iNeedSell.com: Free online ads. Post your Ad here.

10.12.54

ស្រឡាញ់ខ្លួនឯង

ស្រឡាញ់ខ្លួនឯង

ស្រឡាញ់ខ្លួនឯង គឺស្រឡាញ់ភាពជាមនុស្ស


មនុស្ស ប្រែថា ចិត្តខ្ពស់ បានដល់ចិត្តខ្ពស់ជាងសត្វតិរច្ឆាន ប្រេត អសុរកាយ សត្វនរក ។ បើទោះបីមនុស្ស មានភាពជាបុថុជ្ជន ដែលសម្បូណ៌ទៅដោយកិលេសតណ្ហា តែមនុស្សក៏ដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់ ដឹងថាវត្ថុនេះមានប្រយោជន៍ នេះមិនមានប្រយោជន៍ ហើយសំខាន់ទៅទៀតមានសញ្ជាតញាណ ដែលនឹងអភិវឌ្ឍន៍ឲ្យបានប្រសើរឡើង ប្រាថ្នានឹងលះសេចក្តីអាក្រក់ ធ្វើអំពើល្អ ធ្វើចិត្តឲ្យបរិសុទ្ធ ស្រដៀងទៅនឹងថា មានទាំងផ្នែកល្អ និងផ្នែកអាក្រក់តស៊ូប្រឆាំងគ្នា ពេលខ្លះផ្នែកអាក្រក់គ្រប់គ្រងចិត្ត តែពេលខ្លះផ្នែកល្អក៏ឈ្នះ។
សីល ៥ ជាមនុស្សធម៌ ។ ការក្សាគុណធម៌ រក្សាភាពជាមនុស្ស គឺការរក្សាសីល ៥។ ការអភិវឌ្ឍន៍ចិត្ត លើកលំដាប់ចិត្តរបស់យើងឲ្យបានកាន់តែខ្ពស់ឡើង ត្រូវប្រព្រឹត្តកល្យាណធម៌ ៥ ។ សីល៥និងកល្យាណធម៌ ៥ ឬដែលហៅថាបញ្ចសីល បញ្ចធម៌ ជាគោលធម៌មូលដ្ឋានគ្រឹះសម្រាប់មនុស្សគ្រប់គ្នាគប្បីបដិបត្តិ ដើម្បីឲ្យបានស្ថិតនៅក្នុងអំពើល្អ លះបង់អំពើអាក្រក់ និងធ្វើចិត្តឲ្យ​បរិសុទ្ធិ។

គោលធម៌ត្រូវតែលះបង់ (សីលប្រាំ) ៖

ទី ១ វៀរចាកសម្លាប់សត្វដែលមានជីវិត
ទី ២ ​វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យ
ទី ៣ វៀរចាកការប្រព្រឹត្តិខុសក្នុងកាម
ទី ៤ វៀរចាកការពោលពាក្យកុហក
ទី ៥ វៀរចាកការសេពគ្រឿងស្រវឹង
កល្យាណធម៌ ៥ ត្រូវបំពេញ
ជាគោលធម៌ដែលគួរប្រតិបត្តិ មាន ៥ ប្រការ

ទី ១ មេត្តានិងករុណា គឺប្រាថ្នាឲ្យគេមានសេចក្តីសុខចម្រើន និងមានការអាណិតអាសូគិតជួយឲ្យរួចផុតទុក្ខ។
ទី ២ សម្មាអាជីវៈ គឺ ការរកចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត។
ទី ៣ កាមសំវរៈ គឺការសង្រួមក្នុងកាម ចេះអត់សង្កត់ គ្រប់គ្រងខ្លួនមិនឲ្យលុះអំណាច​កាមារម្មណ៍។
ទី ៤ សច្ចៈ គឺ មានភាពស្មោះត្រង់
ទី ៥ សតិសម្បជញ្ញៈ គឺរលឹកបាន និងដឹងខ្លួនជានិច្ច ជាអ្នកមានសតិភ្ញាក់រលឹកក្នុងអំពើល្អ។ រលឹកជានិច្ចថា រឿងណាគួរធ្វើ រឿងណាមិនគួរធ្វើ គឺជាអ្នកមិនប្រមាទក្នុងជីវិត។
មនុស្សជាច្រើនគិតថា សីល​ ៥ ជារឿងធម្មតា គ្មានអ្វីពិសេសទេ ទើបមិនសូវជាផ្តល់សេចក្តី​សំខាន់ ការពិតទៅការរក្សាសីល៥ឲ្យបានបរិបូណ៌ ដោយការបតិបត្តិឲ្យបានជ្រាបចូលទៅដល់ចិត្តពិតៗ ជឿថាជាគោលដៅនៃការអភិវឌ្ឍន៍ជីវិតឲ្យបានសម្បូណ៌ និងមានគុណភាព។

ព្រះត្រៃបិដកជាភាសាបាលី ​​និងភាសាខ្មែរ និង​ នានា

http://www.khmerbuddhism.net/index.php?option=com_content&view=article&id=58
http://sovath.blog.com/%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%94%E1%9E%B7%E1%9E%8A%E1%9E%80/

គោលធម៌ក្នុងការរស់នៅរួមគ្នា

ការមានជីវិតរស់នៅរួមគ្នាក្នុងសង្គម​ តែងមានបញ្ហាកើតឡើង ជាពិសេសការ
ប៉ះទង្កិចគ្នាដោយវាចា គឺការប្រើពាក្យសំដី ចិត្ត​គំនិតគិតខុសគ្នា និងការបៀតបៀនគ្នា។
សង្គមដែលមានការបៀតបៀនគ្នា សង្គមនោះតែងរកសេចក្តីសុខបានដោយលំបាក។
ការបដិបត្តិខ្លួនដើម្បីអោយការរស់នៅរួមគ្នាក្នុងសង្គមទទួលបានមកនូវសេចក្តីសុខ​
ព្រះពុទ្ធសាសនាមានគោលធម៌ក្នុងការរស់នៅរួមគ្នាក្នុងសង្គមដូចខាងក្រោមនេះគឺ
សង្គហវត្ថុ 4  (Means of assistance) គឺវត្ថុសំរាប់ជួយសង្គ្រោះគ្នាទៅវិញទៅ មក
តាមសមគួរ និងលទ្ធភាព មិនថារស់នៅទីណានោះទេ សង្គមមនុស្ស មាននាទីក្នុង
ការបំពេញនិង បដិបត្តិដូចជា
១.ទាន (Material donation) គឺការបែងចែកទ្រព្យសម្បត្តិធនធាន និងចំណេះ
ដឹងរបស់ខ្លួនអោយដល់អ្នកដទៃ ដែលកំពុងខ្វះខាតដូចជា នៅពេលមានអគ្គីភ័យ
បាតុភូតធម្មជាតិកើតឡើង គិតមិនចេញ​ មិនមានគំនិតមិនមានចំណេះដឹង​ជាដើម។
មនុស្សនៅក្នុងសង្គមតែងមានការអោយមិនអាចអត់បានទេ ទោះបីអ្នកមានឬអ្នកក្រ
ក៏ដោយចាំបាច់ណាស់​ តែការអោយខុសៗពីគ្នាបុណ្ណោះ ដូចជាអ្នកខ្លះអោយតិចអ្នកខ្លះ
អោយច្រើន មិនសំដៅត្រឹមតែនៅពេលមាន អគ្គីភ័យ បាតុភូតធម្មជាតិនោះទេ សម្បីការ
រស់នៅជាមួយគ្នាជាប្តីជាប្រពន្ធនិងបុត្តធីតា​ក៏មានការអោយដែររហូតដល់សង្គម
ទាំងមូល។
២.បិយវជ្ជំ​ (Verbal advice or kindly speech) ការពោលវាចា ពិរោះពិសារ ពាក្យ
សុភាព ផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួប នូវ សេចក្តីទុក្ខ មានការ បាត់បង់
បុគ្គលជាទីស្រឡាញ់ ជាដើម។ បុគ្គលគ្រប់រូប នៅពេលមាន សេចក្តីទុក្ខ រមែងបាត់បង់
ស្មារតីតែនៅពេលទទួលពាក្យពិរោះពីអ្នកដទៃ រមែងរំសាយ សេចក្តីទុក្ខនោះបាន ។
អស់លោកមិត្រអ្នកអានដឹងហើយថាពាក្យពីរោះពិសារ គ្រប់សង្គមមនុស្សតែងតែ
ស្រឡាញ់ចង់បាននិងត្រូវការគ្រប់ក្រុមគ្រួសារ ព្រមទាំងមនុស្សក្នុងស្ថាប័នជាតិនិង
អន្តរជាតិ​ ជួយសង្គ្រោះគ្នាដោយពាក្យសំដី។
៣.អត្ថចរិយា (Giving a helping hand or​ benefaction) ការប្រព្រឹត្តជា
ប្រយោជន៍ ជួយកិច្ចការងារ​ គឺការធ្វើនូវអំពើមានប្រយាជន៍សំរាប់ខ្លួនឯងផង
សំរាប់អ្នកដទៃផង ដូចជាការសិក្សារៀនសូត្រ ផ្លូវលោកផ្លូវធម៌ រមែងធ្វើប្រយោជន៍
សំរាប់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ការប្រព្រឹត្តជាប្រយោជន៍វាបង្ហាញ់
នូវតម្លៃរបស់មនុស្សនិងជាគំរូដ៏ល្អដល់អ្នកដទៃ។
៤.សមានត្តតា(Equality) ភាពជាបុគ្គលមានខ្លួនស្មោះស្មើមិនយកប្រៀប
លើគ្នា ជួយគ្នាដោះស្រាយបញ្ហាដែលកើតឡើង ថែមទាំងមិនប្រកាន់ខ្លួន មិនលើក
តំកើងខ្លួនឯង មិនមានមានៈ និងទិដ្ឋិ មើលងាយអ្នកដទៃថាអ្នកនេះមិនបានស្មើខ្លួន
មិនសមឱ្យខ្លួនទៅសេពគប់ ថាអញជាអ្នកមានយសសក្តិធំ មិនគួរទៅនិយាយរក
ចំពោះអ្នកមានយសសក្តិតូចៗ ថាអញជាអ្នកចេះ មិនគួរទៅនិយាយជាមួយអ្នកល្ងង់
ជាដើម ។បើនៅក្នុងប្រទេសទាំងមូល ប្រជាពលរដ្ឋមានសង្គហវត្ថុ គ្រប់ៗគ្នានោះពិត
ជាធ្វើឱ្យប្រទេសទាំងមូលមានសុខ សន្តិភាព។ សង្គហវត្ថុនេះ កើតពីសេចក្តីមេត្តា
(loving kindness) ករុណា (compassion) របស់មនុស្សទាំងឡាយ។

 សារាណីយធម៌ 6
គុណធម៌សម្រាប់ការរស់នៅរួមគ្នា គោលសម្របសម្រួល (Conditions leading to
mutual recollection)​ នឹករលឹករកគ្នាហើយនឹងគឹតដល់គ្នាគឺ
1.មេត្តាកាយកម្ម (Friendly action)​អំពើដែលធ្វើដោយកាយប្រកបដោយមេត្តា
គឺការសម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នា ដូចជា​ សំពះ ចាប់ដៃគ្នា ទឹកមុខ
ញញឹម ជួយហុចនេះហុចនោះ រៀបចំទុកដាក់របស់របរជាដើម។
2. មេត្តាវចីកម្ម​ (Friendly speech) ជួយប្រាប់អ្វីដែលជា​ប្រយោជន៍ ដាស់តឿន
ក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តី គោរពរាប់អានគ្នា​
ពាក្យសំដីរីករាយរាក់ទាក់ទន់ភ្លន់ មិនទន់ជ្រាយ។
3.មេត្តាមនោកម្ម (Friendly thoughts) ផ្គងចិត្តគិតល្អ គឺ គិតអ្វីដែលជា
ប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម ​គិតក្នុងគោល
បំណងរកវិធីសាស្ត្រល្អៗក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមរួមគ្នា។
4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាលបើបានវត្ថុ
ណានីមួយមកដោយសុចរិត​ ទោះតិចតួចក្តីក៏យកមកចែករំលែកគ្នាបរិភោគតាម
លទ្ធភាព​និង​តាមសមគួរដល់កាលនិងបុគ្គល មិនហួងហែងទុកតែម្នាក់ឯង។
5. សីលសាមញ្ញតា (Equality in moral conduct) មានកិរិយាប្រព្រឹត្តសុចរិត
ត្រឹមត្រូវ គោរពច្បាប់ គោរពវិន័យស្មើគ្នាតាមនាទីដែលមាន​គោរពសិទ្ធិសេរីភាព
គ្នាទៅវិញទៅមកដូចគ្នា​ មានសីលធម៌ប្រចាំជីវិតដូចគ្នា។
6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មានគំហើញត្រូវដូចគ្នា
ដែលជាគោលការណ៍ដ៏សំខាន់មានឆន្ទៈនិងឧត្តមគតិឆ្ពោះទៅរកការរំលត់ទុក្ខ ឬ
ដោះស្រាយបញ្ហាដោយការយល់ឃើញដូចគ្នានិងស្របគ្នា​ពិតជានាំមកនូវ
សេចក្តីសុខ។

សេចក្តីសុខរបស់ជីវិត

សេចក្តីសុខរបស់ជីវិតក្នុងសង្គមមានច្រើនយ៉ាងគឺសេចកី្តសប្បាយ​ការពេញចិត្ត ពេញថ្លើម ការមិនមានរោគភ័យអន្តរាយ ការមិនមានបញ្ហាក្តៅក្រហាយជ្រួលជ្របល គឺសេចក្តីសុខដែលគួរប្រាថ្នាចង់ បានគ្រប់គ្នា។ មនុស្សទាំងឡាយមាន ការព្យាយាមតស៊ូប្រឹងប្រែងធ្វើការថែរក្សាអាជីពប្រឹងប្រែង ធ្វើកិច្ចកម្មគ្រប់យ៉ាង ទ្រាំក្តៅទ្រាំត្រជាក់ ទ្រាំហេវហត់ អស់កម្លាំង គឺដើម្បីមាសប្រាក់ ដើម្បីការរស់នៅល្អប្រសើរ ហើយទីបំផុតគឺដើម្បីក្តីសុខ។

សេចក្តីសុខដែលមនុស្សព្យាយាមស្វែងរកនោះគឺដូចម្តេច? នឹងសម្រេចសេចក្តី សុខដែលជាគោល់ដៅ សំខាន់របស់ មនុស្សនោះបានយ៉ាងណា?ដើម្បីជីវិតក្នុង សង្គមស្រស់ល្អមានសេចក្តីសុខ ទើបស្នើរសេចក្តីសុខ៣លំដាប់ដូចនេះគឺ

១.សេចក្តីសុខខាងរាង្គកាយ (កាយិកសុខ Physical or bodily happiness) ជាសេចក្តីសុខដែលកើត ចេញពីកំណើតមកល្អ មានមុខមាត់ល្អ បុគ្គលិក លក្ខណៈល្អសុខភាពមាំមួនបរិបូរណ៍ មិនមានជំងឺរោគា មានគ្រួសាល្អ ការងារ អាជីពល្អ មានទ្រព្យធន​មាសប្រាក់លុយកាក់ចាយ មានឋានៈក្នុងសង្គមនិង សេដ្ឋកិច្ចល្អ មានឪពុក ម្តាយ សាច់ញាតិបងប្អូន មិត្រភ័ក្រល្អ មានការទំនាក់ទំនងក្នុងសង្គមល្អ មានយសតំណែង អំណាចបុណ្យស័ក្តិ ដែលគេទទួលស្គាល់ មានការរស់នៅរកស៊ីល្អ មានសេចក្តីសុខខាងសរីរាង្គ ជាសេចក្តីសុខកើតពីការ បរិភោគ ជាសេចក្តីសុខដែលពឹងអាស្រ័យវត្ថុឬ​ បច្ច័យខាងក្រៅផ្សេងៗ។វត្ថុរឹបច្ច័យដែលជាគ្រឿងអាស្រ័យសម្រាប់ប្រើប្រាស់នោះ
មានច្រើនប្រភេទនិងច្រើនយ៉ាងណាស់សម័យបច្ចុបន្ននេះដើម្បីជួយសម្រួលដល់មនុស្សតែអ្វីដែលសំខាន់មិនអាចអត់បាននោះគឺ បច្ច័យបួនយ៉ាង

១.​មានគ្រឿងស្លៀកពាក់ប្រដាប់តុបតែងរាង្គកាយ

២.​មានគ្រឿងបរិភោគសម្រាប់បំបាត់ការឃ្លាន

៣.​មានទីលំនៅផ្ទះសំបែងស្នាក់អាស្រ័យ

៤.​មានថ្នាំព្យាបាលរោគាព្យាធិ

សេចក្តីសុខបួនយ៉ាងនេះបានមានសេចក្តីសុខពិតគឺ

១.​សុខព្រោះមានទ្រព្យ

២.​សុខព្រោះចាយទ្រព្យ

៣.​សុខព្រោះមិនជាប់ការគេ

៤.​សុខព្រោះមានការងារសុចរិត មិនមានទោស

២.សុខខាងផ្លូវចិត្ត (ចេតសិកសុខ mental happiness)សេចក្តីសុខដែលកើត ចេញពីសេចក្តីល្អនិងគុណធម៌ សេចក្តីសុខដែលកើតពីការធ្វើល្អផ្សេងៗ សេចក្តីសុខខាងផ្លូវចិត្តអាស្រ័យសេចក្តីសេចក្តីប្រភេទទី១ គឺសេចក្តី សុខខាង រាង្គកាយឬសេចក្តីសុខកើតពីការសេពបរិគោគវត្ថុ ជាសេចក្តីសុខដែលកើតពីការ មិនធ្វើសេចក្តីអាក្រក់ទាំងឡាយ មិនប្រព្រឹត្តិខូចខាត់ មិនបង្កើតបញ្ហា មិនបង្កការក្តៅក្រហាយជ្រួលជ្របល ជាសេចក្តីសុខកើតពីការធ្វើល្អ មានគុណធម៌ ប្រព្រឹត្តិបដិបត្តិត្រឹមត្រូវ មានហេតុផល ស្រោចស្រង់គ្នាជាប្រយោជន៍ មិនបៀតបៀនទម្លាយ មានទឹកចិត្ត ពិតប្រាកដ សុចរិត្តទៀងត្រង មានមេត្តា ករុណា មានការជួយសង្គោះ លះបងបរិចាគ ជាសេចក្តីសុខខាងក្នុង កើតចេញពី គុណធម៌ខាងក្នុងចិត្ត។ ការចេះប្រើវត្ថុដែលមាននោះដើម្បីប្រយោជន៍វាអាចធ្វើអោយយើងមានសេចក្តីសុខ ថ្លែថ្នូរ មានគេអោយតមៃ្ល គេសរសើរ គេស្រឡាញ់ គេរាប់អាន គេញញឹមដាក់ហើយយើងញញឹមទៅកាន់ពូកគេដោយ ពេញចិត្តនោះសេចក្តីរីករាយចិត្តផ្តល់ត្រឡប់មកតាមរយៈផ្លូវចិត្ត។អ្នកទីក្រុងសុខតាមបែបអ្នកទីក្រុង អ្នកជនបទស្រុកស្រែ ពូកគាត់សុខបែបវិធីជីវិតពូកគាត់។អ្នកស្រុកជនបទធ្វើកសិកម្មសែ្រចំការច្បាដំណាំចុះហេតុអ្វីបានជានិយាយថាពូកគាត់ មានសេចក្តីសុខ? រឿងនេះដូចដែលបាននិយាយរួចមកហើយ ពីព្រោះពូកគាត់ពេញចិត្តជាមួយការងារនោះ ហើយថែមទាំងអាចញញឹមរីករាយក្នុងចិត្តបានមានសេចក្តីសុខខាងផ្លូវចិត្តបាន មិនថាអ្នកមានឬអ្នកក្រ ទេ។ សេចក្តីសុខខាងផ្លូវ ចិត្តមាននៅគ្រប់ទីកន្លែង គ្រាន់តែមើលដោយភ្នែកមិនឃើញ ហើយយល់មិន ដល់ដោយគិត ថាមិនមានអ្វីគួរដល់ការសប្បាយ មិនបានចាប់អារម្មណ៍តែកុំភ្លេចថាមនុស្សយើងមានការចូលចិត្តខុសពីគ្នា ហើយអ្នកដឹងទេមនុស្សខ្លះចូលចិត្តមានស្រីផឹកស្រាហឺរហាអូនបង អ្នកខ្លះចូលចិត្តរាំរេក អ្នកខ្លះចូលចិត្ត លេងល្បែងកំសាន្នដោយពូកគិតពេញចិត្តចូលចិត្តជាមួយនឹងរបស់ទាំងអស់នោះធ្វើអោយមានសេចក្តីសុខ
សម្រាប់អ្នកមិនចូលចិត្តមិនចេះក៏គិតថាមិនគួរអោយសប្បាយមិនមានសេចក្តីសុខ។ សេចក្តីសុខខ្លះបណ្តាលដល់យើង តែវាអាច បង្កហេតុបរិយាកាសមិនល្អ មិនមានសេចក្តីសុខដល់សង្គមក៏ថាបាន សេចក្តីសុខនិងការចូលចិត្ត របស់មនុស្សខ្លះធ្វើអោយអ្នកផ្សេងទៀតរហូតដល់មនុស្សក្នុងសង្គមទាំងមូលបានទទួលវាផងដែរ។ទាំងអស់នេះអាស្រ័យលើការទម្លាប់ព្រមទាំងអ្វីៗនិងមនុស្សនៅជុំវិញ និងការបណ្តុះបណ្តាលរបស់ចិត្ត។ មនុស្សល្អមានគុណធម៌ ស្គាល់គុណតមៃ្លរបស់ជីវិតក្នុងសង្គម ឃើញគុណតមៃ្លអត្ថន័យសេចក្តីសំខាន់របស់សង្គម ប្រព្រឹត្តិតែប្រយោជន៍ សង្គ្រោះស្រោចស្រង់ចំពោះខ្លួននិងអ្នកដទៃ។ ជួយសង្គ្រោះស្រោចស្រង់មនុស្សដោយពិតប្រកដដោយស្មោះ ពេញចិត្តពេញថ្លើម ។មានការទទួលខុសត្រូវ កតញ្ញូចំពោះសង្គម មិនដើរក្សែលើចោលគុណចំពោះ សង្គមជាការដឹងគុណតមៃ្លវត្ថុដែលបានមកហើយធ្វើឲកើតប្រយោជន៍ដល់ខ្លួននិងសង្គម។សេចក្តីសុខខាងផ្លូវចិត្តមានច្រើន
យ៉ាងតាមការនិយមចូលចិត្តរបស់ខ្លួន ទោះបីជាយ៉ាងណាក៏ដោយសូមធ្វើការបង្ហាញមិត្តអ្នកអានសាក់ល្បងសង្កេតដូច
តទៅនេះគឺ
សេចក្តីសុខខាងផ្លូវចិត្ត

សុខព្រោះពេញចិត្ត (Satisfaction)

សុខព្រោះមានចំណេះ (Knowledge)

សុខព្រោះមានជំនឿ ( Belief)

សុខព្រោះមានមេត្តាចិត្ត (Compassion)

សុខព្រោះមានករុណា (Kindness)

សុខព្រោះមានអភ័យចិត្ត (Forgiving)

សុខព្រោះមានសមាធិ (Concentration)

សុខព្រោះយល់ចិត្តគ្នា ( Empathy )

សុខព្រោះមានចិត្តគ្រប់គ្រាន់ (Enough)

៣.សេចក្តីសុខពិតប្រាកដ (និរាមិសសុខ higher or immaterial happiness)សេចក្តីសុខដែល កើតពី បញ្ញាដឹងយល់វត្ថុរបស់ទាំងឡាយផ្សេងៗហើយបដិបត្តិចំពោះវត្ថុរបស់ទាំងអស់នោះយ៉ាងត្រឹមត្រូវ មានហេតុផល ជាការរំលត់ទុក្ខ កែបញ្ហាបាន ។សេចក្តីសុខដែលកើតពីការមិនលោភ មិនក្រោធ ហើយនឹងមិន វង្វេង ជាសេចក្តីសុខដែលកើតពីភាពត្រឹមត្រូវល្អ សេចក្តីស្ងប់ មិនអាស្រ័យវត្ថុ ជាសេចក្តីសុខបែបឥស្សរៈ មិនអាស្រ័យបច្ច័យខាងក្រៅ នៅលើក្រសែ លោកខាងសង្គម ក្នុងលំដាប់សង្គម សេចក្តីសុខប្រភេទនេះ គ្រាន់តែមនុស្ស
យល់ដឹងវត្ថុរបស់ទាំងឡាយតាមសេចក្តីពិត ចាត់ការវត្ថុរបស់ទាំងឡាយយ៉ាង មានហេតុផល ដឹងវិធីចាត់ចែង ខ្លួននិង រក្សាចិត្តជាបកតិក៏អាចជួបនិងសម្ផស្ស ជាមួយនឹងសេចក្តីសុខនេះបានដែរ។តួយ៉ាងដូចជា ធ្មេញបាក់សក់ស្កៅ មានមុខ ចាស់ មិនក្មេង មិនស្រស់ថ្លា ក៏ព្យាយាមគ្រប់យ៉ាងអោយធ្មេញលេង បាក់ សក់ខ្មៅ មុខក្មេងស្រស់ថ្លា អស់មាស ប្រាក់និង ពេលវេលាប៉ុណ្ណាមិនថា ចំណង់ការព្យាយាមហួសប្រមាណនោះក៏គឺសេចក្តីទុក្ខ ព្រោះមិនយល់ដឹង
ព្យាយាមល្មើសនឹងច្បាប់ធម្មជាតិ ពេលយើងយល់ថាគឺធម្មជាតិ ជាយ៉ាងនោះ ក៏ធ្វើចិត្តបណ្តោយតាមឥស្សរៈ នោះគឺសេចក្តីសុខ ហើយនេះក៏គឺន័យសេចក្តីពិតរបស់ពាក្យថា បណ្តោយតាម(អនុប្បាទាន)។សេចក្តីសុខ ដែលកើតពីបញ្ញា ឥស្សរៈ បណ្តោយតាម មិនប្រកាន់ខ្ជាប់រហូតហួសប្រមាណ ក្នុងលំដាប់ដែល
ពិតប្រកដខ្ពង់ខ្ពស់ សេចក្តីសុខប្រភេទនេះ បានដល់ និព្វាន (Salvation)។ ជីវិតក្នុងសង្គម នឹងមាន បញ្ហាឬគ្មាន់បញ្ហានៅលើហេតុបច្ច័យ យើងត្រូវព្រមទទួលថា ជីវិតក្នុងសង្គមនៅក្នុងចំណោមវត្ថុផ្សេងៗជាច្រើន ឬនៅក្នុង ចំណោមបញ្ហា នឹងធ្វើយ៉ាងណាទើបនឹងមិនមានបញ្ហាដែលចូលទៅពាក់ពាន់សម្ព័ន្ធ
គ្រប់វត្ថុរបស់ទាំងនោះប៉ះទំកិច កាន់កាប់ដោយអំណាច ពេលជួប ប្រទះរបស់ល្អ​ក៏កើតសេចក្តីរីករាយត្រេកអរ ពេញចិត្ត សុខចិត្ត ប្រសិនបើជួប ប្រទះនិង​របស់ដែលមិនល្អក៏កើតសេចក្តីទុក្ខ មិនរីករាយត្រេកអរ ទុក្ខចិត្ត
សោកសៅខូចចិត្ត ជារឿងធម្មតារបស់សង្គមលោក វាជាយ៉ាងនេះជីវិតមនុស្ស ។ពេលយើងមានក្តីសង្ឃឹមហើយ ព្យាយាមតស៊ូប្រឹងប្រែងខ្នះខ្នែងស្វះស្វែងក្នុងជីវិតហើយយល់ដឹងប្រកបដោយបញ្ញាពិរណាហេតុផល ប្រើសតិបញ្ញានោះ
នឹងទទួលបានមកនូវសេចក្តីសុខ។ប្រសិនបើចិត្តរបស់យើងបានអប់រំល្អហើយវានឹងនាំសុខមកឲ្យដូចនេះជា ចាំបាច់ណាស់ក្នុងការរៀនរស់ រៀនប្រើគំនិតឆ្នៃប្រឌិតកែបញ្ហាដែលកើតឡើង ដោយការមិនពេញចិត្តដើម្បីបានមកនូវ
របស់ដែលគួរជាទីពេញចិត្ត ។សេចក្តីសុខឬទុក្ខតែងសំលឹងមើលយើងគ្រប់ ពេលបន្ទាប់ពីវាមានកម្លាំងខ្លាំង ក៏សំដែងចេញមកធ្វើនាទីសម្រាប់ជីវិតមនុស្សសត្វទាំងឡាយ ខណៈណាចិត្តមានបញ្ញាការយល់ ដឹងច្បាស់ ពី ធម្មជាតិសេចក្តីពិតហេតុផលនៃអ្វីៗទាំងឡាយ ហើយឧកាសរបស់ចិត្តដែលទទួលបានមកគឺភាពរីករាយក្នុងជីវិត ថែមទាំងមានមោទនភាពក្នុងដំណើរជីវិត។ សន្តិភាព សេចក្តីសុខការរីករាយក្នុងសង្គមសំដែងចេញពីមនុស្សម្នាក់ទៅ កាន់ម្នាក់ទៀតរហូតដល់សង្គមគ្រួសារ ភួមិឃុំ ស្រុកខេត្ត ប្រទេសទាំងមូលនិងពិភពលោក។ ទោះបីជីវិតក្នុងសង្គមតែងមានបញ្ហា តែអាចកែបញ្ហាដែលមាននោះបាន ដោយវិរយភាពគឺការព្យាយាមស្គាល់គុណតម្លៃ ការកើតជាមនុស្ស យកជ័យជំនះពីឧបសគ្គក្នុងការរស់នៅស្គាល់សេចក្តីពិតជីវិតក្នុងសង្គមនឹងទទួលសេចក្តី
សុខដែលពិតប្រាកដ។ សេចក្តីសុខទាំង ៣ ប្រភេទនេះគឺជាសេចក្តីសេចក្តីសុខដែលអាស្រ័យគ្នា ជាជំនួយ ជួយគ្នាក្នុងការរស់នៅ។មនុស្សត្រូវការស្វែងរកទ្រព្យរបស់ មាសប្រាក់ មិនថាត្រជាក់រងារក្តៅយ៉ាងណានោះទេ ខិតខំស៊ូទ្រាំក្នុងកិច្ចការងារតួនាទី ដើម្បីសេចក្តីសុខរាង្គកាយ ពីព្រោះរាង្គកាយមនុស្សត្រូវការគ្រឿង អាស្រ័យផ្សេងៗ
បានមកការព្យាយាមនោះហើយ ចាំបាច់គឺត្រូវមិនត្រូវធ្លាក់ ខ្លួនជាទាសៈរបស់វត្ថុទេ ស្គាល់ប្រមាណក្នុង ការប្រើប្រាស់របស់ទាំងអស់នោះ ចេះគ្រប់ ចេះគ្រាន់

ល្មមនឹងតម្រូវការប្រើសម្រាប់កាយ។សេចក្តីសុខខាងផ្លូវ ចិត្តអាស្រ័យសេចក្តីល្អផ្សេងៗដែលបានធ្វើដល់ខ្នួននិងសង្គម មានគុណធម៌ ប្រព្រឹត្តិត្រូវមានហេតុផល ចំណែកសេចក្តីសុខពិតប្រកដកើតពីបញ្ញាយល់ ដឹងសង្គមលោក ហើយបដិបត្តិអោយបានត្រឹមត្រូវតាមសេចក្តីពិតនោះ មានហេតុផល ជាសេចក្តីសុខឥស្សរៈ ។

​​​ កន្លែងសេចក្តីសុខ

សុខខាងរាង្គកាយ (Bodily happiness)

សុខខាងសាសនា (Soul happiness)

សុខខាងគ្រួសារ ( Family happiness)

សុខខាងមនោសច្ចេតនា (Heart happiness)

សុខខាងសង្គម (Social happiness)

សុខខាងមានប្រាក់ (Money happiness)

សុខខាងការសម្រាក (Relax happiness)

ដោយៈសំម៌ ចន្ទន៍

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.