ដើមឆ្នាំ ជាពេលវេលាមួយសំរាប់អ្នកធ្វើគំរោង ផែន ការថ្មីៗដើម្បីជាទិស ដៅជោគជ័យ។ ខាងក្រោមជាវិធីសាស្ដ្រទាំង ១០សំរាប់ឆ្ពោះទៅកាន់ភាពរីកចំរើន និងជោគជ័យ។
ទទួលបានការស្មើភាពនៃការងារ ពុំមែនអ្នកជំនួញរឺប្រធានក្រុមហ៊ុនណាក៏សំរេចបាននោះ ទេ។ ប៉ុន្ដែបើអនុវត្ដតាមវិធីសាស្ដ្រទាំង ១០ខាងក្រោម បញ្ហពិបាកនៃការរកស៊ីដឹកនាំនឹងត្រូវដោះស្រាយ។
-ទីមួយៈ រៀនប្រគល់ការងារអោយកូនចៅៈ អ្នកជា មេចៅហ្វាយនាយ។ ការងាររាប់រយ ដែលអ្នក ត្រូវទទូលខុសត្រូវ។ កុំស្មានថា ម្នាក់ឯងអ្នកអាចធ្វើការទាំងនោះបានអោយសោះបើទោះជាអ្នកមានកំរិតជំនាញ បំផុតក៏ដោយ។ ការឱបក្រសោបការងារម្នាក់ឯង អាចធ្វើអោយ អ្នកទទួលសម្ពាធការងារនិងនឿយណាយធុញទ្រាន់និងគ្មានពេលសំរាប់ ផ្ទាល់ខ្លួននិងគ្រួសារ។ យូរៗទៅអ្នកនឹងក្លាយជាលោក ប្រធានរឺមេដែលឯកា ។ អ្នកនឹងបរាជ័យក្នុងជ្រុងណាមួយដោយជៀសមិនរួច។អ្នកនឹងបរាជ័យក្នុងការ បែងចែកនិងគ្រប់គ្រងថ្នាក់ក្រោម.....។ ចូររើសយកបុគ្គលិកពេញសមត្ថភាពនិងគួរជាទីទុកចិត្ដ រួចប្រគល់ការងារច្បាស់លាស់អោយធ្វើ។ មនុស្សកែពុំមែនជាមនុស្សអាចធ្វើការច្រើន បាននោះទេ។ តែជាមនុស្ស អាចណែនាំកូនចៅធ្វើការងារអោយបានល្អ ជំនួសខ្លួននោះជាកូនសោរដ៏សំខាន់ដើម្បី សំរេចបាននូវជោគជ័យក្នុងសមភាពនិងជីវិត។
-ទីពីរៈ យុទ្ធសាស្ដ្រត្រឹមត្រូវទៀងទាត់នៃការផ្សាយពាណិជ្ជកម្មៈ ចំពោះក្រុមហ៊ុនតូច2ការផ្សាយពាណិជ្ជកម្មត្រូវគេឭ ដាក់ក្រោមបង្អស់នៃតារាងការងារដែលត្រូវធ្វើ។ បើសិនអ្នកចង់អោយផលិតផលរឺសេវាកម្ម របស់អ្នកទៅដល់មហាជនចូររៀបចំភ្លាមនូវគំរោង ផ្សាយពាណិជ្ជកម្មដែលដាក់នៅលើគេបង្អស់ក្នុងបញ្ជីការងារត្រូវធ្វើ។ រឺចូរ ផ្សាយរកបុគ្គលិកផ្នែកទីផ្សារអង្គុយចុះរកយុទ្ធសាស្ដ្រល្អសំរាប់ គំរោង រួចចាប់ផ្ដើមធ្វើការ។ អ្នកអាចស្វែងយល់ពីវិធីផ្សាយពាណិជ្ជកម្ម ដែលសន្សំសំចៃនិងប្រសិទ្ធភាព(ក្រោម)
-ទីបីៈ រៀបគំរោងសំរាប់ជំនួញរៀងរាល់សប្ដាហ៍ៈរៀបគំរោងជាកត្ដាសំខាន់ បើសិនអ្នកចង់បានការរីកចំរើន។គំរោងជំនួញអាចអោយអ្នកដឹងថាមុខផលិតផល មួយណាពេញនិយម និងមួយណាលក់ មិនដាច់។ ហេតុនោះអ្នកអាចប្ដូរទិសដៅថ្មី រឺយុទ្ធសាស្ដ្រផ្សេង។ មិនត្រូវធ្វើគំរោងមួយឆ្នាំម្ដងរឺប្រហាក់ប្រហែលនេះនោះទេ។ ចូរចំណាយពេលដើម្បីសំរបសំរួលនូវការងារដែលជាបញ្ហាអោយបានម្ដង មួយសប្ដាហ៍ជាការប្រសើរ។ ប្រការនេះអាចអោយអ្នកគ្រប់គ្រងមុខជំនួញបានល្អហើយអ្នកក៏មានអារម្មណ៍ ធូរស្រាលដែរ។
-ទីបួនៈ សិក្សាៈ មុខជំនួញដែលអ្នករៀនអាចទាក់ទង និងការងាររឺក៏មិនទាក់ទងសោះ។រៀននូវចំណេះដឹងរឺមុខជំនាញថ្មី នឹងនាំអោយអ្នកបង្កើតបាននូវលទ្ធភាពថ្មី និងពង្រីកចំនូលចិត្ដក្នុងជីវិត។ នេះក៏ជាប្រការសំខាន់សំរាប់សមភាពការងារ។ មិនថាមុខវិជ្ជា រឺជំនាញណាទេ តែងតែផ្ដល់នូវបទពិសោធន៍ និងគំនិតថ្មី2ហើយអ្នកនឹងបានជួបមនុស្សជាច្រើន ដែលពួកគេអាចជាដៃគូជំនួញអតិថិជន រឺ មិត្ដរួមការងាររបស់អ្នក។ធ្វើយ៉ាងម៉េចអាចរៀនផងធ្វើការផង?ចូររៀន នៅពេលល្ងាចចាប់ពីម៉ោង៥:៣០ដល់ម៉ោង៨:៣០ ល្ងាច។ ចូរមើលដំណោះស្រាយទីមួយ។
-ទីប្រាំៈ ចូលជាសមាជិកសមាគមពាណិជ្ជកម្មៈវាជាការល្អណាស់ព្រោះអ្នកអាចប្រមូល បទ ពិសោធន៍ និងចំណេះដឹងផ្សេងពីសមាជិកដទៃ។ ការងាររបស់អ្នកនិងមិន រីកចំរើនឡើយ បើចំណេះដឹង របស់អ្នកនៅដដែល។ ត្រូវ ចូលជាសមាជិកសមាគមភ្លាម ដើម្បីថាមពលជីវិតរបស់អ្នកនិងក្រុមហ៊ុន។
-ទីប្រាំមួយៈ ចូលរួមកិច្ចការមនុស្សធម៌ៈ ទោះបីអ្នកមិនសំរេចបំណងកំពូលក៏ដោយ តែមុខតំណែងជានាយក រឺ ម្ចាស់ក្រុមហ៊ុនដ៏តូចមួយក៏ដោយក៏ចាត់ថាជាជោគជ័យធំទៅហើយ។ ពេលនេះគួរតែដល់ពេលធ្វើរឿងល្អសំរាប់មហាជនហើយ។ ក្នុងដើមឆ្នាំនេះ ចូរបញ្ចេញប្រាក់មួយចំនួនសំរាប់ឧបត្ថម្ភសិស្ស រឺនិសិត្សក្រីក្រ និងអ្នករៀនពូកែរឺអង្គាសប្រាក់សំរាប់កម្មវិធីមនុស្សធម៌ផ្សេង...។ ទិសដៅចុងក្រោយន័យការងារនេះគឺធ្វើអោយមនុស្សនៅជុំវិញខ្លួនបានសុខ សប្បាយ....។
-ទីប្រាំពីរៈ រកពេលទំនេរដើម្បីខ្លួនៈ ជួនកាលការងារមមាញឹកតានតឹងព្រមទាំងភាពឱបក្រសោបថា រងារធ្វើអោយអ្នកភ្លេចអស់គ្រួសារ និងការសប្បាយផងដែរ។ ចូរហាត់ប្រាណ រឺម៉ាស្សារឺ ទៅតំបន់ណាមួយដែលមានខ្យល់បរិសុទ្ធ ដើម្បីលំហែរកាយ បើអ្នកមិនធ្វើសំរាប់ខ្លួនតើនរណាធ្វើសំរាប់អ្នក?
-ទីប្រាំបីៈ ដាក់ចេញនូវទិសដៅច្បាស់លាស់ៈ ការដាក់ ទិសដៅត្រូវ ជារបៀបមួយ នឹងនាំមកនៅជ័យជំនះមិនមែនបរាជ័យនេះទេ។ ចូរពិនិត្យនៅរាល់ចុងសប្ដាហ៍ថា តើការងារគោលដៅដែលដាក់ចេញ នោះប្រព្រឹត្ដទៅយ៉ាងណាហើយ យុទ្ធសាស្ដ្រនោះតើ សំរេចផលកំរឹតណា? ចូរកុំដាក់ចេញនូវគោលដៅឆ្ងាយពីសមត្ថភាពអោយសោ។
-ទីប្រាំបួនៈ កុំគិតថាចាស់ដូចថ្មីៈ រាល់ឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យ និងក្រុមហ៊ុនត្រូវដូរយកថ្មីវិញ បើវាមានសភាពទ្រុឌទ្រោម រឺចាស់។ដូចជា Computerដើរយឺត ម៉ាស៊ីនកូបពីឧស្សាហ៍ជាប់ក្រដាស់ជាដើម។ បើនៅតែរក្សាវាទុកបុគ្គលិក និងមានអារម្មណ៍តានតឹងក្នុងការបំពេញកិច្ចការ។ ហើយការងារនោះសោតក៏ត្រូវស៊ី ពេលច្រើន។លទ្ធផលទទួលបាននឹងមិនដូចចិត្ដ។ ចូរប្ដូរចេញអ្នក នឹងបានឃើញលទ្ធផលការងារគួរជាទីពេញចិត្ដ មិនខាន។ ជាងនេះទៅទៀត បរិយាកាសល្អ សំរាប់បុគ្គលិកគឺជាកត្ដាដ៏ ប្រសើរ ដើម្បីទទួលបានជោគជ័យ។
-ទីដប់ៈ ប្ដូរនូវអ្វីដែលមិនរីកចំរើនៈ ពុំមែនផលិតផលណាក៏លក់ដាច់ ដៃគូរកស៊ីណាក៏សមស្របនិងអ្នកទាំង អស់នោះទេ។ បើសិនជា ផលិតផលសេវាកម្ម ទំនាក់ទំនង ការងារ រឺទីផ្សារណា ដែលមិនមានប្រសិទ្ធភាពចូរឈប់ត្រឹមហ្នឹង ។ កុំចំណាយពេលខួរក្បាលប្រាក់កាស ដើម្បីធ្វើ អ្វីដែលតែងតែមិនប្រសើរអោយសោះ។ ចូរគិតបែបផ្សេង! ផ្លូវសំរាប់ការរកទទួលទានរបស់អ្នកនៅមានច្រើន និងនៅវែងអន្លាយណាស់។
សំរាប់យល់ដឹងបន្ថែមវិធីផ្សាយពាណិជ្ជកម្មល្អៗ
-ប្រើប្រាស់សម្ភារះតាំងពីតូចសំរាប់ផ្សាយពាណិជ្ជកម្មុ។ឈ្មោះ ក្រុមហ៊ុន ផ្លាកសញ្ញា មធ្យោបាយទាក់ទង ត្រូវមាននៅលើក្របសំបុត្រនិងក្បាលសំបុត្រ។
-សរសេររឿង រឺព្រឹត្ដិការណ៍ទាក់ទងនិងក្រុមហ៊ុនចុះផ្សាយតាមទស្សនាវដ្ដី រឺ កាសែត
-ផ្សាយពាណិជ្ជកម្មលើ ទូរទស្សន៍ វិទ្យុ ពេលមានផលិតផលថ្មី
-Marketing តាមបែបសហការណ៍ ដូចតាមរយះនាមប័ណ្ណជាដើម
-ប្រើ Internet ដើម្បីបង្ហាញពីរូបរាង និងមុខជំនួញក្រុមហ៊ុន
-ជូនអំណោយភា្ជប់ជាមួយ ការផ្សាយពាណិជ្ជកម្ម
-ផ្សាយពាណិជ្ជកម្ម តាមរយះការជជែកកំសាន្ដតាមវិទ្យុ.........
-មធ្យោបាយធ្វើដំណើរ រឺ ដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវ Logo...នៃក្រុមហ៊ុន
- ឧបត្ថម្ភចំពោះ ការប្រឡងកម្មវិធីសិក្សាផ្សេងសំរាប់សិស្ស វាមិនគ្រាន់តែមានឈ្មោះក្រុមហ៊ុន
របស់អ្នកនោះទេ វាថែមទាំងជាការងារមនុស្សធម៌ផងដែរ។
តើយើងគួរត្រៀមខ្លួន យ៉ាងដូម្ដេច ក្រោយការបញ្ចប់ការសិក្សា ដើម្បីទទួលបានការងារដ៏សមរម្យ
នៅក្នុងប្រទេសកម្ពុជាមានការអភិវឌ្ឍស្ទើគ្រប់វិស័យ មានការកើនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ រីកចម្រើនជាលំដាប់ ក្នុងនោះដែរក៏មានបញ្ហារាំងស្ទះមួយចំនួនដែរ ដែលធ្វើឱ្យមាន ការពិបាកដូចជាការខ្វះខាតនូវផ្នែកធនធានមនុស្ស តែបច្ចុប្បន្ននេះមាននិស្សិតជាច្រើនដែលបានបញ្ចប់ការសិក្សា ហើយពុំទាន់ទទួលបានការងារនៅឡើយ ក៏ដូចជានិស្សិតជាច្រើនទៀតដើម្បីត្រៀមខ្លួនទទួលបានការងារសមរម្យ យើងគួរមានចំណេះដឹងអ្វីខ្លះ ដើម្បីជាទន់ក្នុងប្រកួតប្រជែង លើទីផ្សារការងារបច្ចុប្បន្ន ។ ជាមួយគ្នានេះផងដែរ យើងខ្ញុំសូមផ្ដល់ជាយុទ្ធសាស្ដ្រខ្លះៗ ដើម្បីជាភាគទានក្នុងការជួយចែករំលែកចំណេះដឹង និងបទពិសោធន៍មួយចំនួនដែលយើងគួរអនុវត្តន៍សម្រាប់ ត្រៀមខ្លួន ដើម្បីទទួលបានការងារមួយដ៏សមរម្យ ។ ជំហានដំបូងយើងគួរគិតថា តើយើងអាចធ្វើអ្វីបានខ្លះ?
នៅក្នុងជំហានដំបូងគួរស្វែងយល់ចំណុចមួយចំនួនដូចជាៈ
១-គោលបំណង់
-ត្រូវមាន គោលបំណងច្បាស់លាស់ថា តើយើងចង់ធ្វើអ្វីនៅថ្ងៃអនាគត ហើយយើងត្រូវដឹងពីខ្លួនឯង ថាតើយើងពូកែ និងធ្វើអ្វីដែលបានល្អជាងគេបំផុតនៅក្នុងជីវិតរបស់យើង ត្រូវរៀនសួរខ្លួនឯងជាមុនសិន រៀនស្គាល់ពីខ្លួនឯង ជាមុនសិន មុននិងចាប់ផ្ដើមសម្រេចចិត្ដធ្វើអ្វីមួយនៅថ្ងៃខាងមុខ ។
-ត្រូវជឿជាក់ យ៉ាងមុតមាំថា អ្នកប្រាកដជាធ្វើការងារនោះបានជឿជាក់ថា អ្នកមានសមត្ថភាពពេញលេញដើម្បីបំពេញការងារនោះ ហើយយើងនិងក្លាយជានយោជិកម្នាក់ដ៏ល្អម្នាក់ សម្រាប់ការងារនោះទៅថ្ងៃអនាគត ។
-មានភាពស្មោះត្រង់ចំពោះការងារ និងមានភាពរស់រាយរាក់ទាក់ចំពោះមិត្ដភ័ក្ររួមការងារជាមួយ។ ត្រូវមានចិត្តស្រលាញ់ការងារ ដែលអ្នកកំពុងមានគោលបំណង់ដាក់ពាក្យធ្វើ។
២-ការទទួលព័ត៌មាន
-ត្រូវ ឆ្លៀតឱកាស ដើម្បីទទួលបានព័ត៌មានផ្សេងៗក៏ដូចដំពឹងអំពីការងារដូចជាស្ដាប់វិទ្យុ មើលទូរទស្សន៍ អានសេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិកតាមរយៈសារព័ត៌មាន ។ល។ សាកសួរពីសំណាក់មិត្ដភ័ក្រផ្សេងៗទៀត ដែលគេអាចទទួលព័ត៌មានបានបន្ថែម ដែលយើងអាចមានលទ្ធភាពទំនាក់ទំនងបាន ។ ការស្រាវជ្រាវតាមរយៈគេហទំព័រ ប្រព័ន្ធអ៊ិធើណិត Bongthom.com. and veticar.com ដែលជាឱកាសមួយដ៏ល្អសម្រាប់អ្នកដែលចូលចិត្ដ វិស័យស្រាវជ្រាវ ព្រោះនៅលើគេហទំព័រមានព័ត៌មានជាច្រើនជុំវិញលើពិភពលោក ព័ត៌មានអាហារូបករណ៍នៅក្រៅប្រទេស ក៏ដូចជាដំណឹងស្វែងរកការងារតាមរយៈបណ្ដាអង្គការ ឬក្រុមហ៊ុននានា ។ ជាពិសេសធ្វើឱ្យយើងដឹង ព័ត៌មានជាច្រើន ដែលអ្នកចងបានជាពិសេសនៅក្នុងគេហទំព័រ veticar.com មានព័ត៌មានជាច្រើនដែលនិយាយអំពីប្រទេសកម្ពុជា ។
-ការអាន ត្រូវបន្ថែមការអាន ក៏ដូចជាការស្រាវជ្រាវបន្ថែមទៀតដើម្បីទទួលបានចំណេះថ្មីៗ ក៏ដូចជាបំពេញបន្ថែមទៅលើចំណុច ដែលខ្វះខាតក៏ដូចជាចំណុចខ្សោយ ដែលខ្លួនយើងពុំទាន់មានលទ្ធភាពអាចធ្វើបាន។
-ត្រូវមានបណ្ដាញទំនាក់ ទំនង ត្រូវហាត់រៀនចូលក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលអំពីវិជ្ជាជីវៈផ្សេងៗ ការចូលរួមសន្និសីទ សិក្ខាសិលាការជួបជំជាមួយមិត្ដភ័ក្រដើម្បីផ្លាស់ប្ដូរយោបល់ ក៏ដូចជាការផ្ទេរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ ការចូលរួមវគ្គបណ្ដុះបណ្ដាល គឺដើំម្បីហ្វឹកហាត់ ចំណេះដឹង និងស្វែងយល់ពីរបៀបរបបនៃការធ្វើការ ។ ចូរចង់ចាំថា បរិបទនៃសង្គមការងារ គឺខុសប្លែកពីគ្នា នៃបរិបទជីវភាពរស់នៅក្នុងសង្គមប្រចាំថ្ងៃ ។ ដូច្នេះសូមលោកអ្នកត្រូវចេះត្រៀមចិត្ដ និងលក្ខណៈអត្ដចរិក និងកាយវិការឱ្យមានភាពថ្លៃថ្នូរ និងមានសណ្ដាប់ធ្នាប់ ។
៣-អនុវត្តន៏
-ត្រូវយក ចិត្ដទុកដាក់លើការងារលំហាត់ ដែលអ្នកធ្លាប់គិតថាពិបាក ត្រូវអនុវត្ដន៍ឱ្យបានច្រើនដង និងបន្ថែមការស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹងថ្មីៗ បន្ថែមទៀត ។
-ត្រូវក្លាហានក្នុងការសាកសួមិត្ដភ្រ័កតាមរយៈទូរស័ព្ទ ឬមួយដោយផ្ទាល់អំពី ដំណឹងការងារ ក្រែង គេស្គាល់កន្លែងដែលចន្លោះទំនេរ ។ ត្រូវយល់ដឹងឱ្យច្បាស់អំពីសំណួរថាតើអ្នកចង់សួរគេអំពីអ្វី ? បង្ហាញពីគោលបំណងត្រូវហ៊ានសួរឡើងវិញ នៅពេលដែលអ្នកស្ដាប់ ឬយល់មិនច្បាស់រាល់ចំលើយដែលគេបានឆ្លើយតប។
-ត្រូវចេះហ្វឹកហាត់ធ្វើការងារ ស្ម័គ្រចិត្ដដើម្បីទទួលបានចំណេះដឹង ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗ ពីការងារ ។
-ត្រូវបង្ហាញពីជំហរវិជ្ជាជិវៈ និងគំនិតផ្ដួចផ្ដើមក៏ដូចជាឆន្ទៈមោះមុតក្នុងការបំពេញការងាររបស់អ្នក ជាកត្ដាធ្វើឱ្យនិយោជក ចាប់អារម្មណ៍ មកលើរូបអ្នក និងមានការទុកចិត្ដលើអ្នក ។
-ចំពោះដំណាក់កាលនៃការរៀបចំប្រវត្ដិរូបសង្ខេប គឺធ្វើយ៉ាងណាឱ្យបានល្អ និងមានរបៀបរៀបរយ ដែលមើលទៅមានសោភ័ណ្ឌភាព ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកដ៏ទៃ ក៏ដូចជានយោជិក ដែលយើងបម្រុង និងដាក់ពាក្យធ្វើការជាមួយ ឱ្យគេគិតថាយើងជាមនុស្សម្នាក់មានភាពហ្មត់ចត់ និងមានភាពទទួលខុសត្រូវខ្ពស់ លើការងារ ។
-ត្រូវចេះកែលំអរបន្ថែមលើប្រវត្ដិរូបសង្ខេបរបស់អ្នកជានិច្ច ជាពិសេសត្រូវបញ្ចូលបទពិសោធន៍ការងារថ្មីៗ បន្ថែមក៏ដូចជាចំណេះដឹងវគ្គខ្លីៗ បន្ថែមទៀតដែលអ្នកបានរៀននិងទើបបានចូលរួមបណ្ដុះបណ្ដាលថ្មីៗ ។ បើអាចធ្វើបាន ត្រូវចេះសរសេរលិខិតសុំបម្រើការងារ ដែលអ្នកកំពុងដាក់ពាក្យ ទោះបីព័ត៌មានខ្លះអ្នក........បានសរសេរក្នុងប្រវត្ដិរូបសង្ខេប ហើយក៏ដោយតែលិខិតសុំបម្រើការងារជាឯកសារមួយយ៉ាងសំខាន់បំផុត ព្រោះវាជាឯកសារនៃការណែនាំខ្លួនអ្នក ចំពោះនយោជក។
-អ្នក ត្រូវក្លាហានចុះទៅតាមក្រុមហ៊ុន ឬអង្គការ ដើម្បីសួរនាំសុំគំរូពាក្យរបស់គេ ក៏ដូចសំសាកល្បងការងារ ត្រូវហាត់បំពេញលិខិតគំរូពាក្យឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ដើម្បីស្វែងរកចំណុចខ្វះខាត ដែលខ្លួនយើង ក៏ដូចជាចំណុចខ្សោយរួចព្យាយាមបំពេញបន្ថែមចំណុចទាំងនោះឱ្យបានល្អ ។
-ត្រូវធ្វើសម្ភាសន៍ឱ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន ព្រោះថាពេលយើងធ្វើសម្ភាសន៍កាន់តែច្រើន យើងនិងទទួលបានលទ្ធផលល្អ នៅពេលសម្ភាសន៍លើកក្រោយទៀត ជាពិសេសធ្វើឱ្យយើងមានភាពក្លាហាន និងមានភាពរហ័សរហួន ជាកត្ដាធ្វើឱ្យនយោជកមានការចាប់អារម្មណ៍លើអ្នក អ្វីដែលសំខាន់នោះ ធ្វើឱ្យអ្នកបាន យល់លើដំណើរការនៃបទសម្ភាសន៍ និងវិធីតែមួយ គឺតាមរយៈការអនុវត្ដន៍។
-បន្ទាប់ពីការកែលំអបន្ថែមលើប្រវត្ដិរូបសង្ខេប ឬបំពេញគម្រូពាក្យសុំបម្រើការងារ ចាំបាច់ត្រូវមានអ្នកណាម្នាក់ ដូចជាមិត្ដភ័ក្រឬសាច់ញាតិ ដែលអ្នកគិតថាគាត់មានសមត្ថភាព ឱ្យគាត់ជួយពិនិត្យឯកសាររបស់អ្នក មុនពេលអ្នកផ្ញើទៅកាន់និយោជក ។ ពេលខ្លះយើងមានកំហុស តែយើងមិនឃើញវា ។ រឿងសំខាន់មួយទៀត គឺអ្នកត្រូវរៀបចំសញ្ញាប័ត្រ ក៏ដូចជាវិញ្ញាបនប័ត្ររបស់អ្នកឱ្យបានគ្រប់គ្រាន់ និងមានរបៀបផងដែរ។
-ជាចុងក្រោយ សូមកុំបាត់សេចក្ដីព្យាយាម និងមានត្រូវអស់សង្ឃឹម ដោយសាតែការចំណាយពេលវេលាយូរក្នុងការស្វែងរកការងារធ្វើ វាជាការពិបាក តែអ្នកត្រូវមានការត្រៀមខ្លួនឱ្យបានល្អបំផុតកុំគិតថាការចំណាយពេលវេលាយូរ ក្នុងការរកការងារនោះ ជាពេលឥតប្រយោជន៍ឱ្យសោះ ការស្វែងរកការងារ គឺអ្នកកំពុងអនុវត្ដន៍ជំនាញរបស់អ្នកឱ្យមានប្រយោជន៍បំផុត ជាពិសេសភាសាអង់គ្លេស និងការទំនាក់ទំនង ។
១០យ៉ាងជួយអ្នកអោយជោគជ័យក្នុងជីវិត
ដំណើរជីវិតមនុស្សវែងឆ្ងាយ ណាស់ដើម្បីឈានទៅដល់ចំណុចកំពូល ឬជោគជ័យមួយមនុស្សត្រូវការពេលវេលានិងស្ថានភាពខុសៗគ្នា។ ដូច្នេះដើម្បីជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យសូមអនុវត្តិតាមវិធី សាស្ត្រទាំង១០ដូចខាងក្រោម៖
១- រៀបចំឥរិយាបថជីវិតយ៉ាងសមញ្ញ។
២- កុំរស់ដើម្បីញ៉ាំ តែត្រូវញ៉ាំដើម្បីរស់។
៣- កុំប្រកាន់ចិត្តច្រណែន កុំនិយាយពាក្យរោយរាយមិនបានការ កុំនិយាយពាក្យកុហក កុំបោកប្រាស់គេ។
៤- ភាពត្រឹមត្រូវជាផ្លូវនៃជីវិត ត្រូវមានគុណធម៌នៅក្នុងជីវិត ត្រូវប្រកាន់ខ្លួនក្នុងផ្លូវល្អ។
៥- បើក ចិត្តអោយទូលាយ និយាយពាក្យល្អៗនៅក្នុងជីវិត ទស្សនៈ និង ចរិតលក្ខណៈ ត្រូវប្រព្រឹត្តអោយស្មើ។ នោះជីវិតនឹងប្រកបទៅដោយសុភមង្គល។
៦- ប្រ កាន់ជីវិតដែលនឹងធឹង ត្រូវប្រយ័ត្ននឹងអោយតម្លៃចំពោះពេលវេលាមួយថ្ងៃៗ ត្រូវចេះស្វែងរកភាពស្ងប់ស្ងាត់នៅក្នុងជីវិតខ្លះ។
៧- គិតពីបច្ចុប្បន្ន បំភ្លេចអតីតកាល។
៨- ស្វែងយល់ពីអត្ថន័យជីវិតអោយច្បាស់ ហើយចាប់ផ្តើមស្វែងរកអ្វីដែលយើងចង់បាន។
៩- ជីវិតគឺជាកាដូដ៏អស្ចារ្យបំផុត។ ត្រូវប្រើពេលវេលានៅក្នុងជីវិត គ្រប់ វិនាទី ដោយ ប្រុង ប្រយ័ត្ន និង មាន តំលៃ។
១០- ជោគ ជ័យ មានចំពោះអ្នក ដែល មាន ចិត្តក្លាហាន និង ហ៊ានប្រតិបត្តិ។ សុភមង្គល កម្រ កើតមាន ចំពោះ អ្នក ដែល អៀន ប្រៀនណាស់៕
អំនាច និងភាពដឹកនាំ
អំនាចគឺជាសមត្ថភាពនៃការបង្កើតការជះឥទ្ធិពលទៅលើអ្នកផ្សេងទៀត ឬជាវិធីសាស្រ្តធ្វើឲ្យមានការជះឥទ្ធិពលមួយដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតបាននូវទិន្នផល ។ ក្នុងន័យនេះ បើនរណាម្នាក់មានអំនាចនៅក្នុងដៃ អ្នកនោះនឹងអាចប្រើប្រាស់វាដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន ។ បើនិយាយពីអ្នកដឹកនាំ អំនាចគឺមានសារៈសំខាន់ក្នុងដំនើរការនៃការអនុវត្តន៍ការងារ ជាពិសេសគឺការដឹកនាំ និងគ្រប់គ្រងអ្នកក្រោមបង្គាប់ ។
ការជះឥទ្ធិពលរបស់មនុស្សម្នាក់ៗ អាចស្តែងទ្បើងតាមរយះ តម្លៃបុគ្គល អាកប្បកិរិយា ឥរិយាបថ និងជំនឿជឿជាក់របស់បុគ្គលនោះ ។ ចង់មើលថាមនុស្សមា្នក់មានអំនាច អ្នកគួរតែសង្កេតថាអ្នកនោះជាមនុស្សដែលមានការជះឥទ្ធិពល រឺទេ ? ព្រោះយោងទៅតាមនិយមន័យខាងលើ អំនាចគឺជាសមត្ថភាពនៃការបង្កើតការជះឥទ្ធិពល ។
តើអំនាចរបស់អ្នកដឹកនាំយោងទៅលើអ្វីខ្លះ ?
ទីមួយគឺចំនេះដឹង៖ អ្នកដឹកនាំត្រូវតែជាមនុស្សប្រកបដោយចំនេះដឹង និងបទពិសោធន៍ ហើយមិនត្រឹមតែប៉ុណ្ណោះ ជំនាញច្បាស់លាស់គឺជាឧិសថដ៏សំខាន់សំរាប់តម្លៃរបស់ពួកគេ ។ បើអ្នកមិនមានចំនេះដឹងច្រើនជាងអ្នកក្រោមបង្គាប់នោះទេ អំនាចរបស់អ្នកនឹងមានការធ្លាក់ចុះ ព្រោះជាក់ស្តែងអ្នកដែលចេះជាងគឺជាមនុស្សមានប្រៀបជាង ។
ទីពីរគឺកត្តាទំនាក់ទំនង៖ អ្នកត្រូវដឹងថា ការងារណាក៏ដោយដែលដើរទៅបានជោគជ័យ គឺភាគច្រើនអាស្រ័យទៅលើទំនាក់ទំនងប្រហែល ៩០% និងកត្តាផ្សេងទៀត ១០% ។ យើងឃើញថា អ្នកដឹកនាំកាន់តែមានអំនាចគឺជាបុគ្គលដែលចេះរក្សាទំនាក់ទំនង បង្កើតទំនាក់ទំនង និងពង្រឹងទំនាក់ទំនងនោះឲ្យកាន់តែប្រសើរទ្បើង ។ ការបង្កើតទំនាក់ទំនងជាមួយអ្នកក្រោមបង្គាប់ គឺជាតួនាទីយ៉ាងសំខាន់របស់អ្នកដឹកនាំ ព្រោះអ្នកក្រោមបង្គាប់នឹងរាយការណ៍ ផ្តល់ពត៌មានច្បាស់លាស់ មិនភូតភរដល់អ្នក ។
ទីបីគឺការចែកអំនោយ ឬការផ្តល់ឲ្យ៖ ចង់សំដៅលើការចេះផ្តល់ការលើកទឹកចិត្ត ផ្តល់រង្វាន់និងការឲ្យតម្លៃរបស់អ្នកដឹកនាំដល់អ្នកក្រោមបង្គាប់ អាចបំប៉នដល់អំនាចរបស់គាត់ ។ នេះហាក់ដូចជាការវិនិយោគរបស់អ្នកដឹកនាំចំពោះ employeeរបស់គេដូចនោះដែរ ព្រោះឲ្យថា អ្នកលះបង់ តែងតែបានទទួលផលមកវិញជាមិនខាន ដូចសំដីខ្មែរមួយឃ្លាបានពោលថា ចាយច្រើន ចំរើនច្រើន ។
ទីបួនគឺសមត្ថភាពនៃការគ្រប់គ្រង៖ មានចំនេះដឹងតែមិនចេះគ្រប់គ្រង គឺពិតជារឿងគួឲ្យព្រួយបារម្ភណ៍ណាស់សំរាប់អ្នកដឹកនាំ ព្រោះការបង្គាប់បញ្ជារមនុស្សម្នាក់ឲ្យដើរតាមអ្នក គឺពិតជាមិនមែនជារឿងងាយស្រួលទេ ។ ទាំងនេះ តំរូវឲ្យអ្នកជាមនុស្សដែលមានភាពឆ្លាតវ័យ និងការយល់ដឹងបែបចិត្តសាស្ត្របន្ថែមទៀត ។
ទីបួនគឺយុទ្ធសាស្រ្តគំរាមកំហែង៖ ជាធម្មតាទេ អ្វីដែលអ្នកដឹកនាំបញ្ជារ មិនមែនសុទ្ធតែពេញចិត្តកម្មករ រឺអ្នកក្រោមបង្គាប់របស់ខ្លួនទាំងអស់នោះទេ ដូចនេះការប្រើយុទ្ធសាស្រ្តគំរាមកំហែង គឺត្រូវតែយកមកប្រើប្រាស់ស្ទើរគ្រប់ស្ថាប័ន ។
ដូចនេះ ដើម្បីក្លាយជាអ្នកដឹកនាំ ដែលមានអំនាច អ្នកត្រូវបំពាក់បំប៉នកត្តាទាំងប្រាំខាងលើឲ្យបានរឹងមាំ ។
สมัครสมาชิก:
ส่งความคิดเห็น (Atom)
Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.
You can watch your house, company, babysitter, parents, pets, etc.
You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.
How does mobile security work:
You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

ไม่มีความคิดเห็น:
แสดงความคิดเห็น