iNeedSell.com: Free online ads. Post your Ad here.

9.12.54

គ្រឿង​ផ្សំ​ ​នៃ​សេចក្តី​ស្នេហា​

គ្រឿង​ផ្សំ​ ​នៃ​សេចក្តី​ស្នេហា​

សម្ល​ឆ្ងាញ់​​វា​អាស្រ័យ​លើ​ចុង​ភៅ​ចេះ​ផ្សំ​គ្រឿង​​យ៉ាង​ណា​មិញ​សេច​ក្តី​ស្នេហា​នា​គូ​ស្នេហ៍​នីមួយៗ​ដែល​មាន​រស​ជាតិ​មាន​ភាព​កក់​ក្តៅ ​​និង​មាន​សុភ​មង្គល​គឺ​អាស្រ័យ​ទៅ​លើ​គ្រឿង​ផ្សំ​នៃសេច​ក្តី​ស្នេហា​។​ ​គ្រឿង​ផ្សំ​ទាំង​នេះ​មាន​៖
១.​រូប​សម្បត្តិ​ មនុស្សស្រឡាញ់​គ្នា​ដំបូង​បំផុត​ ​គឺ​ដោយ​សារ​ការ​មើល​ឃើញ​រូប​គា្ន​ ​ទៅ​វិញ​ទៅ​មក​។​ ​រូប​សម្បត្តិ​មិន​សំដៅ​លើ​ការ​មាន​រូប​សម្ផស្ស​ល្អ​ឯក​តែ​មួយ​មុខ​នោះ​ទេ​ គឺ​សំដៅ​ទាំង​ការ​ចេះ​រៀប​ចំ​តុប​តែង​ខ្លួន​ប្រាណ​បាន​ល្អ​ត្រឹម​ត្រូវ​ សមរម្យ ​​សម​រូប​សម​រាង ​​សមមុខ​ ​សម​មាត់​។​ហើយ​ចេះ​ថែរក្សា​ខ្លួន​ប្រាណ​ មិន​ឲ្យ​សុខភាព​ទ្រុឌ​ទ្រោម​រូបរាង​សំបក​កាយ​មិន​ងាយ​ជ្រីវ​ជ្រួញ​ធា្លក់​ រយីក​រយាក​ ​និង​​ការ​មិន​ចេះថែ​ទាំ​រូបរាង​កាយ​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ​គ្មាន​ អនាម័យ​ដែល​នាំ​ឲ្យ​ដែ​គូ​មាន​ការ​នឿយ​ណាយ​ធុញ​ទ្រាន់​ចំពោះ​គា្នទៅ​វិញ​ទៅ​ មក​។​ការចេះ​រៀប​ចំ​តុប​តែង​ខ្លួន​បាន​ល្អ​នាំ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ អារម្មណ៍​ចូល​ ចិត្ត​ចង់​នែប​និត្យ​នៅ​ជិត​កាយ​ ​និង​ ​ប្រលែង​លែង​កា្អក​កា្អយ​ ​សប្បាយ​រីករាយ​ជា​មួយ​គ្នា​។​
២.ញញឹម​ ញញឹម​នាំ​ឲ្យ​មាន​អាយុ​វែង​មិន​ងាយ​ចាស់​ ​មិន​ងាយ​ឈឺ​ ​មិន​ងាយ​ស្លាប់​។​ ញញឹម​នាំ​ឲ្យ​សាច់​ឈាម​ភ្លឺថ្លា​ ​បញ្ញាវាង​វៃ​ ​សម្ដី​ពី​រោះ​ មាន​ទឹក​ដមធ្វើ​ឲ្យ​ដៃ​គូ​ចង់​ថ្នាក់​ថ្នម​បី​បម​បបោស​អងែ្អល​ ​លួច​ខ្មួរ​ខ្មាញ់​ក្នុង​ចិត្ត​ក្តុក​ក្តួល​​រក​កល់​ចង់​ឆ្កួត​​វង្វេង​​នឹង​សម្រស់​ដៃ​គូ​​      ។​​​ញញឹម​បង្កើត​​សុភ​មង្គល​​ក្នុងគ្រួសារ​មនុស្ស​ម្នាក់​មាន​រូប​សម្ផស្ស​មិន​សូវ​ស្អាត​តែ​ចេះ​ញញឹម​ប្រិម​ប្រិយ​ពេញ​វង់​ភក្តា្រ​ប្រសើរ​ជាង​នារី​​ ​ឬ​បុរស​ណា​មាន​រូបរាង​សងា្ហ​ តែ​ភក្តា្រ​ស្រពាប់​ស្រពោន​ ក្រញូវ ​។​ ប្តី​ប្រពន្ធ​ ​ចេះ​ញញឹម​ដាក់​គ្នា​រស់​នៅ​ជាមួយ​គ្នា​មួយ​នាទី​មាន​សេច​ក្តី​សុខ​ប្រសើរ​ ជាង​ប្តី​ប្រពន្ធ​ដែល​រស់​នៅ​ជា​មួយ​គ្នា​ ​១០០​ឆ្នាំ​មិន​ដែល​ញញឹម​ដាក់​គ្នា​១​នាទី​​សោះ​ឡើយ​!​ ​គួរ​រៀន​ញញឹម​ដាក់​គ្នា​ឲ្យ​បាន​ច្រើន​បើ​អ្នក​ចង់​មាន​រូប​អ្នក​ក្នុង​ បេះដូង​គេ។​ ​ការ​ញញឹម​ដាក់​គ្នា​ធ្វើ​ឲ្យ​មាន​រូប​ភាព​ដិត​ក្នុង​អារម្មណ៍​មិន​អាច​បំភ្លេច​បាន​ឡើយ​។​
៣.​ការ​សើច  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​សើច​​គឺ​ជា​ការ​សមែ្ដង​ចេញ​នូវ​​សេចក្តី​រីករាយ​ពី​ក្នុង​ចិត្ត​សើច​ច្រើន​នាំ​ឲ្យ​ចម្រើន​អាយុ​ ​សើច​ច្រើន​ជា​ការ​បណេ្ដញ​ចេញ​នូវ​ទុក្ខ​កង្វល់​ក្នុង​ដួង​ចិត្ត​ ហើយ​បង្កើត​ឲ្យ​មាន​ពន្លក​នៃសេចក្តី​រីករាយ។​ ​គួរ​ចេះ​និយាយលេង​ដើម្បី​ឲ្យ​ដៃគូ​របស់​អ្នក​សើច​ហើយ​ក៏​គួរ​ចេះ​សើច​នៅ​ពេល​ជួប​ ​ឬ​ នៅ​ពេល​ដៃ​គូ​របស់​អ្នក​និយាយ​អ្វី​មួយ​ ​ឬ​ដើម្បី​គាំទ្រ​ដៃ​គូ​របស់​អ្នក​។​
៤.​សម្ដី​និយាយស្តី​នូវ​ពាក្យ​ផែ្អមលែ្ហម​ពីរោះ​ពិសា​។​និយាយ​អ្វី​ដែល​ដៃ​គូ​របស់​អ្នក​ចាប់អារម្មណ៍​កុំ​និយាយ​តែ​អ្វី​ដែល​អ្នក​ ចាប់​អារម្មណ៍​មា្នក់​ឯង​។​ និយាយ​ ដោយ​ប្រើ​សំឡ្រង​ទន់​ភ្លន់​សុភាព​រាបសា​ ​មាន​ទឹក​ដម​ ​ចេះ​លើក​ដាក់​ថ្នាក់​ថ្នម​។​ ​ទឹក​ត្រជាក់​ត្រី​កុំ​ ​ទឹក​ឃ្មុំ​ផ្អែម​​មួយ​តំណក់​ទាក់​ទាញ​បាន​រុយ​មក​រោម​ច្រើន​ជាង​ទឹក​ខ្មេះ​ មួយ​លីត្រ​។​កុំ​ចិញ្ចឹម​សត្វ​ក្អែក​ ​និង​សត្វ​ខ្លា​។​ ​ត្រូវ​មាន​វាចា​អូន​បង​ឲ្យ​ដូច​ដែល​យើង​ទាំង​ពីរ​នាក់​ទាក់​ទង​គា្ន​កាល​គ្រា​ដំបូង​។
៥.​ចេះ​ខ្សឹក​ខ្សួល​ យំ​មិន​មែន​ប្រើ ​តែ​ក្នុង​ពិធី​បុណ្យ​សព​ទេ​ពិធី​ជួប​ជុំ​ការ​យំ​រឹត​តែ​សប្បាយ​ខ្លាំង​ ណាស់ដែរ​។​ គូ​សេ្នហ៍​មួយ​ស្រឡាញ់​គា្ន​១០​ឆ្នាំ​ ទើប​បាន​រៀប​ការ​ជា​មួយ​គា្ន​ ដោយ​ឆ្លង​កាត់​ឧបសគ្គ​ ​ភាព​ក្រីក្រ ​​ការ​ប្រកាន់​វណ្ណៈ​ ​ការ​រើសអើង​ ការ​មិន​ចុះ​សម្រុង​រវាង​ឪពុក​មា្តយ​សាច់​ញាតិ​ទាំង​សង​ខាង​។​ ពេល​បាន​រៀប​ការ​ហើយ​នៅ​យប់​ផ្សំ​ដំណេក​បុរស​ឱន​ថើប​នារី​នាង​យំ​ ​ឱប​ក​បុរស​ហើយ​និយាយ​ថា​" អូន​ភ័យណាស់​​តើនេះ​ជា​ការ​យល់​សបិ្ត​ ​ឬ​យ៉ាង​ណា?​ អូន​រង់​ចាំ​ថៃ្ង​នេះ​ជា​យូរ​មក​ហើយ ​"​ ជាមួយ​សំឡេង​យំ​ខ្សឹក​ខ្សួល​ធ្វើ​ឲ្យ​បុរស​នោះ​ក៏​យំ​ដែរ ​។ ​ពួក​គេ​មាន​សុភមង្គល​ណាស់​ ។​ ចេះ​យំ​នៅ​ពេល​សម្ដែង​ចេញ​មនោ​សញ្ចេតនា​។
៦.​ចេះ​ធ្វើ​ឫកពា​ម្ញិច​ម្ញ៉ក់​ ការលេង​សើច​ការ​ប្រឡែង​លេង​ការ​និយាយ​លេង​ការ​ចាក់​ចង្កេះ​ការ​លួច​ថើប​​ការ​វាយ​ខ្នាញ់​ ​សុទ្ធ​តែ​ជា​គ្រឿង​ជួយ​យឹត​យោង​បនែ្ថម​ល្បឿន​ឲ្យ​សេចក្តី​សេ្នហា​របស់​អ្នក​មាន​ភាព​សប្បាយ​និង​កក់​ក្ដៅ ​។​ តែ​សូម​ហាម​កុំ​ឲ្យ​លេង​សើច​ជ្រុល​ពេក​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ទៅ​វិញ​។​មើល​សា្ថន​ភាព​ទឹកមុខ​ដៃ​គូ​មិន​សូវ​ពេញ​ចិត្ត​បង្វិល​ទៅ​ប្រឡែង​លេង​ ​ឬ​និយាយ​រឿង​ផ្សេង​វិញ​ ។​ គូ​ស្នេហ៍​ខ្លះ​ក៏​មិន​មែន​សម្រាប់​ជូន​គ្នា​ តែ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នោះ​ដែរ​តែ​យើង​អាច​ជូន​បាន​គ្រប់​ពេល ​។​ ​ផ្កា​បញ្ជាក់​អំពី​សេច​ក្តី​ស្រឡាញ់​ពេញ​បេះដូង​។​ កាល​នៅ​ជា​សង្សារ​នាង​ស្រឡាញ់​អ្នក​ព្រោះ​អ្នក​ជូន​ផ្កា​តែឥឡូវ​អ្នក​មិន​សូវ​ជូន​ផ្កា​សេចក្តី​សេ្នហា​ក៏ផ្តាច់​តាម​រដូវ​ផ្កា​នោះដែរ​តែ​សូម​បញ្ជាក់​ថា​រដូវ​ណា​ក៏​មាន​ផ្កាដែរ​។​ ផ្កា​អ្វី​ក៏​បាន​ដែរ​កុំ​ឲ្យ​តែ​ផ្កា​វល្លិ៍​ផោម​។​
៧.​ការ​ជូន​របស់​ ​ឬ​រង្វាន់​ ពេលដែល​គូ​ធ្វើ​អ្វី​បាន​ល្អ​ជូន​កា​ដូ​ដល់​គាត់ពេល​ដែល​គូ​ទទួល​បាន​ភាព​ជោគ​ ជ័យ​ជូន​រង្វាន់​គ្នា​ពេល​ដៃ​គូបរាជ័យ​អងែ្អល​ក្បាល​ ​ឬ​ខ្លួន​នឹង​លើក​ទឹក​ចិត្ត​គាត់​។ ​​ធ្វើ​បែប​នោះ​មិន​បាច់​ចំណាយ​លុយ​ទេផែ្លសា្វយ​មួយ​ផែ្ល​ក៏​នាំ​ឲ្យ​ដៃ​គូ​យើង​សប្បាយ​រីក​រាយ​ដែរ​។ ​​កុំ​ធ្វើ​ជា​មនុស្ស​កំណាញ់​ស្វិត​មិន​ចេះ​ចែក​រំលែក​សេចក្តី​រីករាយ​ដល់​ដៃ ​គូ​ប្រយ័ត្ន​គេរត់​ចោល​ទៅ​ចាប់​ដៃ​គូ​ថ្មី​។​
៨.​ការ​ផ្ញើ​ផ្កា​ជូន​ ផ្កា​មិន​មែន​ជា​របស់​ថ្លៃ​ទេ​គេ​ដាក់​លក់ពេញ​ផ្សារ ​ឬ​ក្បែរ​ផ្លូវ​ពេល​ខ្លះ​មាន​នៅ​ក្បែ​រដៃរបស់​អ្នក​តែម្តង ​ហើយ​ផ្កា​ក៏​មិន​មែន​សម្រាប់​ជូន​គ្នា​តែ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នោះ​ដែរ​តែយើងអាច​ជូន​បាន​គ្រប់​ពេល​។​ផ្កា​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​ពេញ​បេះ​ដូង​។​កាល​នៅ​ជា​សង្សារ​នាង​ ស្រឡាញ់​អ្នក​ ព្រោះ​​​អ្នក​ជូន​ផ្កា​តែឥឡូវ​អ្នក​មិន​សូវ​ជូន​ផ្កា​សេចក្តី​សេ្នហា​​ ក៏​ផ្តាច់​តាម​រដូវ​ផ្កា​នោះដែរ​តែ​សូម​បញ្ជាក់​ថា​រដូវ​ណា​ក៏​មាន​ផ្កា​ដែរ​។​ ​ផ្កា​អ្វី​ក៏​បាន​ដែរ​កុំ​ឲ្យ​តែ​ផ្កា​វល្លិ៍​ផោម​។​
៩.​ការ​​យក​​ចិត្ត​ទុក ​ដាក់​មនុស្ស​គ្រប់​រូប​បាន​យក​ចិត្ត​ទុក​ដាក់​ណាស់​ចង់​ឲ្យ​គេ​គិត​គូរ​ពី​ខ្លួន​យើង​ ជាង​នរណា​ៗ​ ​ទាំង​អស់​នារី​ខ្លះ​ ​សុខ​ចិត្ត​ធ្វើ​ពុត​ជា​ឈឺ​ព្រោះ​ចង់​បាន​ការ​ថ្នាក់​ថ្នម​ពី​ស្វាមី។​ ​នារី​ខ្លះ​ដាច់​ខ្យល់​ស្លាប់​នៅ​ពេល​កើត​កូន​ដោយ​សារ​សា្វមី​អត់​នៅ​មើល​ ថែសេចក្តី​ប្រចណ្ឌ​កើត​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដៃគូ​នោះ​ឯង ​។ ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដៃ​គូ​អ្នក​ប្រក​ដ​ជា​ស្រឡះ​ដៃ​ជាក់​ជា​មិន​ខាន​។     ​   
http://www.healthandlove.org/lovenfrienship/lovenfriendship.php

សេ្នហា និងមិត្តភាព

សេចក្ដី​ស្នេហា​ពិត​ជា​អស្ចារ្យ​មែន​ហ្ន៎!!! មនុស្ស​ម្នាក់​ៗ​ តែង​ចង់​បាន​ និង ចង់​ថែរក្សា​នូវ​សេចក្តី​ ស្នេហា​ និង ការ​ស្រលាញ់់របស់​​គេ​អោយ​បាន​យូរ​អង្វែង​? តើធ្វើយ៉ាង​ណា​​ដើម្បី​រក្សា​​សេចក្ដី​ ស្នេហា ឬ ការ​ស្រលាញ់ និង ទំនាក់​ទំនងមិត្តភាព​អោយ​បាន​ជានិរន្ដន៍ និង​កាន់តែ​ប្រសើរឡើងតើអ្នកពិតជា​ចង់ដឹង និង ស្វែងយល់ពីវាដែរ រឺទេ? ល្អណាស់​នៅក្នុង​ទំព័រនេះ​មាន​ ចំណុច និងគន្លឹះសំខាន់ៗ ជាច្រើន​ដែលអាច​ជួយអោយអ្នក ស្វែងយល់បន្ថែម​ពីទំនាក់​ទំនងស្នេហា និង​ដំណោះ​ស្រាយ​នានា នៃ​ទំនាក់ទំនង​ស្នេហានោះ អោយបានជោគជ័យ​សំរាប់អ្នក និង អ្នកដែលអ្នកស្រលាញ់។
តើ​ត្រូវ​ជ្រើស​រើស​គូរ​ស្នេហា
មនុស្ស​ជាច្រើន​គេ​ពុំ​ដឹងថា តើ​សម្ព​ន័​ភាព​ដែល​ល្អ​គឺជា​អ្វី​នោះទេ គេ​តែងមាន​ចំងល់​ថា ហេតុអ្វី​បានជា​គេ​មាន​សម្ព​ន័​ភាព​ស្នេហា​ប៉ុន្តែ​គេពុំបាន​ធ្វើអោយ​សម្ពន័ភាព​ដ៏​ស្រស់​បំព្រង​នេះ​អាច​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​ទេ។មាន​រូបមន្ត​មួយចំនួន​ដែល​អាចធ្វើអោយ​ទំនាក់ទំនង​របស់​អ្នក​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​មនុស្ស​គ្រប់រូប ពិសេស​មនុស្ស​ដែល​អ្នក​ស្រលាញ់ ។
-ជ្រើសរើស​ដៃគូរ​ដៃគូរ​ដែល​យល់ចិត្ត អាច​រស់នៅ​ជាមួយគ្នា​បាន ។ យើង​អាច​នឹងមាន​អារម្មណ៍​ចាប់ចិត្ត​ទៅលើ​ន​ណា​ម្មាក់តាមរយះ ​ហេតុផលផ្សេងៗគ្នា ដូចជាគេ​អាចធ្វើឲ្យ​យើងមាន​អារម្មណ៍​ថា​កក់ក្តៅ ចិត្តល្អ និង​មាន​ទំនាក់ទំនង​ល្អ ស្រលាញ់​ឥរិយាបទ​របស់គេ ជាដើម។ ដូចនេះ​នៅពេលណា​ដែល​អ្នក​បាន​ជួប​គេ អ្នក​ពិតជា​ជួប​ជាមួយ​មនុស្ស​ដែល​យល់ចិត្ត​អ្នក​ពិតប្រាកដ​ណាស់។
 ២-ស្គា​ល់ពី​ភាពជឿជាក់​របស់​ដៃគូរ​អ្នក។ មនុស្ស​គ្រប់រូប​មានកំ​រិត​នៃ​ភាពជឿជាក់ផ្សេងៗគ្នា អ្វីដែល​សំខាន់​ដែល​អ្នក​ត្រូវតែមាន​ជំនឿ​ចិត្ត​នោះ​គឺ មិនត្រូវ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ចំពោះ​មនុ​ស្សុ​ដែល​ពុំមាន​ភាពស្មោះត្រង់​នោះទេ។ នៅពេលដែល​អ្នក​អាចធ្វើអោយ​ខ្លួនឯង​ជឿជាក់ថា មិន​ធ្លាក់​ក្នុង​អន្លង​ស្នេហ៍​មនុស្ស​បោកប្រាស់​នោះទេ អ្នក​ប្រាកដ​ជាមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​ដៃគូរ​យ៉ាងពិត​ប្រាកដ។
-សូមកុំ​យល់​ច្រ​លំ​ថា ស្នេហា​គឺជា​ការ​រួមភេទ ។ សម្ព​ន័​ភាព​ដំបូង​នៃ​សេចក្តីស្រលាញ់​ធ្វើឲ្យ​មនុស្ស​មួយចំនួន​គិតថា ដើម្បីឲ្យ​ស្នេហា​កាន់តែ​ប្រសើ​ឡើង គេ​ចាំបាច់​ត្រូវតែ​ធ្វើការ​រួមភេទជាមួយ​ដៃគូរ ។ នេះ​ពុំមែន​ជាការ​យល់ឃើញ​ដែល​ត្រឹមត្រូវ​នោះទេ ។ ប្រសិនបើ​អ្នក​មិនទាន់​ត្រឹម​ខ្លួន​ក្នុងការ​រួមភេទ ឬ​អ្នក​គិតថា​មិន​ពាក់​ព​ន្ធ័​ក្នុងការ​រួមភេទ មុនពេល​អ្នក​រៀប​អាពាហ៍ពិពាហ៍​នោះ អ្នក​អាច​និយាយ​ជាមួយ​ដៃគូរ​អ្នក​បាន។
 ៤-ស្គា​ល់ពី​តំរូវការ​របស់ខ្លួន ហើយ​ប្រាប់​គេ​អំពី​តំ​រូបការ​របស់​អ្នក ។ សេចក្តីស្នេហា​មិនមែនជា​ល្បែង​ទាយ​ទុក​មុន​នោះទេ។ មនុស្ស​ប្រុស​ស្រី​ជាច្រើន​មាន​អា​ម្មណ៍​ភ័យខ្លាច​ ​មិន​​បង្ហាញ​អំពី​តំរូវការ​របស់គេ​ប្រាប់​មនុស្ស​ដែល​គេ​ស្រលាញ់​នោះទេ។ ហើយ​ជា​លទ្ធផល​ដៃគូរ​របស់​អ្នកនឹង​មិនអាច​យល់បាន​ទេ​ថា តើ​អ្នកត្រូវការ​អ្វី ហើយ​នេះ​ជាដើម​ហេតុដែល​នាំឲ្យមាន​ការបែកបាក់។ សូម​ចងចាំ​ថា ប្រសិនបើ​អ្នក​មិន​ប្រាប់​គេ​អំពី​តំរូវការ​របស់​អ្នក​ទេ គេ​នឹង​មិនដឹង​នោះទេ។
-សូម​ធ្វើខ្លួន​អោយ​ក្លាយជា​មនុស្ស​ដែលមាន​ទស្សនៈ​ល្អដូចនេះ​មនុស្ស​គ្រប់រូប​នឹង​ឲ្យ​តម្លែ​អ្នក ហើយ​ការអោយ​តំលៃ​នេះ​អាចធ្វើអោយ​អ្នក​ស្គាល់​ពី​តំលៃ​ខ្លួនឯង​កាន់តែច្បាស់​ជាង​មុន។

គេហទំព័រផ្សេងៗ

គេហទំព័រផ្សេងៗ
ល.រ ឈ្មោះក្រសួង ឬ ស្ថាប័ន អាស័យដ្ឋានគេហទំព័រ
០១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
www.bakc.org.kh

០២ ក្រសួងការបរទេស និងទំនាក់ទំនងអន្ដរជាតិ www.mfaic.gov.kh

០៣ ក្រសួងយុត្តិធម៌ www.moj.gov.kh

០៤ ក្រសួងមហាផ្ទៃ www.interior.gov.kh

០៥ ក្រសួងពត៌មាន www.information.gov.kh

០៦ ក្រសួងបរិស្ថាន www.moe.gov.kh

០៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ www.maff.gov.kh

០៨ ក្រសួងធនធានទឹក និង ឧតុនិយម
www.mowram.gov.kh

០៩ ក្រសួងកិច្ចការនារី និងអតីតយុទ្ធជន www.morac.gov.kh

១០ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ www.mptc.gov.kh

១១ ក្រសួងអភិវឌ្ឍន៍ជនបទ www.mrd.gov.kh

១២ ក្រសួងអប់រំយុវជន និងកីឡា www.moeys.gov.kh

១៣ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ www.moeys.gov.kh

១៤ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច www.mnasrl.gov.kh

១៥ ក្រសួងឧស្សាហកម្ម រ៉ែ និងឋាមពល www.mime.gov.kh

១៦ ក្រសួងពាណិជ្ជកម្ម www.mime.gov.kh

១៧ ក្រសួងវប្បធម៌ និងវិចិត្រសិលប្បៈ www.mcfa.gov.kh

១៨ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.mef.gov.kh

១៩ ក្រសួងសុខាភិបាល www.moh.gov.kh

២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ www.mlv.gov.kh

២១ ក្រសួងផែនការ www.mop.gov.kh

២២ ក្រសួងសាធារណៈការ និងដឹកជញ្ជូន www.mpwt.gov.kh

២៣ ក្រសួងធម្មការ និងសាសនា www.morac.gov.kh

២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា www.mosalvy.gov.kh

២៥ ក្រសួងទេសចរណ៍ www.mot.gov.kh

២៦ ក្តុលាការកំពូល www.supremecourt.gov.kh

២៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត www.necelect.org.kh

២៨ ក្រុមប្រឹក្សាអភិវឌ្ឈន៏កម្ពុជា www.cambodiainvestment.gov.kh

២៩ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ www.snec.gov.kh

៣០ ក្រសួងការពារជាតិ www.mond.gov.kh

៣១ ធនាគារជាតិនៃកម្ពុជា www.nbc.org.kh

៣២ រដ្ឋលេខាធិការដ្ឋាន មុខាងារសាធារណៈ www.sspf.gov.kh

៣៣ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល www.civilaviation.gov.kh

៣៤ សាលាក្រុងភ្នំពេញ www.phnompenh.gov.kh

៣៥ ទីស្ដីការគណរដ្ឋមន្រ្ដី http://www.pressocm.gov.kh

៣៦ ខុទ្ធការល័យនាយករដ្ឋមន្រ្ដី(កម្ពុជាទស្សនៈថ្មី) www.cnv.org.kh

៣៧ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា www.norodomsihamoni.org

៣៨ ព្រះវរបិតា ព្រះវរមាតានៃព្រះរាជាណាចក្រកម្ពុជា
www.norodomsihanouk.info

៣៩ ព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា www.senate.gov.kh

៤០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា www.national-assembly.org.kh

៤១ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា www.ccc.gov.kh

៤២ កម្ពុជាទស្សនៈថ្មី ខុទ្ឋការល័យសម្តេចនាយករដ្ឋមន្ត្រី
www.cnv.org.kh

៤៣ រាជរដ្ឋាភិបាលកម្ពុជា www.cambodia.gov.kh

៤៤ ធម្មការ និងសាសនា www.morac.gov.kh

៤៥ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
www.mosalvy.gov.kh

៤៦ ទេសចរណ៍ www.mot.gov.kh

៤៧ រដ្ឋលេខាធិការដ្ឋាន មុខាងារសាធារណៈ www.sspf.gov.kh

៤៨ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល www.civilaviation.gov.kh

៤៩ សាលាក្រុងភ្នំពេញ www.phnompenh.gov.kh

៥០ ទីស្ដីការគណរដ្ឋមន្រ្ដី http://www.pressocm.gov.kh

៥១ ខុទ្ធការល័យនាយករដ្ឋមន្រ្ដី(កម្ពុជាទស្សនៈថ្មី)
www.cnv.org.kh

៥២ វិទ្យាស្ថានជាតិស្ថិតិ http://www.nis.gov.kh/

៥៣ អាជ្ញាធរអប្សារា http://www.autoriteapsara.org/

៥៤ អាជ្ញាធរជាតិព្រះវិហារ http://www.preahvihearauthority.org

៥៥ អាជ្ញាធរជាតិកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន
http://www.cmaa.gov.kh/

៥៦ អាជ្ញាធរប្រយុទ្ឋជំងឺអេដស៏ http://www.naa.org.kh/

៥៧ អាជ្ញាធរប្រេងកាតជាតិកម្ពុជា http://www.cnpa-cambodia.com/

៥៨ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី http://www.pressocm.gov.kh/

៥៩ អាជ្ញាធរជាតិប្រយុទ្ឋប្រឆំាងគ្រឿងញៀន http://www.nacd.gov.kh/

៦០ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឈន៏បច្ចេកវិទ្យាគមនាគមន៏ពត៌មានវិទ្យា
http://www.nida.gov.kh/

៦១ អាជ្ញាធរសវនកម្មជាតិ http://www.intosaiitaudit.org

៦២ អាជ្ញាធរអគ្គិសនីកម្ពុជា http://www.eac.gov.kh/

៦៣ កម្រងច្បាប់ពាណិជ្ជកម្មកម្ពុជា http://www.camcl.org

៦៤ ការិយាល័យតម្តល់ប្រតិបត្តិការដែលមានកិច្ចធានានៅកម្ពុជា http://www.setfo.gov.kh

៦៥ នាយកដ្ឋានជំរុញពាណិជ្ជកម្ម www.tpd.gov.kh

៦៦ អភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម http://www.moc.gov.kh

៦៧ សភាពាណិជ្ជកម្មកម្ពុជា http://www.ppcc.org.kh

៦៨ សមាគមរោងចក្រកាត់ដេរកម្ពុជា http://www.gmac-cambodia.org

៦៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា http://www.customs.gov.kh

៧០ អគ្គនាយកដ្ឋានពន្ឋដា http://www.tax.gov.kh

៧១ អង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា http://www.eccc.gov.kh

៧២ ធនាគារជាតិនៃកម្ពុជា http://www.nbc.org.kh

៧៣ ធនាគារ អេ អិនហ្សិត www.anzroyal.com

៧៤ ធនាគារ អេ ស៊ី លី ដា ភីអិលស៊ី www.acledabank.com.kh

៧៥ ធនាគារ កាណាឌីយ៉ាអ.ក www.canadiabank.com

៧៦ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា www.ftbbank.com

៧៧ ធនាគារកម្ពុជាអាស៊ី www.cab.com.kh

៧៨ ធនាគារកម្ពុជាសាធារណៈ www.cpbebank.com

៧៩ ធនាគារវឌ្ឈនៈ www.vattanacbank.com

៨០ ធនាគារវឌ្ឈនៈអាស៊ី ចំកាត់ www.ababank.net

៨១ ធនាគារកម្ពុជាពាណិជ្ជ www.ccb-cambodia.com

៨២ សមាគមធនាគារនៅកម្ពុជា www.abc.org.kh

៨៣ ស្ថានបេសកម្មអចិន្រ្តៃយ៏កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ cambodia@un.int

៨៤ ធនាគារអភិវឌ្ឈន៏អាស៊ី http://www.adb.org

៨៥ ទីភ្នាក់ងារបារំាងសំរាប់អភិវឌ្ឈន៏ http://www.afdcambodge.orgor http://www.afd.fr

៨៦ ទីភ្នាក់ងារអភិវឌ្ឈន៏អន្តរជាតិប្រចាំប្រទេសដាណឺម៉ាក
http://www.ngo-monitor.org

៨៧ សហគមន៏អឺរ៉ុប http://www.delkhm.ec.europa.eu/

៨៨ អង្គរការពលកម្មអន្តរជាតិ http://www.ilo.org

៨៩ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ http://www.intracen.org/

៩០ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន
http://www.jica.go.jp

៩១ មូលនីធិអភិវឌ្ឈន៏គំរោងតំបន់ទន្លេមេគង្គ http://www.mpdf.org

៩២ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា www.un.org.kh

៩៣ កម្មវិធីអភិវឌ្ឈន៏សហប្រជាជាតិ http://www.un.org.kh
or http://www.undp.org

៩៤ អង្គការអភិវឌ្ឈន៏ឧស្សហ៏កម្មសហប្រជាជាតិ http://www.unido.org

៩៥ ទីភ្នាក់ងារអភិវឌ្ឈន៏អន្តរជាតិសហរដ្ឋអាមេរិច http://www.usaid.gov

៩៦ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សំរាប់អាស៊ី-ប៉ាស៊ីហ្វីកអង្គការសហប្រជាជាតិ
http://www.unescap.org

៩៧ សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឈន៏
www.unctad.org

ឥទិ្ធពល​អ្នក​និពន្ធ​ស្ត្រី ក្នុង​វិស័យ​សារព័ត៌មាន

ឥទិ្ធពល​អ្នក​និពន្ធ​ស្ត្រី ក្នុង​វិស័យ​សារព័ត៌មាន
​សង្គម និង ស្ត្រី
នៅ​ក្នុង​ពិភព​លោក​នេះ​ សង្គម​ណា​ក៏​ដូច​ជា​សង្គម​ណា​ដែរ​​ក្នុង​នោះ​តែង​តែ​មាន​ស្ត្រី​ស្ថិត​នៅ​ រួម​ចំណែក​បង្កើត​ជា​សង្គម​ដែល​មិន​អាច​ខ្វះ​បាន​។ ​មនុស្ស​ប្រុស​ស្រី​សុទ្ធ​តែ​ជា​សមាជិក​នៃ​សង្គម​នីមួយ​ៗ​​។ ​ភាព​រីក​ចម្រើន​នៃ​សង្គម​មួយ​គឺ​ត្រូវ​ការ​កម្លាំង​ទាំង​ពីរ​គួប​ផ្សំ​គ្នា ​ទើប​អាច​ធ្វើ​ឲ្យ​សង្គម​មួយ​នោះ​មាន​ការ​ផ្លាស់​ប្តូរ​បាន​។ ​យើង​ទទួល​ស្គាល់​ថា​បុរស​ជា​ចំណែក​មួយ​យ៉ាង​ធំ​នៅ​ក្នុង​សង្គម​ក៏​ប៉ុន្តែ​ យើង​ក៏​មិន​ត្រូវ​ភ្លេច​ផង​ទេ​ថា ​ស្ត្រី​ក៏​ជា​ធនធាន​មួយ​រឹត​តែ​សំខាន់​ក្នុង​ការ​រួម​ចំណែក​ទ្រទ្រង់​ គ្រួសារ​និង​សង្គម​ជាតិ​ឲ្យ​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ​រួម​ទាំង​វិស័យ ​អប់រំ​សេដ្ឋកិច្ច​និង​​សនិ្តភាព ពីព្រោះ​ស្រ្តី ជា​មាតា​នៃ​មនុស្ស​ជាតិ​និង​ជា​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ជិត​ស្និទ្ធ​ប្រកប​ ដោយ​ភាពទន់​ភ្លន់​ កក់​ក្តៅ​បំផុត​ជា​មួយ​គ្រួសារ ​និង​បុត្រ​ធីតា​។
២ ​- អត្ថន័យ​នៃ​ពាក្យ​ថា​ស្ត្រី​ក្នុង​សង្គម​ខ្មែរ
ពាក្យ​ថា​ ស្រី ក្លាយ​មក​ពី​ពាក្យ​ សិរី ​ដែល​មាន​ន័យ​ថា​ស្រី​ឬ​ស្ត្រី ​ជា​ប្រភព​សិរី​សួស្តី​ ជា​ពន្លឺ​នៃសុភមង្គលក្នុង​គ្រួសារ​។ អ្វី​ដែល​ជា​ក្តី​ប្រសើរ​ក្នុង​ជីវិត​រស់​នៅ​គឺ​ សិរី​សួស្តី​នេះ​ឯង​។​ បើ​គ្មាន​ សិរី​សួស្តី​នេះ​ទេ​ មនុស្ស​មិន​អាច​ងើប​រួច​ពី​ភាព​អពមង្គល​ ឬ​ចង្រៃ​ឧបទ្រព​ក្នុង​ជីវិត​បាន​ឡើយ​។
តួ​នាទី​ស្ត្រី​ខ្មែរ​នៅ​ក្នុង​គ្រួសារ​និង​សង្គម
នៅ​ក្នុង​សង្គម​កម្ពុជា​ តាំង​​ពី​បុរាណកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ​ ស្ត្រី​មួយ​ចំនួន​ធំ​នៅ​តែ​មាន​តួ​នាទី​ដែល​ត្រូវ​បំពេញ​រហូត​ដល់​ទៅ​១១​ យ៉ាង​ដូច​ជា៖
១- ជា​ម្តាយ ៖​ បាន​បង្កើត​និង​ចិញ្ចឹម​បី​បាច់​រក្សា​បុត្រ​ធីតា​ប្រកប​ដោយ​ព្រហ្មវិហារធម៌។
២- ជា​បង ៖​ គ្រប់​គ្រង​ថែ​រក្សា​មើល​ការ​ខុស​ត្រូវ​គ្រប់​សមាជិក​គ្រួសារ​ប្រៀប​បាន​ជា​បង​មើល​ខុស​ត្រូវ​លើ​ប្អូន​។
៣-ជា​គ្រូ ៖​​ អប់រំ​ណែ​នាំ​ប្រៀន​ប្រដៅ​ បង្រៀន​ស្លៀក​ពាក់​ បរិភោគ​​ និយាយស្តី​ និង​អប់រំ​​ចិត្ត​ឲ្យ​ប្រពៃ​ដល់​បុត្រ​ធីតា​។
៤-​ជា​កូន ៖ ​គោរព​កោត​ខ្លាច​ឪពុក​ម្តាយ​ទាំង​សង​ខាង ​រួម​ទាំង​ស្វាមី​ដើម្បី​សេច​ក្តី​សុខ​ក្នុង​គ្រួសារ​។
៥-ជា​មេធាវី ​ការពារ​ដោះស្រាយ​រាល់​ទំនាស់​ដើម្បី​ទម្លុះ​រាល់​បញ្ហា​ទ័ល​ច្រក​រវាង​ សមាជិក​គ្រួសារ​ដូច​គ្នា ​ឬ​គ្រួសារ​បស់​ខ្លួន​ជា​មួយ​នឹងអ្នក​ដទៃ​ផង​ដែរ​។
៦-ជា​ពេទ្យ ៖​​ ថែទាំ​ព្យាបាល​ជំងឺ​ដែល​កើត​មាន​ក្នុង​សមាជិក​គ្រួសារ​ដើម្បី​សុខមាលភាពគ្រួសារ​និង​សង្គម​។
៧- ជា​មេបញ្ជាការ ៖​ ក្តាប់​ស្ថានភាព​គ្រួសារ​ហើយ​ចាត់​ចែង​។
៨-ជា​អ្នក​បើកបរ ៖ ​កាច់​ចង្កូត​គ្រួសារ​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​យាន​នៃ​គ្រួសារ​ធ្វើ​ដំណើរ​ទៅ​មុខបាន​ប្រកប​ដោយ​សេចក្តី​សុខ
និង​សុភមង្គល​។
៩​-ជា​ឃ្លាំង​ឬ​ជា​ធនាគារ ៖​ ទុក​ដាក់​ទ្រព្យ​សម្បត្តិ​ដែល​ប្តី​និង​ខ្លួន​រក​បាន​ឲ្យ​គង់​វង់​សម្រាប់​ជា​ប្រយោជន៍​គ្រួសារ​។
១០​-​ជា​ទាសី​ ​៖ បម្រើ​គ្រួសារ​ទាំង​ម្តាយ​ឪពុក​​ ស្វាមី​ បុត្រធីតាព្រមទាំង​ខ្លួន​ឯង​ផ្ទាល់។
១១-​ដៃ​គូ​អភិវឌ្ឍន៍ ព្រោះ​តែ​តួ​នាទី​មមាញឹក​ និង​ច្រើន​របស់​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ មួយ​ចំនួន​មិន​មាន​ឱកាស​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ ​មិន​បាន​ទទួល​ព័ត៌មាន​ផ្សេង​ៗ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​មិន​មាន​ចំណេះ​ យល់​ដឹង​ខ្ពស់​ដូច​បុរស​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​បុរស​និង​សង្គម​រើស​អើង​ទៅ​ លើ​ស្ត្រី​។ ​រាល់មតិ​យោបល់​របស់​ស្ត្រី​ភាគ​ច្រើន​មិន​ត្រូវ​បាន​គេ​ចាប់​​អារម្មណ៍​ ទទួល​យក។​ នេះ​ជា​កត្តា​ជម្រុញ​ឲ្យ​ស្ត្រី​មិន​ហ៊ាន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ ឯង​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​​សិទិ្ធ​សេរីភាព​​ ហើយ​និង​ត្រូវ​ឈាន​ទៅ​ប្រឈម​មុខ​និងភាព
អយុត្តិធម៌​ក្នុង​សង្គម​ច្រើន​ជាង​បុរស​ថែម​ទៀត​។​ដូច្នេះ​ហើយ​ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​បន្ថែម
ទៀត ​​ស្ត្រី​គួរ​តែ​ត្រូវ​បាន​ការ​ទទួល​ស្គាល់​ និង​ផ្តល់​នូវ​តួ​នាទី​សំខាន់​ៗ​ស្មើ​នឹង​បុរស​ឲ្យ​បាន​​ច្រើន​ជាង​មុន​ ដើម្បី​ជម្រុញ​តួ​នាទី​ទាំង​១១​យ៉ាង​ក្នុង​គ្រួសារ​ដែល​ស្ត្រី​ធ្លាប់​បាន​ អនុវត្ត​និង​មាន​ស្រាប់​ឲ្យ​ក្លាយ​ទៅ​ជា​ចំណុច​ខ្លាំង​បន្ថែម​ទៀត​​ក្នុង​ ការ​ជួយ​អភិវឌ្ឍន៍​គ្រួសារ​និង​សហគមន៍​។
៤-ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន
ជា​ចំណុច​អាទិភាព​​ក្រៅ​ពី​វិស័យ​នានា​ ជាច្រើន​រួមទាំង​វិស័យ​និពន្ធ​ផង​ដែរ ​​ស្ត្រី​ត្រូវ​បាន​បោះ​ជំហាន​មួយ​កម្រិត​ទៀត​ទៅ​ក្នុង​វិស័យ​សារព័ត៌មាន​ ដើម្បី​មាន​ឱកាស​ជួយ​ជម្រុញ​និង​អប់រំ​ស្ត្រី​តាម​រយៈ​ការ​ផ្តល់និងទទួល​ ព័ត៌មាន​នានា​ដល់​ស្ត្រី​ដូច​គ្នា​នៅ​ក្នុង​សង្គម​។​ ព័ត៌មាន​ដែល​ស្ត្រី​ ​បាន​ទទួល​ធ្វើ​ឲ្យ​ស្ត្រី​មាន​គំនិត​ ​មាន​ការ​យល់​ដឹង ​និង​មាន​ការ​សម្រេច​ចិត្ត​មួយ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ​និង​ត្រឹម​ត្រូវ​។​ សារព័ត៌​មាន​ជា​កញ្ចក់​បង្ហាញ​ពី​អ្វី​ដែល​កើត​មាន​ក្នុង​សង្គម​រស់​នៅ ​និង​ពិភព​លោក​។​ បើ​ស្ត្រី​ជា​អ្នក​និពន្ធ​ផ្នែក​សារព័ត៌មាន​​ស្តី្រ​នឹង​មិន​ត្រឹម​តែ​ផ្តល់ ​នូវ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ​​ស្ត្រី​ថែម​ទាំង​ផ្តល់​នូវ​ខ្លឹមសារ​អប់រំ​​ និង​ការ​តស៊ូ​មតិ​ដោយ​ប្រយោល​ទៅ​កាន់​សង្គម​និង ​បុរស​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​រើស​អើង​ទៅ​លើ​ស្ត្រី​។​ ក្រៅ​ពី​នោះ​បាន​ជួយ​លើក​តម្កើង​សិទ្ធិ​ស្ត្រី​ និង​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​នូវ​តម្លៃ​ និង​សមត្ថភាព​ស្ត្រី​ពី​សំណាក់​ភាគី​ដៃ​​គូ​ជា​បុរស ​ហើយ​និង​ធ្វើ​ឲ្យ​សង្គម​និង​បុរស​មាន​ការ​កែ​​ប្រែ​ផ្នត់​គំនិត​ដោយ​ត្រូវ​ ការ​កម្លាំង​ស្ត្រី​ជា​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូល​រួម​ អភិវឌ្ឍន៍​សង្គម ​និង​គ្រួសារ​ប្រកប​ដោយ​និរន្តរភាព ​និង​សន្តិភាព​។
អ្នក​និពន្ធ​ស្ត្រី​ គឺ​ជា​អ្នក​នាំ​ពាក្យ​នៃ​ចិត្ត​ស្ត្រី​ ​បញ្ហា​រាំង​ស្ទះ​និង​ក្តី​លំបាក​វេទនា​របស់​ស្រ្តី​នៅ​ក្នុង​គ្រួសារ​ទៅ​ បង្ហាញ​ដល់​សង្គម​ឲ្យ​កាន់​តែ​យល់​ច្បាស់​ថា​ស្ត្រី​តែង​ចង់​បាន​ទទួល​នូវ​ អ្វីៗ​ដែល​ជា​ក្តី​ប្រសើរ​ដូច​បុរស​ដែរ​ ​ហើយ​ស្ត្រី​ក៏​រួម​ចំណែក​ប្រឆាំង​រាល់អ្វី​ដែល​ផ្សព្វ​ផ្សាយ​មិន​ប្រពៃ​ទៅ​ លើ​សង្គម​បណ្តាល​ឲ្យ​កុលបុត្រ​កុលធីតា​ជំនាន់​ក្រោយ​មាន​ការ​ភ្លើតភ្លើន​ ភ្លេច​ភ្លាំង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​វិនាស​។
សំណេរ ​និង​សារព័ត៌មាន​ជា​អាវុធ​មួយ​យ៉ាង​មុត​ស្រួច​បំផុត​ខាង​ផ្នែក​សតិអារម្មណ៍​ គឺជា​ឱសថ​ព្យាបាល​​ ហើយ​ក៏​ជា​ឱសថ​បំពុល​ផង​ដែរ​​ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​សំណេរ​និង​ព័ត៌មាន​មិន​បាន​ចំ​ទិស​ដៅ​ល្អ​ សម្រាប់​ការ​អភិវឌ្ឍន៍​ទេ​នោះ​។
ផល​ប្រយោជន៍​ដែល​សង្កម​ត្រូវ​បាន​ទទួល
នៅ​ពេល​ដែល​អ្នក​និពន្ធ ​និង​អ្នក​សារព័ត៌មាន​ស្ត្រី​កើត​ឡើង​ច្រើន​នោះ​សង្គម​នោះ​ក៏​នឹង​មាន​អ្នក​ ចេះ​ដឹង​ច្រើន​​ មាន​ការ​អប់​រំ​ល្អ​សង្គម​នោះ​ នឹង​បាន​ទទួល​នូវ​ភាព​ថ្លៃ​ថ្នូរ​ប្រកប​ដោយ​កិត្តិយស​។ ​គ្រួសារ​នៃ​សង្គម​នោះ​មាន​សុភមង្គល​ពេញ​លេញ​ នេះ​ក៏​ព្រោះ​តែ​មនុស្ស​នៃ​សង្គម​នោះ​មាន​សីលធម៌​រស់​នៅ​ល្អ ​មាន​ចិត្ត​ទន់​ភ្លន់​សុភាព​រាបសារ​ ស្គាល់​​ខុស​ស្គាល់​ត្រូវ​មាន​គុណធម៌ខ្ពស់ ​មិន​ប្រើ​ហិង្សា​ជា​ត្រី​មុខ​ ​មាន​ការ​ដោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​។​ទាំង​អស់​នេះ​ហើយ​ដែល​ជា​កត្តា​ ជម្រុញ​ឲ្យ​សង្គម​នោះ​ ទទួល​បាន​នូវ​សន្តិភាព​ ​សុភមង្គល​ និង​វឌ្ឍនភាព​យូរ​អង្វែង៕
អត្ថបទនេះនិពន្ឋនិងថ្លែងដោយ  អ្នក​ស្រី​យឺម​ នីម៉ូល្លា នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌល​សម្លេង​ស្ត្រី​ខ្មែរ។
អ្នកស្រីជាវាគ្មិនមួយរូប​ក្នុងសិក្ខាសាលាស្តីពី«​យ៉េនឌ័រ​និង​អក្សរសិល្ប៍»
ដែលរៀបចំដោយ​សហព័ន្ធអភិវឌ្ឍន៍សៀវភៅ​នៅកម្ពុជាដំណាងដោយ
អ្នកស្រីប៉ាល់​ វណ្ណារីរក្ស កាលពីថ្ងៃ​ទី២៦​ខែកុម្ភៈឆ្នាំ២០១១។

ការ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ


ផ្នែកទី១
ការ​ចាំ​វស្សា​របស់​ព្រះ​សង្ឃ

ការ​ចូល​វស្សា ឬ​ចាំ​វស្សា ជា​ប្រពៃណី​របស់​ព្រះ​សង្ឃ​ពុទ្ធសាសនិក​មាន​តាំង​ពី​ជំនាន់​ពុទ្ធកាល​រៀង​មក ។ រឿង​នេះ មាន​សំដែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ភាគ​ទី​៧ ផ្នែក​ព្រះ​វិន័យ ។

I-មូល​ហេតុ​នៃ​ការ​ចូល​វស្សា
សម័យ​នោះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​វត្ត​វេឡុវ័ន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ​ឯង ការ​ចាំ​វស្សា​ព្រះ​មាន​ព្រះ​ភាគ​មិន​ទាន់​បាន​អនុញ្ញាត​ដល់​ភិក្ខុ​ទាំង​ឡាយ​នៅ​ឡើយ​ទេ ។ ភិក្ខុ​ទាំង​នោះ ក៏​ចេញ​ដើរ​ទៅ​កាន់​ចារឹក​1 ផ្សេង​ៗ​អស់​ហេមន្ត​រដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សាន​រដូវ​ខ្លះ ។ មនុស្ស​ទាំង​ឡាយ​ក៏​ពោល​ទោស​តិះ​ដៀល​បន្តុះ​បង្អាប់​ថា ពួក​សមណ​ជា​សាក្យ​បុត្ត មិន​សម​បើ​នឹង​ដើរ (ខុស​រដូវ​កាល) ជាន់​ស្មៅ​ស្រស់ ជាន់​សត្វ​ល្អិត​ៗ ឲ្យ​វិនាស​សោះ ។ សូម្បី​ពួក​បរិព្វាជក​មាន​លទ្ធិ​ដទៃ ជា​អ្នក​ពោល​ធម៌​អាក្រក់ ម្ដេច​គង់​នឹង​សំងំ​ឈប់​សម្រាក​​ចាំ​វស្សា​ឬ​សូម្បី​ពួក​សត្វ​ស្លាប​ទៀត​សោត ក៏​គង់​តែ​ធ្វើ​សំបុក​លើ​ចុង​ឈើ ហើយ​សំងំ​ឈប់​សម្រាក​ចាំ​វស្សា​ដែរ ។ ពេល​មនុស្ស​ទាំង​ឡាយ​កំពុង​លើក​ទោស​បែប​នេះ ពួក​ភិក្ខុ​ទាំង​នោះ​ក៏​បាន​ឮ​ច្បាស់​នឹង​ត្រចៀក​ផ្ទាល់​ហើយ​ក៏​នាំ​សេចក្ដី​នោះ ទៅ​ក្រាប​ទូល​ព្រះ​សម្ពុទ្ធ ។ ព្រះ​សាស្ត្រា​ទ្រង់​ធ្វើ​ធម្មិកថា ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​អនុញ្ញាត​ថា "អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ= ម្នាល​ភិក្ខុ​ទាំង​ឡាយ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូល​វស្សា ។
II-វស្សា​មាន​ពីរ គឺ បុរិមិកាវស្សា(វស្សា​ខាង​ដើម)១មច្ឆមិកាវស្សា(វស្សា​ខាង​ចុង​១)
  ការ​ចូល​បុរីមិការវស្សា នៅ​ថ្ងៃ​១​រោច ខែ​អាសាឍ ហើយ​ចេញ​នៅ​ថ្ងៃ​ពេញ​បូរមី ខែ​អស្សុជ (បើ​ឆ្នាំ​ណា​មាន​អធិក​មាស ត្រូវ​ចូល​នៅ​ថ្ងៃ​១ រោច ខែ​ទុតិយាសាឍ ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា "អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតុំ= ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ចូល​វស្សា​នៅ​តាម​ការ​អនុវត្ត​លើក​ខែ​របស់​ព្រះ​រាជា​ចុះ" ។ ការ​ចូល​បច្ឆិមិកា​វស្សា នៅ​ថ្ងៃ​១​រោច ខែ ស្រាពណ៍ ហើយ​ចេញ​នៅ​ថ្ងៃ​ពេញ​បូរមី​ខែ​កត្តិក ។​ប្រសិន​បើ​ភិក្ខុ​ណា​មាន​ធុរៈ មិន​បាន​ប្ដេជ្ញា​អធិដ្ឋាន​បាលី​ចូល​បុរិមិកា​វស្សា​ទេ ភិក្ខុ​នោះ​អាច​ប្តេជ្ញា​អធិដ្ឋាន​បាលី​ចូល​មច្ឆិមិកា​វស្សា​ក៏​បាន​ដែរ ប៉ុន្តែ​ភិក្ខុ​ពុំ​អាច​គេច​វេះ​មិន​ចូល​វស្សា​ណា​មួយ​ជា​ដាច់​ខាត ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា "ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ចេយ្យ អាបត្តិ ទុក្កដស្ស= ម្នាល​ភិក្ខុ​ទាំង​ឡាយ​ភិក្ខ​កុំ​មិន​ចូល​វស្សា​ឡើយ គឺ​ត្រូវ​តែ​ចូល​វស្សា ភិក្ខុ​ណា​មិន​ចូល​វស្សា ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ" ។

III- សត្តាហករណីយ
ភិក្ខុ កាល​បើ​បាន​ប្ដេជ្ញា​អធិដ្ឋាន​ចូល​វស្សា​ក្នុង​អាវាស​ណា​មួយ​ហើយ ត្រូវ​ស្ថិត​នៅ​ក្នុង​បរិវេណ​អាវាស​នោះ​គ្រប់​បី​ខែ គឺ​មិន​ត្រូវ​ចេញ​ក្រៅ​អាវាស​នោះ​ឲ្យ​កន្លង​រាត្រី​ណា​មួយ​ឡើយ ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា "ន ភិក្ខវេ វស្ស ឧបគន្តា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវលិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្ខដស្ស= ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ចូល​វស្សា​ហើយ មិន​នៅ​ចាំ​បុរិមិកា​វស្សា​អស់​ខែ​បី ឬ​បច្ឆិមិកា​វស្សា​អស់​ខែ​បី​ទេ មិន​ត្រូវ​ចៀស​ចេញ​ទៅ​កាន់​ចារឹក​ឡើយ, ភិក្ខុ​ណា​ចៀស​ចេញ​ទៅ​ត្រូវ​អាបត្តិ​ទុក្កដ" ។ ប៉ុន្តែ បើ​ភិក្ខុ​មាន​ធុរៈ​ចាំ​បាច់ អាច​លើក​សត្តាហៈ (សុំ​ច្បាប់​ព្រះ) ជា​មុន​ហើយ​ទើប​ចេញ​បាន តែ​ត្រូវ​ត្រឡប់​មក​អាវាស​វិញ​ឲ្យ​ទាន់​ចន្លោះ​ថ្ងៃ​៧ យ៉ាង​យូរ​បំផុត ។
ឯ​ធុរៈ​ចាំ​បាច់​ដែល​ភិក្ខុ​លើក​យក​មក​ធ្វើ​ជា​មូល​ហេតុ​ដើម្បី​លើក​សត្តាហៈ​នោះ​គឺ
-ភិក្ខុ ភិក្ខុនី សិក្ខមានា​ សាមណេរ សាមណេរី ឧបាសក ឧបសិកា ចង់​ធ្វើ​ទាន ចង់​ ស្ដាប់​ធម៌​ចង់​ឃើញ ហើយ​គេ​បញ្ជូន​បម្រើ​មក ភិក្ខុ​អាច​លើក​សត្តាហៈ​បាន ។
-ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតាបិតា បង​ប្អូន​ប្រុស​មាន​ជំងឺ ឬ​ក៏​ មាន​សង្ឃ​កិច្ច​ត្រូវ​បំពេញ ភិក្ខុ​អាច​លើក​សត្តាហៈ​បាន ។
-បង​ប្អូន​ស្រី ញាតិ អ្នក​ធ្វើ​ការ​ឈ្នួល (វេយ្យាវច្ចៈ) មាន​ជំងឺ ហើយ​គេ​បញ្ជូន​បម្រើ​ យក ភិក្ខុ​អាច​លើក​សត្តាហៈ​ទៅ​បាន ។
ឯ​វិធី​លើក​សត្តាហៈ​នោះ​គឺ ភិក្ខុ​ត្រូវ​គ្រង​ចីពរ​ឆៀង​ស្មា​ម្ខាង​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ (ព្រះ​ពុទ្ធ​រូប) អធិដ្ឋាន​បាលី​លើក​សត្តាហៈ​ថា "សចេ មេ អន្តរាយោ នត្តិ សត្តាហព្ភន្តរេ បុន និវត្តិស្សាមិ= ប្រសិន​គ្មាន​អន្តរាយ​កើត​មាន​ដល់​ខ្ញុំ​ព្រះ​អង្គ​ទេ ខ្ញុំ​ព្រះ​អង្គ​នឹង​វិល​ត្រឡប់​មក​អាវាស​នេះ​វិញ​ក្នុង​ចន្លោះ​នៃ​៧​ថ្ងៃ" សូត្រ​បី​ដង) ។ បើ​ភិក្ខុ​បាន​លើក​សត្តាហៈ​បែប​នេះ​ហើយ​ចេញ​ទៅ ស្រាប់​តែ​មាន​ឧបសគ្គ​តាម​ផ្លូវ​ធ្វើ​ឲ្យ​ភិក្ខុ​មិន​អាច​ត្រឡប់​មក​អាវាស​វិញ​ក្នុង​ចន្លោះ​នៃ​៧​ថ្ងៃ ទេ​ភិក្ខុ​នោះ​ឈ្មោះ​ថា​ដាច់​វស្សា តែ​មិន​ត្រូវ​អាបត្តិ (ទោស ) ឡើយ ។
នៅ​មាន​អន្តរាយ​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​ភិក្ខុ​ត្រូវ​ចេញ​ចាក​អាវាស (រត់​ចោល​វស្សា) តែ​មិន​ត្រូវ​អាបត្តិ​ទេ គឺ​គ្រាន់​តែ​ដាច់​វស្សា​ប៉ុណ្ណោះ ។ អន្តរាយ​ទាំង​នោះ​ដូច​ជា សត្វ​សាហាវ​បៀតបៀន, សត្វ​មាន​ពិស​បៀតបៀន, ភ្លើង​ឆេះ​ស្រុក និង​ទេសនា​សនៈ, ទឹក​ជន់​លិច​ស្រុក ចោរ​មក​តាំង​នៅ​ក្នុង​ស្រុក, ពួក​ទាយក​ជា​ច្រើន​ឥត​មាន​សទ្ធា​ជ្រះ​ថ្លា, ខ្វះ​ចង្ហាន់​បិណ្ឌបាត, គ្មាន​ឧបដ្ឋាក​ដ៏​សម​គួរ, ស្រី​ប្រលោម​ភិក្ខុ ស្រី​ផ្កា​មាស​ប្រលោម​ភិក្ខុ, នាង​ថុល្លកុមារី  ប្រលោម​ភិក្ខុ, មនុស្ស​ខ្ទើយ​ប្រលោម​ភិក្ខុ ញាតិ​ប្រលោម​ភិក្ខុ, ស្ដេច​ប្រលោម​ភិក្ខុ, ពួក​ចោរ​ប្រលោម​ភិក្ខុ, អ្នក​លេង​ប្រលោម​ភិក្ខុ, ភិក្ខុ​ឃើញ​កំណប់​ទ្រព្យ ភិក្ខុ​សង្ឃ​បែក​គ្នា ។
IV-ក្នុង​ចំណោម​ពុទ្ធកាល ស្រុក​ភូមិ ​ណា​ដែល​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល គ្មាន​វត្ត​អារាម​នៅ​ជិត គេ​តែង​នាំ​គ្នា​រៀបចំ​ធ្វើ​ជា​សាលា​នៅ​កន្លែង​ណា​មួយ​ក្បែរ​នោះ ហើយ​និមន្ត​ភិក្ខុ​សង្ឃ​តិច ឬ​ច្រើន​អង្គ​តាម​សទ្ធា​ឲ្យ​គេង​ចាំ​វង្សា ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​បុណ្យ​សុត្ធន៍ទាន​ផ្សេង​ៗ ។ ភិក្ខុ​មុន​នឹង​សម្រេច​ចិត្ត​ទទួល​និមន្ត​ចូល​វស្សា​នៅ​កន្លែង​ណា​មួយ ត្រូវ​ពិនិត្យ​មើល​កន្លែង​នោះ ឲ្យ​បាន​ម៉ត់​ចត់​ជា​មុន​សិនសឹម​ទទួល​និមន្ត ។ បើ​ពិនិត្យ​ឃើញ​ថាកន្លែង​ដែល​គេ​និមន្ត​ឲ្យ​នៅ​ចាំ​វស្សា​នោះ​សមរម្យ គ្មាន​ចង្អៀត​ទេ ភិក្ខុ​គប្បី​ទទួល​និមន្ត​ចុះ ។ ទី​កន្លែង​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​ចូល​វស្សា​នោះ​គឺ ក្នុង​រូង​ឈើ, លើ​ប្រគាប​ឈើ, ក្នុង​ទី​វាល​គ្មាន​សេនាសនៈ, ក្នុង​ខ្ទម​អ្នក​តា, ក្រោម​ឆត្រ, ក្នុង​អាង​ទឹក (និង​ទី​កន្លែង​មាន​រង្កៀស ) ។
V- ទិដ្ឋភាព​នៃ​ការ​ចូល​វស្សា
ក្នុង​ការ​ចូល​វស្សា​របស់​ភិក្ខុ​សង្ឃ​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត និង​បញ្ញត្ត​ទុក​ត​មក​នោះពុំ​មាន​ពិធី​អ្វី​អប​រួម​ផ្សំ​ច្រើន​ទេ គឺ​បើ​កាល​ណា​តិថី​ចូល​វស្សា​មក​ដល់​ហើយ ភិក្ខុ​គ្រាន់​តែ​អធិដ្ឋាន​បាលី​ចូល​វស្សា​ប៉ុណ្ណោះ​ជា​ការ​ស្រេច ប៉ុន្តែ​ក្នុង​ការ​ចូល​វស្សា​របស់​ភិក្ខុ​សង្ឃ​កម្ពុជាគេ​សង្កេត​ឃើញ​មាន​សកម្ម ភាព និង​ពិធី​អម​គួប​ផ្សំ​មួយ​ចំនួន កើត​មាន​នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ, ភិក្ខុ​សាមណេរ ដែល​ស្នាក់​នៅ​រៀន​សូត្រ​ឆ្ងាយ​ពី​ស្រុក​កំណើត​ត្រូវ​បាន​ឈប់​សម្រាក​ចំនួន​ពីរ​សប្ដាហ៍​មុន​ថ្ងៃ​ចូល​វស្សា ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ញាតិ​ញោមនិង​បិណ្ឌ​បាត​ចតុប្បច្ច័យ​ត្រៀម​ទុក​ប្រើប្រាស់​ក្នុង​ឱកាស​ចូល​វស្សា​អស់​ខែ​បី ។
-មុន​ថ្ងៃ​ចូល​វស្សា​មក​ដល់ អាចារ្យ គណៈកម្មការ​វត្ត តែង​ដើរ​ប្រកូក​ប្រកាស​ដំណឹង​អំពី​ថ្ងៃ​ចូល​វស្សា និង​សុំ​ឲ្យ​ឧបាសក ឧបាសិកា ទាយក ទាយិកា​ចំណុះ​ជើង​វត្ត​ជួយ​បរិច្ចាគ​ចតុប្បច្ច័យ​តាម​កម្លាំង​សទ្ធា ដើម្បី​ឧបត្ថម្ភ​ព្រះ​សង្ឃ​ដែល​និង​គង់​ចាំ​វស្សា​ក្នុង​វត្ត​របស់​ខ្លួន​នា​ឆ្នាំ​នេះ ។
-ជិត​ដល់​ថ្ងៃ​ចូល​វស្សា ឧបាសក ឧបាសិកា តែង​មក​កាន់​វត្ត​ច្រើន​កុះ​ករ​ប្លែក​ពី​ធម្មតា ដើម្បី​សមាទាន​សីល ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ បោស​ច្រាស​វត្ត​អារាម​សិត​ទៀន​វស្សា ចាត់​ចែង​សាដក​ប្រគេន​ព្រះ​សង្ឃ ។ តាម​ឯកសារ​នានា បាន​បញ្ជាក់​ថា ព្រះ​អតីត​មហាក្សត្រ​ខ្មែរ ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​បំពេញ​ព្រះ​រាជ​កុសល​ក្នុង​ឱកាស​ព្រះ​សង្ឃ​ចូល​វស្សា​នេះ​ដែរ ចូល​ជា​ទ្រង់​ឲ្យ​ធ្វើ​ពិធី​ខ្វាន់​នាគ ពិធី​សិត​ទៀន​វស្សា និង​ពិធី​និមន្ត​ទេវ​រូប​ចូល​វស្សា​ជា​ដើម ។
-នៅ​ល្ងាច​ថ្ងៃ​១៥​កើត ខែ​អាសាឍ គេ​ឃើញ​ឧបាសក ឧបាសិកា មក​ជួប​ជុំ​គ្នា​ក្នុង​វត្ត ហែ​ទៀន​វស្សា ហែ​សាដក និង​គ្រឿង​សម្ភារៈ​ប្រទក្សិណ​ព្រះ​វិហារ​និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត បវារ​ណា​ព្រះ​សង្ឃ​ចូល​ព្រះ​វស្សា វេរ​ទៀន​វស្សា​សាដក ប្រគេន​ព្រះ​សង្ឃ ។ លុះ​ព្រឹក​ឡើង មាន​ការ​ប្រគេន​ភត្តាហារ​ចំពោះ​ព្រះ​សង្ឃ​ទៀត ។
-នៅ​ល្ងាច​ថ្ងៃ​១​រោច ខែ​អាសាឍ គេ​ឃើញ​ព្រះ​សង្ឃ​និមន្ត​ជួប​ជុំ​នៅ​ក្នុង​ព្រះ​វិហារ ។ ព្រះ​សង្ឃ​ជា​មហាថេរ បាន​ប្រកាស​អំពី​ការ​ចូល​វស្សា និង​ធ្វើ​ការ​ក្រើន​រំលឹក​អំពី​ក្រឹត្យ​វិន័យ​ដែល​ទាក់​ទង​ដល់​ការ​ចូល​វស្សា​ថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ... វស្សំ ឧបេមិ, តតិយម្បិ ឥមស្មឹ...ស វស្សំ ឧបេមិ=​ខ្ញុំ​សូម​នៅ​ចាំ​វស្សា​អស់​ខែ​បី​ក្នុង​អាវាស​នេះ​អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង" ជា​កិច្ច​បញ្ចប់​នៃ​ពិធី​ចូល​វស្សា ។
១-អំពី​ទៀន​វស្សា ទៀន​វស្សា​នេះ ឧបាសក ឧបាសិកា ធ្វើ​ដើម្បី​ព្រះ​សង្ឃ​អុជ​ថ្វាយ​ព្រះ​រតន​ត្រ័យ​អស់​ខែ​បី ទៀន​វស្សា​នេះ​មាន​ទទឹង​មាត់​មួយ​តឹក និង​កម្ពស់​ពីរ​ហត្ថ ធ្វើ​ដោយ​ក្រមួន​ឃ្មុំ ឬ​ក្រមួន​ចំបក់, នៅ​គល់​ទៀន​ខាង​ក្រោម​មាន​ជើង​ទ្រ ធ្វើ​ដោយ​ឈើ មាន​ក្បាច់​ត្របក​ឈូក, តែ​នៅ​មាត់​ខាង​លើ គេ​ច្រើន​ធ្វើ​ឡត​ដែក​ចាក់​ប្រេង​ដូង ឬ​ប្រេង​សណ្ដែក​ដាក់​ប្រឆេះ​អុជ គឺ​មិន​អុជ​ទៀន​ផ្ទាល់​ទេ ព្រោះ​ក្រែង​ទៀន​នោះ​ឆេះ​ឆាប​អស់​មុន​ពេល​ចេញ​វស្សា ។ អ្នក​ខ្លះ​យក​ផ្កា​មាស​ធ្វើ​ដោយ​ស្ពាន់​គ្រប​ ទៅ​បិទ​ជា​លម្អ​លើ​តួ​ទៀន ក៏​មាន ។ របៀប​ធ្វើ​ទៀន​វស្សា​នេះ មាន​រចនា​ច្រើន​បែប​ណាស់​តាម​ការ​និយម​របស់​អ្នក​ស្រុក ។ បច្ចុប្បន្ន គេ​និយម​ប្រើ​ចង្កៀង​ប្រេង​កាត សម្រាប់​អុជ​ថ្វាយ​ព្រះ​រតន​ត្រ័យ គឺ​មិន​សិត​ទៀន​ដោយ​ក្រមួន​ឃ្មុំ ឬ​ក្រមួន​ចំបក់​ដូច​ជំនាន់​មុន​ទេ ប៉ុន្តែ​ត្រូវ​អុជ​ឲ្យ​ឆេះ​រហូត​គ្រប់​ខែ​បី មិន​ឲ្យ​រលត់​ក្នុង​ខណៈ​ណា​មួយ​ឡើយ។ទំនៀម​ធ្វើ​ទៀន​វស្សា​បូជា​ព្រះ​ក្នុង​រយៈ​ពេល​ចូល​វស្សា​នេះពុំ​មាន​និយាយ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធសាសនា (ព្រះ​ត្រៃបិដក) ទេ ប៉ុន្តែ​មាន​និយាយ​នៅ​ក្នុង​សាស្ត្រា​អានិសង្ស​ទៀន​វស្សា ដែល​ខ្មែរ​យើង​និយម​សំដែង​នៅ​ពេល​ចូល​វស្សា​នេះ​ឯង។ គម្ពីរ​នេះ ពុំ​មាន​ដាក់ឈ្មោះ​អ្នក​តែង ហើយ​ មិន​ដឹង​ជា​តែង​ឡើង​ក្នុង​រាជ្យ​ណា​ដែរ ។ ឯ​សេចក្ដី​ក្នុង​សាស្ត្រា​នេះ ដំណាល​ថា កាល​ព្រះ​សម្ពុទ្ធ​ទ្រង់​គង់​ធរមាន​នៅ​ឡើយ មាន​បុរស​កម្សត់​ម្នាក់​រក​ស៊ី​កាប់​អុស​លក់​ជា​មុខ​របរ​ប្រចាំ​ថ្ងៃ។ គាត់​តែង​សង្កេត​ឃើញ​ខ្លា​ឃ្មុំ​មួយ​ធំ លោត​ចេញ​ពី​រូង​ថ្មី​មួយ​រៀង​រាល់​ថ្ងៃ ។ ពេល​ដែល​ខ្លា​ឃ្មុំ​នោះ​លោត​ចេញ​ផុត​ទៅ គាត់​ក៏​ដើរ​ទៅ​មើល​ឃើញ​សុទ្ធ​តែ​អាចម៍​ខ្លា​ឃ្មុំ ហើយ​ក៏​វេច​យក​មក​បង្ហាញ​អ្នក​ជិត​ខាង​ឲ្យ​ជួយ​មើល ។ អ្នក​ជិត​ខាង​ប្រាប់​ថា "អាចម៍​ខ្លា​ឃ្មុំ​នេះ​គេ​តែង​យក​មក​ស្ងោរ​ធ្វើ​ក្រមួន ធ្វើ​ទៀន​អុជ, ចូរ​អ្នក​ទៅ​យក​ឲ្យ​ច្រើន​មក" ។ បុរស​កម្សត់​នោះ នឹក​គិត​ថា "ចុះ​បើ​អាចម៍​ខ្លា​ឃ្មុំ​នេះ គេ​អាច​យក​មក​ធ្វើ​ជា​ទៀន​អុជ​បាន តើ​គេ​អាច​យក​ទៀន​នោះ​ទៅ​អុជ​ជា​គ្រឿង​សក្ការ​បូជា​ចំពោះ​ព្រះ​ពុទ្ធ​ អង្គ​បាន​ឬ​ទេ? ឬ​មួយ​ជា​ការ​មិន​សម​គួរ​គប្បី ព្រោះ​ទៀន​នេះ​ធ្វើ​អំពី​សំណល់​មិន​ស្អាត (អាចម៍) បែប​នេះ ? ពេល​ដែល​បុរស​នោះ​កំពុង​តែ​នឹក​សង្ស័យ​មិន​ដាច់​ស្រេច​ក្នុង​ចិត្ត​បែប​នេះ ស្រាប់​តែ​ឃើញ​ព្រះ​មហារោហន្ទត្ថេរ​និមន្ត​មក​ដល់ ក៏​ទូល​សូរ​លោក​តាម​ដំណើរ ។ ព្រះ​មហារោហន្ទត្ថេរ​មាន​ពុទ្ធដីកា​ថា "ជា​ការ​ប្រសើរ​ណាស់ " ។ លុះ​បុរស​នោះ​ធ្វើ​បាន​ជា​ទៀន​ច្រើន​ហយ ក៏​នាំ​យក​ទៅ​ថ្វាយ​ព្រះ​មាន​បុណ្យ ។ ព្រះ​មហារោហន្ទត្ថេរ​ដែល​ជា​អ្នក​ដឹក​នាំ​ទៅ​នោះ បាន​ទូល​ព្រះ​អង្គ​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បុរសនោះ​បាន​ទៅ​យក​អាចម៍​ខ្លា​ឃ្មុំ​មក​ស្ងោរ​យក​ក្រមួន​លញ់​ជា​ទៀន​យក​មក​អុជ​បូជា​ព្រះ​អង្គ ហើយ​សង្ស័យ​ថាក្រែង​ពុំ​បាន​ផលា​និសង្ស​អ្វី​ទេ​ដឹង ទើប​ខ្ញុំ​ព្រះ​អង្គ​នាំ​គាត់​ចូល​មក​នេះ" ។ ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា "ម្នាល​អាវុសោ​អើយ​!បុរស​នេះ​នឹង​ត្រូវ​បាន​ទទួល​ផលានិសង្ស​ច្រើន​ប្រការ​ប្រាថ្នា​អ្វី​សឹង​បាន​ដូច​បំណង​ ទាំង​ អស់" ។ បុរស​នោះ​ស្ដាប់​ហើយ ត្រេក​អរ​ក្រៃ​លែង ។
នៅ​ពេល​ដែល​បុរស​យក​ទៀន​ទៅ​ថ្វាយ​ព្រះ​ពុទ្ធ​អង្គ​នោះ អានិសង្ស​បុណ្យ​កុសល​នេះ បាន​បណ្ដាល​ឲ្យ​ក្រៅ​ក្រហាយ​ដល់​ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​បើក​ទិព្វ​ចក្ខុ​មើល​មក ឃើញ​បុរស​កម្សត់​​​កំពុង​ប្រាថ្នា​កុំ​ឲ្យ​ក្រ​លំបាក និង​កុំ​ឲ្យ​កំព្រីកំព្រា​ដូច​ជាតិ​នេះ​ទៀត ក៏​ប្រើ​ព្រះ វិស្សកម្ម​ទេវ​បុត្រ​ឲ្យ​ទៅ​ជប់​ជា​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់ ឃ្លាំង​មាស ឃ្លាំង​ប្រាក់ ព្រម​ទាំង​សួន​ប្រកប​ដោយ​ដើម​ឈើ​ពេញ​ទៅ​ដោយ​ផ្កា​ផ្លែ​គ្រប់​ពណ៌​យ៉ាង​ល្អ មាន​ទាំង​អ្នក​គាល់​បម្រើ​ច្រើន​ត្រៀប​ត្រា ពុំ​មាន​ខ្វះ​កន្លះ​អ្វី​ឡើយ ។
លុះ​បុរស​ត្រឡប់​ពី​វត្ត​ជេត​ពន រក​ខ្ទម​ស្លឹក​មិន​ឃើញ ហើយ​បែរ​ជា​ឃើញ​ឯ​ប្រាសាទ​ភ្លឺ​រន្ទាល​ឆ្អិន​ឆ្អៅ​ទៅ​វិញ ក៏​ភ័យ​ណាស់​រត់​ទៅ​ទូល​ព្រះ​មហារោហន្ទ​ត្ថេរ ។ ព្រះ​ថេរៈ​មាន​ពុទ្ធដីកា​ថា "ចូរ​អ្នក​ឡើង​ទៅ​នៅ​ចុះ ព្រោះ​ជា​លទ្ធផល​នៃ​បុញ្ញកម្ម​របស់​អ្នក​ហើយ" ។
ដោយ​សារ​មាន​រឿង​និទាន​ដូច្នេះ​ហើយ​បាន​ជា​ខ្មែរ​យើង​និយម​សិត​តៀន​វស្សា​បូជា​ព្រះនៅ​ពេល​ព្រះ​សង្ឃ​ចូល​វស្សា ។ ក្នុង​គម្ពីរ​ពុទ្ធសាសនា គ្មាន​និយាយ​ទាក់​ទង​ដល់​ទៀន​វស្សា​ទេ ប៉ុន្តែ មាន​និយាយ​ពី ប្រទីប ។ ប្រទីប ចាត់​ទុក​ជា​សក្ការ​បូជា មួយ​ដែរ សម្រាប់​បូជា​ព្រះ​រតនត្រ័យ ។ តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ប្រាជ្ញ​ខ្លះ​ថា ការ​ធ្វើ​ទៀន​វស្សា​បូជា​ព្រះ​រតនត្រ័យ​នេះ បំណង​ជា​មាន​ទំនៀម​ជាប់​មក​ពី​ព្រហ្មញ្ញ​សាសនា​ ព្រោះ​ពួក​ព្រាហ្មណ៍​ពេល​ប្រារព្ធ​ធ្វើ​ពិធី​ផ្សេង​ៗ តែង​យក​ការ​អុជ​ភ្លើង​ជា​ធំ ។ ពេល​ប្រារព្ធ​ពិធី គេ​ប្រុង​ប្រយ័ត្ន​ណាស់​មិន​ឲ្យ​រលត់​ទេ ព្រោះ​យល់​ថា បើ​ទៀន​ឬ​ភ្លើង​រលត់​ក្នុង​ពេល​មិន​ទាន់​ចប់​ពិធី​វា​ជា​ប្រផ្នូល​អាក្រក់​មួយ ។ ឯ​ការ​អុជ​ទៀន​វស្សា​នេះ​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ បើ​ទៀន​រលត់​ក្នុង​វស្សា គេ​យល់​ថា​ជា​ការ​ដាច់​វស្សា​ហើយ ។
អ្នក​ប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​រលត់​ទៀន​វស្សា​នេះ ជា​ប្រស្នា​មួយ​ពញ្ញាក់​ស្មារតី​ភិក្ខុ​សង្ឃ​ឲ្យ​ខិត​ខំ​អនុវត្ត​តាម​ពុទ្ធប្បញ្ញត្តិ កុំ​ឲ្យ​មាន​ការ​ថ្លស់​ធ្លោយ​ដាច់​វស្សា ព្រោះ​វស្សា​ងាយ​ដាច់​ណាស់ ប្រៀប​ដូច​ជា​ភ្លើង​ទៀន​ដែរ បើ​យើង​មិន​ប្រយ័ត្ន​ប្រាកដ​ជា​ដាច់​ពុំ​ខាន ។ អ្នក​ខ្លះ​ទៀត សន្និដ្ឋាន​ថា ទៀន​វស្សា​នេះ​ជា​និមិត្ត​រូប​នៃ​ព្រះ​ប្រាជ្ញាញាណ​ព្រះ​មហា​ករុណា​ទិគុណ​របស់​ព្រះ​ពុទ្ធ​អង្គ ដែល​តែង​តែ​ភ្លឺ​ស្វាង​និង​មាន​ជា​និច្ច​ចំពោះ​សព្វ​សត្វ ឥត​មាន​ពេល​ណា​អាក់ខាន ឬ​រលត់​ឡើយ ។
២-អំពី​សាដក​៖ រឿង​ដែល​ឧបាសក ឧបាសិកា និយម​ធ្វើ​សាដក​ប្រគេន​សង្ឃ​សម្រាប់​ស្រង់​ទឹក​នោះ មាន​សម្ដែង​ទុក​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក ភាគ​ទី​៨ (វិន័យ​បិដក) ផង​និង​មាន​និយាយ​ក្នុង​សាស្ត្រា​អានិសង្ស​សាដក​ផង ។
ក/គម្ពីរ​ព្រះ​ត្រៃ​បិដក បាន​ឮ​ថាព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពនទៀប​ក្រុង​សាវត្ថី ។ វេលា​នោះ នាង​វិសាខា​ក្រាប​បង្គំ​ទូល​ព្រះ​សម្មាសម្ពុទ្ធ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ទ្រង់​មេត្តា​ទទួល​ភត្ត​របស់​ខ្ញុំ​ព្រះអង្គ​ក្នុង​ថ្ងៃ​ស្អែក​ជា​មួយ​និង​ភិក្ខុ​សង្ឃ ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព ។ នាង​វិសាខា ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​សាស្ដា​ចេញ​ទៅ ។ លុះ​រាត្រី​កន្លង​ទៅ មាន​ភ្លើង​ធំ​ធ្លាក់​ចុះ​សព្វ​ទ្វីប​ទាំង​បួន ។ គ្រា​នោះ​ពួក​ភិក្ខុ​នាំ​គ្នា​ស្រាត​ងូត​ទឹក ។​ ជួន​ពេល​នោះ នាង​វិសាខា បាន​ប្រើ​ទាសី​ឲ្យ​ទៅ​និមន្ត​ព្រះ​ពុទ្ធ និង​ភិក្ខុ​សង្ឃ​ដើម្បី​ទទួល​ភត្ត ។ នាង​ទាសី​ក៏​ ធ្វើ​ដំណើរ​ទៅ​ដល់​វត្ត​ជេតពន រក​មើល​មិន​ឃើញ​ពួក​ភិក្ខុ​សោះ ឃើញ​តែ​មនុស្ស​កំពុង​ងូត​ទឹក​ស្រាត ក៏​គិត​ថា ក្នុង​អារាម​នេះ​គ្មាន​ពួក​ភិក្ខុ​ទេ មាន​តែ​ពួក​អាជីវក​កំពុង​ងូត​ទឹក​ជម្រះ​កាយ រួច​ក៏​ត្រឡប់​មក​កាន់​សំណាក់​នាង​វិសាខា​វិញ ហើយ​ជម្រាប​ថា "បពិត្រ​អ្នក​ម្ចាស់! ក្នុង​អារាម​គ្មាន​ពួក​ភិក្ខុ​ទេ មាន​សុទ្ធ​តែ​ពួក​អាជីវករ កំពុង​ងូត​ទឹក​ជម្រះ​កាយ​" ។ នាង​វិសាខា​ជា​ស្ត្រី​ឈ្លាស​វៃ​ក៏​យល់​ភ្លាម​ថា "ច្បាស់​ជា​លោក​ម្ចាស់​ទាំង​ឡាយ​ដាក់​ចីវរ​ចេញ ហើយ​នាំ​គ្នា​ងូត​ទឹក​ភ្លៀង​ជម្រះ​កាយ តែ​ទាសី​នេះ​សម្គាល់​ថា ពួក​អាជីវក​ទៅ​វិញ " ។ នាង​វិសាខា​ក៏​ប្រើ​នាង​ទាសី​នោះ​ជា​លើក​ទី​ពីរ​ទៀត ។ នាង​ទាសី ក៏​ទៅ​ដល់​វត្ត​ហើយ រក​មើល​ភិក្ខុ​ទាំង​ឡាយ​មិន​ឃើញ​សោះ មាន​តែ​អារាម​ទទេ " ។ នាង​វិសាខា រិះ​គិត​ថា "ច្បាស់​ជា​លោក​ម្ចាស់​ទាំង​ឡាយ​ងូត​ទឹក ហើយ​ចូល​ទៅ​លំនៅ​វិញ​ដូច​ដែល បាន​ជា​នាង​ទាសី​នេះ​មិន​ឃើញ " ។ នាង​វិសាខា​ក៏​ប្រើ​ទៅ​ជា​លើក​ទី​បី នាង​ទាសី​នេះ ក៏​ទទួល​បង្គាប់ ហើយ​ធ្វើ​ដំណើរ​ទៅ​វត្ត​ជេតពន​ទៀត ។ គាប់​ជួន​ដល់​វេលា​ភត្តកាល​ហើយ ព្រះ​សាស្ដា​ក៏​ទ្រង់​ត្រាស់​ឲ្យ​ពួក​ភិក្ខុ​រៀបចំ​ចេញ​ដំណើរ​ទៅ​ផ្ទះ​នាង​វិសាខា​ដើម្បី​ទទួល​ភត្ត​តាម​ការ​និមន្ត ។ លុះ​ព្រះ​មាន​ព្រះ​ភាគ និង​ភិក្ខុ​សង្ឃ​គ្រាន់​តែ​ឆាន់​រួច​ភ្លាម នាង​វិសាខា​ក៏​ក្រាប​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​សូម​ពរ​ប្រាំ​បី​ប្រការ​អំពី​ព្រះ​អង្គ ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា "ម្នាល​នាង​វិសាខា ធម្មតា​ព្រះ​តថាគត​ទាំង​ឡាយ​គ្មាន​ពរ​ទេ​" ។ នាង​វិសាខា​ក្រាប​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​សូម​តែ​ពរ​ណា​ដែល​គួរ និង​ពរ​ណា​ដែល​ឥត​ទោស" ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា "ម្នាល​នាង​វិសាខា ចូរ​នាង​និយាយ​មក​ចុះ, ។ នាង​វិសាខា ក៏​ក្រប​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ អង្គ​ចង់​ប្រគេន
១-វស្សិកសាដក (សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង)
២-អាគន្ទុកភត្ត (ភត្ត​សម្រាប់​ភិក្ខុ​មក​ដល់​ថ្មី)
៣-គមិកភត្ត (ភត្ត​សម្រាប់​ភិក្ខុ​មាន​ដំណើរ​ចេញ​ទៅ​ឆ្ងាយ )
៤-គិលានភត្ត (ភត្ត​សម្រាប់​ភិក្ខុ​មាន​ជំងឺ
៥-គិលានុបដ្ឋាកភត្ត (ភត្ត​សម្រាប់​ភិក្ខុ​អ្នក​បំរើ​ជំងឺ)
៦-គិលាន​ភេសជ្ជៈ (ថ្នាំ​សម្រាប់​ភិក្ខុ​មាន​ជំងឺ)
៧-ធុវយាគូ (បបរ​សំរាប់​ភិក្ខុ​ឆាន់​ជា​និច្ច)
៨-ឧទកសាដិកា (សំពត់​ងូត) សម្រាប់​ភិក្ខុ​នី
ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា "ម្នាល​នាង​វិសាខា ល្អ​ហើយ​! ល្អ​ហើយ​! នាង​បាន​សូម​ពរ​ប្រាំ​បី​ប្រការ​អំពី​តថាគត ជា​ការ​ប្រពៃ​ពិត, ម្នាល​នាង​វិសាខា បើ​ដូច្នេះ​តថាគត​អនុញ្ញាត​ពរ​ប្រាំ​បី​ដល់​នាង" ។ ព្រោះ​មាន​ដំណើរ​ដើម​ដាន​បែប​នេះ​ហើយ ទើប​ពុទ្ធសាសនិក​ខ្មែរ​និយម​ធ្វើ​សាដក​សម្រាប់​ប្រគេន​ភិក្ខុ​សង្ឃ​សម្រាប់​ស្រង់​ទឹក​ជៀស​វាង​ស្រង់​ទឹក​អាក្រាត​កាយ, រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។
ខ/សាស្ត្រា​អានិសង្ស​សាដក៖ សេចក្ដី​ដំណាល​ថា មាន​ទាសា​ទាសី ប្ដី​ប្រពន្ធ​ពីរ​នាក់ ។ គាត់​មាន​កូន​ក្រមុំ​ម្នាក់​ឈ្មោះ "នាង​អមយ្យទាសី ។ ក្រោយ​មក​ឪពុក​នាង​ក៏​ទទួល​មរណភាព​ទៅ ។ នាង​ក៏​រស់​នៅ​ជា​មួយ​ម្ដាយ ហើយ​ធ្វើ​ជា​ទាសី​គេ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​ត​ទៅ​ទៀត ។ ថ្ងៃ​មួយនៅ​ពេល​ចូល​វស្សា នាង​អមយ្យទាសី​បាន​ឃើញ​អ្នក​ស្រុក​នាំ​គ្នា​យក​សាដក​ទៅ​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ ក៏​កើត​មាន​សេចក្ដី​ជ្រះ​ថ្លា​ក្រៃ​លែង ប៉ុន្តែ​នាង​គ្នា​លទ្ធភាព​រក​លុយ​កាក់ ដើម្បី​យក​ទៅ​ទិញ​សាដក​ដូច​អ្នក​ស្រុក​ឯ​ទៀត ព្រោះ​នាង​ទ័ល​ក្រ​ពេក​ណាស់ ។ នាង​គិត​មិន​លេច​សោះ ក្នុង​ការ​ស្វែង​រក​លុយ​កាក់​សម្រាប់​ធ្វើ​សាដក, នាង និង​ម្ដាយ ក៏​សម្រេច​ចិត្ត​ចុង​ក្រោយ​ទៅ​សំពះ ម្ចាស់ (ថៅកែ) សុំ​បន្ថែម​ថ្លៃ​ឈ្នួល​ខ្លួន តែ​ម្ចាស់​ប្រាក់​ក៏​ពុំ​ព្រម​ថែម​ឲ្យ ព្រោះ​នាង​ជំពាក់​គេ​ក្រែល​ណាស់​ទៅ​ហើយ ។ នាង​អស់​តម្រិះ ក៏​ថយ​មក​គិត​ទៀត​ថា "ឱ​អញ​អើយ​! កើត​មក​ជា​អ្នក​ទ័ល​ក្រ លំបាក​វេទនា ឃើញ​ការ​កុសល​នៅ​និង​មុខ​ហើយ​ឈោង​ចាប់​យក​ដូច​គេ​ពុំ​បាន តើ​កាល​ណា​ឡើយ​និង​បាន​ធ្វើ​បុណ្យ​និង​គេ, បើ​អញ​ស្លាប់​អំពី​ជាតិ​នេះ​ទៅ ទៅ​ចាប់​កំណើត​ថ្មី​មុខ​ជា​នៅ​តែ​បម្រើ​គេ​ពុំ​ឃ្លាត​ឡើយ, ណ្ហើយ​ចុះ ដើម្បី​កុំ​ឲ្យ​សល់​ខាន​ធ្វើ​បុណ្យ​ដែល​អញ​មាន​សេចក្ដី​ជ្រះ​ថ្លា​ទាំង​ម្ល៉េះ អញ​សុខ​ចិត្ត​ខ្លាស់ (ខ្ទាស់) ស្លឹក​ឈើ​ស្លៀក" ។ លុះ​នាង​គិត​ហើយ ក៏​ផ្លាស់​សំពត់​អំពី​ខ្លួន​យក​ទៅ​បោក​គក់​ឲ្យ​ជ្រះ​ក្អែល ជ្រះ​ក្លិន​ឆ្អេះ​ឆ្អាប យក​ទៅ​ជ្រលក់​ទឹក​អម្ចត់​រួច​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​តាម​ចិត្ត​ជ្រះ​ថ្លា ហើយ​តាំង​ចិត្ត​អធិដ្ឋាន​ថា "សេចក្ដី​ជ្រះ​ថ្លា​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​នាំ​មក​បូជា​នូវ​សំពត់​សាដក​ក្នុង​គ្រា​នេះ, លុះ​អនាគត​ជាតិ​ទៅ សូម​កុំ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​ខ្វះ​ខាត ដូច​ជាតិ​នេះ​ទៀត​ឡើយ " ។ ក្រោយ​មក ដោយ​អំណាច​ផលានិសង្ស​ដែល​នាង​បាន​កសាង​សំពត់​សាដក​នេះ នាង​ក៏​បាន​ទៅ​ជា​ឯក​អគ្គមហេសី នៃ​ព្រះ​រាជា​មួយ​ព្រះ​អង្គ ។ ដោយ​សារ​មាន​និទាន​នេះ​ហើយ ទើប​ខ្មែរ​យើង​និយម​ធ្វើ​សំពត់​សាដក​ប្រគេន​ព្រះ​សង្ឃ ជា​ទំនៀម​មក​ដល់​សព្វ​ថ្ងៃ ។
គ/តំណម​ក្នុង​ឱកាស​វស្សា៖ ក្នុង​រយៈ​ពេល​បី​ខែ​នេះ ប្រជារាស្ត្រ​ខ្មែរ​ជា​ពុទ្ធសាសនិក មាន​ទំនៀម​តំណម​ផ្សេង​ៗ ដូច​ជា​តំណម​រៀម​មង្គល​ការ​កូន​ចៅ តំណម​សង់​ផ្ទះ​សម្បែង ដោយ​ចាត់​ទុក​ថា "ជា​ថ្ងៃ​ឃ្លុប" ។ ចំពោះ​តំណម​នេះ អ្នក​ប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា "តំណម​ហាម​មិន​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​កូន​ចៅ​នោះ ព្រោះ​បុរាណាចារ្យ​យើង​យល់​ថា ខែ​វស្សា​ជា​ខែ​ដែល​ភ្លៀង​ធ្លាក់​ប៉ប៉ិច​ប៉​ប៉ាច់ និង​ជា​ខែ​ដែល​យើង​មមាញឹក​បង្ក​បង្កើន​ផល " ។ ឯ​តំណម​ហាម​មិន​ឲ្យ​សង់​ផ្ទះ​សម្បែង​នោះ ព្រោះ​លោក​យល់​ថា ខែ​វស្សា​ធ្វើ​ឲ្យ​ដី​ជ្រាយ និង​ធ្វើ​ឲ្យ​ឈើ​សើម ឬ​រីក ជា​ហេតុ​មិន​អាច​ធ្វើ​ផ្ទះ​សម្បែង​បាន​ល្អ​ទេ ។
សេចក្ដី​សន្និដ្ឋាន,
ថីរ​វេលា​នៃ​ការ​ចាំ​វស្សា​បី​ខែ​នេះ ជា​រយៈ​ពេល​មួយ​មាន​តម្លៃ​ពិសេស​ព្រោះ​វា​ជា​សញ្ញា ដាស់​ស្មារតី​បព្វជិត​ពុទ្ធ​សាសនិក ឲ្យ​បង្កើន​សេចក្ដី​ព្យាយាម​បំពេញ​គន្ថៈធុរៈ​ក្ដី វិបស្សនា​ធុរៈ​ក្ដី ឲ្យ​បាន​ខ្លាំង​ក្លា​ជាង​ពេល​ណា​ៗ​ទាំង​អស់ ។ រី​ឯ​ឧបាសក​ ឧបាសិកា ក៏​បាន​មើល​ឃើញ​ច្បាស់​អំពី​ខ្លឹម​សារ​នៃ​ការ​ចាំ​វស្សា​របស់​ភិក្ខុ​សង្ឃ​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​គេ​ខិត​ខំ​ឧបត្ថម្ភ​ចតុប្បច្ច័យ​ផ្សេង​ៗ ចំពោះ​លោក​យ៉ាង​ខ្លាំង​ប្លែក​ពី​ធម្មតា ដូច​ជា​ទៀន​វស្សា (ប្រេង) សាដក, ដាក់​បិណ្ឌ, ភ្ជុំ​បិណ្ឌ... ដើម្បី​សំដែង​នូវ​សមាន​ចិត្ត, ចូល​រួម​អប​អរ​សាទរ រំលែក​នូវ​ការ​លំបាក​ខ្វះ​ខាត និង​ដើម្បី​ជា​ផលានិសង្ស​សម្រាប់​ខ្លួន​ផង ។
ផ្នែកទី២
១.ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ
តាម​ដែល​បាន​ស្រាវជ្រាវ​មក​ឃើញ​ថា៖ សាស្ត្រា ឬ​គម្ពីរ​ក្នុង​កម្ពុជរដ្ឋ​នេះ ដែល​ជា​ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ មាន ៣ បែប ដូច​បាន​ស្រង់​យក​មក​សំដែង​ដោយ​សង្ខេប
១-សាស្ត្រា​វិជ្ជាធរ មាន​សេចក្ដី​ថា "​ មាន​ព្រះ​មហាថេរ ១រូប ​ឈ្មោះ​ព្រះ​ឧបគុត្តត្ថេរ ​លោក​ហោះ​ជ្រែក​ក្រឡា​មហា​ប្រឹថពី​ទៅ​កាន់​ឋាន​នរក។ ដោយ​អំណាច​ឫទ្ធិ៍​របស់​លោក មាន​ផ្កា​ឈូក​មាស​ប៉ុន​កង់​រាជ​រថ​ផុសឡើង​ទទួល​ព្រះ​បាទ​លោក លោក​ក៏​គង់​ពែន​លើ​ផ្កា​ឈូក​នោះ​អណ្ដែត​លើ​ពពួក​នរក ។ ហេតុ​តែ​អានុភាព​ព្រះ​ថេរៈ ពួក​សត្វ​ពួក​នរក​បាន​ដក​ដង្ហើម​ចេញចូល​ស្រួល​មួយ​ពេល​នោះ ទើប​នាំ​គ្នា​សំពះ​ព្រះ​ថេរៈ ៗ មាន​ព្រះ​ទ័យ​ករុណា​សំដែង​ធម៌​ឲ្យ​ស្ដាប់, កាល​ពួក​សត្វ​នរក​បាន​ស្ដាប់​ធម៌​ហើយ​ក៏​ផ្ដាំ​ព័ត៌មាន​មក​កាន់​ញាតិ​សន្ដាន​របស់​ខ្លួន​ទី​ទៃ ៗ ថា "​ បពិត្រ​ព្រះ​មហា​ថេរ​បើ​ព្រះ​ករុណា​និមន្ត​ត្រឡប់​ទៅ​កាន់​មនុស្ស​លោក​វិញ សូម​មេត្តា​ប្រាប់​ម្ដាយ​ឪពុក​បង​ប្អូន​​កូន​ចៅ ញាតិ​ផៅ​សន្ដាន​របស់​យើង​ខ្ញុំ មាន​ឈ្មោះ​ដូច្នេះ ៗ នៅ​ស្រុក​ឈ្មោះ​នេះ ៗ សូម​ឲ្យ​អាសូរ​ករុណា​មក​ដល់​យើង​ខ្ញុំ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ផល​មក​ឲ្យ​យើង​ខ្ញុំ​ផង" ។ កាល​ព្រះ​ឧបគុត្តត្ថេរ​ទទួល​បណ្ដាំ​ពពួក​សត្វ​នរក​ហើយ ​ក៏​ហោះ​ត្រឡប់​មក​កាន់​មនុស្ស​លោក​វិញ បាន​ចូល​ទៅ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្សត្រ ១ ព្រះ​អង្គ ព្រះ​មហា​ក្សត្រ​ទ្រង់​នាំ​នាហ្មឺន​សព្វ​មុខ​មន្ត្រី សេដ្ឋី​គហបតី នឹង​អ្នក​នគរ​ជា​ច្រើន​នាក់​ចូល​ទៅ​ក្រាប​បង្គំ​ទុល​ព្រះ​ដ៏​មាន​បុណ្យ​ថា "បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ប្រសើរ​អើយ! បើ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន កូន​ចៅ ញាតិ​មិត្ត​របស់​យើង​ខ្ញុំ អ្នក​ខ្លះ​មិន​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សា​សីល​ឡើយ ធ្វើ​តែ​អំពើ​បាប លុះ​អស់​អាយុ​ទៅ ៗ ទៅ​កើត​ក្នុង​នរក​រង​ទុក្ខ​វេទនា អស់​យើង​ខ្ញុំ​ជា​បង​ប្អូន កូន​ចៅ នៅ​ឯ​ក្រោយ​តើ​នឹង​ត្រូវ​ធ្វើ​បុណ្យ​ដូច​ម្ដេច ទើប​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ ឲ្យ​ល​ដោះ​ចាក​ទុក្ខ​បាន ? "
ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​តប​ថា " បើ​មហា​រាជ​ចង់​ធ្វើ​អំពើ​បុណ្យ​កុសល​ឧទ្ទិស​ផល​ជូន​ទៅ​សត្វ​នរក​ទាំង​នោះ​ឲ្យ​ល​ដោះ​រួច​មក ត្រូវ​ធ្វើ​ដូច្នេះ គឺ​ចាប់​ពី​ដើម​ថ្ងៃ ១ រោច ខែ​ភទ្ទបទ​ទៅ ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត​បូរ​រាល់​ថ្ងៃ ហើយ​ត្រូវ​ធ្វើ​អង្គ​ព្រះ​ពុទ្ធ​រូប ១ អង្គ ១ ថ្ងៃ ដរាប​ដល់​ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ​នោះ​ឯង ត្រូវ​ចង​ពិតាន ពាស​រនាំង​វាំងនន ក្រាល​កម្រាល ត្រូវ​សមាន​ទាន​ចាំ​សីល​ឲ្យ​បរិសុទ្ធ​ប្រាកដ ត្រូវ​បោស​ច្រាស​គ្រវាស​វត្ត​អារាម​ព្រះ​វិហារ ត្រូវ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ មាន​ភ្ញី​ផ្កា គន្ធ​ពិដោរ​ជា​ដើម ហើយ​ត្រូវ​និមន្ត​ព្រះ​គម្ដែង​សង្ឃ​ដ៏​ទ្រង់​សីល​បរិសុទ្ធ​សូត្រ​ធម៌​មហា​សម័យ ត្រូវ​ប្រកាស​បួងសួង​អញ្ជើញ​គ្រូ​បាធ្យាយ ម្ដាយ​ឪពុក បង​ប្អូន ញាតិ​កាល​ដែល​ចែក​ឋាន​ទៅ​ហើយ​ទាំង​ប៉ុន្មាន មួយ​អន្លើ​ដោយ​ទេវតា ហើយ​ត្រូវ​និមន្ត​លោក​ទេសនា​សាស្ត្រា​វិជ្ជាធរ​ជាតក​ក្នុង​យប់​នោះ លុះ​ព្រឹក​ឡើង​ត្រូវ​ធ្វើ​បាយ​បិណ្ឌ បាយ​បិត្តបូរ មាន​ទាំង​ចង្ហាន់​ផ្លែ​ឈើ​នឹង​សារពើ​ភោជនាហារ​ផង ផ្គូ​ផ្គាប់​រណ្ដាប់​អង្គាស​ដាក់​បាត្រ​ព្រះ​សង្ឃ​ឧទ្ទិស​ផល​ជូន​ទៅ​ដល់​អស់​ពួក​សត្វ​នរក​ទាំង​នោះ ។
ដោយ​អានុភាព​នៃ​អំពើ​កុសល​ផល​បុណ្យ​នោះ សត្វ​នរក​ផង​ទាំង​ឡាយ នឹង​បាន​រំ​ដោះ ចេញ​អំពី​ទុក្ខ​ភ័យ​ឰ​ដ៏​កាល​នោះ បាន​ទៅ​កើត​ឰ​ដ៏​សួគ៌​ទេវលោក​នាយ ហើយ​សឹង​ឲ្យ​ពរ​សព្ទ​​សាធុការ មក​​ញាតិ​សន្ដាន​ដែល​បាន​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ស្មោះ​ចំពោះ​ជូន​ទៅ​នោះ ឲ្យ​មាន​​សុខ​សួស្ដី​ទីឃាយុ​យឺនយូរ​ទីទៃ​ៗ ឰ​ដ៏​កាល​នោះ​ហោង " ។
            ២- សាស្ត្រា​អានិសង្ស​បិណ្ឌ មាន​សេចក្ដី​ថា " ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ចំពោះ​អនាថ​បិណ្ឌិក​សេដ្ឋី ថាអស់​ម្ដាយ​ឪពុក​ញាតិកា​វង្សា​បង​ប្អូន​កូន​ចៅ​របស់​ជន​ទាំងឡាយ ដែល​ស្លាប់​ទៅ​អំពី​មុន​ៗ​នោះ ទោះ​ទៅ​កើត​ឯណា​ៗ​ក្ដី តែ​ដល់​រនោច​ខែ​ភទ្ទបទ​ដែល​គេ​រៀប​កាន់​បិណ្ឌ តែង​តែ​មក​ជួបជុំ​នៅ​ពេល​នោះ ។ ហេតុ​តែ​តេជៈ​អានិសង្ស​នៃ​បុណ្យ​ដែល​អស់​ញាតិ​សន្ដាន​បាន​ធ្វើ​បាយ​បិណ្ឌ​បាយ​បិត្តបូរ​នា​ខែ​ភទ្ទបទ ហើយ​ឧទ្ទិស​ផល​ជូន​ទៅ​នោះ​ក៏​បាន​រំដោះ​រួច​ចេញ​អំពី​នរក​ប្រេត​នោះ​ហោង " ។
រី​ឯ​សត្វ​នរក​ប្រេត​ផង​ទាំងឡាយ ដែល​មក​កាន់​មនុស្ស​លោក​ក្នុង​ខែ​ភទ្ទបទ​នោះ ប្រេត​ខ្លះ​មក​កើត​ជា​កណ្ដូប​ខ្មោច​ទំ​យំ​នៅ​ដំបូល​ផ្ទះ ខ្លះ​មក​ទំ​យំ​នៅ​ចុង​កាត់​ផ្ទះ ធ្នឹម​ផ្ទះ មាត់​ទ្វារ​ផ្ទះ ជើង​ជណ្ដើរ​ផ្ទះ ដើម​ឈើ​ក្បែរ​ផ្ទះ ប្រេត​ខ្លះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ខ្លះ​មក​ចំអើត​មើល​ទៅ​មក ខ្លះ​បាំង​ដៃ​មើល​មក​អំពី​ចម្ងាយ ហើយ​គិត​អាណិត​អនិច្ចា​ខ្លួន​ថា " ឱ​រូប​អញ​អើយ ! អភ័ព្វ​អ្វី​ម្ល៉េះ​មក​កើត​ជា​ប្រេត​នរក​រង​ទុក្ខ​វេទនា​ទូរា​ទូរន់​ពន់​ប្រមាណ យូរ​ឆ្នាំ​ហើយ កើត​សម្រេក​គម្លាន​ក្រៃ​ពេក " ។
សត្វ​នរក​ប្រេត​ទាំង​នោះ កាល​បើ​ដល់​ខែ​ភទ្ទបទ ដែល​ជន​ទាំងឡាយ​បាន​រៀប​រណ្ដាប់​បាយបិណ្ឌ​បាយ​បិត្តបូរ ឧទ្ទិស​ផលានិសង្ស​បញ្ជូន​ទៅ ក៏​សឹង​តែ​បាន​ល​ដោះ​រួច​មក​ហោង ។
ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា៖ ហៃ​អនាថ​បិណ្ឌិក ! នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ​ត្រូវ​ចង​រំយោល​ចង​ទង់-ពិតាន ដាស​ពាស​នូវ​រនាំង​វាំងនន​ជា​ដើម ហើយ​រៀប​រណ្ដាប់​គ្រឿង​បណ្ណាការ គឺ​ទៀន​ធូប​ភ្ញី​ផ្កា​ស្លា​ម្លូ​នឹង​គ្រឿង​គន្ធ​ពិដោរ ព្រម​ទាំង​ផ្លែ​ឈើ​តូច​ធំ​នំ​ចំណី​ភោជនាហារ​ផង បូជា​ព្រះ​សង្ឃ ។ ផលានិសង្ស​នៃ​បុណ្យ​នោះ ក៏​ជូន​ទៅ​ដល់​ជីដូន​ជីតា​ម្ដាយ​ឪពុក​បង​ប្អូន​កូន​ចៅ​ញាតិ​ផៅ​ទាំង​៧ សន្ដាន ដែល​ស្លាប់​ទៅ ៗ កើត​ជា​ប្រេត​នរក​រង​ទុក្ខ​វេទនា​នោះ ឲ្យ​បាន​សម្បត្តិ​សួគ៌​សម្បត្តិ​និព្វាន​ជា​ឋាន​​បរម​សុខ​ប្រសើរ​ហោង។ ហៃ​អនាថ​បិណ្ឌិក! នរូ​បុរស​បុគ្គល​ប្រុស ស្រី​ឯ​ណា​នីមួយ​បើ​នឹង​រៀប​កាន់​បិណ្ឌ​នោះ ត្រូវ​អញ្ជើញ​អស់​មេបា​ចាស់​ទុំ​ផង​ទាំងឡាយ​មក​អង្គុយ​ជុំវិញហើយ​ទុក​លង្វែក​ចន្លោះ​កណ្ដាល​ប្រមាណ១ ហត្ថ យក​ត្រី​សាច់​អាហារភោជន​នឹង​ផ្លែ​ឈើ​តូច​ធំ អន្សម​នំ​គម​នូវ​ចេក​អំពៅ​ត្រាវ​ដំឡូង​ដូង​ត្នោត​ព្រម​ទាំង​គ្រឿង​បណ្ណាការ​ផង គឺ​យក​ទៀន​ធូប​ភ្ញី​ផ្កា ស្លា​ម្លូ​ប្រេង​ម្សៅ​មក​បូជា​ព្រះ​រតនត្រ័យ ហើយ​ឲ្យ​មេបា​ចាស់​ទុំ​ស្មា​លា​ទោស​ឲ្យ ដ្បិត​ប្រេត​នោះ ផ្ដាំ​មក​ថា ឲ្យ​អស់​ញាតិកា​មេបា​ចាស់​ទុំ​ជីដូន​ជីតា ម្ដាយ​ឪពុក បង​ប្អូន​កូន​ចៅ ស្មា​លា​ទោស​ឲ្យ​ផង កុំ​ឲ្យ​មាន​វេរា​កម្ម​តាម​ទៅ​ឡើយ។
បើ​ក្នុង​ខែ​ភទ្ទបទ​នោះ មិន​មាន​អ្នក​ណា​រៀប​រណ្ដាប់​បាយ​បិណ្ឌ បាយ​បិត្តបូរ​បូជា​ព្រះ​រតន-ត្រ័យ​បញ្ជូន​ផល​ទៅ​ទេ អស់​ប្រេត​នរក​អំបាល​នោះ ក៏​អត់​បាយ​អត់​ទឹក​ស្រេក​ឃ្លាន​រង​ទុក្ខ​វេទនា​ក្រៃ​ពេកម៉្លោះ​ហើយ​ប្រេត​ទាំង​នោះ ក៏​ជេរ​ប្រទេច​ផ្ដាសា​មក​ញាតិកា​ទាំងឡាយ​ឲ្យ​ហិនហោច​ទ្រព្យ​សម្បត្តិ ព្រាត់​ម្ដាយ​ឪពុក​ប្ដី​ប្រពន្ធ​កូន​ចៅ​ញាតិ​ផៅ​ទាំង ៧ សន្ដាន​ជា​ដើម ។ល។
            ៣- គម្ពីរ​បេតវត្ថុ មាន​សេចក្ដី​ថា " មាន​ព្រាន​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី​តែង​ទៅ​បាញ់​សត្វ​ក្នុង​ព្រៃ​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ វេលា​ត្រឡប់​មក​ផ្ទះ​វិញ ពួក​ក្មេង​ៗ តែង​ចោមរោម​សុំ​សាច់​រាល់​ដង ។ ថ្ងៃ ១ ព្រាន​នោះ​ទៅ​បាញ់​មិន​បាន​សត្វ​ក៏​បេះ​ផ្កា​ត្របែក​ព្រៃ (អាចារ្យ​ខ្លះ​ថា​ផ្កា​រាជព្រឹក្ស) ប្រដាប់​ខ្លួន នឹង​រែក​យក​មក​ផ្ទះ​ជា​ច្រើន លុះ​ដល់​ទ្វារ​ភូមិ ពួក​ក្មេង​ៗ មក​សុំ​សាច់​ដូច​សព្វ​ដង​​ទៀត ព្រាន​ក៏​ចែក​ផ្កា​ត្របែក​ព្រៃ​​ឲ្យ​ម្នាក់១ស្មែង។ លុះ​ព្រាន​នោះ​ស្លាប់​ទៅៗកើត​ជា​ប្រេត​អាក្រាត មាន​ផ្កា​ត្របែក​ព្រៃ​ប្រដាប់​ក្បាល ដើរ​ទៅ​ក្នុង​ទឹក សំដៅ​ទៅ​ផ្ទះ​ញាតិ​របស់​ខ្លួន​ដើម្បី​រក​អាហារ​បរិភោគ ។ វេលា​នោះ កោសិយ​អាមាត្យជា​អាមាត្យ​ព្រះ​បាទ​ពិម្ពិសារ​ជិះ​ទូក​ទៅ​បង្ក្រាប​ស្រុក​បច្ចន្តគ្រាម​បាន​ឃើញ​ប្រេត​នោះ សួរ​ដឹង​សេចក្ដី​ ហើយ​ក៏​មាន​សេចក្ដី​អាណិតទើប​និយាយ​ថា "សត្តូវ​របស់​យើង​មាន​ធ្វើ​ម្ដេច​អ្នក​នឹង​ទទួល​បរិ -ភោគ​បាន ? " ។ ប្រេត​ឆ្លើយ​ថា " ក្នុង​ទូក​នេះ​បើ​មាន​ឧបាសក​អ្នក​ដំកល់​ខ្លួន​នៅ​ក្នុង​ត្រៃ​សរណគមន៍ សូម​លោក​ឲ្យ​សត្តូវ​ដល់​ឧបាសក​នោះ ហើយ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ខ្ញុំ​ចុះ " ។ កោសិយ​អាមាត្យ​ធ្វើ​តាម ប្រេត​បាន​ទទួល​អនុមោទនា​ហើយ បាន​សេចក្ដី​សុខ ទើប​ផ្ដាំ​ថា " សូម​ឲ្យ​លោក​មេត្តា​ដល់​ប្រេត​ឯ​ទៀត​ៗ ផង កាល​លោក​ធ្វើ​កុសល​ឯណា​នីមួយ​ហើយ សូម​ឲ្យ​ឧទ្ទិស​ចំណែក​កុសល​ឲ្យ​ប្រេត​ខ្លះ​ផង " ។ កាល​អាមាត្យ​នោះ​ត្រឡប់​មក​ដល់​ស្រុក​វិញ បាន​ថ្វាយ​ទាន​ចំពោះ​ព្រះ​ពុទ្ធ នឹង​ព្រះ​ភិក្ខុសង្ឃ ហើយ​ក្រាប​ទូល​រឿង​ប្រេត​នោះ​ថ្វាយ​ទ្រង់​ជ្រាប ។ ព្រះ​បរម​សាស្ដា​ទ្រង់​អធិដ្ឋាន​ឲ្យ​ពុទ្ធ​បរិស័ទ​មក​ប្រជុំ​គ្នា ហើយ​ទ្រង់​សំដែង​បេត​និកាយ ( រឿង​ពួក​ប្រេត ) ឲ្យ​ប្រាកដ​ឡើង ដូច​ដែល​បាន​ពោល​មក​ខាង​លើ​នេះ ។
       ២.បទ​ពិចារណា​អំពី​របៀប​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ
               កាល​ពិចារណា​តាម​រូប​រឿង​ក្នុង​សាស្ត្រា នឹង​គម្ពីរ​ដែល​ពោល​មក​នោះ ឃើញ​ថា៖ របៀប​បុណ្យ​កាន់​បិណ្ឌ​ នឹង​ភ្ជុំ​បិណ្ឌ​ក្នុង​កម្ពុជរដ្ឋ​យើង​នេះ ត្រូវ​តាម​សេចក្ដី​ក្នុង​សាស្ត្រា​វិជ្ជាធរ​ខ្លះ សាស្ត្រា​អានិសង្ស​បិណ្ឌ​ខ្លះ គម្ពីរ​បេត​វត្ថុ​ខ្លះ គឺ​ត្រង់​របៀប​រៀប​ចំ​ការ​បុណ្យ​ហើយ​នឹង​កំណត់​ថ្ងៃ-ខែ នឹង​ពេល​ដែល​ធ្វើ ត្រូវ​តាម​សាស្ត្រា​វិជ្ជាធរ នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ​ទាំង​អស់, របៀប​ធ្វើ​ផ្កា​បិណ្ឌ នឹង​កិច្ច​ឧទ្ទិស​ផល​បញ្ជូន​ទៅ​ប្រេត​​តាម​គម្ពីរ​បេត​វត្ថុ​ដោយ​ច្រើន គឺ​ផ្កា​បិណ្ឌ​ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ​ប្រេត គេ​ធ្វើ​ប្រដាប់​ដោយ​ផ្កា​ឈើ​ស្ពាន់​ក្រាប់ឬ​ក្រដាស​ពណ៌​នោះ​ប្រហែល​នឹង​អាការ​របស់​ប្រេត​ដែល​គម្ពីរ​បេត​វត្ថុ ចែង​ថា " ប្រេត​មាន​ផ្កា​ត្របែក​ព្រៃ ប្រដាប់​ក្បាល ដើរ​មក​រក​អាហារ​ឯ​ផ្ទះ​ញាតិ​របស់​ខ្លួន​នោះ​ឯង " ។
ការ​ដែល​ពុទ្ធិក​ជន​ជាតិ​ខ្មែរ នាំ​គ្នា​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​រាល់​ឆ្នាំ មិន​ហ៊ាន​ខាន គឺ​តែ​ដល់​ថ្ងៃ ១ រោច ខែ​ភទ្ទបទ តែង​នាំ​គ្នា​ទៅ​កាន់​បិណ្ឌ​ក្នុង​ទី​អារាម​រាល់​ថ្ងៃ ដរាប​ដល់​ថ្ងៃ ១៥ រោច ហៅ​ថា " ភ្ជុំ​បិណ្ឌ " នោះ ទោះ​បី​អ្នក​ក្រី​ក្រ​លំបាក ឬ​អ្នក​ផឹក​ប្រមឹក​យ៉ាង​ណា ក៏​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ត្រឹម​ថ្ងៃ​ភ្ជុំ​ជា​ថ្ងៃ​បង្ហើយ​ពុំ​ហ៊ាន​ខាន, ទាំង​នេះ​ក៏​ដោយ​ហេតុ​គេ​ជឿ​តាម​សាស្ត្រា​វិជ្ជាធរ​នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ ហើយ​នឹង​ជឿ​តាម​សណ្ដាប់​ចាស់​ៗ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ឃើញ​រៀង​មក ប្រកាន់​មាំ​ក្នុង​ចិត្ត គិត​អាណិត​ផង ខ្លាច​ផង, ឯ​អាណិត​នោះ គឺ​អាណិត​ដល់​ជីដូន​ជីតា ដែល​នាំ​គ្នា​មក​ទទួល​យក​ផល ឯ​ខ្លាច​នោះ គឺ​ខ្លាច​ប្រេត​ដែល​មក បើ​មិន​ឃើញ​ម្ដាយ​ឪពុក​បង​ប្អូន​កូន​ចៅ​ញាតិ​ផៅ​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ភ្ជុំ​បិណ្ឌ​ទេ​នឹង​ជេរ​ប្រទេច​ផ្ដាសា​ឲ្យ​ហិនហោច​ខ្លោច​ផ្សា​វិនាស​ទ្រព្យ​សម្បត្តិ ។
ឯ​សាស្ត្រា​វិជ្ជាធរ នឹង​សាស្ត្រា​អានិសង្ស​បិណ្ឌ ក្នុង​កម្ពុជ​រដ្ឋ​យោង​នេះ មាន​តែ​សម្រាយ​ភាសា​ខ្មែរ គ្មាន​ភាសា​បាលី ហើយ​គ្មាន​ឈ្មោះ​អ្នក​តែង មិន​ដឹង​ជា​តែង​ក្នុង​សម័យ​ណា ។ ចំណែក​ឯ​គម្ពីរ​បេត​វត្ថុ​មាន​ទាំង​ភាសា​បាលី ភាសា​ខ្មែរ ហើយ​គម្ពីរ​នេះ ជា​អដ្ឋ​កថា​ព្រះ​ត្រៃ​បិដក​ខុទ្ទក​និកាយ ព្រះ​អាចារ្យ​ធម្មបាល​តែង​ក្នុង​សតវត្ស​ជា​មួយ​នឹង​អដ្ឋកថា​ទាំង​ពួង ។
ឯ​សាស្ត្រា ឬ​គម្ពីរ​ដែល​ចែង​អំពី​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ឲ្យ​ដល់​​បេត​ជន​ដែល​លះ​លោក​នេះ​​ទៅ​កាន់​បរលោក​នោះ ទោះ​ជា​សាស្ត្រា​សម្រាយ​ក្ដី មិន​ជា​ប្រមាណ​ទេ គឺ​យក​តែ​ត្រង់​ពុទ្ធានុញ្ញាត​ឲ្យ​ធ្វើ​ទក្ខិណានុប្បទាន​ឧទ្ទិស​ផល​ទៅ​ឲ្យ​សត្វ​គ្រប់​ជំពូកដើម្បី​ឲ្យ​រួច​ល​ដោះ​ចាក​អបាយ​ទុក្ខ​ទាំងពួងនោះ​ឯង ជា​ប្រមាណ ។
៣.បទ​ពិចារណា​អំពី​របៀប​ឧទ្ទិស​ផល នឹង​សែន
               គម្ពីរ​នានា​របស់​ពុទ្ធ​សាសនា ចែង​ថាមនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ក្នុង​កំណើត​​នានា មនុស្ស​ចិត្ត​អាក្រក់​បាន​ធ្វើ​បាប​ផ្សេង ៗ ដល់​ស្លាប់​ទៅ​តែង​ទៅ​កើត​ក្នុង​កំណើត ១​ហៅ​តាម​ភាសា​បាលី ថា "បេត" ភាសា​សំស្ក្រឹត​ថា " ប្រេត " ប្រែ​ជា​ខ្មែរ​ថា " ជន​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក " ។
ពុទ្ធ​សាសនា កាល​បើ​សំដែង​ដល់​រឿង​ប្រេត ច្រើន​ស្រដៀង​គ្នា​នឹង​សាសនា​ព្រាហ្មណ៍ ដែល​ជា​សាសនា​ចាស់​របស់​ប្រទេស​ឥណ្ឌៀ ព្រោះ​ពុទ្ធ​សាសនា ជា​សាសនា​ថ្មី​កើត​ក្រោយ​សាសនា​ព្រាហ្មណ៍ គ្រាន់​តែ​បំបែរ​តម្រែ​តម្រង់​ឲ្យ​ត្រឹម​ត្រង់​ឡើង​តាម​មតិ​របស់​ព្រះ​ពុទ្ធ​ប៉ុណ្ណោះ ។ គម្ពីរ​មហា​វិភង្គ (អាទិកម្ម) ផ្នែក​វិនយ​បិដក ត្រង់​ចតុត្ថ​បារាជិក​កណ្ឌ សំដែង​ពី​ប្រភេទ​របស់​ប្រេត​ថា មាន ១២ ពួក, គម្ពីរ​មិលិន្ទ​បញ្ហា​បំព្រួញ​ថា មាន ៤ ពួក គឺ ឧតូប​ជីវី ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​មន្ទិល​គភ៌​នឹង​ខ្ទុះ​ឈាម ១ ពួក ខុប្បបាសិកៈ ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ១ ពួក និជ្ឈាម​តណ្ហិកៈ ប្រេត​ភ្លើង​ឆេះ​ជានិច្ច ១ ពួក បរទត្តូប​ជីវី ប្រេត​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​​ឧទ្ទិស​ឲ្យ ១ ពួក គឺ​ពួក​បរទត្តូប​ជីវី​ប្រេត​នេះ​ហើយ ដែល​យើង​តែង​ធ្វើ​បុណ្យ​កាន់​បិណ្ឌ បុណ្យ​ភ្ជុំ​បិណ្ឌ ឧទ្ទិស​ផល ឬ​សែន​ឲ្យ ។
របៀប​ឧទ្ទិស​ផល ពោល​ដោយ​សង្ខេប គឺ​យក​បង្អែម​ចម្អាប​ដែល​ហៅ​ថា "បិណ្ឌ" នោះ​ទៅ​ប្រគេន​ព្រះ​សង្ឃ វេរ​ប្រគេន​ចំពោះ​ព្រះ​សង្ឃ​ហើយ​ឧទ្ទិស​ផល​ដោយ​វាចា​មាន​ដើម​ថា " ផល​ទាន​នៃ​យើង​ខ្ញុំ​ទាំង​ឡាយ​នេះ សូម​ឲ្យ​បាន​ទៅ​ដល់​អ្នក​មាន​គុណ​ទាំង​ឡាយ មាន​មាតា​​បិតា​ជា​ដើម​ដែល​ទោ​កាន់​បរលោក​ហើយ " ។ ធ្វើ​បែប​នេះ​រាល់​ព្រឹក គ្រប់​ថ្ងៃ​ដាក់​បិណ្ឌ នឹង ថ្ងៃ​ភ្ជុំ ។
របៀប​សែន ពោល​ដោយ​សង្ខេប គឺ​គេ​ធ្វើ​តែ​ម្ដង​ក្នុង​ថ្ងៃ​បង្ហើយ​ត្រង់​វេលា​យប់​ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ ។ វេលា​សែន​បើ​ជា​ទំនៀម​រាស្ត្រ មហាជន​គ្រប់​ផ្ទះ​តែង​រៀប​ក្រាល​កន្ទេល កម្រាល​មាន​ខ្នើយ ១ ដាក់​ក្បាល​កន្ទេល មាន​សំពត់​ស​ពាស​ពី​លើ​ខ្នើយ មាន​ផ្តឹល​ទឹក ពាន​ស្លា បារី តុ​ថាស​បង្អែម ចំអាប ឆ្វេង-ស្ដាំ រួច​ម្ដាយ​ឪពុក​ប្រមូល​បង​ប្អូន​កូន​ចៅ​នៅ​ក្នុង​ផ្ទះ​មក​ជួបជុំ ហើយ​និយាយ​ប្រតិស្ឋ​អទិស្ឋាន​ថា " សូម​អញ្ជើញ​ជីដូន​ជីតា​ពិសា​ក្រយាទាំង​នេះ​ឲ្យ​បរិបូណ៌ " ។
ទំនៀម​ព្រះ​រាជា ក៏​មាន​លំនាំ​ប្រហែល​គ្នា​នឹង​រាស្ត្រ​ដែរ ប្លែក​តែ​ខាង​ព្រះ​រាជ​ពិធី​ធ្វើ​នៅ​ល្ងាច​ថ្ងៃ ១៤ រោច ដោយ​មាន​គ្រឿង​ប្រដាប់​ល្អ​ៗ នឹង​ហៅ​របៀប​សែន​នោះ​តាម​រាជ​សព្ទ​ថា " ថ្វាយ​ព្រះ​បិតរ " ដូច​បរិយាយ​ក្នុង​កំណត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បិតរ​ខាង​ដើម​មក​ហើយ នឹង​មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​គាល់​ចាក់​ទឹក​ដូង​ថ្វាយ​ជា​ឧឡារិក​អធិក​អ​ធំ​ជាង​រាស្ត្រ​ប៉ុណ្ណោះ ។

៤.បទ​វិនិច្ឆ័យ​រឿង​សែន
ពិធី​សែន​នំ​ចំណី​ឲ្យ​ផ្ទាល់​ទោ​ខ្មោច ឬ ប្រេត ជា​ពិធី​ខាង​សាសនា​ព្រាហ្មណ៍ ។ ឯ​ពុទ្ធ​សាសនា​មិន​មាន​ពិធី​ដូច្នោះ​ទេ មាន​តែ​ពិធី​ប្រគេន​ទាន​ចំពោះ​ព្រះ​សង្ឃ ឬ​ឲ្យ​ទាន​ដល់​ឧបាសក អ្នក​មាន​ត្រៃសរណគមន៍ នឹង​មាន​សីល ហើយ​បញ្ចេញ​វាចា​ឧទ្ទិស​ផល​ទៅ ដែល​ហៅ​តាម​ភាសា​បាលី " ទក្ខិណានុប្បទាន " ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្រុក​ខ្មែរ​យើង តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​បច្ចុប្បន្ន ទាំង​ព្រះ​រាជា​ទាំង​ប្រជារាស្ត្រ នៅ​វេលា​ដែល​ទ្រង់​ធ្វើ​នឹង​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​​ភ្ជុំ​បិណ្ឌ ដែល​ជា​បុណ្យ​បញ្ជូន​ផល​ទៅ​ដូន​តា​នោះ តែង​ទ្រង់​ធ្វើ នឹង​ធ្វើ​ទាន​ទាំង ២ បែប គឺ​ទាំង​ពិធី​ប្រគេន​ទាន​ចំពោះ​ព្រះ​សង្ឃ​ឧទ្ទិស​ផល​ទៅ​ផង ទាំង​ពិធី​សែន​ផង ។ ទំនៀម​សែន​ដូន​តា ជា​ទំនៀម ១យ៉ាង ដែល​ពុទ្ធិក​ជន ​ខេមរជាតិ​ទួទៅ​ទាំង​ប្រទេស​កម្ពុជា ធ្លាប់​ប្រព្រឹត្ត​ជា​យូរយារ​ណាស់​មក​ហើយ​តែ​ទំនៀម​នេះ ខេមរជន​មិន​មែន​ផ្ដើម​ធ្វើ​ខ្លួន​ឯង​មុន​គេ​បំផុត​ទេ គឺ​ធ្វើ​តាម​ទំនៀម​ឥណ្ឌូ​នៅ​ប្រទេស​ឥណ្ឌៀ ដ្បិត​ប្រវត្តិសាស្ត្រ​ខ្មែរ​ពោល​ថា " ជាតិ​ខ្មែរ មាន​ពូជ​ពង្ស​ត​មក​ពី​ប្រទេស​ឥណ្ឌៀ ព្រោះ​ហេតុ​នេះ​ទើប​ខ្មែរ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ នឹង​ភ្ជុំ​បិណ្ឌ​មាន​ធ្វើ​ទាំង​កិច្ច​សែន​ផង ជាប់​ជា​ប្រពៃណី​ទាំង​ព្រះ​រាជា​ទាំង​ប្រជារាស្ត្រ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន ។
៥.បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ ក្នុង​កម្ពុជរដ្ឋ ផ្ដើម​ធ្វើ​ពី​ក្នុង​រជ្ជកាល​ណា ?
 ពុទ្ធ​សករាជ​ប៉ុន្មាន ?
បណ្ហា​រឿង​ដើម​ពី​កំណើត​បុណ្យ​កាន់​បិណ្ឌ​នឹង​ភ្ជុំ​បិណ្ឌ ក្នុង​ប្រទេស​កម្ពុជា​នេះ ជា​បញ្ហា​លំបាក​ដោះ​ស្រាយ មិន​ងាយ​នឹង​សម្រេច​ឲ្យ​ប្រាកដ​ថា ផ្ដើម​ធ្វើ​ពី​រជ្ជកាល​ណា ឬ​ពុទ្ធ​សករាជ​ប៉ុន្មាន ឲ្យ​ប្រាកដ​បាន​ទេ ដ្បិត​ពង្សាវតារ​ក្រុង​កម្ពុជា ពុំ​មាន​ចែង​ឲ្យ​ច្បាស់​ឡើយ ឃើញ​មាន​តែ​រាជ​ពង្សាវតារ​មួយ ក្នុង​រជ្ជកាល​ព្រះ​ករុណា​បរមកោដ្ឋ ( ព្រះ​អង្គ​ឌួង ព.ស. ២៣៩១ - ២៤០៤ គ.ស. ១៨៤៨ - ១៨៥៩ ) ឈ្មោះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា រជ្ជកាល​ព្រះ​បរម​កោដ្ឋ អក្សរ​ខ្មែរ​ច្បាប់​សរសេរ​ដៃ​របស់​អ្នក​ឧកញ៉ា​យោមរាជ ឈុន ដែល​មាន​ក្នុង​បណ្ណាល័យ នៃ​ពុទ្ធសាសនបណ្ឌិត្យ លេខ គ.២៨ និយាយ​បន្តិច​ថា " ថ្ងៃ ១ រោច ខែ​ភទ្ទបទ កាន់​បិណ្ឌ​ក្នុង​ព្រះ​រាជ​វាំង ថ្ងៃ ១៤ រោច ខែ​ភទ្ទបទ ព្រះ​រាជា​ទ្រង់​ចេញ​ថ្វាយ​ព្រះ​បិតរ ថ្ងៃ ១៥ រោច ខែ​ភទ្ទបទ ទេសនា​គាថា​ពាន់ " ប៉ុណ្ណោះ ។
 ដក​ស្រង់​អត្ថបទ​ទាំង​ស្រុង​ពី​សៀវភៅ ព្រះរាជពិធី​ទ្វារ​ទសមាស ភាគ​ទី ២
បោះពុម្ព​ផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ
៦.ប្រភព​នៃ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ
ប្រភព​នៃ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ ជំនឿ​របស់​ខ្មែរ ក្នុង​ទំនៀម​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ អាង​ដល់​ប្រភព​នានា ដូច​ពណ៌នា​ដោយ​សង្ខេប​ខាង​មុខ ៖
៦.១.ប្រភព​នៃ​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក
            1.ក)សៀវភៅ ជយ​វរ្ម័ន​ទី ៧ របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មាន​ចែង​ថា ៖ នៅ​សម័យអង្គរ នា​គ្រិស្ត​សតវត្ស​ទី១២ ក្រុង​កម្ពុជា​មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត រុងរឿង​ណាស់ ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ស្ដេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ពួក​ចាម ដោយ​កង​ទ័ព​ទូក ជា​ចម្បាំង​ដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ផុត​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ ( គ។ស. ១១៧៧-១១៨១ ) ។ រឿង​ចម្បាំង​គ្រា​នេះ មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ននឹង​បន្ទាយ​ឆ្មារ ។ ក្នុង​ចម្លាក់​នោះ ឃើញ​មាន​កង​ទ័ព​ទូក​ជា​ច្រើន​មហិមា ដែល​មាន​ព្រះ​បរម​ឆាយាល័ក្ខណ៍​នៃ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ទ្រង់​ប្រថាប់​ឈរ​លើ​ព្រះ​ទីនាំង​នាវា​ចម្បាំងដោយ​ទ្រង់​ធ្នូ​នឹង​ដំបង​យ៉ាង​សម្បើមក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ។
            ខ)ឯកសារ ល្បែង​ប្រណាំង​ទូក របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​លេខ ១៩.០០៤ និពន្ធ​ដោយ​លោក ថាច់-ប៉ែន ហៅ ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង ខែត្រ​ឃ្លាំង កម្ពុជា​ក្រោម មាន​ចែង​ថា : សម័យ​លង្វែក ( ព។ស. ២០៧១ គ.ស. ១៥២៨ ) ព្រះ​បាទ​អង្គ​ចន្ទ​ទី ១ ទ្រង់​តាំង​ពញា តាត ងារ​ជា​ស្និទ្ធ​ភូបាល​ ជា​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ។ ស្ដេច​ត្រាញ់​នេះ បាន​ចាត់​របៀប​រៀប​ចំ​ការពារ​ស្រុកមាន​របៀប​ដូច​រៀប​រាប់​ត​ទៅ​នេះ៖ ទាហាន​ជើង​ទឹក ចែក​ជា ៣ ក្រុម៖ ក្រុម​ទី ១ ហៅ​ទ័ព​ស្រួចហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ជំនាង​ដូច​ទូក​ប្រណាំង​យើង​សព្វ​ថ្ងៃ។ក្រុម​ទី២ ហៅ​ទ័ព​ជំនួយហាត់​ច្បាំង​នឹង​ទូក​ចែវ​ពីរ​ជួរ ដែល​មាន​ជំនាង​ដូច​ទូក​ចែវ​​ប្រណាំង​យើង​សព្វ​ថ្ងៃ ។ ក្រុម​ទី៣ ហៅ​ទ័ព​បាសាក់ គឺ​ទុក​ធំ​មាន​ដំបូល​មាន​ចែវ​មាន​ក្ដោង ដែល​មាន​ជំនាង​ដូច​ទូក​បាសាក់ ហៅ​ទុក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ។ល។ ជា​ទូក​ដាក់​ស្បៀង​អាហារ សម្រាប់​កង​ទ័ព ។ល។ របៀប​បង្ហាត់​ច្បាំង (តាម​ទំនៀម​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម) ស្រេច​លើ​មន្ត្រី​ទាំង ៤ ទិស ដែល​ឋិត​នៅ​ក្នុង​ឱវាទ​លោក​ស្និទ្ធ​ភូបាល (ស្ដេច​ត្រាញ់) គ្រប់​ចំពូក ដែល​បញ្ញត្តិ​ច្បាប់​សម្រាប់​ស្រុក ។ល។ កំណត់​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក រដូវ​អក​អំបុក​នោះ, មន្ត្រី​ទាំង ៤ ទិស​ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​គោក​ទាំង​ជើង​ទឹក ទៅ​ប្រជុំ​នៅ​បន្ទាយ​ស្ដេច​ត្រាញ់​ប្រឡង​ឫទ្ធិ​គ្នា (សម​យុទ្ធ) ១ ថ្ងៃ ១ យប់​រាល់​ឆ្នាំ ។ចំណែក​ទាហាន​ជើង​ទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​ កន្ថោ ក្នុង​ខែត្រ​ឃ្លាំង ដ្បិត​កន្លែង​នោះ​ជា​ទី​ប្រជុំ​ផ្លូវ​ទឹក​គ្រប់​ខែត្រ នឹង​ទៅ​មក​បាន​ដោយ​ស្រួល ។ តាម​សៀវភៅ នឹង​ឯកសារ ជា​ប្រភព​ទាំង ២ ខាង​លើ​នេះ អាច​ឲ្យ​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា​សម័យ​បុរាណ​ជា​ប្រទេស​មាន​កង​ទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ នឹង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សម​យុទ្ធ​កង​ទ័ព​នេះ ជា​ប្រពៃណី រៀង​រាល់​ឆ្នាំ ហើយ​អាច​សន្និដ្ឋាន​ទៀត​ថា ដែល​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន​ធ្វើ​ព្រះ​រាជ​ពិធី​អុំ​ទូក​នេះ គឺ​ជាប់​ពូជ​ត​មក​អំពី​ព្រះ​រាជ​ពិធី​សម​យុទ្ធ ដែល​ត្រូវ​នឹង​ភាសា​បារាំង​ថា ម៉ាណឺវ្រិ៍ ( Manuvre ) នៃ​កង​ទ័ព​ទូក ក្នុង​សម័យ​បុរាណ​នោះ​ឯង ។
៦.២.ប្រភព​នៃ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីប
            ក) គម្ពីរ​ទាឋា​វង្ស ភាសា​បាលី មាន​ចែង​ថា ព្រះ​ចង្កូម​កែវ​ទាំង ៤ នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង៥គឺ
            ទី១-នៅ​ត្រៃត្រឹង្ស​សួគ៌
            ទី២-នៅ​នាគ​ពិភព
            ទី៣-នៅ​ស្រុក​គន្ធា
            ទី៤-នៅ​ទន្ត​បុរៈក​លិង្គ​រដ្ឋ។
            ខ) ភាណ​វារៈ​បាលី ត្រង់​ពុទ្ធ​ន​មក្ការ​គាថា មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង៥គឺ
            ទី១-នៅ​សុវណ្ណ​មាលិក​បព៌ត
            ទី២-នៅ​សុវណ្ណ​បព៌ត
            ទី៣-នៅ​សុមនកូដ​បព៌ត
            ទី៤-នៅ​យោនក​បុរី
            ទី៥-នៅ​ស្ទឹង​នម្មទា។
            គ) ពាក្យ​សរសើរ​ព្រះ​បាទ​ទាំង​បាលី (យស្សបាទេ) ទាំង​សម្រាយ​ក៏​មាន​ចែង​ថា ព្រះ​បាទ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​ប្រតិស្ឋាន​នៅ​ទី​ទាំង៥ដូច​ក្នុង​ភាណ​វារៈ​ដែរ។
            ដោយ​ហេតុ មាន​គម្ពីរ​ដីកា​ជា​ប្រភពដូច្នេះ បាន​ពុទ្ធ​បរិស័ទ​ខេមរជាតិ​តែង​ធ្វើ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់​ពេញ​បូណ៌មី ខែ​អស្សុជ, ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​បណ្ដែត​ប្រទីប នៅ​យប់ ១៤-១៥ កើត​នឹង ១ រោច ខែ​កត្តិក បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​នាគ​ពិភព ព្រះ​ពុទ្ធ​បាទ​នៅ​ស្ទឹង​នម្មទា នឹង​នៅ​ទី​ឯ​ទៀត ៗ ដូច​ពោល​ហើយ ដោយ​ជឿ​ថា​ជា​ការ​កុសល នឹង​ជា​ព្រះ​រាជ​កុសល​ដ៏​ធំ​ដែល​បាន​ផល​យ៉ាង​ប្រសើរ​ដើម្បី​សេចក្ដី​សុខ​ ចំរើន-រុង​រឿង ដល់​ខ្លួន ដល់​ព្រះ​អង្គ នឹង​ដល់​ប្រទេស​ជាតិ ។
៦.៣.ប្រភព​នៃ​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ
            គម្ពីរ​បរមត្ថ​ទីបនី អដ្ឋ​កថា​ចរិយា​បិដក ភាសា​បាលី​មាន​ចែង​ថា ៖ ក្នុង​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោធិសត្វ​នៃ​យើង ទ្រង់​ឧប្បត្តិ​ជា​ស​ស​បណ្ឌិត (ទន្សាយ)។ នៅ​ថ្ងៃ​ពេញ​បូណ៌មី ១ ទ្រង់​អធិដ្ឋាន​ឧបោសថ​សីល​ហើយ​ទ្រង់​ឧទ្ទិស​ព្រះ​មំសៈ​ព្រះ​អង្គ​ជា​ទាន​ បរមត្ថ​បារមី ដើម្បី​បំពេញ​ព្រះ​ពោធិ​សម្ភារ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ ព្រះ​ឥន្ទ​ទ្រង់​ជ្រាប​ទ្រង់​ក្រឡា​ព្រះ​អង្គ​ជា​ព្រាហ្មណ៍​ចាស់ មក​សុំ​ព្រះ​មំសៈ​ស​ស​បណ្ឌិត​ជា​អាហារ ។ ព្រះ​ពោធិសត្វ​ឲ្យ​ឥន្ទ​ព្រាហ្មណ៍​បង្កាត់​ភ្លើង ដើម្បី​ដុត​ព្រះ​អង្គ​លោក ។ កាល​ឥន្ទ​ព្រាហ្មណ៍ បង្កាត់​ភ្លើង​ឆេះ​ឡើង ព្រះ​ពោធិសត្វ​លោត​ចូល​ភ្លើង​នោះ ភ្លើង​ពុំ​ឆេះ ឥន្ទ​ព្រាហ្មណ៍​ស្ទុះ​ទៅ​ពរ​ព្រះ​ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាង​សិលា​គូរ​រូប​ទន្សាយ​អធិដ្ឋាន​ឲ្យ​នៅ​ជាប់​រហូត​ដល់​ទី​ បំផុត​កប្ប ។ ដោយ​អានុភាព​ទាន​បរមត្ថ​បារមី​នៃ​ព្រះ​ពោធិសត្វ​ផង សេចក្ដី​អធិដ្ឋាន​របស់​ព្រះ​ឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​ចន្ទ​មណ្ឌល​ដរាប​ដល់​សព្វ​ថ្ងៃ ។ ដោយ​ជឿ​តាម​រឿង​នេះ​ហើយ បាន​ជា​នៅ​វេលា​យប់​នៃ​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​យក​នំ​ចំណី​មាន​អំបុក នឹង​ចេក​ជា​ដើម​មក​បូជា​ព្រះ​ចន្ទ​ហៅ​ថា ពិធី​អក​អំបុក ឬ​ហៅ​ថា ពិធី​សំពះ​ព្រះ​ខែ សូម្បី​ព្រះ​រាជា​ក៏​ទ្រង់​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ​ ដែរ ដូច​បាន​ពណ៌នា​រួច​សព្វ​គ្រប់​មក​ហើយ ។
៧.ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ នៅ​ខែ​កត្តិក
វិទ្យាស្ថាន​សូម​ចុះ​ផ្សាយ​ទាំង​ស្រុង​នូវ​អត្ថបទ​ដែល​បាន​ ដក​ស្រង់​ចេញ​ពី​សៀវភៅ ព្រះរាជ​ពិធី​ទ្វាទសមាស បោះពុម្ព​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។ ពិធីមួយ​ចំនួន​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​​ ត្រូវ​បាន​កែ​សម្រួល​ខ្លះ​នា​ពេល​បច្ចុប្បន្ន​ដោយ​យោល​ទៅ​តាម​សម័យ​កាល​នៃ​ការ​វិវឌ្ឍរបស់​សង្គម ។
ព្រះ​រាជ​ពិធី​ធំ​ៗ ៣ មុខ គឺ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ តែង​មាន​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។ ព្រះ​រាជ​ពិធី​ទាង​នេះ ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុម្មុខ នឹង​នៅ​កំពង់​ផែ ខាង​មុខ​ព្រះ​បរម​រាជ​វាំង អស់​ថិរវេលា៣ថ្ងៃ គឺ​ថ្ងៃ ១៤កើត ១៥កើត នឹង ១រោចខែ​កត្តិក ។
តាម​កំណត់​ព្រះ​រាជ​ពិធី ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​-សុរាម្រិត ព.ស. ២៥០១ គ.ស. ១៩៥៨ មាន​សេចក្ដី​ដូច​រៀបរាប់​តទៅ ៖ ព្រះ​រាជ​ពិធី​អុំទូក នឹង​បណ្ដែត​ប្រទីប ឥត​មាន​ប្រកាន់​ឈ្មោះ​ថ្ងៃ​ទេ ប្រកាន់​តែ​លំដាប់​ថ្ងៃ គឺ​១៤-១៥​កើត នឹង ១ រោច ខែ​កត្តិក​ប៉ុណ្ណោះ ដូច​រៀបរាប់​ខាង​មុខ ៖
ថ្ងៃ​ទី ១ គឺ​ថ្ងៃ ១៤ កើត ខែ​កត្តិកម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ។
ទូក ​ដែល​ត្រូវ​មក​ប្រណាំង​នោះ ប្រហែល ៣០ គូ មក​ពី​វត្ត​ក្នុង​ខែត្រ​ផ្សេង​ៗ ដែល​នៅ​ជិត​មាត់​ទន្លេ មាន​ខែត្រ​កណ្ដាល នឹង​ខែត្រ​កំពង់​ចាម ជា​ដើម ។របៀប ​ប្រណាំង​ទូក គេ​ផ្គូ​គ្នា​ជា​គូ ២ ចេញ​ប្រណាំង​ត ៗ គ្នា​ជា​លំដាប់​លំដោយ​បណ្ដោយ​ទឹក​​តាម​ដង​ទន្លេ​កំពង់​ឆ្នាំង ដើម​ទី​ទន្ទឹម​នឹង​ភ្នំ​ដូន​ពេញ ចុង​ទី​ចំមុខ​ព្រះ​រាជ​ដំណាក់​ផែ ផ្គូ​ប្រណាំង ២ គូ ឬ ៣ គូ ម្ដង​ក៏​មាន ច្រើន​ជាង​នោះ​ក៏​មាន ចុះ​មក​ដល់​ចុង​ទី ហើយ​សារ​ត្រឡប់​ឡើង​ទៅ​ផ្គូ​ម្ដង​ទៀត សារ​ចុះ​សារ​ឡើង ៣ លើក​ក្នុង ១ ថ្ងៃ គ្រប់​ទាំង ៣ ថ្ងៃ ។
នៅ​ពេល​ប្រណាំង​ទូក ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ​ប្រគំ​នៅ​ព្រះ​រាជ​ដំណាក់​​ផែ តាម​រយៈ​ទូក​ចុះ​ឡើង ។ ព្រះ​រាជ​វង្សានុវង្ស តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ប្រជុំ​នៅ​ព្រះ​ទីនាំង​មករ ព្រះ​ទីនាំង​បល្ល័ង្ក តាំង​ពី​ម៉ោង ២ រសៀល​ចាំ​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី ដែល​នឹង​ស្ដេច​យាង​មក​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែនៅ​វេលា​ម៉ោង៤-១០នាទី​រសៀល។
ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ចាំ​គោរព​អម​សង​ខាង​ផ្លូវ តាំង​ពី​មុខ​ទ្វារ​ព្រះ​បរម​រាជ​វាំង រហូត​ដល់​មាត់​ច្រាំង, ទាហាន​សេះ​ក្រុម​រក្សា​ព្រះ​អង្គ ចាំ​គោរព​អម​តាម​មាត់​ជណ្ដើរ ដែល​ស្ដេច​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។ ប្រធាន​រដ្ឋ​សភា ប្រធាន​ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ រង់​ចាំ​ក្រាប​បង្គំ​ទទួល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានីនៅ​មាត់​ជណ្ដើរ​ខាង​លើហើយ​តាម​ហែ​ព្រះ​អង្គ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ។ម៉ោង ១៦ គឺ​ម៉ោង ៤-១០ នាទី​រសៀល ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី​ស្ដេច​យាង​ចេញ​ពី​ព្រះ​បរម​រាជវាំង ទៅ​គង់​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ត្រា​តែ​រួច​ព្រះ​រាជ​ពិធី ។
កាល ​ទ្រង់​ស្ដេច​យាង​ចេញ មាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះ​រាជា នឹង​ព្រះ​រាជ​បរិពារ​ផ្ទាល់​ព្រះ​អង្គ​តាម​ហែ មាន​ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ប្រគំ​គោរព ។សូម​ជ្រាប​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ គ្រឿង​ទ្រង់​នឹង​សំលៀក​បំពាក់, សម្រាប់​ព្រះ​រាជា ព្រះ​ពស្ត្រ​ព័ណ៌ ព្រះ​ភូសា​ស័ក្ដិ​ព្រះ​អង្សា ឬ​ស្នាប់​ព្រះ​ជង្ឃ ព្រះ​ភូសា​ស បើក​ព្រះ​សូរង ស័ក្ដិ​ព្រះ​អង្សា ។ សម្រាប់​នាហ្មឺន​សព្វ​មុខ​មន្ត្រី សំពត់
ព័ណ៌ អាវ​កុត​ស ស័ក្ដិ​ស្មា ឬ​ខោ​ជើង​វែង អាវ​បើក​ក​ស ។ សម្រាប់​ទាហាន ខោ​វែង​ឯក​សណ្ឋាន​តាម ​ក្រុម។ គ្រឿង​ឥស្សរិយ​យស " បារ៉េត " ។ម៉ោង ១៩ គឺ​ម៉ោង ៧ យប់ អុជ​ប្រទីប​ជ្វាលា​នៅ​ព្រះ​រាជ​ដំណាក់​ផែ នឹង​ទូក​កប៉ាល់ ។ នៅ ​ពេល​ដំណាល​គ្នា​នោះ បណ្ដែត​ប្រទីប​ដែល​រចនា​រូប​ភាព​ផ្សេងៗ ។ បណ្ដា​ប្រទីប​ទាំង​នោះ ប្រទីប​របស់​ព្រះ​មហាក្សត្រ​មាន​ត្រា​មកុដ​ជា​សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​មាន​រូប​សីមា​ជា​សញ្ញា,ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​មាន​រូប​ត្រា​ជ(ជញ្ជីង) ជា​សញ្ញា ជា​ដើម សុទ្ធ​តែ​តាំង​លើ​ទូក​លើ​កប៉ាល់​តូច​ៗ រចនា​ដោយ​អគ្គិសនី​ព័ណ៌​ផ្សេងៗ ។ មាន​កប៉ាល់​១ សណ្ដោង​ប្រទីប​ទាំង​នោះ​មក​ប្រជុំ​នៅ​មុខ​ព្រះ​រាជ​ដំណាក់​ផែ ។ មុន​ពេល​ចេញ​ដំណើរ​ហែ​តាម​ដង​ទន្លេ ប្រទីប​ព្រះ​មហា​ក្សត្រ​ដែល​នៅ​មុខ​គេ​បំផុត អែប​ចូល​ទៅ​ជិត​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ព្រះ​រាជា​ទ្រង់​អុជ​ប្រទីប​នោះ​ផ្ទាល់​ព្រះ​អង្គ ដោយ​ព្រះ​ឈុត​ឈ្នួន​ដង​វែង ដែល​ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​សង្ឃការី​ថ្វាយ​ទ្រង់ ។ ប្រទីប​ដែល​ព្រះ​រាជា​ទ្រង់​អុជ​នោះ ជា​ទៀន​ក្រមួន​សុទ្ធ ខ្នាត​តូចៗ ហៅ​ទៀន​រ៉ាវ ដែល​បិទ​រាយ​ភ្ជាប់​នៅ​រាង​ប្រទីប​មាន​ចំនួន ៥០០ ដើម ព្រះ​មហា​ក្សត្រ​ទ្រង់​អុជ ៣ ដើម ហើយ​សម្ដេច​ព្រះ​មហាក្សត្រិយានី ព្រះ​ទាំង​សម្ដេច​ព្រះ​ឧបយុវរាជ​ទ្រង់​អុជ ៣ ដើម​ៗ មួយ​ព្រះ​អង្គ​ទៀត ។ រួច​ព្រះ​រាជ​វង្សានុវង្ស​ទ្រង់​អុជ នឹង​នាហ្មឺន​ធំ ២ ដែល​នៅ​គាល់​ជិត​ព្រះ​ករុណា​អុជ​ត ៗ ទៅ​ដរាប​ដល់​គ្រប់​ទៀន​រ៉ាវ ៥០០ ដើម ។ រួច​ហើយ​កប៉ាល់​សណ្ដោង​ប្រទីប​នោះ​ចេញ​បែរ​មុខ​ទៅ​ខាង​ជើង មាន​ល្បឿន​គ្រឿន ៗ សន្សឹម ៗ ច្រាស​ទឹក​ទោ​តាម​ទន្លេ​កំពង់​ឆ្នាំង ដល់​មុខ​វត្ត​ភ្នំ​ដូនពេញ ហើយ​វិល​ត្រឡប់​ចុះ​បណ្ដោយ​ទឹក​មក​វិញ ដល់​មុខ​ព្រះ​រាជ​ដំណាក់​ផែ​ត្រឡប់​ឡើង​ច្រាស​ទឹក​ទៅ​វិញ​ទៀត សារ​ចុះ សារ​ឡើង ៣លើក ដរាប​ដល់​ម៉ោង ២២ គឺ​ម៉ោង ១០ យប់​ទើប​ឈប់ ។ពី​ម៉ោង ២១ គឺ​ម៉ោង ៩ យប់​ដល់​អាធ្រាត បញ្ចាំង​ភាពយន្ត​នៅ​វាល​ព្រះ​មេរុ ចែក​ជូន​មហាជន​ទស្សនា ។ ពី​ម៉ោង ២២ គឺ​ម៉ោង ១២ យប់​ដល់​ភ្លឺ ពួក​កញ្ញា​នារី​ច្រៀង​សកវាទិ៍​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ដោយ​មាន​ប្រគំ​ភ្លេង​មហោរី ភ្លេង​ពិណពាទ្យ យ៉ាង​ពីរោះ​ក្រ​លួច​គួរ​សវនា ។
ថ្ងៃ​ទី ២ គឺ​ថ្ងៃ ១៥ កើត ខែ​កត្តិកម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុំ​ឡើង​ដូច​ថ្ងៃ​ទី១ ។ ព្រះ​រាជ​ វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី (ទាហាន ស៊ីវិល) មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។
ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ មាន​របៀប​ដូច​រៀបរាប់​តទៅ ៖ពួក ​ព្រះ​ក្រាល​រៀប​ចំ​ក្រាល​កម្រាល​នៅ​ទី​ខាង​លើ​មាត់​ច្រាំង ត្រង់​​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ នៅ​ចំ​កណ្ដាល​កម្រាល​នោះ​មាន​រៀប​រណ្ដាប់​អំបាល​នេះ គឺ អំបុក ២ តោក​ធំ ដូង​ខ្ចី ១០ ផ្លែ ចេក​ពង​មាន់ ១០ ស្និត ទៀន​ធំ ១៤ ដើម (តំណាង​ខែត្រ ១៤) ដោយ​មាន​ជើង​ដំកល់​សម្រាប់​បង្វិល​សម្រក់​គ្រប់​ទាំង ១៤ ដើម ។ រៀប​រួច​ហើយ​ដល់​ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​ចន្ទ​ពេញ​វង់​ត្រង់​ចំ​ពី​លើ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ ទ្រង់​ស្ដេច​ចេញ​មក​គង់​ប្រថាប់​កណ្ដាល​ទី​ប្រជុំ ដោយ​ជួបជុំ​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋ​មន្ត្រី នឹង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​គង់​អង្គុយ​គាល់​ត្រៀប​ត្រា ។ លុះ​ជួប​ជុំ​ហើយ ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​ក្រុម​សង្ឃការី ក្រាប​ថ្វាយ​បង្គំ​ចូល​ទៅ​អុជ​ទៀន​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ទេវតា នាំ​នមស្ការ​ព្រះ​រតនត្រ័យ ហើយ​សូត្រ​ប្រកាស​ទេវតា​ដោយ​ពាក្យ​ប្រកាស​ដូច​តទៅ​នេះ ៖ភោន្តោ ទេវ​សង្ឃា​យោ បពិត្រ​អស់​ពពួក​ទេព​និករ​អ​មរ​មេឃ​ទាំង​មួយ​សែន​កោដិ​ចក្រវាឡ មាន​ទេពតា​ដែល​ឋិត​នៅ​ក្នុង​ឋាន​ឆកាមាវចរ​សួគ៌​ទាំង​៦ ជាន់ គឺ​ឋាន​ចតុម្មហ​រាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរ​និម្មិត មាន​សម្ដេច​ព្រះ​អមរិន្ទ្រា​ទេវរាជ ជា​ដើម នឹង​ឋាន​សោឡស​ព្រហ្ម​លោក ១៦ ជាន់ មាន​សម្ដេច​ព្រះ​មហា​ព្រហ្ម​ជា​ប្រធាន ព្រម​ទាំង​ភុម្ម​ទេវា រុក្ខ​ទេវា អារក្ខ​ទេវា អាកាស​ទេវា បណ្ដា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ភ្នំ និគម​ជនបទ ច្រក​ជ្រោះ​ជ្រលង​ដង​អូរ កុម្ភីរ​ជលសា ស្ទឹង បឹងបួ ជួរ​ទន្លេ នឹង​ទេពតា​ដែល​ឋិត​នៅ​គ្រប់​វត្ត​អារាម ក្នុង​ខែត្រ​ខ័ណ្ឌ​ពន្ធ​សីមា ព្រះ​រាជ​ណាចក្រ​កម្ពុជា មាន​ទេវតា​រក្សា​ស្វេតច្ឆត្រ នឹង​ទេវតា​រក្សា​ព្រះ​អង្គ​កន្លោង ទេវតា​រក្សា​ព្រះ​ដំណាក់​ផែ​ជា​ដើម ។ អាយន្ត្វេត្ថ សមាគមេ យើង​ខ្ញុំ​ទាំង​អស់​សូម​អញ្ជើញ​ទេពតា​គ្រប់​ព្រះ​អង្គ ស្ដេច​យាង អញ្ជើញ មក​សន្និបាត​ប្រជុំ ក្នុង​ព្រះ​រាជ​ដំណាក់​ផែ​នេះ​ជា​ក្រសិណ ។ ដ្បិត ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ (នរោត្ដម​ សុរាម្រិត វិសុទ្ធ​មហា​ខត្តិយវង្ស វិសុទ្ធិ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី) ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​រៀប​ព្រះ​រាជ​ពិធី​បុណ្យ​ចុះ​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​គ្រប់​ដំណែង​ឲ្យ​រៀប​ តាក់តែង​អុំ​ទូក លយ​ព្រះ​កន្ទោង អុជ​កាំជ្រួច​រន្ទា ប្រទីប​ជ្វាលា​មាន​រស្មី​ភ្លឺ​ព្រោងព្រាត រុង​រឿង​ល្អ​ជាទី​អស្ចារ្យ មាន​ទាំង​ដូរ្យដន្ត្រី​រាំ​ប្រគំ​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ព្រះ​ចង្កូម​កែវ ដែល​ទ្រង់​ព្រះ​សណ្ឋិត​គង់​នៅ​ក្នុង​ឋាន​ភុជង្គ​នាគ នឹង​ព្រះ​ពុទ្ធ​បាទ​ដែល​នៅ​ក្នុង​ស្ទឹង​យោនក​បុរី នឹង​ព្រះ​ចូឡាមុនី(?) ដែល​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ឋាន​តាវត្តឹង្ស ព្រម​ទាំង​ព្រះ​ចេតិយ​ដែល​ទ្រង់​ព្រះ​សណ្ឋិត​ក្នុង​ឋាង​ព្រហ្ម​លោក ព្រម​ទាំង​បូជា​ដល់​ទេពតា​គ្រប់​ព្រះ​អង្គ, ព្រះ​រាជ​ពិធី​បុណ្យ​នេះ (ចូល​ពី​ថ្ងៃ​អង្គារ ១៤ កើត​ខែ​កត្តិក ឆ្នាំ​ច​សំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវ​នឹង​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៨ ដរាប​ដល់​ថ្ងៃ​ពុធ ១៥ កើត ខែ​កត្តិក2 នេះ) ជា​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​ចន្ទ​ពេញ​វង់ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​គ្រឿង​សក្ការៈ អំបុក ចេក ដូង ថ្វាយ ប្រះ​ខែ បូជា​ចំពោះ​ព្រះ​បរម​រូប​ព្រះ​ស​ស​បណ្ឌិត​បរម​​ពោធិសត្វ ដែល​ទ្រង់​ព្រះ​សណ្ឋិត​តាំង​នៅ​ក្នុង​វង់​ព្រះ​ចន្ទ​សព្វ​ថ្ងៃ​នេះ នឹង​បញ្ច​វលាហកៈ ទាំង ៥ ព្រះ​អង្គ ព្រម​ទាំង​ទេពតា​គ្រប់​ព្រះ​អង្គ តាម​ព្រះ​រាជប្បវេណី​អំពី​បុរាណ​រៀង​មក លុះ​ដល់​ថ្ងៃ (ព្រហស្បតិ៍3) ១ រោច ខែ - ឆ្នាំ​ដដែល​នេះ ពិធី​ផ្ដាច់​ព្រ័ត្រ​ជា​កិច្ច​សម្រេច​ព្រះ​រាជ​ពិធី​បុណ្យ ។ហេតុ​នេះ សូម​ទេពតា​គ្រប់​ព្រះ​អង្គ​ស្ដេច​យាង អញ្ជើញ​ធ្វើ​ទស្សនកិច្ច នឹង​សេព​សោយ​នូវ​គ្រឿង​សក្ការៈ​បូជា​ជា​ទី​កំសាន្ត​តាម​សព្វ​ព្រះ​ហ្ឫទ័ ស្រេច​ហើយ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំ​ពារ (ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី​) សូម​កុំ​ឲ្យ​មាន​រោគា​ព្យាធិ​ចូល​មក​បៀតបៀន​ក្នុង​ព្រះ​អង្គ​ឡើយ សូម​ទ្រង់​មាន​ជោគជ័យ មាន​តេជះ ឈ្នះ​សឹក​សត្រូវ​គ្រប់​ទិសានុទិស ហើយ​សូម​ទ្រង់​បាន​ប្រកប​នូវ​ព្រះ​សុខ​ភាព​នឹង​វឌ្ឍនភាព ទ្រង់​តាំង​នៅ​ក្នុង​សិរី​រាជ​សម្បត្តិ ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​អស់​កាល​ជា​អង្វែង ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋមន្ត្រី ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​សភា នាហ្មឺន​តូច​ធំ ខ្ញុំ​រាជការ​ប្រុស-ស្រី នឹង​អាណា​ប្រជានុរាស្ត្រ ដែល​ជា​ពលរដ្ឋ​ទាំង​អស់ នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី​នេះ ក៏​សូម​ឲ្យ​បាន​សេចក្ដី​សុខ - ចំរើន​គ្រប់​គ្នា​ទាំង​អស់​ត​ទៅ ។ ម្យ៉ាង​ទៀត យើង​ខ្ញុំ​ទាំង​ឡាយ សូម​បួងសួង​ចង់​ដឹង​នៅ​ឧទកធារា ដែល​ទេពតា​គ្រប់​ព្រះ​អង្គ មាន​បញ្ច​វលាហកៈ​ជា​ដើម​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ ​អាណាចក្រ​កម្ពុជា​ទាំង ១៤ ខែត្រ ក្នុង​ឆ្នាំ (កុរ​នក្សត្រ​ឯកស័ក ព.ស. ២៥០២​5) នៅ​ខាង​មុខ​នេះ តើ​ខេត្ត​ណា​មាន​ភ្លៀង​ច្រើន​ជាង​ខេត្ត​ណា យើង​ខ្ញុំ​សូម​សន្មត​ទៀន​ទាំង ១៤ នេះ ជា​តំណាង​ទឹក​ភ្លៀង​គ្រប់​ខេត្ត​ទាំង​អស់ គឺ​ទៀន​ទី ១ តំណាង​ទឹក​ភ្លៀង​ខេត្ត​កណ្ដាល ទៀន​ទី ២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ចាម ទៀន​ទី ៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​​បាត់​ដំបង ទៀន​ទី ៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពត ទៀន​ទី ៥ តំណាង​ទឹក​ភ្លៀង​ខេត្ត​ព្រៃវែង ទៀន​ទី ៦ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់ឆ្នាំង ទៀន​ទី ៧ តំណាង​ទឹក​ភ្លៀង​ខេត្ត​តាកែវ ទៀន​ទី ៨ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្វាយ​រៀង ទៀន​ទី ៩ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ធំ ទៀន​ទី ១០ តំណាង​ទឹក​ភ្លៀង​ខេត្ត​សៀមរាប ទៀន​ទី ១១ តំណាង​ទឹក​ភ្លៀង​ខេត្ត​ក្រចេះ ទៀន​ទី ១២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ស្ពឺ ទៀន​ទី​១៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​ពោធិ៍សាត់ ទៀន​ទី​១៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្ទឹង​ត្រែង6
សូម​ទេពតា​នឹង​មហា​ព្រហ្ម បញ្ចវលាហកៈ​គ្រប់​ព្រះ​អង្គ​មេត្តា​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ឲ្យ​បាន​បរិបូណ៌​ដើម​ឆ្នាំ​នឹង​កណ្ដាល​ឆ្នាំ​ចុង​ឆ្នាំ ឲ្យ​បាន​គ្រប់​ខេត្ត​ទាំង​អស់ ហើយ​សូម​ឲ្យ​កើត​ផលានុផល គឺ ស្រូវ​អង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យ​បាន​បរិបូណ៌។​​​​​​
ប្រកាស​ទេវតា​ចប់​ ហើយ ព្រះ​រាជា​ទ្រង់​ស្ដេច​អុជ​ទៀន​ទាំង ១៤ ដើម រួច​បង្វិល​ទៀន​ទាំង ១៤ សម្រក់​ផ្សងសុំ​ទឹក​ភ្លៀង​ ឲ្យ​បរិបូណ៌​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​កើត​ផលានុផល​ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា​ពលរដ្ឋ។ លុះ​ផ្សង​រួចព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ព្រះ​រាជ ​ទាន​រណ្ដាប់​ដង្វាយ​ទាំង​ឡាយ មាន​អំបុក​ចេក​ជាដើម ដល់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំងឡាយ​ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ជា​ទី​កំសាន្ត​សប្បាយ ។ ទំនៀម​អក​អំបុក សំពះ​ព្រះ​ខែ ខាង​ពិធី​រាស្ត្រ​មាន​របៀប​រៀប​ចំ​នឹង​រណ្ដាប់​ប្រហែល​ព្រះ​រាជ​ពិធី​ដែរ ហើយ​ក្នុង​ពេល​អក​ពួក​រាស្ត្រ​គេ​តែង​ងើយ​មុខ​ឡើង​មើល​ទៅ​ដួង​ព្រះ​ចន្ទ ដែល​នៅ​កណ្ដាល​អម្ពរ​ចំ​ពី​លើ​សិរសា ប្រណម្យ​អញ្ជលី ហើយ​ទើប​ចាប់​អំបុក​ឡើង​អក,ខាង​ព្រះ​រាជ​ពិធី​ក៏​ធ្វើ​ដូច្នេះ​ដែរគ្រាន់​តែ​មាន​របៀប​នឹង​រណ្ដាប់​ឧត្ដុង្គ​ឧត្ដម​ជាង​ពិធី​រាស្ត្រ​ប៉ុណ្ណោះ។
ក្នុង ​ថ្ងៃ ១៥ កើត ក្រៅ​ពី​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ តាំង​ពី​ម៉ោង ១៤ គឺ​ម៉ោង ៤ រសៀល​រហូត​ដល់​ភ្លឺ មាន​ព្រះ​រាជ​ពិធី​ដទៃ​ដូច​ថ្ងៃ​ទី ១ ។
ថ្ងៃ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិកម៉ោង ១៤ គឺ​ម៉ោង ២ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុះ​ឡើង​ដូច​ថ្ងៃ​ទី ១ ។ព្រះ​រាជ​ វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។
ម៉ោង ១៥,៣០ នាទី គឺ​ម៉ោង ៣ កន្លះ​រសៀល អង្គ​ទូត​អញ្ជើញ​មក​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី តាម​សេចក្ដី​អញ្ជើញ ។ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ព្រះ​រាជង្គរក្ស​ទី ១ ចាំ​ទទួល​នៅ​ត្រង់​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។ ទាហាន ​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ក្រុម​ភ្លេង​កង​វរ​សេនា​តូច​រក្សា​ព្រះ​អង្គ គោរព​គំនាប់​នៅ​វេលា​អញ្ជើញ​មក​ដល់ នឹង​ត្រឡប់​ទៅ​វិញ ។ លុះ​ជួបជុំ​ហើយ ចាត់​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ ដោយ​របៀប​ដូច​តទៅ​នេះ ៖
ថ្ងៃ ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក ជា​ថ្ងៃ​បង្ហើយ មាន​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ​យ៉ាង​ឧឡារិក​ជាង​ថ្ងៃ​មុន​ៗ គឺ​លើក​ទី ១ លើក​ទី ២ ផ្គូ​ទុក​ជា​គូ ៗ ដូច​ថ្ងៃ​ទី ១ ទី ២ ដែរ, ប្លែក​តែ​លើក​ទី ៣ ក្រោយ​បំផុត​ភ្ជុំ​ពួក​ទូក​ទាំង​អស់​នៅ​ដើម​ទី ទូក​ចែវ​ដោយ​ទូក​ចែវ ទូក​អុំ​ដោយ​ទូក​អុំ ហើយ​ទូក​ទាំង​នោះ ចេញ​ស្រប​ស្មើ​គ្នា​មក​ទាំង​ហ្វូង បែរ​មុខ​មក​ខាង​ត្បូង​បណ្ដោយ​ទឹក មាន​អាការ​ដូច​ជា​ខំ​នាំ​គ្នា​បណ្ដេញ​ទឹក​ឲ្យ​ស្រក​ហូរ​ចុះ​ទោ​សមុទ្រ​ឆាប់ៗ ។ ការ​ប្រណាំង​ទុក​នេះ មាន​បោះ​យុថ្កា​ភ្ជាប់​សំប៉ាន ១ ចំ​កណ្ដាល​ទន្លេ ៤ មុខ ត្រង់​មុខ​ព្រះ​រាជ​តំណាក់​ផែ មាន​ភ្នាក់ងារ​ម្នាក់​ស្លៀក​ខោ​ខៀវ​ពាក់​ងាវ​ក្រហម អង្គុយ​លើ​សំប៉ាន​នោះ​កាន់​ដំបង​ចាំ​វាយ​ស្គរ​តូច​មួយ នៅ​ពេល​ដែល​ពួក​ទុក​មក​ដល់​ទី​នោះ ១ លើក ៗ ជា​សទ្ទសញ្ញា តាំង​ពី​លើក​ទី ១ ទី ២ រហូត​ដល់​លើក​ទី ៣ ក្រោយ​បំផុត ឲ្យ​ដំណឹង​ថា​ទូក​ណា​ឈ្នះ​ទូក​ណា​ចាញ់ ។ ធ្វើ​ដូច្នេះ​តាំង​ពី​ថ្ងៃ​ដំបូង តែ​នៅ​ថ្ងៃ​ក្រោយ​បំផុត​សន្មត​ហៅ​ថា " ព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ " ។ ពេល​នោះ​ល្អ​មើល​ជាង​ពេល​ទៀត មហា​ជន​រាប់​ម៉ឺន​នាក់​ដែល​រង់​ចាំ​ទស្សនា មាន​នេត្រា​បាញ់​តម្រង់​ទៅ​ទូក ទៅទី​កាត់​ព្រ័ត្រ​នោះ​គ្រប់ ៗ គ្នា​ដោយ​សេចក្ដី​រីករាយ​យ៉ាង​មហិមា​រៀង​ខ្លួន ។
អស់​ព្រះ​រាជ​ពិធី​អុំ​ទូក​ត្រឹម​ប៉ុណ្ណេះ
៨.រឿង​ល្បែង​ប្រណាំង​ទូក​ង​ខ្មែររបស់
សាមណេរ ព្រាប-ឌិប វត្តលង្កា​ភ្នំពេញ
ល្បែង​ប្រណាំង​ទូកង​នេះ ជា​ល្បែង​សម្រាប់​លេង​កំសាន្ត​មួយ​យ៉ាង​ឱឡារិក របស់​ជន​ជាតិ​ខ្មែរ​ចាស់-ក្មេង-ប្រុស-ស្រី គេ​ទុក​ជា​ទំនៀម​ទម្លាប់​ខាង​ល្បែង​មួយ​យ៉ាង​ប្រសើរ របស់​ជន​ជាតិ​ខ្មែរ តាំង​ពី​បុរាណ​សម័យ រហូត​មក​ដល់​សម័យ​សព្វ​ថ្ងៃ​នេះ ក៏​មាន​និយម​លេង​ជា​ច្រើន​រាល់​ខែត្រ រាល់​ស្រុក ក្នុង​ដែន​កម្ពុជា​នេះ ។ មិន​ប៉ុន្តែ​ប៉ុណ្ណោះ​សោត​សូម្បី​ជន​ជាតិ​ដទៃ ដូច​យ៉ាង​ជន​ជាតិ​ចាម-ជ្វា​ជា​ដើម​ក៏​ចូល​ចិត្ត​លេង​ប្រណាំង​ទូក ដូច​ខ្មែរ​យើង​ដែរ ។ឯ​ការ​លេង​ប្រណាំង​ទូក​នេះ ជន​ជាតិ​ខ្មែរ​ច្រើន​តែ​ប្រណាំង​ភ្នាល់​គ្នា​នៅ​រដូវវស្សា ដែល​ទឹក​ឡើង​លិច​ល្ហាច​ល្ហិម​សព្វ​ទី​ភូមិ​ឋាន ។ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដង ៗ មហា​ជន​ជាតិ​ខ្មែរ​ទាំង​ក្មេង-ចាស់-ប្រុស-ស្រី គេ​ដើរ​ប្រមូល​គ្នា​រើស​រក​ទូក​ប្រណាំង​យ៉ាង​លឿន​ហើយ​ហៅ​គូ​កន​ដាក់​ចំណុះ​ ឲ្យ​ស្មើ​គ្នា បើ​ទូក​ម្ខាង​មាន​គ្នា ២០ នាក់​ទៀត ឬ​លើស​ខ្វះ​ពី​គ្នា​បន្តិច​បន្តួច​ក៏​គេ​សុខ​ចិត្ត​ព្រម​លេង​ដែរ តែ​គេ​ច្រើន​ឲ្យ​ពួក​កុមារី​នៅ​ក្រមុំ​ពេញ​ជំទង់​អង្គុយ​ខ្ទង់​ទូក​ខាង​មុខ​ ពួក​កុមារា​អង្គុយ​ខ្ទង់​ទូក​ខាង​ក្រោយ ហើយ​អ្នក​កាន់​ចង្កូត​ទូក​ប្រណាំង​នោះ គេ​ច្រើន​យក​ច្រវា​ធំ​ដង​វែង​មក​កាច់​ចង្កូត​ទូក​ផង ឯ​អ្នក​ក្រៅ​ពី​នោះ​កាន់​ច្រវា​គ្រប់​ដៃ​ទីទៃ​រៀង​ៗ ខ្លួន ហើយ​មាន​ម្នាក់​ទៀត​ហៅ​ថា​គ្រូ​បង់​បត់ ឬ​អ្នក​មាន​សំដី​ថ្វី​មាត់​គ្រាន់​បើ​អង្គុយ​លុត​ជង្គង់​ត្រង់​ច្រក​ក្បាល​ ទូក អ្នក​នេះ​កាន់​ច្រវា​លន​យ៉ាង​ល្អ​ហើយ​ជូត​ក្បាល​ផង សម្រាប់​ស្រែក​យក​ជ័យ ឬ​ស្រែក​ថា "មួយ​យ៉ូៗ" ក្នុង​កាល​ដែល​កំពុង​ប្រណាំង​គ្នា ។
កាល​បើ​រៀប​ចំ​ទូក​ប្រណាំង ស្រួល​បួល​ស្រេច​ហើយ​គេ​នាំ​គ្នា​អុំ​ប្រប្រះ​ទឹក​ឮសូរ "ភ្លុង​ៗ" ទៅ​យក​ដើម​ទី​សិន ហើយ​គេ​នាំ​គ្នា​ស្រែក​ច្រៀង​ឡើង​ថាៈ "បង​អុំ​ទុក​ទៅ-ហៃ​សារិយ៉ាំង ! ស្រី​ពៅ​យំ​តាម ហៃសារិយ៉ាំង ! ទឹក​ភ្នែក​រហាម តាម​ក្រោយ​ទូក​បង" ។ លុះ​ដល់​ដើម​ទី​ហើយ គេ​ត្រឡប់​បត់​បង្វិល​ក្បាល​មក​វិញ​ឲ្យ​ត្រឹម​ស្មើ​គ្នា​ទាំង​អស់ ក្នុង​ពេល​អុំ​ទៅ​មួយ​លើក​ៗ មាន​ទូក ២ ក៏​មាន ៣ ក៏​មាន ៤ ក៏​មាន ចាប់​អុំ​ទាំង​អស់​ស្មើ​គ្នា​តែ​ម្ដង គេ​ចាប់​អុំ​ពី​ដើម​ទី​រហូត​ដល់​ចុង​ទី​តាម​ពាក្យ​មក​សន្យា​ពី​មុន​ពេល​ ប្រណាំង ។
លុះ​ដល់​ត្រង់​កន្លែង​សន្មត​នោះ​ហើយ គេ​ឈប់​អុំ​ទាំង​អស់​គ្នា ហើយ​តាំង​ស្រែក​ហ៊ោ​ក្រេវ​ឡើង ឯ​ពួក​មនុស្ស​ម្នា​ដែល​ឈរ​មីរ​កុះ​ករ​នៅ​លើ​គោក​ឬ​បណ្ដែត​ទុក​អុំ​តាម​មើល គេ​ឃើញ​មាន​ជ័យ​ជំនះ​ឈ្នះ​ទៅ​ខាង​ទូក​ណា​ចួន​កាល​គេ​ប្រកាន់​ជា​ពួក​ៗ ដាក់​លុយ​ឬ​ដាក់​វត្ថុ​អ្វី​ភ្នាល់​គ្នា​ក៏​មាន ។ ក្នុង​ពេល​បុណ្យ​ភ្ជំបិណ្ឌ គេ​អុំ​ទូក​គ្រប់ ៣ ថ្ងៃ​ក៏​មាន តាម​បែប​បទ​ពី​បុរាណ​នាយ​មក ។លុះ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា គេ​អុំ​ទូក​ប្រណាំង​គ្នា​ម្ដង​ទៀត​ហើយ​គេ​ច្រើន​ហៅ​ថា អុំ​ទូក​ផ្ដាច់​ព្រ័ត្រ​ផង ។ ឯ​ទូក​អុំ​ប្រណាំង​គ្នា​នោះ គេ​ចូល​ចិត្ត​រក​ទូក​ណា ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ ហើយ​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ជា​ទូក​វែង​ដាក់​ចំណុះ​បាន​ច្រើន តែ​បើ​គ្មាន​ទូក​ល្អ​នោះ​ទេ សូម្បី​ទូក​អុំ​ធម្មតា ក៏​មាន​គេ​អុំ​ប្រណាំង​គ្នា​ជា​ច្រើន​ដែរ នេះ​ជា​ប៉ែក​ខាង​ទូក​ង​អុំ​ប្រណាំង (អាត្មា​ភាព​កាល​នៅ​ជា​គ្រហស្ថ បាន​លេង​ល្បែង​ទូក​នេះ​ជា​ញឹក​ញយ​ដែរ) ។ ឯ​ទូក​ចែវ​ប្រណាំង​វិញ ជន​ជាតិ​ខ្មែរ​ច្រើន​រើស​រក​យក​ទូក​ដែល​មាន​ជើង​ចែវ​ចំនួន ២០ ឡើង​ទៅ​ដល់ ៣០-៣១-៣២ ។ ឯ​ទូក​មាន​ចំនួន​ជើង​ចែវ​តិច មិន​សូវ​ឃើញ​មាន​យក​មក​ប្រណាំង​គ្នា​ក្នុង​ពេល​មាន​បុណ្យ​ង៉ាន​ធំ​ម្ដង​ៗ នោះ​ទេ ។ ក្នុង​ពេល​ដែល​ប្រណាំង​ទូក​នោះ មិន​ត្រូវ​និយាយ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ត្រូវ​នោម​ដាក់​លើ​ទូក​នោះ​ជា​ដើម ហើយ​គេ​ដោត​ទង់​ជ័យ​រូប​ប្រាសាទ​ឬ​រូប​ហនុមាន​នៅ​កន្សៃ​ទូក មាន​ម្នាក់​ទៀត​ជា​គ្រូ​បង់​បត់ ឬ​ជា​អ្នក​មាន​សំដី​ថ្វី​មាត់​គ្រាន់​បើ សម្រាប់​ស្រែក​យក​ជ័យ ឬ​ស្រែក​ថា "មួយ​យ៉ូ​ៗ" ដូច​ទូក​អុំ​ដែរ ។ លុះ​ដល់​ពេល​នឹង​ចែវ​ប្រណាំង​គ្នា អ្នក​ទាំង​នោះ​ក៏​ចែវ​ប្រប្រះ​ទឹក​ទៅ​យក​ទី​ពី​ចម្ងាយ​មក​វិញ​ល្មម​នឹង​ចែវ​ យក​ឈ្នះ​យក​ចាញ់​បាន ។ ឯ​អ្នក​ទំក្បាល​ទូក ក៏​នាំ​គ្នា​ផ្ដើម​ស្រែក​ច្រៀង​ឡើង​ថា "វើយ​ៗ កន​យើង​ប្រុង​ដៃ​ប្រុង​ជើង ម្ដេង​នេះ​ទៀត​ហើយ" មាន​បទ​ទំនុក​ច្រៀង​ក្រៅ​ពី​នេះ​ទៅ​ទៀត​ជា​ច្រើន ។ លុះ​ដល់​ទី​ហើយ គេ​ត្រឡប់​បត់​ក្បាល​ទូក​មក​វិញ​ឲ្យ​ត្រឹម​ស្មើ​គ្នា ហើយ​គេ​ចាប់​ដង​ចែវ​ប្រុង​ប្រៀប​គ្រប់​ប្រាណ ទើប​គេ​ស្រែក​ឡើង​ថាៈ ១-២-៣ ហើយ​ចែវ​ព្រឹប​ស្មើ​គ្នា​ឡើង ឯ​អ្នក​អុំ​ក្បាល​ទូក​នោះ​ក៏​ស្រែក​ឡើង​ថា "អ៊ីយ៉ូវ" ដូច្នេះ លុះ​ត្រា​តែ​ចែវ​ដល់​ទី​ទើប​ឈប់​ស្រែក ។
បើ​ទូក​ណា​ចែវ​មក​ដល់​ទី​មុន​ផុត​ស្រឡះ​ពី​ទូក​ក្រោយ ទូក​នោះ​ឈ្មោះ​ថា​ឈ្នះ តែ​បើ​ឈ្នះ​គេ​បាន​ត្រឹម​តែ​មួយ​ខ្ទង់​ឬ​ពីរ​ខ្ទង់​ទូក​ប៉ុណ្ណោះ​មិន​បាន​ ឈ្មោះ​ថា​ឈ្នះ​ទេ ទោះ​បើ​ពុំ​ព្រម​ទទួល​ថា​ចាញ់​ទេ ត្រូវ​ចែវ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ បើ​លើក​ទី​ពីរ​មិន​ឈ្នះ​មិន​ចាញ់​ទេ គេ​ចែវ​គ្រប់ ៣ ដង​ក៏​មាន ។ ឯ​អ្នក​ឈរ​ចាំ​មើល មិន​មែន​តែ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​គឺ​មាន​ជាតិ​យួន​ចិន​នឹង​បារាំង​ជា​ដើម ហើយ​ជាតិ​បារាំង​ច្រើន​យក​មក​ឲ្យ​ប្រណាំង​ក្នុង​ពិធី​បុណ្យ​របស់​ខ្លួន​ជា​ ច្រើន​ណាស់​ដែរ ថែម​ទាំង​ភ្នាល់​ដាក់​របស់​ផ្សេង​ៗ ឬ​ដាក់​ប្រាក់​កាស​ជា​ច្រើន​ណាស់​ផង​ក៏​មាន ។ តែ​ជន​ជាតិ​ខ្មែរ​វិញ ច្រើន​ចូល​ចិត្ត​នាំ​គ្នា​មក​ប្រណាំង​នៅ​មុខ​ព្រះ​វិហារ វត្ត​ណា​ដែល​មាន​ទឹក​នៅ​មុខ​វត្ត (រដូវ​វស្សា) គឺ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ចេញ​ព្រះ​វស្សា ឬ​បុណ្យ​ហែក​ចិន បុណ្យ​ហែ​ផ្កា​ជា​ដើម​គេ​តែង​ទូក​ង​យ៉ាង​ល្អ​ស្អាត ហើយ​ចែវ​សណ្ដោង​យោង​មុខ​វ៉ែត គៃ​ហ៊ោ​ក៏​មាន ។ មួយ​វិញ​ទៀត គេ​មុន​នឹង​ចុះ​ទៅ​លើ​ទូក​ង ឬ​មុន​នឹង​អូស​ទូក​ង​នោះ​ដាក់​ចុះ​ពី​លើ​បង្គង គេ​ច្រើន​លើក​ដៃ​ធ្វើ​កំបង់​អញ្ជលី​រំលឹក​ដល់​ព្រាយ​បង់​បត់​ជា​មុន​សិន ទើប​គេ​ហ៊ាន​ប៉ះ​ពាល់​ឬ​ចុះ​ចែវ​ជា​ខាង​ក្រោយ​ព្រោះ​ទូក​ង​ល្អ​ៗ ច្រើន​មាន​ព្រាយ​បង់​បត់​ថែ​រក្សា តាំង​ពី​យក​ឈើ​មក​ធ្វើ​ជា​ទូក​ង​នោះ​ម្ល៉េះ។ សេចក្ដី​អធិប្បាយ​អំពី​ទូកទូក​ង​នេះ គឺ​ជា​នាវា​មួយ មាន​លំអ​ដោយ​គំនូរ​គូ​វាស​ក្បូរ​ក្បាច់​រចនា​ជា​ទី​ភ្លូក​ភ្លឹក​ទឹក​ចិត្ត​ សត្វ​លោក​ពន់​ពេក ដើម​ឡើយ​ទូក​ង​គេ​ធ្វើ​ពី​ឈើ​សុទ្ធ​សាធ គេ​ច្រើន​រើស​យក​ឈើ​គគីរ ឬ​ឈើ​ផ្ដៀក ឬ​ឈើ​ស្រឡៅ​ធ្វើ​ជា​ទូក​ង, តែ​គេ​ច្រើន​រើស​យក​ឈើ​គគីរ​ច្រើន​ជាង​ឈើ​ទាំង​អស់ ព្រោះ​ឈើ​គគីរ​មាន​សាច់​ស្ងួត​ត្រង់ ហើយ​ច្រើន​ធំ​ជាង​ឈើ​ទាំង​អស់ ក្នុង​បណ្ដា​ឈើ ២ ៣ ឈ្មោះ​នោះ ថែម​ទាំង​យក​មក​ប្រើ​ការ​ជាប់​ថិត​ថេរ​យូរ​អង្វែង​ជាង​ឈើ​ទាំង​ពួង​ផង ។ ឯ​ឈើ​គគីរ​នេះ ច្រើន​តែ​ដុះ​នៅ​លើ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ដែល​ជា​ទី​ស្ដុក​ធំ គឺ​ភ្នំ​ធំ​ៗ ឬ​ព្រៃ​រហោ​ឋាន​ដែល​គេ​មិន​សូវ​ទៅ​មក នោះ​ទើប​មាន​ឈើ​គគីរ​ធំ​ៗ តែ​នៅ​ស្រុក​អាយ​យើង​នេះ​ច្រើន​តែ​មាន​ដើម​គគីរ​តូច​ៗ នឹង​យក​ធ្វើ​ជា​ទុក​មិន​បាន​ទេ ។ ព្រោះ​ទូក​ង​នេះ​គ្មាន​បំណះ ហេតុ​នេះ ទើប​គេ​ត្រូវ​រក​ឈើ​មាន​សាច់​ស្ងួត​ត្រង់​ហើយ​វែង​ផង ទើប​ធ្វើ​ជា​ទូក​ង​បាន ។ ឯ​ដើម​គគីរ​ដែល​ដុះ​នៅ​លើ​ព្រៃ​ភ្នំ​នោះ ពី​បាក​នឹង​យក​មក​ប្រើ​ការ​ពេក​ណាស់ ព្រោះ​ច្រើន​មាន​បង់​បត់ (ទេពរ័ក្ស) រក្សា​ផង ។ វេលា​ដែល​គេ​ទៅ​អារ​កាប់​យក​មក​នោះ មុន​ដំបូង​គេ​រៀប​ព្លី​ការ​បូជា មាន​រៀប​ធ្វើ​កន្ទោង មាន​ក្បាល​ជ្រូក​នឹង​ចេក​នួន​ជា​ដើម ថ្វាយ​ដល់​បង់​បត់​សិន​ហើយ​គេ​សរសេរ​ប្រកាស​បិទ​នឹង​ដើម​ឈើ​នោះ​ថា "នៅ ៧ ថ្ងៃ​ទៀត គេ​នឹង​កាប់​ឈើ​នេះ​ហើយ សូម​អស់​លោក​អ្នក​បរ​វៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ" ។ លុះ​ដល់​អារ​កាប់​ឈើ​នោះ​យក​មក គេ​តម​មាត់​គ្រប់​ៗ គ្នា ទើប​បង់​បត់​នោះ​មិន​បៀត​បៀន លុះ​កាប់​បាន​យក​មក​ហើយ​គេ​ជ្រើស​រើស​រក​ជាង​ធ្វើ​ទូក​ង​ដៃ​ឯក​ទើប​គេ​ធ្វើ ។ ឯ​ការ​ធ្វើ​ទូក​ង​នេះ តាម​មតិ​របស់​ជន​ជាតិ​ខ្មែរ​ថា​ត្រូវ​ធ្វើ​ទូក​ង​ជា​សណ្ឋាន​ពស់​ព្រៃ គឺ​ក្បាល​រាង​ពស់​ព្រៃ កន្សៃ​រាង​ក​សត្វ​ប្រើស ហើយ​បាត់​ត្រង់​ទ្រកករ​ខាង​ក្បាល​ឲ្យ​ដក់​ទឹក​បន្តិច បាត​ត្រង់​ទ្រកករ​ខាង​កន្សៃ​ឲ្យ​ឡើង​ស្រយាល​ពី​ទឹក​បន្តិច ទើប​ទូក​ង​នោះ​មាន​ល្បឿន​លឿន​រត់​បាន​ទី​វែង ។ តែ​ថា​ទូក​ង​នេះ ស្រេច​នៅ​លើ​ជាង​ប៉ិន​ប្រសប​ឈ្លាស​វៃ​ចេះ​ស្ទាត់​ជំនាញ​ខាង​រចនា​ទូក​ង​នោះ មាន​ល្បឿន ហើយ​រាង​រៅ​សម​សណ្ឋាន​ជា​ទូក​ង​ប្រាកដ ។ នៅ​ក្នុង​ដែន​កម្ពុជា​នេះ​អុំ​ទូក​ង​ប្រណាំង, ទូក​ង​ចែវ​ប្រណាំង​មាន​គ្រប់​ស្រុក ភូមិ ខែត្រ វៀរ​លែង​តែ​ស្រុក​ណា​គ្មាន​ទន្លេ​ឬ​គ្មាន​ទឹក​ឡើង​ដល់​ទី​ភូមិ​សោះ ។ (អាត្មា​ភាព) បាន​ឃើញ​ទូក​ង​ប្រណាំង​នៅ​ខែត្រ​កំពង់​ឆ្នាំង​ច្រើន​ណាស់ គឺ​នៅ​វត្ត​ព្រែក​សាលា ឃុំ​ទឹកហូត ស្រុក​រលៀប្អៀរ (កំពង់​ឆ្នាំង) ជា​ដើម វត្ត​នោះ​មាន​ទូក​ង​សម្រាប់​ចែវ​ប្រណាំង​មួយ​ឈ្មោះ ស្រីស្រៀរ ចំណុះ​ជើង​ចែវ​ជាង ៣០ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​កាល​ពី​ជាន់​មុន តែ​ឥឡូវ​នេះ ទូក​នោះ​ចាស់​គ្រាំ​គ្រា​ណាស់​ទៅ​ហើយ ។ ឯ​រឿង​ព្រេង​និទាន​ពី​ទូក​ង មិន​សូវ​មាន​និយាយ​ទេ ឃើញ​មាន​និយាយ​តែ​អំពី​រឿង​ប្រណាំង​ទូក (ចង្ហាន់​ហុយ) ក្នុង​រជ្ជសម័យ​ព្រះករុណា​ជា​អម្ចាស់​ជីវិត (ព្រះនរោត្ដម) នឹង​រឿង​ឯ​ទៀត​ខ្លះ ។ ក្នុង​សម័យ​ពុទ្ធ​កាល របស់​ពួក​នាគ (ក្នុង​រឿង​អត្តនោបុព្វកម្មរត្ថុ) គម្ពីរ​ធម្មបទដ្ឋកថា ភាគ ៧ ទំព័រ ១៣៧ បន្ទាត់​ទី ១១ ។រឿង​ក្រៅ​អំពី​នេះ មិន​សូវ​ឃើញ​មាន​និទាន​ទេ ។ អំពី​ផល​ប្រយោជន៍​ទូក​ងឯ​ផល​ប្រយោជន៍​សំខាន់​ៗ របស់​ទូក​ង​នោះ​គឺ​បាន​តែ​យក​មក​ប្រើ​ការ​ប្រណាំង​ភ្នាល់​គ្នា ឬ​បាន​តែ​យក​មក​ជា​ការ​លំអ​ក្នុង​ពេល​មាន​បុណ្យ​ង៉ាន​ធំ​ៗ ដូច​បុណ្យ​កាត់​ទ័រ​សូយេត​បារាំង​សេស បុណ្យ​អុំ​ទូក​លយ​ប្រទីប ព្រះ​រាជ​ពិធី​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​នៅ​ក្រុង​ភ្នំពេញ​ជា​ដើម ។ ទូក​ង​នេះ នឹង​នាំ​យក​មក​ផ្ទុក​ដឹក​នាំ​ទំនិញ​ចេញ​ចូល​ដូច​ទូក​កំរោល​នោះ​មិន​បាន​ឡើយ។ សេចក្ដីៈដែល​អធិប្បាយ​បរិយាយ​រៀប​រាប់​មក​ប៉ុណ្ណេះ​នេះ​មាន​គោល​ការណ៍​សំខាន់ ត្រង់​ការ​ដាស់​តឿង​ក្រើន​រំលឹក​ដល់​ជន​ជាតិ​ខ្មែរ​ឲ្យ​កែ​ប្រែ​សតិ​បញ្ញា យល់​ច្បាស់​លាស់​ពី​រឿង​រ៉ាវ​ជាន់​បុរាណ​នឹង សម័យ​ឥឡូវ​នេះ​គ្រប់​គ្នា​ឡើង ។ សូម​សង្ខេប​សេចក្ដី​អធិប្បាយ​ត្រឹម​ប៉ុណ្ណេះ



ផ្នែកទី៣
សេចក្តីផ្តើមបុណ្យភ្ជុំបិណ្ឌ
បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាសប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក ​(ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ...ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2  និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​
ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​
១.​ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថាគឺជា"ការប្រជុំឬប្រមូលផ្តុំដុំបាយ"​(ការពូតដុំបាយជាដុំៗ​ដែល​យើង​ហៅថា"បាយបិណ្ឌ")។ បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។
២.រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ
      អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ : គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
            គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែលជាប់ទាក់ទងមកដល់សព្វថៃ្ងគម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។ បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : "ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។
៣.មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
  -ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត
             -ដើម្បីឲ្យបានសេចក្តីសុ" ជាពាក្យសំស្រ្កឹត)ខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
            -ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។
៤.ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។
៥.រដូវ​បុណ្យ​ភ្ជុំបិណ្ឌ
ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រែក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។
៦.ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ
          ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេត ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។
នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពីគ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។
នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត ​ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​វេន​ របស់​ខ្លួន​នោះ​ផង​ដែរ។
សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុកប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕
                ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ
ព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។ អាស្រ័យដោយពុទ្សាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនាព្រះពុទ្ធបានក្លាយជាបុណ្យ ប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិដោយស្របច្បាប់ ។ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ។
ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ១បិណ្ឌ២បិណ្ឌ១៤)និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថាពិធីបុណ្យភ្ជុំបិណ្ឌ ។ ឆ្នាំនេះបុណ្យភ្ជុំបិណ្ឌត្រូវចំថ្ងៃច័ន្ទទី១៧ ខែកញ្ញា គឺថ្ងៃ១៥រោចខែភទ្របទ។ រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា : តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗ រហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។
ពាក្យថា ភ្ជុំបិណ្ឌ មានន័យថា ការប្រមូលដុំបាយឬការពូតដុំបាយដែលយើងតែងហៅថា
បាយបិណ្ឌ ។ចាប់តាំងពីថ្ងៃបិណ្ឌ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹមឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះវិហារប្រទក្សិណបោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថាវិញ្ញាណរបស់បងប្អូនជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះក៏បានក្លាយទៅជាប្រេត ហើយជារៀងរាល់ ១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់សាលោហិតឧទ្ទិសទៅឲ្យហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌគេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជននិង មានអ្នកខ្លះទៀតគេ ជូនប្រាក់កាសនំចំណីដល់ចាស់ទុំជនក្រីក្រ អ្នកសុំទានជនពិការឬយាយជីតាជីដែលនៅសំណាក់ធម៌ថែរក្សាក្នុងទីវត្តអារាម នោះ ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនិងត្រូវបងប្អូនជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសា ឲ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យមានជាទានម្ហូបអាហារនៅតាមទីវត្តអារាមនានាបើមិនឃើញទេនឹងខឹងសម្បាជាមិនខានឡើយ។
ហេតុដូចនេះហើយទើបនៅទីវត្តអារាមនានាទូទាំងប្រទេសតាំងពីព្រលឹមគេ ឮសូរតែសម្លេងខ្ញៀវខ្ញារ សម្លេងសូត្រធម៌របស់ព្រះសង្ឃយ៉ាងគួររីករាយក្នុងសន្ដានចិត្ត ជ្រះថ្លាគ្រប់ៗគ្នា។ ភ្ជាប់ជា
មួយនឹងការធ្វើចង្ហាន់មានបង្អែម ចម្អាប គេតែងនិយមវេចនំអន្សម នំគម ផងដែរ ព្រោះនំប្រភេទ
នេះអាចរក្សាទុកបានយូរទៅថ្ងៃមុខ(មតិខ្លះអះអាងថា ជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ ព្រោះនំ
អន្សម នំគមជាតំណាងឲ្យលិង្គព្រះឥសូរនិងយោនីនាងឧមាដែលជាគ្រឿងសក្ការៈ សម្រាប់គោរព
បូជាក្នុងសាសនាព្រាហ្មណ៍) ។
ជារៀងរាល់ឆ្នាំ ឆ្នាំណាក៏ដូចឆ្នាំណាប្រជាជនខ្មែរគ្រប់រូប ដៃកាន់ចង្ហាន់ទៅទីវត្តអារាមក្នុងទឹកមុខញញឹមនិងមានសង្ឃឹមក្នុងចិត្តថា នឹងបានវេចប្រគេនចង្ហាន់អុជធូប ឧទ្ទិសបន់ស្រន់រំលឹកគុណ
សូមឲ្យបងប្អូនញាតិមិត្តទាំងអស់មកទទួលយកនូវ កុសលផលបុណ្យដែលខ្លួនបានឲ្យ កុំឲ្យឈរ
មើលគេ កុំឲ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកប ដោយ សេចក្ដីសុខចម្រើនតរៀងទៅ ៕
៧.មានតែខ្មែរទេដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ
            បុណ្យកាន់បិណ្ឌត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា បុណ្យភ្ជុំ
បិណ្ឌ ខ្លះហៅថា បុណ្យកាន់បិណ្ឌ និង បុណ្យដាក់បិណ្ឌ ហើយនៅតំបន់ខ្លះហៅថាបុណ្យដូនតា ។ វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ៣៣៧បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ឬ ហៅថា កាន់បិណ្ឌឬ ដាក់បិណ្ឌ ក៏បាន ។
បុណ្យ កាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ ជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកនិកាយថេរវាទនៅប្រទេសកម្ពុជា ហើយបុណ្យនេះមិនមានធ្វើនៅប្រទេសដែលគោរពរាប់ អានព្រះពុទ្ធសាសនា
ថេរវាទដទៃដូចជាប្រទេសថៃ ឬ ភូមាឡើយ ព្រោះវាមិនមែនជាបុណ្យនៅក្នុវិន័យបញ្ញត្តិ ។
បុណ្យនេះ ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោចខែភទ្រ
បទ(ចន្លោះខែកញ្ញា ) ។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការ យកទេយ្យទានផ្សេងៗ
មានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំវស្សា រយៈពេល១៥ថៃ្ងគត់ ។
ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ង និងដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេណគ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ង ចាប់ពី ថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទ ហើយអោយឈ្មោះថា
វេណទី១.វេណទី១៤ ។ រយៈពេល១៤ថៃ្ងនេះ អោយឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យ
ដាក់បិណ្ឌ ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក ពីគ្រប់វេណទាំងអស់
បានមកជួបជុំគ្នា ធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ។ ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ
១៥រោចខែភទ្របទ ដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ ។
៨.បុណ្យនេះធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ
            ១.ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាដោយហេតុរយៈពេលនេះជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំងនាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ។
ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាព
របស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។
២.ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ គេជឿថា គេអាចរួមចំណែកដ៏សំខាន់ និង យ៉ាងសាមញ្ញក្នុងការស្វែងរកភាពចុះ សម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ។ ដោយសារតាមរយៈបុណ្យនេះ ពួកមនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និង រកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យអាចារ្យគណៈកម្មការ ឬព្រះសង្ឃ ជាអ្នកសំរបសំរួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេល វេលាជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើក្នុងរយៈពេល ដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួនដូចជាបុណ្យបំបួសកុលបុត្រជាដើមដែលគេ អាចធ្វើនៅពេលណាក៏បាន។
៣.ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅ
ហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុង
សម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ
ឡើយ គឺគេហៅថា បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ
ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និងមហាសេដ្ឋីឈ្មោះអនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា។ នៅប្រទេស កម្ពុជា យើងមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពី សម័យណាមកទេ ប៉ុន្តែគេអាចឃើញមានការលេចចេញជារូបរាងពេញលេញជាផ្លូវការនៃបុណ្យ នេះឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង ព.ស២៣៩១-២៤០៤ គ.ស១៨៤៨-១៨៥៩ (រាជពង្សាវតាកម្ពុជា) ។
៩.ការបោះបាយបិណ្ឌ
ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិក នៅឡើយដោយអ្នកខ្លះបានចាត់ទុកការបាយបោះបិណ្ឌជាកិច្ចដ៏សំខាន់មួយមិន អាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយ ជាការធ្វើមិនគោរពទានជាដើម ។
អ្នកដែលជឿថាបោះបាយបិណ្ឌមានប្រយោជន៍ គិតថាបោះបាយបិណ្ឌគឺបោះអោយពួកប្រេត
ហេតុនេះទើបនៅតំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត ។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា
ការបោះបាយបិណ្ឌជាការធ្វើទានមិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ ។ ការបោះបាយបិណ្ឌត្រូវបានគេធ្វើឡើងដើម្បីអនុគ្រោះដល់ពួកប្រេតដែលមានបាបកម្មធ្ងន់ មិនអាចទទួលយកចំណែកបុណ្យដែលគេឧទ្ទិសអោយបាន  ។ នៅក្នុងសាស្ត្រាអានិសង្សបិណ្ឌ មានដំណាលអំពីប្រេតប្រភេទខ្លះដែលមានកម្ម ក្រាសខ្លាំងមិនអាចទទួល អនុមោទនានូវបុណ្យដែលគេឧទ្ទិសអោយបាននោះ បានកាឡាខ្លួនជាសត្វល្អិតដូចជាស្រមោចចង្រិត កណ្តូប និង ចាបដូនតាជាដើម ហើយទៅនៅតាមរបងវត្ត និង ខឿនព្រះវិហារជាដើម និងចាំបរិភោគបាយបិណ្ឌដែលគេបោះឲ្យនោះ ។ យើងមិនហ៊ានអះអាងថាមានប្រេតកាឡាខ្លួនជាសត្វទាំងនោះមែនឬអត់ឡើយ ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាបានអះអាងថា សត្វដែលកើតនៅក្នុងអបាយភូមិ គឺភូមិ ឬកំណើតដែលមានតែក្តីទុក្ខនោះមិនមែនមានតែប្រេតទេ គឺមាននរក, ប្រេត, តិរច្ឆាន និង អសុរកាយ ។ ក្នុងបរិបទបាយបិណ្ឌនេះ យើងលើកនរក និង អសុរកាយ ទុកដោយឡែសិនចុះ យើងនឹងធ្វើការពិភាក្សាតែប្រេត និងតិរច្ឆាន ។ ព្រះពុទ្ធសាសនាអះអាងថា សត្វដែលកើតជាមនុស្ស និងតិរច្ឆាន មិនអាចទទួលបុណ្យកុសលដែលគេឧទ្ទិស អោយបានទេ ព្រោះមនុស្ស និងតិច្ឆានជាសត្វមានរូប ចំណែកបុណ្យកុសល
ដែលជារបស់អរូប។ យើងគ្មានអ្វី សង្ស័យទេថា ការបោះបាយបិណ្ឌមុខជាបានជាប្រយោជន៍ដល់ពួកសត្វតិរច្ឆាន ។ យើងអាចសន្មតបានថា ប្រសិនបើ បុគ្គលណាទៅកើតជាសត្វ តិរច្ឆានដូចជា សត្វស្រមោច ចង្រិត កណ្តូបកណ្តុរ និង ចាបជាដើមនោះ ពិតជាអាច បរិភោគបាយ ដែលគេបោះនោះ បានដោយផ្ទាល់តែម្តង ហើយពួកសត្វខ្លះទោះជាបាយដែលមិនមែនជាបាយគេបោះក្តី ក៏អាចបរិភោគបានដែរ ។ មកដល់ដំណាក់កាលនេះប្រហែលជាមានសំនួរផ្សេងទៀតសួរថាចុះបើយើង គិតថា មានបុគ្គលខ្លះដែលបានកើតជាសត្វតិរច្ឆានចាំទទួលបាយបិណ្ឌដូចដែលបានបកស្រាយមកហើយមែននោះ ហេតុអ្វីបានជាយើងត្រូវបោះដុំបាយ ម្តេចក៏មិនរៀបចំទុកដាក់ក្នុងចាន ឬភាជន៍ជា
ដើមអោយបានត្រឹមត្រូវថ្លៃថ្នូរ ព្រោះសត្វតិរច្ឆាន ឬប្រេតទាំងនោះប្រហែលជាសាច់ញាតិ ឬ
អ្នកមានគុណរបស់យើងផង?។នៅក្នុងព្រះពុទ្ធ សាសនា បានដំណាលរឿងប្រេតពួកខ្លះ ដែលមិនអាចទទួលបរិភោគរបស់ល្អបានឡើយ គឺថា ឃើញរបស់ល្អដូចជាអាហារដែលគេរៀបចំស្អាតបាតនោះ ពេលទៅចាប់យកដោយសេចក្តីស្រេកឃ្លានជាពន្លឹក ដុំបាយនោះក៏រលាយបាត់ទៅ ។ពួកប្រេតទាំង នេះអាចទទួលបានតែរបស់ណាដែលជាទីខ្ពើមរអើម ដូចជាលាមក, ខ្ទុះ, ឈាម, ភក់, ជ្រាំ ជាដើមប៉ុណ្ណោះ ។ បែបនេះមកពីបាបកម្មរបស់ពួកប្រេតជំពូកនេះ កាលនៅរស់ជាមនុស្សដែលចូលចិត្តរស់នៅប្រព្រឹត្តតែអំពើអាក្រក់,កាប់សំលាប់, បង្ហូរឈាម រស់នៅដោយការជិះជាន់កេងប្រវ័ញ្ច បឺតជញ្ជក់ផលប្រយោជន៍អ្នកដទៃដែលជនទូទៅយល់ថាជាអំពើលាមក គួរអោយស្អប់ខ្ពើម.មិនដែលចូលចិត្តទាល់តែសោះក្នុងការ ធ្វើអំពើល្អដូចជាចំណាយធនធានដើម្បីជាប្រយោជន៍សាធារណៈប៉ុន្តែចូលចិត្តណាស់ និង រកវិធីគ្រប់យ៉ាងក្នុងការចំណាយទ្រព្យយ៉ាងខ្ជះខ្ជាយក្នុងការធ្វើ អំពើលាមកគ្រប់យ៉ាង ដូចជាជួលគេអោយ ចាប់ស្រី ឬសំលាប់មនុស្ស និងចាប់ជំរិត ទារយកប្រាក់ជាដើម។ ដោយសារអំពើបាបទាំងនោះជាដើមទើបបុគ្គលទាំងនោះ ពេលទៅកើតជាប្រេត ក្រៅពីរងទុក្ខជាអនេគ និង រងក្តីស្រេកឃ្លានរាប់ម៉ឺនឆ្នាំទៅក៏នៅមិនអាចចាប់កាន់យករបស់ ឬ អាហារ ដែលល្អបានឡើយ គឺអាចបរិភោគតែរបស់ដែលជាទីខ្ពើមរអើមប៉ុណ្ណោះ ។ ការណ៍នេះសមដូចពុទ្ធភាសិតមួយឃ្លាថាដរាបណាបាបមិនទាន់អោយផល ជនអ្នកសាងបាប អាចរីករាយដោយអំពើបាបនោះ លុះណាតែបាបកម្មអោយផល គេនឹងទទួលទុក្ខ។
ទោះយ៉ាងណា អ្នកសិក្សាទាំងឡាយចូរចាំថា ព្រះពុទ្ធមិនបានបង្រៀនយើងអោយធ្វើទានដោយការបោះ បាយបិណ្ឌដើម្បីអនុគ្រោះដល់ពួកប្រេត ឬសត្វតិរច្ឆានណាមួយឡើយ ។ ព្រះពុទ្ធបានបង្រៀនថា ដើម្បីឧទ្ទិស កុសលដល់អ្នកដែលបានស្លាប់ទៅ ហើយនោះ ត្រូវយកទេយ្យទាន
ទៅអោយអ្នកមានសីល អាចជាអ្នកបួសឬជាគ្រហស្ថដែលរក្សាសីលក៏បាន ។ ចំណែកការបោះ
បាយបិណ្ឌនេះ ជាប្រពៃណីសុទ្ធសាធ ហើយធ្វើឡើងតែនៅប្រទេសកម្ពុជាប៉ុណ្ណោះ ចំណែក
ប្រទេសផ្សេងៗ មិនមានឡើយ ប៉ុន្តែមានបុណ្យស្រដៀងគ្នាដែរ ដូចជានៅប្រទេសជប៉ុនមានបុណ្យមួយ ឈ្មោះថា ឧល្លំបន។ ការបោះបាយបិណ្ឌនេះមានផលវិជ្ជមាន និង អវិជ្ជមានដែរគឺៈ
៩.ក.ផលវិជ្ជមាន
-ធ្វើអោយមនុស្សចេះនឹកគុណដល់បុគ្គលដែលបានចែកឋានទៅហើយ ក៏ដូចជាអ្នកនៅរស់មានឱពុកម្តាយជាដើម។
-អោយមនុស្សចេះបំពេញសេចក្តីល្អ និង អនុគ្រោះដល់ពួកសត្វតិរច្ឆានទាំងឡាយ ។
៩.ខ.ផលអវិជ្ជមាន
-ធ្វើអោយការបោះបាយបិណ្ឌទៅជាមានទោសដោយសារធ្វើដោយក្តីប្រមាទ។
-ដោយសារអ្នកទៅបោះបាយបិណ្ឌមួយចំនួនទៅបោះបាយដោយសារតែចង់សប្បាយ។
-ធ្វើអោយមានក្លិនឆ្អេះឆ្អាបដល់ទីវត្តអារាម។
-មិនសូវបានផល ព្រោះជាការធ្វើទានដោយសេចក្តីទ្វេស ឬ មិនសូវគោរពទាន ។
មានសំនួរមួយសួរថា ហេតុអ្វីទើបគេបោះបាយបិណ្ឌតែពេលទៀបភ្លឺ មិនបោះនៅពេលថៃ្ង ផង ។ អ្នកខ្លះឆ្លើយថា ព្រោះថាបាយបិណ្ឌគេបោះអោយពួកប្រេត ហើយពួកប្រេតខ្លាចពន្លឺថៃ្ង ពេលណាត្រូវពន្លឺថៃ្ងនឹងរលាយរូបបាត់ទៅ មិនអាចទទួលបាយបិណ្ឌបានឡើយ ។ ចំលើយនេះក៏នៅមិន
ទាន់អាចទទួលយកជាផ្លូវការណ៍បាននៅឡើយទេ ហើយក៏ត្រូវបានលើកសំនួរឡើងមួយទៀតថា
មិនបោះនៅពេលថៃ្ងព្រោះប្រេតខ្លាចពន្លឺថៃ្ង ចុះហេតុអ្វីមិនបោះនៅពេលព្រលប់ ឬពេលអាធ្រាតផង
ព្រោះពេលនោះក៏មិនមានពន្លឺថៃ្ងដែរ ។ ព្រះបាឡាត់រាជធានីភ្នំពេញ ឃឹម សន មិនបានលើកយក
បញ្ហាប្រេតខ្លាចពន្លឺថៃ្ងជាមូលហេតុទេ ប៉ុន្តែព្រះអង្គបានលើកឡើងថាវាជារឿងដើម្បីបង្កភាពងាយ
ស្រួលរបស់ អ្នកបោះទៅវិញទេ ។ ព្រះបាឡាត់រាជធានីភ្នំពេញបានមានព្រះថេរដីកាថា ព្រោះទៀបភ្លឺ ជាពេលដែលព្រះសង្ឃ នមស្សកាព្រះ រតនត្រៃ និង សូត្របរាភវសូត្រ ហើយប្រជាពុទ្ធសាសនិកតែងតែនាំគ្នាទៅវត្តដើម្បីស្តាប់ ព្រះសង្ឃសូត្រធម៌បរាភវសូត្រនោះផង និង ស្តាប់ការផ្តល់ឱវាទផ្សេងខ្លះផងរបស់ព្រះសង្ឃ ។ នៅតំបន់ខ្លះ ពេលបោះបាយបិណ្ឌរួច អាចារ្យតែងដឹកនាំ ពុទ្ធបរិស័ទ ចាត់ចែងរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ដែលងាយស្រួលសម្រាប់ប្រជាពុទ្ធបរិស័ទ បំពេញកុសលជាបន្តបន្ទាប់ជាប់ៗគ្នាតែម្តងកុំអោយខាតពេលធ្វើដំណើរទៅ មកច្រើនលើកច្រើនសារ ។ ម្យ៉ាងទៀត ពេលទៀប ភ្លឺជាពេលដែលមនុស្សគ្រប់រូបដល់ពេលល្មមក្រោកពីដំណេកមិនងោកងុយផង។ ការបោះបាយបិណ្ឌទៀបភ្លឺនេះក៏ជាវិធីមួយដែលធ្វើអោយមនុស្សធ្លាប់តែមានទំលាប់ទទួលទានដំណេក ទ្រ មក់ រហូតដល់ថៃ្ងរះទើបក្រោកនោះ អោយ ហាត់ពត់ខ្លួនរៀនក្រោកពីដំណេកពីព្រលឹម កុំអោយខ្ជឹលច្រអូស ស្ពឹកស្រពន់នឹងដំណេកពេកផង ។
លោក សៀង ណាត ជាអតីតសមណនិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក ទស្សនវិជ្ជាព្រះពុទ្ធសាសនា បានអះអាងស្រដៀងគ្នានឹងព្រះភិក្ខុព្រះញាណវង្ស
ដែរដោយលោក លើកឡើងថាបើបោះបាយបិណ្ឌ នៅពេលព្រលប់ ឬ ពេលអាធ្រាតក៏គ្មានកំហុសអ្វីដែប៉ុន្តែដែលបុរាណាចារ្យដូនតាខ្មែរបានទំលាប់បោះបាយបិណ្ឌនៅពេលទៀបភ្លឺនោះ ព្រោះពេលព្រលប់ឬ ពេលអាធ្រាត ជាពេលដែលមនុស្ស គ្រប់គ្នាត្រូវការសម្រាកបន្ទាប់ពីបានបំពេញការងារពេញមួយថៃ្ងមក ។ ម្យ៉ាងបើធ្វើនៅពេលព្រលប់ ឬ ពេលអាធ្រាតនោះ នាំអោយ ខាតពេលក្នុងការធ្វើដំណើរទៅមកព្រោះព្រឹកឡើងគេនៅតែត្រូវមកវត្តដើម្បីប្រគេនចង្ហាន់ព្រះសង្ឃ និង ចង់ក្រោកទៅស្តាប់ធម៌បរាភវសូត្រនៅទៀបភ្លឺដដែល  
១០.សេចក្តីផ្តើមបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា កំណត់យកថ្ងៃ បុណ្យកាន់ បិណ្ឌ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃ បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ។ក្នុងសម័យពុទ្ធកាល ពុំមានពាក្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះទេ មានតែពាក្យ បវារណាបច្ច័យ៤ ឬ ទំនុកបំរុងបច្ច័យ៤ ។ ដូចនៅក្នុងគម្ពីរធម៌បទមាននិយាយអំពីរឿងរ៉ាវ ព្រះសម្ពុទ្ធ និងព្រះភិក្ខុសង្ឃគង់ចាំវស្សាហើយមានពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ៤ អស់មួយត្រីមាស។ រីឯការកាន់បិណ្ឌក៏មិនកំណត់តែត្រឹម១៤ថ្ងៃយ៉ាងដូច្នេះដែរ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌ តាំងពីថ្ងៃចូលវស្សារហូតមកដល់ថ្ងៃចេញវស្សាទើបឈប់។
១០.ក.បុណ្យកាន់បិណ្ឌ
ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេន ដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំទេយ្យទាននិងគ្រឿងបរិក្ខាផ្សេងៗ ជូនដល់មាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌ ក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាស ចំរើនភាវនា សមាទានសីល៥ សីល៨ ឬសីល១០ និងបានបំពេញកុសលផ្សេងៗ ដូចជា ការបំរើព្រះសង្ឃ និងបោសសំអាតវត្តអារាម មានព្រះវិហារ និងកុដិ ជាដើម។ក្នុងវេននីមួយៗ វេលាយប់ មានប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យ កាន់សីល៨ឬសីល១០។ បន្ទាប់មក នមស្សការព្រះរតនត្រ័យ សមាទានសីល៥ ឬសីល៨ ឬសីល១០ និមន្តព្រះសង្ឃចំរើនព្រះបរិតនិងអារាធនាធម្មកថឹកមួយអង្គសំដែងធម្មទេសនា។ ពេលទៀបភ្លឺ បន្ទាប់អំពីថ្វាយបង្គំព្រះនិងចំរើនភាវនារួចមក ព្រះសង្ឃសូត្រធម៌បទ បរាភវសូត្រ ឮសូរដ៏គ្រលួចគួរឱ្យស្រណោះ ជាបទបាលីយ៉ាងនេះថា បរាភវន្តំ បុរិសំ........។ល។ ។ បន្ទាប់មកពុទ្ធបរិស័ទនាំគ្នាប្រគេនយាគូចំពោះព្រះសង្ឃ និងថ្ងៃត្រង់វេរភត្តប្រគេនព្រះសង្ឃ ដោយមានប័ង្សុកូលឧទ្ទិសកុសលចំពោះវិញ្ញាណជីដូនជីតា ញាតិកា៧សន្តាន និងបុព្វការីជនទាំងឡាយដែលបានចែកឋានបាត់ទៅហើយនោះផង។
១០.ខ.បុណ្យភ្ជុំបិណ្ឌ

            ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃបុណ្យធំឬជាថ្ងៃបង្ហើយ។ កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា និងញាតិកា៧សន្តាន ក្នុងពេលកាន់បុណ្យទាំង១៤ថ្ងៃនោះ ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុងឬខេត្តឆ្ងាយៗ ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត ឱ្យបានសមរម្យតាមប្រពៃណី។ ពេលព្រឹកថ្ងៃ១៥រោច គេនាំគ្នាស្លៀកពាក់ស្អាតបាត យួរស្រាក់ម្ហូបអាហារ បង្អែម ចំអាប នំអន្សម នំគម នំជា នំឆ្នៃ យកទៅវេរប្រគេនព្រះសង្ឃនៅឯវត្ត និងប័ង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដូនតា។ ពេលល្ងាច តាមតំបន់ខ្លះ មានរៀបចំពិធីសែនដូនតា។ លុះព្រឹកឡើងស្រាងៗថ្ងៃ១កើតខែអស្សុជ មានរៀបចំនំចំណី ផ្លែឈើ សណ្តែក ល្ង អង្ករ អំបិល ដាកក្នុងកូនទូក ធ្វើអំពីស្រទបចេក រួចហើយអុជទៀនធូបបណ្តែតដើម្បីជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញ។ គ្រួសារខ្លះ យកបាយបិណ្ឌទៅចោលក្នុងស្រែសែនឱ្យយក្ខិនី ព្រោះយក្ខិនីជាអ្នកដឹងថា ឆ្នាំណាមានភ្លៀងច្រើន ឆ្នាំណាមានភ្លៀងតិច ជាដើម(ទាក់ទងនឹងរឿងយក្ខិនីក្នុងគម្ពីរធម្មបទកថា ភាគ១)។ល។
បុណ្យភ្ជុំបិណ្ឌនេះ ជាប់ទាក់ទងទៅនឹងរឿងជាច្រើន ក្នុងគម្ពីរពុទ្ធសាសនា ដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិទ្យាធរ និងគម្ពីរធម្មបទ ជាដើម។ ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងធ្លាប់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោចខែភទ្របទ ពុំដែលអាកខាននោះ ក៏ព្រោះតែប្រារព្ធនូវរឿងពួកប្រេតដែលត្រូវជាញាតិរបស់ព្រះបាទពិម្ពិសារជាហេតុ។ ក្នុងគម្ពីរព្រះធម្មបទភាគ ទី១ មានរឿងបញ្ជាក់មកថា៖  នៅក្នុងកប្បទី២៩(កន្លងពីភទ្ធកប្បនេះមក) មានព្រះសម្មាសម្ពុទ្ធព្រះនាម
ផុស្សៈ បានកើតឡើងក្នុងលោក។ ព្រះអង្គជាព្រះរាជបុត្រ នៃព្រះបាទជ័យសេននិងព្រះនាងសិរីមា សោយរាជ្យក្នុងនគរកោសីកៈ។ ព្រះបាទជ័យសេនទ្រងមានព្រះរាជបុត្រ៣ព្រះអង្គដែលមានព្រះមាតាទីទៃៗពីគ្នាមានបុគ្គលអ្នកថែឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទព្រមទាំងពួកបរិវារជាច្រើន។ នាយស្មៀនបានសាងព្រះវិហារថ្វាយព្រះសាស្តាផុស្សៈ តាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង៣អង្គរបស់ព្រះអង្គ និបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារនោះ ថ្វាយព្រះសាស្តា។ ក្នុងថ្ងៃធ្វើបុណ្យឆ្លងព្រះវិហារនោះ ព្រះរាជាទ្រង់បានចំណាយទ្រព្យ ឱ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀន ចាត់ចែងនូវខាទនីយភោជនីយាហារ ថ្វាយដល់ព្រះសាស្តាផុស្សៈ នងព្រះភិក្ខុសង្ឃ ជាសាវកចំនួន៩ម៉ឺនអង្គ អស់មួយត្រៃមាស នៅក្នុងព្រះវិហារនោះ។ អ្នកថែរក្សាឃ្លាំងនិងភរិយា នាយស្មៀននិងភរិយា ព្រមទាំងញាតិមិត្តមួយចំនួន មានចិត្តសទ្ធាជ្រះថ្លាបានថ្វាយទាន ដោយសេចក្តី  គោរព។ ប៉ុន្តែពួកជនមួយចំនួនដែលត្រូវជាញាតិរបស់នាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាន គឺបាននាំគ្នាបរិភោគនូវអាហារ ដែលគេដំកលទុកសម្រាបវេរប្រគេនចំពោះព្រះភិក្ខុសង្ឃនោះមុន។ លុះដល់ពួកជនទាំងនោះ បានធ្វើកាលកិរិយា ស្លាប់អំពីមនុស្សលោកយើងនេះទៅ ក៏បានទៅចាប់កំណើតក្នុងបេតវិស័យ នៅក្នុងឋាននរកគឺកើតជាពួកប្រេត ហើយបានទទួលនូវសេចក្តីទុក្ខវេទនា យ៉ាងក្រៃលែង។ ព្រោះតែកម្មផលដ៏អាក្រក់ ដែលខ្លួនបានប្រព្រឹត្តជាយូរអង្វែងនៅក្នុងបេតវិស័យនោះ។ រីឯព្រះរាជឱរសទាំង៣អង្កនិងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំងនិងនាយស្មៀនបានទៅកើតក្នុងឋានសួគ៌។
លុះមកដល់សាសនាព្រះពុទ្ធ ព្រះនាម
កកុសន្ធោ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងអស់នោះ ក៏បាននាំគ្នាទៅក្រាបទូលសួរព្រះអង្គថា៖បពិត្រព្រះអង្គដ៏ចំរើន!ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្តីស្រេកឃ្លាននូវចំណីអាហារខ្លាំងណាស់ ព្រោះតែអត់នូវចំណីអាហារ អស់កាលជាយូរអង្វែងមកហើយ តើដល់ពេលណាទៅ ទើបពួកយើងខ្ញុំទាំងឡាយ នឹងបានបរិភោគនូវចំណីអាហារ? ព្រះពុទ្ធព្រះនាមកកុសន្ធោទ្រង់បានឆ្លើយតបទៅពួកប្រេតទាំងនោះថា៖ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនបានទទួលនូវចំណីអាហារ ដើម្បីនឹងបរិភោគទេ ចាំទទួលសួរនឹងព្រះពុទ្ធជំនាន់ក្រោយទៀតចុះ! លុះដល់ផែនដីដុះបាន១យោជន៍ ទើបព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះនាម កោនាគមនោ ពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចពីកាលលើកមុនទៀត ព្រះពុទ្ធព្រះនាម កោនាគមនោ ទ្រង់បានឆ្លើយដូចជាព្រះពុទ្ធអង្គមុនៗនោះដែរ ។  លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបព្រះពុទ្ធមួយព្រះអង្គព្រះនាម     
កស្សបៈកើតឡើងក្នុងលោក។ក្នុងគ្រានោះពួកប្រេតទាំងអស់ក៏ចូលទៅក្រាបបង្គំទូលសួរព្រះកស្សបៈថា៖ បពិត្រព្រះអង្គដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ពួកយើងខ្ញុំគប្បីនឹងបាននូវសម្បត្តិយ៉ាងនេះ?ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈក៏ទ្រង់ត្រាស់ថា៖ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនអាចនឹងទទួលនូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាមគោតមជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារ ដែលព្រះរាជាព្រះនាម ពិម្ពិសារ ទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ជូនមកឱ្យពួកអ្នកទាំងឡាយ ក្នុងកាលនោះ ពួកអ្នកទាំងឡាយនឹងបានទទួលហើយ ។ ចូរអ្នកទាំងឡាយរង់ចាំសួរ ព្រះពុទ្ធអង្គជំនាន់នោះចុះ! លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើប ព្រះសមណគោតម គឺព្រះសម្មាម្ពុទ្ធ នៃយើងសព្វថ្ងៃនេះ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានសួគ៌មកកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងទីក្រុងមគធៈ ជាជដិលឧរុវេលកស្សប ៣នាក់បងប្អូន។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះ វិសាខៈ និងភរិយារបស់គាត់បានកើតជានាងភិក្ខុនី ធម្មទិន្នា។ រីឯនាយស្មៀនបានកើតជាស្តេចព្រះនាម ព្រះបាទពិម្ពិសារ។ បរិស័ទសេសសល់បានកើតជាបរិវាររបស់ព្រះរាជា ។ កាលព្រះអង្គបានសម្រេចនូវព្រះសម្មាសម្ពោធិញាណហើយ ព្រះសមណគោតមបានប្រោសព្រះបាទពិម្ពិសារ និងពួកបរិវារជាព្រាហ្មណ៍ និងជាគហបតីទាំងឡាយ ឱ្យនូវក្នុងសោតាបត្តិផល ក្នុងឱទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះទ័យអារាធនាព្រះពុទ្ធ ដើម្បីទទួលភត្តឬមហាទាន ក្នុងព្រះរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយមកទៀ។
ប្រេតទាំងនោះ ក៏នាំគ្នាទៅបង្គំទូលសួរចំពោះព្រះសមណគោតម ហើយព្រះអង្គក៏ទ្រង់ឆ្លើយថា៖ នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាងឡាយនឹងបានបរិភោគនូវចំណីអាហារហើយ គឺនៅពេលណាដែលព្រះមហាក្សត្រ ព្រះនាមពិម្ពិសារ ដែលធ្លាប់ជាញាតិសាលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញព្រះរាជកុសលថ្វាយទាន ចំពោះតថាគត ព្រមទាំងភិក្ខុសង្ឃ ហើយព្រះអង្គទ្រង់ឧទ្ទិស នូវព្រះរាជកុសលជូនដល់អ្នកទាំងឡាយៗ នឹងបានទទួលនូវចំណីអាហារនាពេលនោះឯង។ នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារ ព្រះចៅនគរមគធៈទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ជូនទៅឱ្យពួកប្រេតទាំអស់នោះទេ ព្រោះព្រះរាជាទ្រង់រវល់តែព្រះចិន្តានៅទីគង់របស់ព្រះសាស្តា៖  តើព្រះមានព្រះភាគ គប្បីគង់នៅទីណាហ្ន៎? ដូច្នេះហើយ ទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសល ជូនទៅដល់ពួកប្រេតទាំងអស់នោះ។ ពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារ មិនបានឧទ្ទិសបញ្ជូនកុសលទៅឱ្យនោះកើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាស្រែកទ្រហោយំយ៉ាងទ្រហ៊ឹងអឹងកង ឮសូរសម្លេងប្លែកៗខ្លាំងៗ គួរឱ្យភ័យខ្លាច់ជាទីបំផុតនៅជុំវិញព្រះបរមរាជវាំង នៅក្នុងរាត្រីកាលនោះឯង។
ព្រះបាទពិម្ពិសារទ្រង់សណ្តាប់នូវសម្លេងស្រែកទ្រហោយំគួរឱ្យភ័យខ្លាចរបស់ពួកប្រេតនោះហើយ ទ្រង់មានព្រះទ័យភ័យរន្ធត់យ៉ាងក្រៃលែង ព្រោះខ្លាចមានក្តីអន្តរាយកើតមានដល់ព្រះរូបកាយព្រះអង្គផ្ទាល់។ លុះព្រឹកឡើង ទើបស្តេចយាងចូលទៅកាន់វត្តវេឡុវ័ន ហើយក៏ក្រាបថ្វាយបង្គំទូលសួរ ចំពោះនឹងព្រះសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ថា៖ បពិត្រព្រះអង្គដ៏ចំរើន! នៅក្នុងរាត្រីយប់មិញនេះ ទូលព្រះបង្គំបានឮនូវសម្លេងស្រែកទ្រហោយំ យ៉ាងទ្រហ៊ឹងអឹងកង គួរឱ្យភ័យខ្លាចពន់ពេកណាស់ នៅជុំវិញព្រះរាជតំណាក់នៃទូលព្រះបង្គំ តើហេតុការណ៍អ្វី នឹងកើតមានដល់ទូលព្រះបង្គំឬ?
គ្រានោះ ព្រះពុទ្ធទ្រង់ត្រាស់ថា៖  បពិត្រមហារាជ! សូមស្តេចកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុអន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ ។ សម្លេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនេះ គឺជាសូរសម្លេងនៃពួកប្រេតដែលត្រូវជាញាតិសាលោហិតរបស់ព្រះអង្គ ។ ពួកប្រេតទាំងឡាយនោះ គ្នាអត់ចំណីអាហារបរិភោគរាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យបញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង។
            ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួកប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ ដោយកុសលផលបុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នកទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូមឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយចំណែកទៀតសូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យ ចាកទុក្ខវេទនាទាំងឡាទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ
តិរោកុឌ្ឌសូត្រ ថា៖ តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។ ប្រែថា៖  ពួកប្រេតទាំងឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖  កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំងឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។បន្ទាប់មក ព្រះសាស្តាទ្រាង់សម្តែងអំពី ទាន ដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ ទាននេះ ចូរបានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ។ បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុងនៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖  ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែលគេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយក ជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ យើងទាំងឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរអង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យទានក៏មិនមែនជាអ្នកឥតមានផលឡើយ។​ បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖  កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។ បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖  ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖   បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នក ឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។ បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖  ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។ បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖  លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖  ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។ ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។ ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។

ដកស្រង និងរៀបរៀងដោយ ៖ សំម៌ ចន្ទន៍
ឯកសារយោង
រៀបរៀង​ដោយ ម៉ែន ប្រាង្គ និង អាំ ឆន ពិនិត្យ​សម្រួលដោយ ឱម ខែម
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា២០០០
កំណត់​សម្គាល់លេខយោង
            ១. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​នៃ​ព្រះ​រាជា​ដែល​ទ្រង់​រាជ្យ ក្នុង​រជ្ជកាល​ដែល​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​នេះ។
            ២.ត្រង់​វង់​ក្រចក​នេះសម្រាប់​កាល​បរិច្ឆេទ​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​រៀង​រាល់​ឆ្នាំ។
            ៣.ត្រង់​វង់​ក្រចក​នេះសម្រាប់​ចុះ​ព្រះ​បរម​នាម​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ។
            ៤.ត្រង់​វង់​ក្រចក​នេះសម្រាប់​ចុះ​ព្រះ​បរម​នាម​​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ។
            ៥.សម្រាប់​ចុះ​កាល​បរិច្ឆេទ​នៃ​ព្រះ​រាជ​ពិធី​នេះ។
            ៦. ចំនួន​នេះ កំណត់​តាម​ខែត្រ​ក្នុង​ព្រះ​រាជ​អាណាចក្រ​ដែល​មាន​ក្នុង​សម័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ
www.ambafrance-kh.org
www.idscambodia.info

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.