iNeedSell.com: Free online ads. Post your Ad here.

28.12.54

អប់រំកាយវាចាចិត្ត

ដើម្បីជីវិតស្រស់ដូចផ្តាក្រអូប !

សួស្តីឆ្នាំថ្មីបិយមិត្តទាំងឡាយ ទោះជិតទោះងឆ្ងាយទូទាំងលោកា

រីយរាយសប្បាយដោយក្តីប្រាថ្នា នាំយកសព្វសាធុកាពរជ័យ។

សូមប្រសិទ្ធិពរវរមិត្តទាំងឡាយ ឲ្យបានសប្បាយទាំងប្រុសទាំងស្រី

បាត់អស់កង្វល់ឧបទ្រពចង្រៃ ទុក្ខទោសខ្វលខ្វាយក្នុងខ័ន្ធសន្តាន។

សម្បូរទៅដោយសុភមង្គល សុខសួគ៌វិបុលរីករាយក្សេមក្សាន្ត

ប្រាស់ចាករោគាព្យាធិក្នុងប្រាណ រុងរឿងថ្កើងថ្កានដោយជោគជយា។

ឆ្នាំថ្មីសម្មាជីពលាភសំណាង វឌ្ឍនាសុខសាងរៀងរាល់មាគ៌ា

សិក្សារៀនសូត្រស្វែងរកវិជ្ជា ជួបនូវប្រាជ្ញាមេធីកវី។

សួស្តីឆ្នាំថ្មីសួស្តីចិន្តា គិតពិចារណាដោយសុខវិធី

លោភៈទោសៈមោហៈអប្រិយ ចៀសចេញទៅឆ្ងាយពីកាយនិងចិត្ត។

សូមឲ្យបានជួបអរិយទ្រព្យា សន្តិមគ្គានាវាសុខសិទ្ធិ

ចម្រើនកើតកើតដល់គ្រប់វរមិត្រ ល្អបរិសុទ្ធិគ្រប់អង្គាហោង ៕

អប់រំចិត្តដើម្បីជីវិតស្ងប់

វិថីជីវិតក្រោមម្លប់កាសាវពស្រ្ត

ចិត្តបរិសុទ្ធស្មោះប្រាស់ចាកនីវរណៈ

សំលៀងបោះបង់លោភៈទោសៈមោហៈ

ធ្វើឲ្យបានជាក់ច្បាស់នូវសន្តិវរបថ ។

ដើម្បីជាទីពឹងដល់ខ្លួននិងពុទ្ធបរិស័ទ

ដើម្បីនឹងបន្សាត់នូវអវិជ្ជាធុញថប់

ញ៉ាំងខ័ន្ធសណ្តានឲ្យស្អាតគត់មត់

ជាប្រយោជន៍ជីវិតស្ងប់សុខាទៅហោង ៕

«ខ្លឹមនៃពាក្យប្រៀនប្រដៅឬបេះដូងនៃពុទ្ធសាសនា»

មិនធ្វើអំពើអាក្រក់គ្រប់ប្រការ

ធ្វើកុសលធម្មាគ្រប់មាគ៌ាជីវិត

ជម្រះចិន្តាឲ្យស្រស់បរិសុទ្ធ

នេះការបង្រៀនពិតនៃព្រះពុទ្ធទាំងឡាយ ។

សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សិចិត្តបរិយោទបនំ

ឯតំ ពុទ្ធានសាសនំ ។

The core teaching or the heart of Buddhism

Every evil never doing

and in wholesomeness increasing

and one’s heart well-purifying:

this is the Buddhas’ Sasana.

«បុណ្យនឹងសាទរអ្នក»

ពួកញាតិក្តី មិត្តក្តី សម្លាញ់ក្តី

រមែងរីករាយក្នុងការមកភ្លាម

នៃបុរសដែលឃ្លាតពា្រត់ពីគាម

ដ៏យូរនៃឆ្នាំមកដោយសួស្តី ។

យ៉ាងណាម៉ិញតួបុណ្យទានទាំងអស់

បុគ្គលសាប់ព្រោះហើយដ៏ប្រពៃ

នឹងសាទរបុគ្គលនោះយ៉ាងពេញទី

ដូចញាតិមកថ្មីៗយ៉ាងនោះឯង ។

ដឹងខ្លួនថា«ល្ងង់»នោះពិតជាបណ្ឌិត

ជីវិតមានសីលជាជីវិតប្រសើរ

«សីលជាលម្លាំងគ្មានអ្វីប្រៀបផ្ទឹម

សីលជាអាវុធធំខ្ពស់ឧត្តមា

សីលជាអលង្ការក៏ស្រស់សេដ្ឋា

សីលជាក្រោះការពារយ៉ាងអស្ចារ្យ» ។

«សីលំ ពលំ អប្បដិមំ

សីលំ អាវុធមុត្តមំ

សីលំ អាភរណំ

សីលំ កវចម្ភុតំ»។

ពុទ្ធសាសនសុភាសិត ។

កុំវង្វេងណ៎ា !
វង្វេងវិលវល់ងប់ងល់ពេកក្រៃ

​ មើលផ្កាមើលផ្កាយងងីងងើ

ភ្លើតភ្លើនស្ទាក់ស្ទើឃើញសថាខ្មៅ

ឃើញគេធ្វើត្រូវថាសុទ្ធតែខុស​ ។

មាត់និយាយធម៌ចិន្តាស្មោគគ្រោក

ដើម្បីជ័យជោគមាយ៌ាទទុយ៌ស

ជីវិតត្រាចចរលម្អដោយគ្រោះ

សូមលះបង់ចុះក្តីអាក្រក់នោះ ៕

ឧទកភ័យ !

មហាគ្រោះភ័យធម្មជាតិកាចក្រៃ

ហៅថាឧទកភ័យគំរាមលោកា

នេះជាសញ្ញាប្រាប់គ្រប់មនុស្សា

ឲ្យមានបញ្ញាដំណើរជីវិត ។

កុំប្រមាទធ្វេសធ្វើតាមតណ្ហា

ត្រូវមានប្រាថ្នាសន្តោសនៅនិត្យ

ដើម្បីជីវ៉ានិងធម្មជាតិពិត

ឲ្ចលនាប្រព្រឹត្តជាមិត្តនឹងគ្នា ៕

រោងឧបោសថ នៃសកលវិទ្យាល័យមហាចុឡាលុងកនរាជវិទ្យាល័យ នៅខេត្តអយុទ្យា ប្រទេសថៃ ហាក់បីដូចជានៅលើមហាសមុទ្រអញ្ចឹង !

កុំសម្លាប់ព្រៃឈើ !
គួរឲ្យអាសូររាស្រ្តខ្មែររងគ្រោះ
ទាំងសង្ឃគ្រហស្ថអាណិតក្រៃលែង
ឧទកភ័យកកើតអត់ក្រែង
ធម្មជាតិនេះឯងមិនក្រែងនរណា ។

នេះហើយគឺកម្មដែលយើងបានក

បំផ្លាញកាត់កាបព្រៃព្រឹក្សរុក្ខា

ដើម្បីបំពេញចំណង់តណ្ហា

ដោយចិត្តគិតថាធំលើធម្មជាតិ ៕

ធម៌ជាផ្លូវត្រូវដើរតាម !

ព្រះធម៌គ្រាន់តែជាពន្លឺ

ដើម្បីបំផ្លឺគ្រប់ជនា

អ្នកព្រមដើរតាមឬយ៉ាងណា

នោះជាវាសនារបស់អ្នក ។

ឱ​ ! ចិត្តអើយចិត្ត កុំទៅហួសពីការពិត

ចិត្តជានាមធម៌ត្រាច់ចរគ្រប់ទី

ប្រាថ្នាអ្វីៗមិនឈប់មិនចប់

ប្រាថ្នាហើយប្រាថា្នទៀតមិនស្កប់

ក្លាយជាទម្លាប់សម្រាប់មនុស្សា ។

ឱ ! ចិត្តអើយសូមអ្នកឈប់សម្រាក់

ចេញអោយឆ្ងាយចាកពីទីកាមា

ទៅកាន់បញ្ញាភ្លឺថ្លាឧត្តម

រុងរឿងភិរម្យនៅនឹងសច្ចា ។
តែងកាយកុំភ្លេចតែងចិត្ត
មុននឹងចេញដំណើរចរយាត្រា
ទៅទីណាតែងប្រដាប់អលង្ការ​
តាក់តែងកាយនិងលម្អភ័ក្ត្រា
សែនស្រស់សង្ហារគួរនឹងគយគន់។
តែសូមកុំភ្លេចតាក់តែងចិន្តា
អោយមានមេត្តាប្រាណីតូចតន់
បើនឹងធ្វើអំពើល្អៗជាបុណ្យ
សម្អាត់ចិត្តមុននឹងធ្វើអោយថ្លា ៕
មនុស្សពិត

មនុស្សប្រសើរគិតពីគុណធម៌
ដើម្បីលម្អជីវិតឋិតថេរថាវរា
រីឯមនុស្សជាជនធម្មតា
គិតពីសុខាសប្បាយរីករាយ។

រឿងគួរសម្រាប់ជីវិត



រឿងយើងគួរមានគឺ“សតិបញ្ញា” ប្រដាប់ចិន្តានិងកាយឲគាប់

រឿងដែលគួរស្វែងរកសេពគប់ “កល្យាណមិត្ត”គាប់ប្រដាប់ជីវ៉ា។

រឿងដែលអ្នកគួរគិតឆ្នៃផ្តិតនោះហ្ន៍ គឹ “សេចក្តីល្អ”ប្រចាំចិន្តា

រឿងដែលគួរខិតខំប្រឹងឧស្សហ៍ គឺការសិក្សា“ស្វែងរកវិជ្ជា”។

រឿងដែលគួរចូលទៅរកពឹងពាក់ ដើម្បីពុំណាក់គឺ”អ្នកប្រាជ្ញា”

រឿងដែលគួរនឹងឈ្លាសវៃឆ្លាតឆ្លា គឺដំណើរការ“ចូលចុះសង្គម”។

រឿងដែលគួរនឹងប្រព្រឹត្តនិយម ​ គឺបណ្តុះផ្តុំ“សច្ចសត្យ”រម្យទម

រឿងដែលគួរកាត់បង់កុំឲ្យរុំ គឺលះទ្រនុំ”អកុសលមូល”។

រឿងដែលគួរនឹងបំពេញឲ្យដល់ គឺជា”កុសល”ដើម្បីជាគោល

រឿងដែលគួរអត់ធន់មិនតទល់ គឹ“និន្ទាងល់ងប់”ពីអ្នកដទៃ។

រឿងដែលគួរនឹងប្រកាន់ឲ្យជាប់ បានជាទម្លាប់គឺ“ព្រះធម៌ថ្លៃ”

រឿងដែលគួរចងចាំមិនបំភ្លៃ ទុកក្នុងហ្ឫទ័យគឺ “អ្នកមានគុណ”។

រឿងដែលគួរគោរពជាទីពឹង ពុំណាក់ពុំនឹងគឺសរណគមន៍

រឿងដែលគួរខ្ចាត់ផុតទោសធំគឺ “អាត្មានិយម”ពីខន្ធសន្តាន។

រឿងដែលគួរលះលែងកុំងប់ងល់ គឺ“ល្បែងស៊ីភ្នល់”ប្រចាំអង្គប្រាណ

រឿងដែលគួរកសាងស្ថាបនា គឺ“សម្មាជីព”ទ្រទ្រង់ជន្មា។

រឿងដែលគួររួសរាន់បន្ទាន់ពិត គឺ “តបគុណពិតជូនបុព្វាចារ្យ”

រឿងដែលគួរប្រព្រឹត្តភ្លាមនោះណ៎ា គឺ “ប្រិត្តិការណ៍ថ្ងៃនេះឲ្យល្អ” ។

វិប្បដិសារីយ៍

វិប្បដិសារីយ៍ន័យគួរឲ្យស្តាយ នោះយើងសព្វថ្ងៃមានពុទ្ធសាសនា

ជាសាសនាប្រចាំជាតិខេមរា ល្អស្រស់អស្ចារ្យជាសុន្ទរ៍វិថី។

តែយើងបែរជាសទ្ធាជ្រះថ្លា ក្នុងដងមាគ៌ាជំនឿអប្រិយ

យល់ខុសការពិតគិតមិនប្រពៃ បានអវចីប្រចាំជីវិត។

គួរឲ្យសោកស្តាយយើងមានព្រះធម៌ ប្រពៃបវរដូចទទឹកអម្រឹត

តែយើងមិនសេពទៅសេពទុច្ចរិត ជីវិតវវឹកវង្វេងសាមាន្យ។

គួរឲ្យស្តាយយើងគ្រប់គ្នានេះឯង វត្តគ្រប់កន្លែងគ្រប់ទីគ្រប់ឋាន

តែបែរជាអ្នកខ្វះចរិយធម៌ថ្កាន អត់ធម៌ក្នុងប្រាណជាអន្ធពាល។

គួរឲ្យស្តាយយើងមានប្រជាធិបតេយ្យ មានច្បាប់ប្រពៃដ៏ល្អគ្រប់កាល

តែគ្រោះអាក្រក់នាំមកបណ្តាល ជួបជនអន្ធពាលមិនប្រព្រឹត្តច្បាប់។

គួរស្តាយជាតិមានវទ្យាសា្ថនប្រពៃ គ្រប់ទិសគ្រប់ទីវិជ្ជាគួរត្រាប់

តែបែរគោរពជតាធ្មប់អាប់ បួងសួងអែបអបទៅលើទេវតា។

គួរឲ្យសោកយើងមានព្រឹកព្រៃភ្នំ ទន្លេភិរម្យធម្មជាតិអស្ចារ្យ

យើងមិនចេះការពារឃុំរក្សា បំផ្លាញកាប់អាស្ទើរខ្ទាំខ្ទេចខ្ទី។

គួរឲ្យស្តាយដែលយើងមានសិល្បះ វប្បធម៌ចំណាស់ល្អខ្ចោះគ្មានពីរ

យើងបែរជារៀនបែបជាតិដទៃ បំភ្លេចបំភ្លៃសិល្បះផងខ្លួន។

គួរឲ្យស្តាយយើងមានការសែតល្បី ទស្សនាវដ្តីវិទ្យុគ្រប់ធុន

ទូរទស្សន៍ប្រិត្តិប័ត្តជោរជន់ ​ សុទ្ធសឹងតែប៉ុនប៉ងលក់ពត៌មាន។

គួរឲ្យសោកស្តាយក្រៃពេកកន្លង យើងមានច្បាប់ផង់ផូរល្អក្សេមក្សាន្ត

តែប្រព្រឹត្តអនុវត្តន៍មិនបាន កើតទុក្ខទោសទណ្ឌពាសពេញនគរ។

គួរឲ្យសោកស្តាយក្រៃពន់ពេកណាស់ យើងមានទាំងព្រះត្រៃបិដកគង់

ពេញបណ្ណាល័យហោត្រៃដោយផ្ចង់ តែគ្មានចំណង់ស្វាធ្យាយសិក្សា។

គួរឲ្យស្តាយយើងមានអិនតើណែត ប្រើប្រាស់ព្រោងព្រាតពេញពាសលោកា

និងទូរស័ព្ទគ្រប់មាកនោះផងណ៎ា ប្រើថតអនាចារមិនមានមាយ៌ាទ។

គួរឲ្យស្តាយយើងមានប្រជាធិបតេយ្យ មានច្បាប់ប្រពៃដ៏ល្អគ្រប់កាល

តែគ្រោះអាក្រក់នាំមកបណ្តាល ជួបជនអន្ធពាលមិនប្រព្រឹត្តច្បាប់។

គួរឲ្យស្តាយណាស់យើងរៀងរាល់គ្នា អាចនឹងបានជាមនុស្សសុចរិត

តែយើងមិនកែឫកពាចរិត ព្រមយកទុច្ចរិតមិនបោះបង់ចោល។

គួរឲ្យស្តាយយើងមានឥស្សរភាព ផុតពីថោកទាបនឹមត្រួតត្រាចោទ

តែយើងបែរជាពឹងចិត្តស្នងកោត ចំណង់ស្មោគគ្រោកគ្មានពេលល្ហែល្ហើយ។

គួរឲ្យស្តាយយើងមាតាបិតា ជាព្រះអស្ចារ្យនៅក្នុងផ្ទះហើយ

យើងបែរជាធ្វើព្រងើយកន្តើយ មិនដឹងសោះឡើយថាអរហន្ត។

គួរឲ្យស្តាយយើងមានកូនប្រុសស្រី ពេញហឫទ័យបិយៈតូចតន់

តែយើងមិនចេះប្រដៅទូន្មាន បំបាត់ស្រេកឃ្លានដោយធម៌ប្រពៃ។

គួរឲ្យសោកស្តាយយើងមានប្រាសាទ បុរាណល្អស្អាតពាសពេញប្រឹក្សព្រៃ

តែយើងមិនចេះខំប្រឹងឃ្មាតខ្មី ការពារសម្ភាយដើម្បីជាតិជុំ។

គួរឲ្យសោកស្តាយយើងមានទឹកដី ល្វឹងល្វើយទូលាយនិងព្រឹកព្រៃភ្នំ

តែយើងបណ្តោយឲ្យគេលេបឃុំ រាស្រ្តស្រែករាស្រ្តយំយ៉ាងកងរំពង។

និស្សិតថៃ ជាប់ចំណាត់ថ្នាក់ឯកសណ្ឋានសិស្ស ដែលសិចស៊ីជាងគេក្នុងពិភពលោក



និស្សិតថៃ ជាប់ចំណាត់ថ្នាក់ឯកសណ្ឋានសិស្ស ដែលសិចស៊ីជាងគេក្នុងពិភពលោក  បើតាមការស្រង់មតិ Online ដោយ សារព័ត៌មានរបស់ ជប៉ុន។ គេឃើញ និស្សិតរបស់ថៃ ពាក់អាវរឺប តឹងយ៉ាងខ្លាំងដើម្បីបង្ហាញទំរង់ដើមទ្រូង ហើយស្លៀកសំពត់ខ្លីដល់ពាក់កណ្តាលផ្លូវ រឺជិតដល់ក្រលៀន ដ៏គួរអោយរំភើបញាប់ញរ។
រដ្ឋលេខាធិការក្រសួងអប់រំ របស់ប្រទេសថៃ Chaiyos Jiramethakorn បានអំពាវនាវ សកលវិទ្យាល័យនិមួយគួរចាត់វិធានការ ទៅលើឯកសណ្ឋាននិស្សិត ដែលបញ្ចេញពេក និងសិចស៊ីពេក។
មូលហេតុចំបង ដែលបណ្តាលអោយនិស្សិត ថៃពាក់តឹងលើ បញ្ចេញក្រោម ដោយសារ តែពួកគេចង់ទាក់ទាញក្រសែភ្នែក ហើយយកតាមម៉ូទ ទាន់សម័យនៅពេលសព្វថ្ងៃនេះ។
មានមតិំមួយចំនួន ចោតប្រកាន់ទៅសកលវិទ្យាល័យថៃ ដែលបានជំរុញអោយ និស្សិតពាក់ឯកសណ្ឋានសិចស៊ី ដើម្បីទាក់ទាញអោយនិស្សិតមករៀនសាលាខ្លួន។

សកលវិទ្យាល័យនិមួយៗ នៅប្រទេសថៃ មានការកំណត់ ឯកសណ្ឋាននិស្សិត ប៉ុន្តែ និស្សិតអាចកែរច្នៃឯកសណ្ឋាន របស់ខ្លួន ដើម្បីអោយមានភាព ទាក់ទាញ ដូចជាធ្វើអោយសំពត់ខ្ឡីជាងមុន និងអាវតឺងជាងមុនបញ្ចេញទំរង់សុដនកាន់តែព្រឺ។





ចំណាត់ថ្នាក់លេខ ២ ខាងឯកសណ្ឋានសិស្ស ដែលសិចស៊ី បានទៅសិស្សវិទ្យាល័យរបស់ជប៉ុន។

Wireless cellular phone video security solution is here adding a sense of personal protection and safety it offers you real-time video monitoring.

Wireless cellular phone video security solution This technology utilizes the most powerful software applications for remotely monitoring from ANYWHERE in the world.
This is a solution that will turn any average cell phone into a high end surveillance device.
The security system brings video from video source such as USB or IP Webcam to your mobile phone. It contains both the client and server software.

You can watch your house, company, babysitter, parents, pets, etc.

You can view online snapshots from your cameras on mobile phone using any kind of ip connection from any location in the world. In case of intrusion, a real scene helps prevent false siren and cancel police dispatches to avoid the fines.
Enjoy the freedom of viewing all your webcams on mobile phone anytime and from anywhere with just the touch of a button.

How does mobile security work:

You attach your camera (USB, IP camera, or Camcoder) to your home pc and install the application.
The application captures video and sound from camera and sends it, as compressed media stream, to web server.
You login to this Web server from your mobile phone and view your webcam.
No particular application for your mobile phone is needed.

All regarding cellular video surveillance.