បើទោះបីជាមានអ្នកនយោបាយរាប់រយរាប់ ពាន់អ្នកនៅជុំវិញពិភពលោកក៏ដោយ ក៏មានតែមួយចំនួនតួចប៉ុណ្ណោះដែលចាត់ចូលក្នុងបញ្ចី អ្នកដែលមានទ្រព្យសម្បតិ្តច្រើនជាងគេ ។ មិនមែនត្រឹមតែការធ្វើជំនួញដែលអាចធ្វើឱ្យគេក្លាយជាអ្នកមាន ប៉ុណ្ណោះទេ ពេលខ្លះការធ្វើនយោបាយក៏អាចឱ្យពួកគេមានទ្រព្យច្រើនសន្ធឹក សន្ធាប់បានផងដែរ ។ ខាងក្រោមនេះគឺជាអ្នកនយោបាយចំនួន ១០នាក់ ដែលមានទ្រព្យច្រើនជាងគេ៖
1. Mohammed Bin Rashid Al Maktoumគាត់គឺជានាយករដ្ឋមន្រី្តសី្តទីរបស់ UAF ហើយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណច្រើនជាង ៨០ ពាន់លានដុល្លារ ។ គាត់ត្រូវបានគេស្គាល់ថាជាមនុស្សដែលចាយវាយខ្ជះខ្ជាយលើការរស់ នៅ ហើយនឹងចូលចិត្តការប្រណាំងសេះ ។ តែគាត់ក៏ជាអ្នកបរិច្ចាគដ៏ធំមួយសម្រាប់ UN និងអង្គការសង្គមផ្សេងៗលើពិភពលោកផងដែរ ។
2. Hosni Mubarak បើទោះបីជាមានចលាចលពីប្រជាជន អេស្ស៊ីបបះបោរ និងការគាបសង្កត់ពីពិភពលោក ដែលបង្ខំធ្វើឱ្យគាត់លាលែងចេញពីតំណែងប្រធានាធិបតី ក៏លោក Hosni Mubarak គឺនៅតែស្ថិតនៅក្នុងចំណោមអ្នកនយោបាយដែលមានជាងគេក្នុងឆ្នាំ ២០១២ ដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាង ៧០ ពាន់លានដុល្លារ ។ មនុស្សជាច្រើនបានប្រមាណថាទ្រព្យសម្បត្តិដែលប្រមូលបានទាំងនោះគឺ ជាលទ្ធផលនៃអំពើពុករលួយនៃកិច្ចសន្យាផ្សេងៗរបស់រដ្ឋាភិបាលលោក Hosni Mubarak ។
3. Vladimir Putinគាត់គឺជាមនុស្សម្នាក់ដែលគេស្គាល់ មុខគាត់ច្បាស់ក្នុងនយោបាយ មិនត្រឹមតែក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែគឺពាសពេញពិភពលោកតែម្តង ។ អ្នកដឹកនាំវ័យក្មេងនេះគឺបាននិយាយថាមានទ្រព្យសម្បត្តិច្រើនជាង ៤០ ពាន់លានដុល្លារ ។ ការរិះគន់ដោយអ្នកប្រឆាំងរបស់គាត់ពីព្រោះការរស់នៅប្រចាំថ្ងៃ របស់លោក លោក Putin ពេលនេះបានគ្រប់គ្រង់ប្រទេសរុស្ស៊ីបានយ៉ាងពេញលេញ ។
4. Bhumibol AdulyadejBhumibol Adulyadej គឺជារាជាដែលគ្រងរាជនៅប្រទេសថៃឡង់ដ៍ ។ គាត់គឺជាស្តេចដែលគ្រប់គ្រង់ប្រទេសថៃយូរជាងគេ ហើយដែលមានទ្រព្យសម្បត្តិគិតជាតម្លៃប្រហែលច្រើនជាង ៣៥ ពាន់លានដុល្លារ ។ ស្តេច Bhumibol Adulyadej នេះគឺមានទ្រព្យ និងឥទ្ធិពល ប៉ុន្តែចំណងចំណូលចិត្តរបស់គាត់គឺការនិពន្ធ, ការគូរូប, តន្រ្តី ហើយនិងថតរូប ហើយអ្វីដែលគួរឱ្យកោតសរសើរគឺថាគាត់បាននិពន្ធសៀវភៅជាច្រើន ។
5. Abdullah Bin Abdul Azizគាត់គឺជាស្តេច ហើយក៏ជាអ្នកដឹកនាំកំពូលនៃប្រទេសដែលមានដោយសារប្រេងកាតគឺប្រទេស Saudi Arabia ។ គាត់គឺស្ថិតក្នុងចំណោមវរជនដែលមានដើមកំណើតក្នុងប្រទេស Arab ដែលមានទ្រព្យសម្បត្តិច្រើនជាង ២១ ពាន់លានដុល្លារ ។ គាត់រីករាយចំពោះទំនាក់ទំនងអន្តរជាតិ ជាមួយប្រទេសជាច្រើន ហើយគាត់ក៏ជាអ្នកគ្រប់គ្រង់ដ៏សំខាន់ម្នាក់ក្នុងការវិនិយោគ ក្រៅប្រទេសផងដែរ ។
6. Hassanal Bolkiahបើយោងតាមឯកសារមួយបញ្ជាក់ថា Sultan នៃ Brunei Darussalam គឺ Hassanal Bolkiah គាត់មានរថយន្តផ្ទាល់ខ្លួនរាប់សិបគ្រឿង ហើយនិងទ្រព្យសម្បត្តិគឺមិនមែនកំណត់ទៅលើតែចំនួនរថយន្តរដែល គាត់មាននោះទេ ប៉ុន្តែទ្រព្យរបស់គាត់គឺមានច្រើនជាង ២០ ពាន់លានដុល្លារឯណោះ ។ គាត់បានចំណាយយ៉ាងខ្ជះខ្ជាយ ហើយនឹងចូលចិត្តធ្វើដំណើរកំសាន្តជុំវិញពិភពលោក ។
7. Sonia Gandhiជាស្រ្តីតែម្នាក់ដែលនៅក្នុងចំណោម អ្នកនយោបាយដែលមានទ្រព្យច្រើនជាងគេបំផុតទាំង ១០ រូប ។ លោកស្រី Sonia Gandhi គឺជាជនជាតិអ៊ីតាល៉ី ជាស្ត្រីដែលគេស្គាល់ច្បាស់ក្នុងលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុត របស់ពិភពលោក គាត់ត្រូវបានបោះឆ្នោតជ្រើសតាំងក្នុងចំណោមស្រ្តីជុំវិញពិភពលោក ហើយគាត់មានទ្រព្យផ្ទាល់ខ្លួនច្រើនជាង ១៩ ពាន់លានដុល្លារ ។
8. Khalifa Bin Zayed Al Nahyanគាត់បន្ថែមទៅបញ្ចីឈ្មោះដទៃទៀតក្នុង អ្នកនយោបាយដែលមានជាងគេនៅប្រទេសអារ៉ាប ដែលមានទ្រព្យសម្បត្តិ ១៨ ពាន់លានដុល្លារ ហើយគាត់ត្រូវគេស្កាល់យ៉ាងច្បាស់ក្នុងរង្វងនយោបាយរបស់ UAE ។ ប៉មដ៏ស្រស់ស្អាត់នៃអគារ Burj Dubai ដែលស្ថិតនៅក្នុងចំណោមអគារដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោក គឺជាឈ្មោះអគារដែលត្រូវបានផ្តល់ដាក់ឈ្មោះដោយលោក Shiekh នេះឯង ។
9. Hans-Adam IIលោក Hans-Adam II បានបញ្ចប់ការងារជាតំណែងនាយកធានាគារ ហើយបានក្លាយជាអ្នកដឹកនាំនយោបាយមួយរូប ។ គាត់មានភាគហ៊ុនក្នុងធនាគារ LGT ច្រើនជាង ៧,៥ពាន់លានដុល្លារ ហើយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងគណនីធានាគារ ៤ ពាន់លានដុល្លា ។
10. Silvio Berlusconi
មានរឿងអាស្រូវជាច្រើនជុំវិញទ្រព្យ សម្បត្តិរបស់លោក ដែលទ្រព្យសម្បត្តិទាំងអស់របស់លោក Silvio Berlusconi ច្រើនជាង ៩ ពាន់លានដុល្លារ ។