព្រះអតីតមហាក្សត្រខ្មែរ ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាបំពេញព្រះរាជកុសលក្នុងឱកាសព្រះសង្ឃចូលវស្សានេះដែរ ចូលជាទ្រង់ឲ្យធ្វើពិធីខ្វាន់នាគ ពិធីសិតទៀនវស្សា និងពិធីនិមន្តទេវរូបចូលវស្សាជាដើម ។
-នៅល្ងាចថ្ងៃ១៥កើត ខែអាសាឍ គេឃើញឧបាសក ឧបាសិកា មកជួបជុំគ្នាក្នុងវត្ត ហែទៀនវស្សា ហែសាដក និងគ្រឿងសម្ភារៈប្រទក្សិណព្រះវិហារនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បវារណាព្រះសង្ឃចូលព្រះវស្សា វេរទៀនវស្សាសាដក ប្រគេនព្រះសង្ឃ ។ លុះព្រឹកឡើង មានការប្រគេនភត្តាហារចំពោះព្រះសង្ឃទៀត ។
-នៅល្ងាចថ្ងៃ១រោច ខែអាសាឍ គេឃើញព្រះសង្ឃនិមន្តជួបជុំនៅក្នុងព្រះវិហារ ។ ព្រះសង្ឃជាមហាថេរ បានប្រកាសអំពីការចូលវស្សា និងធ្វើការក្រើនរំលឹកអំពីក្រឹត្យវិន័យដែលទាក់ទងដល់ការចូលវស្សាថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ... វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ...ស វស្សំ ឧបេមិ=ខ្ញុំសូមនៅចាំវស្សាអស់ខែបីក្នុងអាវាសនេះអស់វារៈពីរដងផង អស់វារៈបីដងផង" ជាកិច្ចបញ្ចប់នៃពិធីចូលវស្សា ។
១-អំពីទៀនវស្សា ទៀនវស្សានេះ ឧបាសក ឧបាសិកា ធ្វើដើម្បីព្រះសង្ឃអុជថ្វាយព្រះរតនត្រ័យអស់ខែបី ទៀនវស្សានេះមានទទឹងមាត់មួយតឹក និងកម្ពស់ពីរហត្ថ ធ្វើដោយក្រមួនឃ្មុំ ឬក្រមួនចំបក់, នៅគល់ទៀនខាងក្រោមមានជើងទ្រ ធ្វើដោយឈើ មានក្បាច់ត្របកឈូក, តែនៅមាត់ខាងលើ គេច្រើនធ្វើឡតដែកចាក់ប្រេងដូង ឬប្រេងសណ្ដែកដាក់ប្រឆេះអុជ គឺមិនអុជទៀនផ្ទាល់ទេ ព្រោះក្រែងទៀននោះឆេះឆាបអស់មុនពេលចេញវស្សា ។ អ្នកខ្លះយកផ្កាមាសធ្វើដោយស្ពាន់គ្រប ទៅបិទជាលម្អលើតួទៀន ក៏មាន ។ របៀបធ្វើទៀនវស្សានេះ មានរចនាច្រើនបែបណាស់តាមការនិយមរបស់អ្នកស្រុក ។ បច្ចុប្បន្ន គេនិយមប្រើចង្កៀងប្រេងកាត សម្រាប់អុជថ្វាយព្រះរតនត្រ័យ គឺមិនសិតទៀនដោយក្រមួនឃ្មុំ ឬក្រមួនចំបក់ដូចជំនាន់មុនទេ ប៉ុន្តែត្រូវអុជឲ្យឆេះរហូតគ្រប់ខែបី មិនឲ្យរលត់ក្នុងខណៈណាមួយឡើយ។ទំនៀមធ្វើទៀនវស្សាបូជាព្រះក្នុងរយៈពេលចូលវស្សានេះពុំមាននិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា (ព្រះត្រៃបិដក) ទេ ប៉ុន្តែមាននិយាយនៅក្នុងសាស្ត្រាអានិសង្សទៀនវស្សា ដែលខ្មែរយើងនិយមសំដែងនៅពេលចូលវស្សានេះឯង។ គម្ពីរនេះ ពុំមានដាក់ឈ្មោះអ្នកតែង ហើយ មិនដឹងជាតែងឡើងក្នុងរាជ្យណាដែរ ។ ឯសេចក្ដីក្នុងសាស្ត្រានេះ ដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ធរមាននៅឡើយ មានបុរសកម្សត់ម្នាក់រកស៊ីកាប់អុសលក់ជាមុខរបរប្រចាំថ្ងៃ។ គាត់តែងសង្កេតឃើញខ្លាឃ្មុំមួយធំ លោតចេញពីរូងថ្មីមួយរៀងរាល់ថ្ងៃ ។ ពេលដែលខ្លាឃ្មុំនោះលោតចេញផុតទៅ គាត់ក៏ដើរទៅមើលឃើញសុទ្ធតែអាចម៍ខ្លាឃ្មុំ ហើយក៏វេចយកមកបង្ហាញអ្នកជិតខាងឲ្យជួយមើល ។ អ្នកជិតខាងប្រាប់ថា "អាចម៍ខ្លាឃ្មុំនេះគេតែងយកមកស្ងោរធ្វើក្រមួន ធ្វើទៀនអុជ, ចូរអ្នកទៅយកឲ្យច្រើនមក" ។ បុរសកម្សត់នោះ នឹកគិតថា "ចុះបើអាចម៍ខ្លាឃ្មុំនេះ គេអាចយកមកធ្វើជាទៀនអុជបាន តើគេអាចយកទៀននោះទៅអុជជាគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធ អង្គបានឬទេ? ឬមួយជាការមិនសមគួរគប្បី ព្រោះទៀននេះធ្វើអំពីសំណល់មិនស្អាត (អាចម៍) បែបនេះ ? ពេលដែលបុរសនោះកំពុងតែនឹកសង្ស័យមិនដាច់ស្រេចក្នុងចិត្តបែបនេះ ស្រាប់តែឃើញព្រះមហារោហន្ទត្ថេរនិមន្តមកដល់ ក៏ទូលសូរលោកតាមដំណើរ ។ ព្រះមហារោហន្ទត្ថេរមានពុទ្ធដីកាថា "ជាការប្រសើរណាស់ " ។ លុះបុរសនោះធ្វើបានជាទៀនច្រើនហយ ក៏នាំយកទៅថ្វាយព្រះមានបុណ្យ ។ ព្រះមហារោហន្ទត្ថេរដែលជាអ្នកដឹកនាំទៅនោះ បានទូលព្រះអង្គថា "បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះបានទៅយកអាចម៍ខ្លាឃ្មុំមកស្ងោរយកក្រមួនលញ់ជាទៀនយកមកអុជបូជាព្រះអង្គ ហើយសង្ស័យថាក្រែងពុំបានផលានិសង្សអ្វីទេដឹង ទើបខ្ញុំព្រះអង្គនាំគាត់ចូលមកនេះ" ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា "ម្នាលអាវុសោអើយ!បុរសនេះនឹងត្រូវបានទទួលផលានិសង្សច្រើនប្រការប្រាថ្នាអ្វីសឹងបានដូចបំណង ទាំង អស់" ។ បុរសនោះស្ដាប់ហើយ ត្រេកអរក្រៃលែង ។
នៅពេលដែលបុរសយកទៀនទៅថ្វាយព្រះពុទ្ធអង្គនោះ អានិសង្សបុណ្យកុសលនេះ បានបណ្ដាលឲ្យក្រៅក្រហាយដល់ព្រះឥន្ទ្រាធិរាជទ្រង់បើកទិព្វចក្ខុមើលមក ឃើញបុរសកម្សត់កំពុងប្រាថ្នាកុំឲ្យក្រលំបាក និងកុំឲ្យកំព្រីកំព្រាដូចជាតិនេះទៀត ក៏ប្រើព្រះ វិស្សកម្មទេវបុត្រឲ្យទៅជប់ជាប្រាសាទមាសប្រាសាទប្រាក់ ឃ្លាំងមាស ឃ្លាំងប្រាក់ ព្រមទាំងសួនប្រកបដោយដើមឈើពេញទៅដោយផ្កាផ្លែគ្រប់ពណ៌យ៉ាងល្អ មានទាំងអ្នកគាល់បម្រើច្រើនត្រៀបត្រា ពុំមានខ្វះកន្លះអ្វីឡើយ ។
លុះបុរសត្រឡប់ពីវត្តជេតពន រកខ្ទមស្លឹកមិនឃើញ ហើយបែរជាឃើញឯប្រាសាទភ្លឺរន្ទាលឆ្អិនឆ្អៅទៅវិញ ក៏ភ័យណាស់រត់ទៅទូលព្រះមហារោហន្ទត្ថេរ ។ ព្រះថេរៈមានពុទ្ធដីកាថា "ចូរអ្នកឡើងទៅនៅចុះ ព្រោះជាលទ្ធផលនៃបុញ្ញកម្មរបស់អ្នកហើយ" ។
ដោយសារមានរឿងនិទានដូច្នេះហើយបានជាខ្មែរយើងនិយមសិតតៀនវស្សាបូជាព្រះនៅពេលព្រះសង្ឃចូលវស្សា ។ ក្នុងគម្ពីរពុទ្ធសាសនា គ្មាននិយាយទាក់ទងដល់ទៀនវស្សាទេ ប៉ុន្តែ មាននិយាយពី ប្រទីប ។ ប្រទីប ចាត់ទុកជាសក្ការបូជា មួយដែរ សម្រាប់បូជាព្រះរតនត្រ័យ ។ តាមការសន្និដ្ឋានរបស់អ្នកប្រាជ្ញខ្លះថា ការធ្វើទៀនវស្សាបូជាព្រះរតនត្រ័យនេះ បំណងជាមានទំនៀមជាប់មកពីព្រហ្មញ្ញសាសនា ព្រោះពួកព្រាហ្មណ៍ពេលប្រារព្ធធ្វើពិធីផ្សេងៗ តែងយកការអុជភ្លើងជាធំ ។ ពេលប្រារព្ធពិធី គេប្រុងប្រយ័ត្នណាស់មិនឲ្យរលត់ទេ ព្រោះយល់ថា បើទៀនឬភ្លើងរលត់ក្នុងពេលមិនទាន់ចប់ពិធីវាជាប្រផ្នូលអាក្រក់មួយ ។ ឯការអុជទៀនវស្សានេះក៏មានការប្រុងប្រយ័ត្នដែរ បើទៀនរលត់ក្នុងវស្សា គេយល់ថាជាការដាច់វស្សាហើយ ។
អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា ការប្រុងប្រយ័ត្នមិនឲ្យរលត់ទៀនវស្សានេះ ជាប្រស្នាមួយពញ្ញាក់ស្មារតីភិក្ខុសង្ឃឲ្យខិតខំអនុវត្តតាមពុទ្ធប្បញ្ញត្តិ កុំឲ្យមានការថ្លស់ធ្លោយដាច់វស្សា ព្រោះវស្សាងាយដាច់ណាស់ ប្រៀបដូចជាភ្លើងទៀនដែរ បើយើងមិនប្រយ័ត្នប្រាកដជាដាច់ពុំខាន ។ អ្នកខ្លះទៀត សន្និដ្ឋានថា ទៀនវស្សានេះជានិមិត្តរូបនៃព្រះប្រាជ្ញាញាណព្រះមហាករុណាទិគុណរបស់ព្រះពុទ្ធអង្គ ដែលតែងតែភ្លឺស្វាងនិងមានជានិច្ចចំពោះសព្វសត្វ ឥតមានពេលណាអាក់ខាន ឬរលត់ឡើយ ។
២-អំពីសាដក៖ រឿងដែលឧបាសក ឧបាសិកា និយមធ្វើសាដកប្រគេនសង្ឃសម្រាប់ស្រង់ទឹកនោះ មានសម្ដែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក ភាគទី៨ (វិន័យបិដក) ផងនិងមាននិយាយក្នុងសាស្ត្រាអានិសង្សសាដកផង ។
ក/គម្ពីរព្រះត្រៃបិដក បានឮថាព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពនទៀបក្រុងសាវត្ថី ។ វេលានោះ នាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកជាមួយនិងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ នាងវិសាខា ក៏ក្រាបថ្វាយបង្គំលាព្រះសាស្ដាចេញទៅ ។ លុះរាត្រីកន្លងទៅ មានភ្លើងធំធ្លាក់ចុះសព្វទ្វីបទាំងបួន ។ គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹក ។ ជួនពេលនោះ នាងវិសាខា បានប្រើទាសីឲ្យទៅនិមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត ។ នាងទាសីក៏ ធ្វើដំណើរទៅដល់វត្តជេតពន រកមើលមិនឃើញពួកភិក្ខុសោះ ឃើញតែមនុស្សកំពុងងូតទឹកស្រាត ក៏គិតថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវកកំពុងងូតទឹកជម្រះកាយ រួចក៏ត្រឡប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា "បពិត្រអ្នកម្ចាស់! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវករ កំពុងងូតទឹកជម្រះកាយ" ។ នាងវិសាខាជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា "ច្បាស់ជាលោកម្ចាស់ទាំងឡាយដាក់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែទាសីនេះសម្គាល់ថា ពួកអាជីវកទៅវិញ " ។ នាងវិសាខាក៏ប្រើនាងទាសីនោះជាលើកទីពីរទៀត ។ នាងទាសី ក៏ទៅដល់វត្តហើយ រកមើលភិក្ខុទាំងឡាយមិនឃើញសោះ មានតែអារាមទទេ " ។ នាងវិសាខា រិះគិតថា "ច្បាស់ជាលោកម្ចាស់ទាំងឡាយងូតទឹក ហើយចូលទៅលំនៅវិញដូចដែល បានជានាងទាសីនេះមិនឃើញ " ។ នាងវិសាខាក៏ប្រើទៅជាលើកទីបី នាងទាសីនេះ ក៏ទទួលបង្គាប់ ហើយធ្វើដំណើរទៅវត្តជេតពនទៀត ។ គាប់ជួនដល់វេលាភត្តកាលហើយ ព្រះសាស្ដាក៏ទ្រង់ត្រាស់ឲ្យពួកភិក្ខុរៀបចំចេញដំណើរទៅផ្ទះនាងវិសាខាដើម្បីទទួលភត្តតាមការនិមន្ត ។ លុះព្រះមានព្រះភាគ និងភិក្ខុសង្ឃគ្រាន់តែឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ធម្មតាព្រះតថាគតទាំងឡាយគ្មានពរទេ" ។ នាងវិសាខាក្រាបទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមតែពរណាដែលគួរ និងពរណាដែលឥតទោស" ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ, ។ នាងវិសាខា ក៏ក្របទូលថា "បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះ អង្គចង់ប្រគេន
១-វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង)
២-អាគន្ទុកភត្ត (ភត្តសម្រាប់ភិក្ខុមកដល់ថ្មី)
៣-គមិកភត្ត (ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ )
៤-គិលានភត្ត (ភត្តសម្រាប់ភិក្ខុមានជំងឺ
៥-គិលានុបដ្ឋាកភត្ត (ភត្តសម្រាប់ភិក្ខុអ្នកបំរើជំងឺ)
៦-គិលានភេសជ្ជៈ (ថ្នាំសម្រាប់ភិក្ខុមានជំងឺ)
៧-ធុវយាគូ (បបរសំរាប់ភិក្ខុឆាន់ជានិច្ច)
៨-ឧទកសាដិកា (សំពត់ងូត) សម្រាប់ភិក្ខុនី
ព្រះសាស្ដាទ្រង់ត្រាស់ថា "ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបានសូមពរប្រាំបីប្រការអំពីតថាគត ជាការប្រពៃពិត, ម្នាលនាងវិសាខា បើដូច្នេះតថាគតអនុញ្ញាតពរប្រាំបីដល់នាង" ។ ព្រោះមានដំណើរដើមដានបែបនេះហើយ ទើបពុទ្ធសាសនិកខ្មែរនិយមធ្វើសាដកសម្រាប់ប្រគេនភិក្ខុសង្ឃសម្រាប់ស្រង់ទឹកជៀសវាងស្រង់ទឹកអាក្រាតកាយ, រហូតមកដល់បច្ចុប្បន្ននេះ ។
ខ/សាស្ត្រាអានិសង្សសាដក៖ សេចក្ដីដំណាលថា មានទាសាទាសី ប្ដីប្រពន្ធពីរនាក់ ។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ "នាងអមយ្យទាសី ។ ក្រោយមកឪពុកនាងក៏ទទួលមរណភាពទៅ ។ នាងក៏រស់នៅជាមួយម្ដាយ ហើយធ្វើជាទាសីគេទាំងពីរនាក់ម្ដាយកូនតទៅទៀត ។ ថ្ងៃមួយនៅពេលចូលវស្សា នាងអមយ្យទាសីបានឃើញអ្នកស្រុកនាំគ្នាយកសាដកទៅប្រគេនព្រះភិក្ខុសង្ឃ ក៏កើតមានសេចក្ដីជ្រះថ្លាក្រៃលែង ប៉ុន្តែនាងគ្នាលទ្ធភាពរកលុយកាក់ ដើម្បីយកទៅទិញសាដកដូចអ្នកស្រុកឯទៀត ព្រោះនាងទ័លក្រពេកណាស់ ។ នាងគិតមិនលេចសោះ ក្នុងការស្វែងរកលុយកាក់សម្រាប់ធ្វើសាដក, នាង និងម្ដាយ ក៏សម្រេចចិត្តចុងក្រោយទៅសំពះ ម្ចាស់ (ថៅកែ) សុំបន្ថែមថ្លៃឈ្នួលខ្លួន តែម្ចាស់ប្រាក់ក៏ពុំព្រមថែមឲ្យ ព្រោះនាងជំពាក់គេក្រែលណាស់ទៅហើយ ។ នាងអស់តម្រិះ ក៏ថយមកគិតទៀតថា "ឱអញអើយ! កើតមកជាអ្នកទ័លក្រ លំបាកវេទនា ឃើញការកុសលនៅនិងមុខហើយឈោងចាប់យកដូចគេពុំបាន តើកាលណាឡើយនិងបានធ្វើបុណ្យនិងគេ, បើអញស្លាប់អំពីជាតិនេះទៅ ទៅចាប់កំណើតថ្មីមុខជានៅតែបម្រើគេពុំឃ្លាតឡើយ, ណ្ហើយចុះ ដើម្បីកុំឲ្យសល់ខានធ្វើបុណ្យដែលអញមានសេចក្ដីជ្រះថ្លាទាំងម្ល៉េះ អញសុខចិត្តខ្លាស់ (ខ្ទាស់) ស្លឹកឈើស្លៀក" ។ លុះនាងគិតហើយ ក៏ផ្លាស់សំពត់អំពីខ្លួនយកទៅបោកគក់ឲ្យជ្រះក្អែល ជ្រះក្លិនឆ្អេះឆ្អាប យកទៅជ្រលក់ទឹកអម្ចត់រួចយកទៅប្រគេនព្រះសង្ឃតាមចិត្តជ្រះថ្លា ហើយតាំងចិត្តអធិដ្ឋានថា "សេចក្ដីជ្រះថ្លាដែលញ៉ាំងចិត្តឲ្យនាំមកបូជានូវសំពត់សាដកក្នុងគ្រានេះ, លុះអនាគតជាតិទៅ សូមកុំឲ្យខ្ញុំស្គាល់ការខ្វះខាត ដូចជាតិនេះទៀតឡើយ " ។ ក្រោយមក ដោយអំណាចផលានិសង្សដែលនាងបានកសាងសំពត់សាដកនេះ នាងក៏បានទៅជាឯកអគ្គមហេសី នៃព្រះរាជាមួយព្រះអង្គ ។ ដោយសារមាននិទាននេះហើយ ទើបខ្មែរយើងនិយមធ្វើសំពត់សាដកប្រគេនព្រះសង្ឃ ជាទំនៀមមកដល់សព្វថ្ងៃ ។
គ/តំណមក្នុងឱកាសវស្សា៖ ក្នុងរយៈពេលបីខែនេះ ប្រជារាស្ត្រខ្មែរជាពុទ្ធសាសនិក មានទំនៀមតំណមផ្សេងៗ ដូចជាតំណមរៀមមង្គលការកូនចៅ តំណមសង់ផ្ទះសម្បែង ដោយចាត់ទុកថា "ជាថ្ងៃឃ្លុប" ។ ចំពោះតំណមនេះ អ្នកប្រាជ្ញខ្លះសន្និដ្ឋានថា "តំណមហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍កូនចៅនោះ ព្រោះបុរាណាចារ្យយើងយល់ថា ខែវស្សាជាខែដែលភ្លៀងធ្លាក់ប៉ប៉ិចប៉ប៉ាច់ និងជាខែដែលយើងមមាញឹកបង្កបង្កើនផល " ។ ឯតំណមហាមមិនឲ្យសង់ផ្ទះសម្បែងនោះ ព្រោះលោកយល់ថា ខែវស្សាធ្វើឲ្យដីជ្រាយ និងធ្វើឲ្យឈើសើម ឬរីក ជាហេតុមិនអាចធ្វើផ្ទះសម្បែងបានល្អទេ ។
សេចក្ដីសន្និដ្ឋាន,
ថីរវេលានៃការចាំវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសព្រោះវាជាសញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើនសេចក្ដីព្យាយាមបំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ដី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់ ។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារនៃការចាំវស្សារបស់ភិក្ខុសង្ឃដែរ ។ ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភចតុប្បច្ច័យផ្សេងៗ ចំពោះលោកយ៉ាងខ្លាំងប្លែកពីធម្មតា ដូចជាទៀនវស្សា (ប្រេង) សាដក, ដាក់បិណ្ឌ, ភ្ជុំបិណ្ឌ... ដើម្បីសំដែងនូវសមានចិត្ត, ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សសម្រាប់ខ្លួនផង ។
ផ្នែកទី២
១.ប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ
តាមដែលបានស្រាវជ្រាវមកឃើញថា៖ សាស្ត្រា ឬគម្ពីរក្នុងកម្ពុជរដ្ឋនេះ ដែលជាប្រភពនៃបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ មាន ៣ បែប ដូចបានស្រង់យកមកសំដែងដោយសង្ខេប
១-សាស្ត្រាវិជ្ជាធរ មានសេចក្ដីថា " មានព្រះមហាថេរ ១រូប ឈ្មោះព្រះឧបគុត្តត្ថេរ លោកហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ឋាននរក។ ដោយអំណាចឫទ្ធិ៍របស់លោក មានផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើងទទួលព្រះបាទលោក លោកក៏គង់ពែនលើផ្កាឈូកនោះអណ្ដែតលើពពួកនរក ។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វពួកនរកបានដកដង្ហើមចេញចូលស្រួលមួយពេលនោះ ទើបនាំគ្នាសំពះព្រះថេរៈ ៗ មានព្រះទ័យករុណាសំដែងធម៌ឲ្យស្ដាប់, កាលពួកសត្វនរកបានស្ដាប់ធម៌ហើយក៏ផ្ដាំព័ត៌មានមកកាន់ញាតិសន្ដានរបស់ខ្លួនទីទៃ ៗ ថា " បពិត្រព្រះមហាថេរបើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ម្ដាយឪពុកបងប្អូនកូនចៅ ញាតិផៅសន្ដានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ ៗ នៅស្រុកឈ្មោះនេះ ៗ សូមឲ្យអាសូរករុណាមកដល់យើងខ្ញុំធ្វើបុណ្យឲ្យទានឧទ្ទិសផលមកឲ្យយើងខ្ញុំផង" ។ កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពពួកសត្វនរកហើយ ក៏ហោះត្រឡប់មកកាន់មនុស្សលោកវិញ បានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រ ១ ព្រះអង្គ ព្រះមហាក្សត្រទ្រង់នាំនាហ្មឺនសព្វមុខមន្ត្រី សេដ្ឋីគហបតី នឹងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទុលព្រះដ៏មានបុណ្យថា "បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ! បើគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប លុះអស់អាយុទៅ ៗ ទៅកើតក្នុងនរករងទុក្ខវេទនា អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយតើនឹងត្រូវធ្វើបុណ្យដូចម្ដេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះ ឲ្យលដោះចាកទុក្ខបាន ? " ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា " បើមហារាជចង់ធ្វើអំពើបុណ្យកុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឲ្យលដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ពីដើមថ្ងៃ ១ រោច ខែភទ្ទបទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១ អង្គ ១ ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ខែភទ្ទបទនោះឯង ត្រូវចងពិតាន ពាសរនាំងវាំងនន ក្រាលកម្រាល ត្រូវសមានទានចាំសីលឲ្យបរិសុទ្ធប្រាកដ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារ ត្រូវរៀបរណ្ដាប់គ្រឿងបណ្ណាការ មានភ្ញីផ្កា គន្ធពិដោរជាដើម ហើយត្រូវនិមន្តព្រះគម្ដែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធសូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្ដាយឪពុក បងប្អូន ញាតិកាលដែលចែកឋានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ លុះព្រឹកឡើងត្រូវធ្វើបាយបិណ្ឌ បាយបិត្តបូរ មានទាំងចង្ហាន់ផ្លែឈើនឹងសារពើភោជនាហារផង ផ្គូផ្គាប់រណ្ដាប់អង្គាសដាក់បាត្រព្រះសង្ឃឧទ្ទិសផលជូនទៅដល់អស់ពួកសត្វនរកទាំងនោះ ។
ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះ ចេញអំពីទុក្ខភ័យឰដ៏កាលនោះ បានទៅកើតឰដ៏សួគ៌ទេវលោកនាយ ហើយសឹងឲ្យពរសព្ទសាធុការ មកញាតិសន្ដានដែលបានធ្វើបុណ្យឲ្យទានឧទ្ទិសស្មោះចំពោះជូនទៅនោះ ឲ្យមានសុខសួស្ដីទីឃាយុយឺនយូរទីទៃៗ ឰដ៏កាលនោះហោង " ។
២- សាស្ត្រាអានិសង្សបិណ្ឌ មានសេចក្ដីថា " ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋី ថាអស់ម្ដាយឪពុកញាតិកាវង្សាបងប្អូនកូនចៅរបស់ជនទាំងឡាយ ដែលស្លាប់ទៅអំពីមុនៗនោះ ទោះទៅកើតឯណាៗក្ដី តែដល់រនោចខែភទ្ទបទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជៈអានិសង្សនៃបុណ្យដែលអស់ញាតិសន្ដានបានធ្វើបាយបិណ្ឌបាយបិត្តបូរនាខែភទ្ទបទ ហើយឧទ្ទិសផលជូនទៅនោះក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង " ។
រីឯសត្វនរកប្រេតផងទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្ទបទនោះ ប្រេតខ្លះមកកើតជាកណ្ដូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះមកទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្ដើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្ដាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកអំពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា " ឱរូបអញអើយ ! អភ័ព្វអ្វីម្ល៉េះមកកើតជាប្រេតនរករងទុក្ខវេទនាទូរាទូរន់ពន់ប្រមាណ យូរឆ្នាំហើយ កើតសម្រេកគម្លានក្រៃពេក " ។
សត្វនរកប្រេតទាំងនោះ កាលបើដល់ខែភទ្ទបទ ដែលជនទាំងឡាយបានរៀបរណ្ដាប់បាយបិណ្ឌបាយបិត្តបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅ ក៏សឹងតែបានលដោះរួចមកហោង ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា៖ ហៃអនាថបិណ្ឌិក ! នៅថ្ងៃភ្ជុំបិណ្ឌនោះត្រូវចងរំយោលចងទង់-ពិតាន ដាសពាសនូវរនាំងវាំងននជាដើម ហើយរៀបរណ្ដាប់គ្រឿងបណ្ណាការ គឺទៀនធូបភ្ញីផ្កាស្លាម្លូនឹងគ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំនំចំណីភោជនាហារផង បូជាព្រះសង្ឃ ។ ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតាម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទាំង៧ សន្ដាន ដែលស្លាប់ទៅ ៗ កើតជាប្រេតនរករងទុក្ខវេទនានោះ ឲ្យបានសម្បត្តិសួគ៌សម្បត្តិនិព្វានជាឋានបរមសុខប្រសើរហោង។ ហៃអនាថបិណ្ឌិក! នរូបុរសបុគ្គលប្រុស ស្រីឯណានីមួយបើនឹងរៀបកាន់បិណ្ឌនោះ ត្រូវអញ្ជើញអស់មេបាចាស់ទុំផងទាំងឡាយមកអង្គុយជុំវិញហើយទុកលង្វែកចន្លោះកណ្ដាលប្រមាណ១ ហត្ថ យកត្រីសាច់អាហារភោជននឹងផ្លែឈើតូចធំ អន្សមនំគមនូវចេកអំពៅត្រាវដំឡូងដូងត្នោតព្រមទាំងគ្រឿងបណ្ណាការផង គឺយកទៀនធូបភ្ញីផ្កា ស្លាម្លូប្រេងម្សៅមកបូជាព្រះរតនត្រ័យ ហើយឲ្យមេបាចាស់ទុំស្មាលាទោសឲ្យ ដ្បិតប្រេតនោះ ផ្ដាំមកថា ឲ្យអស់ញាតិកាមេបាចាស់ទុំជីដូនជីតា ម្ដាយឪពុក បងប្អូនកូនចៅ ស្មាលាទោសឲ្យផង កុំឲ្យមានវេរាកម្មតាមទៅឡើយ។
បើក្នុងខែភទ្ទបទនោះ មិនមានអ្នកណារៀបរណ្ដាប់បាយបិណ្ឌ បាយបិត្តបូរបូជាព្រះរតន-ត្រ័យបញ្ជូនផលទៅទេ អស់ប្រេតនរកអំបាលនោះ ក៏អត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាក្រៃពេកម៉្លោះហើយប្រេតទាំងនោះ ក៏ជេរប្រទេចផ្ដាសាមកញាតិកាទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ម្ដាយឪពុកប្ដីប្រពន្ធកូនចៅញាតិផៅទាំង ៧ សន្ដានជាដើម ។ល។
៣- គម្ពីរបេតវត្ថុ មានសេចក្ដីថា " មានព្រានម្នាក់នៅក្នុងក្រុងពារាណសីតែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ វេលាត្រឡប់មកផ្ទះវិញ ពួកក្មេងៗ តែងចោមរោមសុំសាច់រាល់ដង ។ ថ្ងៃ ១ ព្រាននោះទៅបាញ់មិនបានសត្វក៏បេះផ្កាត្របែកព្រៃ (អាចារ្យខ្លះថាផ្ការាជព្រឹក្ស) ប្រដាប់ខ្លួន នឹងរែកយកមកផ្ទះជាច្រើន លុះដល់ទ្វារភូមិ ពួកក្មេងៗ មកសុំសាច់ដូចសព្វដងទៀត ព្រានក៏ចែកផ្កាត្របែកព្រៃឲ្យម្នាក់១ស្មែង។ លុះព្រាននោះស្លាប់ទៅៗកើតជាប្រេតអាក្រាត មានផ្កាត្របែកព្រៃប្រដាប់ក្បាល ដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួនដើម្បីរកអាហារបរិភោគ ។ វេលានោះ កោសិយអាមាត្យជាអាមាត្យព្រះបាទពិម្ពិសារជិះទូកទៅបង្ក្រាបស្រុកបច្ចន្តគ្រាមបានឃើញប្រេតនោះ សួរដឹងសេចក្ដី ហើយក៏មានសេចក្ដីអាណិតទើបនិយាយថា "សត្តូវរបស់យើងមានធ្វើម្ដេចអ្នកនឹងទទួលបរិ -ភោគបាន ? " ។ ប្រេតឆ្លើយថា " ក្នុងទូកនេះបើមានឧបាសកអ្នកដំកល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឲ្យសត្តូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឲ្យខ្ញុំចុះ " ។ កោសិយអាមាត្យធ្វើតាម ប្រេតបានទទួលអនុមោទនាហើយ បានសេចក្ដីសុខ ទើបផ្ដាំថា " សូមឲ្យលោកមេត្តាដល់ប្រេតឯទៀតៗ ផង កាលលោកធ្វើកុសលឯណានីមួយហើយ សូមឲ្យឧទ្ទិសចំណែកកុសលឲ្យប្រេតខ្លះផង " ។ កាលអាមាត្យនោះត្រឡប់មកដល់ស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធ នឹងព្រះភិក្ខុសង្ឃ ហើយក្រាបទូលរឿងប្រេតនោះថ្វាយទ្រង់ជ្រាប ។ ព្រះបរមសាស្ដាទ្រង់អធិដ្ឋានឲ្យពុទ្ធបរិស័ទមកប្រជុំគ្នា ហើយទ្រង់សំដែងបេតនិកាយ ( រឿងពួកប្រេត ) ឲ្យប្រាកដឡើង ដូចដែលបានពោលមកខាងលើនេះ ។
២.បទពិចារណាអំពីរបៀបបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ
កាលពិចារណាតាមរូបរឿងក្នុងសាស្ត្រា នឹងគម្ពីរដែលពោលមកនោះ ឃើញថា៖ របៀបបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវតាមសេចក្ដីក្នុងសាស្ត្រាវិជ្ជាធរខ្លះ សាស្ត្រាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺត្រង់របៀបរៀបចំការបុណ្យហើយនឹងកំណត់ថ្ងៃ-ខែ នឹងពេលដែលធ្វើ ត្រូវតាមសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌទាំងអស់, របៀបធ្វើផ្កាបិណ្ឌ នឹងកិច្ចឧទ្ទិសផលបញ្ជូនទៅប្រេតតាមគម្ពីរបេតវត្ថុដោយច្រើន គឺផ្កាបិណ្ឌដែលគេធ្វើឧទ្ទិសឲ្យប្រេត គេធ្វើប្រដាប់ដោយផ្កាឈើស្ពាន់ក្រាប់ឬក្រដាសពណ៌នោះប្រហែលនឹងអាការរបស់ប្រេតដែលគម្ពីរបេតវត្ថុ ចែងថា " ប្រេតមានផ្កាត្របែកព្រៃ ប្រដាប់ក្បាល ដើរមករកអាហារឯផ្ទះញាតិរបស់ខ្លួននោះឯង " ។
ការដែលពុទ្ធិកជនជាតិខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌរាល់ឆ្នាំ មិនហ៊ានខាន គឺតែដល់ថ្ងៃ ១ រោច ខែភទ្ទបទ តែងនាំគ្នាទៅកាន់បិណ្ឌក្នុងទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥ រោច ហៅថា " ភ្ជុំបិណ្ឌ " នោះ ទោះបីអ្នកក្រីក្រលំបាក ឬអ្នកផឹកប្រមឹកយ៉ាងណា ក៏ធ្វើឲ្យបានយ៉ាងតិចណាស់ ត្រឹមថ្ងៃភ្ជុំជាថ្ងៃបង្ហើយពុំហ៊ានខាន, ទាំងនេះក៏ដោយហេតុគេជឿតាមសាស្ត្រាវិជ្ជាធរនឹងសាស្ត្រាអានិសង្សបិណ្ឌ ហើយនឹងជឿតាមសណ្ដាប់ចាស់ៗ ដែលធ្លាប់ធ្វើឲ្យឃើញរៀងមក ប្រកាន់មាំក្នុងចិត្ត គិតអាណិតផង ខ្លាចផង, ឯអាណិតនោះ គឺអាណិតដល់ជីដូនជីតា ដែលនាំគ្នាមកទទួលយកផល ឯខ្លាចនោះ គឺខ្លាចប្រេតដែលមក បើមិនឃើញម្ដាយឪពុកបងប្អូនកូនចៅញាតិផៅទៅធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌទេនឹងជេរប្រទេចផ្ដាសាឲ្យហិនហោចខ្លោចផ្សាវិនាសទ្រព្យសម្បត្តិ ។
ឯសាស្ត្រាវិជ្ជាធរ នឹងសាស្ត្រាអានិសង្សបិណ្ឌ ក្នុងកម្ពុជរដ្ឋយោងនេះ មានតែសម្រាយភាសាខ្មែរ គ្មានភាសាបាលី ហើយគ្មានឈ្មោះអ្នកតែង មិនដឹងជាតែងក្នុងសម័យណា ។ ចំណែកឯគម្ពីរបេតវត្ថុមានទាំងភាសាបាលី ភាសាខ្មែរ ហើយគម្ពីរនេះ ជាអដ្ឋកថាព្រះត្រៃបិដកខុទ្ទកនិកាយ ព្រះអាចារ្យធម្មបាលតែងក្នុងសតវត្សជាមួយនឹងអដ្ឋកថាទាំងពួង ។
ឯសាស្ត្រា ឬគម្ពីរដែលចែងអំពីការធ្វើបុណ្យឧទ្ទិសផលឲ្យដល់បេតជនដែលលះលោកនេះទៅកាន់បរលោកនោះ ទោះជាសាស្ត្រាសម្រាយក្ដី មិនជាប្រមាណទេ គឺយកតែត្រង់ពុទ្ធានុញ្ញាតឲ្យធ្វើទក្ខិណានុប្បទានឧទ្ទិសផលទៅឲ្យសត្វគ្រប់ជំពូកដើម្បីឲ្យរួចលដោះចាកអបាយទុក្ខទាំងពួងនោះឯង ជាប្រមាណ ។
៣.បទពិចារណាអំពីរបៀបឧទ្ទិសផល នឹងសែន
គម្ពីរនានារបស់ពុទ្ធសាសនា ចែងថាមនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតនានា មនុស្សចិត្តអាក្រក់បានធ្វើបាបផ្សេង ៗ ដល់ស្លាប់ទៅតែងទៅកើតក្នុងកំណើត ១ហៅតាមភាសាបាលី ថា "បេត" ភាសាសំស្ក្រឹតថា " ប្រេត " ប្រែជាខ្មែរថា " ជនដែលធ្វើមរណកាលទៅកាន់បរលោក " ។
ពុទ្ធសាសនា កាលបើសំដែងដល់រឿងប្រេត ច្រើនស្រដៀងគ្នានឹងសាសនាព្រាហ្មណ៍ ដែលជាសាសនាចាស់របស់ប្រទេសឥណ្ឌៀ ព្រោះពុទ្ធសាសនា ជាសាសនាថ្មីកើតក្រោយសាសនាព្រាហ្មណ៍ គ្រាន់តែបំបែរតម្រែតម្រង់ឲ្យត្រឹមត្រង់ឡើងតាមមតិរបស់ព្រះពុទ្ធប៉ុណ្ណោះ ។ គម្ពីរមហាវិភង្គ (អាទិកម្ម) ផ្នែកវិនយបិដក ត្រង់ចតុត្ថបារាជិកកណ្ឌ សំដែងពីប្រភេទរបស់ប្រេតថា មាន ១២ ពួក, គម្ពីរមិលិន្ទបញ្ហាបំព្រួញថា មាន ៤ ពួក គឺ ឧតូបជីវី ប្រេតចិញ្ចឹមជីវិតដោយមន្ទិលគភ៌នឹងខ្ទុះឈាម ១ ពួក ខុប្បបាសិកៈ ប្រេតស្រេកឃ្លានអាហារជានិច្ច ១ ពួក និជ្ឈាមតណ្ហិកៈ ប្រេតភ្លើងឆេះជានិច្ច ១ ពួក បរទត្តូបជីវី ប្រេតចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ១ ពួក គឺពួកបរទត្តូបជីវីប្រេតនេះហើយ ដែលយើងតែងធ្វើបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ ។
របៀបឧទ្ទិសផល ពោលដោយសង្ខេប គឺយកបង្អែមចម្អាបដែលហៅថា "បិណ្ឌ" នោះទៅប្រគេនព្រះសង្ឃ វេរប្រគេនចំពោះព្រះសង្ឃហើយឧទ្ទិសផលដោយវាចាមានដើមថា " ផលទាននៃយើងខ្ញុំទាំងឡាយនេះ សូមឲ្យបានទៅដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមដែលទោកាន់បរលោកហើយ " ។ ធ្វើបែបនេះរាល់ព្រឹក គ្រប់ថ្ងៃដាក់បិណ្ឌ នឹង ថ្ងៃភ្ជុំ ។
របៀបសែន ពោលដោយសង្ខេប គឺគេធ្វើតែម្ដងក្នុងថ្ងៃបង្ហើយត្រង់វេលាយប់ថ្ងៃ ១៥ រោច ខែភទ្ទបទ ជាថ្ងៃភ្ជុំបិណ្ឌ ។ វេលាសែនបើជាទំនៀមរាស្ត្រ មហាជនគ្រប់ផ្ទះតែងរៀបក្រាលកន្ទេល កម្រាលមានខ្នើយ ១ ដាក់ក្បាលកន្ទេល មានសំពត់សពាសពីលើខ្នើយ មានផ្តឹលទឹក ពានស្លា បារី តុថាសបង្អែម ចំអាប ឆ្វេង-ស្ដាំ រួចម្ដាយឪពុកប្រមូលបងប្អូនកូនចៅនៅក្នុងផ្ទះមកជួបជុំ ហើយនិយាយប្រតិស្ឋអទិស្ឋានថា " សូមអញ្ជើញជីដូនជីតាពិសាក្រយាទាំងនេះឲ្យបរិបូណ៌ " ។
ទំនៀមព្រះរាជា ក៏មានលំនាំប្រហែលគ្នានឹងរាស្ត្រដែរ ប្លែកតែខាងព្រះរាជពិធីធ្វើនៅល្ងាចថ្ងៃ ១៤ រោច ដោយមានគ្រឿងប្រដាប់ល្អៗ នឹងហៅរបៀបសែននោះតាមរាជសព្ទថា " ថ្វាយព្រះបិតរ " ដូចបរិយាយក្នុងកំណត់ព្រះរាជពិធីថ្វាយព្រះបិតរខាងដើមមកហើយ នឹងមាននាម៉ឺនសព្វមុខមន្ត្រីគាល់ចាក់ទឹកដូងថ្វាយជាឧឡារិកអធិកអធំជាងរាស្ត្រប៉ុណ្ណោះ ។
៤.បទវិនិច្ឆ័យរឿងសែន
ពិធីសែននំចំណីឲ្យផ្ទាល់ទោខ្មោច ឬ ប្រេត ជាពិធីខាងសាសនាព្រាហ្មណ៍ ។ ឯពុទ្ធសាសនាមិនមានពិធីដូច្នោះទេ មានតែពិធីប្រគេនទានចំពោះព្រះសង្ឃ ឬឲ្យទានដល់ឧបាសក អ្នកមានត្រៃសរណគមន៍ នឹងមានសីល ហើយបញ្ចេញវាចាឧទ្ទិសផលទៅ ដែលហៅតាមភាសាបាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែស្រុកខ្មែរយើង តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន ទាំងព្រះរាជាទាំងប្រជារាស្ត្រ នៅវេលាដែលទ្រង់ធ្វើនឹងធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យបញ្ជូនផលទៅដូនតានោះ តែងទ្រង់ធ្វើ នឹងធ្វើទានទាំង ២ បែប គឺទាំងពិធីប្រគេនទានចំពោះព្រះសង្ឃឧទ្ទិសផលទៅផង ទាំងពិធីសែនផង ។ ទំនៀមសែនដូនតា ជាទំនៀម ១យ៉ាង ដែលពុទ្ធិកជន ខេមរជាតិទួទៅទាំងប្រទេសកម្ពុជា ធ្លាប់ប្រព្រឹត្តជាយូរយារណាស់មកហើយតែទំនៀមនេះ ខេមរជនមិនមែនផ្ដើមធ្វើខ្លួនឯងមុនគេបំផុតទេ គឺធ្វើតាមទំនៀមឥណ្ឌូនៅប្រទេសឥណ្ឌៀ ដ្បិតប្រវត្តិសាស្ត្រខ្មែរពោលថា " ជាតិខ្មែរ មានពូជពង្សតមកពីប្រទេសឥណ្ឌៀ ព្រោះហេតុនេះទើបខ្មែរធ្វើបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌមានធ្វើទាំងកិច្ចសែនផង ជាប់ជាប្រពៃណីទាំងព្រះរាជាទាំងប្រជារាស្ត្រ ដរាបមកដល់សម័យបច្ចុប្បន្ន ។
៥.បុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងកម្ពុជរដ្ឋ ផ្ដើមធ្វើពីក្នុងរជ្ជកាលណា ?
ពុទ្ធសករាជប៉ុន្មាន ?
បណ្ហារឿងដើមពីកំណើតបុណ្យកាន់បិណ្ឌនឹងភ្ជុំបិណ្ឌ ក្នុងប្រទេសកម្ពុជានេះ ជាបញ្ហាលំបាកដោះស្រាយ មិនងាយនឹងសម្រេចឲ្យប្រាកដថា ផ្ដើមធ្វើពីរជ្ជកាលណា ឬពុទ្ធសករាជប៉ុន្មាន ឲ្យប្រាកដបានទេ ដ្បិតពង្សាវតារក្រុងកម្ពុជា ពុំមានចែងឲ្យច្បាស់ឡើយ ឃើញមានតែរាជពង្សាវតារមួយ ក្នុងរជ្ជកាលព្រះករុណាបរមកោដ្ឋ ( ព្រះអង្គឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបរមកោដ្ឋ អក្សរខ្មែរច្បាប់សរសេរដៃរបស់អ្នកឧកញ៉ាយោមរាជ ឈុន ដែលមានក្នុងបណ្ណាល័យ នៃពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយបន្តិចថា " ថ្ងៃ ១ រោច ខែភទ្ទបទ កាន់បិណ្ឌក្នុងព្រះរាជវាំង ថ្ងៃ ១៤ រោច ខែភទ្ទបទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតរ ថ្ងៃ ១៥ រោច ខែភទ្ទបទ ទេសនាគាថាពាន់ " ប៉ុណ្ណោះ ។
ដកស្រង់អត្ថបទទាំងស្រុងពីសៀវភៅ ព្រះរាជពិធីទ្វារទសមាស ភាគទី ២
បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ
៦.ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ
ប្រភពនៃព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ជំនឿរបស់ខ្មែរ ក្នុងទំនៀមព្រះរាជពិធីប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ អាងដល់ប្រភពនានា ដូចពណ៌នាដោយសង្ខេបខាងមុខ ៖
៦.១.ប្រភពនៃព្រះរាជពិធីប្រណាំងទូក
1.ក)សៀវភៅ ជយវរ្ម័នទី ៧ របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ មានចែងថា ៖ នៅសម័យអង្គរ នាគ្រិស្តសតវត្សទី១២ ក្រុងកម្ពុជាមានសេចក្ដីសុខក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី ៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាម ដោយកងទ័ពទូក ជាចម្បាំងដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ ( គ។ស. ១១៧៧-១១៨១ ) ។ រឿងចម្បាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននឹងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ ឃើញមានកងទ័ពទូកជាច្រើនមហិមា ដែលមានព្រះបរមឆាយាល័ក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ប្រថាប់ឈរលើព្រះទីនាំងនាវាចម្បាំងដោយទ្រង់ធ្នូនឹងដំបងយ៉ាងសម្បើមក្នុងចំណោមកងទ័ពទូកទាំងឡាយ។
ខ)ឯកសារ ល្បែងប្រណាំងទូក របស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខែត្រឃ្លាំង កម្ពុជាក្រោម មានចែងថា : សម័យលង្វែក ( ព។ស. ២០៧១ គ.ស. ១៥២៨ ) ព្រះបាទអង្គចន្ទទី ១ ទ្រង់តាំងពញា តាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ។ ស្ដេចត្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុកមានរបៀបដូចរៀបរាប់តទៅនេះ៖ ទាហានជើងទឹក ចែកជា ៣ ក្រុម៖ ក្រុមទី ១ ហៅទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានជំនាងដូចទូកប្រណាំងយើងសព្វថ្ងៃ។ក្រុមទី២ ហៅទ័ពជំនួយហាត់ច្បាំងនឹងទូកចែវពីរជួរ ដែលមានជំនាងដូចទូកចែវប្រណាំងយើងសព្វថ្ងៃ ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទុកធំមានដំបូលមានចែវមានក្ដោង ដែលមានជំនាងដូចទូកបាសាក់ ហៅទុកប៉ុកចាយ តែរាងស្ដួចវែង មានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង ។ល។ ជាទូកដាក់ស្បៀងអាហារ សម្រាប់កងទ័ព ។ល។ របៀបបង្ហាត់ច្បាំង (តាមទំនៀមស្ដេចត្រាញ់នៅកម្ពុជាក្រោម) ស្រេចលើមន្ត្រីទាំង ៤ ទិស ដែលឋិតនៅក្នុងឱវាទលោកស្និទ្ធភូបាល (ស្ដេចត្រាញ់) គ្រប់ចំពូក ដែលបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះ, មន្ត្រីទាំង ៤ ទិសត្រូវកេណ្ឌទាហានទាំងជើងគោកទាំងជើងទឹក ទៅប្រជុំនៅបន្ទាយស្ដេចត្រាញ់ប្រឡងឫទ្ធិគ្នា (សមយុទ្ធ) ១ ថ្ងៃ ១ យប់រាល់ឆ្នាំ ។ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធិឯទន្លេពាម កន្ថោ ក្នុងខែត្រឃ្លាំង ដ្បិតកន្លែងនោះជាទីប្រជុំផ្លូវទឹកគ្រប់ខែត្រ នឹងទៅមកបានដោយស្រួល ។ តាមសៀវភៅ នឹងឯកសារ ជាប្រភពទាំង ២ ខាងលើនេះ អាចឲ្យសន្និដ្ឋានថា ប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ នឹងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី រៀងរាល់ឆ្នាំ ហើយអាចសន្និដ្ឋានទៀតថា ដែលប្រទេសកម្ពុជា សម័យបច្ចុប្បន្នធ្វើព្រះរាជពិធីអុំទូកនេះ គឺជាប់ពូជតមកអំពីព្រះរាជពិធីសមយុទ្ធ ដែលត្រូវនឹងភាសាបារាំងថា ម៉ាណឺវ្រិ៍ ( Manuvre ) នៃកងទ័ពទូក ក្នុងសម័យបុរាណនោះឯង ។

៦.២.ប្រភពនៃព្រះរាជពិធីបណ្ដែតប្រទីប
ក) គម្ពីរទាឋាវង្ស ភាសាបាលី មានចែងថា ព្រះចង្កូមកែវទាំង ៤ នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីទាំង៥គឺ
ទី១-នៅត្រៃត្រឹង្សសួគ៌
ទី២-នៅនាគពិភព
ទី៣-នៅស្រុកគន្ធា
ទី៤-នៅទន្តបុរៈកលិង្គរដ្ឋ។
ខ) ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូប្រតិស្ឋាននៅទីទាំង៥គឺ
ទី១-នៅសុវណ្ណមាលិកបព៌ត
ទី២-នៅសុវណ្ណបព៌ត
ទី៣-នៅសុមនកូដបព៌ត
ទី៤-នៅយោនកបុរី
ទី៥-នៅស្ទឹងនម្មទា។
គ) ពាក្យសរសើរព្រះបាទទាំងបាលី (យស្សបាទេ) ទាំងសម្រាយក៏មានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធបរមគ្រូប្រតិស្ឋាននៅទីទាំង៥ដូចក្នុងភាណវារៈដែរ។
ដោយហេតុ មានគម្ពីរដីកាជាប្រភពដូច្នេះ បានពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូណ៌មី ខែអស្សុជ, ព្រះរាជាតែងទ្រង់ធ្វើព្រះរាជពិធីបណ្ដែតប្រទីប នៅយប់ ១៤-១៥ កើតនឹង ១ រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវនៅនាគពិភព ព្រះពុទ្ធបាទនៅស្ទឹងនម្មទា នឹងនៅទីឯទៀត ៗ ដូចពោលហើយ ដោយជឿថាជាការកុសល នឹងជាព្រះរាជកុសលដ៏ធំដែលបានផលយ៉ាងប្រសើរដើម្បីសេចក្ដីសុខ ចំរើន-រុងរឿង ដល់ខ្លួន ដល់ព្រះអង្គ នឹងដល់ប្រទេសជាតិ ។

៦.៣.ប្រភពនៃព្រះរាជពិធីសំពះព្រះខែ
គម្ពីរបរមត្ថទីបនី អដ្ឋកថាចរិយាបិដក ភាសាបាលីមានចែងថា ៖ ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់ឧប្បត្តិជាសសបណ្ឌិត (ទន្សាយ)។ នៅថ្ងៃពេញបូណ៌មី ១ ទ្រង់អធិដ្ឋានឧបោសថសីលហើយទ្រង់ឧទ្ទិសព្រះមំសៈព្រះអង្គជាទាន បរមត្ថបារមី ដើម្បីបំពេញព្រះពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។ ព្រះឥន្ទទ្រង់ជ្រាបទ្រង់ក្រឡាព្រះអង្គជាព្រាហ្មណ៍ចាស់ មកសុំព្រះមំសៈសសបណ្ឌិតជាអាហារ ។ ព្រះពោធិសត្វឲ្យឥន្ទព្រាហ្មណ៍បង្កាត់ភ្លើង ដើម្បីដុតព្រះអង្គលោក ។ កាលឥន្ទព្រាហ្មណ៍ បង្កាត់ភ្លើងឆេះឡើង ព្រះពោធិសត្វលោតចូលភ្លើងនោះ ភ្លើងពុំឆេះ ឥន្ទព្រាហ្មណ៍ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយអធិដ្ឋានឲ្យនៅជាប់រហូតដល់ទី បំផុតកប្ប ។ ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង សេចក្ដីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងចន្ទមណ្ឌលដរាបដល់សព្វថ្ងៃ ។ ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់នៃថ្ងៃពេញបូណ៌មី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងតែងយកនំចំណីមានអំបុក នឹងចេកជាដើមមកបូជាព្រះចន្ទហៅថា ពិធីអកអំបុក ឬហៅថា ពិធីសំពះព្រះខែ សូម្បីព្រះរាជាក៏ទ្រង់សព្វព្រះរាជហ្ឫទ័យធ្វើព្រះរាជពិធីនេះ ដែរ ដូចបានពណ៌នារួចសព្វគ្រប់មកហើយ ។

៧.ព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ នៅខែកត្តិក
វិទ្យាស្ថានសូមចុះផ្សាយទាំងស្រុងនូវអត្ថបទដែលបាន ដកស្រង់ចេញពីសៀវភៅ ព្រះរាជពិធីទ្វាទសមាស បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។ ពិធីមួយចំនួននៅក្នុងព្រះបរមរាជវាំង ត្រូវបានកែសម្រួលខ្លះនាពេលបច្ចុប្បន្នដោយយោលទៅតាមសម័យកាលនៃការវិវឌ្ឍរបស់សង្គម ។
ព្រះរាជពិធីធំៗ ៣ មុខ គឺព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ តែងមានរៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ។ ព្រះរាជពិធីទាងនេះ ធ្វើនៅក្នុងទន្លេចតុម្មុខ នឹងនៅកំពង់ផែ ខាងមុខព្រះបរមរាជវាំង អស់ថិរវេលា៣ថ្ងៃ គឺថ្ងៃ ១៤កើត ១៥កើត នឹង ១រោចខែកត្តិក ។
តាមកំណត់ព្រះរាជពិធី ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម-សុរាម្រិត ព.ស. ២៥០១ គ.ស. ១៩៥៨ មានសេចក្ដីដូចរៀបរាប់តទៅ ៖ ព្រះរាជពិធីអុំទូក នឹងបណ្ដែតប្រទីប ឥតមានប្រកាន់ឈ្មោះថ្ងៃទេ ប្រកាន់តែលំដាប់ថ្ងៃ គឺ១៤-១៥កើត នឹង ១ រោច ខែកត្តិកប៉ុណ្ណោះ ដូចរៀបរាប់ខាងមុខ ៖

ថ្ងៃទី ១ គឺថ្ងៃ ១៤ កើត ខែកត្តិកម៉ោង ១៦ គឺម៉ោង ៤ រសៀល ប្រណាំងទូកង ទូកមួង ។
ទូក ដែលត្រូវមកប្រណាំងនោះ ប្រហែល ៣០ គូ មកពីវត្តក្នុងខែត្រផ្សេងៗ ដែលនៅជិតមាត់ទន្លេ មានខែត្រកណ្ដាល នឹងខែត្រកំពង់ចាម ជាដើម ។របៀប ប្រណាំងទូក គេផ្គូគ្នាជាគូ ២ ចេញប្រណាំងត ៗ គ្នាជាលំដាប់លំដោយបណ្ដោយទឹកតាមដងទន្លេកំពង់ឆ្នាំង ដើមទីទន្ទឹមនឹងភ្នំដូនពេញ ចុងទីចំមុខព្រះរាជដំណាក់ផែ ផ្គូប្រណាំង ២ គូ ឬ ៣ គូ ម្ដងក៏មាន ច្រើនជាងនោះក៏មាន ចុះមកដល់ចុងទី ហើយសារត្រឡប់ឡើងទៅផ្គូម្ដងទៀត សារចុះសារឡើង ៣ លើកក្នុង ១ ថ្ងៃ គ្រប់ទាំង ៣ ថ្ងៃ ។
នៅពេលប្រណាំងទូក ភ្លេងដន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យប្រគំនៅព្រះរាជដំណាក់ផែ តាមរយៈទូកចុះឡើង ។ ព្រះរាជវង្សានុវង្ស តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជអាណាចក្រ នាហ្មឺនសព្វមុខមន្ត្រីទាំងទាហានទាំងស៊ីវិល មន្ត្រីកិត្តិយស ប្រជុំនៅព្រះទីនាំងមករ ព្រះទីនាំងបល្ល័ង្ក តាំងពីម៉ោង ២ រសៀលចាំក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី ដែលនឹងស្ដេចយាងមកប្រថាប់ក្នុងព្រះរាជដំណាក់ផែនៅវេលាម៉ោង៤-១០នាទីរសៀល។
ទាហានក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ចាំគោរពអមសងខាងផ្លូវ តាំងពីមុខទ្វារព្រះបរមរាជវាំង រហូតដល់មាត់ច្រាំង, ទាហានសេះក្រុមរក្សាព្រះអង្គ ចាំគោរពអមតាមមាត់ជណ្ដើរ ដែលស្ដេចចុះទៅព្រះរាជដំណាក់ផែ ។ ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាព្រះរាជអាណាចក្រ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ចាងហ្វាងក្រុមព្រះរាជមន្ទីរ រង់ចាំក្រាបបង្គំទទួលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានីនៅមាត់ជណ្ដើរខាងលើហើយតាមហែព្រះអង្គទៅព្រះរាជដំណាក់ផែ។ម៉ោង ១៦ គឺម៉ោង ៤-១០ នាទីរសៀល ព្រះករុណាជាម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានីស្ដេចយាងចេញពីព្រះបរមរាជវាំង ទៅគង់ប្រថាប់ក្នុងព្រះរាជដំណាក់ផែ ត្រាតែរួចព្រះរាជពិធី ។
កាល ទ្រង់ស្ដេចយាងចេញ មានក្រុមឧត្ដមប្រឹក្សាព្រះរាជា នឹងព្រះរាជបរិពារផ្ទាល់ព្រះអង្គតាមហែ មានភ្លេងដន្ត្រីព្រះរាជទ្រព្យ ប្រគំគោរព ។សូមជ្រាបថា ក្នុងព្រះរាជពិធីនេះ តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយ គ្រឿងទ្រង់នឹងសំលៀកបំពាក់, សម្រាប់ព្រះរាជា ព្រះពស្ត្រព័ណ៌ ព្រះភូសាស័ក្ដិព្រះអង្សា ឬស្នាប់ព្រះជង្ឃ ព្រះភូសាស បើកព្រះសូរង ស័ក្ដិព្រះអង្សា ។ សម្រាប់នាហ្មឺនសព្វមុខមន្ត្រី សំពត់

ព័ណ៌ អាវកុតស ស័ក្ដិស្មា ឬខោជើងវែង អាវបើកកស ។ សម្រាប់ទាហាន ខោវែងឯកសណ្ឋានតាម ក្រុម។ គ្រឿងឥស្សរិយយស " បារ៉េត " ។ម៉ោង ១៩ គឺម៉ោង ៧ យប់ អុជប្រទីបជ្វាលានៅព្រះរាជដំណាក់ផែ នឹងទូកកប៉ាល់ ។ នៅ ពេលដំណាលគ្នានោះ បណ្ដែតប្រទីបដែលរចនារូបភាពផ្សេងៗ ។ បណ្ដាប្រទីបទាំងនោះ ប្រទីបរបស់ព្រះមហាក្សត្រមានត្រាមកុដជាសញ្ញា, ប្រទីបរបស់ទីស្ដីការរដ្ឋមន្ត្រីក្រសួងធម្មការមានរូបសីមាជាសញ្ញា,ប្រទីបរបស់ទីស្ដីការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានរូបត្រាជ(ជញ្ជីង) ជាសញ្ញា ជាដើម សុទ្ធតែតាំងលើទូកលើកប៉ាល់តូចៗ រចនាដោយអគ្គិសនីព័ណ៌ផ្សេងៗ ។ មានកប៉ាល់១ សណ្ដោងប្រទីបទាំងនោះមកប្រជុំនៅមុខព្រះរាជដំណាក់ផែ ។ មុនពេលចេញដំណើរហែតាមដងទន្លេ ប្រទីបព្រះមហាក្សត្រដែលនៅមុខគេបំផុត អែបចូលទៅជិតព្រះរាជដំណាក់ផែ ហើយព្រះរាជាទ្រង់អុជប្រទីបនោះផ្ទាល់ព្រះអង្គ ដោយព្រះឈុតឈ្នួនដងវែង ដែលឧកញ៉ាព្រះស្ដេចចាងហ្វាងសង្ឃការីថ្វាយទ្រង់ ។ ប្រទីបដែលព្រះរាជាទ្រង់អុជនោះ ជាទៀនក្រមួនសុទ្ធ ខ្នាតតូចៗ ហៅទៀនរ៉ាវ ដែលបិទរាយភ្ជាប់នៅរាងប្រទីបមានចំនួន ៥០០ ដើម ព្រះមហាក្សត្រទ្រង់អុជ ៣ ដើម ហើយសម្ដេចព្រះមហាក្សត្រិយានី ព្រះទាំងសម្ដេចព្រះឧបយុវរាជទ្រង់អុជ ៣ ដើមៗ មួយព្រះអង្គទៀត ។ រួចព្រះរាជវង្សានុវង្សទ្រង់អុជ នឹងនាហ្មឺនធំ ២ ដែលនៅគាល់ជិតព្រះករុណាអុជត ៗ ទៅដរាបដល់គ្រប់ទៀនរ៉ាវ ៥០០ ដើម ។ រួចហើយកប៉ាល់សណ្ដោងប្រទីបនោះចេញបែរមុខទៅខាងជើង មានល្បឿនគ្រឿន ៗ សន្សឹម ៗ ច្រាសទឹកទោតាមទន្លេកំពង់ឆ្នាំង ដល់មុខវត្តភ្នំដូនពេញ ហើយវិលត្រឡប់ចុះបណ្ដោយទឹកមកវិញ ដល់មុខព្រះរាជដំណាក់ផែត្រឡប់ឡើងច្រាសទឹកទៅវិញទៀត សារចុះ សារឡើង ៣លើក ដរាបដល់ម៉ោង ២២ គឺម៉ោង ១០ យប់ទើបឈប់ ។ពីម៉ោង ២១ គឺម៉ោង ៩ យប់ដល់អាធ្រាត បញ្ចាំងភាពយន្តនៅវាលព្រះមេរុ ចែកជូនមហាជនទស្សនា ។ ពីម៉ោង ២២ គឺម៉ោង ១២ យប់ដល់ភ្លឺ ពួកកញ្ញានារីច្រៀងសកវាទិ៍ក្នុងព្រះរាជដំណាក់ផែ ដោយមានប្រគំភ្លេងមហោរី ភ្លេងពិណពាទ្យ យ៉ាងពីរោះក្រលួចគួរសវនា ។
ថ្ងៃទី ២ គឺថ្ងៃ ១៥ កើត ខែកត្តិកម៉ោង ១៦ គឺម៉ោង ៤ រសៀល ប្រណាំងទូកង ទូកមួង ដោយមានដន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យ ប្រគំតាមរយៈទូកចុំឡើងដូចថ្ងៃទី១ ។ ព្រះរាជ វង្សានុវង្ស រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី (ទាហាន ស៊ីវិល) មន្ត្រីកិត្តិយស ចូលក្រាបបង្គំគាល់ នៅកន្លែងដដែល ដូចថ្ងៃទី ១ ។
ម៉ោង ២៤ គឺម៉ោង ១២ យប់ ព្រះរាជពិធីសំពះព្រះខែព្រះរាជពិធីសំពះព្រះខែ មានរបៀបដូចរៀបរាប់តទៅ ៖ពួក ព្រះក្រាលរៀបចំក្រាលកម្រាលនៅទីខាងលើមាត់ច្រាំង ត្រង់ជណ្ដើរចុះទៅព្រះរាជដំណាក់ផែ នៅចំកណ្ដាលកម្រាលនោះមានរៀបរណ្ដាប់អំបាលនេះ គឺ អំបុក ២ តោកធំ ដូងខ្ចី ១០ ផ្លែ ចេកពងមាន់ ១០ ស្និត ទៀនធំ ១៤ ដើម (តំណាងខែត្រ ១៤) ដោយមានជើងដំកល់សម្រាប់បង្វិលសម្រក់គ្រប់ទាំង ១៤ ដើម ។ រៀបរួចហើយដល់ម៉ោង ២៤ គឺម៉ោង ១២ យប់ ព្រះចន្ទពេញវង់ត្រង់ចំពីលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ ទ្រង់ស្ដេចចេញមកគង់ប្រថាប់កណ្ដាលទីប្រជុំ ដោយជួបជុំព្រះរាជវង្សានុវង្ស គណៈរដ្ឋមន្ត្រី នឹងនាហ្មឺនសព្វមុខមន្ត្រីគង់អង្គុយគាល់ត្រៀបត្រា ។ លុះជួបជុំហើយ ឧកញ៉ាព្រះស្ដេចចាងហ្វាងក្រុមសង្ឃការី ក្រាបថ្វាយបង្គំចូលទៅអុជទៀនថ្វាយព្រះរតនត្រ័យ នឹងទេវតា នាំនមស្ការព្រះរតនត្រ័យ ហើយសូត្រប្រកាសទេវតាដោយពាក្យប្រកាសដូចតទៅនេះ ៖ភោន្តោ ទេវសង្ឃាយោ បពិត្រអស់ពពួកទេពនិករអមរមេឃទាំងមួយសែនកោដិចក្រវាឡ មានទេពតាដែលឋិតនៅក្នុងឋានឆកាមាវចរសួគ៌ទាំង៦ ជាន់ គឺឋានចតុម្មហរាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរនិម្មិត មានសម្ដេចព្រះអមរិន្ទ្រាទេវរាជ ជាដើម នឹងឋានសោឡសព្រហ្មលោក ១៦ ជាន់ មានសម្ដេចព្រះមហាព្រហ្មជាប្រធាន ព្រមទាំងភុម្មទេវា រុក្ខទេវា អារក្ខទេវា អាកាសទេវា បណ្ដាដែលឋិតនៅក្នុងព្រៃភ្នំ និគមជនបទ ច្រកជ្រោះជ្រលងដងអូរ កុម្ភីរជលសា ស្ទឹង បឹងបួ ជួរទន្លេ នឹងទេពតាដែលឋិតនៅគ្រប់វត្តអារាម ក្នុងខែត្រខ័ណ្ឌពន្ធសីមា ព្រះរាជណាចក្រកម្ពុជា មានទេវតារក្សាស្វេតច្ឆត្រ នឹងទេវតារក្សាព្រះអង្គកន្លោង ទេវតារក្សាព្រះដំណាក់ផែជាដើម ។ អាយន្ត្វេត្ថ សមាគមេ យើងខ្ញុំទាំងអស់សូមអញ្ជើញទេពតាគ្រប់ព្រះអង្គ ស្ដេចយាង អញ្ជើញ មកសន្និបាតប្រជុំ ក្នុងព្រះរាជដំណាក់ផែនេះជាក្រសិណ ។ ដ្បិត ព្រះករុណាព្រះបាទសម្ដេចព្រះ (នរោត្ដម សុរាម្រិត វិសុទ្ធមហាខត្តិយវង្ស វិសុទ្ធិហរិពង្ស គុណាតិរេក ធម្មចរិយោត្ដម បរមបពិត្រ ព្រះចៅព្រះរាជអាណាចក្រកម្ពុជាធិបតី ជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ នាយករដ្ឋមន្ត្រី) ទ្រង់មានព្រះរាជសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានរៀបព្រះរាជពិធីបុណ្យចុះព្រះរាជដំណាក់ផែ ហើយទ្រង់ត្រាស់បង្គាប់មន្ត្រីខ្ញុំរាជការគ្រប់ដំណែងឲ្យរៀប តាក់តែងអុំទូក លយព្រះកន្ទោង អុជកាំជ្រួចរន្ទា ប្រទីបជ្វាលាមានរស្មីភ្លឺព្រោងព្រាត រុងរឿងល្អជាទីអស្ចារ្យ មានទាំងដូរ្យដន្ត្រីរាំប្រគំថ្វាយព្រះរតនត្រ័យ នឹងព្រះចង្កូមកែវ ដែលទ្រង់ព្រះសណ្ឋិតគង់នៅក្នុងឋានភុជង្គនាគ នឹងព្រះពុទ្ធបាទដែលនៅក្នុងស្ទឹងយោនកបុរី នឹងព្រះចូឡាមុនី(?) ដែលទ្រង់សណ្ឋិតនៅក្នុងឋានតាវត្តឹង្ស ព្រមទាំងព្រះចេតិយដែលទ្រង់ព្រះសណ្ឋិតក្នុងឋាងព្រហ្មលោក ព្រមទាំងបូជាដល់ទេពតាគ្រប់ព្រះអង្គ, ព្រះរាជពិធីបុណ្យនេះ (ចូលពីថ្ងៃអង្គារ ១៤ កើតខែកត្តិក ឆ្នាំចសំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវនឹងថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៥៨ ដរាបដល់ថ្ងៃពុធ ១៥ កើត ខែកត្តិក2 នេះ) ជាថ្ងៃពេញបូណ៌មីព្រះចន្ទពេញវង់ ទ្រង់ត្រាស់បង្គាប់ឲ្យរៀបគ្រឿងសក្ការៈ អំបុក ចេក ដូង ថ្វាយ ប្រះខែ បូជាចំពោះព្រះបរមរូបព្រះសសបណ្ឌិតបរមពោធិសត្វ ដែលទ្រង់ព្រះសណ្ឋិតតាំងនៅក្នុងវង់ព្រះចន្ទសព្វថ្ងៃនេះ នឹងបញ្ចវលាហកៈ ទាំង ៥ ព្រះអង្គ ព្រមទាំងទេពតាគ្រប់ព្រះអង្គ តាមព្រះរាជប្បវេណីអំពីបុរាណរៀងមក លុះដល់ថ្ងៃ (ព្រហស្បតិ៍3) ១ រោច ខែ - ឆ្នាំដដែលនេះ ពិធីផ្ដាច់ព្រ័ត្រជាកិច្ចសម្រេចព្រះរាជពិធីបុណ្យ ។ហេតុនេះ សូមទេពតាគ្រប់ព្រះអង្គស្ដេចយាង អញ្ជើញធ្វើទស្សនកិច្ច នឹងសេពសោយនូវគ្រឿងសក្ការៈបូជាជាទីកំសាន្តតាមសព្វព្រះហ្ឫទ័ ស្រេចហើយសូមមេត្តាជួយឧបត្ថម្ភគាំពារ (ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី សម្ដេចព្រះឧបយុវរាជ នាយករដ្ឋមន្ត្រី) សូមកុំឲ្យមានរោគាព្យាធិចូលមកបៀតបៀនក្នុងព្រះអង្គឡើយ សូមទ្រង់មានជោគជ័យ មានតេជះ ឈ្នះសឹកសត្រូវគ្រប់ទិសានុទិស ហើយសូមទ្រង់បានប្រកបនូវព្រះសុខភាពនឹងវឌ្ឍនភាព ទ្រង់តាំងនៅក្នុងសិរីរាជសម្បត្តិ ឲ្យបានថ្កុំថ្កើងរុងរឿងអស់កាលជាអង្វែង ព្រមទាំងព្រះរាជវង្សានុវង្ស គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាព្រះរាជអាណាចក្រកម្ពុជា រដ្ឋសភា នាហ្មឺនតូចធំ ខ្ញុំរាជការប្រុស-ស្រី នឹងអាណាប្រជានុរាស្ត្រ ដែលជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជអាណាចក្រកម្ពុជាធិបតីនេះ ក៏សូមឲ្យបានសេចក្ដីសុខ - ចំរើនគ្រប់គ្នាទាំងអស់តទៅ ។ ម្យ៉ាងទៀត យើងខ្ញុំទាំងឡាយ សូមបួងសួងចង់ដឹងនៅឧទកធារា ដែលទេពតាគ្រប់ព្រះអង្គ មានបញ្ចវលាហកៈជាដើមបង្អោរទឹកភ្លៀងឲ្យធ្លាក់ចុះមកក្នុងព្រះរាជ អាណាចក្រកម្ពុជាទាំង ១៤ ខែត្រ ក្នុងឆ្នាំ (កុរនក្សត្រឯកស័ក ព.ស. ២៥០២5) នៅខាងមុខនេះ តើខេត្តណាមានភ្លៀងច្រើនជាងខេត្តណា យើងខ្ញុំសូមសន្មតទៀនទាំង ១៤ នេះ ជាតំណាងទឹកភ្លៀងគ្រប់ខេត្តទាំងអស់ គឺទៀនទី ១ តំណាងទឹកភ្លៀងខេត្តកណ្ដាល ទៀនទី ២ តំណាងទឹកភ្លៀងខេត្តកំពង់ចាម ទៀនទី ៣ តំណាងទឹកភ្លៀងខេត្តបាត់ដំបង ទៀនទី ៤ តំណាងទឹកភ្លៀងខេត្តកំពត ទៀនទី ៥ តំណាងទឹកភ្លៀងខេត្តព្រៃវែង ទៀនទី ៦ តំណាងទឹកភ្លៀងខេត្តកំពង់ឆ្នាំង ទៀនទី ៧ តំណាងទឹកភ្លៀងខេត្តតាកែវ ទៀនទី ៨ តំណាងទឹកភ្លៀងខេត្តស្វាយរៀង ទៀនទី ៩ តំណាងទឹកភ្លៀងខេត្តកំពង់ធំ ទៀនទី ១០ តំណាងទឹកភ្លៀងខេត្តសៀមរាប ទៀនទី ១១ តំណាងទឹកភ្លៀងខេត្តក្រចេះ ទៀនទី ១២ តំណាងទឹកភ្លៀងខេត្តកំពង់ស្ពឺ ទៀនទី១៣ តំណាងទឹកភ្លៀងខេត្តពោធិ៍សាត់ ទៀនទី១៤ តំណាងទឹកភ្លៀងខេត្តស្ទឹងត្រែង6 ។
សូមទេពតានឹងមហាព្រហ្ម បញ្ចវលាហកៈគ្រប់ព្រះអង្គមេត្តាបង្អោរទឹកភ្លៀងឲ្យធ្លាក់ចុះមក ក្នុងព្រះរាជអាណាចក្រកម្ពុជា ឲ្យបានបរិបូណ៌ដើមឆ្នាំនឹងកណ្ដាលឆ្នាំចុងឆ្នាំ ឲ្យបានគ្រប់ខេត្តទាំងអស់ ហើយសូមឲ្យកើតផលានុផល គឺ ស្រូវអង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យបានបរិបូណ៌។
ប្រកាសទេវតាចប់ ហើយ ព្រះរាជាទ្រង់ស្ដេចអុជទៀនទាំង ១៤ ដើម រួចបង្វិលទៀនទាំង ១៤ សម្រក់ផ្សងសុំទឹកភ្លៀង ឲ្យបរិបូណ៌ក្នុងព្រះរាជអាណាចក្រកម្ពុជា ដើម្បីឲ្យកើតផលានុផលដ៏សម្បូណ៌សប្បាយដល់ប្រជាពលរដ្ឋ។ លុះផ្សងរួចព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះបរមរាជានុញ្ញាតព្រះរាជ ទានរណ្ដាប់ដង្វាយទាំងឡាយ មានអំបុកចេកជាដើម ដល់នាហ្មឺនសព្វមុខមន្ត្រីទាំងឡាយឲ្យទទួលព្រះរាជទានជាទីកំសាន្តសប្បាយ ។ ទំនៀមអកអំបុក សំពះព្រះខែ ខាងពិធីរាស្ត្រមានរបៀបរៀបចំនឹងរណ្ដាប់ប្រហែលព្រះរាជពិធីដែរ ហើយក្នុងពេលអកពួករាស្ត្រគេតែងងើយមុខឡើងមើលទៅដួងព្រះចន្ទ ដែលនៅកណ្ដាលអម្ពរចំពីលើសិរសា ប្រណម្យអញ្ជលី ហើយទើបចាប់អំបុកឡើងអក,ខាងព្រះរាជពិធីក៏ធ្វើដូច្នេះដែរគ្រាន់តែមានរបៀបនឹងរណ្ដាប់ឧត្ដុង្គឧត្ដមជាងពិធីរាស្ត្រប៉ុណ្ណោះ។
ក្នុង ថ្ងៃ ១៥ កើត ក្រៅពីព្រះរាជពិធីសំពះព្រះខែ តាំងពីម៉ោង ១៤ គឺម៉ោង ៤ រសៀលរហូតដល់ភ្លឺ មានព្រះរាជពិធីដទៃដូចថ្ងៃទី ១ ។

ថ្ងៃទី ៣ គឺថ្ងៃ ១ រោច ខែកត្តិកម៉ោង ១៤ គឺម៉ោង ២ រសៀល ប្រណាំងទូកង ទូកមួង ដោយមានដន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យ ប្រគំតាមរយៈទូកចុះឡើងដូចថ្ងៃទី ១ ។ព្រះរាជ វង្សានុវង្ស រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជអាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី ទាំងទាហានទាំងស៊ីវិល មន្ត្រីកិត្តិយស ចូលក្រាបបង្គំគាល់ នៅកន្លែងដដែល ដូចថ្ងៃទី ១ ។
ម៉ោង ១៥,៣០ នាទី គឺម៉ោង ៣ កន្លះរសៀល អង្គទូតអញ្ជើញមកក្រាបបង្គំគាល់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នឹងសម្ដេចព្រះមហាក្សត្រិយានី តាមសេចក្ដីអញ្ជើញ ។ ចាងហ្វាងក្រុមព្រះរាជមន្ទីរ ព្រះរាជង្គរក្សទី ១ ចាំទទួលនៅត្រង់ជណ្ដើរចុះទៅព្រះរាជដំណាក់ផែ ។ ទាហាន ក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ក្រុមភ្លេងកងវរសេនាតូចរក្សាព្រះអង្គ គោរពគំនាប់នៅវេលាអញ្ជើញមកដល់ នឹងត្រឡប់ទៅវិញ ។ លុះជួបជុំហើយ ចាត់ការប្រណាំងទូកកាត់ព្រ័ត្រ ដោយរបៀបដូចតទៅនេះ ៖
ថ្ងៃ ទី ៣ គឺថ្ងៃ ១ រោច ខែកត្តិក ជាថ្ងៃបង្ហើយ មានការប្រណាំងទូកកាត់ព្រ័ត្រយ៉ាងឧឡារិកជាងថ្ងៃមុនៗ គឺលើកទី ១ លើកទី ២ ផ្គូទុកជាគូ ៗ ដូចថ្ងៃទី ១ ទី ២ ដែរ, ប្លែកតែលើកទី ៣ ក្រោយបំផុតភ្ជុំពួកទូកទាំងអស់នៅដើមទី ទូកចែវដោយទូកចែវ ទូកអុំដោយទូកអុំ ហើយទូកទាំងនោះ ចេញស្របស្មើគ្នាមកទាំងហ្វូង បែរមុខមកខាងត្បូងបណ្ដោយទឹក មានអាការដូចជាខំនាំគ្នាបណ្ដេញទឹកឲ្យស្រកហូរចុះទោសមុទ្រឆាប់ៗ ។ ការប្រណាំងទុកនេះ មានបោះយុថ្កាភ្ជាប់សំប៉ាន ១ ចំកណ្ដាលទន្លេ ៤ មុខ ត្រង់មុខព្រះរាជតំណាក់ផែ មានភ្នាក់ងារម្នាក់ស្លៀកខោខៀវពាក់ងាវក្រហម អង្គុយលើសំប៉ាននោះកាន់ដំបងចាំវាយស្គរតូចមួយ នៅពេលដែលពួកទុកមកដល់ទីនោះ ១ លើក ៗ ជាសទ្ទសញ្ញា តាំងពីលើកទី ១ ទី ២ រហូតដល់លើកទី ៣ ក្រោយបំផុត ឲ្យដំណឹងថាទូកណាឈ្នះទូកណាចាញ់ ។ ធ្វើដូច្នេះតាំងពីថ្ងៃដំបូង តែនៅថ្ងៃក្រោយបំផុតសន្មតហៅថា " ព្រះរាជពិធីកាត់ព្រ័ត្រ " ។ ពេលនោះល្អមើលជាងពេលទៀត មហាជនរាប់ម៉ឺននាក់ដែលរង់ចាំទស្សនា មាននេត្រាបាញ់តម្រង់ទៅទូក ទៅទីកាត់ព្រ័ត្រនោះគ្រប់ ៗ គ្នាដោយសេចក្ដីរីករាយយ៉ាងមហិមារៀងខ្លួន ។

អស់ព្រះរាជពិធីអុំទូកត្រឹមប៉ុណ្ណេះ
៨.រឿងល្បែងប្រណាំងទូកងខ្មែររបស់
សាមណេរ ព្រាប-ឌិប វត្តលង្កាភ្នំពេញ
សាមណេរ ព្រាប-ឌិប វត្តលង្កាភ្នំពេញ
ល្បែងប្រណាំងទូកងនេះ ជាល្បែងសម្រាប់លេងកំសាន្តមួយយ៉ាងឱឡារិក របស់ជនជាតិខ្មែរចាស់-ក្មេង-ប្រុស-ស្រី គេទុកជាទំនៀមទម្លាប់ខាងល្បែងមួយយ៉ាងប្រសើរ របស់ជនជាតិខ្មែរ តាំងពីបុរាណសម័យ រហូតមកដល់សម័យសព្វថ្ងៃនេះ ក៏មាននិយមលេងជាច្រើនរាល់ខែត្រ រាល់ស្រុក ក្នុងដែនកម្ពុជានេះ ។ មិនប៉ុន្តែប៉ុណ្ណោះសោតសូម្បីជនជាតិដទៃ ដូចយ៉ាងជនជាតិចាម-ជ្វាជាដើមក៏ចូលចិត្តលេងប្រណាំងទូក ដូចខ្មែរយើងដែរ ។ឯការលេងប្រណាំងទូកនេះ ជនជាតិខ្មែរច្រើនតែប្រណាំងភ្នាល់គ្នានៅរដូវវស្សា ដែលទឹកឡើងលិចល្ហាចល្ហិមសព្វទីភូមិឋាន ។ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌម្ដង ៗ មហាជនជាតិខ្មែរទាំងក្មេង-ចាស់-ប្រុស-ស្រី គេដើរប្រមូលគ្នារើសរកទូកប្រណាំងយ៉ាងលឿនហើយហៅគូកនដាក់ចំណុះ ឲ្យស្មើគ្នា បើទូកម្ខាងមានគ្នា ២០ នាក់ទៀត ឬលើសខ្វះពីគ្នាបន្តិចបន្តួចក៏គេសុខចិត្តព្រមលេងដែរ តែគេច្រើនឲ្យពួកកុមារីនៅក្រមុំពេញជំទង់អង្គុយខ្ទង់ទូកខាងមុខ ពួកកុមារាអង្គុយខ្ទង់ទូកខាងក្រោយ ហើយអ្នកកាន់ចង្កូតទូកប្រណាំងនោះ គេច្រើនយកច្រវាធំដងវែងមកកាច់ចង្កូតទូកផង ឯអ្នកក្រៅពីនោះកាន់ច្រវាគ្រប់ដៃទីទៃរៀងៗ ខ្លួន ហើយមានម្នាក់ទៀតហៅថាគ្រូបង់បត់ ឬអ្នកមានសំដីថ្វីមាត់គ្រាន់បើអង្គុយលុតជង្គង់ត្រង់ច្រកក្បាល ទូក អ្នកនេះកាន់ច្រវាលនយ៉ាងល្អហើយជូតក្បាលផង សម្រាប់ស្រែកយកជ័យ ឬស្រែកថា "មួយយ៉ូៗ" ក្នុងកាលដែលកំពុងប្រណាំងគ្នា ។
កាលបើរៀបចំទូកប្រណាំង ស្រួលបួលស្រេចហើយគេនាំគ្នាអុំប្រប្រះទឹកឮសូរ "ភ្លុងៗ" ទៅយកដើមទីសិន ហើយគេនាំគ្នាស្រែកច្រៀងឡើងថាៈ "បងអុំទុកទៅ-ហៃសារិយ៉ាំង ! ស្រីពៅយំតាម ហៃសារិយ៉ាំង ! ទឹកភ្នែករហាម តាមក្រោយទូកបង" ។ លុះដល់ដើមទីហើយ គេត្រឡប់បត់បង្វិលក្បាលមកវិញឲ្យត្រឹមស្មើគ្នាទាំងអស់ ក្នុងពេលអុំទៅមួយលើកៗ មានទូក ២ ក៏មាន ៣ ក៏មាន ៤ ក៏មាន ចាប់អុំទាំងអស់ស្មើគ្នាតែម្ដង គេចាប់អុំពីដើមទីរហូតដល់ចុងទីតាមពាក្យមកសន្យាពីមុនពេល ប្រណាំង ។
លុះដល់ត្រង់កន្លែងសន្មតនោះហើយ គេឈប់អុំទាំងអស់គ្នា ហើយតាំងស្រែកហ៊ោក្រេវឡើង ឯពួកមនុស្សម្នាដែលឈរមីរកុះករនៅលើគោកឬបណ្ដែតទុកអុំតាមមើល គេឃើញមានជ័យជំនះឈ្នះទៅខាងទូកណាចួនកាលគេប្រកាន់ជាពួកៗ ដាក់លុយឬដាក់វត្ថុអ្វីភ្នាល់គ្នាក៏មាន ។ ក្នុងពេលបុណ្យភ្ជំបិណ្ឌ គេអុំទូកគ្រប់ ៣ ថ្ងៃក៏មាន តាមបែបបទពីបុរាណនាយមក ។លុះដល់ថ្ងៃចេញព្រះវស្សា គេអុំទូកប្រណាំងគ្នាម្ដងទៀតហើយគេច្រើនហៅថា អុំទូកផ្ដាច់ព្រ័ត្រផង ។ ឯទូកអុំប្រណាំងគ្នានោះ គេចូលចិត្តរកទូកណា ដែលមានឈ្មោះល្បីល្បាញជាងគេ ហើយមានសណ្ឋានទ្រង់ទ្រាយជាទូកវែងដាក់ចំណុះបានច្រើន តែបើគ្មានទូកល្អនោះទេ សូម្បីទូកអុំធម្មតា ក៏មានគេអុំប្រណាំងគ្នាជាច្រើនដែរ នេះជាប៉ែកខាងទូកងអុំប្រណាំង (អាត្មាភាពកាលនៅជាគ្រហស្ថ បានលេងល្បែងទូកនេះជាញឹកញយដែរ) ។ ឯទូកចែវប្រណាំងវិញ ជនជាតិខ្មែរច្រើនរើសរកយកទូកដែលមានជើងចែវចំនួន ២០ ឡើងទៅដល់ ៣០-៣១-៣២ ។ ឯទូកមានចំនួនជើងចែវតិច មិនសូវឃើញមានយកមកប្រណាំងគ្នាក្នុងពេលមានបុណ្យង៉ានធំម្ដងៗ នោះទេ ។ ក្នុងពេលដែលប្រណាំងទូកនោះ មិនត្រូវនិយាយពាក្យផ្ដេសផ្ដាសមិនត្រូវនោមដាក់លើទូកនោះជាដើម ហើយគេដោតទង់ជ័យរូបប្រាសាទឬរូបហនុមាននៅកន្សៃទូក មានម្នាក់ទៀតជាគ្រូបង់បត់ ឬជាអ្នកមានសំដីថ្វីមាត់គ្រាន់បើ សម្រាប់ស្រែកយកជ័យ ឬស្រែកថា "មួយយ៉ូៗ" ដូចទូកអុំដែរ ។ លុះដល់ពេលនឹងចែវប្រណាំងគ្នា អ្នកទាំងនោះក៏ចែវប្រប្រះទឹកទៅយកទីពីចម្ងាយមកវិញល្មមនឹងចែវ យកឈ្នះយកចាញ់បាន ។ ឯអ្នកទំក្បាលទូក ក៏នាំគ្នាផ្ដើមស្រែកច្រៀងឡើងថា "វើយៗ កនយើងប្រុងដៃប្រុងជើង ម្ដេងនេះទៀតហើយ" មានបទទំនុកច្រៀងក្រៅពីនេះទៅទៀតជាច្រើន ។ លុះដល់ទីហើយ គេត្រឡប់បត់ក្បាលទូកមកវិញឲ្យត្រឹមស្មើគ្នា ហើយគេចាប់ដងចែវប្រុងប្រៀបគ្រប់ប្រាណ ទើបគេស្រែកឡើងថាៈ ១-២-៣ ហើយចែវព្រឹបស្មើគ្នាឡើង ឯអ្នកអុំក្បាលទូកនោះក៏ស្រែកឡើងថា "អ៊ីយ៉ូវ" ដូច្នេះ លុះត្រាតែចែវដល់ទីទើបឈប់ស្រែក ។
បើទូកណាចែវមកដល់ទីមុនផុតស្រឡះពីទូកក្រោយ ទូកនោះឈ្មោះថាឈ្នះ តែបើឈ្នះគេបានត្រឹមតែមួយខ្ទង់ឬពីរខ្ទង់ទូកប៉ុណ្ណោះមិនបាន ឈ្មោះថាឈ្នះទេ ទោះបើពុំព្រមទទួលថាចាញ់ទេ ត្រូវចែវម្ដងទៀតជាលើកទីពីរ បើលើកទីពីរមិនឈ្នះមិនចាញ់ទេ គេចែវគ្រប់ ៣ ដងក៏មាន ។ ឯអ្នកឈរចាំមើល មិនមែនតែជាតិខ្មែរប៉ុណ្ណោះទេគឺមានជាតិយួនចិននឹងបារាំងជាដើម ហើយជាតិបារាំងច្រើនយកមកឲ្យប្រណាំងក្នុងពិធីបុណ្យរបស់ខ្លួនជា ច្រើនណាស់ដែរ ថែមទាំងភ្នាល់ដាក់របស់ផ្សេងៗ ឬដាក់ប្រាក់កាសជាច្រើនណាស់ផងក៏មាន ។ តែជនជាតិខ្មែរវិញ ច្រើនចូលចិត្តនាំគ្នាមកប្រណាំងនៅមុខព្រះវិហារ វត្តណាដែលមានទឹកនៅមុខវត្ត (រដូវវស្សា) គឺថ្ងៃបុណ្យភ្ជុំបិណ្ឌឬថ្ងៃចេញព្រះវស្សា ឬបុណ្យហែកចិន បុណ្យហែផ្កាជាដើមគេតែងទូកងយ៉ាងល្អស្អាត ហើយចែវសណ្ដោងយោងមុខវ៉ែត គៃហ៊ោក៏មាន ។ មួយវិញទៀត គេមុននឹងចុះទៅលើទូកង ឬមុននឹងអូសទូកងនោះដាក់ចុះពីលើបង្គង គេច្រើនលើកដៃធ្វើកំបង់អញ្ជលីរំលឹកដល់ព្រាយបង់បត់ជាមុនសិន ទើបគេហ៊ានប៉ះពាល់ឬចុះចែវជាខាងក្រោយព្រោះទូកងល្អៗ ច្រើនមានព្រាយបង់បត់ថែរក្សា តាំងពីយកឈើមកធ្វើជាទូកងនោះម្ល៉េះ។ សេចក្ដីអធិប្បាយអំពីទូកទូកងនេះ គឺជានាវាមួយ មានលំអដោយគំនូរគូវាសក្បូរក្បាច់រចនាជាទីភ្លូកភ្លឹកទឹកចិត្ត សត្វលោកពន់ពេក ដើមឡើយទូកងគេធ្វើពីឈើសុទ្ធសាធ គេច្រើនរើសយកឈើគគីរ ឬឈើផ្ដៀក ឬឈើស្រឡៅធ្វើជាទូកង, តែគេច្រើនរើសយកឈើគគីរច្រើនជាងឈើទាំងអស់ ព្រោះឈើគគីរមានសាច់ស្ងួតត្រង់ ហើយច្រើនធំជាងឈើទាំងអស់ ក្នុងបណ្ដាឈើ ២ ៣ ឈ្មោះនោះ ថែមទាំងយកមកប្រើការជាប់ថិតថេរយូរអង្វែងជាងឈើទាំងពួងផង ។ ឯឈើគគីរនេះ ច្រើនតែដុះនៅលើព្រៃភ្នំក្រំថ្មដែលជាទីស្ដុកធំ គឺភ្នំធំៗ ឬព្រៃរហោឋានដែលគេមិនសូវទៅមក នោះទើបមានឈើគគីរធំៗ តែនៅស្រុកអាយយើងនេះច្រើនតែមានដើមគគីរតូចៗ នឹងយកធ្វើជាទុកមិនបានទេ ។ ព្រោះទូកងនេះគ្មានបំណះ ហេតុនេះ ទើបគេត្រូវរកឈើមានសាច់ស្ងួតត្រង់ហើយវែងផង ទើបធ្វើជាទូកងបាន ។ ឯដើមគគីរដែលដុះនៅលើព្រៃភ្នំនោះ ពីបាកនឹងយកមកប្រើការពេកណាស់ ព្រោះច្រើនមានបង់បត់ (ទេពរ័ក្ស) រក្សាផង ។ វេលាដែលគេទៅអារកាប់យកមកនោះ មុនដំបូងគេរៀបព្លីការបូជា មានរៀបធ្វើកន្ទោង មានក្បាលជ្រូកនឹងចេកនួនជាដើម ថ្វាយដល់បង់បត់សិនហើយគេសរសេរប្រកាសបិទនឹងដើមឈើនោះថា "នៅ ៧ ថ្ងៃទៀត គេនឹងកាប់ឈើនេះហើយ សូមអស់លោកអ្នកបរវៀសចេញឲ្យឆ្ងាយទៅ" ។ លុះដល់អារកាប់ឈើនោះយកមក គេតមមាត់គ្រប់ៗ គ្នា ទើបបង់បត់នោះមិនបៀតបៀន លុះកាប់បានយកមកហើយគេជ្រើសរើសរកជាងធ្វើទូកងដៃឯកទើបគេធ្វើ ។ ឯការធ្វើទូកងនេះ តាមមតិរបស់ជនជាតិខ្មែរថាត្រូវធ្វើទូកងជាសណ្ឋានពស់ព្រៃ គឺក្បាលរាងពស់ព្រៃ កន្សៃរាងកសត្វប្រើស ហើយបាត់ត្រង់ទ្រកករខាងក្បាលឲ្យដក់ទឹកបន្តិច បាតត្រង់ទ្រកករខាងកន្សៃឲ្យឡើងស្រយាលពីទឹកបន្តិច ទើបទូកងនោះមានល្បឿនលឿនរត់បានទីវែង ។ តែថាទូកងនេះ ស្រេចនៅលើជាងប៉ិនប្រសបឈ្លាសវៃចេះស្ទាត់ជំនាញខាងរចនាទូកងនោះ មានល្បឿន ហើយរាងរៅសមសណ្ឋានជាទូកងប្រាកដ ។ នៅក្នុងដែនកម្ពុជានេះអុំទូកងប្រណាំង, ទូកងចែវប្រណាំងមានគ្រប់ស្រុក ភូមិ ខែត្រ វៀរលែងតែស្រុកណាគ្មានទន្លេឬគ្មានទឹកឡើងដល់ទីភូមិសោះ ។ (អាត្មាភាព) បានឃើញទូកងប្រណាំងនៅខែត្រកំពង់ឆ្នាំងច្រើនណាស់ គឺនៅវត្តព្រែកសាលា ឃុំទឹកហូត ស្រុករលៀប្អៀរ (កំពង់ឆ្នាំង) ជាដើម វត្តនោះមានទូកងសម្រាប់ចែវប្រណាំងមួយឈ្មោះ ស្រីស្រៀរ ចំណុះជើងចែវជាង ៣០ មានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីជាន់មុន តែឥឡូវនេះ ទូកនោះចាស់គ្រាំគ្រាណាស់ទៅហើយ ។ ឯរឿងព្រេងនិទានពីទូកង មិនសូវមាននិយាយទេ ឃើញមាននិយាយតែអំពីរឿងប្រណាំងទូក (ចង្ហាន់ហុយ) ក្នុងរជ្ជសម័យព្រះករុណាជាអម្ចាស់ជីវិត (ព្រះនរោត្ដម) នឹងរឿងឯទៀតខ្លះ ។ ក្នុងសម័យពុទ្ធកាល របស់ពួកនាគ (ក្នុងរឿងអត្តនោបុព្វកម្មរត្ថុ) គម្ពីរធម្មបទដ្ឋកថា ភាគ ៧ ទំព័រ ១៣៧ បន្ទាត់ទី ១១ ។រឿងក្រៅអំពីនេះ មិនសូវឃើញមាននិទានទេ ។ អំពីផលប្រយោជន៍ទូកងឯផលប្រយោជន៍សំខាន់ៗ របស់ទូកងនោះគឺបានតែយកមកប្រើការប្រណាំងភ្នាល់គ្នា ឬបានតែយកមកជាការលំអក្នុងពេលមានបុណ្យង៉ានធំៗ ដូចបុណ្យកាត់ទ័រសូយេតបារាំងសេស បុណ្យអុំទូកលយប្រទីប ព្រះរាជពិធីព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅក្រុងភ្នំពេញជាដើម ។ ទូកងនេះ នឹងនាំយកមកផ្ទុកដឹកនាំទំនិញចេញចូលដូចទូកកំរោលនោះមិនបានឡើយ។ សេចក្ដីៈដែលអធិប្បាយបរិយាយរៀបរាប់មកប៉ុណ្ណេះនេះមានគោលការណ៍សំខាន់ ត្រង់ការដាស់តឿងក្រើនរំលឹកដល់ជនជាតិខ្មែរឲ្យកែប្រែសតិបញ្ញា យល់ច្បាស់លាស់ពីរឿងរ៉ាវជាន់បុរាណនឹង សម័យឥឡូវនេះគ្រប់គ្នាឡើង ។ សូមសង្ខេបសេចក្ដីអធិប្បាយត្រឹមប៉ុណ្ណេះ

ផ្នែកទី៣
សេចក្តីផ្តើមបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ...ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
១.ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថាគឺជា"ការប្រជុំឬប្រមូលផ្តុំដុំបាយ"(ការពូតដុំបាយជាដុំៗដែលយើងហៅថា"បាយបិណ្ឌ")។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
២.រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ : គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែលជាប់ទាក់ទងមកដល់សព្វថៃ្ងគម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។ បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា : "ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។
៣.មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
-ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត
-ដើម្បីឲ្យបានសេចក្តីសុ" ជាពាក្យសំស្រ្កឹត)ខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
-ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
៤.ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល)។
៥.រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
៦.ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះបុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់បេត ជនញាតិដែលបានស្លាប់ទៅ។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌបាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។
នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេន របស់ខ្លួននោះផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ
ព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។ អាស្រ័យដោយពុទ្សាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនាព្រះពុទ្ធបានក្លាយជាបុណ្យ ប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិដោយស្របច្បាប់ ។ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។

ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ១បិណ្ឌ២បិណ្ឌ១៤)និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថាពិធីបុណ្យភ្ជុំបិណ្ឌ ។ ឆ្នាំនេះបុណ្យភ្ជុំបិណ្ឌត្រូវចំថ្ងៃច័ន្ទទី១៧ ខែកញ្ញា គឺថ្ងៃ១៥រោចខែភទ្របទ។ រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា : តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។
ពាក្យថា “ភ្ជុំបិណ្ឌ” មានន័យថា ការប្រមូលដុំបាយឬការពូតដុំបាយដែលយើងតែងហៅថា
បាយបិណ្ឌ ។ចាប់តាំងពីថ្ងៃបិណ្ឌ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹមឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះវិហារប្រទក្សិណបោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថាវិញ្ញាណរបស់បងប្អូនជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះក៏បានក្លាយទៅជាប្រេត ហើយជារៀងរាល់ ១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់សាលោហិតឧទ្ទិសទៅឲ្យហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌគេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជននិង មានអ្នកខ្លះទៀតគេ ជូនប្រាក់កាសនំចំណីដល់ចាស់ទុំជនក្រីក្រ អ្នកសុំទានជនពិការឬយាយជីតាជីដែលនៅសំណាក់ធម៌ថែរក្សាក្នុងទីវត្តអារាម នោះ ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូនជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសា ឲ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យមានជាទានម្ហូបអាហារនៅតាមទីវត្តអារាមនានាបើមិនឃើញទេនឹងខឹងសម្បាជាមិនខានឡើយ។

ហេតុដូចនេះហើយទើបនៅទីវត្តអារាមនានាទូទាំងប្រទេសតាំងពីព្រលឹមគេ ឮសូរតែសម្លេងខ្ញៀវខ្ញារ សម្លេងសូត្រធម៌របស់ព្រះសង្ឃយ៉ាងគួររីករាយក្នុងសន្ដានចិត្ត ជ្រះថ្លាគ្រប់ៗគ្នា។ ភ្ជាប់ជា
មួយនឹងការធ្វើចង្ហាន់មានបង្អែម ចម្អាប គេតែងនិយមវេចនំអន្សម នំគម ផងដែរ ព្រោះនំប្រភេទ
នេះអាចរក្សាទុកបានយូរទៅថ្ងៃមុខ(មតិខ្លះអះអាងថា ជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ ព្រោះនំ
អន្សម នំគមជាតំណាងឲ្យលិង្គព្រះឥសូរនិងយោនីនាងឧមាដែលជាគ្រឿងសក្ការៈ សម្រាប់គោរព
បូជាក្នុងសាសនាព្រាហ្មណ៍) ។

ជារៀងរាល់ឆ្នាំ ឆ្នាំណាក៏ដូចឆ្នាំណាប្រជាជនខ្មែរគ្រប់រូប ដៃកាន់ចង្ហាន់ទៅទីវត្តអារាមក្នុងទឹកមុខញញឹមនិងមានសង្ឃឹមក្នុងចិត្តថា នឹងបានវេចប្រគេនចង្ហាន់អុជធូប ឧទ្ទិសបន់ស្រន់រំលឹកគុណ
សូមឲ្យបងប្អូនញាតិមិត្តទាំងអស់មកទទួលយកនូវ កុសលផលបុណ្យដែលខ្លួនបានឲ្យ កុំឲ្យឈរ
មើលគេ កុំឲ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកប ដោយ សេចក្ដីសុខចម្រើនតរៀងទៅ ៕
សូមឲ្យបងប្អូនញាតិមិត្តទាំងអស់មកទទួលយកនូវ កុសលផលបុណ្យដែលខ្លួនបានឲ្យ កុំឲ្យឈរ
មើលគេ កុំឲ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកប ដោយ សេចក្ដីសុខចម្រើនតរៀងទៅ ៕
៧.មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា បុណ្យភ្ជុំ
បិណ្ឌ ខ្លះហៅថា បុណ្យកាន់បិណ្ឌ និង បុណ្យដាក់បិណ្ឌ ហើយនៅតំបន់ខ្លះហៅថាបុណ្យដូនតា ។ វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌឬ ដាក់បិណ្ឌ ក៏បាន ។

បុណ្យ កាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជា ហើយបុណ្យនេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនា
ថេរវាទដទៃដូចជាប្រទេសថៃ ឬ ភូមាឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។
បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោចខែភទ្រ
បទ(ចន្លោះខែកញ្ញា ) ។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការ យកទេយ្យទានផ្សេងៗ
មានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់ ។

ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ង ចាប់ពី ថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទ ហើយអោយឈ្មោះថា
វេណទី១.វេណទី១៤ ។ រយៈពេល១៤ថៃ្ងនេះ អោយឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យ
ដាក់បិណ្ឌ ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់
បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ
១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ ។

៨.បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
១.ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាដោយហេតុរយៈពេលនេះជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំងនាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ។
ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាព
របស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។

២.ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ គេជឿថា គេអាចរួមចំណែកដ៏សំខាន់ និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យគណៈកម្មការ ឬព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេល ដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។
៣.ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅ
ហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុង
សម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ
ឡើយ គឺគេហៅថា បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ
ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និងមហាសេដ្ឋីឈ្មោះអនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។ នៅប្រទេស កម្ពុជា យើងមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពី សម័យណាមកទេ ប៉ុន្តែគេអាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង ព.ស២៣៩១-២៤០៤ គ.ស១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា) ។

៩.ការបោះបាយបិណ្ឌ
ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិក នៅឡើយដោយអ្នកខ្លះបានចាត់ទុកការបាយបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិន អាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយ ជាការធ្វើមិនគោរពទានជាដើម ។
អ្នកដែលជឿថាបោះបាយបិណ្ឌមានប្រយោជន៍ គិតថាបោះបាយបិណ្ឌគឺបោះអោយពួកប្រេត
ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត ។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ ។ ការបោះបាយបិណ្ឌត្រូវបានគេធ្វើឡើងដើម្បីអនុគ្រោះដល់ពួកប្រេតដែលមានបាបកម្មធ្ងន់ មិនអាចទទួលយកចំណែកបុណ្យដែលគេឧទ្ទិសអោយបាន ។ នៅក្នុងសាស្ត្រាអានិសង្សបិណ្ឌ មានដំណាលអំពីប្រេតប្រភេទខ្លះដែលមានកម្ម ក្រាសខ្លាំងមិនអាចទទួល អនុមោទនានូវបុណ្យដែលគេឧទ្ទិសអោយបាននោះ បានកាឡាខ្លួនជាសត្វល្អិតដូចជាស្រមោចចង្រិត កណ្តូប និង ចាបដូនតាជាដើម ហើយទៅនៅតាមរបងវត្ត និង ខឿនព្រះវិហារជាដើម និងចាំបរិភោគបាយបិណ្ឌដែលគេបោះឲ្យនោះ ។ យើងមិនហ៊ានអះអាងថាមានប្រេតកាឡាខ្លួនជាសត្វទាំងនោះមែនឬអត់ឡើយ ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាបានអះអាងថា សត្វដែលកើតនៅក្នុងអបាយភូមិ គឺភូមិ ឬកំណើតដែលមានតែក្តីទុក្ខនោះមិនមែនមានតែប្រេតទេ គឺមាននរក, ប្រេត, តិរច្ឆាន និង អសុរកាយ ។ ក្នុងបរិបទបាយបិណ្ឌនេះ យើងលើកនរក និង អសុរកាយ ទុកដោយឡែសិនចុះ យើងនឹងធ្វើការពិភាក្សាតែប្រេត និងតិរច្ឆាន ។ ព្រះពុទ្ធសាសនាអះអាងថា សត្វដែលកើតជាមនុស្ស និងតិរច្ឆាន មិនអាចទទួលបុណ្យកុសលដែលគេឧទ្ទិស អោយបានទេ ព្រោះមនុស្ស និងតិច្ឆានជាសត្វមានរូប ចំណែកបុណ្យកុសល
ដែលជារបស់អរូប។ យើងគ្មានអ្វី សង្ស័យទេថា ការបោះបាយបិណ្ឌមុខជាបានជាប្រយោជន៍ដល់ពួកសត្វតិរច្ឆាន ។ យើងអាចសន្មតបានថា ប្រសិនបើ បុគ្គលណាទៅកើតជាសត្វ តិរច្ឆានដូចជា សត្វស្រមោច ចង្រិត កណ្តូបកណ្តុរ និង ចាបជាដើមនោះ ពិតជាអាច បរិភោគបាយ ដែលគេបោះនោះ បានដោយផ្ទាល់តែម្តង ហើយពួកសត្វខ្លះទោះជាបាយដែលមិនមែនជាបាយគេបោះក្តី ក៏អាចបរិភោគបានដែរ ។ មកដល់ដំណាក់កាលនេះប្រហែលជាមានសំនួរផ្សេងទៀតសួរថាចុះបើយើង គិតថា មានបុគ្គលខ្លះដែលបានកើតជាសត្វតិរច្ឆានចាំទទួលបាយបិណ្ឌដូចដែលបានបកស្រាយមកហើយមែននោះ ហេតុអ្វីបានជាយើងត្រូវបោះដុំបាយ ម្តេចក៏មិនរៀបចំទុកដាក់ក្នុងចាន ឬភាជន៍ជា
ដើមអោយបានត្រឹមត្រូវថ្លៃថ្នូរ ព្រោះសត្វតិរច្ឆាន ឬប្រេតទាំងនោះប្រហែលជាសាច់ញាតិ ឬ
អ្នកមានគុណរបស់យើងផង?។នៅក្នុងព្រះពុទ្ធ សាសនា បានដំណាលរឿងប្រេតពួកខ្លះ ដែលមិនអាចទទួលបរិភោគរបស់ល្អបានឡើយ គឺថា ឃើញរបស់ល្អដូចជាអាហារដែលគេរៀបចំស្អាតបាតនោះ ពេលទៅចាប់យកដោយសេចក្តីស្រេកឃ្លានជាពន្លឹក ដុំបាយនោះក៏រលាយបាត់ទៅ ។ពួកប្រេតទាំង នេះអាចទទួលបានតែរបស់ណាដែលជាទីខ្ពើមរអើម ដូចជាលាមក, ខ្ទុះ, ឈាម, ភក់, ជ្រាំ ជាដើមប៉ុណ្ណោះ ។ បែបនេះមកពីបាបកម្មរបស់ពួកប្រេតជំពូកនេះ កាលនៅរស់ជាមនុស្សដែលចូលចិត្តរស់នៅប្រព្រឹត្តតែអំពើអាក្រក់,កាប់សំលាប់, បង្ហូរឈាម រស់នៅដោយការជិះជាន់កេងប្រវ័ញ្ច បឺតជញ្ជក់ផលប្រយោជន៍អ្នកដទៃដែលជនទូទៅយល់ថាជាអំពើលាមក គួរអោយស្អប់ខ្ពើម.មិនដែលចូលចិត្តទាល់តែសោះក្នុងការ ធ្វើអំពើល្អដូចជាចំណាយធនធានដើម្បីជាប្រយោជន៍សាធារណៈប៉ុន្តែចូលចិត្តណាស់ និង រកវិធីគ្រប់យ៉ាងក្នុងការចំណាយទ្រព្យយ៉ាងខ្ជះខ្ជាយក្នុងការធ្វើ អំពើលាមកគ្រប់យ៉ាង ដូចជាជួលគេអោយ ចាប់ស្រី ឬសំលាប់មនុស្ស និងចាប់ជំរិត ទារយកប្រាក់ជាដើម។ ដោយសារអំពើបាបទាំងនោះជាដើមទើបបុគ្គលទាំងនោះ ពេលទៅកើតជាប្រេត ក្រៅពីរងទុក្ខជាអនេគ និង រងក្តីស្រេកឃ្លានរាប់ម៉ឺនឆ្នាំទៅក៏នៅមិនអាចចាប់កាន់យករបស់ ឬ អាហារ ដែលល្អបានឡើយ គឺអាចបរិភោគតែរបស់ដែលជាទីខ្ពើមរអើមប៉ុណ្ណោះ ។ ការណ៍នេះសមដូចពុទ្ធភាសិតមួយឃ្លាថាដរាបណាបាបមិនទាន់អោយផល ជនអ្នកសាងបាប អាចរីករាយដោយអំពើបាបនោះ លុះណាតែបាបកម្មអោយផល គេនឹងទទួលទុក្ខ។

ទោះយ៉ាងណា អ្នកសិក្សាទាំងឡាយចូរចាំថា ព្រះពុទ្ធមិនបានបង្រៀនយើងអោយធ្វើទានដោយការបោះ បាយបិណ្ឌដើម្បីអនុគ្រោះដល់ពួកប្រេត ឬសត្វតិរច្ឆានណាមួយឡើយ ។ ព្រះពុទ្ធបានបង្រៀនថា ដើម្បីឧទ្ទិស កុសលដល់អ្នកដែលបានស្លាប់ទៅ ហើយនោះ ត្រូវយកទេយ្យទាន
ទៅអោយអ្នកមានសីល អាចជាអ្នកបួសឬជាគ្រហស្ថដែលរក្សាសីលក៏បាន ។ ចំណែកការបោះ
បាយបិណ្ឌនេះ ជាប្រពៃណីសុទ្ធសាធ ហើយធ្វើឡើងតែនៅប្រទេសកម្ពុជាប៉ុណ្ណោះ ចំណែក
ប្រទេសផ្សេងៗ មិនមានឡើយ ប៉ុន្តែមានបុណ្យស្រដៀងគ្នាដែរ ដូចជានៅប្រទេសជប៉ុនមានបុណ្យមួយ ឈ្មោះថា ឧល្លំបន។ ការបោះបាយបិណ្ឌនេះមានផលវិជ្ជមាន និង អវិជ្ជមានដែរគឺៈ

៩.ក.ផលវិជ្ជមាន
-ធ្វើអោយមនុស្សចេះនឹកគុណដល់បុគ្គលដែលបានចែកឋានទៅហើយ ក៏ដូចជាអ្នកនៅរស់មានឱពុកម្តាយជាដើម។
-អោយមនុស្សចេះបំពេញសេចក្តីល្អ និង អនុគ្រោះដល់ពួកសត្វតិរច្ឆានទាំងឡាយ ។
-ធ្វើអោយមនុស្សចេះនឹកគុណដល់បុគ្គលដែលបានចែកឋានទៅហើយ ក៏ដូចជាអ្នកនៅរស់មានឱពុកម្តាយជាដើម។
-អោយមនុស្សចេះបំពេញសេចក្តីល្អ និង អនុគ្រោះដល់ពួកសត្វតិរច្ឆានទាំងឡាយ ។
៩.ខ.ផលអវិជ្ជមាន
-ធ្វើអោយការបោះបាយបិណ្ឌទៅជាមានទោសដោយសារធ្វើដោយក្តីប្រមាទ។
-ដោយសារអ្នកទៅបោះបាយបិណ្ឌមួយចំនួនទៅបោះបាយដោយសារតែចង់សប្បាយ។
-ធ្វើអោយមានក្លិនឆ្អេះឆ្អាបដល់ទីវត្តអារាម។
-មិនសូវបានផល ព្រោះជាការធ្វើទានដោយសេចក្តីទ្វេស ឬ មិនសូវគោរពទាន ។

មានសំនួរមួយសួរថា ហេតុអ្វីទើបគេបោះបាយបិណ្ឌតែពេលទៀបភ្លឺ មិនបោះនៅពេលថៃ្ង ផង ។ អ្នកខ្លះឆ្លើយថា ព្រោះថាបាយបិណ្ឌគេបោះអោយពួកប្រេត ហើយពួកប្រេតខ្លាចពន្លឺថៃ្ង ពេលណាត្រូវពន្លឺថៃ្ងនឹងរលាយរូបបាត់ទៅ មិនអាចទទួលបាយបិណ្ឌបានឡើយ ។ ចំលើយនេះក៏នៅមិន
ទាន់អាចទទួលយកជាផ្លូវការណ៍បាននៅឡើយទេ ហើយក៏ត្រូវបានលើកសំនួរឡើងមួយទៀតថា
មិនបោះនៅពេលថៃ្ងព្រោះប្រេតខ្លាចពន្លឺថៃ្ង ចុះហេតុអ្វីមិនបោះនៅពេលព្រលប់ ឬពេលអាធ្រាតផង
ព្រោះពេលនោះក៏មិនមានពន្លឺថៃ្ងដែរ ។ ព្រះបាឡាត់រាជធានីភ្នំពេញ ឃឹម សន មិនបានលើកយក
បញ្ហាប្រេតខ្លាចពន្លឺថៃ្ងជាមូលហេតុទេ ប៉ុន្តែព្រះអង្គបានលើកឡើងថាវាជារឿងដើម្បីបង្កភាពងាយ
ស្រួលរបស់ អ្នកបោះទៅវិញទេ ។ ព្រះបាឡាត់រាជធានីភ្នំពេញបានមានព្រះថេរដីកាថា ព្រោះទៀបភ្លឺ ជាពេលដែលព្រះសង្ឃ នមស្សកាព្រះ រតនត្រៃ និង សូត្របរាភវសូត្រ ហើយប្រជាពុទ្ធសាសនិកតែងតែនាំគ្នាទៅវត្តដើម្បីស្តាប់ ព្រះសង្ឃសូត្រធម៌បរាភវសូត្រនោះផង និង ស្តាប់ការផ្តល់ឱវាទផ្សេងខ្លះផងរបស់ព្រះសង្ឃ ។ នៅតំបន់ខ្លះ ពេលបោះបាយបិណ្ឌរួច អាចារ្យតែងដឹកនាំ ពុទ្ធបរិស័ទ ចាត់ចែងរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ដែលងាយស្រួលសម្រាប់ប្រជាពុទ្ធបរិស័ទ បំពេញកុសលជាបន្តបន្ទាប់ជាប់ៗគ្នាតែម្តងកុំអោយខាតពេលធ្វើដំណើរទៅ មកច្រើនលើកច្រើនសារ ។ ម្យ៉ាងទៀត ពេលទៀប ភ្លឺជាពេលដែលមនុស្សគ្រប់រូបដល់ពេលល្មមក្រោកពីដំណេកមិនងោកងុយផង។ ការបោះបាយបិណ្ឌទៀបភ្លឺនេះក៏ជាវិធីមួយដែលធ្វើអោយមនុស្សធ្លាប់តែមានទំលាប់ទទួលទានដំណេក ទ្រ មក់ រហូតដល់ថៃ្ងរះទើបក្រោកនោះ អោយ ហាត់ពត់ខ្លួនរៀនក្រោកពីដំណេកពីព្រលឹម កុំអោយខ្ជឹលច្រអូស ស្ពឹកស្រពន់នឹងដំណេកពេកផង ។

លោក សៀង ណាត ជាអតីតសមណនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ទស្សនវិជ្ជាព្រះពុទ្ធសាសនា បានអះអាងស្រដៀងគ្នានឹងព្រះភិក្ខុព្រះញាណវង្ស
ដែរដោយលោក លើកឡើងថាបើបោះបាយបិណ្ឌ នៅពេលព្រលប់ ឬ ពេលអាធ្រាតក៏គ្មានកំហុសអ្វីដែប៉ុន្តែដែលបុរាណាចារ្យដូនតាខ្មែរបានទំលាប់បោះបាយបិណ្ឌនៅពេលទៀបភ្លឺនោះ ព្រោះពេលព្រលប់ឬ ពេលអាធ្រាត ជាពេលដែលមនុស្ស គ្រប់គ្នាត្រូវការសម្រាកបន្ទាប់ពីបានបំពេញការងារពេញមួយថៃ្ងមក ។ ម្យ៉ាងបើធ្វើនៅពេលព្រលប់ ឬ ពេលអាធ្រាតនោះ នាំអោយ ខាតពេលក្នុងការធ្វើដំណើរទៅមកព្រោះព្រឹកឡើងគេនៅតែត្រូវមកវត្តដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ និង ចង់ក្រោកទៅស្តាប់ធម៌បរាភវសូត្រនៅទៀបភ្លឺដដែល ។

១០.សេចក្តីផ្តើមបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា កំណត់យកថ្ងៃ បុណ្យកាន់ បិណ្ឌ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃ បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ។ក្នុងសម័យពុទ្ធកាល ពុំមានពាក្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះទេ មានតែពាក្យ បវារណាបច្ច័យ៤ ឬ ទំនុកបំរុងបច្ច័យ៤ ។ ដូចនៅក្នុងគម្ពីរធម៌បទមាននិយាយអំពីរឿងរ៉ាវ ព្រះសម្ពុទ្ធ និងព្រះភិក្ខុសង្ឃគង់ចាំវស្សាហើយមានពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ៤ អស់មួយត្រីមាស។ រីឯការកាន់បិណ្ឌក៏មិនកំណត់តែត្រឹម១៤ថ្ងៃយ៉ាងដូច្នេះដែរ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌ តាំងពីថ្ងៃចូលវស្សារហូតមកដល់ថ្ងៃចេញវស្សាទើបឈប់។
១០.ក.បុណ្យកាន់បិណ្ឌ
ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេន ដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំទេយ្យទាននិងគ្រឿងបរិក្ខាផ្សេងៗ ជូនដល់មាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌ ក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាស ចំរើនភាវនា សមាទានសីល៥ សីល៨ ឬសីល១០ និងបានបំពេញកុសលផ្សេងៗ ដូចជា ការបំរើព្រះសង្ឃ និងបោសសំអាតវត្តអារាម មានព្រះវិហារ និងកុដិ ជាដើម។ក្នុងវេននីមួយៗ វេលាយប់ មានប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យ កាន់សីល៨ឬសីល១០។ បន្ទាប់មក នមស្សការព្រះរតនត្រ័យ សមាទានសីល៥ ឬសីល៨ ឬសីល១០ និមន្តព្រះសង្ឃចំរើនព្រះបរិតនិងអារាធនាធម្មកថឹកមួយអង្គសំដែងធម្មទេសនា។ ពេលទៀបភ្លឺ បន្ទាប់អំពីថ្វាយបង្គំព្រះនិងចំរើនភាវនារួចមក ព្រះសង្ឃសូត្រធម៌បទ បរាភវសូត្រ ឮសូរដ៏គ្រលួចគួរឱ្យស្រណោះ ជាបទបាលីយ៉ាងនេះថា “ បរាភវន្តំ បុរិសំ........។ល។ ។ បន្ទាប់មកពុទ្ធបរិស័ទនាំគ្នាប្រគេនយាគូចំពោះព្រះសង្ឃ និងថ្ងៃត្រង់វេរភត្តប្រគេនព្រះសង្ឃ ដោយមានប័ង្សុកូលឧទ្ទិសកុសលចំពោះវិញ្ញាណជីដូនជីតា ញាតិកា៧សន្តាន និងបុព្វការីជនទាំងឡាយដែលបានចែកឋានបាត់ទៅហើយនោះផង។
១០.ខ.បុណ្យភ្ជុំបិណ្ឌ
ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃបុណ្យធំឬជាថ្ងៃបង្ហើយ។ កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា និងញាតិកា៧សន្តាន ក្នុងពេលកាន់បុណ្យទាំង១៤ថ្ងៃនោះ ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុងឬខេត្តឆ្ងាយៗ ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត ឱ្យបានសមរម្យតាមប្រពៃណី។ ពេលព្រឹកថ្ងៃ១៥រោច គេនាំគ្នាស្លៀកពាក់ស្អាតបាត យួរស្រាក់ម្ហូបអាហារ បង្អែម ចំអាប នំអន្សម នំគម នំជា នំឆ្នៃ យកទៅវេរប្រគេនព្រះសង្ឃនៅឯវត្ត និងប័ង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដូនតា។ ពេលល្ងាច តាមតំបន់ខ្លះ មានរៀបចំពិធីសែនដូនតា។ លុះព្រឹកឡើងស្រាងៗថ្ងៃ១កើតខែអស្សុជ មានរៀបចំនំចំណី ផ្លែឈើ សណ្តែក ល្ង អង្ករ អំបិល ដាកក្នុងកូនទូក ធ្វើអំពីស្រទបចេក រួចហើយអុជទៀនធូបបណ្តែតដើម្បីជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញ។ គ្រួសារខ្លះ យកបាយបិណ្ឌទៅចោលក្នុងស្រែសែនឱ្យយក្ខិនី ព្រោះយក្ខិនីជាអ្នកដឹងថា ឆ្នាំណាមានភ្លៀងច្រើន ឆ្នាំណាមានភ្លៀងតិច ជាដើម(ទាក់ទងនឹងរឿងយក្ខិនីក្នុងគម្ពីរធម្មបទកថា ភាគ១)។ល។
បុណ្យភ្ជុំបិណ្ឌនេះ ជាប់ទាក់ទងទៅនឹងរឿងជាច្រើន ក្នុងគម្ពីរពុទ្ធសាសនា ដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិទ្យាធរ និងគម្ពីរធម្មបទ ជាដើម។ ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងធ្លាប់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោចខែភទ្របទ ពុំដែលអាកខាននោះ ក៏ព្រោះតែប្រារព្ធនូវរឿងពួកប្រេតដែលត្រូវជាញាតិរបស់ព្រះបាទពិម្ពិសារជាហេតុ។ ក្នុងគម្ពីរព្រះធម្មបទភាគ ទី១ មានរឿងបញ្ជាក់មកថា៖ នៅក្នុងកប្បទី២៩(កន្លងពីភទ្ធកប្បនេះមក) មានព្រះសម្មាសម្ពុទ្ធព្រះនាម ផុស្សៈ បានកើតឡើងក្នុងលោក។ ព្រះអង្គជាព្រះរាជបុត្រ នៃព្រះបាទជ័យសេននិងព្រះនាងសិរីមា សោយរាជ្យក្នុងនគរកោសីកៈ។ ព្រះបាទជ័យសេនទ្រងមានព្រះរាជបុត្រ៣ព្រះអង្គដែលមានព្រះមាតាទីទៃៗពីគ្នាមានបុគ្គលអ្នកថែឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទព្រមទាំងពួកបរិវារជាច្រើន។ នាយស្មៀនបានសាងព្រះវិហារថ្វាយព្រះសាស្តាផុស្សៈ តាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង៣អង្គរបស់ព្រះអង្គ និបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារនោះ ថ្វាយព្រះសាស្តា។ ក្នុងថ្ងៃធ្វើបុណ្យឆ្លងព្រះវិហារនោះ ព្រះរាជាទ្រង់បានចំណាយទ្រព្យ ឱ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀន ចាត់ចែងនូវខាទនីយភោជនីយាហារ ថ្វាយដល់ព្រះសាស្តាផុស្សៈ នងព្រះភិក្ខុសង្ឃ ជាសាវកចំនួន៩ម៉ឺនអង្គ អស់មួយត្រៃមាស នៅក្នុងព្រះវិហារនោះ។ អ្នកថែរក្សាឃ្លាំងនិងភរិយា នាយស្មៀននិងភរិយា ព្រមទាំងញាតិមិត្តមួយចំនួន មានចិត្តសទ្ធាជ្រះថ្លាបានថ្វាយទាន ដោយសេចក្តី គោរព។ ប៉ុន្តែពួកជនមួយចំនួនដែលត្រូវជាញាតិរបស់នាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាន គឺបាននាំគ្នាបរិភោគនូវអាហារ ដែលគេដំកលទុកសម្រាបវេរប្រគេនចំពោះព្រះភិក្ខុសង្ឃនោះមុន។ លុះដល់ពួកជនទាំងនោះ បានធ្វើកាលកិរិយា ស្លាប់អំពីមនុស្សលោកយើងនេះទៅ ក៏បានទៅចាប់កំណើតក្នុងបេតវិស័យ នៅក្នុងឋាននរកគឺកើតជាពួកប្រេត ហើយបានទទួលនូវសេចក្តីទុក្ខវេទនា យ៉ាងក្រៃលែង។ ព្រោះតែកម្មផលដ៏អាក្រក់ ដែលខ្លួនបានប្រព្រឹត្តជាយូរអង្វែងនៅក្នុងបេតវិស័យនោះ។ រីឯព្រះរាជឱរសទាំង៣អង្កនិងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំងនិងនាយស្មៀនបានទៅកើតក្នុងឋានសួគ៌។
លុះមកដល់សាសនាព្រះពុទ្ធ ព្រះនាម កកុសន្ធោ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងអស់នោះ ក៏បាននាំគ្នាទៅក្រាបទូលសួរព្រះអង្គថា៖បពិត្រព្រះអង្គដ៏ចំរើន!ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្តីស្រេកឃ្លាននូវចំណីអាហារខ្លាំងណាស់ ព្រោះតែអត់នូវចំណីអាហារ អស់កាលជាយូរអង្វែងមកហើយ តើដល់ពេលណាទៅ ទើបពួកយើងខ្ញុំទាំងឡាយ នឹងបានបរិភោគនូវចំណីអាហារ? ព្រះពុទ្ធព្រះនាមកកុសន្ធោទ្រង់បានឆ្លើយតបទៅពួកប្រេតទាំងនោះថា៖ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនបានទទួលនូវចំណីអាហារ ដើម្បីនឹងបរិភោគទេ ចាំទទួលសួរនឹងព្រះពុទ្ធជំនាន់ក្រោយទៀតចុះ! លុះដល់ផែនដីដុះបាន១យោជន៍ ទើបព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះនាម កោនាគមនោ។ ពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចពីកាលលើកមុនទៀត ព្រះពុទ្ធព្រះនាម កោនាគមនោ ទ្រង់បានឆ្លើយដូចជាព្រះពុទ្ធអង្គមុនៗនោះដែរ ។ លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបព្រះពុទ្ធមួយព្រះអង្គព្រះនាម
កស្សបៈកើតឡើងក្នុងលោក។ក្នុងគ្រានោះពួកប្រេតទាំងអស់ក៏ចូលទៅក្រាបបង្គំទូលសួរព្រះកស្សបៈថា៖ បពិត្រព្រះអង្គដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ពួកយើងខ្ញុំគប្បីនឹងបាននូវសម្បត្តិយ៉ាងនេះ?ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈក៏ទ្រង់ត្រាស់ថា៖ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនអាចនឹងទទួលនូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាមគោតមជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារ ដែលព្រះរាជាព្រះនាម ពិម្ពិសារ ទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ជូនមកឱ្យពួកអ្នកទាំងឡាយ ក្នុងកាលនោះ ពួកអ្នកទាំងឡាយនឹងបានទទួលហើយ ។ ចូរអ្នកទាំងឡាយរង់ចាំសួរ ព្រះពុទ្ធអង្គជំនាន់នោះចុះ! លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើប ព្រះសមណគោតម គឺព្រះសម្មាម្ពុទ្ធ នៃយើងសព្វថ្ងៃនេះ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានសួគ៌មកកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងទីក្រុងមគធៈ ជាជដិលឧរុវេលកស្សប ៣នាក់បងប្អូន។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះ វិសាខៈ និងភរិយារបស់គាត់បានកើតជានាងភិក្ខុនី ធម្មទិន្នា។ រីឯនាយស្មៀនបានកើតជាស្តេចព្រះនាម ព្រះបាទពិម្ពិសារ។ បរិស័ទសេសសល់បានកើតជាបរិវាររបស់ព្រះរាជា ។ កាលព្រះអង្គបានសម្រេចនូវព្រះសម្មាសម្ពោធិញាណហើយ ព្រះសមណគោតមបានប្រោសព្រះបាទពិម្ពិសារ និងពួកបរិវារជាព្រាហ្មណ៍ និងជាគហបតីទាំងឡាយ ឱ្យនូវក្នុងសោតាបត្តិផល ក្នុងឱទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះទ័យអារាធនាព្រះពុទ្ធ ដើម្បីទទួលភត្តឬមហាទាន ក្នុងព្រះរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយមកទៀ។
ប្រេតទាំងនោះ ក៏នាំគ្នាទៅបង្គំទូលសួរចំពោះព្រះសមណគោតម ហើយព្រះអង្គក៏ទ្រង់ឆ្លើយថា៖ នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាងឡាយនឹងបានបរិភោគនូវចំណីអាហារហើយ គឺនៅពេលណាដែលព្រះមហាក្សត្រ ព្រះនាមពិម្ពិសារ ដែលធ្លាប់ជាញាតិសាលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញព្រះរាជកុសលថ្វាយទាន ចំពោះតថាគត ព្រមទាំងភិក្ខុសង្ឃ ហើយព្រះអង្គទ្រង់ឧទ្ទិស នូវព្រះរាជកុសលជូនដល់អ្នកទាំងឡាយៗ នឹងបានទទួលនូវចំណីអាហារនាពេលនោះឯង។ នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារ ព្រះចៅនគរមគធៈទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ជូនទៅឱ្យពួកប្រេតទាំអស់នោះទេ ព្រោះព្រះរាជាទ្រង់រវល់តែព្រះចិន្តានៅទីគង់របស់ព្រះសាស្តា៖ តើព្រះមានព្រះភាគ គប្បីគង់នៅទីណាហ្ន៎? ដូច្នេះហើយ ទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសល ជូនទៅដល់ពួកប្រេតទាំងអស់នោះ។ ពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារ មិនបានឧទ្ទិសបញ្ជូនកុសលទៅឱ្យនោះកើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាស្រែកទ្រហោយំយ៉ាងទ្រហ៊ឹងអឹងកង ឮសូរសម្លេងប្លែកៗខ្លាំងៗ គួរឱ្យភ័យខ្លាច់ជាទីបំផុតនៅជុំវិញព្រះបរមរាជវាំង នៅក្នុងរាត្រីកាលនោះឯង។
ព្រះបាទពិម្ពិសារទ្រង់សណ្តាប់នូវសម្លេងស្រែកទ្រហោយំគួរឱ្យភ័យខ្លាចរបស់ពួកប្រេតនោះហើយ ទ្រង់មានព្រះទ័យភ័យរន្ធត់យ៉ាងក្រៃលែង ព្រោះខ្លាចមានក្តីអន្តរាយកើតមានដល់ព្រះរូបកាយព្រះអង្គផ្ទាល់។ លុះព្រឹកឡើង ទើបស្តេចយាងចូលទៅកាន់វត្តវេឡុវ័ន ហើយក៏ក្រាបថ្វាយបង្គំទូលសួរ ចំពោះនឹងព្រះសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ថា៖ បពិត្រព្រះអង្គដ៏ចំរើន! នៅក្នុងរាត្រីយប់មិញនេះ ទូលព្រះបង្គំបានឮនូវសម្លេងស្រែកទ្រហោយំ យ៉ាងទ្រហ៊ឹងអឹងកង គួរឱ្យភ័យខ្លាចពន់ពេកណាស់ នៅជុំវិញព្រះរាជតំណាក់នៃទូលព្រះបង្គំ តើហេតុការណ៍អ្វី នឹងកើតមានដល់ទូលព្រះបង្គំឬ?
គ្រានោះ ព្រះពុទ្ធទ្រង់ត្រាស់ថា៖ បពិត្រមហារាជ! សូមស្តេចកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុអន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ ។ សម្លេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនេះ គឺជាសូរសម្លេងនៃពួកប្រេតដែលត្រូវជាញាតិសាលោហិតរបស់ព្រះអង្គ ។ ពួកប្រេតទាំងឡាយនោះ គ្នាអត់ចំណីអាហារបរិភោគរាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យបញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង។
ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួកប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ ដោយកុសលផលបុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នកទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូមឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយចំណែកទៀតសូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យ ចាកទុក្ខវេទនាទាំងឡាទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ តិរោកុឌ្ឌសូត្រ ថា៖ “ តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។ ប្រែថា៖ ពួកប្រេតទាំងឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖ កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំងឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។បន្ទាប់មក ព្រះសាស្តាទ្រាង់សម្តែងអំពី ទាន ដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ ទាននេះ ចូរបានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ។ បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុងនៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖ ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែលគេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយក ជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ យើងទាំងឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរអង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យទានក៏មិនមែនជាអ្នកឥតមានផលឡើយ។ បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖ កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។ បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នក ឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។ បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖ លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖ ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។ ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។ ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។

ដកស្រង និងរៀបរៀងដោយ ៖ សំម៌ ចន្ទន៍
ឯកសារយោង
រៀបរៀងដោយ ម៉ែន ប្រាង្គ និង អាំ ឆន ពិនិត្យសម្រួលដោយ ឱម ខែម
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា២០០០
កំណត់សម្គាល់លេខយោង
១. ត្រង់វង់ក្រចកនេះ សម្រាប់ចុះព្រះបរមនាមនៃព្រះរាជាដែលទ្រង់រាជ្យ ក្នុងរជ្ជកាលដែលទ្រង់ធ្វើព្រះរាជពិធីនេះ។
២.ត្រង់វង់ក្រចកនេះសម្រាប់កាលបរិច្ឆេទដែលធ្វើព្រះរាជពិធីរៀងរាល់ឆ្នាំ។
៣.ត្រង់វង់ក្រចកនេះសម្រាប់ចុះព្រះបរមនាមក្នុងរជ្ជកាលដែលធ្វើព្រះរាជពិធីនេះ។
៤.ត្រង់វង់ក្រចកនេះសម្រាប់ចុះព្រះបរមនាមក្នុងរជ្ជកាលដែលធ្វើព្រះរាជពិធីនេះ។
៥.សម្រាប់ចុះកាលបរិច្ឆេទនៃព្រះរាជពិធីនេះ។
៦. ចំនួននេះ កំណត់តាមខែត្រក្នុងព្រះរាជអាណាចក្រដែលមានក្នុងសម័យធ្វើព្រះរាជពិធីនេះ

www.ambafrance-kh.org
www.idscambodia.info
ไม่มีความคิดเห็น:
แสดงความคิดเห็น